ព័ត៌មានជាតិ

ទឹកជំនន់ភ្លាមៗ បណ្ដាលឱ្យជីវិតមនុស្ស ៩នាក់បាត់បង់ជីវិតក្នុងតំបន់ Odesa ភាគខាងត្បូងអ៊ុយក្រែន

Liny Chan October 2, 2025 02/10/2025

(កៀវ)៖ ទឹកជំនន់ក្នុងតំបន់ Odesa ប្រទេសអ៊ុយក្រែន បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៩នាក់ រួមទាំងមួយគ្រួសារដែលមានសមាជិក ៥នាក់ ជាប់គាំងនៅក្នុងផ្ទះដែលត្រូវទឹកជន់លិច ខណៈភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យមនុស្សរាប់រយនាក់ត្រូវការសង្គ្រោះ និងរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ ២០២៥។ សេវាសង្គ្រោះបន្ទាន់បាននិយាយកាលពីថ្ងៃពុធថា ក្រុមរបស់ខ្លួនកំពុងធ្វើការទាំងយប់ ដើម្បីជួយសង្រ្គោះមនុស្ស ៣៦២នាក់ និងរំដោះទឹកចេញពីអគារនានា។ អភិបាលតំបន់ Odesa លោក Oleh Kiper និយាយថា តំបន់បានទទួលរងនូវជំនន់ទឹកភ្លៀង រយៈពេលពីរថ្ងៃមកហើយ ដោយជន់លិចផ្លូវថ្នល់ កាត់ផ្តាច់ចរន្តអគ្គិសនី ខូចខាតទ្រព្យសម្បត្តិ និងបានរលំដើមឈើ។ ក្រុមការងារជាង ៥០០នាក់​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រឹងប្រែង​​សង្គ្រោះ ដោយបន្ថែមថា មនុស្ស ៤២ ០០០នាក់នៅក្នុងភូមិចំនួន ៣២ និងទីប្រជុំជនក្នុងតំបន់ នៅតែគ្មានអគ្គិសនីប្រើប្រាស់ជាបណ្តោះអាសន្ន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានណែនាំឱ្យឧបនាយករដ្ឋមន្ត្រីម្នាក់ ចុះត្រួតពិនិត្យប្រតិបត្តិការនៅក្នុងតំបន់ដែលកំពុងរងគ្រោះនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អគ្គនាយកដ្ឋានពន្ធដារ៖ មធ្យោបាយដឹកជញ្ជូនចំនួន ៥ប្រភេទ ត្រូវបានលើកលែងពន្ធលើមធ្យោបាយដឹកជញ្ជូន

Liny Chan October 2, 2025 02/10/2025

(ភ្នំពេញ)៖ បើតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវអនុវត្តលើមធ្យោបាយដឹកជញ្ជូន នៅកម្ពុជាមានជាអាទិ៍៖ កប៉ាល់ សាឡង់ ទូក កាណូត អូប័រ រថយន្ត ក្បាលរថយន្តសណ្តោង រ៉ឺម៉កសណ្តោង ស៊ីមីរ៉ឺម៉កសណ្តោង ទោចក្រយានយន្ត ត្រីចក្រយានយន្តត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល។ ពន្ធលើមធ្យោបាយដឹកជញ្ជូន ក៏ត្រូវបានលើកលែងចំពោះមធ្យោបាយដឹកជញ្ជូនចំនួន ៥ប្រភេទ ដូចខាងក្រោម៖ ១៖ រថយន្តគិលានសង្គ្រោះ និងរថយន្តពន្លត់អគ្គិភ័យជាកម្មសិទ្ធិរបស់រដ្ឋ។២៖ យានយន្តដែលជាកម្មសិទ្ធិរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ ដែលបម្រើការងារសម្រាប់ គោលដៅនៃការការពារជាតិសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមតែប៉ុណ្ណោះ។៣៖ យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។៤៖ ទោចក្រយានយន្ត និងត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល និងជលយានយន្តគ្រប់ប្រភេទដែលមានកម្លាំងដល់ ១៥០សេះ ឬតិចជាង។៥៖ រថយន្តដែលបំប្លែងមកពីគោយន្ត និងរថយន្តកែច្នៃកង់បីដែលបំពាក់ម៉ាស៊ីន។ គួរបញ្ជាក់ផងដែរថា មធ្យោបាយដឹកជញ្ជូនទាំងឡាយណា ដែលមានបង្កាន់ដៃបង់ពន្ធនាំចូលចេញមុនខែធ្នូ តែមានបណ្ណសម្គាល់យានជំនិះ ចេញលើកដំបូងក្នុងខែធ្នូនៃឆ្នាំជាប់ពន្ធចរន្ត ត្រូវបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនក្នុងឆ្នាំនោះ ដោយទទួលបានការលើកលែងប្រាក់ពន្ធបន្ថែម។ ក្នុងករណីបណ្ណសម្គាល់យានជំនិះចេញលើកដំបូងក្នុងខែធ្នូ និងមានបង្កាន់ដៃបង់ពន្ធនាំចូល ចេញក្នុងខែធ្នូឆ្នាំតែមួយ ត្រូវបានអនុញ្ញាតឱ្យបង់ពន្ធសម្រាប់ឆ្នាំបន្ទាប់។ ម្ចាស់កម្មសិទ្ធិនៃមធ្យោបាយដឹកជញ្ជូន ដែលមានកាតព្វកិច្ចពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវប្រកាស និងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ […]

