ព័ត៌មានអន្តរជាតិ

ហ្វាំងឡង់ គ្រោងហាមឃាត់ជនជាតិរុស្ស៉ី ពីការទិញអចលនទ្រព្យ ក្នុងប្រទេសរបស់ខ្លួន

Liny Chan September 3, 2024 03/09/2024

(ហែលស៉ិនគី)៖ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសហ្វាំងឡង់ លោក Antti Hakkanen បាននិយាយថា រដ្ឋាភិបាលកំពុងរៀបចំដាក់សំណើ ដើម្បីហាមឃាត់ជនជាតិរុស្ស៉ីពីការទិញអចលទ្រព្យ នៅក្នុងប្រទេសរបស់ខ្លួន ដែលជាចំណាត់ការមួយដើម្បីការពារសន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ ២០២៤។ ទំនាក់ទំនងរវាងហ្វាំងឡង់ និងរុស្ស៉ីដែលជាប្រទេសជិតខាង បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង និងដែលបាននាំឱ្យទីក្រុងហែលស៉ិនគី ប្រឹងប្រែងដើម្បីបានក្លាយជាសមាជិក នៃបក្សសម្ព័ន្ធយោធាណាតូ (NATO)។ សំណើហាមឃាត់ផ្នែកអចលនទ្រព្យ​នាពេលនេះ នឹងត្រូវធ្វើឡើងចំពោះពលរដ្ឋសញ្ជាតិពីរ និងអ្នកស្នាក់នៅអចិន្រ្តៃយ៍រុស្ស៉ី ក្នុងប្រទេសហ្វាំងឡង់ ក៏ដូចជានៅអឺរ៉ុប ហើយត្រូវ​មាន​ការ​ពិគ្រោះ​យោបល់​ពី​អ្នក​ជំនាញ​ មុនការបោះ​ឆ្នោត​​សភា។ លោក Hakkanen បានប្រាប់សន្និសីទសារព័ត៌មានដូច្នេះថា «បទប្បញ្ញត្តិនេះ ​មាន​គោល​បំណង​ការពារ​អរិភាព ​ដែលអាចកើតមានប្រឆាំង​នឹង​ហ្វាំងឡង់។ ពេលនេះ ហ្វាំងឡង់កំពុងត្រួតពិនិត្យលើអចលនទ្រព្យចំនួន ៣,៥០០នៅក្នុងប្រទេស ដែលមានម្ចាស់ជាជនជាតិរុស្ស៉ី។ គួរបញ្ជាក់ថា ហ្វាំងឡង់ មានព្រំដែនគោកប្រវែង ១,៣៤០គីឡូម៉ែត្រជាមួយរុស្ស៉ី ហើយបានបិទច្រកឆ្លងកាត់ទាំងអស់រួចហើយ ដោយចោទប្រកាន់រុស្ស៉ីអំពី ការប្រើប្រាស់ជនចំណាកស្រុកមកពីអាស៉ី អាហ្វ្រិក ធ្វើជាអាវុធ តាមរយៈការជំរុញឱ្យពួកគេ ស្វែងរកសិទ្ធិជ្រកកោន នៅក្នុងប្រទេសរបស់ខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

UPDATE: ព្យុះត្រូពិក Yagi បណ្ដាលឱ្យមនុស្សបាត់បង់ជីវិតកើនដល់ ១៣នាក់ នៅប្រទេសហ្វីលីពីន

Liny Chan September 3, 2024 03/09/2024

(ម៉ានីល)៖ មនុស្សយ៉ាងហោចកើនដល់១៣នាក់ បានបាត់បង់ជីវិត នៅប្រទេសហ្វីលីពីន ដោយសារព្យុះត្រូពិក Yagi ខណៈ​សាលារៀន និងការិយាល័យរដ្ឋាភិបាល ត្រូវបានបិទទ្វារ នៅរដ្ឋធានីម៉ានីល និងបណ្តាខេត្តក្បែរខាង នាថ្ងៃអង្គារនេះ ព្រោះស្ថានភាព​អាកាសធាតុមិនល្អ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤។ ព្យុះ Yagi បានបោកបក់ដល់ប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទសប្តាហ៍នេះ ចំក្រុង Casiguran ភាគខាងកើត ក្នុងខេត្ត Aurora។ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ចំណុចកណ្តាលនៃព្យុះ ស្ថិតនៅលើផ្ទៃទឹកក្បែរឆ្នេរទីក្រុង Laoag ភាគខាងជើង ក្នុងខេត្ត Ilocos។ ព្យុះត្រូពិកនេះ បានរក្សាកម្លាំងខ្យល់បក់ ក្នុងល្បឿន ៧៥គីឡូម៉ែត្រក្នុង១ម៉ោង ហើយត្រូវបានរំពឹងថា នឹងបន្តដំណើរឆ្ពោះទៅកាន់​ភាគពាយព្យ លើសមុទ្រចិនខាងត្បូង។ គួរបញ្ជាក់ថា ជនរងគ្រោះដែលបានបាត់បង់ជីវិត គឺដោយសារគ្រោះរអិលបាក់ដី និងលង់ទឹក។ ជាទូទៅ ប្រទេសហ្វីលីពីន តែងទទួលរងការវាយប្រហារ ពីព្យុះត្រូពិកនិងព្យុះទីហ្វុង ជាមធ្យមចំនួន២០ព្យុះ ក្នុងមួយឆ្នាំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មនុស្សជិត ១៣០នាក់បានបង់ជីវិត ក្នុងហេតុការណ៍ព្យាយាមហែកគុក នៅសាធារណរដ្ឋកុងហ្គោ

Liny Chan September 3, 2024 03/09/2024

(គីនស្ហាសា)៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បាននិយាយថា មនុស្សយ៉ាងហោច១២៩នាក់ បានបាត់បង់ជីវិត ពេលព្យាយាមរត់គេចខ្លួន ចេញពីពន្ធនាគារ Makala នៅក្នុងរដ្ឋធានីគីនស្ហាសា (Kinshasa) កាលពីយប់ថ្ងៃអាទិត្យចុងសប្តាហ៍​កន្លងទៅ ប៉ុន្តែឥឡូវស្ថានការណ៍ ស្ថិតក្រោមការគ្រប់គ្រងបានហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤។ រដ្ឋមន្រ្តីមហាផ្ទៃនៃប្រទេសអាហ្រ្វិកកណ្តាលមួយនេះ គឺលោក Shabani Lukoo បានប្រាប់ឱ្យដឹងថា សកម្មភាពប៉ុនប៉ងហែកគុក ក្នុងទ្រង់ទ្រាយធំ នៅឯពន្ធនាគារ Makala បានបណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើននាក់ រួមជាមួយការខូតខាតសម្ភារធ្ងន់ធ្ងរ។ នៅមុននោះ មន្រ្តីពន្ធនាគារម្នាក់ បានអះអាងថា ពុំមានអ្នកទោសណាម្នាក់ បានរត់គេចខ្លួន ដោយជោគជ័យឡើយ ខណៈអ្នកដែល​បានព្យាយាមរត់គេចខ្លួន គឺត្រូវបានសម្លាប់ទាំងអស់។ ខាងរដ្ឋាភិបាលកំពុងបើកការស៉ើបអង្កេត ជុំវិញហេតុការណ៍នេះ។ គួរបញ្ជាក់ថា បើតាមលោក Lukoo អំឡុងហេតុការណ៍ខាងលើ ក៏មានគ្រោះអគ្គិភ័យកើតមានឡើង​ នៅអគាររដ្ឋបាល ឃ្លាំងអាហារ និងមន្ទីរពេទ្យរបស់ពន្ធនាគារ ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ពូទីន ទៅដល់ម៉ុងហ្គោលី ដើម្បីជំរុញគម្រោងបំពង់បង្ហូរឧស្ម័នទៅកាន់ប្រទេសចិន ទោះមានដីកាចាប់ខ្លួនរបស់ ICC

