ព័ត៌មានអន្តរជាតិ

ប្រទេសថៃបានបញ្ជាក់ពីករណីជំងឺកូវីដ១៩ វ៉ារ្យ៉ង់អូមីក្រុងទម្រង់ថ្មី HK.3 ជាលើកដំបូងបំផុតរបស់ខ្លួន

Khmerpress August 31, 2023 31/08/2023

យោងតាមនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្ររបស់ប្រទេសថៃ (DMS) បានរាយការណ៍ថា ជំងឺ COVID-19 វ៉ារ្យ៉ង់ថ្មី HK.3 ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសថៃ។ DMS បាននិយាយថា ករណី HK.3 ចំនួន ២ ត្រូវបានរកឃើញពីសមាជិកគ្រួសារមួយ ដែលរស់នៅទីក្រុងបាងកក ប៉ុន្តែនាយកដ្ឋានមិនអាចបញ្ជាក់ថា តើល្បឿននៃការចម្លង និងភាពធ្ងន់ធ្ងររបស់ HK.3 មានខ្ពស់ជាងវ៉ារ្យ៉ងពីមុនៗនោះទេ។ ប្រធាននាយកដ្ឋាន លោកវេជ្ជបណ្ឌិត Supakit Sirilak បាននិយាយថា វ៉ារ្យ៉ង់ថ្មីនេះបានឆ្លងលើបុរសអាយុ ៦៥ឆ្នាំម្នាក់ និងក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ ហើយស្ថានភាពជំងឺរបស់ពួកគេគឺស្រាលៗប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ គាត់បាននិយាយថា វាលឿនពេកក្នុងការអះអាងថា វ៉ារ្យ៉ង់ទម្រង់ថ្មី HK.3 នឹងអាក្រក់ជាងប្រភេទរងដទៃទៀតរបស់ COVID-19 អូមីក្រុង។ ការអត្ថាធិប្បាយរបស់លោកវេជ្ជបណ្ឌិត Supakit Sirilak ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងដើម្បីកាត់បន្ថយការភ័យខ្លាចរបស់ពលរដ្ឋ ស្របពេលដែលកន្លងមកមានរបាយការណ៍បញ្ជាក់ថា សមត្ថភាពចម្លងរបស់ HK.3 គឺលឿនជាងវ៉ារ្យ៉ង់ដែលកំពុងគ្រប់គ្រងប្រទេសថៃនាពេលបច្ចុប្បន្ន រហូតដល់ទៅ ៦៦% ហើយសមត្ថភាពចម្លងរបស់វាកើនដល់ ៩៦% បើប្រៀបធៀបជាមួយនឹងវ៉ារ្យ៉ង់ XBB.1.16 ដែលបានរកឃើញនៅក្នុងប្រទេសថៃពីមុន៕ ផ្តល់សិទ្ធិដោយ៖ […]

រ៉ូបរបស់ម្ចាស់ក្សត្រី «Diana» ត្រូវបានដាក់លក់ក្នុងការដេញថ្លៃមួយ រំពឹងថាមានតម្លៃរាប់សែនដុល្លារ

Khmerpress August 31, 2023 31/08/2023

(បរទេស)៖ រ៉ូបដែលពាក់ដោយម្ចាស់ក្សត្រី Diana ត្រូវបានដាក់លក់ក្នុងការដេញថ្លៃដ៏ធំមួយ នៅរដ្ឋកាលីហ្វ័រញ៉ា ជាមួយនឹងវត្ថុអនុស្សាវរីយ៍ពីសែរាជវង្ស និងសម្ភារៈប្រើប្រាស់ក្នុងការថតកុនល្បីៗជាច្រើនទៀត ខណៈរ៉ូបល្បីៗ ៣ឈុតរបស់ព្រះនាង Diana នឹងត្រូវដាក់ដេញថ្លៃក្នុងតម្លៃរាប់សែនដុល្លារ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Dialy Mail នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ ក្នុងចំណោមរ៉ូបទាំង៣របស់ព្រះនាង Diana ត្រូវបានគេដឹងថា មានរ៉ូបមួយដែលព្រះនាង ធ្លាប់ស្លៀករ៉ូបនេះជាច្រើនដង ជាពិសេសនៅក្នុងពិធីសម្ពោធបញ្ចាំងរឿង «Hot Shots» នៅទីក្រុងឡុងដ៍ ជារ៉ូបពណ៌ក្រហមនោះត្រូវបានគេរំពឹងថា នឹងអាចលក់បានក្នុងតម្លៃថ្លៃបំផុត ចន្លោះពី២សែនដុល្លារ ទៅ៤សែនដុល្លារ។ កាលនោះរ៉ូបទាំងបីត្រូវបានទិញដោយស្ត្រីម្នាក់មកពីរដ្ឋ Michigan (មីឈីហ្កេន) ដែលបានទទួលមរណភាពនៅឆ្នាំនេះ ហើយឥឡូវនេះរ៉ូបទាំងនេះត្រូវបានដាក់ដេញថ្លៃម្ដងទៀត ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៧មក។ គួរជម្រាបថា ក្រៅពីរ៉ូបទាំងបី វត្ថុអនុស្សាវរីយ៍របស់រាជវង្សផ្សេងទៀត រួមមានសំបុត្ររបស់ម្ចាស់ក្សត្រី Victoria ក៏ដូចជាប៉ាន់តែរបស់ទ្រង់ និងកាបូបអំណោយដែលប្រគល់ជូនភ្ញៀវ ក្នុងពិធីមង្គលការរបស់ព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan Markle ជាដើម។ កម្មវិធីដេញថ្លៃដែលនឹងរៀបចំឡើងនៅចន្លោះថ្ងៃទី៦ និងទី៨ ខែកញ្ញាខាងមុខនេះ មានឈ្មោះថា «Legends […]

ចិន ចេញការព្រមានកម្រិតខ្ពស់ ខណៈព្យុះទីហ្វុង Saola កំពុងឆ្ពោះទៅកាន់ហុងកុង

Khmerpress August 31, 2023 31/08/2023

(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសចិន បានចេញការព្រមានកម្រិតខ្ពស់អំពីព្យុះទីហ្វុង ខណៈព្យុះទីហ្វុងសាវឡា (Saola) បានបោកបក់ទៅជិតឆ្នេរ សមុទ្រភាគអាគ្នេយ៍ បង្កការគំរាមកំហែងដល់ទីក្រុងហុងកុង និងមជ្ឈមណ្ឌលផលិតកម្មសំខាន់ៗផ្សេងទៀត នៅក្នុងខេត្តក្វាងទុង។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣។ មន្រ្តីឧតុនិយមចិន បានចេញការព្រមាន «កម្រិតពណ៌ក្រហម» អំពីព្យុះទីហ្វុង នៅម៉ោង ៦ព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់)។ ចំណែក ទីភ្នាក់ងារឧតុនិយមជាតិ បានឲ្យដឹងថា ព្យុះទីហ្វុង Saola ដែលបច្ចុប្បន្នស្ថិតនៅចម្ងាយប្រហែល ២៩៥គីឡូម៉ែត្រ នៅភាគអាគ្នេយ៍នៃខេត្តក្វាងទុង នឹងបក់បោកទៅភាគពាយព្យកាត់សមុទ្រចិនខាងត្បូង ក្នុងល្បឿនប្រហែល ១០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយខិតជិតឆ្នេរសមុទ្រនៃខេត្តក្វាងទុង បន្តិចម្តងៗ បន្ទាប់មកទើបថយចុះឥទ្ធិពល។ រីឯ កម្លាំងខ្យល់នៃព្យុះនេះ នៅម៉ោង ៩ព្រឹកនេះ អាចមានល្បឿន ២០៩គីឡូម៉ែត្រក្នុងមួយម៉ោង ហើយ នឹងអាចទៅដល់ទីក្រុងហុងកុង នៅវេលារយប់ថ្ងៃទី១ ខែកញ្ញា។ គួរបញ្ជាក់ថា ឥទ្ធិពលនៃព្យុះ Saola ក៏កំពុងប៉ះពាល់ដល់ខេត្តហ្វូជៀន ផងដែរ ដែលបើតាមវីដេអូលើប្រព័ន្ធផ្សព្វផ្សាយសង្គម […]

ឥណ្ឌូនេស៊ី ចាប់ខ្លួនជនជាតិចិនចំនួន ៨៨នាក់ ពីបទឆបោកស្នេហាតាមអ៊ីនធឺណែត

Khmerpress August 31, 2023 31/08/2023

(ហ្សាការតា)៖ ប៉ូលីសឥណ្ឌូណេស៊ីបាននិយាយនៅថ្ងៃពុធនេះថា ពួកគេបានចាប់ខ្លួនជនជាតិចិនចំនួន ៨៨ នាក់ពីបទជាប់ពាក់ព័ន្ធក្នុងការលួចបន្លំតាមទូរសព្ទ និងការឆបោកស្នេហាតាមអ៊ីនធឺណែតបន្ទាប់ពីទទួលបានព័ត៌មានពីក្រសួងសន្តិសុខរបស់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។ អ្នកនាំពាក្យរបស់ប៉ូលីសកោះ Riau លោក Zhwani Bandra Arsyad បាននិយាយថា ជនសង្ស័យទាំង ៨៨នាក់ ក្នុងនោះរួមមានទាំងស្ត្រី ៥នាក់ ត្រូវបានចាប់ខ្លួននៅលើកោះ Batam ដែលមានព្រំប្រទល់ជាប់ប្រទេសសិង្ហបុរី។ ពួកគេ​កំពុង​ប្រតិបត្តិការ​ចេញពី​ហាង​មួយនៅក្នុង​តំបន់​ឧស្សាហកម្ម។ លោក Arsyad បាននិយាយថា ប៉ូលីសជឿថាជនសង្ស័យគឺជាសមាជិកក្រុមឆបោកតាមទូរសព្ទ និងបោកប្រាស់ស្នេហាតាមអ៊ីនធឺណិត។ ការស៊ើបអង្កេតបឋមបានបង្ហាញថា ក្រុមក្មេងទំនើងនេះបានធ្វើសកម្មភាពតាំងពីដើមឆ្នាំនេះ ដោយមានជនរងគ្រោះរាប់រយនាក់នៅក្នុងប្រទេសចិន ប៉ុន្តែគេមិនទាន់ច្បាស់ថា ប្រមូលបានលុយប៉ុន្មាននោះទេ។ លោក Arsyad បានបន្ថែមថា ប៉ូលីសឥណ្ឌូនេស៊ីកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីអន្តោប្រវេសន៍ និងក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន ក្នុងការដោះស្រាយជាមួយជនសង្ស័យ និងបញ្ជាក់ ថាតើមានជនជាតិឥណ្ឌូនេស៊ីណាម្នាក់ ក្នុងចំណោមជនរងគ្រោះដែរឬទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Taylor Swift បំបែកឯតទគ្គកម្ម ជាតារាស្រីដំបូងគេក្នុងប្រវត្តិសាស្ត្រ «Spotify» មានអ្នកស្តាប់ចម្រៀងរបស់នាងជាង ១០០លានដង ក្នុងរយៈពេល១ខែ

Khmerpress August 30, 2023 30/08/2023

(អាមេរិក)៖ ក្រោយកើបចំណូល បានខ្ទង់ពាន់លានដុល្លារពីការប្រគំតន្ត្រី ពេលនេះ Taylor Swift បានបំបែកកំណត់ត្រា ជាតារាស្រីដំបូងគេក្នុងប្រវត្តិសាស្ត្រ Spotify ដែលស្នាដៃចម្រៀងរបស់នាង មានអ្នកចូលស្តាប់ច្រើនជាង ១០០លានដង ក្នុងរយៈពេលមួយខែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន International The News នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។ Spotify កាលពីថ្ងៃអង្គារ៍បានបង្ហោះសារលើ Twitter បញ្ជាក់ថា តារាចម្រៀងប៉ុប Taylor Swift បានក្លាយជាសិល្បករស្រីដំបូងគេ ក្នុងប្រវត្តិសាស្ត្រ Spotify ដែលមានស្នាដៃចម្រៀងមានអ្នកចូលស្តាប់លើសពី ១០០លាននាក់ក្នុងមួយខែ។ ការបង្ហោះតាមបណ្តាញសង្គមនេះ គឺភ្ជាប់ជាមួយរូបភាពតារាស្រីរូបនេះមួយសន្លឹក ដោយធ្វើដៃបេះដូង ដែលគេឲ្យឈ្មោះថា «អាកប្បកិរិយាម្ចាស់ក្សត្រី»។ នេះមិនមែនជាការបំបែកឯតទគ្គកម្មលើកដំបូង របស់តារាចម្រៀងម្ចាស់បទ «Love Story» រូបនេះក្នុងឆ្នាំនេះទេ ដោយនៅក្នុងខែកក្កដា នាងបានក្លាយជាស្ត្រីដំបូងគេ ដែលមានអាល់ប៊ុមយ៉ាងហោចណាស់៤ នៅក្នុងតារាងកំពូលទាំង១០ នៃតារាង Billboard 200 របស់អាមេរិក។ យោងតាមកាសែត The Wall Street […]

រឿង «The Idol» សម្តែងដោយ Jennie BLACKPINK លុបចោលគម្រោងផលិត រដូវកាលទី២ជាផ្លូវការហើយ ក្រោយមានការរិះគន់ច្រើន

Khmerpress August 30, 2023 30/08/2023

(អាមេរិក)៖ ខ្សែភាពយន្តភាគអាមេរិក ចំណងជើងថា «The Idol» របស់ប៉ុស្តិ៍ HBO ដែលចូលរួមសម្តែងដោយតារាល្បីៗជាច្រើនរួមមាន The Weeknd (ដឹ វីកឃេន), Lily-Rose Depp (លីលី រ៉ូសដេប), Troye Sivan (ត្រយ ស៊ីវ៉ាន) និងសមាជិក Blackpink Jennie នោះ បានប្រកាសលុបចោលគម្រោងផលិតរដូវកាលទី២ ជាផ្លូវការហើយ បន្ទាប់ពីវគ្គដំបូង រងការរិះគន់ច្រើនពីមហាជន។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ The Playlist នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។ យោងតាម Variety បានដឹងថា HBO បានលុបចោលរឿង «The Idol» រដូវកាលទី២ចោលជាផ្លូវការតែម្តង ដែលនេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ ដោយសារកាលពីរដូវកាលទី១ គឺមានការរិះគន់ជាច្រើនពីអ្នកទស្សនា និងមានចំនួនអ្នកមើលទាប ដោយសារមានខ្លឹមសារបែបផ្លូវភេទជ្រុលពេក។ អ្នកនាំពាក្យរបស់ HBO បាននិយាយថា «The Idol» គឺជាកម្មវិធីពុះកញ្ជ្រោលបំផុតមួយរបស់ HBO ហើយយើងរីករាយជាមួយនឹងការឆ្លើយតប […]

កាណាដា បញ្ជាក់ពីការរកឃើញករណីឆ្លងដំបូង នៃកូវីដ១៩ បំប្លែងថ្មី BA.2.86

Khmerpress August 30, 2023 30/08/2023

(អូតាវ៉ា)៖ ក្រុមមន្ត្រីសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា កាណាដាបានរកឃើញករណីដំបូងនៃការឆ្លងកូវី១៩បំប្លែងថ្មីប្រភេទ BA.2.86 ដែលវិវត្តចេញពីមេរោគអូមីក្រុង នៅលើមនុស្សម្នាក់នៅក្នុងខេត្ត British Columbia ហើយមិនមានប្រវត្តិធ្វើដំណើរចេញក្រៅខេត្តនេះនោះទេ។ នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣។ រដ្ឋមន្ត្រីសុខាភិបាលកាណាដា លោក អាន់ឌ្រៀន ឌីច (Adrian Dix) និងវេជ្ជបណ្ឌិតកំពូលប្រចាំខេត្ត British Columbia បានបញ្ជាក់នៅក្នុង សេចក្តីថ្លែងការណ៍រួមមួយថា គេមិនបានបញ្ជូនបុគ្គលនោះចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យទេ ហើយការរកឃើញករណីឆ្លងមេរោគ BA.2.86 ក៏មិនទាន់ផ្តល់ហានិភ័យអ្វីចំពោះពលរដ្ឋទូទៅក្នុងរដ្ឋ British Columbia នោះដែរ។ គួរបញ្ជាក់ថា កូវីដ១៩បំប្លែងថ្មី BA.2.86 នេះត្រូវបានរកឃើញដំបូងគេនៅក្នុងប្រទេសដាណឺម៉ាក កាលពីខែកក្កដា។ វាបានបំប្លែងខ្លួនច្រើនជាង ៣៥ដងនៅក្នុងប្រូតេអ៉ីន Spike បើធៀបនឹងកូវីដ១៩ប្រភេទ XBB.1.5 ដែលគ្រប់ដណ្ដប់លើករណីឆ្លងភាគច្រើនក្នុងឆ្នាំ២០២៣។ សហរដ្ឋអាមេរិក ស្វីស និងអ៉ីស្រាអែល ក៏បានកត់ត្រាករណីនៃកូវីដ១៩ប្រភេទថ្មីនេះដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ជប៉ុនអាចប្តឹងចិនទៅអង្គការ WTO ករណីហាមឃាត់ការនាំចូលគ្រឿងសមុទ្រពាក់ព័ន្ធនឹងរោងចក្រហ្វូគូស៊ីម៉ា

Khmerpress August 30, 2023 30/08/2023

(តូក្យូ)៖ ប្រទេសជប៉ុនបានគំរាមកាលពីថ្ងៃអង្គារថានឹងប្តឹងប្រទេសចិនទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីស្វែងរកការលុបចោលការហាមឃាត់របស់ទីក្រុងប៉េកាំងលើការនាំចូលអាហារសមុទ្រទាំងអស់របស់ជប៉ុន បន្ទាប់ពីជប៉ុនបានបញ្ចេញទឹកវិទ្យុសកម្មដែលត្រូវបានធ្វើព្រឹត្តិកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ាដាយអ៊ីឈិ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានដកស្រង់សម្ដីលោករដ្ឋមន្ត្រីការបរទេសជប៉ុន Yoshimasa Hayashi ខណៈថ្លែងទៅកាន់អ្នកសារព័ត៌មានថា ប្រទេសជប៉ុននឹងចាត់វិធានការចាំបាច់ (លើការហាមឃាត់ផលិតផលជលផលដោយប្រទេសចិន) តាមវិធីសាស្រ្តផ្សេងៗ រួមទាំងតាមក្របខ័ណ្ឌអង្គការ WTO ផងដែរ។ រដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុនលោកស្រី Sanae Takaichi បាននិយាយដោយឡែកពីគ្នាថា ការដាក់ពាក្យប្តឹងទៅកាន់អង្គការ WTO អាចក្លាយជាជម្រើសមួយ ប្រសិនបើការតវ៉ាទៅកាន់ប្រទេសចិនតាមផ្លូវការទូតមិនមានប្រសិទ្ធភាព។ ការអត្ថាធិប្បាយនេះបានកើតឡើងនៅពេលដែលក្រុមហ៊ុនអាជីវកម្មជប៉ុន និងទីកន្លែងសាធារណៈនានាបានបន្តទទួលការហៅទូរស័ព្ទរំខានពីលេខទូរស័ព្ទដែលមានលេខកូដ +86 របស់ចិន ដោយអ្នកហៅទូរស័ព្ទចូលជាច្រើនបានត្អូញត្អែរអំពីការបង្ហូរទឹកដែលពាក់ព័ន្ធនឹងរោងចក្រហ្វូគូស៊ីម៉ានេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

កូរ៉េខាងត្បូងបង្កើនការផ្តល់ជំនួយហិរញ្ញវត្ថុឱ្យអ៊ុយក្រែន ដល់ជិត៤០០លានដុល្លារ សម្រាប់ឆ្នាំ២០២៤

Khmerpress August 29, 2023 29/08/2023

(សេអ៊ូល)៖ នាថ្ងៃអង្គារនេះ កូរ៉េខាងត្បូងបានបង្ហាញចេញនូវ ជំនួយហិរញ្ញវត្ថុទំហំ៥២០ពាន់លានវ៉ុន ឬស្មើនឹង៣៩៤លានដុល្លារអាមេរិក សម្រាប់អ៊ុយក្រែននៅឆ្នាំ២០២៤ ខណៈវាគឺជាកំណើនដល់ទៅ៨ដង បើធៀបនឹងជំនួយឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣។ យោងតាមកញ្ចប់ថវិកាឆ្នាំ២០២៤ របស់កូរ៉េខាងត្បូង កញ្ចប់ជំនួយហិរញ្ញវត្ថុខាងលើ រួមមានថវិកា១៣០ពាន់លានវ៉ុន (៩៨លានដុល្លារ) សម្រាប់កិច្ចប្រឹងប្រែងស្ថាបនាឡើងវិញ, ២៦០ពាន់លានវ៉ុន (២០០លានដុល្លារ) សម្រាប់ជំនួយមនុស្សធម៌ និង១៣០ពាន់លានវ៉ុនទៀត តាមរយៈ​អង្គការអន្តរជាតិផ្សេងៗ។ កាលពីខែកក្កដា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានប្រកាសថា ប្រទេសរបស់លោកនឹងផ្តល់​ជំនួយជាសម្ភារយោធាក្នុងទ្រង់ទ្រាយធំដល់អ៊ុយក្រែន នៅឆ្នាំ២០២៣នេះ ប៉ុន្តែលោកមិនបានផ្តល់ខ្លឹមសារលម្អិតទេ។ គួរបញ្ជាក់ថា ក្នុងថ្ងៃអង្គារដដែលនេះ លោក យូន ក៏បានប្រកាសផងដែរ អំពីការកើនឡើងនៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសកូរ៉េខាងត្បូង សម្រាប់តំបន់យុទ្ធសាស្រ្តសំខាន់ៗ រួមមានទាំងតំបន់អាស៉ី-ប៉ាស៉ីហ្វិក និងអាហ្រ្វិក គឺពីទំហំ១.៤ទ្រីលានវ៉ុន (១.១ពាន់លានដុល្លារ) កើនដល់២ទ្រីលានវ៉ុន (១.៥១ពាន់លានដុល្លារ)៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុមអ្នកស្រាវជ្រាវជប៉ុនបានរកឃើញថ្នាំដែលអាចបណ្ដុះធ្មេញថ្មី ហើយកំពុងត្រៀមសាកល្បងនៅលើមនុស្សនៅឆ្នាំក្រោយនេះ

Khmerpress August 29, 2023 29/08/2023

ក្រុមស្រាវជ្រាវរបស់ប្រទេសជប៉ុន​កំពុង​អភិវឌ្ឍន៍ថ្នាំដែលអាចបណ្ដុះធ្មេញថ្មីជាលើកដំបូងបំផុត ហើយការធ្វើតេស្តលើមនុស្សទំនងនឹងត្រូវចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២៤។ ថ្នាំបណ្ដុះធ្មេញនេះ គឺមានគោលបំណងសម្រាប់មនុស្សដែលអ្នកមានបញ្ហាខ្វះធ្មេញពីកំណើត ឬហៅថា Anodontia ហើយក្រុម​នេះ​មាន​គោល​បំណងសម្រេចវាឱ្យបាន និងអាចដាក់វាឱ្យប្រើប្រាស់នៅឆ្នាំ២០៣០ ខាងមុខ។ នៅក្នុងការពិសោធន៍ពីមុននៅលើសត្វ ថ្នាំនេះបានបង្ហាញពីការជំរុញឱ្យមានការរីកលូតលាស់នៃធ្មេញ «ទី៣» បន្ទាប់ពីធ្មេញព្រៃ និងធ្មេញស្រុក។ លោក Katsu Takahashi អ្នកជំនាញមាត់ធ្មេញនៃវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ Kitano Hospital ក្នុងទីក្រុង Osaka និងជាអ្នកដឹកនាំនៃការស្រាវជ្រាវនេះបាននិយាយថា៖«គំនិតនៃការដុះធ្មេញថ្មី គឺជាក្តីសុបិនរបស់ទន្តបណ្ឌិតគ្រប់រូប។ ខ្ញុំបានធ្វើការលើបញ្ហានេះតាំងពីខ្ញុំទើបបញ្ចប់ការសិក្សា»។ បន្ទាប់ពីបានបញ្ចប់សញ្ញាបត្រទន្តបណ្ឌិត លោក Takahashi ក៏បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក molecular biology នៅសាកលវិទ្យាល័យ Kyoto ក្នុងឆ្នាំ១៩៩១ ហើយបន្ទាប់មកគាត់ បានទៅសិក្សានៅសហរដ្ឋអាមេរិក។ នៅកំឡុងពេលនោះ គាត់ក៏បានសិក្សាពាក់ព័ន្ធនឹង Anodontia នៅលើសត្វកណ្ដុរផងដែរ ដែលធ្វើឱ្យគាត់មានបំណងឱ្យការស្រាវជ្រាវនេះ អាចទៅរួចជាមួយនឹងមនុស្សដូចគ្នា។ Anodontia គឺជាលក្ខខណ្ឌពីកំណើត ដែលបណ្តាលឱ្យធ្មេញមានការលូតលាស់តិចជាងធម្មតា ហើយវាកើតមានប្រហែល ១% នៃចំនួនប្រជាជនសរុប។ មនុស្សដែលធំឡើងជាមួយនឹងជំងឺធ្មេញ មានភាពលំបាកជាមួយនឹងសមត្ថភាពដូចជា៖ ការទំពារ លេប និងការនិយាយតាំងពីក្មេង ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ការអភិវឌ្ឍន៍របស់ពួកគេទាំងនោះ៕ […]