ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​ចេញអនុក្រឹត្យ ស្តីពីការអនុវត្តកម្មវិធីស្តារជីវភាពឡើងវិញ សម្រាប់ការផ្លាស់ប្តូរលំនៅឋានរបស់ប្រជាជន ទៅក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្នែង នៃស្រុកអង្គរធំ ខេត្តសៀមរាប

Naren February 23, 2024 23/02/2024

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល​កម្ពុជា បានចេញអនុក្រឹត្យស្តីពីការអនុវត្តកម្មវិធីស្តារជីវភាពឡើងវិញ សម្រាប់ការផ្លាស់ប្តូរលំនៅឋានរបស់ប្រជាជនទៅក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្នែង នៃស្រុកអង្គរធំ ខេត្តសៀមរាប។ នេះបើយោងតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ អនុក្រឹត្យនេះ កំណត់អំពីប្រាក់ឧបត្ថម្ភ វិធាន នីតិវិធី និងយន្តការគ្រប់គ្រងការអនុវត្តកម្មវិធីស្តារជីវភាពឡើងវិញ សម្រាប់ការផ្លាស់ប្តូរលំនៅឋានរបស់ប្រជាជនទៅក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្នែងនៃស្រុកអង្គរធំ ខេត្តសៀមរាប ដើម្បីលើកកម្ពស់បរិស្ថាននៃការរស់នៅឱ្យកាន់តែប្រសើរឡើង។ អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះគ្រួសារដែលបានស្ម័គ្រចិត្តផ្លាស់ប្តរលំនៅដ្ឋាន និងទទួលបានក្បាលដីនៅក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្នែង ក្រោមការរៀបចំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ និងអភិវឌ្ឍទីប្រជុំជនរុនតាឯក និងទីប្រជុំជនពាក់ស្នែង ខេត្តសៀមរាប ព្រមទាំងមានបណ្ណសមធម៌មានសុពលភាព៕ ផ្តល់សិទ្ធិដោយ៖ freshnews សូមអានអនុក្រឹត្យ​លម្អិតបន្ថែមខាងក្រោម៖

នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ អះអាងថា សត្វខ្លាធំ៤ក្បាល ដែលនាំចូលពីឥណ្ឌា នឹងបញ្ជូនឱ្យមករស់នៅក្នុងព្រៃជួរភ្នំក្រវាញ នៅឆ្នាំ២០២៤នេះ

Naren February 23, 2024 23/02/2024

(ភ្នំពេញ)៖ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត (Suwanna Gauntlett) នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA (Wildlife Alliance) បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សត្វខ្លាំធំ ឬខ្លាដំបងចំនួន៤ក្បាល ដែលនាំចូលពីប្រទេសឥណ្ឌា នឹងដឹកជញ្ជូនឱ្យមករស់នៅក្នុងព្រៃជួរភ្នំក្រវាញ របស់កម្ពុជា នៅឆ្នាំ២០២៤នេះ។ ការលើកឡើងបែបនេះ របស់នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងសន្និសីទសារព័ត៌មានមួយមុនការរៀបចំតាំងពិព័រណ៍ភ្នំក្រវាញ ក្រោមប្រធានបទ «ភ្នំក្រវាញជារៀងរហូត» ដើម្បីស្វែងរកកិច្ចគាំទ្រការអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅតំបន់នោះ នៅកន្លែងវិចិត្រសាលសិល្បៈ FT និង AIR (Sra Art)។ ឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មាន Fresh News កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត បានអះអាងយ៉ាងដូច្នេះថា៖ «អញ្ចឹងក្រសួងបរិស្ថាន និងរដ្ឋាភិបាលឥណ្ឌា បានរៀបចំ និងខិតខំប្រឹងប្រែងទទួលសត្វខ្លា មកកាន់កម្ពុជាដល់ដំណាក់កាលចុងក្រោយ។ អញ្ចឹងយើងសង្ឃឹមយ៉ាងមុតមាំថា សត្វខ្លាធំ នឹងត្រូវបានដឹកជញ្ជូនមកប្រទេសកម្ពុជា នៅក្នុងឆ្នាំនេះ (២០២៤)»។ បើតាមកញ្ញាបណ្ឌិត ស៊ូវណ្ណា បានបញ្ជាក់ថា សត្វខ្លាធំ […]

មន្ត្រីជំនាញចុះត្រួតពិនិត្យស្ថានភាពស្រូវ ដែលរងការបំផ្លាញពីសត្វមមាចត្នោត ដង្កូវមូរស្លឹក និងមុស្សផ្លុងជាង៤០ហិកតា នៅស្រុកស្វាយអន្ទរ ខេត្តព្រវែង

Naren February 23, 2024 23/02/2024

(ព្រៃវែង)៖ មន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានពួតដៃគ្នា ចុះពិនិត្យស្ថានភាពស្រូវដែលរងការបំផ្លាញពីសត្វមមាចត្នោត ដង្កូវមូរស្លឹក និងមុស្សផ្លុង ប្រមាណជាង ៤០ហិកតា ស្ថិតនៅភូមិត្បូងក្តី ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ការចុះពិនិត្យស្រូវប្រាំងដែលរងការបំផ្លាញ់ដោយសត្វល្អិតនេះ មានការចូលរួមពីក្រុមប្រឹក្សាឃុំដំរីពួន និងប្រជាកសិករដែលមានស្រែបំផ្លាញពីសត្វល្អិតចង្រៃ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឱ្យដឹងថា ក្រោយពីចុះពិនិត្យស្រូវ មន្ត្រីជំនាញសង្កេតឃើញថា ស្រូវដែលរងការបំផ្លាញខ្លាំងជាងគេ គឺដង្កូវមូរស្លឹក និងមុសផ្លុង រីឯមមាចត្នោតមិនមានច្រើនដូចការរាយការណ៍នោះទេ។ ជាមួយគ្នានេះលោក អ៊ុក សំណាង បានបញ្ជាក់ថា ដំណោះស្រាយជាបឋម មន្ត្រីជំនាញបានអូសរនាស់បំបែកសំបុកដង្កូវមូរស្លឹក និងបំបាក់ដើមផ្លុង ដើម្បីឱ្យខ្នែងថ្មីដុះឡើងវិញ និងប្រើប្រាស់ប្រេងម៉ាស៊ូតពី ១,៥ ដល់ ២លីត្រ ក្នុង១ហិកតា ព្រមទាំងកាត់បន្ថយការប្រើប្រាស់ពូជស្រូវ និងកាត់បន្ថយការប្រើប្រាស់ជីអ៊ុយរ៉េ កាត់បន្ថយការប្រើថ្នាំពុលកសិកម្មមិនត្រឹមត្រូវនៅពេលមិនទាន់មានសត្វល្អិតចង្រៃនាំឲ្យមានភាពសាំនឹងថ្នាំ។ ក្រៅពីវិធានការទាំងខាងលើនេះ មន្ត្រីជំនាញបានណែនាំបន្ថែម ស្ដីពីការធ្វើឱ្យសត្វល្អិតចង្រៃកើនឡើង និងកត្តាអាកាសធាតុផងដែរ៕ ផ្តល់សិទ្ធិដោយ៖ […]

យុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍នៅខេត្តព្រះសីហនុ! យានយន្ត៥៥១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យនៅយប់មិញ

