ព័ត៌មានអន្តរជាតិ

មនុស្ស ១២នាក់បានបាត់បង់ជីវិត ក្រោយទឹកជំនន់ និងកម្អែភ្នំភ្លើងត្រជាក់ វាយប្រហារភាគខាងលិចឥណ្ឌូណេស៊ី

Nisaiy KP May 12, 2024 12/05/2024

(Padang, ឥណ្ឌូណេស៊ី)៖ ក្រុមអ្នកជួយសង្រ្គោះនៅក្នុងប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអាទិត្យ ទី១២ ខែឧសភានេះបានឱ្យដឹងថាមនុស្សយ៉ាងហោច ១២នាក់ ក្នុងនោះរួមមានទាំងកុមារបានស្លាប់ និង៤នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ និងកម្អែភ្នំភ្លើងត្រជាក់ហូរចេញពីភ្នំភ្លើងមួយវាយប្រហារលើភាគខាងលិច នៃប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមទីភ្នាក់ងារជួយសង្រ្គោះ និងស្វែងរករបស់ឥណ្ឌូណេស៊ី មហន្តរាយខាងលើបានកើតឡើងក្នុងស្រុក Agam និង Tanah Datar នៃខេត្ត West Sumatra នៅម៉ោង១០ ៖៣០នាទីយប់ ថ្ងៃសៅរ៍ម្សិលមិញ ក្រោយភ្លៀងធ្លាក់ជាច្រើនម៉ោងបង្កជាគ្រោះទឹកជំនន់ គួបផ្សំនឹងកម្អែភ្នំភ្លើងត្រជាក់ហូរចេញពីភ្នំភ្លើង Marapi។ នៅថ្ងៃអាទិត្យនេះដែរ លោក Abdul Malik ជាប្រធានទីភ្នាក់ជួយសង្រ្គោះក្នុងតំបន់ បានបញ្ជាក់ថាមនុស្ស១២នាក់ បានស្លាប់ និង៤នាក់ផ្សេងទៀតបានបាត់ខ្លួន ក្នុងស្រុក Agam។ លោកបន្ថែមក្នុងចំណោមអ្នកស្លាប់ មាន៩នាក់ត្រូវបានបញ្ជាក់អត្តសញ្ញាណ ហើយក្នុងនោះមានក្មេងអាយុ៣ឆ្នាំម្នាក់ និង៨ឆ្នាំម្នាក់ ខណៈប្រតិបត្តិការជួយសង្រ្គោះនឹងបន្តធ្វើឡើងនៅថ្ងៃអាទិត្យនេះ។ គួរបញ្ជាក់ថា កាលពីខែមីនាកន្លងទៅ មនុស្សយ៉ាងហោច ២៦នាក់ ក៏បានស្លាប់ផងដែរក្នុងគ្រោះរអិលបាក់ដី និងទឹកជំនន់វាយប្រហារលើខេត្ត West Sumatra៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Tesla គ្រោងចាយលុយជាង៥០០លានដុល្លារ ដេីម្បីពង្រីកបណ្តាញសាកថ្មល្បឿនលឿន

Khmerpress May 11, 2024 11/05/2024

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សអាមេរិក Tesla នឹងចំណាយប្រាក់ជាង ៥០០លានដុល្លារនៅឆ្នាំនេះ ដើម្បីពង្រីកបណ្តាញសាកថ្មល្បើនលឿនរបស់ខ្លួន ខណៈដំណឹងនេះត្រូវបាននាយកប្រតិបត្តិ លោក Elon Musk ប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះ និងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយបញ្ឈប់បុគ្គលិកមួយចំនួនធំក្នុងក្រុមហ៊ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។ លោក Musk បាននិយាយនៅក្នុងសារដែលបង្ហោះលើបណ្តាញសង្គម X ថា «គ្រាន់តែចង់បញ្ជាក់ឡើងវិញថា Tesla នឹងចំណាយប្រាក់លើសពី ៥០០លានដុល្លារ ដើម្បីពង្រីកបណ្តាញ Supercharger របស់យើង និងដើម្បីបង្កើតឆ្នាំងសាកថ្មីរាប់ពាន់កន្លែងក្នុងឆ្នាំនេះ ខណៈទំហំទឹកប្រាក់នេះ គ្រាន់តែនៅលើឧបករណ៍សាកថ្មី និងការពង្រីកចំនួនប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលការចំណាយលើប្រតិបត្តិការនោះទេ»។ គួរជម្រាបថា បន្ទាប់ពីការបញ្ឈប់ការងារបុគ្គលិកកាលពីសប្តាហ៍មុន លោក Musk បាននិយាយថា Tesla មានគម្រោងពង្រីកបណ្តាញសាកថ្មី Supercharger។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តរបស់ Musk ពេលនេះ ត្រូវបានគេដឹងថា អាចពន្យារដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Joe Biden ក្នុងការផ្តល់ជូនអគ្គិសនីតាមផ្លូវដងហាយវេនៅក្នុងសហរដ្ឋអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ freshnews

