ព័ត៌មានអន្តរជាតិ

Tesla ចាប់ផ្តើមបញ្ឈប់បុគ្គលិបន្ថែមទៀតនៅក្នុងផ្នែកមួយចំនួន ក្រោមគម្រោងបញ្ឈប់បុគ្គលិក ៦,៧០០ នៅអាមេរិក

Khmerpress May 7, 2024 07/05/2024

(បរទេស)៖ របាយការណ៍ពី Electric បានបង្ហាញថាក្រុមហ៊ុនយក្ស Tesla បានបញ្ឈប់បុគ្គលិកបន្ថែមទៀតក្នុងសប្តាហ៍នេះ ដែលរួមមានផ្នែក software, service និង engineering (វិស្វករ)។ ការបញ្ឈប់នេះ ត្រូវបានគេឱ្យដឹងថា បន្ទាប់ក្រុមហ៊ុនផលិតរថយន្ត ដែលដឹកនាំដោយកំពូលមហាសេដ្ឋី Elon Musk បានរំសាយនាយកដ្ឋានសាកថ្មរថយន្តអគ្គិសនីរបស់ខ្លួន នឹងក្រោយការប្រកាសបញ្ឈប់បុគ្គលិកប្រមាណ ១០ភាគរយទូទាំងពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។ យោងតាមរបាយការណ៍ពី Electric ដដែលបានឱ្យដឹងទៀតថា បុគ្គលិកដែលរងការបញ្ឈប់ក្នុងជុំនេះ បានទទួលអ៊ីមែលកាលពីចុងសប្តាហ៍មុន។ ជាងនេះទៅទៀតកាលពីខែមេសាកន្លងទៅ ក្រុមហ៊ុនយក្សនេះ ក៏បានក្រើនរំលឹកផងដែលថា ខ្លួននឹងបញ្ឈប់បុគ្គលិកជាង ៦,៧០០នាក់បន្ថែមទៀត នៅទូទាំងទីតាំងរបស់ខ្លួនក្នុងរដ្ឋតិចសាស់ កាលីហ្វ័រញ៉ា ណេវ៉ាដា និងញូវយ៉ក។ គួរជម្រាបថា Tesla បានស្ថិតនៅក្រោមសម្ពាធពីការធ្លាក់ចុះនៃការលក់ និងសង្រ្គាមតម្លៃកាន់តែខ្លាំង ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្ត ជាពិសេសក្រុមហ៊ុនចិន ដោយសារតែអត្រាការប្រាក់កើនឡើងខ្ពស់ បានធ្វើឱ្យអ្នកប្រើប្រាស់ងាកទៅប្រើរថយន្តអគ្គិសនីដូចគ្នា ដែលមានតម្លៃទាបជាង Tesla ជំនួសវិញ៕ ផ្តល់សិទ្ធិដោយ៖ freshnews

