ព័ត៌មានអន្តរជាតិ

FIFA នឹងស្នើឱ្យប្រទេសទាំងអស់ដាក់ឈ្មោះសេ្តចបាល់ទាត់ Pele នៅលើកីឡដ្ឋានបាល់ទាត់ដើម្បីបង្ហាញការគោរពជាលើកចុងក្រោយចំពោះគាត់

Khmerpress January 3, 2023 03/01/2023

ប្រេស៊ីល៖​ សមាគមបាល់ទាត់ពិភពលោក FIFA គ្រោងនឹងស្នើសុំឲ្យប្រទេសទាំងអស់នៅលើពិភពលោកដាក់ឈ្មោះវីរបុរសបាល់ទាត់ប្រេស៊ីលគឺលោក Pele នៅលើកីឡដ្ឋានយ៉ាងតិចណាស់មួយនៅក្នុងចំណោមកីឡដ្ឋានបាល់ទាត់ទាំងអស់នៅក្នុងប្រទេស ដើម្បីបង្ហាញការគោរពជាលើកចុងក្រោយចំពោះស្តេចបាល់ទាត់រូបនេះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ការថ្លែងខាងលើនេះត្រូវធ្វើឡើងដោយលោក Gianni Infantino ដែលជាប្រធានគ្រប់គ្រងស្ថាប័ន ​FIFA ផ្ទាល់តែម្តង។ ប្រភពខាងលើបានបន្តថា លោក Gianni Infantino បានថ្លែងដូចខាងលើនេះនៅក្នុងឱកាសដែលលោកបានអញ្ជើញទៅកាន់ទីក្រុងសាន់តូស ប្រទេសប្រេស៊ីល ដើម្បីចូលរួមពិធីបុណ្យសពនិងធ្វើឧទ្ទិសដ្ឋានជាលើកចុងក្រោយចំពោះវិញ្ញាណក្ខន្ធរបស់សេ្តចបាល់ទាត់ Pele។ គួរបញ្ជាក់ថា លោក Pele បានទទួលមរណភាពនៅក្នុងអាយុ ៨២ឆ្នាំ ហើយអតីតកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះគឺជាកីឡាករបាល់ទាត់តែរូបគត់នៅលើពិភពលោក ដែលឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក World Cup រហូតដល់ ៣ដង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ឧទ្ធម្ភាគចក្រ២គ្រឿង បើកបុកគ្នានៅលើអាកាសក្នុងប្រទេសអូស្ត្រាលី បណ្តាលឲ្យមនុស្ស៤នាក់បាត់បង់ជីវិត និង ៣នាក់របួសធ្ងន់

Khmerpress January 3, 2023 03/01/2023

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ឧទ្ធម្ភាគចក្រ ២ គ្រឿង បានបុកគ្នានៅកណ្តាលអាកាសក្បែរតំបន់ទេសចរណ៍ដ៏ពេញនិយមមួយ នៅក្នុងតំបន់ Gold Coast របស់ប្រទេសអូស្ត្រាលី កាលពីថ្ងៃចន្ទម្សិលមិញនេះ ដោយបានសម្លាប់មនុស្សចំនួន ៤ នាក់ និង ៣ នាក់ទៀត បានរបួសយ៉ាងធ្ងន់ធ្ងរ។ លោក Gary Worrell អធិការស្តីទីនៅប៉ុស្តិប៉ូលីសរដ្ឋ Queensland បានប្រាប់សន្និសីទសារព័ត៌ថា សេវា​សង្គ្រោះ​បន្ទាន់​ត្រូវ​បាន​គេ​ហៅ​ទៅ​កន្លែង​កើតហេតុ​ភ្លាមៗ នៅក្បែរ​សួន​កម្សាន្ត Sea World នៅ​ម៉ោង​ប្រហែល​ ២​រសៀល (ម៉ោងក្នុងស្រុក)។ លោក Worrell បាន​និយាយ​ថា ឧទ្ធម្ភាគចក្រ ២ គ្រឿង​ បាន​ធ្លាក់​ចុះ​​ក្រោយ​​ប៉ះ​ទង្គិចគ្នា ហើយ​ជា​លទ្ធផល​មនុស្ស​ ៤​នាក់​ បាន​បាត់បង់​ជីវិត​។ ឥឡូវនេះ ការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលីបាននិយាយថា ខ្លួនបានចាប់ផ្តើមការស៊ើបអង្កេតលើគ្រោះថ្នាក់រួចហើយដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ក្រុមសង្រ្គោះវៀតណាម កំពុងព្យាយាមរំដោះក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ ដែលធ្លាក់ទៅក្នុងប្រហោងសសរស៉ីម៉ង់ជម្រៅ៣៥ម៉ែត្រ

Khmerpress January 2, 2023 02/01/2023

(ហាណូយ​)៖ ភ្នាក់ងារសង្រ្គោះរាប់រយនាក់នៅក្នុងប្រទេសវៀតណាម នាថ្ងៃចន្ទនេះកំពុងតែបន្តខិតខំប្រឹងប្រែងជួយរំដោះខ្លួន ក្មេងប្រុសម្នាក់អាយុត្រឹម១០ឆ្នាំ ដែលបានធ្លាក់ចូលក្នុងប្រហោងសសរស៉ីម៉ង់មួយ មានជម្រៅប្រមាណ៣៥ម៉ែត្រទៅក្នុងផ្ទៃដី នៅឯការដ្ឋានសាងសង់មួយកន្លែង កាលពី២ថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០២២។ ភ្នាក់ងារជួយសង្រ្គោះម្នាក់ បានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ដឹងថា ក្មេងប្រុសខាងលើដែលមានឈ្មោះ ថៃលី ហៅណាំ (Thai Ly Hao Nam) បានធ្លាក់ចូលសសរស៉ីម៉ង់ប្រហោងក្នុងមួយដើម មានអង្កត់ផ្ចិតប្រវែងត្រឹម២៥សង់ម៉ែត្រប៉ុណ្ណោះ ដែលត្រូវបានបញ្ចុះទៅក្នុងដី ជាផ្នែកនៃដំណើរការសាងសង់ស្ពានថ្មីមួយខ្សែ នៅខេត្តដុងថាប់ (Dong Thap) ភាគខាងត្បូងប្រទេសវៀតណាម ខណៈក្មេងប្រុសម្នាក់នោះ ទំនងជាបានដើរស្វែងរកដែកអេតចាយ។ គួរបញ្ជាក់ថា នាពេលនេះ អាជ្ញាធរមិនអាចដឹងច្បាស់ ពីស្ថានភាពរបស់ក្មេងប្រុសខាងលើនៅឡើយទេ ប៉ុន្តែពួកគេកំពុងបន្តខំប្រឹង​ឱ្យអស់ពីលទ្ធភាព ហើយឧស្ម័នអុកស៉ីសែន ត្រូវបានបញ្ជូនចូលទៅក្នុងសសរជាប់រហូត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម ក្រុមសង្រ្គោះបានព្យាយាមប្រើប្រាស់ ឧបករណ៍ខួងដើម្បីបន្ទន់សាច់ដីនៅជុំវិញ ក្រោមគោលបំណងអាចទាញសសរស៉ីម៉ង់នោះឡើងមក ដើម្បីជួយក្មេងប្រុស ណាំ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រទេសម៉ារ៉ុកចាប់ផ្ដើមហាមឃាត់អ្នកដំណើរទាំងអស់មកពីប្រទេសចិន ដោយមិនគិតពីសញ្ជាតិទាំងអស់ចាប់ពីដើមខែមករានេះទៅ

Khmerpress January 2, 2023 02/01/2023

ប្រទេសម៉ារ៉ុកចាប់ផ្ដើមហាមឃាត់អ្នកដំណើរទាំងអស់មកពីប្រទេសចិន ដោយមិនគិតពីសញ្ជាតិចាប់ពីថ្ងៃអង្គារស្អែកនេះ ខណៈពេលដែលករណីជំងឺ COVID-19 កំពុងមានការកើនឡើងជាលំដាប់នៅទីនោះ។ ក្រសួងការបរទេសរបស់ប្រទេសម៉ារ៉ុកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា៖«វិធានការពិសេសនេះ មិនប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពដ៏ស្មោះត្រង់រវាងប្រជាជនទាំងពីរ ឬភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឡើយ»។ ការសម្រេចចិត្តនេះ គឺតាមពីក្រោយប្រទេសកាណាដា និងអូស្ត្រាលី ដែលតម្រូវឱ្យអ្នកធ្វើដំណើរមកពីប្រទេសចិនត្រូវធ្វើតេស្ដរកជំងឺ COVID-19 រួមទាំងហុងកុង និងម៉ាកាវ។ សហរដ្ឋអាមេរិក អង់គ្លេស អ៊ីស្រាអែល អេស្បាញ បារាំង ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា ក៏បានចាត់វិធានការស្រដៀងគ្នានេះរួចហើយ។ ប៉ុន្តែ​ប្រទេស​ម៉ារ៉ុក​គឺជា​ប្រទេស​ដំបូង​គេ​ដែល​ដាក់​បម្រាម​ទាំងស្រុង។ មុនការដាក់បំរាមនេះ ប្រទេសម៉ារ៉ុកមានទំនាក់ទំនងល្អជាមួយចិនគួរឱ្យកត់សម្គាល់ ដោយប្រទេសនេះបានធ្វើជាម្ចាស់ផ្ទះឱ្យភ្ញៀវទេសចរណ៍ជាង ១៣០,០០០ នាក់ មកពីប្រទេសចិន មុនពេលជំងឺរាតត្បាតនៅក្នុងឆ្នាំ២០១៨ ដែលជាការកើនឡើងពី ១០,០០០ នាក់ ក្នុងឆ្នាំ ២០១៥។ ប្រទេសផ្សេងទៀតរួមទាំងសហរដ្ឋអាមេរិក អង់គ្លេស និងបារាំងគ្រោងនឹងដាក់កំហិតពាក់ព័ន្ធនឹងជំងឺ COVID លើការមកដល់ពីប្រទេសចិន ដោយទាមទារលទ្ធផលតេស្តអវិជ្ជមាន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក លូឡា ដាស៊ីលវ៉ា ស្បថចូលកាន់តំណែងជាប្រធានាធិបតីប្រេស៊ីល ជាផ្លូវការហើយ

Khmerpress January 2, 2023 02/01/2023

(ប្រាស៊ីលីយ៉ា)៖ មេដឹកនាំឆ្វេងនិយម លោក ល្វីស អ៉ីណាត្យូ លូឡា ដាស៊ីលវ៉ា (Luiz Inacio “Lula” da Silva) បានស្បថចូលកាន់តំណែងជាប្រធានាធិបតីប្រេស៊ីលជាផ្លូវការហើយ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងក្នុងតំបន់) ជាមួយការសន្យាថាលោកកសាងប្រទេសជាតិឡើងវិញជាមួយប្រជាជន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣។ ពិធិស្បថចូលកាន់តំណែងបានធ្វើឡើងនៅឯសភាជាតិ នៅក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង បន្ទាប់ពីការព្រមានពីការប្រើអំពើហិង្សាពីសំណាក់អតីតប្រធានាធិបតីប្រេស៊ីល លោក ហ្សាអៀ បុលសូណារ៉ូ (Jair Bolsonaro)។ ថ្លែងនៅចំពោះមុខសមាជិកសភាប្រេស៊ីល លោក លូឡា បានគូសបញ្ជាក់ដូច្នេះថា «សាររបស់យើងទៅកាន់ប្រទេសប្រេស៊ីល គឺជាក្ដីសង្ឃឹម មួយ និងការកសាងប្រទេសឡើងវិញ»។ លោកបន្ថែមថាមូលដ្ឋានគ្រឹះនៃសិទ្ធិ អធិបតេយ្យ និងការអភិវឌ្ឍរបស់ប្រេស៊ីល ត្រូវបានបំផ្លាញជាលក្ខណៈប្រព័ន្ធកាលពីប៉ុន្មានឆ្នាំកន្លងទៅ នេះ ហើយលោក លូឡាផ្ទាល់ក៏បានសន្យាដែរថានឹងប្រឹងប្រែស្ដារជីវភាពរស់នៅរបស់ប្រជាជនប្រេស៊ីលក្រីក្រ ព្រមទាំងលើកកម្ពស់សមភាពជាតិសាសន៍ និងយែនឌ័រ។ គួរបញ្ជាក់ថា​​ លោក លូឡា បានទទួលជ័យជម្នះលើលោក បុលសូណារ៉ូ នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែតុលា ឆ្នាំ២០២២។ […]

អ្នកគាំទ្រក្លឹប Al Nassr រាប់ពាន់នាក់នាំគ្នាស្រែកហៅឈ្មោះ Ronaldo ក្នុងការប្រកួតក្នុងក្របខណ្ឌលីគកំពូលរបស់អារ៉ាប៊ីសាអូឌីត ដើម្បីស្វាគមន៍វត្តមានរបស់ Ronaldo

Khmerpress January 2, 2023 02/01/2023

អារ៉ាប៊ីសាអូឌីត៖ ក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ Al Nassr រាប់ពាន់នាក់បាននាំស្រែកហៅឈ្មោះរបស់កីឡាករ Cristiano Ronaldo ដើម្បីបង្ហាញពីទឹកចិត្តគាំទ្រនិងការស្វាគមន៍របស់ពួកគេចំពោះវត្តមានរបស់កំពូលកីឡារូបនេះដែលបានសម្រេចចិត្តផ្ទេរមកលេងនៅក្របខណ្ឌបាល់ទាត់របស់ប្រទេសអារ៉ាប៊ីសាអូឌីតគឺក្របខណ្ឌបាល់ទាត់ដែលមានឈ្មោះថា Saudi Pro League។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Sun នៅព្រឹកថ្ងៃចន្ទ ទី១ ខែមករានេះបានបញ្ជាក់ថា​ សកម្មភាពនៃការស្រែកហៅឈ្មោះកីឡាករ Cristiano Ronaldo បានកើតឡើងនៅនាទី ទី៧ នៃការប្រកួតរវាងក្លឹបបាល់ទាត់ Al Khaleej លេងទល់នឹងក្លឹប Al Nassr កាលពីយប់មិញនេះ ខណៈនៅក្នុងការបក្រួតនោះគឺក្លឹបបាល់ទាត់ Al Nassr បានទទួលជ័យជំនះលើក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ១ : ០។ គួរបញ្ជាក់ថា Cristiano Ronaldo បានផ្ទេរទៅលេងឲ្យក្លឹប Al Nassr ដោយគ្មានតម្លៃខ្លួននៃការផ្ទេរ ខណៈ Ronaldo នឹងទទួលបានប្រាក់ឈ្មួលរហូតដល់ ១៧៥លានដុល្លារក្នុងមួយឆ្នាំ ក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត   look at al nassr fans cheering “ronaldo ronaldooo […]

អ្នកធ្វើដំណើររាប់ម៉ឺននាក់បានជាប់គាំងនៅអាកាសយានដ្ឋានហ្វីលីពីន ដោយសារដាច់ចរន្តអគ្គិសនី

Khmerpress January 2, 2023 02/01/2023

(ម៉ានីល)៖ អ្នកធ្វើដំណើររាប់ម៉ឺននាក់ត្រូវបានជាប់គាំងនៅអាកាសយានដ្ឋានហ្វីលីពីននៅថ្ងៃអាទិត្យននេះ បន្ទាប់ពីចរន្តអគ្គិសនីបានដាច់ ដែលបានបង្កការរំខានដល់ឧបករណ៍ទំនាក់ទំនង និងរ៉ាដានៅក្នុងមជ្ឈមណ្ឌលដ៏មមាញឹកបំផុតរបស់ប្រទេស ដែលនាំឱ្យជើងហោះហើររាប់រយត្រូវបានលុបចោល ពន្យារពេល ឬបង្វែរទិសដៅ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០២២។ ជើងហោះហើរជាង៣៦០ ត្រូវបានលុបចោល បង្វែរ ឬពន្យារពេល ដែលប៉ះពាល់ដល់អ្នកដំណើរប្រហែល ៥៦,០០០នាក់។ បញ្ហានេះបានកើតឡើង នៅពេលដែលមនុស្សជាច្រើន បានចាប់ផ្តើមត្រឡប់ទៅរដ្ឋធានីដើម្បីធ្វើការ និងរៀនសូត្រ បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យណូអែល និងចូលឆ្នាំសកល។ ទោះជាយ៉ាងណា មន្ត្រី​ព្រលាន​យន្តហោះ​មិន​បាន​បញ្ជាក់​ពី​ដើម​ហេតុ​នៃ​បញ្ហា​នេះ​ទេ។ ប៉ុន្តែលេខាធិការនាយកដ្ឋានដឹកជញ្ជូន លោក Jaime Bautista បាននិយាយថា មជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ដែលគ្រប់គ្រងជើងហោះហើរទាំងក្នុង និងក្រៅប្រទេស «បានគាំងដំណើរការ» ដោយសារតែដាច់ចរន្តអគ្គិសនី ដែលបណ្តាលឱ្យបាត់បង់ទំនាក់ទំនង វិទ្យុ រ៉ាដា និងអ៊ីនធឺណិត៕ ផ្តល់សិទ្ធិដោយ៖ freshnews

របាយការណ៍មួយបង្ហាញថា តួលេខអ្នកបាត់បង់ជីវិតដោយកូវីដ-១៩ ជាក់ស្តែងអាចមានច្រើនជាងតួលេខផ្លូវការ ៣ដង ឬមានចំនួនជាង ២០លាននាក់នៅជុំវិញពិភពលោក

Khmerpress December 31, 2022 31/12/2022

បារាំង៖ ការកំណត់អំពីតួលេខអ្នកស្លាប់ដោយជំងឺកូវីដ-១៩ពិតប្រាកដនៅតែជារឿងដ៏ពិបាកមួយ បើទោះជាជំងឺកាចសាហាវមួយនេះបានរាតត្បាតពេញពិភពលោកអស់រយៈជិត ៣ឆ្នាំហើយក៏ដោយ។ បើយោងតាមរបាយការណ៍ផ្លូវការស្តីពីចំនួនអ្នកស្លាប់ដោយជំងឺកូវីដ-១៩ គិតត្រឹមចុងឆ្នាំ ២០២២នេះគឺមានចំនួន ៦,៦៩ លាននាក់ ខណៈតួលេខអ្នកឆ្លងវិញគឺមានចំនួនជាង ៦៦៤ លាននាក់។ យ៉ាងណាក្តី បើយោងតាមរបាយការណ៍មួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃសុក្រ ទី៣០ ខែធ្នូនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ-១៩ពិតប្រាកដអាចមានចំនួនច្រើនជាងតួលេខផ្លូវការរហូតដល់ ៣,១ ដងឯណោះ ឬបើគិតជាតួលេខអាចមានដល់ខ្ទង់ជាង ២០លាននាក់។ គួរកត់សម្គាល់ថា របាយការណ៍ខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញជាច្រើននៅជុំវិញពិភពលោក​​ ខណៈករណីសិក្សាត្រូវបានធ្វើឡើងនៅក្នុងប្រទេសបារាំង។ នៅក្នុងការសិក្សានេះគឺអ្នកជំនាញបានធ្វើការបូកសរុបចំនួនជនរងគ្រោះដែលបានស្លាប់ជាក់ស្តែងនៅតាមប្រទេសជាច្រើនដែលគេជឿថា បានប្រកាសពីតួលេខមិនពិតប្រាកដនាពេលកន្លងមក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

រុស្ស៉ី លើកលែងការហូតពន្ធលើប្រាក់ចំណូល ដើម្បីលើកទឹកចិត្តកងទ័ពកំពុងប្រយុទ្ធ នៅអ៊ុយក្រែន

Khmerpress December 31, 2022 31/12/2022

(មូស្គូ)៖ រដ្ឋាភិបាលរុស្ស៉ី បានប្រកាសថាកងទ័ព និងបុគ្គលិករដ្ឋដែលត្រូវបានដាក់ពង្រាយទៅប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន នឹងទទួលបានការលើកលែង «ការហូតពន្ធលើប្រាក់ចំណូល» ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងមូស្គូ ដើម្បីលើកទឹកចិត្ត និងផ្ដល់ការគាំទ្រដល់ប្រតិបត្តិការយោធាប្រឆាំងនឹងទីក្រុងកៀវ ដែលបានបរាជ័យជាច្រើនលើកកន្លងមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២២។ ដោយផ្អែកលើក្រឹត្យមួយចុះហត្ថលេខាដោយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានឱ្យដឹងថាកងទ័ព ប៉ូលិស សេវាសន្តិសុខ និងបុគ្គលិករដ្ឋដែលកំពុងបំពេញការងារនៅក្នុងតំបន់ចំនួន៤ ដែលលោក ពូទីន បានកាត់បញ្ចូលជាផ្នែកមួយនៃទឹកដីរុស្ស៉ី ដូចជា តំបន់ដូណេត (Donetsk), លូហាន (Luhansk), ខឺសុន (Kherson) និងហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhia) មិនចំាបាច់ផ្ដល់ព័ត៌មាន ឬក៏ប្រកាសពីប្រាក់ចំណូល ការចំណាយ និងទ្រព្យសម្បត្តិរបស់ពួកគេឡើយ បើទោះជារុស្ស៉ីមិនទាន់អាច តំបន់ទាំង៤នេះបានទាំងស្រុងនៅឡើយក៏ដោយ។ ក្រឹត្យខាងលើដដែល បានបញ្ជាក់ទៀតថាកងទ័ពរុស្ស៉ីដែលកំពុងប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន ក៏មានសិទ្ធិទទួលបានអំណោយ និងរង្វាន់លើកទឹកចិត្តផងដែរ ប្រសិនបើពួកគេ ប្រកាន់ភ្ជាប់នូវអត្តចរិតមនុស្សធម៌ ឬក៏ទទួលបានរង្វាន់ទាំងនេះនៅក្រោមក្របខណ្ឌនូវអ្វីដែលវិមានក្រឹមឡាំងហៅជាប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ដែលលោកខាងលិច និងទីក្រុងកៀវចាត់ទុកថាជាសង្រ្គាមឈ្លានពាន។ […]

BREAKING: គណបក្សកុម្មុយនិស្ដវៀតណាម បណ្ដេញឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ចេញពីការិយាល័យនយោបាយ

Khmerpress December 31, 2022 31/12/2022

(ហាណូយ)៖ គណបក្សកុម្មុយនិស្ដវៀតណាម នៅថ្ងៃសុក្រសប្ដាហ៍នេះបានបោះឆ្នោតបណ្ដេញឧបនាយករដ្ឋមន្ត្រី លោក ផាំ បិញ មិញ (Pham Binh Minh) ដែលទទួលបន្ទុកកិច្ចការ គោលនយោបាយការបរទេស ចេញពីការិយាល័យនយោបាយរបស់ខ្លួន និងគណៈកម្មាធិការមជ្ឈិមបក្ស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NIkkei​ នៅថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២២។ នៅក្នុងថ្ងៃជាមួយគ្នានោះ គណៈកម្មាធិការមជ្ឈិមបក្ស ក៏បានបោះឆ្នោតដកសមាជិកភាពឧបនាយករដ្ឋមន្ត្រី លោក វូ ឌុក ដាំ (Vu Duc Dam) ផងដែរ ដោយមិនបានបញ្ជាក់ពី មូលហេតុអ្វីនោះទេ។ ប៉ុន្តែ ការបោះឆ្នោតនេះកើតមានឡើងចំពេលគណបក្សកម្មុយនិស្ដវៀតណាម កំពុងដឹកនាំយុទ្ធនាការបោសសម្អាតអំពើពុករលួយដែលជាប់ពាក់ព័ន្ធនឹងការធ្វើមាតុភូមិ និវត្តន៍ពលរដ្ឋវៀតណាម អំឡុងការឆ្លងរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩។ គួរបញ្ជាក់ថា លោក ផាំ បិញ មិញ (Pham Binh Minh) មានអាយុ៦៣ឆ្នាំ គឺជាអ្នកការទូតជើងចាស់ម្នាក់ដែលបានចូលបម្រើការឱ្យក្រសួងការបរទេសវៀតណាមក្នុងឆ្នាំ១៩៨១។ លោកធ្លាប់ បានកាន់តំណែងជាច្រើននៅក្នុងវិស័យការទូត មុននឹងត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការបរទេសវៀតណាមនៅឆ្នាំ២០០៧ និងជារដ្ឋមន្ត្រីការបរទេសនៅឆ្នាំ២០១១។ លោក ផាំ បិញ […]