Mark Zuckerberg ធ្លាប់គិតចង់ទិញយកទីភ្នាក់ងារសារព័ត៌មាន AP ប៉ុន្តែបានបោះបង់ចោលគំនិតនេះវិញ

Khmerpress May 10, 2024 10/05/2024

(បរទេស)៖ មេធំក្រុមហ៊ុន Meta លោក Mark Zuckerberg ត្រូវបានគេរាយការណ៍មកថា កំពុងពិចារណាទិញយកភាគហ៊ុនក្នុងទំហំមួយដ៏ធំរបស់ទីភ្នាក់ងារសារព័ត៌ The Associated Press (AP)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Business Insider និង RT កាលពីថ្មីៗនេះ។ ប្រភពពីខាងលើនេះ បានស្រង់សម្តីរបស់មនុស្សមួយចំនួនដែលជិតស្និទ្ធនឹងបណ្ដាញសង្គម Facebook ដោយក្នុងនោះគេបានបញ្ជាក់ថា កិច្ចព្រមព្រៀងដ៏មានសក្ដានុពលមួយនេះត្រូវបានយកមកពិភាក្សា ខណៈដែល Facebook ត្រូវបានគេចោទប្រកាន់ថា មានឥទ្ធិពលលើការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៦។ Meta ដែលពីមុនត្រូវបានគេស្គាល់ថាជា Facebook ដែលជាតួនាទីរបស់ក្រុមហ៊ុន នៅក្នុងការបោះឆ្នោត ដែលលោក Donald Trump ត្រូវបានបោះឆ្នោតឱ្យឡើងកាន់អំណាច បានប្រឈមមុខនឹងការត្រួតពិនិត្យយ៉ាងខ្លាំងពីទីក្រុងវ៉ាស៊ីនតោនចំពេលមានការអះអាងថា Facebook បានជួយផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ ភាពស្លន់ស្លោខាងសីលធម៌កាន់តែអាក្រក់ទៅៗ បន្ទាប់ពី Facebook បានបង្ហាញថា ទីភ្នាក់ងាររុស្ស៊ីមួយបានចំណាយប្រាក់ ១០ម៉ឺនដុល្លារ លើការផ្សាយពាណិជ្ជកម្មតាមបណ្តាញសង្គម ដែលចោទប្រកាន់ថា បានព្យាយាមញុះញង់ឱ្យមានការបែកបាក់ក្នុងអំឡុងពេលយុទ្ធនាការប្រធានាធិបតី។ ទីក្រុងមូស្គូបានបដិសេធរាល់ការប៉ុនប៉ងជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិក ខណៈដែលអនុប្រធាន Facebook ទទួលបន្ទុកការផ្សាយពាណិជ្ជកម្ម លោក Rob […]

លោក Joe Biden បង្ហើបគម្រោង ៣.៣ពាន់លានដុល្លារ របស់ Microsoft ក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យ

