ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃ នៅក្នុងប្រទេសអេស្ប៉ាញ បំផ្លាញព្រៃឈើលើផ្ទៃដី ៣,០០០ហិកតា

Khmerpress March 26, 2023 26/03/2023

(ម៉ាឌ្រីដ)៖ អាជ្ញាធរនៅក្នុងប្រទេសអេស្ប៉ាញ បានឱ្យដឹងនៅថ្ងៃសុក្រសប្ដាហ៍នេះថាភ្លើងឆេះព្រៃធំដំបូងបំផុតមួយនៅក្នុងឆ្នាំ២០២៣នេះ ដែលបាននិងកំពុងឆាបឆេះនៅឯតំបន់ Valencia ស្ថិតនៅ ភាគខាងកើតនៃប្រទេស បានបំផ្លាញព្រៃឈើលើផ្ទៃដីជាង ៣,០០០ហិកតាហើយ និងបង្ខំឱ្យប្រជាជន ១,៥០០នាក់ បោះបង់ចោលផ្ទះសម្បែងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន Reuters​ នៅថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣។ ក្រុមអ្នកពន្លត់អគ្គិភ័យចំនួន ៥០០នាក់ គាំទ្រដោយយន្ដហោះ និងឧទ្ធម្ភាគចក្រចំនួន១៨គ្រឿង បាននិងកំពុងតស៊ូប្រយទ្ធជាមួយអណ្ដាតភ្លើងឆេះព្រៃ ជាពិសេសគឺភ្លើងឆេះព្រៃនៅក្បែរភូមិ វីយ៉ានូអេវ៉ា ដេ វីវែរ (Villanueva de Viver) នៃតំបន់វ៉ាឡិនសៀ (Valencia)។ គួរបញ្ជាក់ថា នៅក្នុងប្រទេសអេស្ប៉ាញ កាលពីឆ្នាំ២០២២កន្លងទៅ ភ្លើងឆេះព្រៃ ៤៩៣កន្លែង បានបំផ្លាញព្រៃឈើលើផ្ទៃដី ៣០៧,០០០ហិកតាឯណោះ ហើយមូលហេតុចម្បងមួយដែលបណ្ដាល ឱ្យមានភ្លើងឆេះព្រៃ គឺមានជាប់ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អាជ្ញាធរថៃព្យាករណ៍ថា​ សីតុណ្ហភាពក្នុងរដូវក្តៅឆ្នាំនេះនឹងត្រូវក្តៅជាងឆ្នាំមុន ១អង្សាសេបន្ថែមទៀត ខណៈតំបន់ខ្លះរលកកម្តៅអាចកើនឡើងដល់ ៤៣អង្សាសេ

Khmerpress March 25, 2023 25/03/2023

ថៃ៖ នាយកដ្ឋានឧតុនិយមថៃបានធ្វើការព្យាករណ៍ថា រលកកម្តៅជាមធ្យមនៅក្នុងរដូវក្តៅឆ្នាំនេះនឹងត្រូវកើនឡើង ១អង្សាសេបន្ថែមទៀត បើធៀបទៅនឹងកម្រិតសីតុណ្ហភាពដែលបានកើនឡើងខ្ពស់បំផុតកាលពីឆ្នាំកន្លងទៅ នេះបើយោងទៅតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃសៅរ៍ ទី២៥ ខែមីនានេះ។ បើតាមអាជ្ញាធរឧតុនិយមថៃបានបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះទីក្រុងបាងកកអាចប្រឈមនឹងសីតុណ្ណភាពអតិបរមារហូតដល់ ៣៨,៥ អង្សាសេ ខណៈសីតុណ្ហភាពនៅតាមបណ្តាខេត្តមួយចំនួនវិញអាចកើនឡើងខ្ពស់បំផុតរហូតដល់កម្រិត ៤១,៥ អង្សាសេ។ បើតាមលោកស្រី Chomparee Chompurat ដែលជាប្រធាននាយកដ្ឋានឧតុនិយមថៃបានលើកឡើងថា នៅក្នុងរដូវក្តៅឆ្នាំនេះសីតុណ្ហភាពជារួមនឹងត្រូវក្តៅជាងឆ្នាំមុននៅគ្រប់ទីកន្លែងទូទាំងប្រទេស ខណៈតំបន់មួយចំនួនអាចនឹងត្រូវប្រឈមជាមួយរលកកម្តៅក្នុងកម្រិតផ្សេងគ្នា។ ប្រធាននាយកដ្ឋានរូបនេះបានបន្តថា តាមការព្យាករណ៍​បានបង្ហាញថា ក្នុងរដូវឆ្នាំ ២០២៣ នេះ ទីក្រុងបាងកកអាចប្រឈមនឹងរលកកម្តៅខ្ពស់បំផុតក្នុងកម្រិតរហូតដល់ ៣៩ អង្សាសេ ខណៈនៅតាមបណ្តាខេត្តវិញគឺសីតុណ្ហភាពអាចកើនឡើងរហូតដល់កម្រិត ៤៣ អង្សាសេឯណោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ចិននឹងអនុវត្តគោលនយោបាយពន្ធសូន្យលើការនាំចូលធ្យូងថ្មដល់ដំណាច់ឆ្នាំ២០២៣

