អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារថា មនុស្ស៥នាក់បានស្លាប់ នៅក្នុងប្រទេសតង់ហ្សានី ក្នុងទ្វីបអាហ្វ្រិក ដោយសារជំងឺបង្កដោយមេរោគ Marburg នៅក្នុងតំបន់ Kagera ភាគពាយ័ព្យរបស់ប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាយរបស់នាយកដ្ឋានជំងឺឆ្លង (CDC) នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ រោគសញ្ញារួមមាន ក្តៅខ្លួន ឈឺក្បាលខ្លាំង ក្អួត ហូរឈាម និងខ្សោយតំរងនោម ស្រដៀងជំងឺ Ebola ។ WHO បាននិយាយថា «៥ ករណីក្នុងចំណោម ៨ ករណី រួមទាំងបុគ្គលិកសុខាភិបាលម្នាក់បានស្លាប់ ហើយ ៣ នាក់ទៀតកំពុងទទួលការព្យាបាល»។ អ្នកប៉ះពាល់សរុបចំនួន១៦១ត្រូវបានកំណត់អត្តសញ្ញាណ និងកំពុងតាមដានសុខភាព ។ WHO បាននិយាយថា ខ្លួនកំពុងគាំទ្រដល់ក្រសួងសុខាភិបាលរបស់ប្រទេសនេះ ក្នុងការដាក់ពង្រាយក្រុមឆ្លេីយតបបន្ទាន់ទៅកាន់ Kagera ដើម្បីធ្វើការអង្កេតរោគរាតត្បាតបន្ថែមទៀត ។ មិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលមេរោគនេះនៅឡើយទេ។ មេរោគនេះត្រូវបានចម្លងទៅមនុស្សពីប្រចៀវផ្លែឈើនៅអាហ្រ្វិក ហើយរីករាលដាលក្នុងចំណោមមនុស្សតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយទឹកសរីរាង្គបុគ្គលដែលមានមេរោគ (ទឹកមាត់, សំបោរ, ស្លេះ, ទឹកភ្នែក, ទឹកនោម, លាមក, […]