Khmerpress May 9, 2024 09/05/2024

(បរទេស)៖ ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃពុធសប្តាហ៍នេះ បានប្រកាសពីផែនការរបស់ Microsoft ដែលមានតម្លៃរហូតដល់ ៣.៣ពាន់លានដុល្លារ ក្នុងកាសាងសងមជ្ឈមណ្ឌលទិន្ន (Data Center) នៅភាគអាគ្នេយ៍រដ្ឋ Wisconsin ខណៈទីតាំងនេះ ត្រូវបានគេដឹងថា លោក Trump ធ្លាប់សន្យាសាងសង់រោងចក្រតម្លៃ១០ពាន់លានដុល្លារនៅទីនោះ ប៉ុន្តែមិនចេញរូបរាង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។ ការប្រកាសបែបនេះរបស់លោក Biden ធ្វើឡើងអំឡុងពេលទស្សនកិច្ចលើកទី៤ របស់លោក ទៅកាន់រដ្ឋ Wisconsin ក្នុងឆ្នាំនេះ និងចំពេលរូបលោកកំពុងស្ថិតក្នុងយុទ្ធនាការរកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ។ លោកនិយាយថា ការវិនិយោគរបស់ក្រុមហ៊ុន Microsoft នឹងបង្កើតការងាររាប់ពាន់កន្លែង ហើយការវិនិយោគរបស់ក្រុមហ៊ុន Microsoft នឹងមានភាពផ្លាស់ប្តូរ មិនត្រឹមតែនៅទីតាំងនេះប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងពិភពលោក។ ប្រធានក្រុមហ៊ុន Microsoft លោក Brad Smith បាននិយាយថា ក្រុមហ៊ុនអាមេរិកមួយនេះ គ្រោងនឹងវិនិយោគ ៣.៣ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦ ហើយប្រើប្រាស់បញ្ញាសិប្បនិម្មិត AI […]

សិង្ហបុរីផ្អាកការហ្វឹកហ្វឺនយន្តហោះចម្បាំង F-16 ក្រោយ១គ្រឿងបានធ្លាក់ កាលពីថ្ងៃពុធសប្តាហ៍នេះ

Khmerpress May 9, 2024 09/05/2024

(សិង្ហបុរី)៖ ក្រសួងការពារជាតិសិង្ហបុរី បានប្រកាសថា ខ្លួនបានសម្រេចឱ្យផ្អាកជាបណ្តោះអាសន្ន នូវសកម្មភាពហ្វឹកហ្វឺនយន្តហោះចម្បាំង F-16 ទាំងអស់ ក្រោយយន្តហោះធុននេះមួយគ្រឿង ទើបតែបានធ្លាក់អំឡុងការហោះហើរហ្វឹកហាត់ជាប្រចាំមួយ កាលពីថ្ងៃពុធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងការពារជាតិសិង្ហបុរី បាននិយាយថា ការផ្អាកនេះគឺជាវិធានការសុវត្ថិភាព ដែលនឹងបន្តអនុវត្តរហូត ទាល់តែការស៉ើបអង្កេតបង្ហាញថា វាមានសុវត្ថិភាពក្នុងការបន្ត ការហ្វឹកហ្វឺនឡើងវិញ។ កាលពីថ្ងៃពុធសប្តាហ៍នេះ អាកាយានិកបានផ្តាច់កៅអីចេញពីយន្តហោះដោយសុវត្ថិភាព មុនពេល F-16 មួយគ្រឿង បានធ្លាក់ទៅបុកដី នៅឯមូលដ្ឋានទ័ពអាកាស Tengah ហើយអាកាសយានិកម្នាក់នោះ ស្ថិតក្នុងស្ថានភាពនឹងនរ និងដឹងខ្លួនធម្មតា។ ក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃពុធ ក្រសួងការពារជាតិសិង្ហបុរី បាននិយាយថា អាកាសយានិកខាងលើ មានបទពិសោធក្នុងការបើក​យន្តហោះចម្បាំង F-16 សរុបជាង២,០០០ម៉ោង ហើយការស៉ើបអង្កេតលម្អិតកំពុងតែប្រព្រឹត្តទៅ។ បើតាមអាកាសយានិកផ្ទាល់ គឺរូបគេ​បានជួបបញ្ហាពាក់ព័ន្ធប្រព័ន្ធគ្រប់គ្រងការហោះហើរ អំឡុងពេលហោះឡើងចេញពីមូលដ្ឋាន Tengah ដើម្បីធ្វើការហ្វឹកហ្វឺនជាប្រចាំ។ គួរបញ្ជាក់ថា យោងតាមប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី CNA បុរីរដ្ឋមួយនេះបានធ្វើប្រតិបត្តិការ យន្តហោះចម្បាំង F-16 ដែលផលិតដោយ​សហរដ្ឋអាមេរិក […]

