ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើជានាយករដ្ឋមន្ត្រី បើគ្មានសិទ្ធិណែនាំក្រសួង/ស្ថាប័ន ក្រោមឱវាទឲ្យដាក់ទិសដៅការងារនោះទេ មិនដឹងធ្វើនាយករដ្ឋមន្ត្រីដើម្បីអ្វី

Naren February 22, 2024 22/02/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការធ្វើជានាយករដ្ឋមន្ត្រី បើគ្មានសិទ្ធិណែនាំដល់ក្រសួង/ស្ថាប័ន ក្រោមឱវាទឲ្យដាក់ទិសដៅការងារនោះទេ មិនដឹងធ្វើនាយករដ្ឋមន្ត្រីដើម្បីអ្វីឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសទទួលស្គាល់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ អនុវិទ្យាល័យ សាលាបឋសិក្សា និង មណ្ឌលសុខភាព នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «គេថាឃើញតែលោក ហ៊ុន ម៉ាណែត ធ្វើការគ្រប់កន្លែង។ ថ្ងៃមុនទៅក្រសួងព័ត៌មាន ណែនាំក្រសួងរឿងសារព័ត៌មាន គេថាខ្ញុំលូកដៃ ការងាររបស់ក្រសួងព័ត៌មាន។ ធ្វើនាយករដ្ឋមន្ត្រី បើគ្មានសិទ្ធិណែនាំក្រសួង/ស្ថាប័ន ក្រោមឱវាទឲ្យដាក់ទិសដៅការងារនោះ តើធ្វើនាយករដ្ឋមន្ត្រីធ្វើអី? ខ្ញុំមិនទៅធ្វើការជំនួស ឯកឧត្តម ហង់ជួន ណារ៉ុន (ឬរដ្ឋមន្ត្រីផ្សេងទៀត) នោះទេ តែខ្ញុំមានសិទ្ធិណែនាំការអនុវត្តគោលនយោបាយ ដែលជាគោលដៅ របស់យើង។ ខ្ញុំមានសិទ្ធិផ្តល់គោលគំនិត»។ ទោះជាយ៉ាងនេះក្តី សម្តេចធិបតី អះអាងថា សម្តេចមិនមែនធ្វើការជំនួសរដ្ឋមន្ត្រីឡើយ ពោលគឺគ្រាន់តែមានសិទ្ធិណែនាំការអនុវត្តគោលនយោបាយ ដែលជាគោលដៅរួមប៉ុណ្ណោះ។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់គ្រូពេទ្យទាំងអស់ ឱ្យបន្តប្រឹងប្រែងធ្វើការងារទេវតា ជួយអាយុជីវិតមនុស្ស

Naren February 22, 2024 22/02/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងថា គ្រូពេទ្យបានធ្វើការងាររបស់ទេវតា គឺការជួយសង្គ្រោះជីវិតមនុស្ស ក្នុងន័យនេះសម្តេចលើកទឹកចិត្តដល់គ្រូពេទ្យទាំងអស់ ឱ្យបន្តប្រឹងប្រែងធ្វើការងារទេវតា ជួយអាយុជីវិត មនុស្ស។​ ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតីពិធីប្រកាសទទួលស្គាល់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ អនុវិទ្យាល័យ សាលាបឋសិក្សា និង មណ្ឌលសុខភាព នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំតែងតែនិយាយថាលោកគ្រូអ្នកគ្រូពេទ្យ ជាអ្នកធ្វើការងារមួយចំនួនរបស់ទេវតា ហេតុអី? បើអ្នកទៅបន់ស្រន់ភាគច្រើន ខ្ញុំឃើញតែពីរទេធំៗ គឺទី១ បន់ឱ្យសុខភាពល្អ អាយុយឺនយូរ បន់ឱ្យម្តាយឪពុកដែលឈឺឱ្យជា ទី២ សុំឱ្យរកស៉ីមានបាន អីចឹងទេវតាអាចផ្តល់បាន ប៉ុន្តែវិធីសាស្ត្រធ្វើជាក់ស្តែងមានតែលោកគ្រូអ្នកគ្រូពេទ្យ […] ពេទ្យមិនមែនទេវតា តែធ្វើការងាររបស់ទេទេវតា អីចឹងការភារកិច្ច និងការខិតខំរបស់លោកគ្រូអ្នកគ្រូ ដែលចាត់ទុកថាជាសេនាឱ្យទេវតា ធ្វើការងារទេវតា នេះជាការចាប់អារម្មណ៍របស់ខ្ញុំ។ អីចឹងសុខភាព ទៅរកគ្រូពេទ្យ សមត្ថភាព ចំណេះដឹង ដើម្បីជោគជ័យ ក្នុងការងារ គឺរកគ្រូបង្រៀន»។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យទទួលស្គាល់ជ័យលាភីអង្គភាព ផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល, ជ័យលាភីលេខ១ ទទួលបានថវិកា២០០លានរៀល

