ព័ត៌មានអន្តរជាតិ

លោក សុខ ចិន្តាសោភា៖ ទំនាក់ទំនងការទូត បង្កើតបានជាមិត្តភាពដែកថែប ចិនក្លាយជាដៃគូពាណិជ្ជកម្ម ប្រភពទុនវិនិយោគ និងទេសចរធំជាងគេរបស់កម្ពុជា

Nisaiy KP August 13, 2023 13/08/2023

(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ទំនាក់ទំនងការទូត ដែលបានបង្កើតជាមិត្តភាពដែកថែបកម្ពុជា-ចិន ត្រូវបានឆ្លុះបញ្ចាំង តាមរយៈទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងរឹងមាំ ដោយប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្ម ប្រភពទុនវិនិយោគ និងទេសចរធំជាងគេរបស់កម្ពុជា។ ការលើកឡើងរបស់លោក សុខ ចិន្តាសោភា ធ្វើឡើងក្នុងជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន ដឹកនាំដោយលោក វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ។ ក្នុងជំនួបនោះ លោក សុខ ចិន្ដាសោភា បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចមកកម្ពុជារបស់លោក វ៉ាង យី ក្នុងគោលដៅពង្រឹង និងពង្រីកបន្ថែមនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីទាញយកផលប្រយោជន៍ទៅវិញទៅមក ជាអតិបរមាសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ លោកបានថ្លែងអំណរគុណដល់លោក វ៉ាង យី និងគណៈប្រតិភូ ដែលបានអញ្ជើញមកពិភាក្សាការងារដោយផ្ទាល់ ដែលបានផ្តល់ឱកាសដល់លោកបានជម្រាប ជូនអំពីការវិវត្តសំខាន់ៗនៅកម្ពុជា ពាក់ព័ន្ធនឹងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ […]

ទឹកជំនន់ នៅមីយ៉ាន់ម៉ា បង្ខំឲ្យមនុស្ស ៤៨,០០០ ចាកចេញពីផ្ទះសម្បែង

Nisaiy KP August 13, 2023 13/08/2023

(ណៃពិដោ)៖ ជនរងគ្រោះដោយទឹកជំនន់រាប់រយនាក់ដែលជម្លៀសខ្លួន បាននាំគ្នាតម្រង់ជួរដើម្បីទទួលយកអាហារនៅវត្តមួយ ក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃថ្ងៃសៅរ៍នេះ ព្រមជាមួយនឹងការរង់ចាំឲ្យទឹកស្រកហើតអាចត្រឡប់ទៅផ្ទះវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ ២០២៣។ ក្រសួងជួយសង្រ្គោះរបស់មីយ៉ាន់ម៉ា បានឲ្យដឹងថា ទឹកជំនន់ និងបំណាក់ដីដែលបង្កឡើងដោយសារតែភ្លៀងមូសុង បានសម្លាប់មនុស្សចំនួន ៥ និងបង្ខំឲ្ជម្លៀសយប្រជាជនប្រមាណ ៤៨,០០០នាក់។ ទីក្រុងបាហ្គោ ដែលស្ថិតនៅភាគឦសាននៃទីក្រុងយ៉ំាងហ្គោន ពោរពេញដោយទឹកជន់លិច។ ពលរដ្ឋរាប់រយគ្រួសារបាននាំគ្នាអង្គុយរង់ចាំក្នុងវត្ត ខណៈដែលក្រុមអ្នកស្ម័គ្រចិត្តបានចែកកញ្ចប់អាហារ និងអង្ករ។ ការិយាល័យអាកាសធាតុមីយ៉ាន់ម៉ា បានឲ្យដឹងថា ទឹកទន្លេក្នុងទីក្រុងបាហ្គោ ហក់ឡើងខ្ពស់នៅថ្ងៃសៅរ៍នេះ ប៉ុន្តែអាចនឹងស្រកចុះវិញនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ចំណែក អង្គការអន្តរជាតិ បានឲ្យដឹងថា អ្នកស្ម័គ្រចិត្តកាកបាទក្រហមមីយ៉ាន់ម៉ា កំពុងមមាញឹកក្នុងការជម្លៀសក្រុមគ្រួសារ ចែកចាយស្បៀងអាហារ និងផ្តល់ការថែទាំសុខភាពដល់ពលរដ្ឋ នៅក្នុងរដ្ឋការ៉ែន (Karen) ដែលរងគ្រោះដោយទឹកជំនន់។ គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៉ីវិល កាលខែកុម្ភៈ ឆ្នាំ ២០២១មក។ អង្គការសហប្រជាជាតិ ក៏បានថ្កោលទោសចំពោះដំណោះស្រាយរបស់របបយោធា បន្ទាប់ពីមានព្យុះស៊ីក្លូន Mocha កាលពីខែឧសភា សម្លាប់មនុស្សចំនួន ១៤៨នាក់ […]

វៀតណាមមានអង្ករ ៨លានតោនសម្រាប់នាំចេញ

Khmerpress August 12, 2023 12/08/2023

(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រទេសវៀតណាមមានអង្ករពី ៧ លានទៅ ៨ លានតោនសម្រាប់នាំចេញនៅឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Le Minh Hoan បានឱ្យដឹងនៅក្នុងរបាយការណ៍ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានវៀតណាមថា ទិន្នផលស្រូវនៅឆ្នាំនេះត្រូវបានរំពឹងថានឹងមានពី ២៧លានទៅ ២៨លានតោន។ លោក Hoan បាននិយាយថា ទិន្នផលមានគ្រប់គ្រាន់សម្រាប់ធានាបាននូវសន្តិសុខស្បៀងក្នុងស្រុកសម្រាប់ប្រទេសនាំចេញអង្ករធំជាងគេទីបីក្នុងពិភពលោកកាលពីឆ្នាំ២០២២មួយនេះបន្ទាប់ពីប្រទេសឥណ្ឌាដែលជាប្រទេសនាំចេញលេខមួយ និងប្រទេសថៃដែលជាប្រទេសនាំចេញលេខពីរ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា យោងតាមទិន្នន័យរបស់រដ្ឋាភិបាលវៀតណាម ការនាំចេញអង្ករពីប្រទេសវៀតណាមក្នុងរយៈពេលប្រាំពីរខែដំបូងក្នុងឆ្នាំនេះបានកើនឡើង ២១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ៤,៨៩លានតោន។ ការនាំចេញរបស់វៀតណាមមានចំនួន ៧,១លានតោនកាលពីឆ្នាំមុន។ ប្រទេសឥណ្ឌាដែលមានចំណែកជាង ៤០% នៃពាណិជ្ជកម្មអង្ករពិភពលោកកាលពីខែមុនបានបញ្ជាឱ្យបញ្ឈប់ការនាំចេញប្រភេទអង្ករដែលត្រូវបាននាំចេញច្រើនធំបំផុតរបស់ខ្លួនដើម្បីទប់ស្កាត់កំណើនតម្លៃក្នុងស្រុកដោយបានធ្វើឱ្យតម្លៃអង្ករពិភពលោកកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ១៥ឆ្នាំ និងបង្កឱ្យមានការព្រួយបារម្ភអំពីអតិផរណាស្បៀងអាហារពិភពលោកដែលមានអត្រាខ្ពស់រួចស្រាប់ទៅហើយនោះ។ ក្រុមពាណិជ្ជកម្មករអង្ករមួយរូបបាននិយាយថា តម្លៃអង្ករប្រភេទបាក់ ៥% របស់វៀតណាមកើនឡើងដល់ ៦៣០ ទៅ ៦៤០ដុល្លារក្នុងមួយតោនកាលពីថ្ងៃសុក្រ។ ក្រុមពាណិជ្ជកម្មករដដែលនេះបានបន្ថែមថា ពាណិជ្ជកម្មអង្ករមានភាពស្ងប់ស្ងាត់ ខណៈដែលក្រុមហ៊ុននាំចេញរំពឹងថានឹងឡើងថ្លៃបន្ថែមទៀត។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាមកាលពីសប្តាហ៍មុនបាននិយាយថា ការកើនឡើងតម្លៃអង្ករពិភពលោកបានផ្តល់ឱកាសបង្កើនការនាំចេញ ប៉ុន្តែលោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការធានាសន្តិសុខស្បៀងក្នុងស្រុក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

សិង្ហបុរីកំណត់យកថ្ងៃទី១ ខែកញ្ញា ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតី ប្រសិនបើមានការតែងតាំងឈ្មោះបេក្ខជនលើសពីម្នាក់

Khmerpress August 11, 2023 11/08/2023

(សិង្ហបុរី)៖ រដ្ឋាភិបាលសិង្ហបុរីបានប្រកាសនៅថ្ងៃសុក្រនេះថា ប្រទេសសិង្ហបុរីនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី១ ខែកញ្ញាខាងមុខ ប្រសិនបើមានបេក្ខជនលើសពីម្នាក់ ត្រូវបានតែងតាំងឱ្យឈរឈ្មោះសម្រាប់មុខតំណែងនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣។ ប៉ុន្តែប្រសិនបើនៅថ្ងៃទី២២ ខែសីហា មានឈ្មោះបេក្ខជនត្រឹមតែម្នាក់ ត្រូវបានតែងតាំង បុគ្គលម្នាក់នោះនឹងត្រូវប្រកាសជាប្រធានាធិបតីថ្មីតែម្តង។ ប្រធានាធិបតីសិង្ហបុរីបច្ចុប្បន្នគឺ លោកស្រី ហាលីម៉ា យ៉ាកូប (Halimah Yacob) ដែលជាប្រធានាធិបតីស្រីដំបូងគេរបស់បុរីរដ្ឋ​មួយនេះ បាននិយាយថា លោកស្រីសម្រេចចិត្តមិនឈរឈ្មោះម្តងទៀតឡើយ ខណៈអាណត្តិរបស់លោកស្រី នឹងផុតកំណត់នៅថ្ងៃទី១៣ ខែកញ្ញា។ លោកស្រី ហាលីម៉ា យ៉ាកូប បានឡើងកាន់តំណែងកាលពីឆ្នាំ២០១៧។ មានបុគ្គលលេចធ្លោចំនួន៤រូប ដែលបានប្រកាសពីបំណងប្រជែងយកតំណែងខាងលើ ក្នុងនោះរួមមានអតីតទេសរដ្ឋមន្រ្តី លោក ថាម៉ាន់ សានមូហ្ការ៉ាត់ណាំ (Tharman Shanmugaratnam), អតីតនាយកផ្នែកវិនិយោគនៃមូលនិធិរដ្ឋាភិបាល GIC លោក អិន កុកសុង (Ng Kok Song), មហាសេដ្ឋីលោក ចច ហ្គោ (George […]

រុស្ស៉ីចេញបេសកកម្មបញ្ជូនយានរ៉ូបូត ឱ្យទៅស្រាវជ្រាវលើឋានព្រះចន្ទ ជាលើកដំបូងក្នុងរយៈពេលជិត៥០ឆ្នាំ

Khmerpress August 11, 2023 11/08/2023

(មូស្គូ)៖ នៅថ្ងៃសុក្រនេះ រុស្ស៉ីបានបញ្ជូនយានរ៉ូបូតដើម្បីឱ្យទៅស្រាវជ្រាវលើឋានព្រះចន្ទឡើងវិញ ជាលើកដំបូងក្នុងរយៈពេលជិត៥០ឆ្នាំ ក្រោមគោលដៅផ្តល់កម្លាំងរុញច្រានជាថ្មី ដល់វិស័យអវកាសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣។ បេសកកម្ម Luna-25 ត្រូវបានបាញ់បង្ហោះចេញពីផែនដី កាលពីវេលាម៉ោង២៖១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រនេះ (ម៉ោងនៅ​ទីក្រុងមូស្គូ) នៅឯមូលដ្ឋានបង្ហោះយានអវកាស វ៉ូស្តូឈ្នី (Vostochny)។ វាត្រូវគេរំពឹងថា នឹងធ្វើដំណើរទៅដល់គន្លងក្បែរព្រះចន្ទ នៅក្នុង​រយៈពេល៥ថ្ងៃ ហើយបន្ទាប់មកវានឹងចំណាយពេលចន្លោះ៣-៧ថ្ងៃ ដើម្បីជ្រើសរើសទីតាំងត្រឹមត្រូវមួយ មុនពេលចុះចតទៅលើតំបន់ប៉ូលខាងត្បូង​របស់ព្រះចន្ទ។ លោក អាឡិចសាន់ដឺ ប្លូឃីន (Alexander Blokhin) ដែលជាមន្រ្តីជាន់ខ្ពស់នៃទីភ្នាក់ងារអវកាសរុស្ស៉ី រ៉ូសកូស្មូស (Roscosmos) ធ្លាប់បានលើកឡើងក្នុងបទសម្ភាសន៍មួយនាពេលថ្មីៗនេះថា ​«ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្ត ការបញ្ជូនយានរ៉ូបូតចុះចតលើព្រះចន្ទ នឹងធ្វើឡើងនៅតំបន់ប៉ូលខាងត្បូងរបស់វា។ មកទល់ឥឡូវ ប្រទេសទាំងឡាយ បាននាំគ្នាចុះចតយាន តែនៅតំបន់អេក្វាទ័ររបស់ព្រះចន្ទប៉ុណ្ណោះ»។ បើតាមប្រភពដែលទីភ្នាក់ងារព័ត៌មាន AFP ទទួលបាន យានរបស់រុស្ស៉ីគ្រោងធ្វើការចុះចតទៅលើផ្ទៃព្រះចន្ទ នៅខ្ទង់ថ្ងៃទី២១ ខែសីហា ពោលគឺមុនការព្យាយាមចុះចត របស់យានរ៉ូបូតនៃបេសកកម្ម Chandrayaan 3 របស់ប្រទេសឥណ្ឌា។ […]

