ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក អំពាវនាវឱ្យកងទ័ពបង់ក្លាដែស អត់ធ្មត់ ក្រោយនាយករដ្ឋមន្ត្រីរត់ចេញពីប្រទេស

Liny Chan August 6, 2024 06/08/2024

(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី៥ ខែសីហា បានអំពាវនាវឱ្យកងទ័ពបង់ក្លាដែស រក្សាភាពអត់ធ្មត់ និងជំរុញឱ្យមានការបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ន ប្រជាធិបតេយ្យមួយ បន្ទាប់ពីលោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina លាលែងពីតំណែង ហើយបានភៀសខ្លួនចេញពីប្រទេសក្នុងតំបន់អាស៊ីខាងត្បូងមួយនេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការលាលែងរបស់លោកស្រី Hasina ធ្វើឡើងបន្ទាប់ពីមនុស្សច្រើនជាង១០០នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបលើបាតុកម្មតវ៉ា ដែលទាមទារឱ្យលុបចោលកូតាការងាររដ្ឋការ ហើយ ក្រោយមកបាតុកម្មនេះដែរបានរាលដាលទៅជាការតវ៉ាទាមទារឱ្យលោកស្រីចុះចេញពីតំណែង។ ប្រមុខកងទ័ពបង់ក្លាដែស លោកនាយឧត្តមសេនីយ៍ Waker-Uz-Zaman បានប្រកាស ដោយផ្ទាល់នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ អំពីការលែងពីតំណែងរបស់លោកស្រី Hasina ហើយថារដ្ឋាភិបាលបណ្ដោះអាសន្នមួយនឹងត្រូវបានបង្កើតឡើង។ ជុំវិញស្ថានការណ៍នៅបង់ក្លាដែស អ្នកនាំពាក្យម្នាក់របស់សេតវិមាន បាននិយាយថាសហរដ្ឋអាមេរិកបានអំពាវនាវជាយូរណាស់មកហើយឱ្យមានការគោរពសិទ្ធិប្រជាធិបតេយ្យ នៅក្នុង ប្រទេសបង់ក្លាដែស និងជំរុញឱ្យមានការបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយតាមបែបប្រជាធិបតេយ្យ និងប្រកបដោយបរិយាប័ន្ន ព្រមទាំងអំពាវនាវឱ្យកងទ័ពរក្សាការអត់ធ្មត់ដូចដែល ពួកគេកំពុងធ្វើ។ បន្ថែមពីលើនេះ ក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា សេតវិមាន និងក្រសួងការបរទេសអាមេរិក ក៏បានជំរុញផងដែរឱ្យគ្រប់ភាគីទាំងអស់នៅបង់ក្លាដែស បញ្ចៀសអំពើហិង្សា និងស្ដារសន្តិភាពដូចពេលកន្លងមកឡើងវិញ។ គួរបញ្ជាក់ថា មន្រ្តីរដ្ឋាភិបាលឥណ្ឌា ២នាក់ បានប្រាប់ Reuters​ ថាលោកស្រី Sheikh Hasina […]

iPhone 16 ប្រចាំឆ្នាំ២០២៥ នឹងបង្ហាញវត្តមាននៅថ្ងៃទី១០ ខែកញ្ញាខាងមុខ

Liny Chan August 6, 2024 06/08/2024

(បរទេស)៖ អ្នកគាំទ្រ iPhone ពិតជាបានជ្រាប់ច្បាស់ហើយថាក្នុងអំឡុងខែកញ្ញាជារៀងរាល់ឆ្នាំ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នឹងប្រកាសបង្ហាញ iPhone ជំនាន់ថ្មីរបស់ខ្លួន ជាក់ស្តែងក្នុងឆ្នាំ២០២៤នេះ ទទួលដំណឹងថាមក iPhone 16 នឹងបង្ហាញវត្តមានឡើង ពោលគឺចំថ្ងៃទី១០ ខែកញ្ញាតែម្តង ខណៈថ្ងៃដាក់លក់ផ្លូវការ គឺនៅថ្ងៃទី២០ ខែកញ្ញា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Toms Guide។ តាមការចេញផ្សាយជាបន្តបន្ទាប់បានឲ្យដឹងថា ទូរស័ព្ទ iPhone 16 នឹងមានជម្រើសពណ៌ចំនួន៧ដូចជា ខ្មៅ, ខៀវ, ផ្កាឈូក លឿង, បៃតង, ស និងពណ៌ស្វាយ ខណៈដែល iPhone 16 Pro និង Pro Max ទំនងជាមានពណ៌ rose/desert yellow, gray, space black និង ស។ ផ្អែកលើរបាយការណ៍មុន iPhone 16 Pro នឹងទទួលបានអេក្រង់ធំជាងនេះដែលមានទំហំ ៦.៣ អ៊ីង […]