អាជ្ញាធរជប៉ុនប្រកាសប្រមូលយកនំប៉័ង Pasco ជាងមួយសែនកញ្ចប់ត្រលប់មកវិញក្រោយរកឃើញមានបំណែកសត្វកណ្តុរនៅក្នុងកញ្ចប់នំប៉័ង

Khmerpress May 9, 2024 09/05/2024

ជប៉ុន៖​ អាជ្ញាធរគ្រប់គ្រងផ្នែកចំណីអាហារជប៉ុនបានប្រកាសប្រមូលយកនំប័ុងជាងមួយសែនកញ្ចប់ត្រលប់មកវិញក្រោយរកឃើញនៅក្នុងកញ្ចប់នំប័ុងនោះមានផ្ទុកទៅដោយបំណែករាងកាយរបស់សត្វកណ្តុរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៩​ ខែឧសភានេះបានបញ្ជាក់ថា នំប៉័ងដែលកំពុងជាប់នៅក្នុងរឿងចម្រូងចម្រាសខាងលើនេះគឺជានំប៉័ងចំណិតយីហោ Pasco ដែលនំប័ុងប្រភេទនេះគឺជាអាហារពេលព្រឹកដ៏ពេញនិយមសម្រាប់ពលរដ្ឋជប៉ុន។ ប្រភពខាងលើបានបន្តថា កាលពីពេលថ្មីៗនេះនៅក្នុងកញ្ចប់នំប៉័ង Pasco ចំនួន ២កញ្ចប់ត្រូវបានគេរកឃើញមានបំណែករាងកាយរបស់សត្វកណ្តុរខ្មៅជាច្រើនដុំ ដែលធ្វើឱ្យអ្នកកំពុងតែរៀបនឹងញ៉ាំនំប័ុងនោះមានអារម្មណ៍ខ្ពើមរអើមយ៉ាងខ្លាំង។ ក្រោយរកឃើញករណីមិនប្រក្រតីនេះអាជ្ញាធរជប៉ុនក៏បានប្រកាសប្រមូលយកនំប៉័ង Pasco ចំនួន ១០៤,០០០កញ្ចប់ពីតាមហាងមកវិញដើម្បីធ្វើការត្រួតពិនិត្យនិងស៊ើបអង្កេត ថាតើរឿងអវិជ្ជមាននេះបានកើតឡើងដោយរបៀបណា។ ដោយឡែកក្រុមហ៊ុន Pasco Shikishima Corp ដែលជាក្រុមហ៊ុនផលិតនិងចែកចាយន័ប័ុង Pasco ក៏បានចេញមកធ្វើការសូមទោសជាសាធារណៈចំពោះកំហុសឆ្គងមួយនេះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ក្រុមហ៊ុន PetroVietnam រកឃើញកំណប់រ៉ែប្រេងកាតថ្មី ដែលអាចមានប្រេងឆៅជាង ១០០លានបារ៉ែល