UPDATE: អ្នកបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីនៅហ្វីលីពីន កើនដល់ ៧២នាក់

Liny Chan October 2, 2025 02/10/2025

(ម៉ានីល)៖ អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ថាចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រដែលបានវាយប្រហារលើភាគកណ្ដាលនៃប្រទេស កាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ បានកើនដល់ ៧២នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ទីភ្នាក់ងារការពារជនស៊ីវិលហ្វីលីពីន បានបញ្ជាក់ទៀតថាមនុស្ស២៩៤នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ។ តួលេខអ្នកស្លាប់ចុងក្រោយបំផុតនេះបានកើនឡើងបន្ទាប់ពីមនុស្ស៣នាក់ទៀត បានស្លាប់ ហើយអ្នកស្លាប់ទាំងអស់ត្រូវបានរាយការណ៍ក្នុងតំបន់ Visayas ភាគកណ្ដាលនៃប្រទេស។ គ្រោះរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រ បានវាយប្រហារទីក្រុង Cebu កាលពីយប់ថ្ងៃអង្គារ ដោយបណ្ដាលឱ្យខូចខាតដល់បណ្ដាញផ្គត់ផ្គង់អគ្គិសនី ស្ពាន និងអគារជាច្រើនក្នុងនោះរួមមានទាំងព្រះវិហារគ្រឹស្តមួយមានអាយុកាលជាង១០០ឆ្នាំ។ គ្រោះរញ្ជួយដីនៅទីក្រុង Cebu គឺជាគ្រោះរញ្ជួយដីដ៏អាក្រក់បំផុតមួយនៅហ្វីលីពីន ចាប់តាំងពីឆ្នាំ២០១៣មក ជាពេលដែលគ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រវាយប្រហារលើកោះ Bohol ដោយសម្លាប់មនុស្ស ២២២នាក់។ ហ្វីលីពីនជាប្រទេសមួយមានទីតាំងភូមិសាស្ត្រស្ថិតនៅលើខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក និងតែងជួបប្រទះការរញ្ជួយដីយ៉ាងហោច ៨០០លើកក្នុងមួយឆ្នាំៗ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មន្ទីរបញ្ចកោណ៖ កងទ័ពអាមេរិក នឹងកាត់បន្ថយបេសកកម្មនៅអ៉ីរ៉ាក់ ហើយទៅផ្តោតលើក្រុម ISIS នៅស៉ីរី