Khmerpress March 25, 2023 25/03/2023

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រទេសចិននឹងពង្រីកគោលនយោបាយអនុគ្រោះពន្ធមួយចំនួន និងបន្តអនុវត្តពន្ធសូន្យលើការនាំចូលធ្យូងថ្មរហូតដល់ដំណាច់ឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ការផ្សព្វផ្សាយទូរទស្សន៍រដ្ឋចិន CCTV នេះធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលដឹកនាំដោយនាយករដ្ឋមន្ត្រីចិនថ្មីគឺលោក លី ឈាង នៅថ្ងៃដដែលនោះ។ ប្រទេសចិនបានកាត់បន្ថយពន្ធលើធ្យូងថ្មរហូតដល់អត្រាសូន្យភាគរយកាលពីខែមេសាឆ្នាំមុនក្នុងគ្រាដែលមានការប្រឈមនឹងក្តីព្រួយបារម្ភអំពីសុវត្ថិភាពថាមពលក្នុងស្រុក និងការរំខានដល់ការផ្គត់ផ្គង់។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការនាំចូលធ្យូងថ្មរបស់ប្រទេសចិនក្នុងរយៈពេលពីរខែដំបូងក្នុងឆ្នាំនេះបានកើនឡើង ៧១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសាររោងចក្រផលិតថាមពលបានបង្កើនការទិញធ្យូងថ្មដែលមានតំលៃថោកពីប្រទេសឥណ្ឌូណេស៊ី ខណៈដែលការទិញធ្យូងថ្មពីប្រទេសម៉ុងហ្គោលីក៏កើនឡើងផងដែរបន្ទាប់ពីការបន្ធូរបន្ថយការរឹតបន្តឹងវិធានការប្រឆាំងជំងឺកូវីដ-១៩។ CCTV បានរាយការណ៍ទៀតថា ប្រទេសចិនក៏នឹងកាត់បន្ថយពន្ធមួយចំនួនសម្រាប់ក្រុមហ៊ុនតូចៗ និងអាជីវកម្មបុគ្គល ហើយបន្តគោលនយោបាយអនុគ្រោះបែបនេះរហូតដល់ដំណាច់ឆ្នាំ២០២៤។ គោលនយោបាយអនុគ្រោះពន្ធផ្សេងទៀត រួមមានការកាត់បន្ថយពន្ធទាក់ទងនឹងការស្រាវជ្រាវ និងការអភិវឌ្ឍ និងការកាត់ពាក់កណ្តាលនូវពន្ធលើដីឃ្លាំងសម្រាប់ការស្តុកទុកទំនិញច្រើននៅក្នុងតំបន់ទីក្រុងសម្រាប់ក្រុមហ៊ុនឡូជីស្ទិក។ ទូរទស្សន៍ CCTV បានបន្ថែមថា ការកាត់បន្ថយពន្ធនេះត្រូវបានរំពឹងថានឹងកាត់បន្ថយបន្ទុកចំណាយសរុបជាង ៤៨០ពាន់លានយន់ (៦៩,៨ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ពលរដ្ឋហ្វីលីពីន ១១លាននាក់កំពុងប្រឈមនឹងបញ្ហាខ្វះទឹកប្រើប្រាស់ក្នុងអំឡុងពេលនៃរដូវក្តៅនេះ

