ព័ត៌មានអន្តរជាតិ

ស្រីលង្កាដកបម្រាមហាមឃាត់ការនាំចូលរថយន្តដឹកទំនិញ និងរថយន្តធុនធ្ងន់

Khmerpress August 16, 2023 16/08/2023

(កូឡុំបូ)៖ ប្រទេសស្រីលង្កាកាលពីថ្ងៃអង្គារបានដកបម្រាមនាំចូលរថយន្តដឹកទំនិញ និងរថយន្តធុនធ្ងន់ផ្សេងទៀតជាលើកដំបូងគិតចាប់តាំងពីខែមីនាឆ្នាំ២០២០។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ប្រទេសស្រីលង្កាបាននិងកំពុងបន្ធូរបន្ថយការរឹតបន្តឹងការនាំចូលជាបណ្តើរៗ ដែលត្រូវបានដាក់នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុដែលបណ្តាលមកពីកង្វះខាតប្រាក់ដុល្លារយ៉ាងធ្ងន់ធ្ងរ។ ទោះជាយ៉ាងនេះក្តី នេះជាលើកទីមួយហើយ ដែលប្រទេសអាស៊ីខាងត្បូងមួយនេះបានលុបចោលការរឹតបន្តឹងមួយចំនួនលើយានយន្តដែលត្រូវបានដាក់ក្នុងខែមីនា ឆ្នាំ២០២០។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលដែលចេញដោយលោកប្រធានាធិបតី Ranil Wickremesinghe ថា យានជំនិះធុនធ្ងន់ រួមទាំងរថយន្តក្រុង រថយន្តដឹកទំនិញ និងរថយន្តដឹកប្រេង ឥឡូវនេះអាចនាំចូលបាន។ ទោះយ៉ាងណា ការហាមប្រាមលើការនាំចូលរថយន្តដឹកអ្នកដំណើរ រួមទាំងរថយន្តធុនតូចផងដែរនោះនឹងនៅជាធរមានដដែល។ សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាមានស្ថិរភាពក្នុងរយៈពេលប្រាំបួនខែចុងក្រោយនេះ បន្ទាប់ពីប្រទេសនេះទទួលបានថវិកាសង្គ្រោះចំនួន ២,៩ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលនាំឱ្យអត្រាអតិផរណាធ្លាក់ចុះមកនៅក្រោមការគ្រប់គ្រងបានវិញ និងជួយឱ្យប្រាក់បម្រុងរូបិយប័ណ្ណអន្តរជាតិរបស់ប្រទេសនេះកើនឡើងវិញផងដែរ។ ប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសស្រីលង្កាបានកើនឡើង ២៦ភាគរយដល់កម្រិតខ្ពស់រយៈពេល ១៩ខែ ពោលគឺមានចំនួន ៣,៨ពាន់លានដុល្លារគិតត្រឹមខែកក្កដាដោយសារការផ្ទេរប្រាក់កាន់តែរឹងមាំ និងប្រាក់ចំណូលពីវិស័យទេសចរណ៍។ ទិន្នន័យរបស់ធនាគារកណ្តាលស្រីលង្កាបានបង្ហាញថា រូបិយប័ណ្ណរបស់ស្រីលង្កាបានឡើងថ្លៃប្រហែល ១៣,៥ភាគរយនៅឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

តុលាការធម្មនុញ្ញថៃ ទាត់ចោលសំណើរបស់គណបក្ស Move Forward ដែលចង់ឱ្យពិនិត្យឡើងវិញ លើការសម្រេចចិត្តរបស់សភា ក្នុងការរាំងខ្ទប់លោក Pita មិនឱ្យក្លាយជានាយករដ្ឋមន្រ្តី