Naren February 22, 2024 22/02/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ ជ័យលាភីលេខ១ ទទួលបានថវិកា២០០លានរៀល។ នេះបើតាមអនុក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៤នេះ។ ក្នុងវិស័យអប់រំ គឺកម្រិតបឋមសិក្សាដែលផ្តល់សេវាសាធារណៈគំរូមានចំនួន១០សាលា និងកម្រិតអនុវិទ្យាល័យមានដែលផ្តល់សេវាសាធារណៈគំរូចំនួន១០សាលា។ ចំណែកឯវិស័យសុខាភិបាលដែលផ្តល់សេវាសាធារណៈគំរូក៏មានចំនួន១០អង្គភាពផងដែរ៕ ខាងក្រោមនេះជាអនុក្រឹត្យរបស់នាយករដ្ឋមន្ត្រី៖ ផ្តល់សិទ្ធិដោយ៖ freshnews

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អំពាវនាវពលរដ្ឋធ្លាប់បាត់ម៉ូតូយកឯកសារទៅផ្ទៀតផ្ទាត់ ក្រោយបង្ក្រាបទីតាំងទទួលផលចោរកម្មបានម៉ូតូ៣២គ្រឿង និងផ្លាកលេខ១១២សន្លឹក

Naren February 22, 2024 22/02/2024

(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូអាចយកឯកសារទៅផ្ទៀងផ្ទាត់ ក្រោយបង្ក្រាបទីតាំងទទួលផលចោរកម្ម រកឃើញម៉ូតូ៣២គ្រឿងគ្មានភាពប្រក្រតី និងផ្លាកលេខចំនួន៣២សន្លឹក។ យោងតាមរបាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ទីតាំងទទួលផលចោរកម្មនេះ ស្ថិតនៅត្រង់ចំណុច ផ្ទះលេខ៤៩B ១៩២ ក្រុមទី១០ ភូមិ៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ ដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមធ្វើការអំពាវនាវដល់សាធារណជន ពិសេសជនរងគ្រោះដែលធ្លាប់បាត់ម៉ូតូ ឬផ្លាកលេខ សូមកាន់ឯកសារមកផ្ទៀងផ្ទាត់នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្ថិតក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ឬទំនាក់ទំនងលេខទូរស័ព្ទ 092 899 919 លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ […]

នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង សញ្ជាតិ Bahamas ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកជិត១ពាន់នាក់ បានចូលចតនៅខេត្តព្រះសីហនុលើកទី៣

Khmerpress February 22, 2024 22/02/2024

(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន ៩៨១នាក់ មកលេងកម្សាន្តប្រទេសកម្ពុជា លើកទី៣ រយៈពេល១ថ្ងៃ។ របាយការណ៍បានឱ្យដឹងថា នាវានេះ មានឈ្មោះ Sea Bourn Encore សញ្ជាតិ Bahamas ដែលមានចំនួននាវិកចម្រុះជាតិសាសន៍ (៤៧សញ្ជាតិ) ៤២០នាក់ (ស្រី៩៩) មានផ្ទុកភ្ញៀវទេសចរចំនួន ៥៦១នាក់ ស្រី២៨៦ ក្នុងនោះមានជាតិសាសន៍សរុបចំនួន ២៨សញ្ជាតិ។ របាយការណ៍ដដែលបានបន្តថា នាវាទេសចរណ៍មួយនេះនឹងចាកចេញពីខេត្តព្រះសីហនុ នាវេលាម៉ោង០៨យប់ ថ្ងៃទី២២ ខែកុម្ភៈនេះដដែល ដើម្បីបន្តឆ្ពោះទៅកម្សាន្តនៅប្រទេសវៀតណាម។ សូមជម្រាបថា នាវាទេសចរណ៍ខ្នាតធំ ១គ្រឿងនេះ ក៏ធ្លាប់ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ លើកទី១ កាលពីព្រឹកថ្ងៃទី១១ ខែមករា និងលើកទី២ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយកាលណោះផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកប្រមាណជិត១ពាន់នាក់ផងដែរ ៕ ផ្តល់សិទ្ធិដោយ៖ freshnews