iPhone 15 Pro Max វ៉ាដាច់ Samsung ក្លាយជាស្មាតហ្វូន លក់ដាច់បំផុតលើពិភពលោក

Khmerpress May 7, 2024 07/05/2024

(បរទេស)៖ បើយោងតាមរបាយការណ៍ថ្មីមួយ ពីស្ថាប័នស្រាវជ្រាវ Counterpoint Research បានបង្ហាញពីទិន្នន័យនៃការនាំចេញស្មាតហ្វូនទូទាំងពិភពលោក ក្នុងនោះទូរស័ព្ទ iPhone ស៊េរីខ្ពស់ និងថ្មីបំផុត គឺ iPhone 15 Pro Max គឺមានប្រជាប្រិយភាពជាងម៉ូដែល iPhone ផ្សេងៗទៀត ហើយក៏ជាជម្រើសកំពូលធៀបនឹងស្មាតហ្វូនកំពូល និងស្មាតហ្វូនថ្នាក់កណ្តាលរបស់ Samsung។ ប្រការនេះ បានធ្វើឲ្យ iPhone 15 Pro Max វ៉ាដាច់ Samsung ក្លាយជាស្មាតហ្វូន លក់ដាច់បំផុតលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន 9to5mac នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។ Counterpoint បានចែករំលែករបាយការណ៍ចុងក្រោយរបស់ខ្លួន នៅលើគេហទំព័រផ្លូវការ នៅព្រឹកថ្ងៃទី០៦ ខែឧសភានេះ ជាមួយនឹងទិន្នន័យ ដែលបង្ហាញពីកំពូលស្មាតហ្វូនដែលលក់ដាច់បំផុតទាំង១០នៃ ត្រីមាសទី១ រវាងឆ្នាំ២០២៤ និងឆ្នាំ២០២៣។ តាមទិន្នន័យបង្ហាញថា ចំណាក់ថ្នាក់កំពូលពីលេខរៀងទី១រហូតដល់ទី៤ គឺគ្រងតំណែងដោយត្រកូល iPhone រួមមាន iPhone 15 Pro Max, […]

បុរសឥណ្ឌូនេស៊ីម្នាក់រៀបការបាន ១២ថ្ងៃទើបដឹងថាប្រពន្ធរបស់គាត់គឺជាមនុស្សប្រុស

Khmerpress May 6, 2024 06/05/2024

ឥណ្ឌូនេស៊ី៖ រឿងរ៉ាវដ៏សែនហួសចិត្តមួយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមក្នុងប្រទេសឥណ្ឌូនេស៊ី ដែលវាជាករណីមានបុរសម្នាក់រៀបការរួចបានរយៈពេល ១២ថ្ងៃ ទើបគាត់បានដឹងថាការពិតថាប្រពន្ធរបស់គាត់ក៏ជាមនុស្សប្រុសដូចគាត់ដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឱ្យដឹងថា បុរសជាជនរងគ្រោះក្នុងទំនាក់ទំនងស្នេហាមនុស្សភេទដូចគ្នាមួយនេះមានអាយុ ២៦ឆ្នាំ ហើយរូបគាត់បានស្គាល់គ្នាជាមួយគូស្នេហ៍ដែលជាមនុស្សប្តូរភេទបានរយៈពេលមួយឆ្នាំមុននឹងសម្រេចចិត្តរៀបការជាមួយគ្នា។ ប្រភពខាងលើបានបន្តថា ក្នុងរយៈពេលនៃការទាក់ទងគ្នាមួយឆ្នាំមកនេះគូស្នេហ៍ទាំង ២មិនដែលមានរឿងឈ្លោះប្រកែកគ្នាធ្ងន់ធ្ងរឡើយ ដោយពួកគាត់ទាំង ២នាក់ហាក់មានទម្លាប់នៃការរស់នៅ ចំណង់ចំណូលចិត្ត និងការគិតដូចគ្នាច្រើនខ្លាំងណាស់។ យ៉ាងណាក្តី អំឡុងពេលនៃការទាក់ទងគ្នានេះ បុរសដែលបានប្តូររាងកាយជាមនុស្សស្រីមិនសូវមានទំនាក់ទំនងជាមួយសមាជិកគ្រួសាររបស់បុរសជាប្តីឡើយ ហើយជាទូទៅគឺគូស្នេហ៍មួយគូនេះតែងទាក់ទងគ្នាពីចម្ងាយតាមរយៈការសរសេរសារ ហើយពេលជួបគ្នាម្តងៗក៏គ្មានអ្នកណាដឹងថា​ ស្រ្តីជាប្រពន្ធនោះគឺជាមនុស្សប្រុសដែរព្រោះរូបសម្រស់ពីខាងក្រៅរបស់គាត់គឺមើលទៅដូចជាមនុស្សស្រីពិត ១០០%តែម្តង។ បើទោះជាស្រស់ស្អាតដូចមនុស្សស្រីពិតមែន តែប្រដាប់ភេទរបស់គាត់នៅតែមានលក្ខណៈដូចមនុស្សប្រុសទូទៅដដែល ហើយអាថ៌កំបាំងមួយនេះត្រូវបានធ្លាយនៅក្នុងយប់ផ្សំដំណេក។ ក្រោយមានរឿងរ៉ាវចម្រូងចម្រាសនេះខាងគ្រួសារជនរងគ្រោះក៏បានដាក់ពាក្យប្តឹងទៅកាន់អាជ្ញាធរ ហើយប្រពន្ធដែលជាមនុស្សស្រីក្លែងក្លាយក៏ត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ ពីបទបោកប្រាស់ទំនុកចិត្តជនរងគ្រោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ជប៉ុនក្លាយជាប្រទេសដំបូងគេលើលោក បញ្ចេញឧបករណ៍ដំណើរការដោយប្រព័ន្ធ 6G ខណៈវាលឿនជាង 5G គុណនឹង២០