Khmerpress August 16, 2023 16/08/2023

(បាងកក)៖ តុលាការធម្មនុញ្ញនៃប្រទេសថៃ នាថ្ងៃពុធនេះ បានសម្រេចបដិសេធចំពោះសំណើរបស់គណបក្ស Move Forward ដែលចង់​ឱ្យមានការត្រួតពិនិត្យឡើងវិញ ទៅលើការសម្រេចចិត្តរបស់សភានាពេលកន្លងមកនេះ ដែលបានរារាំងមិនឱ្យបេក្ខជនរបស់ខ្លួន អាចត្រូវឈរឈ្មោះសាជាថ្មីនាយករដ្ឋមន្រ្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣។ ការសម្រេចខាងលើរបស់តុលាការធម្មនុញ្ញថៃនាពេលនេះ គឺជាការរំលាយទាំងស្រុងនូវក្តីសង្ឃឹមរបស់គណបក្ស Move Forward ក្នុងការ​បង្កើតរដ្ឋាភិបាលថ្មី ហើយវាបើកផ្លូវដើម្បីឱ្យសភាថៃរៀបចំការបោះឆ្នោតថ្មីមួយទៀត ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តី ដែលបើឆាប់បំផុតគឺអាច​ធ្វើឡើងក្នុងសប្តាហ៍នេះតែម្តង។ គិតតាំងពីពេលរំលាយសភា មកទល់នឹងពេលនេះ ប្រទេសថៃបានស្ថិតក្រោមរដ្ឋាភិបាលចាំផ្ទះអស់រយៈពេល៥ខែហើយ ស្របពេលដែល Move Forward ដែលជាបក្សឈ្នះបានអាសនៈច្រើនជាងគេក្នុងការបោះឆ្នោតសកល មិនអាចបង្កើតរដ្ឋាភិបាលថ្មីបាន​ បន្ទាប់ពីមេដឹកនាំរបស់ខ្លួន គឺលោក ភីថា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ត្រូវបានបដិសេធមិនឱ្យអាចក្លាយជានាយករដ្ឋមន្រ្តី ដោយសារតែក្រុមសមាជិករដ្ឋសភា​អភិរក្សនិយម និងសមាជិកព្រឹទ្ធសភា ដែលមានទំនាក់ទំនងជាមួយយោធា។ តុលាការធម្មនុញ្ញថៃ បាននិយាយថា ខ្លួនបានបដិសេធទទួលយកសំណុំរឿងខាងលើ គឺដោយសារវាត្រូវបានដាក់មក​ ដោយបុគ្គលមួយក្រុមមានគ្នា២០នាក់ ដែលមិនរួមមានបេក្ខជននាយករដ្ឋមន្រ្តី គឺលោក ភីថា ផ្ទាល់ឡើយ។ តុលាការបានបន្តថា សិទ្ធិរបស់ពួកគេគឺមិនត្រូវបាន​រំលោភបំពានទេ ដូច្នេះពួកគ្មានសិទ្ធិដាក់ពាក្យបណ្តឹងឡើយ […]