រដ្ឋនឹងចាប់ផ្តើមផ្គត់ផ្គង់ទឹកស្អាតបោះដុំដល់ប្រតិបត្តិករឯកជន​ ដើម្បីបង្កើនការផ្គត់ផ្គង់ទឹកស្អាត​ទាំងទីប្រជុំជន និងជនបទ

Naren February 21, 2024 21/02/2024

(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងរដ្ឋាករទឹកពោធិ៍សាត់ នឹងចាប់ផ្តើមផ្គត់ផ្គង់ទឹកស្អាតបោះដុំ ដល់​ប្រតិបត្តិករឯកជន ដើម្បី​បង្កើនការផ្គត់ផ្គង់ទឹកស្អាត​ទាំងទីប្រជុំជន និងជនបទ និងរួមចំណែកលើកម្ពស់សេវា និងនិរន្តភាពការផ្គត់ផ្គង់ទឹកស្អាត ក្នុងតំបន់សេវារបស់ប្រតិបត្តិករឯកជន។ ​ ពិធីចុះអនុស្សារណៈផ្គត់ផ្គង់ទឹកស្អាតបោះដុំដល់វិស័យឯកជននេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅ​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមវត្តមានលោក ហែម វណ្ឌឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ តាមរយៈអនុស្សារណៈនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្គត់ផ្គង់ទឹកស្អាត​ដុំឱ្យក្រុមហ៊ុន មុខកំពូល វ៉ធើរសឹបផ្លាយ ខណៈរដ្ឋាករទឹកពោធិ៍សាត់នឹងផ្គត់ផ្គង់ទឹកស្អាត​ដុំឱ្យប្រតិបត្តិករទឹកស្អាត នៅឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។ លោក ​ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា ការលក់ទឹកស្អាតបោះដុំដល់វិស័យឯកជននេះ គឺស្របតាមចក្ខុវិស័យរបស់លោក ហែម វណ្ឌី ​ដើម្បី​ជំរុញឱ្យ​ប្រជាជន​នៅក្នុងតំបន់ទីប្រជុំជន និងក្រៅតំបន់ប្រជុំជន ទទួលបានទឹកស្អាតប្រើប្រាស់ដែលមានគុណភាព​ និងមានតម្លៃសមរម្យ ​ ដើម្បីឆ្លើយតបនឹងផែនការយុទ្ធសាស្រ្តផ្គត់ផ្គង់ទឹកស្អាតឱ្យបាន១០០%នៅទូទាំងនៅឆ្នាំ២០៣០។ លោកបានឱ្យដឹងថា នៅពេលខាងមុខ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងផ្គត់ផ្គង់ទឹកស្អាតដុំ ដល់ […]

ករណីកាប់ប្លន់យកម៉ូតូ អ្នកដឹកជញ្ជូន នៅខណ្ឌដង្កោ កម្លាំងនគរបាលឃាត់ជនសង្ស័យម្នាក់

Naren February 21, 2024 21/02/2024

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ សហការជាមួយអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូ នៅចំណុចមុខផ្ទះជួល ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង ២និង៣០នាទីយប់អាធ្រាត្រថ្ងៃទី២១ ខែកុម្ភៈ។ ជនសង្ស័យឈ្មោះ ឆាន កក្កដា មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ឃាត់ខ្លួននៅចំណុចឆ្នេរអណ្តូងទរ ស្ថិតនៅភូមិឬទ្ធីពីរ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ស សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ1KG-7310 ជារបស់ជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធី៕ ផ្តល់សិទ្ធិដោយ៖ Fresh News