Khmerpress May 6, 2024 06/05/2024

(បរទេស)៖ ក្រុមហ៊ុនមួយរបស់ជប៉ុន នាពេលថ្មីៗនេះបានបង្ហាញឧបករណ៍គំរូ 6G ល្បឿនលឿនដំបូងគេរបស់ពិភពលោក ដែលមានសមត្ថភាពអាចបញ្ជូនទិន្នន័យក្នុងល្បឿន 100 gigabits ក្នុងមួយវិនាទី (Gbps) និងគ្របដណ្តប់លើផ្ទៃដីលើសពី ៣០០ហ្វីត។ ប្រការនេះ បានធ្វើឲ្យប្រទេសជប៉ុនក្លាយជាប្រទេសដំបូងគេលើលោក បញ្ចេញឧបករណ៍ដំណើរការដោយប្រព័ន្ធ 6G ខណៈដំណើរការលឿនជាង 5G បច្ចុប្បន្នគុណនឹង២០ដង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Gizmo China។ ឧបករណ៍គំរូនេះ ត្រូវបានគេដឹងថាជាការសហការរួមគ្នារវាងក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេរបស់ប្រទេសជប៉ុន ដូចជា៖ DOCOMO, NTT Corporation, NEC Corporation និង Fujitsu ជាដើម។ ឧបករណ៍គំរូដំណើរការដោយប្រព័ន្ធ 6G នេះទៀតសោទ គឺត្រូវបានប្រកាសលទ្ធផលតេស្តជោគជ័យនៅថ្ងៃទី១១ ខែមេសា ដែលក្រុមហ៊ុនបានបង្ហើបថា វាមានល្បឿនលឿនដល់ទៅ 100Gbps សម្រាប់ការប្រើប្រាស់នៅខាងក្នុង ជាមួយកម្រិតហ្រ្វេកង់ 100GHz និងការប្រើប្រាស់ខាងក្រៅ មានល្បឿនហ្រ្វេកង់ខ្ពស់ដល់ 300GHz។ ទោះជាយ៉ាងណា មិនទាន់មានព័ត៌មានស្តីពីការដាក់ពង្រាយនៅប្រព័ន្ធសេវាជំនាន់ថ្មី 6G Network នៅឡើងទេ ប៉ុន្តែមានការព្យាករណ៍ថា ឆាប់ៗនេះឧបករណ៍ជំនាន់ថ្មីនេះ អាចនឹងធ្វើការអភិវឌ្ឍន៍ផលិតជាមួយនិងអង់តែនសេវា […]