សហរដ្ឋអាមេរិក៖ អ្នកបាត់បង់ជីវិតក្នុងភ្លើងឆេះព្រៃ នៅហាវ៉ៃ កើនលើស ១០០នាក់

Khmerpress August 16, 2023 16/08/2023

(ហាវ៉ៃ, សហរដ្ឋអាមេរិក)៖ អភិបាលរដ្ឋហាវ៉ៃ (Hawaii) បានឱ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងភ្លើងឆេះព្រៃដ៏ប្រល័យដែលបានបំផ្លិចបំផ្លាញទីក្រុងមួយនៃរដ្ឋហាវ៉ៃ បានកើនលើស ១០០នាក់ហើយគិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣។ អភិបាលរដ្ឋហាវ៉ៃ លោក Josh Green បានគូសបញ្ជាក់ដូច្នេះថា «គិតត្រឹមពេលនេះ (ថ្ងៃអង្គារ) មនុស្ស១០១នាក់ហើយបានបាត់បង់ជីវិត បន្ទាប់ពីសាកសព មនុស្ស ២នាក់ត្រូវបានរកឃើញ»។ ប៉ុន្តែ លោក Green បានព្រមានថាចំនួនអ្នកស្លាប់អាចនឹងមានច្រើនជាងនេះ ខណៈតួលេខអ្នកស្លាប់នេះដែរបានធ្វើឱ្យភ្លើងឆេះ ព្រៃដែលបានឆាបឆេះកាលពីសប្ដាហ៍មុនមក ក្លាយជាភ្លើងឆេះព្រៃដ៏ប្រល័យបំផុតមិនធ្លាប់មានអស់រយៈពេលជាង ១០០ឆ្នាំមកនេះសម្រាប់សហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា ភ្លើងឆេះព្រៃខាងលើបានចាប់ផ្តើមកាលពីថ្ងៃអង្គារសប្តាហ៍មុន ហើយអណ្តាតភ្លើងរបស់វា បានលេបត្របាក់ស្ទើរទាំងស្រុងលើទីក្រុងប្រវត្តិសាស្រ្ត Lahaina ដែលជាទីកន្លែងដ៏ពេញនិយមមួយប្រចាំរដ្ឋហាវ៉ៃ សម្រាប់ភ្ញៀវទេសចរ។ ទីភ្នាក់ងារសហព័ន្ធផ្នែកគ្រប់គ្រងគ្រោះអាសន្ន FEMA បានវាយតម្លៃថា ថ្លៃចំណាយសម្រាប់ការកសាងទីក្រុងនេះឡើងវិញ គឺខ្ទង់៥.៥ពាន់លានដុល្លារ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុមចោរមួយក្រុម បានចូលលួចទំនិញជាច្រើនមុខបើគិតជាតម្លៃ ៣០០,០០០ដុល្លាអាមេរិក ពីផ្សារទំនើបមួយនៃទីក្រុងLos Angeles

Khmerpress August 16, 2023 16/08/2023

(កាលីហ្វ័រញ៉ា)៖ ប៉ូលីសរដ្ឋកាលីហ្វ័រញ៉ាបាននិយាយថា ឧក្រិដ្ឋជនមួយក្រុមបានលួចទំនិញជាច្រើនមុខ ដែលបើគិតជាតម្លៃរហូតដល់ ៣០០,០០០ដុល្លារពីផ្សារទំនើបមួយ ក្រុង Los Angeles កាលពីរសៀលថ្ងៃសៅរ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣។ ប៉ូលីសទីក្រុង Los Angeles បានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា មនុស្សមួយក្រុមបានចូលទៅក្នុងហាង Nordstrom នៅក្នុងមជ្ឈមណ្ឌលផ្សារទំនើប Westfield Topanga នៃទីក្រុង Los Angeles នៅម៉ោងប្រហែល ៤រសៀល ដោយបានលួចកាបូបយួរដៃ សំលៀកបំពាក់ទំនើបៗ និងរបស់របរផ្សេងទៀតដែលអាចលក់បន្តបាន ក្នុងតម្លៃជាង ៣០០,០០០ដុល្លាអាមេរិក។ ប៉ូលីសបានសង្កត់ធ្ងន់ថា «ចំពោះឧក្រិដ្ឋជន វាគ្រាន់តែជាការលួចទ្រព្យសម្បត្តិប៉ុណ្ណោះ។ ប៉ុន្តែចំពោះអ្នកដែលរស់នៅក្នុងតំបន់នេះ និងគាំទ្រផ្សារទំនើប Westfield​​ Topanga វិញ វាជាការបាត់បង់នូវអារម្មណ៍សុវត្ថិភាព»។ អភិបាលក្រុង Los Angeles លោក Karen Bass បានថ្កោលទោសចំពោះការលួចនេះ ដោយនិយាយថា «អ្វីដែលបានកើតឡើងនៅហាង Nordstrom […]

Telegram បានដាក់ដំណើរការមុខងារ Stories សម្រាប់អ្នកប្រើប្រាស់គ្រប់គ្នា នៅក្នុងឱកាសខួបកំណើត ១០ ឆ្នាំរបស់ខ្លួន

Khmerpress August 15, 2023 15/08/2023

Telegram Stories ឥឡូវនេះ គឺអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា ក្រោយមុខងារនេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងកាលពីខែមុន សម្រាប់អតិថិជន Telegram Premium។ មុខងារថ្មីនេះមិនខុសពី Facebook Messenger ប៉ុន្មានទេ ប៉ុន្តែវាអាចប្ដូរតាមចិត្តបានច្រើនជាង ដែលអនុញ្ញាតឱ្យមានការគ្រប់គ្រងយ៉ាងលម្អិត ចាប់តាំងពីការកំណត់អ្នកដែលអាចឃើញការបង្ហោះ រហូតដល់រយៈពេលដែលអាចមើលឃើញការបង្ហោះមុនពេលវាបាត់ទៅវិញ។ Telegram បានការដាក់ដំណើរមុនងារនេះ នៅក្នុងឱកាសថ្ងៃខួបកំណើត ១០ ឆ្នាំរបស់ខ្លួន ហើយបានពិពណ៌នាវាថាជា «លក្ខណៈពិសេសដែលត្រូវបានស្នើសុំច្រើនបំផុត» នៅក្នុងប្រវត្តិសាស្រ្តដ៏យូរអង្វែងរបស់ក្រុមហ៊ុន។ ការគ្រប់គ្រងឯកជនភាពរបស់ Telegram Stories មានភាពលម្អិតជាង Facebook Messenger រួមមាន៖ ជម្រើសលទ្ធភាពមើលឃើញសម្រាប់ everyone, all contacts, selected contacts ឬ close friends។ អ្នកប្រើប្រាស់ក៏អាចលាក់ការបង្ហោះរបស់ពួកគេពី contacts ណាមួយ ខណៈដែលអ្នកប្រើប្រាស់ Premium មានតែមខ្ពស់ជាងអ្នកប្រើប្រាស់ធម្មតា ដោយសារមុខងារកំណត់រយៈពេលដែល Stories ឬខ្លឹមសាររបស់ពួកគេ អាចមើលឃើញទៅបានប៉ុន្មានម៉ោងក្នុងចន្លោះពី ៦, ១២, ២៤ និង ៤៨ ម៉ោង ក៏ដូចជាមុខងារសំខាន់ៗមួយចំនួនទៀត។ វាក៏គាំទ្រមុខងារកាមេរ៉ាភ្លោះដូច BeReal ដែលអនុញ្ញាតឱ្យអ្នកចែករំលែករូបថត […]

តុលាការម៉ាឡេស៉ី លុបចោលការចោទប្រកាន់ពីបទរំលោភអំណាច​ ប្រឆាំងលើអតីតនាយករដ្ឋមន្រ្តី លោក Muhyiddin Yassin

Khmerpress August 15, 2023 15/08/2023

(គូឡាឡាំពួ)៖ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋម៉ាឡេស៉ី Bernama បានរាយការណ៍ថា នាថ្ងៃអង្គារនេះ តុលាការបានសម្រេចបានលុបចោល នូវបទចោទប្រកាន់ទាំងប៉ុន្មាន ដែលពាក់ព័ន្ធនឹងការរំលោភអំណាច ប្រឆាំងលើលោក មូយីដឌីន យ៉ាស៉ីន (Muhyiddin Yassin) ដែលជាមេដឹកនាំក្រុមប្រឆាំង និងជាអតីតនាយករដ្ឋមន្រ្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣។ លោក Muhyiddin ដែលធ្លាប់ដឹកនាំប្រទេសម៉ាឡេស៉ីបានរយៈពេល១៧ខែ នៅចន្លោះឆ្នាំ២០២០-២០២១ ត្រូវបានចោទប្រកាន់កាលពី​ខែមីនា ឆ្នាំនេះ ពីបទរំលោភអំណាចចំនួន៤ករណី។​ យ៉ាងណាមិញ នាពេលនេះ តុលាការជាន់ខ្ពស់នៅទីក្រុងគូឡាឡាំពួ បានសម្រេចថា ការចោទប្រកាន់ទាំងនោះ គឺមិនមានមូលដ្ឋានរឹងមាំគ្រប់គ្រាន់ទេ។ ដោយឡែក អតីតនាយករដ្ឋមន្រ្តីវ័យ៧៦ឆ្នាំរូបនេះ ក៏នៅជាប់ការចោទប្រកាន់២ករណីផ្សេងទៀតផងដែរ ពាក់ព័ន្ធនឹងការលាងលុយកខ្វក់។ លោករងការចោទប្រកាន់ថា បានទទួលសំណូកជាប្រាក់ចំនួន២៣២.៥លានរីងហ្គីត ឬស្មើនឹង៥០.២៤លានដុល្លារ។ លោក Muhyiddin បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការសម្រេចចិត្ត របស់តុលាការនាថ្ងៃនេះ ស្តែងឱ្យឃើញថាការចោទប្រកាន់នានាមកលើរូបលោក គឺគ្មានការពិតហើយលោកមិនបានប្រព្រឹត្តអំពើខុសច្បាប់ឡើយ។ គួរបញ្ជាក់ថា លោក Muhyiddin និងគណបក្សរបស់លោក បានប្រឈមមុខនឹងការស៉ើបអង្កេតអំពើពុករលួយ ចាប់តាំងតែពីទទួលបរាជ័យក្នុងការបោះឆ្នោតសកល […]

លោក គីម ជុងអ៊ុន និងលោក ពូទីន ឆ្លើយឆ្លងគ្នាតាមសំបុត្រ ភ្ជាប់ជាមួយការសន្យាពង្រឹងទំនាក់ទំនង

Khmerpress August 15, 2023 15/08/2023

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានឆ្លើយឆ្លងគ្នាតាមសំបុត្រនៅថ្ងៃអង្គារ ទី១៥ ខែសីហា នេះ អមជាមួយការសន្យាថានឹងអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំង២ ឆ្ពោះទៅរកអ្វីដែលលោក គីម ហៅថា «ភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង»។ នេះបើតាម ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថាការឆ្លើយឆ្លងសំបុត្រខាងលើធ្វើឡើងនាឱកាសនៃការប្រារព្ធខួបលើកទី៧៨ នៃការរំដោះកូរ៉េចេញពី អាណានិគមជប៉ុន (ឆ្នាំ១៩១០-១៩៤៥) ដែលនៅកូរ៉េខាងត្បូងក៏ត្រូវបានចាត់ទុកជាថ្ងៃបុណ្យជាតិមួយផងដែរ។ នៅក្នុងសំបុត្រផ្ញើទៅកាន់លោក ពូទីន លោក គីម បាននិយាយថាទំនាក់ទំនងមិត្តភាពរវាងកូរ៉េខាងជើង និងរុស្ស៉ី ត្រូវបានបង្កើតឡើងនៅក្នុងសង្រ្គាមលោកលើកទី២ ជាមួយជ័យជម្នះលើជប៉ុន។ លោក គីម បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំពិតជាមានជំនឿចិត្តយ៉ាងរឹងមាំថាទំនាក់ទំនងមិត្តភាព និងសាមគ្គីភាព…នឹងត្រូវបានអភិវឌ្ឍបន្ថែមឆ្ពោះទៅកាន់ភាពជា ដៃគូយុទ្ធសាស្ត្រយូរអង្វែង ស្របទៅតាមតម្រូវការនៃយុគសម័យថ្មី។ ប្រទេសទាំង២ នឹងទទួលបានជ័យជម្នះជារៀងរហូត ក៏ដូចជាគាំទ្រពេញទំហឹង និងធ្វើកិច្ច សហប្រតិបត្តិការជាមួយគ្នាទៅវិញទៅមក នៅក្នុងទិសដៅសម្រេចឱ្យបាននូវគោលដៅ និងបុព្វហេតុរួម»។ គួរបញ្ជាក់ថា​ ជាការឆ្លើយតបនឹងលោក គីម លោក […]