Khmerpress March 25, 2023 25/03/2023

ហ្វីលីពីន៖ លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr បានឲ្យដឹងកាលពីថ្ងៃសុក្រ ទី២៤ ខែមីនាម្សិលមិញថា ប្រទេសហ្វីលីពីននឹងត្រូវប្រឈមជាមួយវិបត្តិខ្វះទឹកស្អាតប្រើប្រាស់ក្នុងកម្រិតគួរឲ្យកត់សម្គាល់មួយនៅអំឡុងពេលនៃរដូវក្តៅនេះ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា ការថ្លែងខាងលើនេះគឺត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលលោកប្រធានាធិបតីហ្វីលីពីនបានអញ្ជើញទៅចូលរួមសន្និសិទ្ធមួយស្តីពីអំពីធនធានទឹកនិងការតាំងពិព័រណ៍លើកទី ៦ ដែលបានរៀបចំនៅក្នុងទីក្រុងម៉ានីល។ បើតាមលោកប្រធានាធិបតីវ័យ ៦៥ឆ្នាំរូបនេះបានបញ្ជាក់ថា វិបត្តិខ្វះទឹកស្អាតប្រើប្រាស់នេះអាចនឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅកាន់ក្រុមពលរដ្ឋប្រមាណជា ១១លាននាក់ ខណៈបញ្ហានេះមិនមែនជាបញ្ហាក្នុងរយៈពេលវែងនោះទេ ពោលគឺវាគ្រាន់តែកើតឡើងតាមបែបធម្មជាតិនៅក្នុងរដូវក្តៅនេះតែប៉ុណ្ណោះ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ លោកប្រធានាធិបតីហ្វីលីពីនបានលើកឡើងថា រដ្ឋាភិបាលបានកំពុងតែខិតខំធ្វើការកែលម្អប្រព័ន្ធចម្រោះទឹកនិងប្រព័ន្ធបង្ហូរទឹកទៅកាន់តំបន់ដាច់ស្រយាលឆ្ងាយៗហើយ ដើម្បីជួយសម្របសម្រួលឲ្យពលរដ្ឋអាចទទួលបានទឹកស្អាតយកទៅប្រើប្រាស់ក្នុងអំឡុងពេលដែលប្រភពទឹកធម្មជាតិនៅក្នុងតំបន់ពួកគេរស់នៅត្រូវរីងស្ងួត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ស្តេច Charles និងម្ចាស់ក្សត្រី Camilla ពន្យារពេលទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសបារាំង ដោយសារការតវ៉ានៅទីនោះមានកាន់តែខ្លាំងឡើង

Khmerpress March 25, 2023 25/03/2023

ការិយាល័យប្រធានាធិបតីបារាំង និងវិមាន Buckingham បានធ្វើសេចក្តីប្រកាសកាលពីថ្ងៃសុក្រថា ស្តេច Charles (ឆាល) របស់ចក្រភពអង់គ្លេស បានពន្យារពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសបារាំង ជាកន្លែងដែលការតវ៉ាកាន់តែខ្លាំងឡើងជុំវិញកំណែទម្រង់ប្រាក់សោធននិវត្តន៍របស់ប្រធានាធិបតី Emmanuel Macron។ ស្តេច Charles និងម្ចាស់ក្សត្រី Camilla គ្រោងនឹងធ្វើទស្សនកិច្ចពីថ្ងៃអាទិត្យដល់ថ្ងៃពុធ ហើយវាជា​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើក​ដំបូង​របស់​ទ្រង់​ចាប់​តាំង​ពី​ឡើង​គ្រង​រាជ្យ​នៅ​ខែ​កញ្ញា។ លោក Macron បាននិយាយថា ការធ្វើដំណើរត្រូវតែកំណត់ពេលឡើងវិញ នៅពេលដែលភាពស្ងប់ស្ងាត់ត្រូវបានស្តារឡើងវិញ។ លោក​បាន​បន្ថែម​ថា ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​បន្ថែម​ទៀត​ត្រូវ​បាន​គេ​រំពឹង​ទុក​នៅ​ថ្ងៃ​អង្គារសប្ដាហ៍ក្រោយ។ កាល​ពី​សប្តាហ៍​មុន រដ្ឋាភិបាល​បារាំង​បាន​បង្ខំ​ឱ្យមាន​ច្បាប់​កែទម្រង់​សោធននិវត្តន៍​តាមរយៈ​សភា។ ការផ្លាស់ប្តូររួមមានការបង្កើនអាយុសោធននិវត្តន៍ពី ៦២ ទៅ ៦៤ ឆ្នាំ ដែលទង្វើ​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​តវ៉ា​ទូទាំង​ប្រទេស និងការប៉ះទង្គិចជាមួយប៉ូលិស៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ក្រសួង​សុខាភិបាល​វៀតណាម កំពុងស្នើឱ្យមានការយកពន្ធ​អាករចំពោះភេសជ្ជៈ​មានជាតិស្ករលើសកម្រិត