Khmerpress May 9, 2024 09/05/2024

(ហាណូយ)៖ ក្រុមហ៊ុនប្រេងរដ្ឋវៀតណាម PetroVietnam (PVEP) បានឱ្យដឹងកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន បានរកឃើញកំណប់រ៉ែប្រេងឆៅថ្មីចំនួនពីរកន្លែង ដែលមានប្រេងឆៅបឋមចំនួន ១០០,៥លានបារ៉ែលក្នុង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ការរកឃើញអណ្តូងរ៉ែថ្មីនេះ មានសារៈសំខាន់សម្រាប់ឧស្សាហកម្មប្រេង របស់ប្រទេសវៀតណាម ដែលបាននិងកំពុងជម្នះក្នុងការបង្កើនទិន្នផលប្រេងឆៅរបស់ខ្លួន ដោយសារតែការថយចុះកំណប់រ៉ែប្រេង ក្នុងគ្រាដែលមានការកើនឡើង តម្រូវការប្រេងឥន្ធនៈ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយក្រុមហ៊ុន PVEP ថា ការខួងអណ្តូងប្រេង R79 នៅវាលប្រេង Rong Field ក្នុងប្លុក 09-1 នៅក្នុងសមុទ្រភាគអាគ្នេយ៍ប្រទេសវៀតណាម បានរកឃើញប្រេងឆៅបឋមចំនួន ១៦,៥លានបារ៉ែល។ វាលប្រេងឆៅនេះដំណើរការដោយក្រុមហ៊ុន Vietsovpetro ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងប្រទេសវៀតណាម និងប្រទេសរុស្ស៊ី។ ក្រុមហ៊ុន PVEP បានឱ្យដឹងថា ការរកឃើញអណ្តូងប្រេងផ្សេងទៀត គឺនៅអណ្តូង BA-1X នៅវាលប្រេង Bock PM3 CAA នៅភាគខាងត្បូងប្រទេសវៀតណាមដោយមានកំណប់ប្រេងឆៅបឋមចំនួន ៨៤លានបារ៉ែល។ ក្រុមហ៊ុន PVEP កាន់កាប់ភាគហ៊ុន ៣០ភាគរយនៅក្នុងប្លុកនេះ។ ការផលិតប្រេងឆៅនៅ BA-1X […]

រាល់ការបញ្ជារទិញ iPad Pro និង iPad Air ថ្មីរបស់ Apple នឹងមិនមានឆ្នាំងសាកឡើយ នៅសហភាពអឺរ៉ុប

Khmerpress May 8, 2024 08/05/2024

(បរទេស)៖ ក្រុមហ៊ុន Apple បានប្រកាសចេញ iPad Air 11 និង iPad Air 13 ថ្មី ព្រមទាំង iPad Pro 11 និង iPad Pro 13 នាយប់មិញនេះ តែយ៉ាងណាម៉ូដែលថ្មីៗទាំងនេះ ត្រូវបានអតិថិជនបញ្ជារទិញរួចហើយនៅក្នុងប្រទេសជាច្រើន ដោយការដឹកជញ្ជូននឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍នោះ រាល់ការបញ្ជារទិញទាំង iPad Pro និង iPad Air ថ្មីរបស់ Apple នឹងមិនមានឆ្នាំងសាកឡើយ នៅសហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន GSM Arena នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។ នៅសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ប្រសិនបើមានការបញ្ជារទិញថេប្លេតថ្មីមួយក្នុងចំណោមថេប្លេតទាំងនេះ នឹងមិនអាចទទួលបានឆ្នាំងសាកនៅក្នុងប្រអប់នោះទេ។ វាអាចនឹងភ្ញាក់ផ្អើលនៅពេលបានលឺដំណឹងនេះ ប៉ុន្តែនេះគឺជាលើកទីមួយហើយដែល Apple សម្រេចចិត្តបែបនេះ សម្រាប់ថេប្លេតថ្មីរបស់ខ្លួន បើទោះបីជាទូរស័ព្ទ iPhone ត្រូវបានដឹកជញ្ជូនដោយគ្មានឆ្នាំងសាកនៅក្នុងប្រអប់អស់ជាច្រើនឆ្នាំមកនេះ។ ជាការប្រសើរណាស់ ប្រសិនបើយើងរស់នៅក្នុងសហភាពអឺរ៉ុប […]

Tesla ប្រឈមការពិន័យរហូតដល់ ១៣៥លានដុល្លារ ប្រសិនបើមិនព្រមផ្តល់ទិន្នន័យសុវត្ថិភាពប្រព័ន្ធបើកបរស្វ័យប្រវត្តិ ដល់ NHTSA