Naren February 23, 2024 23/02/2024

(ព្រះសីហនុ)៖ មន្រ្តីរដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈថា លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះ ចំនួន៤គោលដៅ នាយប់ថ្ងៃទី២២ ខែកុម្ភៈ នៅតាមភូមិសាស្ត្រក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ សមត្ថកិច្ចបានត្រួតពិនិត្យ និងផាកពិន័យយានយន្តចំនួន ៥៥១គ្រឿង។ ប្រតិបត្តិការនេះធ្វើឡើងរាងរាល់យប់ ក្រោមការបញ្ជាផ្ទាល់ពីលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល ខេត្តព្រះសីហនុ ដឹកនាំបញ្ជារផ្ទាល់ដោយ អភិបាលក្រុង/ស្រុក និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។ ជាលទ្ធផលក្នុងការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ចំនួន៤គោលដៅនៅតាមភូមិសាស្ត្រក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដោយបានធ្វើការត្រួតពិនិត្យរថយន្តតូច-ធំ ចំនួន ៥៥១គ្រឿង ម៉ូតូ និងPassapp ចំនួន ២១៧គ្រឿង ទទួលបានលទ្ធផលដូចខាងក្រោម៖ *ទី១៖ ធ្វើតេស្ដជាតិអាកុលចំនួន១៨នាក់ រកឃើញ៦នាក់ […]

គម្រោងទន្លេសាបកម្ពុជា ដែលបានផ្លាស់ប្តូរជីវិត និងលើកកម្ពស់ជីវភាពរស់នៅ ទទួលបានពានរង្វាន់អន្តរជាតិ

Naren February 23, 2024 23/02/2024

(ភ្នំពេញ)៖ គម្រោងដែលលេចធ្លោ ក្នុងការអភិវឌ្ឍកសិកម្មខ្នាតតូចនៅកម្ពុជា ដោយផ្តល់ការយកចិត្តទុកដាក់ និងអាទិភាពខ្ពស់ក្នុងការកាត់បន្ថយភាពក្រីក្រ និង លើកកម្ពស់សិទ្ធស្រ្តី បានឈ្នះពានរង្វាន់ឆ្នើមជាសកលផ្នែកយេនឌ័រ នៃមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD Gender Award) ដ៏ល្បីល្បាញ តំណាងឱ្យតំបន់អាស៊ីនិងប៉ាស៊ីហ្វិក តាមរយៈដំណើរការជ្រើសរើស ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ក្នុងចំណោមគម្រោងដទៃមកពី ១៧៧ ប្រទេសជុំវិញពិភពលោក។ គម្រោងហិរញ្ញប្បទានបន្ថែមសម្រាប់កាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប (TSSD-AF) នេះបានឈ្នះពានរង្វាន់ដោយសារ ការប្តេជ្ញាចិត្តផ្អែកលើលទ្ធផលយ៉ាងខ្លាំង លើសមភាពយេនឌ័រនិងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីជនបទក្នុងវិស័យកសិកម្ម និង ការលើកកម្ពស់ជីវភាព និងលទ្ធភាពទទួលបានហិរញ្ញប្បទាន នៅក្នុងខេត្តគោលដៅចំនួនប្រាំពីររបស់ខ្លួន ក្នុងតំបន់ទន្លេសាបនៃ ប្រទេសកម្ពុជា។ គម្រោងនេះ អនុវត្តដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (NCDDS) នៃក្រសួងមហាផ្ទៃ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់តាំងពី ឆ្នាំ២០១៨ មក។ ក្រោមសហហិរញ្ញប្បទានពីរាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង IFAD គម្រោង TSSD-AF នេះបានជំរុញឲ្យមានតំណាងស្ត្រីដល់ទៅ ៦0% នៅក្នុងគណៈកម្មការគ្រប់គ្រងនៅទូទាំង ឃុំគោលដៅចំនួន២៧០របស់ខ្លួន […]

កម្ពុជាដាក់ទិសដៅ១០ឆ្នាំ ជាមួយទុនជិត ៤០ពាន់លានដុល្លារ ធ្វើឱ្យប្រសើរប្រព័ន្ធភស្តុភារកម្ម ខណៈបច្ចុប្បន្នស្ថិតនៅកម្រិតទាបធៀបប្រទេសសមាជិកអាស៊ាន