iPhone អេក្រង់បត់ទំនងជាបង្ហាញខ្លួននៅក្នុងឆ្នាំ២០២៦

Khmerpress May 6, 2024 06/05/2024

(បរទេស)៖ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា នឹងចាប់ផ្ដើមផលិតនូវឧបករណ៍ដែលមានអេក្រង់អាចបត់បាន (Foldable) នៅចុងឆ្នាំ២០២៥ ហើយ iPhone អេក្រង់បត់នឹងចាប់ផ្តើមនៅឆ្នាំ ២០២៦។ លោក Jeff Pu មកពីស្ថាប័នវិភាគ Haitong International Securities បានបង្ហើបឲ្យដឹងនូវព័ត៌មានខាងនេះ ព្រមទាំងបានអះអាងថា Apple នឹងនាំយកនូវផលិតផលអេក្រង់បត់ដែលអស្ចារ្យសម្រាប់អតិថិជនរបស់ខ្លួន។ ដោយឧបករណ៍ថ្មីនោះមានអេក្រង់ទំហំ ២០.៣អ៊ីង។ នៅមុននេះលោក Ming-Chi Kuo អ្នកវិភាគដ៏ល្បីក៏បានរាយការណ៍មកដែរថា Apple កំពុងធ្វើការនៅលើឧបករណ៍ថ្មីមួយដែលមានអេក្រង់ ២០.៣អ៊ីង ដែលវាអាចជា MacBook ហើយនឹងបង្ហាញខ្លួននៅឆ្នាំ២០២៧។ ចំណែកអ្នកវិភាគដ៏ល្បីរបស់ Bloomberg គឺលោក Mark Gurman ក៏បានលើកឡើងដែរថា Apple កំពុងសិក្សាលើឧបករណ៍ដែលមានអេក្រង់ dual screen និងអេក្រង់បត់ ឬជាឧបករណ៍ប្រភេទ hybrid ដែលវាអាចជា MacBook ឬ iPad។ យោងតាមរបាយការណ៍ខាងលើអាចបញ្ជាក់បានថា ក្រុមហ៊ុន Apple ពិតជាកំពុងសិក្សាលើឧបករណ៍អេក្រង់បត់ […]

មនុស្សបាត់បង់ជីវិតកើនដល់យ៉ាងហោច ៥៧នាក់ នៅភាគខាងត្បូងប្រទេសប្រេស៊ីល ដែលរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ

Nisaiy KP May 5, 2024 05/05/2024

(ប្រេស៉ីលីយ៉ា)៖ អាជ្ញាធរប្រេស៉ីលបានឱ្យដឹងកាលពីយប់ថ្ងៃសៅរ៍សប្តាហ៍នេះថា ចំនួនមនុស្សបាត់បង់ជីវិត ដោយសារព្យុះភ្លៀង និងគ្រោះទឹកជំនន់ នៅរដ្ឋ Rio Grande do Sul ចុងភាគខាងត្បូងប្រទេស បានបន្តកើនដល់យ៉ាងហោច៥៧នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤។ មិនតែប៉ុណ្ណោះមនុស្ស៦៧នាក់ នៅបន្តបាត់ខ្លួន ហើយជាង៦៩,០០០នាក់ផ្សេងទៀត ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ដើម្បីទៅរកកន្លែងសុវត្ថិភាព។ ការធ្លាក់ភ្លៀងខ្លាំងក្លា ក្នុងរយៈពេលជិតមួយសប្តាហ៍មកនេះ នៅរដ្ឋខាងលើរបស់ប្រេស៉ីល បានជះផលប៉ះពាល់ដល់ទីក្រុង ចំនួន​២៨១ ក្នុងចំណោមទីក្រុងសរុប៤៩៧ នៃរដ្ឋ Rio Grande do Sul ដោយទីក្រុង Porto Alegre ដែលជារដ្ឋធានីរបស់រដ្ឋនេះ សឹងតែត្រូវទឹកជន់លិចគ្រប់ទីកន្លែង។ ទឹកជំនន់បានបំផ្លិចបំផ្លាញផ្លូវថ្នល់និងស្ពាន នៅតំបន់មួយចំនួននៃរដ្ឋ Rio Grande do Sul ខណៈព្យុះភ្លៀងក៏បានបង្កជាគ្រោះរអិលបាក់ដីផងដែរ ហើយធ្វើឱ្យរលំផ្នែកនៃទំនប់វារីអគ្គិសនីតូចមួយ។ បើតាមការព្យាករឧតុនិយម ភ្លៀងត្រូវគេរំពឹងថា នឹងបន្តធ្លាក់នៅតំបន់ភាគខាងជើងនិងឦសាននៃរដ្ឋ រហូតដល់​ថ្ងៃអាទិត្យនេះ ប៉ុន្តែបរិមាណទឹកភ្លៀង មានការថយចុះទៅវិញ ដូច្នេះវាគួរតែស្ថិតក្រោមកម្រិតកំពូល […]