បង់ក្លាដែស៖ យោធាប្រកាសបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ន ក្រោយនាយករដ្ឋមន្ត្រីភៀសខ្លួនចេញពីប្រទេស

Liny Chan August 6, 2024 06/08/2024

(ដាកា)៖ ក្រោយពីនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina ភៀសខ្លួនចេញពីប្រទេសទៅកាន់ប្រទេសឥណ្ឌា អគ្គមេបញ្ជាការកងទ័ពលោក Waker-Us-Zaman បានប្រកាសបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយ ដើម្បីដឹកនាំប្រទេសចេញពីវិបត្តិនយោបាយ និងអំពើហិង្សាដែលកំពុងកើនឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤។ ស្ថានការណ៍នៅប្រទេសបង់ក្លាដែស កំពុងតែប្រែប្រួលយ៉ាងឆាប់រហ័ស ដោយសារតែការតវ៉ា និងអំពើហិង្សាដែលកាន់តែកើនឡើង បានបង្ខំឱ្យនាយករដ្ឋមន្ត្រី លោកស្រី Hasina លាលែងពីតំណែង និងភៀសខ្លួនចេញពីប្រទេស។ ជាការឆ្លើយតប អគ្គមេបញ្ជាការកងទ័ពលោក Waker-Us-Zaman បានប្រកាសបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយ ដើម្បីស្ដារស្ថិរភាព និងដឹកនាំប្រទេសក្នុងអំឡុងពេលមានវិបត្តិនេះ។ ប្រជាជនបង់ក្លាដែសរាប់ពាន់នាក់បានចុះមកតាមដងផ្លូវ ដើម្បីអបអរសាទរការចាកចេញរបស់លោកស្រី និងបង្ហាញការគាំទ្រចំពោះការផ្លាស់ប្ដូរដឹកនាំនេះ។ ទោះបីជាមានការបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នក៏ដោយ ក៏ស្ថានភាពនយោបាយនៅបង់ក្លាដែសនៅតែមានភាពមិនច្បាស់លាស់ និងត្រូវការការតាមដានយ៉ាងដិតដល់។ សហគមន៍អន្តរជាតិកំពុងតាមដានស្ថានការណ៍នៅបង់ក្លាដែសយ៉ាងដិតដល់ និងសង្ឃឹមថារដ្ឋាភិបាលបណ្ដោះអាសន្ននឹងអាចនាំមកនូវស្ថិរភាព និងសន្តិភាពដល់ប្រទេស។ គួរបញ្ជាក់ថា លោកស្រី Sheikh Hasina បានបន្តជាប់ឆ្នោតសម្រាប់អាណត្តិទី៥ កាលពីខែមករា ដើមឆ្នាំនេះ។ លោកស្រី កាន់តួនាទីជា នាយករដ្ឋមន្រ្តីលើកដំបូង ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ និងចាប់ពីឆ្នាំ២០០៩ រហូតមកទល់បច្ចុប្បន្ន។ […]

BREAKING: នាយករដ្ឋមន្រី្តបង់ក្លាដែស លោកស្រី Hasina លាលែងពីតំណែង និងភៀសខ្លួនចេញពីប្រទេស