Liny Chan September 3, 2024 03/09/2024

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានមកដល់ប្រទេសម៉ុងហ្គោលី ដើម្បីពិភាក្សាអំពីគម្រោងបំពង់បង្ហូរឧស្ម័ន Power of Siberia 2 ដែលនឹងដឹកជញ្ជូនឧស្ម័នធម្មជាតិរបស់រុស្ស៊ីទៅកាន់ប្រទេសចិន តាមរយៈប្រទេសម៉ុងហ្គោលី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។ រុស្ស៊ីបានពិភាក្សាអស់រយៈពេលជាច្រើនឆ្នាំ អំពីការសាងសង់បំពង់បង្ហូរប្រេងដើម្បីដឹកជញ្ជូនឧស្ម័នធម្មជាតិចំនួន ៥០ពាន់លានម៉ែត្រគូប (bcm) ក្នុងមួយឆ្នាំពីតំបន់ Yamal របស់ខ្លួនទៅកាន់ប្រទេសចិនតាមរយៈម៉ុងហ្គោលី។ គម្រោងនេះមានសារៈសំខាន់សម្រាប់រុស្ស៊ី ខណៈដែលខ្លួនកំពុងស្វែងរកទីផ្សារថ្មីសម្រាប់ឧស្ម័នរបស់ខ្លួន បន្ទាប់ពីទំនាក់ទំនងជាមួយអឺរ៉ុបកាន់តែយ៉ាប់យ៉ឺន ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។ ទោះបីជាមានដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចំពោះលោក ពូទីន ពីបទឧក្រិដ្ឋកម្មសង្គ្រាមក៏ដោយ ក៏វិមានក្រឹមឡាំងបាននិយាយថា ខ្លួនមិនមានការព្រួយបារម្ភអំពីដំណើរទស្សនកិច្ចនេះទេ។ អ្នកនាំពាក្យវិមានក្រឹមឡាំងបានបញ្ជាក់ថា ទិដ្ឋភាពទាំងអស់នៃដំណើរទស្សនកិច្ច រួមទាំងបញ្ហាសុវត្ថិភាព ត្រូវបានពិភាក្សាយ៉ាងល្អិតល្អន់ជាមួយអាជ្ញាធរម៉ុងហ្គោលី។ គម្រោង Power of Siberia 2 គឺជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្ររបស់រុស្ស៊ី ដើម្បីស្វែងរកទីផ្សារថ្មីសម្រាប់ឧស្ម័នរបស់ខ្លួន បន្ទាប់ពីបាត់បង់អតិថិជនភាគច្រើននៅអឺរ៉ុប ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន។ បំពង់បង្ហូរថ្មីនេះនឹងបំពេញបន្ថែម និងពង្រីកសមត្ថភាពនៃបំពង់បង្ហូរ Power of Siberia ដើម ដែលកំពុងដឹកជញ្ជូនឧស្ម័នរុស្ស៊ីទៅប្រទេសចិន […]

ព្យុះត្រូពិក បង្កការរអិលបាក់ដីក្នុងប្រទេសហ្វីលីពីន និងបណ្តាលឱ្យមនុស្ស ១១នាក់បាត់បង់ជីវិត

Liny Chan September 2, 2024 02/09/2024

(ម៉ានីល)៖ ក្រុមមន្រ្តីនិយាយថា ភ្លៀងធ្លាក់ខ្លាំងដោយសារតែឥទ្ធិពលនៃព្យុះត្រូពិក នៅក្នុងប្រទេសហ្វីលីពីន ចូលមកដល់ថ្ងៃទី ២នៅថ្ងៃចន្ទនេះ បណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដី ហើយបណ្តាលឱ្យមនុស្ស ១១នាក់ស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែសីហា ឆ្នាំ ២០២៤។ ក្រុមជួយសង្គ្រោះនិយាយថា ភាគខាងកើតនៃទីក្រុង Naga ស្ថិតក្នុងចំណោមតំបន់រងគ្រោះខ្លាំងបំផុត ខណៈដែលព្យុះត្រូពិច Yagi បានបោកបក់ចេញពីឆ្នេរសមុទ្រ កាលពីយប់ថ្ងៃអាទិត្យ បណ្តាលឱ្យមនុស្សពីរនាក់ស្លាប់ និងទឹកជំនន់។​ លោក Joshua Tuazon មន្រ្តីការការិយាល័យសុវត្ថិភាពសាធារណៈក្រុង បានប្រាប់ AFP ថា «ទឹកជំនន់បានឡើងខ្លាំងនៅតំបន់ខ្លះ ហើយអ្នកស្រុករាប់រយនាក់ ត្រូវបានជួយសង្គ្រោះ។ គិតត្រឹមថ្ងៃចន្ទនេះ មនុស្សច្រើនជាង ៣០០នាក់ បន្តស្ថិតក្នុងជំរំសុវត្ថិភាព ដោយបើតាមមន្ត្រីក្នុងតំបន់ ទឹកជន់លិចនៅទីក្រុងដែលមានមនុស្សចំនួន ២១០,០០០នាក់រស់នៅ ខណៈដែលទឹកស្រកចុះយឺត។ ការិយាល័យគ្រោះមហន្តរាយក្នុងតំបន់ បានប្រាប់ AFP ថា ការរអិលបាក់ដី ២លើកធ្វើឱ្យមនុស្ស ២នាក់ស្លាប់ ខូចខាតផ្ទះ​ ៥ខ្នង នៅកណ្តាលទីក្រុង Cebu […]

រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល អំពាវនាវឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីនាំចំណាប់ខ្មាំង មកផ្ទះវិញ

Liny Chan September 2, 2024 02/09/2024

(ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បានជំរុញឱ្យនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ចុះកិច្ចព្រមព្រៀងបទឈប់បាញ់មួយ ជាមួយ ក្រុមហាម៉ាស ដើម្បីនាំចំណាប់ខ្មាំងនៅសេសសល់ចេញពីតំបន់ហ្កាហ្សា ត្រឡប់មកពីផ្ទះវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការអំពាវនាវរបស់លោក Yoav Gallant ធ្វើឡើងនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនង X កាលពីថ្ងៃអាទិត្យ ទី១ ខែកញ្ញា និងបន្ទាប់ពីយោធាអ៉ីស្រាអែលបានរកឃើញ សាកសពចំណាប់ខ្មាំង ៦នាក់ នៅភាគខាងត្បូងតំបន់ហ្កាហ្សា ក្នុងថ្ងៃដដែលនោះ។ លោក Gallant បានគូសបញ្ជាក់ដូច្នេះថា «វាយឺតពេលណាស់ទៅហើយសម្រាប់ចំណាប់ខ្មាំងដែល ត្រូវបានសម្លាប់យ៉ាងឃោរឃៅ។ ចំណាប់ខ្មាំងដែលនៅសេសសល់កំពុងស្ថិតនៅក្នុងកណ្ដាប់ដៃក្រុមហាម៉ាស ត្រូវតែនាំពួកគេត្រឡប់មកផ្ទះវិញ»។ លោករដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល បានបន្តទៀតថាគណៈរដ្ឋមន្ត្រីអ៉ីស្រាអែលត្រូវតែកោះប្រជុំភ្លាមៗ ហើយកែប្រែការសម្រេចចិត្តដែលត្រូវបានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ជុំវិញរក្សាទុកកងទ័ពអ៉ីស្រាអែលឱ្យឈរជើងនៅច្រករបៀង Philadelphi ស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដែលជាចំណុចខ្ទាស់ដ៏ធំមួយរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស នៅក្នុងកិច្ចចរចា។ លោក Netanyahu បានទទូចថាការរក្សាវត្តកងទ័ពអ៉ីស្រាអែលនៅច្រករបៀង Philadelphi គឺមានគោលដៅទប់ស្កាត់កុំឱ្យក្រុមហាម៉ាសរត់ពន្ធអាវុធចេញពីអេហ្ស៉ីប។ គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យនោះដែរ លោក […]

ព្យុះ Shanshan បានបណ្ដាលឱ្យអ្នកបាត់បង់ជីវិតឡើងដល់ ៧នាក់ និងការខូចខាតជាច្រើននៅប្រទេសជប៉ុន

Liny Chan September 2, 2024 02/09/2024

(តូក្យូ)៖ ព្យុះស៊ីក្លូន Shanshan ដែលត្រូវបានបន្ទាបថ្នាក់ពីព្យុះទីហ្វុង បានបន្សល់ទុកមនុស្ស ៧នាក់ស្លាប់ និងការខូចខាតជាច្រើន នៅពេលដែលវាបានបោកបក់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគកណ្តាលនៃប្រទេសជប៉ុននាថ្ងៃអាទិត្យនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ទីភ្នាក់ងារឧតុនិយមជប៉ុន បន្តព្រមានពីហានិភ័យនៃការរអិលបាក់ដី ទឹកជំនន់ និងកម្រិតទឹកកើនឡើងតាមដងទន្លេនានា នៅតំបន់ភាគខាងលិច និងខាងកើតប្រទេសជប៉ុន។ ការព្រមាននេះគឺដោយសារតែដីមានសភាពរលុង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកំណត់ត្រា ចាប់តាំងពីព្យុះបានវាយប្រហារឆ្នេរភាគខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍។ សេវារថភ្លើងល្បឿនលឿន Shinkansen មួយចំនួននៅតែត្រូវបានរំខាន ប៉ុន្តែសេវារថភ្លើង Tokyo-Osaka ដែលត្រូវបានផ្អាកនៅក្នុងផ្នែកមួយចំនួន នឹងដំណើរការឡើងវិញនៅល្ងាចថ្ងៃអាទិត្យនេះ។ ករណីស្លាប់ទី៧ ដោយសារព្យុះ Shanshan ត្រូវបានរាយការណ៍នៅខេត្ត Fukuoka ភាគនិរតីនៃប្រទេសជប៉ុន នៅថ្ងៃអាទិត្យេនះ។ គួរបញ្ជាក់ថា មុនពេលចុះខ្សោយ ព្យុះទីហ្វុងនេះបានធ្វើដំណើរឆ្ពោះទៅទិសខាងកើត បង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងលើតំបន់យ៉ាងទូលំទូលាយ និងបង្កឱ្យមានការព្រួយបារម្ភអំពីការរអិលបាក់ដី និងទឹកជំនន់នៅតំបន់ដែលស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រពីចំណុចកណ្តាលនៃព្យុះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រុស្ស៊ី អះអាងពីការទប់ស្កាត់ការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំ របស់អ៊ុយក្រែន

Nisaiy KP September 1, 2024 01/09/2024

(មូស្គូ)៖ រុស្ស៉ី នៅថ្ងៃអាទិត្យ ទី១ ខែកញ្ញានេះបានអះអាងពីការទប់ស្កាត់ការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំរបស់អ៊ុយក្រែន លើតំបន់ភាគខាងលិចរុស្ស៉ី និងដ្រូន ដែលមានគោលដៅវាយប្រហារលើរដ្ឋធានីមូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ក្នុងការបង្ហោះមួយលើបណ្ដាញ Telegram អភិបាលតំបន់ Bryansk លោក Aleksandr Bogomaz បានគូសបញ្ជាក់ដូច្នេះថា «អ្នកការពាររបស់យើងបានទប់ស្កាត់ ការប៉ុនប៉ងវាយប្រហារដ្រូនទ្រង់ទ្រាយធំលើទឹកដីនៃតំបន់ Bryansk ស្ថិតនៅជាប់ព្រំដែនជាមួយអ៊ុយក្រែន»។ លោកបន្ថែមទៀតថាដ្រូនយ៉ាងហោច ២៦គ្រឿង ត្រូវបានកំណត់គោលដៅ និងកម្ទេចចោលដោយយោធារុស្ស៉ី ដោយមិនបានបណ្ដាលឱ្យមានអ្នកស្លាប់ ឬរងរបួស ឬក៏ការខូចខាតអ្វីឡើយ។ បើតាមលោក Bogomaz កាលពីថ្ងៃទី២១ ខែសីហា យោធារុស្ស៉ីក៏បានទប់ស្កាត់ការប៉ុនប៉ងមួយរបស់អ៊ុយក្រែនផងដែរ ក្នុងការបញ្ជូនក្រុមស៊ើបការណ៍ ចូលក្នុងតំបន់ Bryansk។ ដោយឡែក លោក Sergei Sobyanin អភិបាលក្រុងមូស្គូ បានឱ្យដឹងថាកាលពីយប់ឈានចូលថ្ងៃអាទិត្យនេះ ដ្រូន ៥គ្រឿងត្រូវបានបញ្ជាឆ្ពោះតម្រង់ ទៅកាន់រដ្ឋធានីមូស្គូ តែដ្រូនទាំងនោះត្រូវបានកម្ទេចដោយកងកម្លាំងរុស្ស៉ី។ ការវាយប្រហារដោយដ្រូនទាំងនេះ កើតមានឡើងចំពេលកងទ័ពអ៊ុយក្រែនកំពុងដឹកនាំប្រតិបត្តិការវាយលុកចូលតំបន់ Kursk របស់រុស្ស៉ី ចាប់តាំងពីថ្ងៃទី៦ ខែសីហា មក៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ឧទ្ធម្ភាគចក្ររុស្ស៊ី ផ្ទុកមនុស្ស ២២នាក់ បាត់ដាននៅភាគខាងកើតប្រទេស

Nisaiy KP September 1, 2024 01/09/2024

(មូស្គូ)៖ ក្រសួងកិច្ចការសង្គ្រោះបន្ទាន់ បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា ឧទ្ធម្ភាគចក្ររុស្ស៉ីមួយគ្រឿងដែលមានសមាជិកពីឡុត ៣នាក់ និងអ្នកដំណើរ ១៩នាក់នៅលើនោះ បានបាត់ដាននៅតំបន់ Kamchatka ចុងភាគខាងកើតនៃប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ ២០២៤។ ដោយដកស្រង់ប្រភពពីទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធ ទីភ្នាក់ងារព័ត៌មាន Interfax រាយការណ៍ថា ឧទ្ធម្ភាគចក្រ Mi-8T បានហោះចេញពីមូលដ្ឋានក្បែរភ្នំភ្លើង Vachkazhets ហើយស្រាប់តែបាត់ទំនាក់ទំនងជាមួយក្រុមពីឡុត នៅវេលាម៉ោង ៤ព្រឹក (ម៉ោងក្នុងតំបន់)។ តាមក្រសួងកិច្ចការសង្គ្រោះបន្ទាន់ ប្រតិបត្តិការរុករក និងជួយសង្គ្រោះ កំពុងត្រូវបានរារាំងដោយអ័ព្ទក្រាស់ នៅក្នុងតំបន់នោះ។ គួរបញ្ជាក់ថា Kamchatka ដែលធ្វើដំណើរប្រហែល ៤ម៉ោងពីរដ្ឋធានីមូស្គូ របស់រុស្ស៉ី គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ ដែលត្រូវបានគេស្គាល់ដោយសារតែមានទន្លេស្រស់ស្អាត ទឹកហូរ និងភ្នំភ្លើង៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

អតីតអភិបាលក្រុងតៃប៉ិ ត្រូវបានចាប់ខ្លួន ក្រោមការស៊ើបអង្កេតករណីពុករលួយ

Nisaiy KP September 1, 2024 01/09/2024

(តៃប៉ិ)៖ អតីតអភិបាលក្រុងតៃប៉ិ ដែលត្រូវបានគេស្គាល់ថាមេដឹកនាំគណបក្សប្រឆាំងតូចមួយនៅតៃវ៉ាន់ ត្រូវបានចាប់ខ្លួននៅថ្ងៃសៅរ៍ ទី៣១ ខែសីហានេះ ជាផ្នែកមួយនៃការស៉ើបអង្កេតអំពើពុករលួយ ជុំវិញការអភិវឌ្ឍសំណង់អចលនទ្រព្យដ៏ធំមួយ នៅក្នុងទីក្រុងតៃប៉ិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Ko Wen-je កាន់តួនាទីជាអភិបាលក្រុងតៃប៉ិ ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២២។ បើតាមគណបក្ស TPP របស់លោក លោក Ko ត្រូវបានចាប់ខ្លួនបន្ទាប់ពីក្រុមស៉ើបអង្កេតឆ្មក់ចូលផ្ទះរបស់លោក កាលពីថ្ងៃសុក្រ ហើយធ្វើការសាកសួររូបលោកអស់រយៈពេលជាច្រើនម៉ោង។ លោក Ko បានបដិសេធ្វើខុសក្នុងសំណុំរឿងដែលពាក់ព័ន្ធ នឹងការអនុម័តគម្រោងអចលនទ្រព្យមួយ នៅពេលលោកធ្វើជាអភិបាលក្រុង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ TPP បានអំពាវនាវដល់តុលាការ ឱ្យពិនិត្យមើលដោយប្រុងប្រយ័ត្ននូវភាពស្របច្បាប់នៃនីតិវិធីចាប់ខ្លួន លោក Ko សម្រាប់អំឡុងពេលដំណើរការសវនាការកាត់ក្តី ហើយផ្តល់យុត្តិធម៌ដល់លោក Ko។ គួរបញ្ជាក់ថា លោក Ko និងគណបក្ស TPP ទើបនឹងបានទទួលស្គាល់ថា មានការរាយការណ៍ខុស ជុំវិញមូលនិធិសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតមេដឹកនាំតៃវ៉ាន់ កាលពីពេលថ្មីៗនេះ។ បន្ទាប់មក លោក Ko បានប្រកាសលាលែងពីតំណែងជាប្រធានបក្ស ជាបណ្ដោះអាសន្នសិន និងសុំទោសអ្នកគាំទ្រ […]