Apple ប្រកាសទិញភាគហ៊ុនមកវិញ ខ្ទង់១១០ពាន់លានដុល្លា ខណៈការលក់ iPhone ធ្លាក់ចុះ ១០%

Khmerpress May 4, 2024 04/05/2024

(បរទេស)៖ ក្រុមហ៊ុនយក្សអាមេរិក Apple បានប្រកាសថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួន អនុញ្ញាតឱ្យទិញភាគហ៊ុនចំនួន ១១០ពាន់លានដុល្លារមកវិញ ខណៈការទិញនេះ គឺកើតមានឡើង បន្ទាប់ពី Apple ប្រកាសពីការកើនឡើងប្រាក់ចំណូលក្នុងត្រីមាសទីពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។ ទោះជាប្រាក់ចំណូលកើនឡើង ប៉ុន្តែការលក់សរុបរបស់ Apple បានធ្លាក់ចុះ ៤% ហើយការលក់ iPhone បានធ្លាក់ចុះ ១០% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងអំឡុងត្រីមាស ដែល Apple សន្មត់ថា ជាពេលវេលាដ៏លំបាកធៀបនឹងឆ្នាំមុន។ Apple មិនបានផ្តល់របាយការណ៍ផ្លូវការទេ ប៉ុន្តែនាយកប្រតិបត្តិ Apple លោក Tim Cook បានប្រាប់លោក Steve Kovach ខាង CNBC ថា ការលក់សរុបនឹងកើនឡើងនៅក្នុងតួរលេខទាប ក្នុងអំឡុងត្រីមាសខែមិថុនា។ ក្រុមហ៊ុន Apple បាននិយាយថា ការលក់ iPhone បានធ្លាក់ចុះជិត ១០% មកនៅត្រឹម […]