Liny Chan August 5, 2024 05/08/2024

(ដាក្កា)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបង់ក្លាដែស បានរាយការណ៍ថា នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina បានលាលែងពីតំណែង និងភៀសខ្លួនចេញពីប្រទេសថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤។ ការលាលែងពីតំណែង និងរត់ចេញពីប្រទេសនេះ កើតមានឡើង ចំពេលមានការធ្​វើបាតុកម្មផ្ទុះជាអំពើហិង្សា ទាមទារឱ្យលោកស្រី ចុះចេញពីអំណាច។ បើតាមសេចក្តីរាយការណ៍ព័ត៌មាន លោកស្រី Hasina បានភៀសខ្លួនចេញពីបង់ក្លាដែសតាមឧទ្ធម្ភាគចក្រ ដើម្បីឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ខណៈក្រុមបាតុកម្មបានសម្រុកចូលដល់ វិមាននាយករដ្ឋមន្រ្តីរបស់លោកស្រី។ មនុស្សប្រមាណជិត ១០០នាក់បានស្លាប់ និងរាប់រយនាក់បានរងរបួស ក្នុងការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខ កាលពីថ្ងៃអាទិត្យ​កន្លងទៅ។ គួរបញ្ជាក់ថា លោក Sheikh Hasina បានបន្តជាប់ឆ្នោតសម្រាប់អាណត្តិទី៥ កាលពីខែមករា ដើមឆ្នាំនេះ។ លោកស្រី កាន់តួនាទីជា នាយករដ្ឋមន្រ្តីលើកដំបូង ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ និងចាប់ពីឆ្នាំ២០០៩ រហូតមកទល់បច្ចុប្បន្ន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

តួកគីណែនាំឱ្យពលរដ្ឋខ្លួន ចាកចេញពីលីបង់ ដោយសារតែហានិភ័យសន្តិសុខ

Liny Chan August 5, 2024 05/08/2024

(អ៉ីស្តង់ប៊ុល)៖ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ក្រសួងការបរទេសតួកគី បានប្រកាសថា តួកគីសូមទទូចឱ្យពលរដ្ឋខ្លួនទាំងអស់នៅលីបង់ ចាកចេញពីប្រទេសនេះ ប្រសិនបើពួកគេមិនចាំបាច់ស្ថិតនៅទីនោះ ដោយសារតែលទ្ធភាពនៃការធ្លាក់ចុះដុនដាបខ្លាំងនិងឆាប់រហ័ស នូវស្ថានការណ៍សន្តិសុខក្នុងប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤។ ក្រសួងការបរទេសតួកគី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ពលរដ្ឋតួកគីទាំងអស់នៅលីបង់ គួរតែមានការប្រុងប្រយ័ត្នខ្ពស់ និង​គួរតែកុំធ្វើដំណើរទៅកាន់តំបន់ដូចជា Nebatiyeh, South Lebanon, Bekka និង Baalbek-Hermel ឱ្យសោះ លុះត្រាតែ​វាជារឿងចាំបាច់បំផុត។ ក្រសួងបានបន្តថា សម្រាប់អ្នកដែលមិនចាំបាច់ត្រូវស្ថិតនៅលីបង់ទេនោះ គួរតែចាកចេញ ស្របពេលដែល​ជើងហោះហើរពាណិជ្ជកម្ម នៅបន្តធ្វើប្រតិបត្តិការ ហើយពលរដ្ឋតួកគីគួរជៀសវាង ធ្វើដំណើរទៅកាន់លីបង់ លុះត្រាតែចាំបាច់ខ្លាំង។ គួរបញ្ជាក់ថា កាលពីថ្ងៃដដែល បារាំងនិងអ៉ីតាលី ក៏បានទទូចឱ្យពលរដ្ឋពួកគេ ចាកចេញពីលីបង់ផងដែរ ដោយសារតែហានិភ័យ ​នៃការកើនឡើងភាពតានតឹងយោធា នៅតំបន់មជ្ឈិមបូព៌ា។ ភាពតានតឹងក្នុងតំបន់នេះ បានកើនឡើងជាលំដាប់ ជាពិសេសក្រោយ​ការធ្វើឃាតមេដឹកនាំនយោបាយ របស់ក្រុមហាម៉ាសប៉ាឡេស្ទីន គឺលោក Ismail Haniyeh នៅឯប្រទេសអ៉ីរ៉ង់ កាលពីថ្ងៃពុធសប្តាហ៍មុន ដែលវាបានកើតឡើងមួយថ្ងៃ បន្ទាប់ពីការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត […]