Liny Chan October 1, 2025 01/10/2025

(បាដាដ)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបញ្ជាក់ពីការកាត់បន្ថយបេសកកម្មយោធារបស់ខ្លួន នៅក្នុងប្រទេសអ៉ីរ៉ាក់ ជាដំណើរការមួយដែលមន្ត្រីអាមេរិកម្នាក់និយាយថា គេនឹងបានឃើញកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុង Baghdad ដើម្បីប្រយុទ្ធប្រឆាំងនឹងសំណល់នៃក្រុម ISIS ដោយខ្លួនឯង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ ២០២៥។ មន្រ្តីរូបនេះបាននិយាយក្នុងលក្ខណ្ឌមិនបញ្ចេញឈ្មោះថា នៅក្រោមបេសកកម្ម សហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្ត នឹងផ្តោតលើការប្រយុទ្ធប្រឆាំងក្រុម ISIS ដែលមានសេសសល់នៅស៉ីរី ហើយប្តូរបុគ្គលិកយោធាទៅកាន់តំបន់ Kurdistan ប្រទេសអ៊ីរ៉ាក់ ដើម្បីបំពេញបេសកកម្មនោះ។ ចំណែកកងទ័ពអាមេរិក នៅសល់ក្នុងទីក្រុង Baghdad នឹង​ផ្តោត​លើកិច្ចសហប្រតិបត្តិការ​សន្តិសុខ​ទ្វេភាគី​ទូទៅ មិនមែន​ជាការប្រយុទ្ធ​ប្រឆាំងនឹងក្រុម ISIS នោះទេ។ គួរបញ្ជាក់ថា នៅដើមឆ្នាំ ឆ្នាំ ២០២៥ សហរដ្ឋអាមេរិក មានកងទ័ពប្រហែល ២ ៥០០នាក់ក្នុងប្រទេសអ៉ីរ៉ាក់ និងច្រើនជាង ៩០០នាក់នៅស៉ីរី ដែលជាប្រទេសជិតខាងគ្នា និងជាផ្នែកមួយនៃក្រុមចម្រុះដែលបង្កើតឡើងក្នុងឆ្នាំ ២០១៤ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុម ISIS៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ស្ថានទូតអាមេរិកនៅកម្ពុជាប្រកាសថា គណនី Facebook របស់ស្ថានទូតនឹងមិនធ្វើបច្ចុប្បន្នភាពព័ត៌មានជាទៀងទាត់នោះទេ ដោយសារបញ្ហាថវិកា

Liny Chan October 1, 2025 01/10/2025

(ភ្នំពេញ)៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានប្រកាសថា គណនីបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថានទូតនឹងមិនធ្វើបច្ចុប្បន្នភាព ជាទៀងទាត់នោះទេ លើកលែងតែព័ត៌មានសុវត្ថិភាព និងសន្តិសុខបន្ទាន់។ ស្ថានទូតបានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតែមិនមានការព្រមព្រៀងលើការចំណាយថវិកា គណនីបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថានទូតអាមេរិកនៅភ្នំពេញ នឹងមិនធ្វើបច្ចុប្បន្នភាពជាទៀងទាត់នោះទេ រហូតដល់ប្រតិបត្តិការទាំងស្រុងត្រូវបានបន្តឡើងវិញ លើកលែងតែព័ត៌មានសុវត្ថិភាព និងសន្តិសុខបន្ទាន់។ នៅពេលនេះ សេវាកម្មលិខិតឆ្លងដែន និងទិដ្ឋាការនានាដែលបានណាត់រួច ស្ថានទូតអាមេរិកភ្នំពេញ នឹងបន្តដំណើរការដោយស្ថានការណ៍អនុញ្ញាតបាន»។ មិនមែនតែនៅកម្ពុជាទេ សូម្បីតែស្ថានទូតអាមេរិកនៅថៃ និងឡាវ ក៏ប្រកាសពីដំណឹងមិនធ្វើបច្ចុប្បន្នភាពជាទៀងទាត់ លើគណនីបណ្តាញសង្គមហ្វេសប៊ុកដូចគ្នាដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មនុស្ស៩១នាក់ នៅបន្តជាប់ក្រោមអគារសាលារៀន ដែលបាក់ស្រុតក្នុងប្រទេសឥណ្ឌូណេស៉ី