Khmerpress May 8, 2024 08/05/2024

(បរទេស)៖ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់អាមេរិក (NHTSA ) កំពុងតែស្នើរឲ្យ ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ផ្តល់ទិន្នន័យ ឬ ចម្លើយនានា អំពីការផ្លាស់ប្តូរមួយចំនួន ដែលក្រុមហ៊ុនបានធ្វើចំពោះប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ (Autopilot) ខណៈបញ្ហានេះ ត្រូវបានគេដឹងថាបានប៉ះពាល់ដល់រថយន្តប្រហែល ២លានគ្រឿងនៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។ Tesla ត្រូវតែផ្តល់ទិន្នន័យ ដល់ NHTSA ហើយពេលវេលានឹងផុតកំណត់នៅថ្ងៃទី០១ ខែកក្កដា ខាងមុខ បើបរាជ័យ គឺប្រឈមនឹងការផាកពិន័យរហូតដល់ ១៣៥.៨ លានដុល្លារ។ នេះបើយោងតាមលិខិតដែលផ្ញើដោយ NHTSA ទៅកាន់ក្រុមហ៊ុន Tesla កាលពីថ្ងៃទី06 ខែឧសភា ថ្មីៗនេះ។ ការប្រមូលមកវិញនូវទិន្នន័យទាំងនេះ គឺមានគោលបំណងកែលម្អប្រព័ន្ធទំនាក់ទំនងអ្នកបើកបររបស់ក្រុមហ៊ុន Tesla ដែលត្រូវបានប្រើ ដើម្បីត្រួតពិនិត្យថា តើអ្នកបើកបរកំពុងប្រើប្រាស់មុខងារពិសេសៗទាំងនេះដោយសុវត្ថិភាពឬអត់ ជាពិសេសពាក់ព័ន្ធនឹងការយល់ដឹងពីចរាចរណ៍ ការរក្សាគន្លងផ្លូវ និងការគ្រប់គ្រងដោយស្វ័យប្រវត្តិ — ជាផ្នែកនៃ Autopilot ។ យោងតាមឯកសារនៅលើគេហទំព័ររបស់ NHTSA បានឱ្យដឹងថា […]

FIFA នឹងរៀបចំបោះឆ្នោតជ្រើសរើសប្រទេសម្ចាស់ផ្ទះ Women’s World Cup 2027 នៅប្រទេសថៃ

Khmerpress May 8, 2024 08/05/2024

(បាងកក)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA នឹងផ្តើមការរៀបចំបោះឆ្នោតជ្រើសរើសប្រទេសម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ស្រ្តីពិភពលោក Women’s World Cup នៅឆ្នាំ២០២៧ ក្នុងសមាជប្រចាំឆ្នាំរបស់ខ្លួន ដែលនឹងធ្វើឡើងនៅប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។ ក្នុងសមាជលើកទី៧៤ (congress) របស់ FIFA ដែលនឹងធ្វើឡើងនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នាទីក្រុងបាងកក ប្រទេសថៃ ដោយមានការចូលរួមពី ២១១ប្រទេសសមាជិករបស់ខ្លួនផងនោះ ក៏បានបញ្ចូលរបៀបវារៈបោះឆ្នោតស្វែងរកប្រទេសម្ចាស់ផ្ទះបាល់ទាត់ស្រ្តីនៅ ៣ឆ្នាំខាងមុខផងដែរ។ បេក្ខជនប្រទេសម្ចាស់ផ្ទះតពីណូវែលហ្សេឡង់ និងអូស្រ្តាលី មានតែ ២បេក្ខភាពប៉ុណ្ណោះ គឺប្រទេសប្រេស៊ីល និងសហម្ចាស់ផ្ទះប៊ែលហ្សិក ហូឡង់ និងអាល្លឺម៉ង់ (BNG) ដែលបានឈានមកដល់ជុំផ្តាច់ព្រ័ត្រនេះ។ ក្នុងចំណោមនោះដែរ ប្រេស៊ីលដែលជាប្រទេសម្ចាស់ផ្ទះ World Cup 2014 ផ្នែកបុរស មានពិន្ទុខ្ពស់ជាងគូប្រជែងតាមរយៈការវាយតម្លៃជាបច្ចេកទេស ទាំងកីឡដ្ឋាន ការស្នាក់នៅ អ្នកគាំទ្រ និងប្រព័ន្ធដឹកនាំជញ្ជូននានា។ ប្រសិនបើបានសម្រេចមែន ប្រេស៊ីលនឹងក្លាយជាប្រទេសដំបូងគេនៅតំបន់អាមេរិកឡាទីន (អាមេរិកខាងត្បូង) ក្នុងការធ្វើម្ចាស់ផ្ទះ FIFA Women’s World Cup។ […]