iPhone 17 គ្រប់ម៉ូដែល នឹងបំពាក់កាមេរ៉ាមុខទំហំធំរហូតដល់ ២៤មេហ្គាភិចសែល

Liny Chan August 5, 2024 05/08/2024

(បរទេស)៖ ដូចទស្សនិកជនបានជ្រាប់ស្រាប់ហើយថា រហូតមកទល់នឹងពេលនេះ iPhone16 មិនទាន់នឹងបញ្ចេញរូបរាងផង ហើយពេលនេះស្រាប់តែមានដំណឹងជាបន្តបន្ទាប់អំពី iPhone17 ដែលនឹងបង្ហាញខ្លួនក្នុងឆ្នាំ២០២៥ខាងមុខ។ បើតាមអ្នកវិភាគល្បីលោក Jeff Pu បានបង្ហើបថា គ្រប់ម៉ូដែលទាំងអស់របស់ iPhone17 នឹងបំពាក់កាមេរ៉ាទំហំធំរហូតដល់ ២៤មេហ្គាភិចសែល។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន GSM Arena។ លោក Pu បានចែករំលែកការយល់ឃើញខាងលើដោយផ្អែកទៅលើ ក្រុមហ៊ុនសិក្សាស្រាវជ្រាវ Investment Bank Haitong ដែលបង្ហាញថា iPhone 17, iPhone 17 Slim, iPhone 17 Pro និង iPhone 17 Pro គឺនឹងមានការបំពាក់នូវកាមេរ៉ាមុខទំហំ 24-Megapixel ហើយនិងមានការប្រើប្រាស់នូវស្រទាប់ផ្លាស់ស្ទិក ៦ស្រទាប់។ មានការលើកឡើងដូចគ្នានេះដែរ ដោយកាលពីខែមករាកន្លងទៅនេះ អ្នកវិភាគ Ming-Chi Kuo ក៏ធ្លាប់បានទម្លាយម្តងរួចមកហើយថា នៅក្នុងចំណោមស្មាតហ្វូនថ្មី iPhone 17 ទាំងអស់ គឺនឹងមានការពង្រីកទំហំកាមេរ៉ាមុខធំដល់ទៅទំហំ 24-Megapixel ឯណោះ។ […]

Paris2024៖ អត្តពលិកអាមេរិក ឡើងនាំមុខកំពូលតារាងមេដាយ តែមានមេដាយមាសស្មើជាមួយចិន គិតត្រឹមថ្ងៃទី០៥ ខែសីហានេះ

Liny Chan August 5, 2024 05/08/2024

(បារីស)៖ គិតត្រឹមថ្ងៃទី០៥ ខែសីហានេះ ក្រុមអត្តពលិកអាមេរិក បានឡើងឈរកំពូលតារាងមេដាយនៃព្រឹត្តិការណ៍កីឡាអូឡាំពិក Paris Olympics Games 2024 ដោយមានមេដាយមាសស្មើគ្នាជាមួយក្រុមអត្តពលិកចិន ១៩គ្រឿង ខណៈម្ចាស់ផ្ទះបារាំង ឈរលេខ៣ មានមេដាយមាស ១២គ្រឿងសរុប ៤៤គ្រឿងជាបណ្តោះអាសន្ន ។ ក្រុមអត្តពលិកអាមេរិន បានឡើងឈរនាំមុខកំពូលតារាងមេដាយក្រោយរកបានមេដាយមាស ១៩គ្រឿង ប្រាក់ និងសំរឹទ្ធ ២៦គ្រឿងស្មើគ្នា ដោយសរុប ៧១គ្រឿង ដ្បិតក្រុមចិន មានមេដាយមាស ១៩គ្រឿង តែមានមេដាយប្រាក់តែ ១៥គ្រឿង ជាមួយមេដាយសំរឹទ្ធ ១១គ្រឿងសរុប ៤៥គ្រឿង ។ ក្នុងនោះក្រុមអូស្រ្តាលី ឈរលេខ៤ រកបានមេដាយសរុប ៣១គ្រឿង ជាមួយមេដាយមាស ១២គ្រឿង ប្រាក់ ១១ និងសំរឹទ្ធ៨ ហើយក្រុមអង់គ្លេស រកបានមេដាយមាស ១០គ្រឿង ប្រាក់ ១២ និងសំរឹទ្ទ ១៥គ្រឿងសរុប ៣៧គ្រឿង ដ្បិតការប្រកួតនិងបិទបញ្ចប់នៅថ្ងៃទី១១ ខែសីហានេះ ៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