Liny Chan October 1, 2025 01/10/2025

(ហ្សាការតា)៖ អាជ្ញាធរនៅប្រទេសឥណ្ឌូណេស៉ី បានឱ្យដឹងថា មនុស្សចំនួន៩១នាក់ ត្រូវជឿថានៅបន្តជាប់ក្រោមគំនរបាក់បែក នៃអគារសាលារៀនមួយខ្នង ដែលបានបាក់ស្រុតនៅកោះជ្វា កាលពី២ថ្ងៃមុន ខណៈក្រុមសង្រ្គោះកំពុងខិតខំរុករកនិងជួយអ្នកនៅរស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឥណ្ឌូណេស៉ី បានរាយការណ៍ថា អគារសាលារៀនអ៉ីស្លាមខាងលើ ដែលមានច្រើនជាន់ និងស្ថិតក្នុងក្រុង Sidoarjo ស្រាប់តែបានបាក់ស្រុតភ្លាមៗកាលពីវេលាថ្ងៃត្រង់ ថ្ងៃចន្ទសប្តាហ៍នេះ ចំពេលដែលសិស្សជាច្រើននាក់ ជួបជុំគ្នាធ្វើការថ្វាយបង្គំប្រចាំថ្ងៃ។ ទីភ្នាក់ងារបង្ការគ្រោះមហន្តរាយឥណ្ឌូណេស៉ី បាននិយាយថា ការវាយតម្លៃចុងក្រោយ គឺមនុស្ស៩១នាក់ ត្រូវបានសង្ស័យថា ជាប់នៅក្រោមគំនរបាក់បែក ខណៈកាលពីថ្ងៃអង្គារ ទីភ្នាក់ងារដដែល បានប្រាប់ថា មនុស្ស៣នាក់ត្រូវបញ្ជាក់ថាបានស្លាប់ និង៣៨នាក់ បាត់ខ្លួន។ គួរបញ្ជាក់ថា នាពេលនេះ ក្រុមសង្រ្គោះកំពុងផ្តោតលើការផ្តល់អុកស៉ីហ្សែនដល់អ្នកនៅរស់ ដែលជាប់ក្រោមគំនរអគារ ហើយឃើញតំបន់ចំនួន៧ ដែលមានសញ្ញាអ្នកអាចនៅមានជីវិត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រុមហ៊ុនចំនួន២ ចុះកិច្ចសន្យាទិញពោតក្រហមស្ងួត ស្រូវស្រងែថ្មី និងស្រូវសែនក្រអូប សរុប ៧៥០តោន ពីសហគមន៍កសិករ ក្នុងខេត្តត្បូងឃ្មុំ

Liny Chan October 1, 2025 01/10/2025

(ត្បូងឃ្មុំ)៖ ពោតក្រហមស្ងួត ស្រូវស្រង៉ែថ្មី និងស្រូវសែនក្រអូប សរុប៧៥០តោន ត្រូវបានក្រុមហ៊ុនធំៗចំនួន២ បានចុះកិច្ចសន្យាទិញលក់ពីប្រជាកសិករ សហគមន៍កសិកម្មជីរោទិ៍រុងរឿង ក្នុងខេត្តត្បូងឃ្មុំ។ ក្នុងនោះក្រុមហ៊ុនអាហ្គ្រោ ឃីង ត្រេឌីង ឯ.ក ទទួលទិញពោតក្រហម ចំនួន ២៥០តោន និងក្រុមហ៊ុនអ៊ិលប៊ីអិន អង្គរ (កម្ពុជា) ទទួលទិញស្រូវស្រង៉ែថ្មីចំនួន ១០០តោន និងស្រូវសែនក្រអូបចំនួន ៤០០តោន។ ពិធីនេះធ្វើឡើងនៅសាលប្រជុំសណ្ឋាគារ ភី អេន ធី ផាលេស ត្បូងឃ្មុំ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដោយការចុះកិច្ចសន្យានេះនឹងធ្វើឱ្យបងប្អូនប្រជាកសិករកាន់តែមានឱកាសក្នុងការលក់ផលិតផលកសិកម្មរបស់ខ្លួនទៅកាន់ក្រុមហ៊ុននាំចេញទៅទីផ្សារអន្តរជាតិ។ នេះបើតាមការឲ្យដឹងពីលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ បានសាទរចំពោះកិច្ចសហការរវាងមន្ទីរកសិកម្មខេត្ត ជាមួយស្ថាប័នឯកជន ដែលបានរៀបចំឱ្យមានការចុះកិច្ចសន្យាទិញលក់ផលិតផលកសិកម្ម។ នេះជាការលើកកម្ពស់វិស័យកសិកម្មឱ្យរីកចម្រើន និងជួយដល់កសិករក្នុងការលក់ផលិតផលកសិកម្មរបស់ខ្លួនដែលធ្វើការដាំដុះបាន។ គណៈអធិបតីភាពទាំង០២រូប ក៏បានផ្តាំផ្ញើដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសមន្ត្រីកសិកម្មឃុំ […]

លោក ដូណាល់ ត្រាំ ថាវាជាការប្រមាថដល់សហរដ្ឋអាមេរិក បើរូបលោកមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព

Liny Chan October 1, 2025 01/10/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ​ ទី៣០ ខែកញ្ញា បាននិយាយថាវានឹងក្លាយជាការប្រមាថមួយចំពោះសហរដ្ឋអាមេរិក ប្រសិនបើរូបលោកមិនជាប់ជាជ័យលាភី ពានរង្វាន់ណូបែលសន្តិភាពទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ត្រាំ បានអះអាងថារូបលោកបានជួយបញ្ចប់សង្រ្គាមជាច្រើនចាប់តាំងពីរូបលោកឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកក្នុងអាណត្តិទី២មក។ នៅចំពោះមុខមន្ត្រីយោធាជាន់ខ្ពស់អាមេរិករាប់រយនាក់ លោក ត្រាំ បានលើកឡើងថា «វានឹងក្លាយជាការប្រមាថដល់ប្រទេសរបស់យើង…ខ្លួនខ្ញុំផ្ទាល់ ខ្ញុំមិនចង់បានពានរង្វាន់ណូបែលសន្តិភាពអ្វីទេ តែខ្ញុំចង់ឱ្យប្រទេសរបស់ទទួលបានពានរង្វាន់នេះ»។ គួរបញ្ជាក់ថា លោក ត្រាំ កន្លងមកបានអះអាងថារូបលោកបានបញ្ចប់សង្រ្គាមចំនួន៧ ដោយប្រើពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះចាប់តាំងពីរូបលោកត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិក ក្នុងអាណត្តិទី២ កាលពីខែមករាមក។ លោកក៏ធ្លាប់បានបង្ហាញការខកចិត្ត និងខឹងសម្បារផងដែរដែលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា មកពីគណបក្សប្រជាធិតេយ្យទទួលបានពានរង្វាន់ ណូបែលសន្តិភាពក្នុងឆ្នាំ២០០៩។ ការប្រកាសពីជ័យលាភីពានរង្វាន់ណូបែលសន្តិភាពគ្រោងនឹងធ្វើឡើងដោយគណៈកម្មាធិការណូបែល ក្នុងទីក្រុងអូស្លូ ប្រទេសន័រវែស នៅថ្ងៃទី១០ ខែតុលានេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋមន្ត្រី ហួត ហាក់ ស្នើក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ បង្កើនជើងហោះហើរត្រង់មកកម្ពុជា

Liny Chan October 1, 2025 01/10/2025

(ម៉ាឡេស៊ី)៖ នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ានដែលប្រព្រឹត្តទៅនៅទីក្រុងម៉ាឡាកា, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន ជួបពិភាក្សាការងារជាមួយលោក Dersenish Aresandiran តំណាងក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នារាជធានីកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ជាមួយនឹងការថ្លែងអំណរគុណចំពោះក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដែលបានចូលរួមជំរុញកំណើនភ្ញៀវទេសចរមកកម្ពុជា ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន នាពេលកន្លងមក, រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា ផ្លែផ្កានះកើតចេញមកពីកិច្ចសហប្រតិបត្តិការជិតសិ្នទ្ធរវាងប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី នៅគ្រប់កម្រិត និងគ្រប់វិស័យ ដោយរាប់តាំងពីប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ, ចំណងការទូតដែលមានរយៈពេលជាង៦៨ឆ្នាំ និងជាពិសេសកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ លោករដ្ឋមន្រ្តី មានសុទិដ្ឋិនិយមថា ជាមួយនឹងសម្បទាតភ្ជាប់គ្រប់គ្រាន់របស់កម្ពុជា មានដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោប្រភេទខ្នាត 4F, អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ, ទាំងអស់នេះគឺជា បច្ច័យវិជ្ជមានដែលចូលរួមជំរុញកំណើនភ្ញៀវទេសចរវាងប្រទេសទាំងពីរ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិពីជុំវិញពិភពលោកដែលធ្វើដំណើរ តាមរយៈប្រទេសម៉ាឡេស៊ី មកទស្សនាកម្ពុជា។ ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានស្នើសុំក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines និងក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗទៀត […]

ឮសំឡេងផ្ទុះអាវុធ៣គ្រាប់នៅក្នុងទឹកដីថៃ ទល់មុខភូមិអូរ៣ជាន់ នៅម៉ោង១០៖៤៣នាទីយប់ថ្ងៃទី៣០ ខែកញ្ញា

Liny Chan October 1, 2025 01/10/2025

(បន្ទាយមានជ័យ)៖ នៅម៉ោង ១០៖៤៣នាទីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ គេបានឮសំឡេងផ្ទុះអាវុធចំនួន៣គ្រាប់នៅក្នុងទឹកដីថៃ ទល់មុខភូមិអូរ៣ជាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជិតបង្គោលសីមាលេខ៤៤។ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របស់កម្ពុជា ជាភូមិសាស្ត្រមួយ ដែលកងទ័ពរបស់ថៃ បានធ្វើសកម្មភាពរំលោភបំពានដែនដី និងអធិបតេយ្យរបស់កម្ពុជា។ ក្នុងនោះភូមិឋាន ដីធ្លី និងផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរក្នុងភូមិជោគជ័យ និងព្រៃចាន់ ត្រូវបានកងទ័ពថៃ ធ្វើសកម្មភាពព័ទ្ធបន្លាលួសបំពានច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទាំងឡាយដែលថៃ បានធ្វើជាមួយកម្ពុជា។ នៅក្នុងភូមិសាស្ត្រនេះ ថៃបានធ្វើសកម្មភាពចល័ត និងពង្រាយទ័ពផ្ទុយនឹងបទឈប់បាញ់ដែលថៃ បានធ្វើជាមួយកម្ពុជា ដោយមានម៉ាឡេស៊ី អាមេរិក និងចិនធ្វើជាសាក្សីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ សំឡេងផ្ទុះនាយប់មិញនេះ គេមិនទាន់ដឹងថា ជាការផ្ទុះដោយសារមូលហេតុអ្វីនោះទេ? នាពេលកន្លងមកនៅក្នុងទឹកដីក្នុងភូមិសាស្ត្រខាងលើនេះ តែងតែឮសូរសំឡេងផ្ទុះអាវុធជាញឹកញាប់ តែភាគីកម្ពុជាមិនដែលធ្វើសកម្មភាពឆ្លើយតបណាមួយឡើយ ហើយរក្សាបានយ៉ាងខ្ជាប់ខ្ជួនបំផុតនូវស្មារតីនៃបទឈប់បាញ់។ ជាការកត់សម្គាល់ ថៃ តែងតែធ្វើសកម្មភាពបង្កហេតុនានានៅតាមបណ្តោយព្រំដែនជាមួយកម្ពុជាកំលុងពេលអនុវត្តបទឈប់បាញ់ ក្នុងចេតនាអុជអាលឱ្យមានការផ្ទុះអាវុធនៅតាមព្រំដែន។ ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែកញ្ញា កន្លងទៅ កងទ័ពថៃ បានបាញ់កាំភ្លើងធំចូលតំបន់អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហាររបស់កម្ពុជា តែស្មារតីគោរពបទឈប់បាញ់ កងទ័ពកម្ពុជា មិនបាញ់តបតនោះឡើយ។ […]