Khmerpress March 24, 2023 24/03/2023

ក្រសួង​សុខាភិបាលវៀតណាម​បាន​ស្នើ​ឱ្យមានការ​អនុវត្ត​ពន្ធ​អាករ​សម្រាប់​ភេសជ្ជៈ​ផ្អែម​ទាំងអស់ ដើម្បីឱ្យស្របតាម​ការណែនាំរបស់​អង្គការ​សុខភាព​ពិភពលោក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។ ក្នុងកិច្ចប្រជុំស្តីពីផលប៉ះពាល់នៃភេសជ្ជៈផ្អែមលើសុខភាព កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Tran Thi Trang អនុប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងសុខាភិបាល បាននិយាយថា ក្រសួងកំពុងស្នើឱ្យអនុវត្តការយកពន្ធគយ ដោយផ្អែកលើបរិមាណជាតិស្ករនៅក្នុង ១០០ មីលីលីត្រទឹក។ ការ​ស្នើ​នេះត្រូវបាន​ធ្វើ​ឡើង​ ខណៈ​ក្រសួង​ហិរញ្ញវត្ថុ​កំពុង​បង្កើត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ពន្ធ​អាករ​សម្រាប់​ភេសជ្ជៈ​ផ្អែម។ លោកស្រីអនុប្រធានបាននិយាយថា វាគួរតែមានការចាត់ថ្នាក់កម្រិតជាតិស្ករឱ្យបានច្បាស់លាស់ ដែលមានន័យថា ជាតិស្ករកាន់តែច្រើន តម្លៃពន្ធក៏កាន់តែខ្ពស់។ លោកស្រីបាន​ស្នើ​ថា ភេសជ្ជៈ​ដែល​មាន​កម្រិត​ជាតិ​ស្ករ​ក្រោម​កម្រិត​ជាក់លាក់មួយ នឹង​មិន​ចាំបាច់​ត្រូវ​យក​ពន្ធ​បន្ថែមនោះទេ។ ក្រសួង​ក៏បាននិយាយដែរថា នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ភេសជ្ជៈ​ផ្អែមមានការរីកលូតលាស់យ៉ាងខ្លាំង ហើយពួកគេរំពឹងថា ភេសជ្ជៈ​ទាំង​នេះ​នឹង​កើន​ឡើង​ពី ៣ ទៅ ៥% ​ក្នុង​រយៈ​ពេល ៥ ឆ្នាំ​ខាង​មុខ។ យោងតាមនិយមន័យរបស់អង្គការ​សុខភាព​ពិភពលោក ភេសជ្ជៈផ្អែមគឺជាភេសជ្ជៈដែលមានជាតិស្ករបន្ថែម ដូចជាទឹកសូដាផ្អែម ទឹកក្រូចដប និងភេសជ្ជៈប៉ូវកម្លាំង។ WHO ណែនាំឱ្យមានការដាក់ពន្ធលើភេសជ្ជៈផ្អែមលើសកម្រិតបែបនេះ គឺដើម្បីសុខភាព និងកាត់បន្ថយជំងឺធាត់ក្នុងចំណោមប្រជាជន។ យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលវៀតណាមនៅមិនទាន់វាយតម្លៃកម្រិតជាតិស្ករ ដែលនឹងត្រូវគិតពន្ធគយបន្ថែមនោះទេ។ ជាមួយគ្នានេះ ក្រុមហ៊ុនភេសជ្ជៈជាច្រើនក៏កំពុងស្នើសុំឱ្យពន្យារពេលការដាក់ពន្ធនេះ ដោយសារតែពួកគេទើបតែងើបពីជំងឺ COVID-19 ដែលបានប៉ះពាល់យ៉ាងខ្លាំង លើការផលិតក្នុងឆ្នាំកន្លងមក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ស្ថានីយ៍ទូរទស្សន៍ហុងកុង TVB ប្រកាសបញ្ឈប់បុគ្គលិក២០០នាក់

Naren March 24, 2023 24/03/2023

(ហុងកុង)៖ ស្ថានីយ៍ទូរទស្សន៍ហុងកុង TVB បាននិយាយថា ខ្លួនត្រូវបង្ខំកាត់បន្ថយបុគ្គលិក ដើម្បីសន្សំថ្លៃប្រតិបត្តិការ។ នៅថ្ងៃទី២៤ ខែមីនា សារព័ត៌មានហុងកុង HK01 បានរាយការណ៍ថា TVB បានប្រកាសថានឹងបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ៥% ស្មើនឹង២០០នាក់។ យោងតាមរបាយការណ៍ក្នុងឆ្នាំ២០២០ TVB មានបុគ្គលិកចំនួន ៣,៩០៧ រួមទាំងសិល្បករជាប់កិច្ចសន្យា និងបុគ្គលិកនៅក្រុមហ៊ុនក្នុង និងក្រៅទីក្រុងហុងកុង។ យោងតាមប្រធាន TVB លោក Hua Dao បានឱ្យដឹងថា ស្ថានីយ៍ទូរទស្សន៍បន្តកត់ត្រាការខាតបង់នៅឆ្នាំ២០២២មូលហេតុគឺដោយសារឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មមិនដូចការរំពឹងទុក ហើយគម្រោងវិនិយោគជាច្រើនក៏បរាជ័យ។ មុនពេលរលកនៃវិបត្តិសេដ្ឋកិច្ច និងការងើបឡើងវិញយឺតនៃឧស្សាហកម្មកម្សាន្តបន្ទាប់ពីការរាតត្បាត Covid-19 នៅហុងកុង TVB ត្រូវបានបង្ខំឱ្យកាត់បន្ថយការចំណាយ។ មិន​ត្រឹម​តែ​បញ្ឈប់​បុគ្គលិក​ទេ ក្រុមហ៊ុន​ផលិត​ភាពយន្ត​ដ៏​ល្បី​មួយ​នេះ​ក៏​បាន​ប្រកាស​ថា​នឹង​ឈប់​ផលិត​គម្រោង​ភាពយន្ត និង​កម្មវិធី​ទូរទស្សន៍​ដែល​មាន​ការ​វាយតម្លៃ​ទាបផងដែរ។ លោក Hua Dao បាននិយាយថា TVB មានបំណងសន្សំប្រាក់ចំនួន ២៦០លានហុងកុង (៣៣.១លានដុល្លារអាមេរិក ) នៅឆ្នាំនេះ ដើម្បីរក្សាតុល្យភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឡើងវិញ។ TVB បង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៥៧ គឺ​ជា​ទូរទស្សន៍​ចាស់​បំផុត​និង​ល្បី​បំផុត​ក្នុង​ប្រទេស​ចិន ជាពិសេសរឿងភាគដែលផលិតដោយ TVB […]

ជនជាតិថៃម្នាក់ប្រកាសរកទិញក្រដាសប្រាក់ ២០បាត ដ៏កម្រមួយ ហើយគាត់ហ៊ានឱ្យថ្លៃរហូតដល់ ៣,០០០បាត ក្នុងមួយសន្លឹក

Khmerpress March 24, 2023 24/03/2023

យោងតាមការចុះផ្សាយរបស់ The Thaiger បានឱ្យដឹងថា អ្នកប្រមូលទិញកាក់ និងក្រដាសប្រាក់ថៃមួយរូប បានប្រកាសរកទិញក្រដាសប្រាក់ ២០បាត ដ៏កម្រមួយ ហើយគាត់នឹងហ៊ានឱ្យថ្លៃរហូតដល់ទៅ ៣,០០០បាត នៅក្នុងមួយសន្លឹក។ ក្រដាសប្រាក់ ២០ បាតថ្មី ដែលបញ្ចេញឱ្យចរាចរកាលពីឆ្នាំមុន ត្រូវបានបោះពុម្ពដោយគ្មានបន្ទាត់បញ្ឈរនៅខាងឆ្វេង (ដូចក្នុងរូបខាងក្រោម) ហើយលោក Gig ដែលជាអ្នកប្រមូលទិញ នឹងផ្ដល់ជូនរហូតដល់ ៣,០០០បាត ទៅតាមស្ថានភាពក្រដាសនៅចាស់ ឬថ្មី។ លោក Gig បានប្រកាសរកក្រដាសប្រាក់ ២០បាត តាំងតែពីខែឧសភា ឆ្នាំមុន ដោយសារគាត់ដឹងថា ក្រដាសប្រាក់កម្រនេះនៅមានចរាចរ ហើយកាលពីខែមុន គាត់ក៏ធ្លាប់ប្រកាសឱ្យថ្លៃ ១,៥០០បាត ប៉ុន្តែពុំទាន់រកឃើញអ្នកលក់នោះទេ។ គាត់ក៏ហ៊ានឱ្យថ្លៃពី ៥០,០០០ ទៅ ១៥០,០០០បាត នៅក្នុងមួយដុំក្រដាសប្រាក់ដែលមាន ១០០សន្លឹកផងដែរ (លុយដែលបោះពុម្ភក្នុងបាច់តែមួយ)។ ជម្រាបដែរថា កាលពីខែកញ្ញាឆ្នាំមុន ធនាគារកណ្តាលថៃ (BOT) បាននិយាយថា ក្រដាសប្រាក់ថៃ ២០ បាតថ្មី ត្រូវបានបោះពុម្ពខុសបច្ចេកទេស ដោយលេខថៃ និងអារ៉ាប់មិនស៊ីគ្នាឡើយ។ ធនាគារកណ្តាលបាននិយាយថា ពួកគេកំពុងធ្វើការប្រមូលក្រដាសប្រាក់ដែលបោះពុម្ភខុសនោះ […]

ចិនបណ្តេញនាវាចម្បាំងអាមេរិកសាជាថ្មី ដែលបានចូលមកដែនទឹកក្បែរទីប្រជុំកោះមានបញ្ហាវិវាទ នៅសមុទ្រចិនខាងត្បូង ២ថ្ងៃជាប់ៗគ្នា

Khmerpress March 24, 2023 24/03/2023

(ប៉េកាំង)៖ ក្រសួងការពារជាតិចិននៅថ្ងៃសុក្រនេះ បាននិយាយថា ជាថ្មីម្តងទៀត ខ្លួនត្រូវបង្ខំតាមឃ្លាំមើលនិងបណ្តេញ នាវាចម្បាំងអាមេរិក ឈ្មោះ ម៉ាយលៀស (Milius) ដែលបានបន្តបំពានចូលមកក្នុងដែនទឹករបស់ចិនពីរថ្ងៃជាប់ៗគ្នា នៅតំបន់សមុទ្រចិនខាងត្បូងក្បែរទីប្រជុំកោះ ប៉ារ៉ាសែល (Paracel)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣។ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «យើងសូមទាមទារជាកំហិតឱ្យសហរដ្ឋអាមេរិក បញ្ឈប់​ជាបន្ទាន់នូវសកម្មភាពបង្កហេតុបែបនេះ ហើយបើពុំដូច្នោះទេនឹងត្រូវទទួលរងផលវិបាកធ្ងន់ធ្ងរ នៃឧប្បត្តិហេតុដែលមិនអាចមើលឃើញមុន ជាក់ជាមិនខាននោះឡើយ»។ ចំណែកឯយោធាជើងទឹកអាមេរិកបានអះអាងថា ​សកម្មភាពនៃនាវាចម្បាំងបំពាក់មីស៉ីលរបស់ខ្លួន នៅឯ​តំបន់សមុទ្រចិនខាងត្បូង គឺជាការអនុវត្តសិទ្ធិសេរីភាពនៃការធ្វើនាវាចរណ៍។ យោធាជើងទឹកអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការទាមទារចំណែកដែនទឹកយ៉ាងធំសម្បើម និងមិនស្របច្បាប់នៅ​សមុទ្រចិនខាងត្បូង បង្កការគំរាមកំហែងធ្ងន់ធ្ងរ ចំពោះសេរីភាពនៃលំហសមុទ្រ រាប់បញ្ចូលទាំងសេរីភាពនៃការធ្វើនាវាចរណ៍ សិទ្ធិហោះហើរកាត់ពីលើ សិទ្ធិធ្វើពាណិជ្ជកម្មដោយសេរី ក៏ដូចជាសេរីភាពនៃកាលានុវត្តភាពសេដ្ឋកិច្ច សម្រាប់បណ្តាប្រទេសដែលមានឆ្នេរជាប់ដែនសមុទ្រដ៏ធំមួយនេះ។ គួរបញ្ជាក់ថា វាគឺជាការប្រឈមមុខដាក់គ្នា២ថ្ងៃជាប់ៗគ្នាហើយ រវាងកំពូលមហាអំណាចទាំង២ ពាក់ព័ន្ធវត្តមាននាវាចម្បាំងអាមេរិកខាងលើ នៅសមុទ្រចិនខាងត្បូង ស្របពេលដែលភាពតានតឹង កំពុងតែកើនឡើងស្រាប់នៅក្នុងតំបន់ផ្លូវទឹកនេះ ដែលមួយឆ្នាំៗមានលំហូរពាណិជ្ជកម្មទំហំខ្ទង់ទ្រីលានដុល្លារ ធ្វើដំណើរឆ្លងកាត់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ការតវ៉ាកាន់តែខ្លាំងក្លាឡើងនៅទូទាំងប្រទេសបារាំង ក្រោយលោក ម៉ាក្រុង ប្តេជ្ញាកាន់តែមុតមាំ ក្នុងការធ្វើកំណែទម្រង់ច្បាប់សោធននិវត្តន៍

Naren March 23, 2023 23/03/2023

(ប៉ារីស)៖ មនុស្សរាប់សែននាក់នឹងធ្វើកូដកម្ម ក៏ដូចជាបាតុកម្មក្នុងប្រទេសបារាំងនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រធានាធិបតី លោក អេមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្តេជ្ញាកាន់តែខ្លាំងថានឹងជំរុញការធ្វើកំណែទម្រង់ប្រាក់សោធននិវត្តន៍ ទោះបីជាមានកំហឹងកើនឡើងទូទាំងប្រទេសក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣។ នៅថ្ងៃពុធសប្តាហ៍នេះ លោក ម៉ាក្រុង បានថ្លែងថា ច្បាប់ថ្មីនេះគឺមានភាពចាំបាច់ ហើយនឹងចូលជាធរមាននៅចុងឆ្នាំ២០២៣ ខាងមុខ ការតវ៉ាប្រឆាំងនឹងច្បាប់ដែលកំណត់ពេលចូលនិវត្តន៍នៅអាយុ ៦៤ឆ្នាំ បានទាក់ទាញមនុស្សជាច្រើនឲ្យចូលរួមក្នុងការប្រមូលផ្តុំ ដែលរៀបចំដោយសហជីព ចាប់តាំងពីខែមករា ឆ្នាំ២០២៣ មក។ កូដកម្មនៅថ្ងៃព្រហស្បតិ៍នេះ គេនឹងឃើញមានការរំខានដល់ ចរាចរណ៍ផ្លូវរថភ្លើង ហើយអាកាសយានដ្ឋានក៏រងផលប៉ះពាល់ផងដែរ ដោយអ្នកចូលរួមមានរាប់ចាប់តាំងពីគ្រូបង្រៀន បុគ្គលិកដេប៉ូស្តុកប្រេង និងកម្មករប្រមូលសំរាម។ លោក ហ្វីលីព ម៉ាទីណេស (Philippe Martinez) ដែលដឹកនាំសហជីព CGT ជាក្រុមដែលមាននិន្នាការជំទាស់ខ្លាំង បានគូសបញ្ជាក់ថា «ការឆ្លើយតបដ៏ល្អបំផុតដែលយើងអាចផ្តល់ឲ្យលោកប្រធានាធិបតី គឺមានមនុស្សរាប់លាននាក់នាំគ្នាធ្វើកូដកម្ម និងនៅតាមដងផ្លូវ»។ គួរបញ្ជាក់ថា ការឆ្លើយតបយ៉ាងខឹងសម្បារពីសហជីព និងគណបក្សប្រឆាំង កើតមានឡើងនៅពេលដែលលោក ម៉ាក្រុង […]