Naren February 23, 2024 23/02/2024

(ភ្នំពេញ)៖ បន្ទាប់ពីចំណាយពេលសិក្សាប្រមាណជា៥ឆ្នាំ នៅពេលនេះកម្ពុជារៀបចំបានហើយនូវ​ផែន​ទីចង្អុលផ្លូវមួយសម្រាប់ការកសាងប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មដ៏ប្រទាក់ក្រឡាមួយ ដើម្បីជួយ​គាំទ្រដល់ការធ្វើធុរកិច្ចឱ្យកាន់តែល្អប្រសើរ ខណៈពេលបច្ចុប្បន្នប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មរបស់​កម្ពុជាត្រូវបានវាយតម្លៃថា ស្ថិតនៅលើតែប្រទេសមីយ៉ាន់ម៉ាមួយប៉ុណ្ណោះ សម្រាប់ប្រទេសសមាជិក​អា​ស៊ាន។ ផែនការមេប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជានេះ បានចូលរួមសិក្សា និងរៀបចំអង្គការចៃកា របស់ជប៉ុន ធនាគារពិភពលោក និងក្រុមហ៊ុនរបស់ចិនផងដែរ។ បន្ទាប់ពីសិក្សា និងរៀបចំចងក្រងរួច​រាល់ផែនការមេនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា ចុះហត្ថលេខា ដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។ «ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា​២០២៣-​២០​៣៣» មានចក្ខុវិស័យមានចក្ខុវិស័យបន្តកែលម្អ និងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ដោយផ្តោត​លើ​ការ​ជំរុញ​ការកសាង​ហេដ្ឋា​រចនាសម្ព័ន្ធរូបវន្ត និងអរូបវន្តឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន​អន្តរ​មធ្យោបាយមានការ​តភ្ជាប់​ខ្ពស់ និងភាពប្រទាក់ក្រឡាទាំងក្នុងផ្ទៃប្រទេស និងជាមួយតំបន់ ដែល​នឹង​បន្ត​រួមចំណែកជំរុញ និងទ្រទ្រង់​កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការ​សង្គម​-សេដ្ឋ​កិច្ច​​ប្រកបដោយចីរភាព និងបរិយា​ប័ន្ន។ ផែនការមេនេះ មានគោលដៅធំ៤ រួមមាន៖ (១) ពង្រីក និងធ្វើឱ្យកាន់តែ​ប្រសើរ​​​ឡើងនូវវិសាលភាព​គ្រប​ដណ្តប់ និងសមត្ថភាពនៃប្រព័ន្ធហេដ្ឋារចនា​សម្ព័ន្ធដឹកជញ្ជូន, (២) ធ្វើឱ្យ ប្រសើរ​ឡើងនូវប្រសិទ្ធ​ភាព និងស័ក្ដិសិទ្ធិភាពនៃសេវានិងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, (៣) ជំរុញ និងលើក កម្ពស់ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹកជញ្ជូនសំដៅគាំទ្រគោលនយោបាយអភិវឌ្ឍន៍ជាតិ និង […]

ផ្លូវជាតិលេខ៣១ សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៤៧% និងគ្រោងបញ្ចប់ការងារតួផ្លូវចាក់បេតុងកៅស៊ូ ក្នុងខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ

Naren February 22, 2024 22/02/2024

(កំពត)៖ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុបប្រមាណ ៥៣,៥៣គីឡូម៉ែត្រ ចាប់ពីថ្នល់បែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣ គិតមកដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានសម្រេចវឌ្ឍនភាពការងារសាងសង់បាន ៤៧% និងគ្រោងបញ្ចប់ការងារតួផ្លូវចាក់បេតុងកៅស៊ូ (AC) ក្នុងខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។ តាមការគ្រោងទុកការងារតួផ្លូវចាក់ AC នឹងរួចរាល់ក្នុងខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះហើយដោយការងារបន្ទាប់គឺការបំពាក់បរិក្ខារផ្លូវថ្នល់ និងបំពាក់សម្ភារបម្រើឱ្យការងារសុវត្តិភាពចរាចរណ៍។ គម្រោងនេះគឺជាកិច្ចខិតខំប្រឹងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងការធ្វើចរាចរណ៍របស់ភ្ញៀវទេសចរជាតិ អន្តរជាតិ ទៅកាន់តំបន់មាត់សមុទ្រប៉ែកនិរតី សម្រួលការធ្វើដំណើរពលរដ្ឋកាន់តែប្រសើរ និងការដឹកជញ្ជូនទំនិញទៅមក។ សូមជម្រាបជូនថា មកទល់ពេលនេះការងារដែលសម្រេចបានរួមមាន៖ ការងារស្រទាប់ Sub Base ជាន់ទី១ ៩០.៨២% (៤៨,៤៨៧km),ការងារស្រទាប់ Sub Base ជាន់ទី២ ៩០.៨២% (៤៨,៤៨៧km),ការងារស្រទាប់ Base Course ជាន់ទី១ ៦៦.៦៨% (៣៥.៦km),ការងារស្រទាប់ Base Course ជាន់ទី២ ៥៦,៩៦% (៣០,៤Km),ការងារសាងសង់លូកាត់ទទឹងផ្លូវ ៩៥%, ការងារស្ពាន ១០០%, […]

រដ្ឋមន្រ្តីក្រសួងបរិស្ថាន គាំទ្រ និងលើកទឹកចិត្តឱ្យមានការវិនិយោគលើសំណល់ប្លាស្ទិក

Naren February 22, 2024 22/02/2024

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យក្រុមហ៊ុន អេ១ ប្លាស្ទីក រីសសន៍ លីមីធីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការវិនិយោគលើសំណល់ប្លាស្ទិកនៅកម្ពុជា តាមរយៈការកែច្នៃសំណល់ប្លាស្ទិកឡើងវិញ ដែលមានលក្ខណៈជាពាណិជ្ជកម្ម និងមានលទ្ធភាពនាំចូលទៅកាន់ទីផ្សារអន្តរជាតិ។ លោកស្រី លី ហុងឡានដេបូរា អាន់នី (LEE Hong Lan Deborah Anne) បានថ្លែងសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលធ្វើឱ្យការនាំចូលថង់ប្លាស្ទិកមានការថយចុះជាង ៥០% នាពេលថ្មីៗនេះ តាមរយៈយុទ្ធនាការដែលមានសិស្សានុសិស្ស កម្មករ កម្មការនី ព្រះសង្ឃ អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋានបានចូលរួមជាច្រើនលាននាក់ ស្របតាមការដាក់ចេញយុទ្ធសាស្រ្តចក្រាក្នុងវិស័យបរិស្ថាន។ លោកស្រី លី ហុងឡានដេបូរា អាន់នី បានសំដែងការចាប់អារម្មណ៍ខ្ពស់ ចំពោះឱកាសវិនិយោគលើការកែច្នៃប្លាស្ទិកឡើងវិញ ដោយប្រព័ន្ធ Recycled Polyethylene Terephthalate (RPET) ដើម្បីបានចូលរួមចំណែក ជាមួយក្រសួងបរិស្ថាន ក្នុងការកាត់បន្ថយចំនួនសំណល់ប្លាស្ទិក ពីអាជីវកម្ម និងអ្នកប្រើប្រាស់។ ជាមួយគ្នានេះ […]

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ត្រៀមបើកឱ្យចូលទស្សនាសាលពិព័រណ៍ថ្មីដែលផ្ដល់ព័ត៌មានពាក់ព័ន្ធការបង្កើតប្រាក់រៀល និងទស្សនីយភាពសំខាន់ៗច្រើនទៀត

Naren February 22, 2024 22/02/2024

(ភ្នំពេញ)៖ សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ហៅកាត់ ស.ស.រ ត្រៀមបើកឱ្យភ្ញៀវទេសចរចូលទស្សនាសាលថ្មីនៃពិព័រណ៍អចិន្ត្រៃយ៍ថ្មីរបស់ខ្លួន ដែលផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងការបង្កើតរូបិយបណ្ណប្រាក់រៀល ការបង្កើតធនាគារជាតិនៃកម្ពុជា និងទស្សនីយភាពសំខាន់ៗច្រើនទៀតដែលកើតមានក្នុងសម័យកាលចំនួន៣ រួមមាន សម័យឯករាជ្យ សម័យសាធារណរដ្ឋខ្មែរ និងសម័យកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហមប៉ុលពត)។ ពិធីសម្ពោធសាលពិព័រណ៍របស់ ស.ស.រ នេះនឹងធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោក ជា ចាន់តូ ទេសាភិបាលកិត្តិយសនៃធនាគារជាតិនៃកម្ពុជា នៅសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ក្រោមការរៀបចំដោយធនាគារជាតិនៃកម្ពុជា។ លោក Blaise Kilian សហប្រធានសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» បានឱ្យដឹងថា ការរៀបចំសាលពិព័រណ៍អចិន្ត្រៃយ៍នេះ គឺសារមន្ទីរចង់បង្ហាញអំពីសម័យឯករាជ្យ សម័យសាធារណរដ្ឋខ្មែរ និងសម័យកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត) ជាពិសេសសារមន្ទីរមានគោលបំណងបង្ហាញអំពីស្នាព្រះហស្ដជាប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបានរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ក្នុងការតស៊ូទាមទារឯករាជ្យជាតិ ការបង្កើតធនាគារជាតិនៃកម្ពុជា និងការបង្កើតប្រាក់រៀល។ លោកបានបន្តថា ទស្សនីយភាព និងរំហូរនៃអ្នកទស្សនា ក៏ត្រូវបានកែលម្អផងដែរ ដោយមានរូបថតជាច្រើនបន្ថែមទៀត រៀបរាប់អំពីរបបសាធារណរដ្ឋខ្មែរ និងព័ត៌មានបន្ថែមអំពីរបបប៉ុលពតដើម្បីធានាថាសាលពិព័រណ៍អចិន្ត្រៃយ៍នេះមិនត្រឹមតែរៀបរាប់អំពីសម័យកាលដ៍សំខាន់ៗប៉ុណ្ណោះទេ […]

ឆ្នាំ២០២៣ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប ចំណាយថវិកាប្រមាណ ៤០លានដុល្លារ, ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បន្តអំពាវនាវឱ្យមានការបរិច្ចាគច្រើនបន្ថែមទៀត

Naren February 22, 2024 22/02/2024

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៣កន្លងទៅនេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប ​បានចំណាយថវិកាសរុបប្រមាណ ៤០.៧១ លានដុល្លារ ដើម្បីបន្តបេសកកម្មផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ។ នៅឆ្នាំ២០២៣ មន្ទីរពេទ្យគន្ធបុប្ផា ទទួលអ្នកជំងឺកុមារមកពិគ្រោះ និងព្យាបាលនៅផ្នែកចំនួន ៨៩៩ ៦៩២ ករណី, កុមារបានចូលមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ១៨៤ ០៥៥ នាក់, ស្រ្តីមានផ្ទៃពោះបានពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ (មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប) ចំនួន ១០៨ ៧១៩ ករណី និងសម្រាលកូនបានចំនួន ២១ ៦៤៤ នាក់, ជំងឺគ្រុនឈាមធ្ងន់ធ្ងរចំនួន ១៦ ១៦០ នាក់, វះកាត់សរុបចំនួន ២៧ ៧០០ នាក់, កុមារមានជំងឺបេះដូងពីកំណើតត្រូវបានវះកាត់បេះដូង និងអន្តរាគមន៍ឆ្លុះភ្ជិតសរសៃបេះដូងចំនួន ៩៤៩នាក់។ ​នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤​ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា […]