ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បង្ហាញបច្ចុប្បន្នភាពជនស៉ីវិលដែលរងគ្រោះដោយសារអំពើឈ្លានពានរបស់ថៃ, ជនស៉ីវិល១១នាក់បាត់បង់ជីវិត និងរបួសកើនដល់ ៧៦នាក់ ខណៈជនភៀសសឹកកើនដល់ជាង ២៧ម៉ឺននាក់

Liny Chan December 12, 2025 12/12/2025

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បច្ចុប្បន្នភាពនៃផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ពីអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា គិតពីម៉ោង៦ល្ងាច ថ្ងៃទី១១ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ គិតពីម៉ោង៦ល្ងាច ថ្ងៃទី១១ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើល្មើសច្បាប់អន្តរជាតិ និងក្បត់បទឈប់បាញ់របស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ដែលផ្តើមឡើងជាថ្មីទៀត ចាប់ពីថ្ងៃទី៧ ខែធ្នូ មកនោះ បានបណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសុវត្ថិភាពពលរដ្ឋស៊ីវិល តំបន់ស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រមទាំងបង្អាក់សេវាសាធារណៈជាមូលដ្ឋាន ជាច្រើនកន្លែង ដូចខាងក្រោម៖ * ករណីស្លាប់ និងរបួស៖ មានពលរដ្ឋរងរបួសចំនួន២នាក់ (ស្ត្រី៦០ឆ្នាំ និងកុមារអាយុ៨ឆ្នាំ) នៅខេត្តបន្ទាយមានជ័យ។ ដូច្នេះ គិតពីថ្ងៃទី៧ ខែធ្នូ មកដល់ម៉ោង៧៖០០ព្រឹក ថ្ងៃទី១២ ខែធ្នូនេះ មានពលរដ្ឋខ្មែរស្លាប់សរុបចំនួន១១នាក់ និងរងរបួសចំនួន៧៦នាក់ ភាគច្រើនកំពុងបន្តសង្គ្រោះបន្ទាន់ដោយក្រុមគ្រូពេទ្យ * ករណីភៀសសឹក៖ កើនចំនួន២,៦២៩គ្រួសារ ស្មើនឹងចំនួនមនុស្ស […]

BREAKING: គិតត្រឹមម៉ោង១២៖០០នាទីថ្ងៃត្រង់ តាមសមរភូមិនៅតាមព្រំដែន បន្ដក្ដៅគគុក, ថៃបន្តបាញ់ផ្លោងចូលដីកម្ពុជា

Liny Chan December 12, 2025 12/12/2025

(ព្រំដែន)៖ គិតមកត្រឹមថ្ងៃទី១២៖០០នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ តាមសមរភូមិនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ, ឧត្តរមានជ័យ, បន្ទាយមានជ័យ កងទ័ពកម្ពុជា-ថៃ កំពុងបន្ដប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក ដោយយោធាថៃបន្តបាញ់ចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយប្រើទាំងយន្ដហោះទម្លាក់គ្រាប់បែក និងដ្រូន។ នៅខេត្តឧត្តរមានជ័យ សមរភូមិប្រាសាទតាមាន់ តាក្របី និងថ្មដូន ទាហានថៃ បានបន្តបើកការបាញ់ប្រហារតាំងពីម៉ោងជាង ៦ព្រឹក។ នៅទិសព្រះវិហារ ភ្នំខ្មោច អានសេះ ជាំតែ ទាហានក៏កំពុងបាញ់ផ្លោងចូល។ ដោយឡែកនៅខេត្តបន្ទាយមានជ័យ សមរភូមិជោគជ័យ ភូមិព្រៃចាន់ និងបឹងត្រកួន ទាហានថៃ ក៏កំពុងបាញ់គ្រាប់ផ្លោង ហើយបញ្ជូនទ័ពថ្មើរជើងមកទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

BREAKING: អង្គការ UNESCO កំពុង​​ពិនិត្យ និង​តាម​ដាន​យ៉ាង​ល្អិតល្អន់ ​ទៅ​លើ​ការ​ខូច​ខាត​ប្រាសាទបុរាណ​របស់​ខ្មែរ ​ដោយសារ​កង​ទ័ព​ថៃបាញ់​​បំផ្លាញ

Liny Chan December 12, 2025 12/12/2025

(ភ្នំពេញ)៖ មជ្ឈមណ្ឌល​បេតិកភណ្ឌពិភព​លោក ​របស់អង្គការ UNESCO បាន​ឱ្យ​ដឹង​ថា អង្គការ​នេះ កំពុង​ត្រៀម​ខ្លួន​ជា​ស្រេច ​ជា​មួយ​និង​បច្ចេកទេស និង​វិធានការ​នានា ​ដើម្បី​ជួយ​ដល់​ប្រាសាទ​ខ្មែរ​មួយ​ចំនួន ​ដែល​រងការ​ខូចខាតធ្ងន់​ធ្ងរ ​​ដោយ​សារ​តែ​ទាហាន​ថៃ​បាញ់​បំផ្លាញ​ ក្នុង​ពេល​កំពុង​មាន​ជម្លោះ​ប្រដាប់អាវុធ​នៅតាម​ព្រំដែន​​​។​ លោក​ Lazare Aloundou Assomo ​នាយក​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេ​ស្កូ (UNESCO)​ បាន​ថ្លែង​តាម​ប្រព័ន្ធ ​Video ​ពី​ប្រទេស​បារាំង​ មក​កាន់​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​៣២​នៃ​គណៈ​កម្មាធិការ​អន្តរជាតិ​ សម្រប​សម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រវត្តិ​សាស្រ្ត​អង្គរ និង​សំបូរ​ព្រៃ​គុក ​ដែល​ហៅ​កាត់​ថា ​អាយ​ស៊ីស៊ី-អង្គរ/សំបូរ​ព្រៃ​គុក ​​នៅព្រឹក​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ២០២៥​ថា ប្រទេសកម្ពុជា គឺ​ជា​ប្រទេស​ដែល​មាន​សម្បត្តិ​បេតិក​ភណ្ឌ​ដ៏​សម្បូរ​បែប។ ​លោក​ថ្លែង​ទៀត​ថា អង្គការ​យូណេស្កូ ​ពិត​ជា​កំពុង​ពិនិត្យ និង​តាម​ដាន​យ៉ាង​ល្អិត​ល្អន់​ ព្រមទាំង​ត្រៀម​ខ្លួន​រួច​ជាស្រេច​ ដើម្បី​ផ្ដល់​ជំនួយបច្ចេកទេស និង​វិធានការ​នានា ​ដើម្បី​ការពារ​ដល់​សម្បត្តិ​បេតិកភណ្ឌ​ទាំងឡាយ​របស់​កម្ពុជា ​ទៅ​តាម​លក្ខ​ខណ្ឌ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​អន្តរជាតិ។​​ ការ​ថែ្លង​របស់​នាយក​មជ្ឍមណ្ឌល​បេតិក​ភណ្ឌ​ពិភព​លោក​​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​កង​ទាហាន​ថៃ ​បាន​ប្រើ​អាវុធ​ធុន​ធ្ងន់​បាញ់​បំផ្លាញ​ប្រាសាទ​បុរាណ​ខ្មែរ​មួយ​ចំនួន​ដូច​ជា ប្រាសាទ​តាក្របី​ និងប្រាសាទព្រះវិហារ ​នៅ​ពេល​ដែល​មាន​ជម្លោះ​ព្រំដែន​ថ្មីៗ។ កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ​ អង្គការ​យូណេស្កូ ​ក៏​បាន​​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ភាព​តាន​តឹង​ នៃ​ជម្លោះ​ព្រំដែន​ជា​ថ្មី ​រវាង​កម្ពុជា […]

ក្រសួងការពារជាតិ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ យោធាថៃ នៅបន្តផ្លោងគ្រាប់រំលោភចូលក្នុងដែនអធិបតេយ្យកម្ពុជា ក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

Liny Chan December 12, 2025 12/12/2025

(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានធ្វើបច្ចុប្បន្នភាពអំពីសភាពការណ៍នៃការឈ្លានពានរបស់ភាគីថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង «សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀង សន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើ ប្រាស់កម្លាំងយោធាចាប់តាំងពីថ្ងៃទី៧ រហូតមកដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ។ ស្ថានភាពនៃអំពើគំរាមកំហែង និងឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យកម្ពុជា៖ ទី១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា គិតចាប់ពីម៉ោង ២២:០០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៧:០៥នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥៖ – ម៉ោង ២២:០៨នាទី យោធាថៃបានបាញ់កាំភ្លើងលើរថក្រោះ នៅតំបន់ជាំតែ និងផ្ទះតាម៉ុក– ម៉ោង ២២:៣៧នាទី យោធាថៃបានប្រើប្រាស់ snipper ចូលភូមិសាស្ត្រទួល៩៥ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ – ចាប់ពីម៉ោង ១២:១៥នាទីរំលងអធ្រាត្រ យោធាថៃបានបាញ់កាំភ្លើងត្បាល់ […]

កម្ពុជាមិនរងបម្រាមអ្វីទាំងអស់ ក្រោយដកខ្លួនពីស៊ីហ្គេម ខណៈបណ្ដាប្រទេសអាស៊ាន សុទ្ធតែគោរព និងគាំទ្រការសម្រេចចិត្តនេះ

Liny Chan December 12, 2025 12/12/2025

(ភ្នំពេញ)៖ កម្ពុជាមិនរងបម្រាមអ្វីឡើយ ជុំវិញការដកខ្លួនពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ក្រោយកម្ពុជាបានបំពេញកាតព្វកិច្ចការទូតកីឡារួចរាល់ តាមរយៈការចូលរួមកិច្ចប្រជុំ និងពិធីបើកផ្លូវការ ផ្ទុយទៅវិញ ថែមទាំងត្រូវបានបណ្ដាប្រទេសសមាជិកអាស៊ាន ក៏ដូចជាអាជ្ញាធរកីឡាអន្ដរជាតិ សម្ដែងនូវការគោរព និងគាំទ្រ ចំពោះការសម្រេចចិត្តនេះទៀតផង។ នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានប្រតិភូកីឡាកម្ពុជា ក្រោយត្រឡប់មកដល់មាតុភូមិវិញក្រោយគេ ជាមួយមន្ដ្រី ២រូប កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ពោលគឺ ២ថ្ងៃក្រោយកម្ពុជា បានជូនដំណឹងទៅក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងគណៈកម្មការរៀបចំស៊ីហ្គេម ឆ្នាំ២០២៥ អំពីការដកខ្លួន ដោយសារមានការព្រួយបារម្ភពីសុវត្ថិភាព។ ទន្ទឹមជាមួយការប្រកាសដកខ្លួននេះដែរ ក៏មានព័ត៌មានចរចាមអារ៉ាមលើកឡើងជាហូរហែថា កម្ពុជាបានរងបម្រាមមិនឲ្យចូលរួមព្រឹត្តិការណ៍អន្ដរជាតិមួយចំនួន ពិសេសកីឡាអាស៊ីអ ឆ្នាំ២០២៦ ។ ប៉ុន្ដែព័ត៌មានចរចាមអារ៉ាមនេះ ត្រូវបានលោក វ៉ាត់ ចំរើន ទាត់ចោល ហើយថា ជាការផ្សព្វផ្សាយបំភ្លៃការពិត ក្នុងចេតនាមិនល្អ។ លោក វ៉ាត់ ចំរើន ថា «ជុំវិញការលើកឡើងថា កម្ពុជាមិនរងពិន័យ ឬបម្រាមអ្វីទាំងអស់ ក្រោយដកខ្លួន […]

BREAKING: គិតត្រឹមម៉ោង ១០៖៥០នាទីព្រឹក តាមសមរភូមិទាំងអស់នៅតាមព្រំដែន កំពុងបន្ដប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក

Liny Chan December 12, 2025 12/12/2025

(ព្រំដែន)៖ គិតមកត្រឹមថ្ងៃទី១០៖៥០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ គ្រប់សមរភូមិទាំងអស់នៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ, ឧត្តរមានជ័យ, បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ កងទ័ពកម្ពុជា-ថៃ កំពុងបន្ដប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក ដោយយោធាថៃ នៅតែបាញ់យ៉ាងខ្លាំងចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ នៅខេត្តឧត្តរមានជ័យ សមរភូមិប្រាសាទតាមាន់ តាក្របី និងថ្មដូន ទាហានបានបន្តបើកការបាញ់ប្រហារតាំងពីម៉ោងជាង៦ព្រឹក។ នៅទិសព្រះវិហារ ភ្នំខ្មោច អានសេះ ទាហានថៃក៏កំពុងបាញ់ផ្លោងចូល។ ដោយឡែកនៅខេត្តបន្ទាយមានជ័យ សមរភូមិជោគជ័យ ភូមិព្រៃចាន់ និងបឹងត្រកួន ទាហានថៃ ក៏កំពុងបាញ់គ្រាប់ផ្លោង ហើយបញ្ជូនទ័ពថ្មើរជើងមកទៀត។ យ៉ាងណាក៏ដោយ នៅគ្រប់សមរភូមិ កងកម្លាំងរបស់នៅទប់ទល់ និងបន្តឈរជើងនៅលើទីតាំងរបស់ខ្លួនយ៉ាងរឹងមាំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ជប៉ុន ព្រមានពីរលកស៊ូណាមិ ក្រោយគ្រោះរញ្ជួយដីកម្រិត ៦.៧ រ៉ិចទ័រវាយប្រហារភាគខាងជើងនៃប្រទេស

Liny Chan December 12, 2025 12/12/2025

(តូក្យូ)៖ គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័របានវាយប្រហារលើភាគខាងជើងនៃប្រទេសជប៉ុន នៅថ្ងៃសុក្រ ទី១២ ខែធ្នូ ប៉ុន្មានថ្ងៃបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័របង្ករំញ័រនៅក្នុងតំបន់ដដែលនេះ ដោយបណ្ដាលឱ្យមនុស្សយ៉ាងហោច ៥០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងថាខ្លួនបានធ្វើបច្ចុប្បន្នភាពរបស់ខ្លួនដែលដំបូងឡើយរាយការណ៍ថាគ្រោះរញ្ជួយដីខាងលើមានកម្រិត ៦.៥រ៉ិចទ័រ។ ទីភ្នាក់ងារនេះក៏បានព្រមានពីរលកស៊ូណាមិផងដែរ ដែលមានកម្ពស់ ១ម៉ែត្រ ដែលអាចនឹងវាយប្រហារលើឆ្នេរប៉ាស៊ីហ្វិកភាគខាងជើង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងការពារជាតិ ច្រានចោលការផ្សាយរបស់ផេកផ្លូវការកងទ័ពភូមិភាគ២ ថៃ ដែលចោទប្រកាន់ថាកម្ពុជា ប្រើប្រាស់ជនបរទេស ជួយបង្ហោះដ្រូនទំលាក់គ្រាប់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

Liny Chan December 12, 2025 12/12/2025

(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញមកច្រានចោលចំពោះការផ្សព្វផ្សាយរបស់ផេកផ្លូវការកងទ័ពភូមិភាគ២ ថៃ ដែលបានចោទប្រកាន់ថាកម្ពុជា ប្រើប្រាស់ជនបរទេសមកជួយបង្ហោះដ្រូនទំលាក់គ្រាប់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រសួងការពារជាតិកម្ពុជា សូមទាត់ចោល នូវខ្លឹមសារដែលបានចុះផ្សាយក្នុងសារព័ត៌មានថៃខាងលើនេះ និងសូមអះអាងថាជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ។ កម្ពុជាទាមទារឱ្យ ភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកលេសប្រើប្រាស់អាវុធកាន់តែសាហាវមកលើកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

BREAKING: ព្រឹកនេះ ទាហានថៃ បន្តបាញ់ផ្លោងចូលដីកម្ពុជាទៀតហើយ

Liny Chan December 12, 2025 12/12/2025

(ព្រំដែន)៖ តាំងពីព្រឹកព្រលឹម រហូតមកដល់ម៉ោងជាង៨ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានថៃ បាននិងកំពុងបន្តបាញ់ផ្លោងចូលដីកម្ពុជាទៀតហើយ។ នៅខេត្តឧត្តរមានជ័យ សមរភូមិប្រាសាទតាមាន់ តាក្របី និងថ្មដូន ទាហានបានបន្តបើកការបាញ់ប្រហារតាំងពីម៉ោងជាង៦ព្រឹក។ នៅទិសព្រះវិហារ ភ្នំខ្មោច អានសេះ ទាហានក៏កំពុងបាញ់ផ្លោងចូល។ ដោយឡែកនៅខេត្តបន្ទាយមានជ័យ សមរភូមិជោគជ័យ ភូមិព្រៃចាន់ និងបឹងត្រកួន ទាហានថៃ ក៏កំពុងបាញ់គ្រាប់ផ្លោង ហើយបញ្ជូនទ័ពថ្មើរជើងមកទៀតហើយ។ យ៉ាងណាក៏ដោយ នៅគ្រប់សមរភូមិ កងកម្លាំងរបស់នៅទប់ទល់ និងបន្តឈរជើងនៅលើទីតាំងរបស់ខ្លួនយ៉ាងរឹងមាំ។

កម្ពុជាទទួលជើងហោះហើរត្រង់ជាផ្លូវការ ភ្ជាប់ពីទីក្រុង Istanbul ប្រទេសតួកគីយ៉េ មកកាន់រាជធានីភ្នំពេញ របស់កម្ពុជា

Liny Chan December 12, 2025 12/12/2025

(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline បានភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េ មកកាន់រាជធានីភ្នំពេញជាផ្លូវការ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ នាអាកាសយានដ្ឋានអន្តរជាតិតេជោ។ ជើងហោះហើរលើកដំបូងនេះ ដោយមានអ្នកដំណើរសរុបចំនួន១០៩នាក់ (៨៤ នាក់ Economic និង២៥នាក់ Business class) ហើយចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រលប់ទៅទីក្រុង Istanbul វិញមានចំនួនសរុប ៨៥ នាក់ (៧៧នាក់ Economic និង ៨ នាក់Business class)។ ក្នុងកម្មវិធីនារសៀលនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក ប៊ីឡាល់ ឯកស៊ី នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ទួរគី, លោកស្រី អ៊ុលគុ កូកាហ្វេ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូប។ នាឱកាសនោះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានសម្ដែងនូវក្ដីរីករាយ […]