ព័ត៌មានអន្តរជាតិ

ភ្លេីងឆេះព្រៃក្នុងរដ្ឋ New South Wales ប្រទេសអូស្រ្តាលី ជំរុញឱ្យប្រជាជនភៀសខ្លួនចេញពីផ្ទះសម្បែង

Nisaiy KP December 7, 2025 07/12/2025

(ស៉ីដនី)៖ អាជ្ញាធរអូស្រ្តាលី បានណែនាំឱ្យអ្នកស្រុកជម្លៀសខ្លួន ដោយសារតែភ្លើងឆេះព្រៃនៅរដ្ឋ New South Wales និងកំពុងរាលដាលពាសពេញផ្ទៃដីរាប់សិបហិកតា នាថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ ២០២៥។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ New South Wales ជារដ្ឋដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសអូស្រ្តាលី ។ ការប្រកាសអាសន្នត្រូវបានដាក់ចេញសម្រាប់តំបន់ Phegans Bay និង Woy Woy នៃឆ្នេរសមុទ្រភាគកណ្តាលរបស់រដ្ឋ ដែលមានប្រជាជនច្រើនជាង ៣៥០ ០០០នាក់ ចម្ងាយប្រហែល ៤៥គីឡូម៉ែត្រ ភាគខាងជើងរដ្ឋធានីស៉ីដនី។ បេីតាមអាជ្ញាធរ មានភ្លើងឆេះព្រៃជាង ៥០កន្លែងទូទាំងរដ្ឋ គិតត្រឹមល្ងាចថ្ងៃសៅរ៍ រួមទាំងនៅតំបន់ Upper Hunter ដែលស្ថិតក្រោមកម្រិតអាសន្នខ្ពស់ ដោយភ្លេីងបានឆេះអស់ជិត ១០ ០០០ហិកតា។ សារព័ត៌មាន Australian Broadcasting Corp រាយការណ៍ថា ផ្ទះចំនួន ១៦ខ្នងត្រូវបាត់បង់ក្នុងភ្លើងឆេះព្រៃ ដែលរាលដាលពេញតំបន់។ ការិយាល័យឧតុនិយមជូនដំណឹងថា រលកកំដៅនាថ្ងៃសៅរ៍ក្នុងរដ្ឋ New South […]

វៀតណាម បន្តរងការវាយប្រហារពីទឹកជំនន់និងបំណាក់ដី បណ្តាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត

Liny Chan December 5, 2025 05/12/2025

(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម នាថ្ងៃសុក្រនេះ បានរាយការណ៍ថា ប្រទេសវៀតណាម បានបន្តទទួលរងភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ដែលបានសម្លាប់មនុស្សយ៉ាងហោច២នាក់ រួមជាមួយបំណាក់ដីជាច្រើនកន្លែង ខណៈអាជ្ញាធរបានហៅឆ្នាំ២០២៥នេះ ថាជាឆ្នាំដែលកើតមានគ្រោះធម្មជាតិយ៉ាងខុសប្រក្រតីបំផុត ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥។ តំបន់ចន្លោះភាគកណ្តាល និងភាគខាងត្បូងប្រទេសវៀតណាម បានទទួលរងការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លា អស់រយៈពេលជាច្រើនសប្តាហ៍ ដែលបានបណ្តាលឱ្យជន់លិច ផ្ទះសម្បែងប្រជាជនរាប់សែនខ្នង នៅតាមតំបន់ទេសចរណ៍ពេញនិយមជាប់បណ្តោយឆ្នេរ ព្រមទាំងបង្ក​គ្រោះបំណាក់ដីដ៏ប្រល័យៗ នៅតាមតំបន់ជម្រាលភ្នំ។ ប្រព័ន្ធផ្សព្វផ្សាយវៀតណាម Voice of Vietnam បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ ភ្លៀងធ្លាក់ខ្លាំងបានជន់លិចលំនៅដ្ឋាន​រាប់ពាន់ខ្នងថែមទៀត នៅខេត្ត Lam Dong និងបានឆក់យកជីវិតមនុស្សយ៉ាងហោច២នាក់។ ទន្ទឹមគ្នានោះ បំណាក់ដីចំនួន១៦កន្លែង បានវាយប្រហារខេត្តនេះ ធ្វើឱ្យខូចខាតផ្លូវថ្នល់និងស្ពាន ហើយបង្ខំឱ្យមានការជម្លៀសប្រជាជនចេញពីផ្ទះរាប់រយខ្នង។ ក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃសុក្រនេះ ទីភ្នាក់ងារឧតុនិយមវៀតណាម បានលើកឡើងថា ឆ្នាំនេះ គឺជាឆ្នាំចម្លែកបំផុតនៃគ្រោះធម្មជាតិ ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេស។ ព្យុះសរុបចំនួន២១ព្យុះ ក្នុងនោះ១៥ព្យុះជាព្យុះទីហ្វុង បានបង្កផលប៉ះពាល់ចំពោះវៀតណាមក្នុង​ឆ្នាំ២០២៥ ដែលជាតួលេខខ្ពស់ជាងគេបង្អស់ គិតតាំងពីការកត់ត្រាទិន្នន័យ ចាប់ផ្តើមកាលពីឆ្នាំ១៩៦១។ គួរបញ្ជាក់ថា […]

