(ភ្នំពេញ)៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ បានស្នើដល់ស្ថានទូតចិនប្រចាំកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ បន្តគាំទ្រ និងសហការរៀបចំព្រឹត្តិការណ៍រួមគ្នា ទាំងនៅកម្ពុជា និងចិន ដោយក្រសួងទេសចរណ៍ នឹងផ្ដល់ការសម្របសម្រួលឲ្យអស់លទ្ធភាព ក្នុងការរៀបចំព្រឹត្តិការណ៍ទាំងនោះ។ ការលើកឡើងនេះក្នុងឱកាសដែលលោក ប៉ាក់ សុខុម តំណាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញថ្លែងសុន្ទរកថា ក្នុងព្រឹត្តការណ៍ «ពពកកំដរក្បែរព្រះច័ន្ទ/With Colourful Clouds Chasing the Moon» នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា, លោក គឹម គុណវឌ្ឍ រដ្ឋលេខាធិការក្រសួងព័ត៌មាន, លោក ឆាយ សៀងរ៉ឹង អនុរដ្ឋមន្ត្រីឃោសនា ខេត្តយូណាន, តំណាងសមាគមឌីជីថលកម្ពុជា-ចិន និងលោក លោកស្រី ប្រតិភូខេត្តយូណាន Influencers […]