តម្លៃអង្ករ កើនឡើងដល់កម្រិតខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ២០០៨

Khmerpress August 11, 2023 11/08/2023

(បាងកក)៖ តម្លៃអង្ករបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ១៥ឆ្នាំនៅក្នុងទ្វីបអាស៊ី ដោយសារការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការផ្គត់ផ្គង់សកល ខណៈអាកាសធាតុស្ងួតបានគំរាមកំហែងដល់ផលិតកម្មក្នុងប្រទេសថៃ និងបន្ទាប់ពីឥណ្ឌាបានហាមឃាត់ការនាំចេញមួយចំនួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់សមាគមអ្នកនាំចេញអង្ករថៃដែលចេញផ្សាយដោយកាលពីថ្ងៃពុធថា តម្លៃអង្ករសថៃប្រភេទបាក់ ៥% ដែលជាតម្លៃអង្ករស្តង់ដារអាស៊ីបានកើនឡើងដល់ ៦៤៨ដុល្លារក្នុងមួយតោន ដែលជាតម្លៃថ្លៃបំផុតគិតចាប់តាំងពីខែតុលា ឆ្នាំ២០០៨។ តម្លៃនេះនាំឱ្យកំណើនតម្លៃកើនជិតដល់ ៥០% នៅរយៈពេលមួយឆ្នាំកន្លងមកនេះ។ អង្ករមានសារៈសំខាន់ចំពោះរបបអាហាររបស់មនុស្សរាប់ពាន់លាននាក់នៅទ្វីបអាស៊ី និងអាហ្រ្វិក ហើយការកើនឡើងតម្លៃអាចបន្ថែមសម្ពាធអតិផរណា និងជំរុញការចំណាយលើករនាំចូលសម្រាប់ប្រទេសអ្នកទិញ។ ការគំរាមកំហែងចុងក្រោយចំពោះការផ្គត់ផ្គង់កើតមានចេញពីប្រទេសថៃ ដែលជាប្រទេសនាំចេញអង្ករធំទីពីរក្នុងពិភពលោក។ អាជ្ញាធរថៃកំពុងលើកទឹកចិត្តកសិករឱ្យប្តូរទៅដាំដំណាំផ្សេងដែលត្រូវការទឹកតិច ខណៈដែលប្រទេសនេះទប់ទល់នឹងស្ថានភាពស្ងួតជាមួយនឹងការចាប់ផ្តើមបាតុភូមិអាកាសធាតុអ៊ែលនីណូ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕ ផ្តល់សិទ្ធិដោយ៖ freshnews

Beyoncé ក្លាយជាតារាស្រីស្បែកខ្មៅ រកចំណូលបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ពីការប្រគំតន្ត្រីទេសចរណ៍ពិភពលោក

Khmerpress August 10, 2023 10/08/2023

(បរទេស)៖ ការប្រគំតន្រ្តីទេសចរណ៍ពិភពលោករបស់ Beyoncé ដែលមានឈ្មោះថា «Renaissance» បានបង្កើតប្រវត្តិសាស្ត្រជាផ្លូវការ ដែលរកចំណូលបានខ្ពស់បំផុត សម្រាប់សិល្បការិនីស្បែកខ្មៅ។ ដំណើរប្រគំតន្រ្តីទេសចរណ៍នេះ បានចាប់ផ្តើមនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ រកចំណូលបានជាង ៤០០លានដុល្លារ រហូតមកដល់បច្ចុប្បន្ន។ នេះលើសពីកំណត់ត្រាមុនដែលធ្វើឡើង ដោយកម្មវិធី «Anti World Tour» របស់ Rihanna ដែលរកចំណូលបានជាង ៣៦០លានដុល្លារក្នុងឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន International The News នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។ ការប្រគំតន្រ្តីទេសចរណ៍ពិភពលោក «Renaissance» គឺជាជោគជ័យដ៏សំខាន់របស់ Beyoncé បានទទួលការពិនិត្យយ៉ាងល្អិតល្អន់ ចំពោះការសម្តែងរបស់នាង ដែលមានឈុតដ៏ទាក់ទាញសម្លៀកបំពាក់ ដ៏គួរឲ្យភ្ញាក់ផ្អើល និងក្បាច់រាំដែលមានថាមពលខ្ពស់។ ការប្រគំតន្ត្រីនេះ ក៏ជាឱកាសសម្រាប់ Beyoncé ក្នុងការផ្សព្វផ្សាយផលិតរបស់នាងផងដែរ។ បន្ថែមពីលើការបំបែកឯតទគ្គកម្ម សម្រាប់ដំណើរទេសចរណ៍ ដែលរកចំណូលបានខ្ពស់បំផុត សម្រាប់សិល្បការិនីស្បែកខ្មៅ ដំណើរទេសចរណ៍ពិភពលោក «Renaissance» របស់តារាចម្រៀង «Break My Soul» […]

WHO ចាត់ថ្នាក់កូវីដ១៩បំប្លែងខ្លួន «EG.5 ជាវីរុសបំប្លែងខ្លួនដែលត្រូវចាប់អារម្មណ៍»

Khmerpress August 10, 2023 10/08/2023

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃពុធសប្ដាហ៍នេះបានចាត់ថ្នាក់វីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទ EG.5 ដែលកំពុងឆ្លងរាលដាល នៅក្នុង សហរដ្ឋអាមេរិក និងចិន ជា «វីរុសបំប្លែងខ្លួនដែលត្រូវចាប់អារម្មណ៍»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣។ វីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទ EG.5 អាចឆ្លងរាលដាលយ៉ាងឆាប់រហ័ស និងត្រូវបានគេរកឃើញថានៅពីក្រោយករណីឆ្លងកូវីដ១៩ ច្រើនជាង១៧ភាគរយ នៅក្នុងសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ។ វីរុសបំប្លែងខ្លួននេះក៏ត្រូវបានគេរាយការណ៍ផងដែរនៅក្នុងប្រទេសចិន កូរ៉េខាងត្បូង​ ជប៉ុន កាណាដា និងបណ្ដា ប្រទេសជាច្រើនផ្សេងទៀត។ ក្នុងការវាយតម្លៃពីហានិភ័យ អង្គការ WHO បានបញ្ជាក់ថា «ជារួម ភស្ដុតាងដែលមាន មិនបានសន្មត់ថាវីរុសបំប្លែងខ្លួន EG.5 បង្កហានិភ័យសុខាភិបាលបន្ថែម ឬខ្ពស់ជាងវីរុសបំប្លែងខ្លួនដទៃ ដូចជាអូមីក្រុងនោះទេ ហើយគេត្រូវការការវាយតម្លៃគ្រប់ជ្រុងជ្រោយពីគ្រោះថ្នាក់អាចបង្កឡើងដោយវីរុសបំប្លែងខ្លួននេះ បន្ថែមទៀត»។ គួរបញ្ជាក់ថា កូវីដ១៩ បានសម្លាប់មនុស្សច្រើនជាង ៦.៩លាននាក់ នៅទូទាំងពិភពលោក នៅក្នុងចំណោមករណីឆ្លងសរុបជាង ៧៦៨លាននាក់ ចាប់តាំងពី វីរុសនេះផ្ទុះឡើងមក។ WHO បានប្រកាសចាត់ទុកកូវីដ១៩ ជាជំងឺឆ្លងរាតត្បាតសកលកាលពីខែមីនា ឆ្នាំ២០២០ […]

លោក ចូ បៃដិន បង្ហើបពីគម្រោងបំពេញទស្សនកិច្ចទៅវៀតណាម ក្នុងពេលឆាប់ៗ

Khmerpress August 9, 2023 09/08/2023

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថាលោកមានគម្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ក្នុងពេលដ៏ខ្លីខាងមុខនេះ ខណៈសហរដ្ឋអាមេរិកកំពុងព្យាយាមពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ី ដើម្បីកាត់បន្ថយការកើនឡើងឥទ្ធិពលចិន នៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣។ លោក ចូ បៃដិន ធ្វើការកត់សម្គាល់ខាងលើនៅឯយុទ្ធនាការរៃអង្គាសប្រាក់សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ New Mexico។ ថ្លែងនាឱកាសនោះ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំនឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមក្នុងពេលខ្លីខាងមុខនេះ ពីព្រោះវៀតណាមចង់ផ្លាស់ប្ដូរទំនាក់ទំនងរបស់យើង និងចង់ក្លាយជាដៃគូរមួយ (របស់សហរដ្ឋអាមេរិក)»។ ប៉ុន្តែមិនទាន់មានការបញ្ជាក់លម្អិតពីកាលបរិច្ឆេទនៃគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម របស់លោក បៃដិននោះឡើយ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ លោក ចូ បៃដិន រួមជាមួយមេដឹកនាំមកពីប្រទេសអូស្ត្រាលី ព្រុយណេ ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម បានប្រកាសដាក់ចេញក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) អំឡុងដំណើរទស្សនកិច្ចមួយក្នុងទីក្រុង តូក្យូ […]

ជប៉ុន ត្រៀមខ្លួនរួចជាស្រេចរង់ចាំការមកដល់នៃខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងរបស់ព្យុះទីហ្វុង Khanun

Khmerpress August 8, 2023 08/08/2023

(តូក្យូ)៖ តំបន់ជាច្រើនរបស់ជប៉ុន ក្នុងនោះរួមមានទាំងតំបន់ភាគកណ្ដាល កំពុងត្រៀមខ្លួនរួចជាស្រេចរង់ចាំការមកដល់នៃព្យុះទីហ្វុង Khanun ដែលនឹងបក់បោក ទៅក្បែរតំបន់ភាគនិរតីនៃប្រទេស នៅថ្ងៃអង្គារនេះ ខណៈមន្ត្រីឧតុនិយមព្រមានពីការខូចខាតបង្កឡើងដោយសារខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣។ ព្យុះទីហ្វុង Khanun កំពុងស្ថិតនៅចម្ងាយ១៦០គីឡូម៉ែត្រ ពីភាគឦសាននៃទីក្រុងអាម៉ាមិ (Amami) ស្ថិតនៅភាគនិរតីប្រទេសជប៉ុន និងកំពុងធ្វើដំណើរសន្សឹមៗ ឆ្ពោះទៅកាន់ភាគខាងជើង។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងទៀតថាបន្ទាប់ពីបានវាយប្រហារលើខេត្ត Nagasaki ភាគខាងលិចនៃប្រទេសជប៉ុន ព្យុះទីហ្វុង Khanun ត្រូវបានគេព្យាករថានឹងបក់បោកទៅកាន់តំបន់ឆ្នេរភាគខាងជើង ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់កូរ៉េខាងត្បូង។ ព្យុះទីហ្វុង Khanun កំពុងថមថយចុះឥទ្ធិពល បន្តិចម្ដងៗ ប៉ុន្តែនៅតែមានកម្លាំងខ្យល់ក្នុងល្បឿន ១០៨គីឡូម៉ែត្រក្នុងមួយម៉ោង ឬអាចកើនដល់ ១៤៤គីឡូម៉ែត្រក្នុងមួយម៉ោង។ គួរបញ្ជាក់ថា បើតាមការព្យាករ ព្យុះទីហ្វុង Khanun អាចនឹងនាំមកជាមួយនូវទឹកភ្លៀងកម្រិតចន្លោះពី ៣០០មីលីម៉ែត្រ ដល់៤០០មីលីម៉ែត្រ នៅថ្ងៃអង្គារ និងថ្ងៃពុធ សប្ដាហ៍នេះ នៅក្នុងតំបន់ ស៊ីកុគូ (Shikoku) និង គ្យូស៊ុ […]