លោក ពូទីន សន្យាផ្ដល់ការគាំទ្រដល់កូរ៉េខាងជើង ដែលរងគ្រោះដោយសារទឹកជំនន់

Nisaiy KP August 4, 2024 04/08/2024

(មូស្គូ)៖ វិមានក្រឹមឡាំង បាននិយាយថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសៅរ៍ ទី៣ ខែសីហា បានផ្ញើសាររំលែកទុក្ខទៅកាន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ពាក់ព័ន្ធនឹងគ្រោះទឹកជំនន់ដែលបានបណ្ដាលឱ្យមានមនុស្សស្លាប់ និងបង្កការខូចខាតដល់ផ្ទះរាប់ពាន់ខ្នង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។ ជាការឆ្លើយតប កូរ៉េខាងជើងនៅថ្ងៃអាទិត្យ ទី៤ ខែសីហានេះបានឱ្យដឹងថាលោក ពូទីន ក៏មានបំណងផ្ដល់ជំនួយមនុស្សធម៌ភ្លាមៗផងដែរ ដោយធ្វើឱ្យលោក គីម មានអារម្មណ៍រំភើបយ៉ាងពិសេសចំពោះមិត្តដ៏ពិតប្រាកដម្នាក់។ ទីក្រុងព្យុងយ៉ាងបានអះអាងថាភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃទី២៧ ខែកក្កដា បានបណ្ដាលឱ្យមានមនុស្ស ស្លាប់ តែមិនបានបញ្ជាក់ចំនួននោះទេ ហើយដីស្រែចម្ការមួយផ្នែកធំ និងផ្ទះរាប់ពាន់ខ្នងស្ថិតនៅភាគខាងជើងនៃប្រទេសជាប់ព្រំដែនជាមួយចិនបានលិចលង់។ នៅក្នុងសារមួយបង្ហោះលើបណ្ដាញ Telegram លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមផ្ញើនូវក្ដីអាណិតអាសូរ និងផ្ដល់ការគាំទ្រទៅដល់អ្នកដែលបានបាត់បង់ មនុស្សជាទីស្រឡាញ់ដោយសារតែព្យុះ។ អ្នកអាចពឹងពាក់លើការជួយ និងការគាំទ្ររបស់យើងជានិច្ច»។ គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA​ លោក គីម ជុងអ៊ុន បានអរគុណ លោក ពូទីន នូវទឹកចិត្តដ៏ប្រពៃ តែលោកបានបញ្ជាក់ថាកូរ៉េខាងជើង បានត្រៀមផែនការរួចជាស្រេចដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្ន […]

កូរ៉េខាងត្បូងថា គ្មានការឆ្លើយតបពីកូរ៉េខាងជើង ក្រោយបង្ហាញបំណងចង់ផ្តល់ជំនួយមនុស្សធម៌ សម្រាប់គ្រោះទឹកជំនន់

Liny Chan August 2, 2024 02/08/2024

(សេអ៊ូល)៖ នៅថ្ងៃសុក្រនេះ កូរ៉េខាងត្បូងបាននិយាយថា ខ្លួនមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ ក្រោយព្យាយាមទាក់ទង​ទៅកាន់កូរ៉េខាងជើង ដើម្បីស្នើផ្តល់ជំនួយមនុស្សធម៌ បន្ទាប់ពីឃើញមានសេចក្តីរាយការណ៍ អំពីមនុស្សស្លាប់និងការខូចខាតធ្ងន់ធ្ងរ បង្កឡើងដោយគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤។ ក្រសួងបង្រួបបង្រួមរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួនមានឆន្ទៈ​ផ្តល់ឱ្យជាបន្ទាន់ នូវជំនួយមនុស្សធម៌ ដល់ជនរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ នៅកូរ៉េខាងជើង ដែលបង្កឡើងដោយសារ​ភ្លៀងធ្លាក់ខ្លាំង។ នៅថ្ងៃសុក្រនេះ ទីក្រុងសេអ៊ូលបាននិយាយថា ក្រសួងបង្រួបបង្រួមបានព្យាយាមទាក់ទងកូរ៉េខាងជើង ដើម្បីស្នើផ្តល់​ជំនួយ ប៉ុន្តែទីក្រុងព្យុងយ៉ាង មិនទាន់បានឆ្លើយតប នៅឡើយទេ។ ទោះជាបែបនេះក្តី កូរ៉េខាងត្បូងបានបន្តថា ខ្លួននឹងមិនធ្វើការសន្និដ្ឋានណាមួយទេ ដោយនឹងនៅតែបន្តទន្ទឹងរង់ចាំ ការឆ្លើយតបពីកូរ៉េខាងជើង។ គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ កូរ៉េខាងជើងបានរាយការណ៍ថា ការធ្លាក់ភ្លៀងយ៉ាងខ្លាំងជោគជាំ បានវាយប្រហារលើតំបន់ភាគខាងជើង ក្បែរព្រំប្រទល់ចិន តាំងតែពីថ្ងៃទី២៧ ខែកក្កដា ដែលជាលទ្ធផលបង្កឱ្យមានស្ថានភាពធ្ងន់ធ្ងរ ដោយមនុស្សច្រើនជាង៥,០០០នាក់ ត្រូវជាប់នៅតំបន់ ដែលរងគ្រោះដោយទឹកជំនន់។ កាលពីថ្ងៃពុធ ទីក្រុងព្យុងយ៉ាង បាននិយាយថា អគារនិងផ្លូវជាច្រើន ព្រមទាំងលំនៅដ្ឋានជាង៤,១០០ខ្នង និងផ្ទៃដី​ស្រែចម្ការជិត៣,០០០ហិកតា ត្រូវបានជន់លិចនៅតំបន់ Sinuiju […]

ក្រុមហ៊ុន Toyota ប្រកាសកំណើនប្រាក់ចំណេញប្រតិបត្តិការ ១៧% នៅត្រីមាសទី១នៃឆ្នាំសារពើពន្ធ

Liny Chan August 2, 2024 02/08/2024

(តូក្យូ)៖ ក្រុមហ៊ុន តូយ៉ូតា ម៉ូទ័រ (Toyota Motor) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រាក់ចំណេញប្រតិបត្តិការប្រចាំត្រីមាសទី ១ នៃឆ្នាំសារពើពន្ធ កើនឡើង ១៧ភាគរយ ដោយសារតែក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ ទទួលបានការជំរុញពីកិច្ចប្រឹងប្រែងកាត់បន្ថយថ្លៃដើម និងការធ្លាក់ចុះប្រាក់យ៉េន ដែលបានជួយប៉ះប៉ូវដល់ការធ្លាក់ចុះការលក់ និងបរិមាណផលិតកម្មទាបនៅក្នុងប្រទេសជប៉ុន។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុត របស់ពិភពលោកមួយនេះបានឱ្យដឹងថា ប្រាក់ចំណេញប្រតិបត្តិការ សម្រាប់រយៈពេលបីខែគិតពីខែមេសាដល់ខែមិថុនា មានចំនួនសរុប ១,៣ពាន់ពាន់លានយ៉េន (៨,៧ពាន់លានដុល្លារ)។ ប្រាក់ចំណេញប្រតិបត្តិការនេះ ធៀបនឹងប្រាក់ចំណេញប្រតិបត្តិការចំនួន ១,១ពាន់ពាន់លានយ៉េន ដែលសម្រេចបានក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំសារពើពន្ធមុន និងប្រាក់ចំណេញប្រតិបត្តិការជាមធ្យមចំនួន ១,៣ពាន់ពាន់លានយ៉េន ដែលត្រូវបានព្យាករដោយអ្នកវិភាគចំនួន៦ នាក់ដែលចងក្រងដោយក្រុមហ៊ុនទិន្នន័យ LSEG។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា ក្រុមហ៊ុន Toyota បានរក្សាការព្យាកររបស់ខ្លួននៅដដែលថា នឹងទទួលបានប្រាក់ចំណេញចំនួន ៤,៣ពាន់ពាន់លានយ៉េន សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន ធៀបនឹងចំនួន ៥,៣ពាន់ពាន់លានយ៉េន ជាមធ្យមនៃការប៉ាន់ប្រមាណរបស់អ្នកវិភាគចំនួន១៨នាក់។ ភាគហ៊ុនរបស់ក្រុមហ៊ុន Toyota ដែលបានធ្លាក់ចុះ ៥,៥ភាគរយ មុនពេលការចេញផ្សាយប្រាក់ចំណេញប្រតិបត្តិការនេះ បានធ្លាក់ចុះបន្ថែមទៀតភ្លាមៗបន្ទាប់ពីចេញផ្សាយនេះ និងបានធ្លាក់ចុះ ៧,៦ភាគរយនៅត្រឹម ២ ៧២៥យ៉េននៅយប់ថ្ងៃព្រហស្បតិ៍ម៉ោងនៅកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ […]