(ក្វាងស៊ី, ចិន)៖ អំឡុងពេលប្រទេសចិន មានការរីករាលដាលជំងឺកូវីដ១៩ ហើយរដ្ឋាភិបាលចេញវិធានការបិទខ្ទប់យ៉ាងតឹងរឹងនោះ មីខ្យងជូរហឹរ បានរួមចំណែកយ៉ាងសំខាន់ ដែលក្លាយជាអាហារទ្រទ្រង់ដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តក្វាងស៊ី ប្រទេសចិន។ អំឡុងពេលទស្សនកិច្ចនៅខេត្តក្វាងស៊ី ប្រទេសចិន កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ក្រុមអ្នកសារព័ត៌មានកម្ពុជា ចំនួន១៤រូប បានធ្វើទស្សនកិច្ចនៅទីក្រុងលីវចូវ ខេត្តក្វាងស៊ី ដែលជាទីក្រុងសំបូរដោយឧស្សាហកម្មផលិតមីខ្យងជូរហឹរនេះ ព្រមទាំងបានធ្វើទស្សនកិច្ចទៅកាន់រោងចក្រផលិតមីខ្យងជូរហឹររបស់ក្រុមហ៊ុន Guangxi Luobawang Technology ដែលជាក្រុមហ៊ុនផលិត និងចែកចាយមីជូរហឹរធំជាងគេក្នុងក្រុងនេះ។ Guangxi Luobawang Technology បានបើកដំណើរការរយៈពេល ៨ឆ្នាំហើយ ដោយការផ្តោតសំខាន់លើការផលិត និងកែច្នៃមីជូរហឹរ។ បច្ចុប្បន្ន ផលិតផលមីជូរហឹររបស់ក្រុមហ៊ុននេះមាន៥រសជាតិ គឺរសជាតិដើម, មានរសជាតិប៉េងប៉ោះ, រសជាតិឆ្អឹងស៊ុប, រសជាតិថែមហឹរ និងរសជាតិថែម(ក្លិន)។ ក្នុងមួយឆ្នាំទៅមួយឆ្នាំ បរិមាណផលិតមីរបស់ក្រុមហ៊ុនគឺកើនឡើង២ខ្ទង់ ខណៈបរិមាណផលិតក្នុងឆ្នាំ២០២២ គឺមានចំនួន ១០០លានកញ្ចប់ ខណៈដែលកំណើនផលិតកម្ម នៅក្នុងក្រុមហ៊ុនរបស់ខ្លួនផងដែរ ដោយសារប្រជាប្រិយភាព និងការនិយមចូលចិត្តរបស់អតិថិជន ទាំងក្រុងប្រទេសចិន និងក្រៅប្រទេស។ នេះបើតាមការបញ្ជាក់របស់ អគ្គនាយករងនៃក្រុមហ៊ុន Guangxi […]