លោក Mark Zuckerberg៖ ម្ចាស់បណ្ដាញ X មិនបានច្បាស់លាស់នឹងការប្រកួតដាក់ទ្រុងអ្វីទេ យើងគួរតែឈប់គិតពីវាទៀតទៅ

Khmerpress August 14, 2023 14/08/2023

លោក Mark Zuckerberg និងលោក Elon Musk បានឆ្លើយតបឌឺដងគ្នានៅលើបណ្តាញអ៊ីនធឺណិតកាលពីថ្ងៃអាទិត្យ ដោយស្ថាបនិកក្រុមហ៊ុន Meta បានលើកឡើងថា ម្ចាស់បណ្ដាញសង្គម X (ពីមុន Twitter) មិនមានភាពប្រាកដ​ប្រជាចំពោះគម្រោងនៃការប្រកួតដាក់ក្នុងទ្រុង ដើម្បីស្វែងរកជំនួយសប្បុរសធម៌នោះទេ។ លោក Zuckerberg បានសរសេរនៅលើវេទិកា Threads របស់គាត់ថា៖«ខ្ញុំគិតថាយើងទាំងអស់គ្នាអាចដឹងហើយថា លោក Elon Musk មិនបានច្បាស់លាស់នឹងអ្វីដែលគាត់និយាយទេ វាល្មមដល់ពេលដែលយើងត្រូវកាត់ចិត្តបានហើយ»។ លោក Zuckerberg បានបន្ថែមថា៖«ខ្ញុំបានស្នើកាលបរិច្ឆេទពិតប្រាកដមួយ … ប៉ុន្តែលោក Elon នឹងមិនបញ្ជាក់កាលបរិច្ឆេទទេ បន្ទាប់មកនិយាយថាគាត់ត្រូវការវះកាត់ ហើយឥឡូវនេះសុំឱ្យមានការសាកល្បងគ្នានៅទីធ្លាខាងក្រោយរបស់ខ្ញុំជំនួសវិញ»។ ក្រោយមកលោក Musk ក៏បានឆ្លើយតបភ្លាមៗនៅលើបណ្ដាញ X ដែលជាវេទិកាដែលគាត់បានទិញកាលពីឆ្នាំមុន ដោយបានបង្ហោះថា៖«Zuck គឺជាមនុស្សកំសាក​ញី»។ ថៅកែក្រុមហ៊ុន Tesla រូបនេះបាននិយាយថា គាត់នឹងធ្វើដំណើរទៅកាន់ Silicon Valley នៅថ្ងៃច័ន្ទ ព្រោះគាត់មិនអាចរង់ចាំបានទេ គាត់ចង់ទៅគោះទ្វារការិយាល័យរបស់លោក Zuckerberg៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រទេសលីបង់ ហាមមិនឲ្យចាក់បញ្ចាំងរឿងល្បី «Barbie» ព្រោះមានខ្លឹមសារស្រឡាញ់ភេទដូចគ្នា

Khmerpress August 14, 2023 14/08/2023

(បរទេស)៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌របស់ប្រទេសលីបង់ បានហាមឃាត់ការចាក់បញ្ចាំងខ្សែភាពយន្ត «Barbie» នៅតាមរោងកុនក្នុងប្រទេសរបស់ខ្លួន ក្រោមហេតុផលថា ដោយសារភាពយន្តនេះ បានផ្សព្វផ្សាយការស្រឡាញ់ភេទដូចគ្នា និងផ្ទុយពីតម្លៃសាសនា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters។ រដ្ឋមន្ត្រីក្រសួងវប្បធម៌លីបង់ លោក Mohammad Mortada បានលើកឡើងពីមតិប្រឆាំងរបស់លោក ទៅកាន់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា នៅក្នុងសុន្ទរកថានាពេលថ្មីៗនេះ ដែលអំពាវនាវឲ្យដាក់ទណ្ឌកម្មជនល្មើស ជាមួយនឹងការស្លាប់។ ការសម្រេចចិត្តរបស់ Mortada សង្កត់ធ្ងន់ថា ខ្សែភាពយន្តនេះត្រូវបានរកឃើញថា «លើកកម្ពស់ការស្រឡាញ់ភេទដូចគ្នា និងការផ្លាស់ប្តូរផ្លូវភេទ» និង «ផ្ទុយពីតម្លៃនៃជំនឿ និងសីលធម៌» ដោយកាត់បន្ថយសារៈសំខាន់នៃសហគមន៍គ្រួសារ។ គួរជម្រាបថា ប្រទេសគុយវ៉ែត ក៏បានដើរតាមគន្លងរបស់ប្រទេសលីបង់ដែរ ដោយនិយាយថា ខ្លួនបានហាមឃាត់ខ្សែភាពយន្ត «Barbie» និងភាពយន្តរន្ធត់ «Talk to Me» ដើម្បីការពារ «សីលធម៌សាធារណៈ និងប្រពៃណីសង្គម»។ ទោះយ៉ាងណាភាពយន្ត «Barbie» ត្រូវបានចាក់បញ្ចាំងធម្មតានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម៕ ផ្តល់សិទ្ធិដោយ៖ freshnews

រុស្ស៉ី នឹងបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេង លើនាវាមុជទឹកនុយក្លេអ៊ែរស៊េរីថ្មី

Khmerpress August 14, 2023 14/08/2023

(មូស្គូ)៖ ប្រធានក្រុមហ៊ុនផលិតនាវាចម្បាំងដ៏ធំមួយរបស់រុស្ស៉ី បាននិយាយថារុស្ស៉ីកំពុងស្ថិតនៅក្នុងដំណើរការបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេង Zircon នៅលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរស៊េរីថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣។ លោក អាឡិចសី រ៉ាក់ម៉ានូវ (Alexei Rakhmanov) ជានាយកប្រតិបត្តិការក្រុមហ៊ុន United Shipbuilding Corporation (USC) ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA ដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទនេះ។ នាយកប្រតិបត្តិរូបនេះបានគូសបញ្ជាក់ដូច្នេះថា «នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរមានមុខងារជាច្រើន Yasen-M project នឹងត្រូវបាន…បំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង Zircon។ កិច្ចការក្នុងទិសដៅ នេះកំពុងដំណើរការហើយ»។ គួរបញ្ជាក់ថា នាវាមុជទឹក Yasen ឬ Project 885M គឺជាប្រភេទនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រដាប់ដោយមីស៊ីលគ្រូស ដែលត្រូវបានផលិតឡើង សម្រាប់ជំនួសនាវាមុជទឹកនុយក្លេអ៊ែរសល់ពីសម័យសូវៀត ជាផ្នែកមួយនៃការធ្វើទំនើបកម្មកងកម្លាំងរបស់រុស្ស៉ី។ ចំណែក មីស៊ីលល្បឿនលឿនជាងសំឡេង Zircon វិញ មានសមត្ថភាពបាញ់បានចម្ងាយពី៩០០គីឡូម៉ែត្រ ដោយអាចហោះបានក្នុងល្បឿនលឿនជាងសំឡេងជាច្រើនដង៕ ផ្តល់សិទ្ធិដោយ៖ freshnews