ក្រុមហ៊ុនរបស់ជប៉ុន Daikin Industries នៅប្រទេសថៃ ប្រកាសផ្អាកប្រតិបត្តិការ ក្រោយការចរចាបរាជ័យជាមួយសហជីព

Liny Chan December 5, 2025 05/12/2025

(បាងកក)៖ ក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនត្រជាក់របស់ជប៉ុន Daikin Industries ប្រចាំប្រទេសថៃ បានប្រកាសផ្អាកប្រតិបត្តិការ ចាប់ពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីមិនអាចឈានដល់កិច្ចព្រមព្រៀង ក្នុងការចរចា​​វិវាទការងារជាមួយសហជីព ពាក់ព័ន្ធប្រាក់​លើកទឹកចិត្តប្រចាំឆ្នាំ និងការ​ផ្តល់​អត្ថប្រយោជន៍នានាដល់បុគ្គលិក ដែលបម្រើការងារយូរឆ្នាំ។ នេះបើ​តាម​ការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥។ បញ្ហាវិវាទបានផ្តើមចេញពីសំណើរបស់ក្រុមហ៊ុន ក្នុងការផ្តល់ប្រាក់​សុទ្ធ​ចំនួន៤០ ០០០បាត ជំនួសឱ្យមាសទម្ងន់ ៣បាត (៤៦ក្រាម) សម្រាប់​បុគ្គលិកនានា ដែលធ្វើការឱ្យក្រុមហ៊ុន បានរយៈពេលលើស១០ឆ្នាំ។ ខាង​សហជីព បានបដិសេធចំពោះសំណើរបស់ក្រុមហ៊ុន ដោយចាត់ទុកវាជា ការ​កាត់បន្ថយអត្ថប្រយោជន៍របស់បុគ្គលិក ហើយជាការបំពានកិច្ច​សន្យា​កាងារ។ អំឡុងកិច្ចចរចាជុំទី១០ ក្រុមហ៊ុន Daikin បានស្នើផ្តល់ប្រាក់លើក​ទឹកចិត្ត​ប្រចាំឆ្នាំ ស្មើនឹងប្រាក់ខែចំនួន៦ខែរបស់បុគ្គលិក បូកជាមួយប្រាក់១២ ០០០បាត និង៤០ ០០០បាត ជំនួសឱ្យមាសទម្ងន់៣បាត សម្រាប់​បុគ្គលិក​ ដែលធ្វើការជាមួយក្រុមហ៊ុនអស់រយៈពេលលើស១០ឆ្នាំ។ តម្លៃមាសទម្ងន់​៣បាត ឬ៤៥ក្រាម គឺគិតតាមហាងឆេងបច្ចុប្បន្ន គឺស្មើនឹងជាង ៦០០០​ដុល្លារអាមេរិក ខណៈលុយ ៤០ ០០០បាត […]

លោក គីម ជុងអ៊ុន ប្តេជ្ញាបំពាក់បរិក្ខារយុទ្ធសាស្រ្តថ្មីៗ ដល់កងទ័ពអាកាសកូរ៉េខាងជើង

Nisaiy KP November 30, 2025 30/11/2025

(ព្យុងយ៉ាង)៖ នាថ្ងៃអាទិត្យនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថា មេដឹកនាំលោក គីម ជុងអ៊ុន បានប្រកាសថា កងទ័ពអាកាសនៃប្រទេសកូរ៉េខាងជើង នឹងត្រូវបំពាក់ដោយបរិក្ខារយោធាយុទ្ធសាស្រ្តថ្មីៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថា លោក គីម បានធ្វើសេចក្តីប្រកាសដូចខាងលើ អំឡុងពិធីអបអរខួបទី៨០ របស់កងទ័ពអាកាសកូរ៉េខាងជើង កាលពីថ្ងៃសុក្រសប្តាហ៍នេះ អមដោយវត្តមានកូនស្រីលោកគឺ Ju Ae ដែលត្រូវគេមើលឃើញ​ថា អាចនឹងក្លាយជាអ្នកបន្តវេនស្នងតំណែងជាមេដឹកនាំ នៅថ្ងៃអនាគត។ តាម KCNA លោក គីម បាននិយាយយ៉ាងដូច្នេះថា «កងទ័ពអាកាស នឹងត្រូវផ្តល់នូវបរិក្ខារយោធាយុទ្ធសាស្រ្តថ្មីៗ ព្រមទាំងភារកិច្ចសំខាន់ថ្មីមួយ»។ យ៉ាងណាមិញ លោក គីម ជុងអ៊ុន មិនបានបកស្រាយលម្អិតជាងនេះទៀតឡើយ។ គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង មិនបានឆ្លើយតបនោះទេ ចំពោះសំណើរបស់កូរ៉េខាងត្បូង ដែលចង់ឱ្យបើកកិច្ចពិភាក្សា ដើម្បីបញ្ចៀស​ការប៉ះទង្គិចគ្នាផ្នែកយោធាដោយចៃដន្យ នៅតាមបណ្តោយព្រំប្រទល់ប្រទេសទាំងពីរ។ ក្នុងខែនេះ ទីក្រុងសេអ៊ូល បានស្នើឡើងថា ភាគីទាំងពីរគួររៀបចំកិច្ចពិភាក្សាយោធា ដើម្បីជជែកអំពីខ្សែបន្ទាត់ព្រំដែនគោក […]

ចិនបើកយុទ្ធនាការត្រួតពិនិត្យសុវត្ថិភាពអគ្គិភ័យទូទាំងប្រទេស ក្រោយករណីឆេះអគារខ្ពស់ដ៏ប្រល័យនៅហុងកុង

Nisaiy KP November 30, 2025 30/11/2025

(កៀវ)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ចិនបានប្រកាសបើកយុទ្ធនាការត្រួតពិនិត្យស្តង់ដាសុវត្ថិភាពអគ្គិភ័យ នៅតាមអគារខ្ពស់ៗទូទាំងប្រទេស បន្ទាប់ពីគ្រោះអគ្គិភ័យដ៏ប្រល័យបំផុតមួយ នៅទីក្រុងហុងកុង បានផ្តាច់ជីវិតមនុស្សយ៉ាងហោច ១២៨នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ចិន បាននិយាយថា ការយកចិត្តទុកដាក់ជាពិសេស នឹងត្រូវផ្តោតទៅលើអគារទាំងឡាយណា ដែលកំពុងស្ថិតក្រោមការជួសជុលកែលម្អ ទាំងផ្នែកខាងក្រៅនិងខាងក្នុង។ យុទ្ធនាការនេះបានដាក់ចេញចំណុចត្រូវត្រួតពិនិត្យសំខាន់ៗ​ចំនួន៤ រួមមានការប្រើប្រាស់វត្ថុងាយឆាបឆេះ ក្នុងប្រព័ន្ធទ្រនាប់កម្តៅនៃជញ្ជាំងខាងក្រៅ, បរិក្ខារសំណង់ដែលត្រូវបានហាមឃាត់ ដូចជារន្ទាឫស្សី, សម្ភារសុវត្ថិភាពអគ្គិភ័យ និងច្រកសម្រាប់ជម្លៀសមនុស្សក្នុងករណីអាសន្ន។ គួរបញ្ជាក់ថា គ្រោះអគ្គិភ័យនៅទីក្រុងហុងកុង ដែលបានកើតឡើងកាលពីថ្ងៃពុធសប្តាហ៍នេះ បានឆាបឆេះអគារស្នាក់នៅកម្ពស់​៣២ជាន់ចំនួន៧ខ្នង ក្នុងចំណោមអគារទាំង៨ខ្នង នៅតំបន់អគារអាផាតធឺមិនមួយកន្លែង ដែលស្ថិតក្រោមការជួសជុលកែលម្អ ដោយមានប្រើប្រាស់រន្ទាឫស្សី និងស្នោតទ្រនាប់កម្តៅនៅជញ្ជាំងផ្នែកខាងក្រៅ។ មនុស្ស៣នាក់ ត្រូវបានចាប់ខ្លួនជុំវិញករណីនោះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

គ្រោះទឹកជំនន់នៅឥណ្ឌូណេស៉ី បណ្តាលឱ្យអ្នកបាត់បង់ជីវិតកេីនដល់ ៣០៣នាក់

Nisaiy KP November 30, 2025 30/11/2025

(ហ្សាការតា)៖ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌណេស៉ី បានឱ្យដឹងនាថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកានេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដី បន្ទាប់ពីភ្លៀងព្យុះស៉ីក្លូននៅកោះស៊ូម៉ាត្រា បានកើនឡេីងដល់ ៣០៣នាក់ហើយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ យ៉ាងហោចណាស់មនុស្ស ២៧៩នាក់នៅតែបាត់ខ្លួន ហើយរាប់រយនាក់បន្តជាប់គាំងនៅក្នុងខេត្តចំនួន ៣នៅទូទាំងកោះស៊ូម៉ាត្រា ដែលជាតំបន់ភាគខាងលិចបំផុតរបស់ប្រទេសឥណ្ឌូណេស៉ី ។ កម្លាំងជួយសង្គ្រោះកំពុងព្យាយាមទម្លុះឧបសគ្គរារាំងផ្លូវ ដែលបណ្តាលមកពីការបាក់ដី ហើយនៅមានមនុស្សបានជាប់គាំង ត្រូវការការផ្គត់ផ្គង់។ នៅថ្ងៃអាទិត្យ យោធានឹងត្រូវបានដាក់ពង្រាយ​ ដើម្បីជួយដល់កិច្ចប្រឹងប្រែងសង្គ្រោះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

តុលាការ ICC បដិសេធសំណើសុំដោះលែងអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte

Liny Chan November 29, 2025 29/11/2025

(ឡាអេ)៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានសម្រេចនៅថ្ងៃសុក្រនេះថា អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) វ័យ ៨០ឆ្នាំ ត្រូវតែបន្តស្ថិតក្រោមការឃុំខ្លួន បើទោះបីជាមានការប្តឹងឧទ្ធរណ៍ពីក្រុមមេធាវីសុំឱ្យដោះលែង ដោយសំអាងលើវ័យចាស់ជរា និងបញ្ហាសុខភាពក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ឌូទើតេ ដែលបានកាន់តំណែងពីឆ្នាំ២០១៦ ដល់ ២០២២ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់ទីក្រុងឡាអេ កាលពីខែមីនា ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទឃាតកម្មក្នុងអំឡុងពេល «សង្គ្រាមប្រឆាំងគ្រឿងញៀន» ដ៏បង្ហូរឈាមរបស់លោក ដែលបានសម្លាប់ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនរាប់ពាន់នាក់។ ចៅក្រមសាលាឧទ្ធរណ៍បានបដិសេធសំណើសុំដោះលែងបណ្តោះអាសន្ន ដែលមានន័យថាលោកត្រូវបន្តស្នាក់នៅក្នុងមន្ទីរឃុំឃាំងដើម្បីរង់ចាំការកាត់ក្តី។ ទោះជាយ៉ាងណា ក្រុមមេធាវីរបស់លោកកំពុងព្យាយាមទម្លាក់ចោលសំណុំរឿងនេះទាំងមូល ដោយអះអាងថាការចាប់ខ្លួនលោកគឺខុសច្បាប់ ហើយ ICC គ្មានយុត្តាធិការលើហ្វីលីពីនទេ ព្រោះប្រទេសនេះបានដកខ្លួនចេញពីតុលាការតាំងពីឆ្នាំ២០១៩ មកម្ល៉េះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ករណីឆេះអគារស្នាក់នៅក្នុងទីក្រុងហុងកុង៖ មនុស្សបាត់បង់ជីវិតកើនដល់ ១២៨នាក់ ហើយ ២០០នាក់ នៅបន្តបាត់ខ្លួន

Liny Chan November 28, 2025 28/11/2025

(ហុងកុង)៖ ប្រមុខកិច្ចការសន្តិសុខរបស់ទីក្រុងហុងកុងនៃប្រទេសចិន នារសៀលថ្ងៃសុក្រនេះ បានឱ្យដឹងថា តួលេខអ្នកស្លាប់ ក្នុងសោកនាដកម្មអគ្គិភ័យដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេលជិត ៨០ឆ្នាំ បានបន្តកើនដល់១២៨នាក់ ហើយមនុស្សប្រមាណ ២០០នាក់ផ្សេងទៀត នៅតែបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ គ្រោះអគ្គិភ័យខាងលើបានកើតឡើង នៅតំបន់អគារអាផាតធឺមិន Wang Fuk Court ដែលមានអគារកម្ពស់៣២ជាន់សរុប៨ខ្នង ស្ថិតក្នុងខណ្ឌ Tai Po ភាគខាងជើងក្រុងហុងកុង កាលពីរសៀលថ្ងៃពុធសប្តាហ៍នេះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Chris Tang ប្រមុខកិច្ចការសន្តិសុខរបស់ហុងកុង បាននិយាយដូច្នេះថា «យើងមិនច្រានចោលលទ្ធភាព ដែលថាសាកសពបន្ថែមទៀត អាចនឹងត្រូវរកឃើញ នៅពេលប៉ូលិសចូលទៅខាងក្នុងអគារ ដើម្បីធ្វើការស៉ើបអង្កេតលម្អិតនោះទេ»។ មកទល់ពេលនេះ កិច្ចប្រឹងប្រែងជួយសង្រ្គោះនិងពន្លត់អគ្គិភ័យ បានបិទបញ្ចប់ ដោយមនុស្សយ៉ាងហោច៧៩នាក់ រួមមានភ្នាក់ងារពន្លត់អគ្គិភ័យ១២នាក់ បានរងរបួស។ គ្រោះអគ្គិភ័យ banកើតឡើងចំពេលអគារទាំងនោះ ដែលជាទីជម្រករបស់​មនុស្សសរុបជាង៤៦០០នាក់ ត្រូវបានហ៊ុមព័ទ្ធដោយរន្ទាឫស្សី និងសំណាញ់បៃតង សម្រាប់ការងារកែលម្អ។ គួរបញ្ជាក់ថា បើតាមលោក Tang ប្រព័ន្ធកណ្តឹងប្រកាសអាសន្នអគ្គិភ័យ […]

រដ្ឋាភិបាលថៃ ប្រកាសថា គ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេស ផ្តាច់ជីវិតមនុស្សកើនដល់ ១៤៥នាក់

Liny Chan November 28, 2025 28/11/2025

(បាងកក)៖ នារសៀលថ្ងៃសុក្រនេះ រដ្ឋាភិបាលថៃបានប្រកាសថា ចំនួនមនុស្សបាត់បង់ជីវិត នៅទូទាំងតំបន់ភាគខាងត្បូងប្រទេស ដោយសារគ្រោះទឹកជំនន់ បានកើនដល់យ៉ាងហោច១៤៥នាក់ ដោយក្នុងនោះជាង១០០នាក់ បានស្លាប់នៅខេត្ត Songkhla ដែលរងគ្រោះខ្លាំងជាងគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat បាននិយាយក្នុងសន្និសីទសារព័ត៌មានដូច្នេះថា «តួលេខមនុស្សស្លាប់​សរុបទាំងអស់ គិតត្រឹមពេលនេះ នៅទូទាំងបណ្តាខេត្តភាគខាងត្បូង គឺ១៤៥នាក់»។ រយៈពេលប្រមាណជា ១សប្តាហ៍មកនេះ មហន្តរាយទឹកជំនន់ដ៏សាហាវមិនធ្លាប់មាន បានវាយប្រហារលើខេត្តប្រហែល ១០នៅភាគខាងត្បូងប្រទេសថៃ ប៉ះពាល់ដល់មនុស្សសរុបជិត​ ៣លាននាក់។ កន្លែងដែលត្រូវគេមើលឃើញ ទទួលរងការជន់លិចខ្លាំងក្លាធ្ងន់ធ្ងរបំផុតនោះ គឺទីក្រុង Hat Yai នៃខេត្ត Songkhla។ ឥឡូវទឹកហាក់បានចាប់ផ្តើមស្រកចុះទៅវិញហើយ។ គួរបញ្ជាក់ថា នាថ្ងៃសុក្រនេះ រដ្ឋាភិបាលថៃ បាននិយាយថា ខ្លួនបានព្យួរតំណែងអភិបាលស្រុក Hat Yai ជុំវិញការចោទប្រកាន់ថា បរាជ័យក្នុងការឆ្លើយតបចំពោះវិបត្តិទឹកជំនន់។ ដោយឡែក ក្រៅពីប្រទេសថៃ ប្រទេសមួយចំនួនទៀតនៅក្នុងតំបន់ ដូចជាម៉ាឡេស៉ី និង​ឥណ្ឌូណេស៉ី ក៏កំពុងជួបប្រទះគ្រោះធម្មជាតិទឹកជំនន់ខ្លាំងផងដែរ […]

អ្នកបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់ និងបំណាក់ដីនៅឥណ្ឌូណេស៊ី កើនដល់ ៦១នាក់

Liny Chan November 28, 2025 28/11/2025

(ហ្សាការតា)៖ អាជ្ញាធរនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារបំណាក់ដី និងគ្រោះទឹកជំនន់នៅកោះស៊ូម៉ាត្រា (Sumatra) បានកើនដល់យ៉ាងហោច ៦១នាក់ និងបារម្ភថាតួលេខអ្នកស្លាប់អាចនឹងបន្តកើនឡើង ខណៈភ្លៀងនៅតែបន្តធ្លាក់ ហើយមនុស្ស១០០នាក់បន្តបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ីកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា បានប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីផ្ដល់ជំនួយ និងជួយសង្រ្គោះនៅផ្នែកខាងជើងនៃកោះស៊ូម៉ាត្រ (Sumatra) ដែលរងគ្រោះ ធ្ងន់ធ្ងរជាងគេដោយផ្លូវជាច្រើនត្រូវបានកាត់ផ្ដាច់ រីឯប្រព័ន្ធទូរគមនាគមន៍មួយចំនួនត្រូវបានបំផ្លាញដោយបំណាក់ដី។ មន្ត្រីប៉ូលិសឥណ្ឌូណេស៊ីម្នាក់ឈ្មោះ Ferry Walintukan បានឱ្យដឹងថា មនុស្ស៤៣នាក់បានស្លាប់នៅខេត្តស៊ូម៉ាត្រខាងជើង។ ចំណែក មនុស្ស៩នាក់ទៀតស្លាប់នៅខេត្តស៊ូម៉ាត្រខាងលិច និង៩នាក់ផ្សេងទៀតស្លាប់ក្នុងខេត្ត Aceh។ គួរបញ្ជាក់ថា ព្យុះស៉ីក្លូនដ៏កម្រ បានបោកបក់ទូទាំងកោះ Sumatra រួមទាំងនៅជិតច្រកសមុទ្រ Malacca ហើយបង្កជាទឹកជំនន់ និងបំណាក់ដី ចំពេលដែលប្រទេសអាស៊ានដទៃដូចជាថៃ និងម៉ាឡេស៊ី ក៏កំពុង​ប្រឈម​នឹងគ្រោះ​ទឹកជំនន់​ដ៏​សាហាវផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News