កំពូលមហាសេដ្ឋី Elon Musk និង Mark Zuckerberg បានយល់ព្រមគ្នាប្រកួតដាក់ក្នុងទ្រុង ដូចនៅសង្វៀន UFC
Khmerpress
June 23, 2023
23/06/2023
កាលពីពេលថ្មីៗនេះ កំពូលមហាសេដ្ឋីបច្ចេកវិទ្យាដ៏ល្បីបំផុតរបស់ពិភពលោក គឺលោក Elon Musk និង Mark Zuckerberg បានយល់ព្រមគ្នាក្នុងការប្រកួតវាយដាក់ក្នុងទ្រុង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានBBC។ លោក Musk បានបង្ហោះសារលេងសើចមួយ នៅលើបណ្ដាញ Twitter ថា លោកបានត្រៀមខ្លួនសម្រាប់ការប្រកួតក្នុងទ្រុងជាមួយលោក Zuckerberg។ ចំណែកលោក Zuckerberg ដែលជាថៅកែរបស់ Facebook និង Instagram ក៏បានបង្ហោះ screenshot របស់លោក Musk ជាមួយនឹងសំនេរថា៖«ប្រាប់ទីតាំងមកខ្ញុំ»។ ក្រោយមកលោក Musk ក៏បានតបថា៖«នៅ Vegas Octagon»។ Vegas Octagon គឺជាសង្វៀនសម្រាប់ការប្រកួត Ultimate Fighting Championship (UFC) មានមូលដ្ឋាននៅទីក្រុង Las Vegas រដ្ឋ Nevada។ លោក Musk ដែលនឹងឈានចូល ៥២ឆ្នាំនៅចុងខែនេះ បានសរសេរលើ Twitter ថា៖«ខ្ញុំចង់ធ្វើរឿងដ៏អស្ចារ្យមួយ ដែលខ្ញុំហៅថា The Walrus, ដោយខ្ញុំគ្រាន់តែដេកលើគូប្រជែងរបស់ខ្ញុំ […]