វៀតណាមនឹងផលិតស្រូវឱ្យបានគ្រប់គ្រាន់ សម្រាប់ការនាំចេញអង្ករចំនួន ៨លានតោន

Khmerpress May 4, 2024 04/05/2024

(ហូជីមិញ)៖ វៀតណាមរំពឹងថានឹងផលិតស្រូវបានចំនួន ៤៣លានតោននៅឆ្នាំនេះ ដែលគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការនាំចេញអង្ករជាង ៨លានតោននិងការប្រើប្រាស់ក្នុងស្រុក។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។ កាសែត VN Express បានរាយការណ៍ថា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា ក្នុងរយៈពេល ៤ខែដំបូងក្នុងឆ្នាំ២០២៤ វៀតណាមរកចំណូលបាន ២,០៨ពាន់លានដុល្លារពីការនាំចេញអង្ករចំនួន ៣,២៣លានតោនទៅបរទេស កើនឡើង ៣៦,៥% បើគិតជាតម្លៃ និង ១១,៧% បើគិតជាបរិមាណធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការកើនឡើងតម្លៃកើតមានឡើងដោយសារកំណើនតម្លៃអង្ករ ដែលបាននាំចេញចំនួន២២,២% ដល់ ៦៤៤ដុល្លារក្នុងមួយតោនចាប់តាំងពីដើមឆ្នាំនេះ។ យោងតាមកាសែត VN Express របាយការណ៍នានា នៅក្នុងសន្និសីទនាពេលថ្មីៗនេះ ស្តីពីការនាំចេញអង្ករនៅទីក្រុងកាន់ថឺ ស្ថិតក្នុងតំបន់ដីសណ្តទន្លេមេគង្គបង្ហាញថា ដោយសារឥទ្ធិពលអ៊ែលនីញ៉ូ និងបម្រែបម្រួលអាកាសធាតុ ទិន្នផលស្រូវសកលក្នុងដំណាំឆ្នាំ២០២៣-២០២៤ ត្រូវបានព្យាករថានឹងធ្លាក់ចុះដល់ជិត ៥១៨លានតោន ខណៈដែលតម្រូវការប្រើប្រាស់មានចំនួន ៥២៥លានតោន ដែលមានន័យថាពិភពលោកនឹងប្រឈមការខ្វះខាតស្រូវប្រហែល ៧លានតោននៅឆ្នាំនេះ។ បរិមាណអង្ករសរុបសម្រាប់ការនាំចេញ នៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គ ដែលជាមជ្ឈមណ្ឌលផលិតស្រូវធំបំផុត របស់ប្រទេសវៀតណាមក្នុងឆ្នាំ២០២៤ ត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងដល់ប្រហែល ៧,៦លានតោន៕ ផ្តល់សិទ្ធិដោយ៖ freshnews

Apple បញ្ជាក់ថា បញ្ហាកំណត់ម៉ោងរោទិ៍មិនលឺសម្លេងនៅលើ iPhone ឥឡូវនេះកំពុងជួសជុល

Naren May 3, 2024 03/05/2024

(បរទេស)៖ ក្រុមហ៊ុនយក្ស Apple បានឱ្យដឹងថា ខ្លួនកំពុងធ្វើការដោះស្រាយលើបញ្ហា «Alarms» ឬបញ្ហាកំណត់ម៉ោងរោទិ៍ ដែលមិនលឺសម្លេង ខណៈបញ្ហានេះត្រូវបានអ្នកប្រើប្រាស់ iPhone ជាច្រើនបានត្អូញត្អែរអំពីវា។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។ សម្រាប់អ្នកប្រើប្រាស់ iPhone ភាគច្រើនប្រាកដជាបានជួបបញ្ហានេះរួចមកហើយ។ តាមរយៈរបាយការណ៍ចេញផ្សាយនេះ បានបង្ហាញពីការត្អូញត្អែរបស់អ្នកនិយមលេងកម្មវិធី TikTok ម្នាក់ ឬ Tik Tokker ដោយបានលើកឡើងថា នាងបានកំណត់ម៉ោងរោទិ៍ «ចំនួនប្រាំ» ជាប់ៗគ្នា ប៉ុន្តែវាមិនលឺសម្លេងនោះទេ។ ជុំវិញបញ្ហានេះ ក្រុមហ៊ុន Apple បានបញ្ជាក់ថា ខ្លួនបានដឹងរួចមកហើយ ប៉ុន្តែនៅមិនទាន់អាចបញ្ជាក់បានថាបណ្តាលមកពីមូលហេតុអ្វី ឬគួរតែមានវិធីសាស្រ្តបែបណាដើម្បីអាចដោះស្រាយវាបាននៅឡើយនោះទេ ខណៈឥឡូវនេះក្រុមហ៊ុនកំពុងព្យាយាមដោះស្រាយ។ ជាងនេះទៅទៀត វានៅមិនទាន់ច្បាស់នៅឡើយនោះទេ ថាតើបញ្ហាកំណត់ម៉ោងរោទិ៍នេះ មានមនុស្សប៉ុន្មាននាក់ដែលរងផលប៉ះពាល់ ឬថាតើបញ្ហាត្រូវបានដាក់កម្រិតលើម៉ូដែល iPhone ណាខ្លះនោះ។ តែយ៉ាងណា ក្រុមហ៊ុន Apple សង្ឃឹមថា បញ្ហានេះនឹងត្រូវបានដោះស្រាយរួចរាល់ក្នុងពេលឆាប់ៗខាងមុខ។ ដូច្នេះក្នុងអំឡុងពេលនេះ អ្នកប្រើប្រាស់ iPhone ភាគច្រើនដែលរំពឹងទៅលើការប្រើប្រាស់ […]

