ព័ត៌មានអន្តរជាតិ

លោក Trump នាំមុខលោកស្រី Harris ក្នុងការស្ទង់មតិ ចេញផ្សាយកាលពីថ្ងៃអាទិត្យ

Liny Chan September 9, 2024 09/09/2024

(វ៉ាស៉ីនតោន)៖ ការស្ទង់មតិថ្នាក់ជាតិ​ធ្វើ​ឡើង​ ដោយ​កាសែត The New York Times និងវិទ្យាស្ថាន Siena College កាល​ពី​ថ្ងៃ​អាទិត្យចុងសប្តាហ៍កន្លងទៅបង្ហាញថា ការគាំទ្រចំពោះបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump​ និងគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បានតាមទាន់គ្នាយ៉ាងប្រកៀកប្រកិត ខណៈសល់ពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ នឹងឈានដល់ការបោះឆ្នោតសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ ២០២៤។ លោក Trump ទទួលបានការគាំទ្រ ៤៨ភាគរយ នាំមុខលោកស្រី Harris ដែលទទួលបាន ៤៧ភាគរយ។ ខណៈយុទ្ធនាការឃោសនារបស់ លោក Trump បន្តធ្វើឡើងយ៉ាងស្វិតស្វាញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ក្រោយប្រធានាធិបតី លោក ចូ បៃដិន ដកខ្លួនចេញពីការប្រកួត ការស្ទង់មតិថ្មីចុងក្រោយនេះ បង្ហាញថាការគាំទ្រជាមូលដ្ឋានគាំទ្រសម្រាប់រូបលោក មិនបានថយចុះនោះទេ។ ប៉ុន្តែ ការស្ទង់មតិថ្មីនេះបង្ហាញថា អ្នកបោះឆ្នោតដូចជាចង់ស្វែងយល់បន្ថែមពី លោកស្រី Harris ខណៈដែលការយល់ឃើញរបស់ពួកគេចំពោះ លោក […]

អ្នកបាត់បង់ជីវិតដោយសារព្យុះ Yagi នៅវៀតណាម កើនដល់ ២៤នាក់ និង២៩៩នាក់ រងរបួស

Liny Chan September 9, 2024 09/09/2024

(ហាណូយ)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសវៀតណាម នៅថ្ងៃចន្ទ ទី៩ ខែកញ្ញានេះបានឱ្យដឹងថាគ្រោះទឹកជំនន់ និងរអិលបាក់ដីដែលបង្កឡើងដោយព្យុះទីហ្វុង Yagi បានសម្លាប់ មនុស្សយ៉ាងហោច ២៤នាក់ និង២៩៩នាក់ផ្សេងទៀតរងរបួស ក្នុងតំបន់ភាគខាងជើងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ Yagi ដែលជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុតមួយក្នុងតំបន់អាស៊ី នៅឆ្នាំ២០២៤នេះបានវាយប្រហារលើភាគឦសានប្រទេសវៀតណាមកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយបាន កាត់ផ្ដាច់ចរន្តអគ្គិសនី និងបណ្ដាញទូរគមនាគមន៍នៅតាមផ្នែកជាច្រើននៃប្រទេសផងដែរ ជាពិសេសនៅក្នុងខេត្ត Quang Ninh និងទីក្រុង Haiphong។ អាជ្ញាធឧតុនិយមវៀតណាម បានព្រមាននៅថ្ងៃចន្ទនេះថាអាចនឹងមានគ្រោះទឹកជំនន់ និងរអិលបាក់ដីបន្ថែមទៀត ដោយសារតែភ្លៀងនាំមកនូវកម្ពស់ទឹកចម្លោះពី ២០៨មីលីម៉ែត្រ ដល់ ៤៣៣មីលីម៉ែត្រ នៅតាមផ្នែកជាច្រើននៃប្រទេសក្នុងរយៈពេល២៤ម៉ោងមកនេះ។ ហានិភ័យនៃគ្រោះទឹកជំនន់ខ្ពស់ជាងគេត្រូវបានព្រមាននៅក្នុងខេត្ត Lang Son, Cao Bang, Yen Bai និងខេត្ត Thai Ngyen៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រុមហ៊ុន Toyota កាត់បន្ថយផែនការផលិតកម្មរថយន្តអគ្គិសនីពិភពលោក

Liny Chan September 8, 2024 08/09/2024

(តូក្យូ)៖ ក្រុមហ៊ុនផលិតរថយន្ត Toyota Motor របស់ប្រទេសជប៉ុន បានកាត់បន្ថយផែនការផលិតកម្មរថយន្តអគ្គិសនីរបស់ខ្លួន សម្រាប់ឆ្នាំ២០២៦ ចំនួនមួយភាគបី ដែលបានក្លាយជាក្រុមហ៊ុនផលិតរថយន្តចុងក្រោយគេ ដែលដកថយផែនការរថយន្តអគ្គិសនីវិញ ខណៈដែលសន្ទុះការលក់រថយន្តថាមពលថ្មីនេះធ្លាក់ចុះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តធំបំផុត របស់ពិភពលោក Toyota ឥឡូវនេះគ្រោងនឹងផលិតរថយន្តអគ្គិសនីត្រឹមតែ ១លានគ្រឿងប៉ុណ្ណោះនៅឆ្នាំ២០២៦ ធៀបនឹងទិសដៅលក់ ដែលបានប្រកាសកន្លងមករបស់ក្រុមហ៊ុនចំនួន ១,៥លានគ្រឿង។ ការផលិតរថយន្តអគ្គិសនីចំនួន ១លានគ្រឿងក្នុងមួយឆ្នាំ បង្ហាញពីការងារប្រកបដោយមហិច្ឆតា សម្រាប់ក្រុមហ៊ុនតូយ៉ូតា ដែលបានខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការអភិវឌ្ឍរថយន្តកូនកាត់ និងលក់រថយន្តអគ្គិសនីបានត្រឹមតែ ១០៤ ០០០គ្រឿងប៉ុណ្ណោះកាលពីឆ្នាំមុន។ បច្ចុប្បន្ន រថយន្តអគ្គិសនីមានប្រហែល ១ ភាគរយប៉ុណ្ណោះនៃការលក់រថយន្ត នៅទូទាំងពិភពលោករបស់ខ្លួន។ នៅដើមខែកញ្ញានេះ ក្រុមហ៊ុនផលិតរថយន្ត Volvo Cars របស់ប្រទេសស៊ុយអែតបានលុបចោលទិសដៅរបស់ខ្លួន ក្នុងការផលិតរថយន្តអគ្គិសនីទាំងអស់ នៅឆ្នាំ២០៣០ ដោយនិយាយថា ក្រុមហ៊ុនរំពឹងថានឹងនៅតែផ្តល់ជូនរថយន្តកូនកាត់ម៉ូដែលមួយចំនួន ក្នុងអំឡុងពេលនោះ។ នៅសហរដ្ឋអាមេរិក ក្រុមហ៊ុន Ford ក្រុមហ៊ុន General Motors និងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតបានពន្យារពេល ឬលុបចោលម៉ូដែលអគ្គិសនីថ្មីៗ ដើម្បីជៀសវាងការចំណាយច្រើនលើរថយន្ត ដែលអ្នកប្រើប្រាស់មិនទិញលឿនដូចការរំពឹងទុក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ […]

ដូណាល់ ត្រាំ សន្យាដកហូតពន្ធ ១០០% លើទំនិញមកពីប្រទេស ដែលគេចវេសប្រើប្រាស់ប្រាក់ដុល្លារ

Liny Chan September 8, 2024 08/09/2024

(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ បានសន្យាកាលពីថ្ងៃសៅរ៍ថា នឹងដកហូតពន្ធលើទំនិញដែលនាំចូលមកពីប្រទេស ដែលងាកចេញពីការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ដែលជាគោលនយោបាយពន្ធគយថ្មីមួយទៀត សម្រាប់បេក្ខភាពប្រធានាធិបតីអាមេរិករូបនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ ថ្លែងទៅកាន់ការប្រមូលផ្តុំសម្រាប់យុទ្ធនាការបោះឆ្នោត នៅរដ្ឋវីនកូស៊ីន លោក ត្រាំ បាននិយាយថា៖ «អ្នក (ប្រទេស) ចាកចេញពីប្រាក់ដុល្លារ ហើយអ្នកមិនធ្វើជំនួញជាមួយសហរដ្ឋអាមេរិក ពីព្រោះយើងនឹងដកហូតពន្ធ ១០០% លើទំនិញរបស់អ្នក»។ សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីមានការពិភាក្សាជាច្រើនខែរវាងលោក ត្រាំ និងទីប្រឹក្សាផ្នែកសេដ្ឋកិច្ចរបស់គាត់អំពីវិធីដាក់ទណ្ឌកម្មលើប្រទេសជាសម្ព័ន្ធមិត្ត ឬសត្រូវដែលស្វែងរកមធ្យោបាយសកម្ម ក្នុងការធ្វើពាណិជ្ជកម្មទ្វេភាគីជារូបិយប័ណ្ណផ្សេងក្រៅពីប្រាក់ដុល្លារ។ ប្រភពដែលបានដឹងពីកិច្ចការនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg News កន្លងមកថា ជម្រើសនានាក្នុងការដាក់ទណ្ឌកម្មរួមមានការគ្រប់គ្រងការនាំចេញ ការគិតថ្លៃលើការគ្រប់គ្រងរូបិយប័ណ្ណ និងការដកហូតពន្ធគយជាដើម។ លោក ត្រាំ ដែលជាអ្នកឱបក្រសោបគោលនយោបាយពាណិជ្ជកម្មគាំពារនិយម ជាយូរមកហើយនោះបាននិយាយថា ប្រាក់ដុល្លារបាននិងកំពុង «ស្ថិតនៅក្រោមការឡោមព័ទ្ធដ៏ធំ» អស់រយៈពេលប្រាំបីឆ្នាំមកហើយ។ ប្រទេសចិន ឥណ្ឌា ប្រេស៊ីល រុស្ស៊ី និងអាហ្រ្វិកខាងត្បូងបានពិភាក្សាអំពីការងាកចេញពីការប្រើប្រាស់ប្រាក់ដុល្លារនៅឯកិច្ចប្រជុំកំពូលមួយកាលពីឆ្នាំមុន។ ផ្ទុយទៅវិញ លោក ត្រាំ បាននិយាយថា គាត់ចង់ឱ្យប្រាក់ដុល្លារនៅតែជារូបិយប័ណ្ណបម្រុងរបស់ពិភពលោកដដែល ពោលគឺជាការសន្យាដែលគាត់បានបន្តធ្វើឡើង នៅឯការប្រមូលផ្តុំសម្រាប់យុទ្ធនាការនោះឆ្នោតរបស់គាត់កាលពីថ្ងៃសៅរ៍។ យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិបានឱ្យដឹងថា […]

សហរដ្ឋអាមេរិក រាយការណ៍ពីករណីអ្នកឆ្លងជំងឺផ្ដាសាយបក្សីដំបូងបំផុត ដោយមិនធ្លាប់ប៉ះពាល់សត្វផ្ទុកជំងឺ

Liny Chan September 7, 2024 07/09/2024

(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិក បានឱ្យដឹងកាលពីថ្ងៃសុក្រ ទី៦ ខែកញ្ញាថាមនុស្សម្នាក់នៅក្នុងរដ្ឋ Missouri បានក្លាយជាអ្នកជំងឺដំបូងគេបំផុត នៅក្នុងសហរដ្ឋអាមេរិក ដែលត្រូវបានធ្វើតេស្ដវិជ្ជមានជំងឺផ្ដាសាយបក្សី ដោយមិនធ្លាប់ប៉ះពាល់សត្វដែលមានផ្ទុកជំងឺ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ អ្នកជំងឺជាមនុស្សពេញវ័យខាងលើដែលមានជំងឺប្រចាំកាយស្រាប់ផងនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសម្រាកព្យាបាល កាលពីថ្ងៃទី២២ ខែសីហា ហើយបានលេបថ្នាំ ប្រឆាំងវីរុសផ្ដាសាយ influenza។ ប៉ុន្តែ ដោយសារតែអាការៈផ្ដាសាយរបស់អ្នកជំងឺនេះមានលក្ខណៈគួរឱ្យសង្ស័យ អាជ្ញាធរសុខាភិបាលអាមេរិកក្នុងរដ្ឋ Missouri បានធ្វើតេស្ដ ហើយជាលទ្ធផលបង្ហាញថារូបគេបានឆ្លងជំងឺផ្ដាសាយបក្សីប្រភេទ H5។ ឥលូវ រូបគេបានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។ គួរបញ្ជាក់ថា អ្នកជំងឺខាងលើគឺជាអ្នកជំងឺទី១៤ ដែលឆ្លងជំងឺផ្ដាសាយបក្សីប្រភេទ H5 នៅក្នុងសហរដ្ឋអាមេរិក នាឆ្នាំ២០២៤ និងជាមនុស្សដំបូងគេដែលឆ្លងជំងឺនេះដោយ មិនបានប៉ះពាល់សត្វឈឺ ឬផ្ទុកជំងឺ។ អ្នកជំងឺផ្ដាសាយបក្សីកន្លងមកនៅក្នុងសហរដ្ឋអាមេរិក ភាគច្រើនជាកម្មករធ្វើការនៅតាមកសិដ្ឋាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ព្យុះ Yagi វាយប្រហារវៀតណាម ក្រោយឆក់យកជីវិតមនុស្ស ២នាក់ នៅចិន

Liny Chan September 7, 2024 07/09/2024

(ប៉េកាំង)៖ ព្យុះ Super Typhoon Yagi ដែលជាព្យុះដ៏មានឥទ្ធិពលបំផុតមួយក្នុងតំបន់អាស៊ី នាឆ្នាំ២០២៤នេះ បានបក់បោកទៅដល់តំបន់ភាគខាងជើងនៃប្រទេស វៀតណាម នៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញានេះ បន្ទាប់ពីវាយប្រហារលើខេត្ត Hainan ស្ថិតនៅភាគខាងត្បូងនៃប្រទេសចិន ដោយបន្សល់ទុកមនុស្ស ២នាក់បានស្លាប់។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ដោយនាំមកជាមួយភ្លៀងធ្លាក់ និងខ្យល់បក់យ៉ាងខ្លាំង ព្យុះ Yagi ក៏បានធ្វើឱ្យមនុស្ស ៩២នាក់រងរបួសផងដែរក្នុងខេត្ត Hainan។ ព្យុះនេះបានបក់បោកដល់ខេត្ត Hainan កាលពីថ្ងៃសុក្រ ជាមួយល្បឿនខ្យល់ ២៣៤គីឡូម៉ែត្រក្នុងមួយម៉ោង ដោយធ្វើឱ្យដើមឈើជាច្រើនដួលរលំ រីឯផ្លូវមួយចំនួនជន់លិច ខណៈផ្ទះជាង ៨០០ ០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់បណ្ដោះអាសន្ន។ ក្រោយវាយប្រហារខេត្ត Hainan ព្យុះ Yagi បានបក់បោកទៅដល់ទីក្រុង Hai Phong និងខេត្ត Quang Ninh នៃប្រទេសវៀតណាម ជាមួយកម្លាំងខ្យល់ ១៤៩គីឡូម៉ែត្រ ក្នុងមួយម៉ោង។ គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍កន្លងទៅនេះ ព្យុះ Yagi […]

កូរ៉េខាងជើង បន្តបង្ហោះបាឡុងផ្ទុកសំរាមរាប់រយ ចូលដីកូរ៉េខាងត្បូង

Liny Chan September 7, 2024 07/09/2024

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញានេះបាននិយាយថា កូរ៉េខាងជើង បានបង្ហោះបាឡុងផ្ទុកសំរាមចូលក្នុងទឹកដីរបស់ខ្លួន ដែលភាគច្រើនជា ក្រដាស និងថង់បាស្ទិក តែមិនមានផ្ទុកសារធាតុបង្កគ្រោះថ្នាក់ឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបង្ហោះបាឡុងជាង ៩០០ ក្នុងរយៈពេល ៣ថ្ងៃមកនេះ ក្នុងនោះរួមមានទាំងបាឡុងចំនួន១៩០ កាលពី ថ្ងៃសុក្រម្សិលមិញ ហើយក្នុងនោះបាឡុងភាគច្រើនធ្លាក់នៅក្នុងរដ្ឋធានីសេអ៊ូល និងខេត្ត​ Gyeonggi។ កូរ៉េខាងជើង បានបង្ហោះបាឡុងផ្ទុកសំរាមជិត ៥០០០ ចូលក្នុងទឹកដីកូរ៉េខាងត្បូង ចាប់តាំងពីខែឧសភាមក ដោយនិយាយថាជាការសងសឹកទៅនឹងបាឡុងឃោសនា ប្រឆាំងរបបដឹកនាំលោក គីម ជុងអ៊ុន ដែលសកម្មជននៅកូរ៉េខាងត្បូងបង្ហោះចូលក្នុងទឹកដីកូរ៉េខាងជើង។ ជាការឆ្លើយតប កូរ៉េខាងត្បូងបានដំណើរការឡើងវិញ នូវឧបករណ៍បំពងសំឡេងរិះគន់កូរ៉េខាងជើង នៅក្បែរតំបន់ព្រំដែន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កាណាដា ប្រកាសផ្តល់រ៉ុក្កែតធុនតូចគ្មានក្បាលជាង ៨ម៉ឺនគ្រាប់ និងក្បាលគ្រាប់ ១,៣០០គ្រាប់ដល់អ៊ុយក្រែន

Liny Chan September 7, 2024 07/09/2024

(កៀវ)៖ រដ្ឋមន្ត្រីការពារជាតិកាណាដា លោក Bill Blair បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសកាណាដាគ្រោងផ្គត់ផ្គង់រ៉ុក្កែតធុនតូចគ្មានក្បាលសម្រាប់បាញ់ពីលើអាកាសចំនួនជាង ៨ម៉ឺនគ្រាប់ និងក្បាលគ្រាប់ចំនួន ១,៣០០ គ្រាប់ទៅឱ្យអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ កាណាដាបានប្រកាសកាលពីខែមិថុនាថា ខ្លួននឹងផ្គត់ផ្គង់រ៉ុក្កែត CRV7 ចំនួន ២,១៦០គ្រាប់ដល់អ៊ុយក្រែន។ រ៉ុក្កែតប្រភេទនេះអាចបំពាក់ជាមួយក្បាលគ្រាប់ជាច្រើនប្រភេទ ដើម្បីវាយប្រហារគោលដៅផ្សេងៗគ្នា ដូចជាអគារ រថក្រោះ ឬទាហានជាដើម។ លោក Blair ក៏បានបន្ថែមថា កាណាដានឹងបរិច្ចាគគ្រឿងដំឡើងតួពីរថពាសដែក M113 ចំនួន ២៩គ្រឿង និងរថពាសដែក Coyote ចំនួន ៦៤គ្រឿង ដែលកងកម្លាំងប្រដាប់អាវុធកាណាដាលែងប្រើប្រាស់ហើយ ទៅឲ្យអ៊ុយក្រែនផងដែរ។ គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ កាណាដាបានសន្យាផ្តល់ជំនួយយោធាដល់អ៊ុយក្រែនសរុបជាទឹកប្រាក់ប្រមាណ ៤.៥ពាន់លានដុល្លារកាណាដា ឬស្មើនឹង ៣.៣ពាន់លានដុល្លារអាមេរិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ចៅក្រមអាមេរិក ពន្យារពេលកាត់ទោសលោក ត្រាំ ក្នុងសំណុំរឿងលុយបំបិទមាត់ រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតី

Liny Chan September 7, 2024 07/09/2024

(ញូវយ៉ក)៖ ការប្រកាសសាលក្រមផ្តន្ទាទោសលោក ដូណាល់ ត្រាំ ក្នុងសំណុំរឿងលុយបំបិទមាត់ នៅឯតុលាការក្រុងញូវយ៉ក ត្រូវបានពន្យារពេល រហូតដល់ក្រោយ ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខ ដែលនេះជាជ័យជម្នះមួយសម្រាប់លោក ត្រាំ ជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ខណៈរូបលោក កំពុងប្រជែងយ៉ាងស្រួចស្រាល់ជាមួយលោកស្រី កាម៉ាឡា ហារីស មកពីគណបក្សប្រជាធិបតេយ្យ ដើម្​បីដណ្ដើមកៅអីសេតវិមាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។ ដំបូងឡើយ ការប្រកាសសាលក្រមកាត់ទោសលោក ដូណាល់ ត្រាំ ត្រូវបានកំណត់យកថ្ងៃទី១៨ ខែកញ្ញានេះ នៅក្នុងសំណុំរឿងក្លែងបន្លំឯកសារអាជីវកម្មដើម្បីសូកលុយបំបិទ មាត់អតីតតារាថតកុនអាសអាភាសម្នាក់ កុំឱ្យនិយាយពីរឿងអាស្រូវផ្លូវភេទរវាងអ្នកទាំង២។ ប៉ុន្តែ ចៅក្រម លោក Juan Merchan កាលពីថ្ងៃសុក្រ ទី៦ ខែកញ្ញា បានសម្រេច ពន្យារពេលប្រកាសសាលក្រម ទៅថ្ងៃទី២៦ ខែវិច្ឆិកាវិញ ពោលគឺ៣សប្ដាហ៍ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី៥ ខែវិច្ឆិកា តាមសំណើក្រុមមេធាវីរបស់លោក ត្រាំ។ គួរបញ្ជាក់ថា ការសម្រេចចិត្តពន្យារពេលប្រកាសសាលក្រមកាត់ទោសនេះ កើតមានឡើងខណៈលោក ត្រាំ និងលោកស្រី ហារីស កំពុងត្រៀមខ្លួនចូលរួមក្នុងវេទិកាតស៊ូមតិ នៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ។ លោក […]

ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ថាចិនមិនមែនកំពុងរុញច្រានទ្វីបអាហ្វ្រិក ធ្លាក់ចូលក្នុងអន្ទាក់បំណុល ឡើយ

Liny Chan September 6, 2024 06/09/2024

(ប៉េកាំង)៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញាថា លោកផ្ទាល់មិនជឿឡើយថាការវិនិយោគរបស់ចិន នៅក្នុង ទី្វបអាហ្វ្រិក កំពុងរុញច្រានទ្វីបមួយនេះទាំងមូលធ្លាក់ចូលក្នុង «អន្ទាក់បំណុល» ប៉ុន្តែផ្ទុយទៅវិញ ការវិនិយោគរបស់ចិនគឺជាផ្នែកមួយនៃទំនាក់ទំនងផ្ដល់ផលប្រយោជន៍ឱ្យគ្នា ទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Ramaphosa ធ្វើការកត់សម្គាល់បែបនេះ នាឱកាសចូលរួមកិច្ចប្រជុំកំពូលចិន-អាហ្វ្រិក ក្នុងទីក្រុងប៉េកាំង ជាទីដែលមេដឹកនាំមកពីជាង៥០ប្រទេសក្នុងតំបន់អាហ្វ្រិក ជួបជុំគ្នា ក្នុងសប្ដាហ៍នេះ។ នៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មានអំពីការសន្យារបស់ចិនថានឹងផ្ដល់ជំនួយវិនិយោគថ្មីទំហំទឹកប្រាក់ ៥១ពាន់លានដុល្លារសម្រាប់អាហ្វ្រិក លោក Ramaphosa បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមិនជឿនោះទេចំពោះការលើកឡើងដែលថានៅពេលដែលចិនបោះទុនវិនិយោគ គឺមានបង្កប់បំណងរុញច្រានឱ្យប្រទេសទាំងនោះ ធ្លាក់ចូលក្នុងអន្ទាក់បំណុល ឬក៏វិបត្តិបំណុល»។ គួរបញ្ជាក់ថា ជារឿយៗ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួនរបស់អាមេរិក្នុងតំបន់អឺរ៉ុប បានចោទប្រកាន់ថាជំនួយ ឬការវិនិយោគរបស់ចិន គឺជាអន្ទាក់បំណុល ក៏ប៉ុន្តែទីក្រុង​ ប៉េកាំងបានច្រានចោលការចោទប្រកាន់បែបនេះ ដោយចាត់ទុកជាចេតនាអាក្រក់មួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់ចិន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News