ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីសុខាភិបាលថៃសម្រេចលុបចោលវិញ ការតម្រូវឱ្យអ្នកដំណើរមកពីបរទេស បង្ហាញភស្តុតាងចាក់វ៉ាក់សាំងកូវីដ

Khmerpress January 9, 2023 09/01/2023

(បាងកក)៖ រដ្ឋមន្រ្តីសុខាភិបាលថៃនៅថ្ងៃចន្ទនេះថា បាននិយាយថា ប្រទេសរបស់លោកបានសម្រេចលុបចោលវិញហើយ នូវគោលការណ៍រឹតត្បិតកូវីដ១៩ ដែលប្រកាសកាលពីចុងសប្តាហ៍កន្លងទៅនេះ ស្តីពីការតម្រូវឱ្យអ្នកដំណើរមកពីក្រៅប្រទេស ត្រូវបានបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣។ រដ្ឋមន្រ្តីសុខាភិបាលថៃ លោក អានុទិន ចាន់វីរៈគុល (Anutin Charnvirakul) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ភស្តុតាងនៃការចាក់​វ៉ាក់សាំងកូវីដ គឺពុំចាំបាច់នោះទេ ក្រោមហេតុផលថា មកទល់ពេលនេះ ការចាក់វ៉ាក់សាំងនៅទូទាំងពិភពលោក គឺគ្រប់គ្រាន់ហើយ ដូច្នេះទោះបីអ្នកដែលមិនបានចាក់វ៉ាក់សាំងក៏ដោយ នឹងត្រូវអនុញ្ញាតឱ្យចូលមកក្នុងប្រទេសថៃ ដោយពុំមានការរឹតត្បិតអ្វីទាំងអស់។ គួរបញ្ជាក់ថា ការសម្រេចខាងលើ គឺជំនួសគោលការណ៍ថ្មី ដែលទើបតែប្រកាសចេញកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ដោយអាជ្ញាធរអាកាសចរណ៍ស៉ីវិលថៃ មុនប្រទេសចិនបើកព្រំប្រទល់របស់ខ្លួនទាំងស្រុងឡើងវិញ កាលពីថ្ងៃអាទិត្យ។ គោលការណ៍នោះកំណត់ថា អ្នកដំណើរបរទេសទាំងអស់ ត្រូវបានបង្ហាញបណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ឬផ្តល់លិខិតបញ្ជាក់ថា ពួកគេបានជាសះស្បើយពីកូវីដ ក្នុងរយៈពេល៦ខែចុងក្រោយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃដាក់ចេញវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ឡើងវិញ ខណៈចិនបើកចំហរប្រទេស

Khmerpress January 9, 2023 09/01/2023

(បាងកក)៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃបានឱ្យដឹងថា ថៃនឹងដាក់ចេញឡើងវិញនូវលក្ខខណ្ឌតម្រូវកូវីដ-១៩ សម្រាប់ជនបរទេសដែលធ្វើដំណើរចូលក្នុងប្រទេសថៃចាប់ពីថ្ងៃចន្ទទី៩ ខែមករា ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះត្រៀមខ្លួនទទួលរលកទេសចរណ៍ពីប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ការអត្ថាធិប្បាយរបស់លោករដ្ឋមន្ត្រី Saksayam Chidchob ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់លោកថា មនុស្សពេញវ័យត្រូវតែបង្ហាញភ័ស្តុតាងចាក់វ៉ាក់សាំងយ៉ាងហោចណាស់ចំនួនពីរ ឬការជាសះស្បើយពីមេរោគចាប់តាំងពីខែកក្កដាមក។ សេចក្តីថ្លែងការណ៍របស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ ដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនបានឱ្យដឹងថា ភ្ញៀវទេសចរដែលមិនបានទទួលថ្នាំបង្ការនឹងត្រូវមានសំបុត្រពេទ្យដែលបញ្ជាក់ថាមិនមានឆ្លងមេរោគ។ វិធានទាំងនេះអនុវត្តរហូតដល់ថ្ងៃទី៣១ ខែមករា។ លើសពីនេះ សេចក្តីថ្លែងការណ៍ដដែលបានបន្តថា ភ្ញៀវទេសចរមកពីប្រទេសដែលតម្រូវឱ្យអ្នកដំណើរពីប្រទេសថៃធ្វើតេស្តកូវីដ-១៩ ត្រូវតែមានការធានារ៉ាប់រងសុខភាពក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគេក្នុងប្រទេសថៃ។ ក្នុងចំណោមប្រទេសដែលទើបដាក់ចេញឡើងវិញនូវវិធានធ្វើតេស្តកូវីដ ប្រទេសឥណ្ឌាក្នុងខែនេះបានចាប់ផ្តើមដាកចេញកាតព្វកិច្ចធ្វើតេស្តកូវីដសម្រាប់អ្នកដំណើរមកពីប្រទេសចិន ក្រុងហុងកុង ប្រទេសជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងថៃ។ ការដាក់អនុវត្តឡើងវិញនូវលក្ខខណ្ឌតម្រូវធ្វើតេស្តកូវីដនេះធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅពេលដែលប្រទេសចិនបានលុបចោលគោលនយោបាយទប់ស្កាត់កូវីដដ៏តឹងតែងរបស់ខ្លួន ដោយបើកចំហរប្រទេសឡើងវិញទៅកាន់ពិភពលោក និងលុបចោលការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរចូលក្នុងប្រទេសរបស់ខ្លួនចាប់ពីថ្ងៃទី៨ ខែមករា។ ប្រទេសថៃរំពឹងថានឹងមានភ្ញៀវទេសចរចិនចំនួន ៣សែននាក់នៅក្នុងត្រីមាសទីមួយក្នុងឆ្នាំនេះ បន្ទាប់ពីប្រទេសនេះសម្រេចបានគោលដៅភ្ញៀវទេសចរបរទេសចំនួន ១០លាននាក់កាលពីឆ្នាំមុន នៅក្នុងការស្ទុះងើបឡើងវិញប្រសើរជាងការរំពឹងទុករបស់វិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទីបំផុតលោក Kevin McCarthy ជាប់ឆ្នោតជាប្រធានថ្មីនៃសភាតំណាងរាស្រ្តអាមេរិក

Khmerpress January 7, 2023 07/01/2023

(វ៉ាស៉ីនតោន)៖ នៅទីបំផុតលោក ខេវិន ម៉ាកខាធី (Kevin McCarthy) ត្រូវបានតែងតាំងជា ប្រធានថ្មីនៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកហើយ នាថ្ងៃសៅរ៍នេះ បន្ទាប់ពីផ្ទៃក្នុងគណបក្សសាធារណរដ្ឋ និយាយពុំត្រូវគ្នាអស់រយៈពេលប៉ុន្មានថ្ងៃ ក្នុងការបោះឆ្នោតគាំទ្ររូបលោក ឱ្យឡើងកាន់​មុខតំណែងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០២៣។ យោងតាមគោលការណ៍កំណត់ លោក McCarthy ដែលមានវ័យ៥៧ឆ្នាំ ត្រូវការសំឡេងគាំទ្រភាគច្រើនធម្មតាគឺចំនួន២១៨សំឡេង ក្នុងចំណោម​សមាជិកសភាតំណាងរាស្រ្តអាមេរិក សរុបទាំងអស់៤៣៥នាក់ ដើម្បីអាចជាប់ជាប្រធានបាន។ ប៉ុន្តែវាបានក្លាយជាការបោះឆ្នោតជ្រើសរើស​ប្រធាន ដែលប្រើពេលយូរបំផុត ក្នុងរយៈពេល១៦០ឆ្នាំចុងក្រោយនេះ ដោយសារតែបក្សសាធារណរដ្ឋដែលមានការខ្វះគំនិតគ្នាស៉ីជម្រៅ បានចំណាយពេលបោះឆ្នោតសរុបដល់ទៅ១៥ជុំ ក្នុងពេល៤ថ្ងៃ ដើម្បីអាចរកច្រកចេញរួច បន្ទាប់ពីសមាជិកមួយក្រុម ជំទាស់នឹងការតែងតាំង​លោក McCarthy។ គួរបញ្ជាក់ថា គណបក្សសាធារណរដ្ឋ ដែលបច្ចុប្បន្នជាអ្នកគ្រប់គ្រងសភាតំណាងរាស្រ្តអាមេរិក បានជួបបញ្ហាខាងលើ ដោយសារតែខ្លួន​ទទួលជ័យជម្នះ ជាមួយអាសនៈត្រឹម២២២ប៉ុណ្ណោះ ក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ទល់នឹង​អាសនៈចំនួន២១២របស់បក្សប្រជាធិបតេយ្យ ដែលតិចជាងការរំពឹងទុកឆ្ងាយ ជាហេតុធ្វើឱ្យភាពរាំងស្ទះ អាចកើតមានឡើងយ៉ាងដូច្នោះ នៅពេលមានការជំទាស់ពីសមាជិកបក្សខ្លួនផ្ទាល់។ ដោយឡែក អតីតប្រធានសភាតំណាងរាស្រ្តអាមេរិក គឺលោកស្រី […]

នាយករដ្ឋមន្រ្តីថៃ ញញឹមមិនឈប់ ខណៈថៃកា្លយជាប្រទេសនាំចេញម្នាស់កំប៉ុងធំជាងគេនៅលើពិភពលោក

Khmerpress January 7, 2023 07/01/2023

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri នាយករដ្ឋមន្ត្រី ប្រាយុធ ចាន បានបង្ហាញអារម្មណ៍សប្បាយរីករាយ ញញឹមមិនឈប់ ខណៈប្រទេសថៃ កា្លយជាអ្នកនាំចេញ ម្នាស់កំប៉ុង ធំជាងគេនៅលើពិភពលោក។ បើតាមអ្នកនាំពាក្យរូបនេះ លោក ប្រាយុធ រីករាយនៅពេលដែលក្រសួងកសិកម្មបានជូនដំណឹងថា ប្រទេសថៃកាន់កាប់ចំណែក ៣២% នៅក្នុងទីផ្សារម្នាស់កំប៉ុងរបស់ពិភពលោក ដែលជាទីផ្សារដ៏ធំបំផុតមានតម្លៃ ២០ពាន់លានបាត (៥៨៧ លានដុល្លារ)។ ជាមួយគ្នានេះដែរ បន្ទាប់ពីប្រទេសថៃ ប្រទេសហ្វីលីពីន គឺជាអ្នកនាំចេញម្នាស់កំប៉ុងធំទីពីររបស់ពិភពលោកដែលមានចំណែកទីផ្សារ ២២%។ គួរបញ្ជាក់ផងដែរថា ផលិតកម្មម្នាស់ ភាគច្រើនរបស់ប្រទេសថៃធ្វើឡើងនៅខេត្ត Prachuap Khiri Khan ភាគខាងលិចប្រទេសថៃ ដែលត្រូវបានចាត់ទុកថាជា “ទីក្រុងម្នាស់របស់ប្រទេសថៃ និងពិភពលោក”៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អាមេរិកដាក់គោលដៅលើការផ្គត់ផ្គង់ដ្រូនអ៉ីរ៉ង់ទៅកាន់រុស្ស៉ី ក្នុងកញ្ចប់ទណ្ឌកម្មថ្មីរបស់ខ្លួន

Khmerpress January 7, 2023 07/01/2023

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានប្រកាសចេញនូវទណ្ឌកម្មថ្មីទៀត ដែលមានគោលដៅលើអ្នកផ្គត់ផ្គង់យន្តហោះដ្រូនអ៉ីរ៉ង់ ដែលទីក្រុងវ៉ាស៉ីនតោនអះអាងថា ត្រូវបានប្រើប្រាស់ដោយរុស្ស៉ីក្នុងការវាយប្រហារទៅលើ ហេដ្ឋារចនាសម្ព័ន្ធស៉ីវិលរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០២៣។ ក្រសួងហិរញ្ញវត្ថុអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានដាក់ទណ្ឌកម្មលើនាយកផ្នែកក៏ដូចជាសមាជិកក្រុមប្រឹក្សាភិបាល​សរុបចំនួន ៦នាក់របស់ក្រុមហ៊ុនឈ្មោះ QAI ដែលក្រសួងពិពណ៌នាថា ជាក្រុមផលិតសព្វាវុធដ៏សំខាន់មួយរបស់អ៉ីរ៉ង់ ដែលមានតួនាទី​រចនា​​និងផលិតយន្តហោះដ្រូន។ ក្រុមហ៊ុននេះផ្ទាល់ បានស្ថិតក្រោមទណ្ឌកម្មរបស់អាមេរិក តាំងតែពីឆ្នាំ២០១៣មក។ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកលោក ចាណេត យេលែន (Janet Yellen) បានថ្លែងថា «យើងនឹងបន្តប្រើប្រាស់មធ្យោបាយដែលពួកយើងមាន ដើម្បីព្យាយាមរារាំងលោក ពូទីន ពីការប្រើប្រាស់អាវុធដែលលោកកំពុងប្រើ ក្នុងសង្រ្គាមដ៏យង់ឃ្នងនៅអ៊ុយក្រែន»។ ចំណាត់ការនា​ថ្ងៃសុក្រនេះ នឹងបង្កទ្រព្យសម្បត្តិទាំងឡាយនៅអាមេរិករបស់បុគ្គល ដែលជាប់ទណ្ឌកម្មទាំងនោះ ហើយហាមឃាត់ពលរដ្ឋអាមេរិកមិនឱ្យ​ធ្វើទំនាក់ទំនងអាជីវកម្មជាមួយពួកគេឡើយ។ គួរបញ្ជាក់ថា កន្លងមក សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុននិងបុគ្គលដទៃទៀត ដែលខ្លួនចោទថាបានផលិតឬផ្ទេរ យន្តហោះដ្រូនរបស់អ៉ីរ៉ង់​ឱ្យទៅរុស្ស៉ី ដែលត្រូវបានប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែនផងដែរ។ ទីក្រុងតេហេរ៉ង់បានទទួលស្គាល់អំពីការបញ្ជូនដ្រូនឱ្យរុស្ស៉ី ប៉ុន្តែអះអាងថាវាបានកើតឡើង មុនសង្រ្គាមឈ្លានពានដែលផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ ខណៈទីក្រុងមូស្គូប្រកែកថា ខ្លួនមិនបានប្រើប្រាស់ពួកវានៅអ៊ុយក្រែននោះទេ៕​ ផ្តល់សិទ្ធិដោយ៖ freshnews

Tesla ប្រកាសបញ្ចុះតម្លៃរថយន្ត Model 3 និង Model Y គ្រប់ជំនាន់ទាំងអស់ក្នុងប្រទេសចិនរហូតដល់ ១៣.៥ភាគរយ

Khmerpress January 7, 2023 07/01/2023

(បរទស)៖ Tesla ប្រកាសបញ្ចុះតម្លៃរថយន្តគ្រប់ជំនាន់សម្រាប់ត្រកូល Model 3 និង Model Y របស់ខ្លួននៅក្នុងប្រទេសចិនរហូតដល់ ១៣.៥ភាគរយ បន្ទាប់ពីការចែកចាយរថយន្តដែលផលិតនៅក្នុងប្រទេសចិនក្នុងខែធ្នូបានធ្លាក់ចុះដល់ចំណុចទាបបំផុតក្នុងរយៈពេល ៥ខែចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣។ ប្រភពពីគេហទំព័ររបស់ Tesla ក្នុងប្រទេសចិនបានឱ្យដឹងថា ក្រុមហ៊ុននឹងចាប់ផ្តើមបញ្ចុះតម្លៃគ្រប់ជំនាន់ទាំងអស់សម្រាប់ម៉ូដែលរថយន្តទាំងពីរខាងលើចាប់ពី ៦ភាគរយ រហូតដល់ ១៣.៥ភាគរយ។ ជាទូទៅសម្រាប់តម្លៃរថយន្ត Model 3 គឺចាប់ផ្តើមពីតម្លៃ ៣៨,៧៨៥.៨២ដុល្លារ មកនៅត្រឹមតែ ៣៣,៤២៧.៨៤ដុល្លារប៉ុណ្ណោះ ចំណែកឯ Model Y វិញ គឺត្រូវបានទម្លាក់មកនៅត្រឹមតម្លៃ ៣៧,៩០៨.៩៦ដុល្លារ ពីតម្លៃដើម ៤២,១៣៨.៩០ដុល្លារ។ នេះមិនមែនជាលើកទី១ ទេដែល Tesla សម្រេចបញ្ចុះតម្លៃរថយន្តរបស់ខ្លួនក្នុងចំនួនដ៏ច្រើនបែបនេះ ដោយឡែកកាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅ Tesla ក៏បានបញ្ចុះតម្លៃរថយន្តទាំង ២ម៉ូដែលនេះដដែលដល់ខ្ទង់ ៩ភាគរយឯណោះ។ បន្ថែមពីនេះទៅទៀត Tesla ក៏បានផ្តល់ប្រាក់លើកទឹកចិត្តខ្ទង់ ១,៤៥៨.៨៣ដុល្លារដល់អតិថិជនរបស់ខ្លួនដែលបានជាវរថយន្តក្នុងប្រទេសចិនតាំងពីខែកញ្ញាមកផងដែរ។ គួរបញ្ជាក់ដែរថា […]

ប្រទេសថៃ​នឹង​មិន​ដាក់​វិធានការ​តឹងរ៉ឹង​ ចំពោះ​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចិន​នោះទេ

Khmerpress January 6, 2023 06/01/2023

រដ្ឋាភិបាល​ថៃបាន​និយាយ​ថា ខ្លួន​នឹង​មិន​ដាក់​វិធានការ​តឹងរ៉ឹង​លើ​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចិន​ឡើយ​ បើទោះបីជាមានករណីជំងឺ COVID-19 មានការកើនឡើងនៅចិនក៏ដោយ នេះបើតាមលោក Anutin Charnvirakul រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាលថៃ​ បាន​ធ្វើ​ការ​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយកាលពី​ថ្ងៃ​ព្រហស្បតិ៍។ ជម្រាបដែរថា ចាប់តាំងពីឆ្នាំមុនមក ប្រទេសថៃមិនតម្រូវឱ្យមានការធ្វើតេស្តអវិជ្ជមានជំងឺ COVID-19 សម្រាប់អ្នកដំណើរដែលចូលមកប្រទេសថៃនោះទេ។ លោករដ្ឋមន្ត្រីបាននិយាយថា គោលនយោបាយនេះនឹងបន្តសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ប្រទេសទាំងអស់។ ក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរចិនជាង ១១ លាននាក់ បានមកលេងប្រទេសថៃ ដែលស្មើនឹងជិត ៣០% នៃភ្ញៀវបរទេសទាំងអស់ដែលមកកាន់ប្រទេសថៃ។ ជាក់ស្តែងរដ្ឋាភិបាលថៃសង្ឃឹមថា នឹងធ្វើឱ្យឧស្សាហកម្មទេសចរណ៍របស់ខ្លួនមានភាពរស់រវើកឡើងវិញ តាមរយៈការទាក់ទាញភ្ញៀវទេសចរចិន។ លោករដ្ឋមន្ត្រីបាននិយាយថា នេះគឺជាឱកាសដើម្បីបើកសេដ្ឋកិច្ចរបស់ប្រទេសថៃ និងប្រមូលមកវិញនូវប្រយោជន៍ដែលខ្លួនបានបាត់បង់នៅឆ្នាំកន្លងមក។ ចំណែកឯប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត កំពុងបង្កើនការរឹតបន្តឹងព្រំដែនសម្រាប់អ្នកដំណើរមកពីប្រទេសចិន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ទាហាន​ថៃ​ម្នាក់បាត់បង់ជីវិត និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ធ្ងរ​ កំឡុង​ពេល​បេសកកម្ម​បោស​សម្អាត​មីន​មនុស្សធម៌នៅព្រំដែន​កម្ពុជា-ថៃ

Khmerpress January 6, 2023 06/01/2023

ទាហាន​ថៃ​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ធ្ងរ​ នៅ​កំឡុង​ពេល​បេសកកម្ម​បោស​សម្អាត​មីន​មនុស្សធម៌ នៅឯតំបន់​ព្រំដែន​កម្ពុជា-ថៃ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ ពលទាហានទាំង ២ មានឈ្មោះ Akkaraphol Phuwadolworanat និង Warongkorn Sri-ngam បានទៅដោះមីន​ដែល​​បន្សល់​ទុកពី​ជម្លោះ​​មុនៗ ​នៅឯ​ស្រុក Kantharalak ខេត្ត​ Si Saket។ លោក Akkaraphol បានស្លាប់ ហើយលោក Warongkorn ក៏បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅពេលដែលមីនមួយបានផ្ទុះនៅម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងៃព្រហស្បតិ៍។ គួរឱ្យដឹងដែរថា ស្រុក Kantharalak គឺជាទីតាំងនៃជម្លោះដ៏យូរទស្សវត្សន៍ជុំវិញទឹកដីប្រាសាទព្រះវិហារ។ នាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា បានសម្តែងការរំលែកទុក្ខដល់គ្រួសារទាហានទាំង ២ និងបានណែនាំដល់មេបញ្ជាការឱ្យដាក់ការប្រុងប្រយ័ត្នបន្ថែម សម្រាប់បេសកកម្មដែលនៅសល់។ កងទ័ព​នឹង​រៀបចំ​ពិធីបុណ្យ​សព​ឱ្យលោក Akkaraphol និង​ផ្តល់​អត្ថប្រយោជន៍​ដល់​គ្រួសារ​ទាហាន​ទាំង ២ តាម​បទប្បញ្ញត្តិ។ ក្រសួងការពារជាតិថៃបាននិយាយថា រហូតមកដល់ពេលនេះ ខ្លួនបានបោសសម្អាតមីនចេញពីផ្ទៃដីចំនួន ២,៥២៧ គីឡូម៉ែត្រក្រឡា ក្នុងខេត្តចំនួន ២១។ ប្រហែល ២៩.៧ គីឡូម៉ែត្រការ៉េ […]

មិនធម្មតា! រឿង «Avatar: The Way of Water» វ៉ាដាច់រឿង «Top Gun: Maverick» ក្លាយជាភាពយន្តរកចំណូលបានច្រើនបំផុត ក្នុងឆ្នាំ ២០២២

Khmerpress January 6, 2023 06/01/2023

(បរទេស)៖ រឿង «Avatar:The Way of Water» របស់ James Cameron ត្រូវបានរាយការណ៍មកថា រកចំណូលបានលើសពី ១.៥ពាន់លានដុល្លារហើយ នៅទូទាំងពិភពលោក ជាមួយនឹងតួលេខកាលពីថ្ងៃពុធសប្តាហ៍នេះ។ សរុបគឺបានចំនួន ១,៥១៦.៥លានដុល្លារ ដែលមានន័យថា បានវ៉ាដាច់រឿង «Top Gun: Maverick» ជាផ្លូវការហើយ និងបានឡើងទៅទទួលតំណែង ជាភាពយន្តរកចំណូលបានច្រើនបំផុតក្នុងឆ្នាំ ២០២២។ នេះបើតាមការចេញផ្សាយរបស់គេហទំព័រ Deadline នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣។ ភាពយន្តបែបវិទ្យាសាស្ត្រមួយនេះ បានវ៉ាដាច់ Furious 7 នៅទូទាំងពិភពលោកផងដែរ។ ថ្ងៃនេះ វានឹងឆ្លងផុត The Avengers ដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខ៩ នៅលើតារាងភាពយន្តកំពូល លើពិភពលោក។ ត្បិតថា នៅទូទាំងពិភពលោក អន្តរជាតិ «Avatar: The Way of Water» ជាភាពយន្តធំបំផុតលំដាប់លេខ៩ ហើយនៅអឺរ៉ុប គឺជាភាពយន្តដែលរកចំណូលបានច្រើនជាងគេបំផុត នៃសម័យជំងឺរាតត្បាត (វ៉ាដាច់ […]

កូឡុំប៊ីបានក្លាយជាប្រទេសអាមេរិកឡាទីនដំបូងគេដែលបានដាក់ឈ្មោះកីឡដ្ឋានដោយប្រើប្រាស់ឈ្មោះស្តេចបាល់ទាត់ Pelé

Khmerpress January 6, 2023 06/01/2023

កូឡុំប៊ី៖ កូឡុំប៊ីបានក្លាយជាប្រទេសនៅអាមេរិកឡាទីនដំបូងគេដែលបានដាក់ឈ្មោះកីឡដ្ឋានបាល់ទាត់របស់ខ្លួនដោយប្រើឈ្មោះស្តេចបាល់ទាត់ពិភពលោក Pelé នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៦ ខែមករានេះ។ កីឡដ្ឋានដែលបានដាក់ឈ្មោះថ្មីនោះគឺស្ថិតនៅក្នុងទីក្រុង Villavicencio ភាគខាងត្បូងនៃប្រទេសកូឡុំប៊ី ខណៈឈ្មោះរបស់កីឡដ្ឋានមួយនេះគឺ ” BELLO HORIZONTE ‘REY PELE” ។ គួរបញ្ជាក់ជូនថា ការសម្រេចដាក់ឈ្មោះកីឡដ្ឋានឲ្យមានឈ្មោះស្តេចបាល់ទាត់ Pelé នេះគឺត្រូវបានធ្វើឡើងតបតាមការស្នើសុំរបស់លោក Gianni Infantino ដែលជាប្រធានសមាគមបាល់ទាត់ពិភពលោក FIFA ខណៈការស្នើសុំនេះគឺត្រូវបានធ្វើឡើងដើម្បីបង្ហាញការគោរពនិងរក្សាការចងចាំចំពោះស្តេចបាល់ទាត់ពិភពលោក Pelé ដែលបានស្លាប់បាត់បង់ជីវិតកាលពីពេលថ្មីៗនេះដោយសារជំងឺក្នុងអាយុ ៨២ឆ្នាំ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត