ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថានជម្លៀសប្រជាជនប្រមាណ១០០,០០០នាក់ ទៅកន្លែងសុវត្ថិភាព ដោយសារតែគ្រោះទឹកជំនន់

Khmerpress August 23, 2023 23/08/2023

(អ៉ីស្លាម៉ាបាដ)៖ អាជ្ញាធរប៉ាគីស្ថានបានឱ្យដឹងនៅថ្ងៃពុធនេះថា មនុស្សប្រហែល១០០,០០០នាក់ ត្រូវបានជម្លៀសចេញពីភូមិនានាដែលបាន​រងការជន់លិច នៅខេត្ត ពូនចាប (Punjab) នៃប្រទេសប៉ាគីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣។ ភូមិរាប់រយកន្លែងនិងផ្ទៃដីដំណាំរាប់ពាន់ហិកតា នៅខេត្ត Punjab ភាគកណ្តាលប៉ាគីស្ថាន គឺត្រូវបានជន់លិច បន្ទាប់ពីទឹកទន្លេ Sutlej បានកើនឡើងខ្លាំងហួសផុតពីមាត់ច្រាំង កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន។ នាពេលនេះ អាជ្ញាធរផ្នែកសង្រ្គោះបន្ទាន់ បាននិងកំពុងបន្តព្យាយាមធ្វើការ ដើម្បីជម្លៀសប្រជាជននិងបសុសត្វ ទៅកាន់ទីទួលមានសុវត្ថិភាព។ អ្នកនាំពាក្យសេវាសង្រ្គោះបន្ទាន់ខេត្ត Punjab បានប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា «ឥឡូវនេះ ពួកយើងជួយសង្រ្គោះមនុស្សបាន១០០,០០០នាក់ ហើយបានបញ្ជូនពួកគេទៅកាន់ កន្លែងសុវត្ថិភាព»។ គួរបញ្ជាក់ថា បើតាមការអះអាងរបស់ប្រមុខរដ្ឋបាលខេត្ត Punjab លោក Mohsin Naqvi ភ្លៀងរដូវមូសុងបានបង្ខំឱ្យ អាជ្ញាធរនៅឯប្រទេសឥណ្ឌា បញ្ចេញទឹកចេញពីអាងស្តុកទឹក ចូលទៅក្នុងទន្លេ Sutlej ជាហេតុធ្វើឱ្យផ្នែកនៃទន្លេដែលនៅខាងប៉ាគីស្ថាន រងការជន់លិច។ កាលពីអំលុងរដូវមូសុងឆ្នាំ២០២២ ផ្ទៃដីដល់ទៅ១ភាគ៣នៃប្រទេសអាស៉ីខាងត្បូងមួយនេះ បានរងការលិចលង់យ៉ាងធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់មនុស្សជាង៣៣លាននាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឥណ្ឌាត្រៀមធ្វើការចុះចតយានរ៉ូបូត ទៅលើផ្ទៃព្រះចន្ទនាយប់ថ្ងៃពុធនេះ, បើជោគជ័យនឹងក្លាយជាប្រទេសទី៤

Khmerpress August 23, 2023 23/08/2023

ញូដេលី)៖ នៅថ្ងៃពុធនេះ ឥណ្ឌាកំពុងតែត្រៀមលក្ខណៈ សម្រាប់ការព្យាយាមថ្មីចុងក្រោយបំផុតរបស់ខ្លួន ដើម្បីចុះចតយានរ៉ូបូតទៅលើ ផ្ទៃរបស់ព្រះចន្ទ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ AFP នៅថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣។ យានរ៉ូបូតនៃបេសកកម្ម Chandrayaan-3 ត្រូវបានកំណត់ថា នឹងធ្វើការចុះចតទៅលើផ្ទៃព្រះចន្ទ នាខ្ទង់វេលាម៉ោង៦យប់ថ្ងៃពុធនេះ (ម៉ោងក្នុងទីក្រុងញូដេលី) នៅតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ ដែលមានការសិក្សាស្រាវជ្រាវតិចតួចប៉ុណ្ណោះ។ បើជោគជ័យ ឥណ្ឌានឹងក្លាយ​ជាប្រទេសដំបូងគេ ដែលបានយកយានទៅដល់តំបន់នោះ ហើយនឹងជាប្រទេសទី៤ ដែលបានចុះចតយានដោយសុវត្ថិភាពលើផ្ទៃព្រះចន្ទ បន្ទាប់ពីអតីតសហភាពសូវៀត (រុស្ស៉ី) សហរដ្ឋអាមេរិក និងចិន។ គួរបញ្ជាក់ថា កិច្ចប្រឹងប្រែងកន្លងមករបស់ឥណ្ឌា ដើម្បីចុះចតយានលើផ្ទៃព្រះចន្ទ ធ្លាប់បានទទួលបរាជ័យ កាលពីឆ្នាំ២០១៩ ខណៈកាលពី​ប៉ុន្មានថ្ងៃមុននេះ រុស្ស៉ីក៏ទើបតែទទួលបរាជ័យផងដែរ ក្នុងការប៉ុនប៉ងចុះចតយានរ៉ូបូតទៅលើទីនោះ ដោយវាគឺជាបេសកកម្មឋានព្រះចន្ទ​លើកទីមួយសម្រាប់ទីក្រុងមូស្គូ គិតក្នុងរយៈពេលប្រមាណជិត៥០ឆ្នាំ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៉ីន ត្រូវផ្ទេរទៅកាន់មន្ទីរពេទ្យ

Khmerpress August 23, 2023 23/08/2023

(បាងកក)៖ មន្រ្តីប៉ូលិសថៃ បានឲ្យដឹងនៅថ្ងៃពុធនេះថា អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៉ីន ស៉ីណាវ៉ាត់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយរបស់ប៉ូលិសកាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីមានបញ្ហាសុខភាពនៅថ្ងៃដំបូងនៃការឃុំខ្លួនរូបលោក ក្រោយត្រឡប់ចូលប្រទេសវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣។ ស្ថានភាពសុខភាពរបស់លោក ថាក់ស៉ីន ដែលមានអាយុ៧៤ឆ្នាំហើយនោះនៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។ មន្ត្រីនៃនាយកដ្ឋានកែប្រែអប់រំ របស់ប្រទេសថៃ បានឲ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា លោក ថាក់ស៉ីន មានជំងឺប្រចាំកាយដូចជាបញ្ហាសុខភាពបេះដូង សួត ឆ្អឹងខ្នង និងសម្ពាធឈាម ហើយត្រូវតែពិនិត្យយ៉ាងដិតដល់។ អ្នកនាំពាក្យរបស់អគ្គស្នងការនគរបាលជាតិ លោក ប្រាឈុប វង់ស៊ុក (Prachub Wongsuk) បាន Reuters យ៉ាងដូច្នេះថា «ពន្ធនាគារបានវាយតម្លៃឃើញថា មានការខ្វះខាតវេជ្ជបណ្ឌិត និងឧបករណ៍ពេទ្យដែលអាចមើលថែអ្នកជំងឺបាន ដូច្នេះទើប លោក ថាក់ស៉ីន ត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យរបស់ប៉ូលិស»។ តែលោក ប្រាឈុប មិនបានបញ្ជាក់លម្អិតពីបញ្ហាសុខភាពរបស់លោក ថាក់ស៊ីនឡើយ។ គួរបញ្ជាក់ថា តុលាការកំពូលថៃ បានបញ្ជាក់រួចហើយថា លោក ថាក់ស៉ីន ត្រូវជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំក្រោមការកាត់ទោសពីបទរំលោភអំណាច […]

ទីបំផុត Tesla រកឃើញអតីតបុគ្គលិករបស់ខ្លួនពីររូបបានលួចទិន្នន័យអ្នកប្រើប្រាស់ជាង ៧ម៉ឺននាក់ហើយ

Khmerpress August 23, 2023 23/08/2023

(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បាននិយាយនៅក្នុងការបង្ហាញឯកសារផ្លូវច្បាប់មួយ ថាខ្លួនបានកំណត់អត្តសញ្ញាណអតីតបុគ្គលិក Tesla ពីរនាក់ដែលនៅពីក្រោយការលេចធ្លាយទិន្នន័យអ្នកប្រើប្រាស់របស់ខ្លួន បូករួមទាំងអ្នកប្រើប្រាស់ជាបុគ្គលិកប្រមាណ ៧៥,០០០នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ ក្រោយមានការចោទប្រកាន់ពីអ្នកប្រើប្រាស់ជាច្រើនថា Tesla បានចែកចាយទិន្នន័យឯកជនភាពរបស់ពួកគេ ពេលនេះ Tesla ចាប់ផ្តើមអះអាងហើយថា នៅពីក្រោយពីបញ្ហាទាំងអស់នោះគឺដោយសារអតីតបុគ្គលិកពីនាក់របស់ខ្លួន។ ជុំវិញបញ្ហានេះកាលពីខែឧសភាកន្លងទៅ Tesla បានលេចធ្លាយទិន្នន័យអ្នកប្រើប្រាស់ច្រើនជាង 100GB ដែលត្រូវបានចែករំលែកជាមួយកាសែតអាល្លឺម៉ង់ Handelsblatt ដោយបង្ហាញពីទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។ យោងតាមការចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ក្រុមហ៊ុនកាសែតអាល្លឺម៉ង់ Handelsblatt បានប្រាប់ Tesla ថាខ្លួនទទួលបានព័ត៌មានសម្ងាត់មួយចំនួនរបស់អ្នកប្រើប្រាស់ដោយក្នុងនោះរួមមានការកំណត់អត្តសញ្ញាណ ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ និងលេខសន្តិសុខសង្គម។ មិនត្រឹមតែប៉ុណ្ណោះនៅមានវីដេអូ និងរូបភាពរបស់អ្នកប្រើប្រាស់ដែលថតបានតាមរយៈកាមេរ៉ាក្នុងរថយន្តថែមទៀតផង។ គួរជម្រាបដែរថា ការអះអាងចុងក្រោយរបស់ Tesla អំពីបុគ្គលិកពីនាក់ដែលនៅពីក្រោយរឿងនេះ មិនត្រូវបានបញ្ចេញអត្តសញ្ញាណបុគ្គលិកនោះទេ ប៉ុន្តែប្រភពចេញផ្សាយបានឱ្យដឹងថា Tesla បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងពួក រួមទាំងរឹបអូសឧបករណ៍របស់ពួកគេភ្លាមៗតែម្តង៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: ទីបំផុត! សភាថៃ បោះឆ្នោតជ្រើសរើសលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ

Khmerpress August 22, 2023 22/08/2023

(បាងកក)៖ នៅទីបំផុតទៅ សភាថៃបានបោះឆ្នោតជ្រើសរើសលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃហើយ នៅថ្ងៃអង្គារ ទី២២ ខែសីហានេះ ដែលនេះនឹងនាំទៅរកការបិទបញ្ចប់ភាពជាប់គាំងនយោបាយចាប់តាំងពីការបោះឆ្នោតសកលកាលពីខែឧសភាមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។ សភាថៃបានកោះប្រជុំសាជាថ្មី ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទី៣០ របស់ថៃ នៅរសៀលថ្ងៃអង្គារនេះ ចំពេលនៃការវិលត្រឡប់ចូលស្រុកថៃវិញ របស់លោក ថាក់ស៊ីន ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៨ឆ្នាំ និងក្រោយរស់នៅនិរទេសខ្លួនអស់ជាង ១៥ឆ្នាំ។ លទ្ធផលបោះឆ្នោតបង្ហាញថាសមាជិក ព្រឹទ្ធសភា និងរដ្ឋសភាលើស ៣៧៥រូប បានបោះឆ្នោតគាំទ្រលោក Srettha។ ដើម្បីអាចជាប់ជានាយករដ្ឋមន្រ្តីបាន លោក Thavisin ត្រូវការសំឡេងគាំទ្រ​ចំនួនយ៉ាងហោច ៣៧៥សំឡេង ដែលស្មើនឹងសំឡេងលើសពាក់កណ្តាល នៃចំនួនសមាជិករដ្ឋសភា និងព្រឹទ្ធសភាថៃ សរុបបញ្ចូលគ្នា។ រដ្ឋសភាថៃមានអាសនៈសរុបចំនួន៥០០ ខណៈព្រឹទ្ធសភាមាន ២៤៩អាសនៈ។ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: សភាថៃចាប់ផ្តើមដំណើរការបោះឆ្នោត ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី

Khmerpress August 22, 2023 22/08/2023

(បាងកក)៖ នៅរសៀលថ្ងៃអង្គារនេះ សភាថៃបានចាប់ផ្តើមប្រព្រឹត្តទៅហើយ នូវដំណើរការបោះឆ្នោតដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីការបោះឆ្នោតសកល កាលពីខែឧសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣។ ការបោះឆ្នោតខាងលើនឹងធ្វើការសម្រេចទៅលើ ឱកាសក្លាយជានាយករដ្ឋមន្រ្តីរបស់ លោក ស្រេតថា ថាវីស៉ីន (Srettha Thavisin) ដែលត្រូវបាន​តែងតាំងដោយគណបក្ស ភឿថៃ (Pheu Thai)។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ Pheu Thai បានអះអាងថា ខ្លួនធានាបានសំឡេងគាំទ្រសរុប៣១៧សំឡេង នៅរដ្ឋសភា សម្រាប់លោក Thavisin។ ដើម្បីអាចជាប់ជានាយករដ្ឋមន្រ្តីបាន លោក Thavisin ត្រូវការសំឡេងគាំទ្រ​ចំនួនយ៉ាងហោច៣៧៥សំឡេង ដែលស្មើនឹងសំឡេងលើសពាក់កណ្តាល នៃចំនួនសមាជិករដ្ឋសភា និងព្រឹទ្ធសភាថៃ សរុបបញ្ចូលគ្នា។ ដូច្នេះមានន័យថា រូបលោកត្រូវការសំឡេងគាំទ្រ៥៨ទៀត ពីសមាជិកព្រឹទ្ធសភា។ រដ្ឋសភាថៃមានអាសនៈសរុបចំនួន៥០០ ខណៈព្រឹទ្ធសភាមាន ២៤៩អាសនៈ។ គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថៃនាថ្ងៃអង្គារនេះ គឺជាការបោះឆ្នោតជុំថ្មីចុងក្រោយបំផុត បន្ទាប់ពីគណបក្ស Move Forward ដែលជាបក្សឈ្នះបានអាសនៈច្រើនជាងគេបង្អស់ ក្នុងការបោះឆ្នោតសកល បានទទួលបរាជ័យដល់ទៅ២លើក […]

តុលាការកំពូលថៃ ផ្ដន្ទាទោសលោក ថាក់ស៊ីន ដាក់ពន្ធនាគារ ៨ឆ្នាំ ក្រោយវិលត្រឡប់ចូលស្រុកវិញ

Khmerpress August 22, 2023 22/08/2023

(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានប៉ូលិសឃាត់ខ្លួនភ្លាមៗ ហើយបញ្ជូនទៅកាន់តុលាការ បន្ទាប់ពីរូបលោកវិលត្រឡប់ ចូលប្រទេសថៃវិញ ក្រោយរស់នៅនិរទេសខ្លួននៅឯបរទេសអស់១៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣។ លោក ថាក់ស៊ីន បានធ្វើដំណើរទៅដល់អាកាសយានដ្ឋាន Don Mueang នៃទីក្រុងបាងកក នៅម៉ោង៩៖០០ព្រឹកនេះ តាមរយៈយន្ដហោះឯកជនមួយដែល បានចាកចេញដំណើរពីប្រទេសសិង្ហបុរី។ ក្រុមអ្នកគាំទ្រលោក ថាក់ស៊ីន ជាច្រើនស្លៀកពាក់អាវពណ៌ក្រហម បានប្រមូលផ្ដុំគ្នានៅក្បែរព្រលានយន្ដហោះ សម្រាប់យន្ដហោះឯកជន នៃអាកាសយានដ្ឋាន Don Mueang ដើម្បីរង់ចាំទទួលស្វាគមន៍អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ។ នៅពេលមកដល់ទឹកដីថៃ លោក ថាក់ស៊ីន បានឱនគោរពព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រថៃ និងមួយសន្ទុះក្រោយមក ទើបប៉ូលិសថៃនាំលោក ថាក់ស៊ីនឡើងរថយន្ដឆ្ពោះទៅកាន់ តុលាការកំពូលថៃ ជាទីដែលលោកត្រូវបានចោទប្រកាន់ពីបទរំលោភអំណាច និងប្រព្រឹត្តអំពើពុករលួយ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះ តុលាការកំពូលថៃបានសម្រេចផ្ដន្ទាទោសអតីតនាយករដ្ឋមន្ត្រីថៃវ័យ ៧៤រូបនេះដាក់ពន្ធនាគារ ៨ឆ្នាំ។ គួរបញ្ជាក់ថា លោក ថាក់ស៊ីន ធ្លាប់បានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងរូបលោក និងអះអាងថាមានចេតនានយោបាយ។ មុននឹងការ វិលត្រឡប់ចូលស្រុកវិញ […]

លោក ហ្សេលេនស្គី៖ «យន្តហោះចម្បាំង F-16 ធ្វើឲ្យយើងមានជំនឿចិត្តថារុស្ស៉ីនឹងចាញ់សង្រ្គាម»

Khmerpress August 22, 2023 22/08/2023

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃចន្ទសប្តាហ៍នេះបាននិយាយថា ការសន្យាផ្តល់យន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិកពីសំណាក់ប្រទេសដាណឺម៉ាក ធ្វើឲ្យលោកមានទំនុកចិត្តថាអ៊ុយក្រែនអាចបិទបញ្ចប់ការឈ្លានពានរបស់រុស្ស៉ីបាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣។ កាលពីចុងសប្តាហ៍មុន ដាណឺម៉ាក និងហូឡង់ បានប្រកាសថា នឹងផ្គត់ផ្គង់យន្តហោះ F-16 ដល់អ៊ុយក្រែន ដោយ ៦គ្រឿងដំបូងប្រហែលជាត្រូវដឹកជញ្ជូននៅអំឡុងឆ្នាំថ្មីខាងមុខ បន្ទាប់ពីសហរដ្ឋអាមេរិក យល់ព្រមលើការបញ្ជូនយន្តហោះប្រភេទនេះ មុនដំណើររបស់ លោក ហ្សេលេនស្គី ទៅកាន់ទីក្រុងកូប៉ិនហាក (Copenhagen)។ ថ្លែងចំពោះមនុស្សរាប់ពាន់នាក់ដែលប្រមូលផ្តុំគ្នានៅខាងក្រៅសភាដាណឺម៉ាក លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ថ្ងៃនេះយើងមានទំនុកចិត្តថារុស្ស៉ី នឹងចាញ់សង្គ្រាម»។ គួរបញ្ជាក់ថា តាមផែនការ ដាណឺម៉ាក នឹងចែកចាយយន្តហោះសរុបចំនួន ១៩ គ្រឿងដល់អ៊ុយក្រែន។ ប៉ុន្តែ រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក បានកត់សម្គាល់ថា សម្រាប់យន្តហោះចម្បាំង F-16 អ៊ុយក្រែនអាចប្រើតែនៅក្នុងទឹកដីរបស់ខ្លួនប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រឡប់ចូលស្រុកវិញហើយ ក្រោយរស់នៅនិរទេសខ្លួនអស់១៥ឆ្នាំ

Khmerpress August 22, 2023 22/08/2023

(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានធ្វើដំណើរត្រឡប់មកដល់ប្រទេសថៃវិញហើយ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែសីហានេះ បន្ទាប់ពីរស់នៅនិរទេសខ្លួនឯងនៅឯបរទេសអស់រយៈពេលជាង ១៥ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ថាក់ស៊ីន បានធ្វើដំណើរទៅដល់អាកាសយានដ្ឋាន Don Mueang នៃទីក្រុងបាងកក នៅម៉ោង៩៖០០ព្រឹកនេះ តាមរយៈយន្ដហោះឯកជនមួយដែល បានចាកចេញដំណើរពីប្រទេសសិង្ហបុរី។ ក្រុមអ្នកគាំទ្រលោក ថាក់ស៊ីន រាប់ពាន់នាក់ស្លៀកពាក់អាវពណ៌ក្រហម បានប្រមូលផ្ដុំគ្នានៅក្បែរព្រលានយន្ដហោះ សម្រាប់យន្ដហោះឯកជន នៃអាកាសយានដ្ឋាន Don Mueang ដើម្បីរង់ចាំទទួលស្វាគមន៍អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ។ លោក ថាក់ស៊ីន ដែលត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច បានចាកចេញពីប្រទេសថៃកាលពីឆ្នាំ២០០៨ ដើម្បីគេចពីការផ្តន្ទាទោស ដាក់ពន្ធនាគារពីបទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ ដែលលោកផ្ទាល់ចាត់ទុកថាមានចេតនានយោបាយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

បេសកកម្មឋានព្រះចន្ទរបស់រុស្ស៉ី ដែលជាលើកទីមួយក្នុងរយៈពេលជិត៥០ឆ្នាំ ទទួលបរាជ័យក្រោយយានរ៉ូបូត មិនអាចចុះចតដោយសុវត្ថិភាព

Khmerpress August 21, 2023 21/08/2023

(មូស្គូ)៖ បេសកកម្មឋានព្រះចន្ទលើកទីមួយរបស់ប្រទេសរុស្ស៉ី ក្នុងរយៈពេលប្រមាណ៤៧ឆ្នាំ គឺបានទទួលបរាជ័យហើយ នៅពេលដែលរុស្ស៉ីបាត់បង់ម្ចាស់ការលើយានរ៉ូបូត Luna-25 ហើយវាបានធ្លាក់ទៅបុកលើផ្ទៃព្រះចន្ទ បន្ទាប់ពីបញ្ហាមួយដែលកើតឡើង ពេលកំពុង​ត្រៀមលក្ខណៈវា សម្រាប់ការចុះចត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣។ នៅថ្ងៃចន្ទនេះ ទីភ្នាក់ងារអវកាសរុស្ស៉ី​ Roskosmos បាននិយាយថា ខ្លួនបានដាច់ការទាក់ទងជាមួយយាន Luna-25 កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីមានបញ្ហាមួយដែលកើតឡើងស្របពេលដែលយានរបស់ខ្លួន ត្រូវបានផ្លាស់ទៅកាន់គន្លងគោចរថ្មី សម្រាប់ការត្រៀមលក្ខណៈចុះចត។ ជាលទ្ធផល Luna-25 បានធ្លាក់ទៅបុកផ្ទៃព្រះចន្ទពេញទំហំង ខណៈកន្លងមក រុស្ស៉ីបានគ្រោងធ្វើការចុះចតយានអវកាសរបស់ខ្លួន ដោយសុវត្ថិភាពទៅលើផ្ទៃព្រះចន្ទ នៅថ្ងៃចន្ទនេះ។ ភាពបរាជ័យខាងលើគូសរំលេចឱ្យឃើញ នូវការចុះអន់ខ្សោយនៃអំណាចអវកាសរបស់រុស្ស៉ី គិតចាប់តាំងពីសម័យកាលរីកចម្រើន អំលុងការប្រកួតប្រជែងសង្រ្គាមត្រជាក់ នៅពេលដែលទីក្រុងមូស្គូ គឺជាអ្នកដែលបានបាញ់បង្ហោះផ្កាយរណបដំបូងគេឱ្យគោចរជុំវិញផែនដី គឺ Sputnik-1 កាលពីឆ្នាំ១៩៥៧ ហើយអវកាសយានិកសូវៀត លោក យូរី ហ្កាហ្ការីន (Yuri Gagarin) គឺជាមនុស្សដំបូងគេ ដែលបាន​ធ្វើដំណើរទៅទីអវកាស កាលពីឆ្នាំ១៩៦១។ លើកចុងក្រោយបង្អស់ ដែលរុស្ស៉ីបានចេញបេសកកម្មទៅកាន់ឋានព្រះចន្ទ គឺកាលពីឆ្នាំ១៩៧៦ […]