របបសឹកមីយ៉ាន់ម៉ា ហាមប្រុសៗ ចេញទៅធ្វើការនៅក្រៅប្រទេស

Naren May 3, 2024 03/05/2024

(យ៉ាងហ្គន)៖ របបសឹកមីយ៉ាន់ម៉ា បានចេញសេចក្ដីប្រកាសហាមឃាត់បុរសដាក់ពាក្យស្នើសុំទៅធ្វើការនៅក្រៅប្រទេស តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពី ដាក់ឱ្យអនុវត្តច្បាប់ស្ដីពីកាត្វកិច្ចយោធាមួយដែលបង្ខំឱ្យប្រជាជនរាប់ម៉ឺននាក់ព្យាយាមរត់ចេញក្រៅប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤។ នៅក្នុងសេចក្ដីប្រកាសចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រសួងការងារមីយ៉ាន់ម៉ាបានផ្អាកជាបណ្ដោះអាសន្ននូវការទទួលយកពាក្យស្នើសុំពីបុរសៗ ដែលមានបំណងទៅធ្វើការនៅក្រៅប្រទេស»។ ប៉ុន្តែមិនបានបញ្ជាក់អ្វីលម្អិតនោះទេ។ របបសឹកមីយ៉ាន់ម៉ា ដែលកំពុងជួបផលលំបាកក្នុងការទប់ស្កាត់ការរីកសាយកងកម្លាំងប្រដាប់អាវុធប្រឆាំងនឹងរបបដឹកនាំរបស់ខ្លួន កាលពីខែកុម្ភៈកន្លងទៅ បាននិយាយថានឹងអនុវត្តកាតព្វកិច្ចយោធាដែលតម្រូវឱ្យបុរសៗទាំងអស់ចូលបម្រើក្នុងជួរកងទ័ពយ៉ាងហោចរយៈពេល ២ឆ្នាំ។ ប៉ុន្តែ ព្រមពេលជាមួយគ្នានឹង ការដាក់ឱ្យអនុវត្តកាតព្វកិច្ចយោធានេះ ប្រជាជនរាប់ម៉ឺននាក់តម្រង់ជួរស្នើសុំទិដ្ឋាការនៅក្រៅបណ្ដាប្រទេសស្ថានទូតបរទេសនៅក្នុងទីក្រុងយ៉ាងហ្គន និងខ្លះ ទៀតព្យាយាមរត់ឆ្លងដែនចូលទៅកាន់ប្រទេសជិតខាងគឺថៃ។ គួរបញ្ជាក់ថា ប្រជាជនមីយ៉ាន់ម៉ាច្រើនជាង ៤លាននាក់បានទៅធ្វើការនៅក្រៅប្រទេសក្នុងឆ្នាំ២០២០។ ច្បាប់ស្ដីពីកាតព្វកិច្ចយោធាត្រូវបានតាក់តែង ឡើង ដោយរបបសឹកពីមុន ក្នុងឆ្នាំ២០១០មកម្ល៉េះ តែមិនដែលដាក់ឱ្យអនុវត្តឡើយ។ ក្រោមច្បាប់នេះដែរ យោធាអាចកោះហៅបុរសមានអាយុចាប់ពី១៨ ដល់៣៥ឆ្នាំ និងស្ត្រីចាប់ពី១៨ ដល់២៧ឆ្នាំ ចូលបម្រើកងទ័ពយ៉ាងហោចរយៈពេល ២ឆ្នាំ៕ ផ្តល់សិទ្ធិដោយ៖ Fresh News