ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការបរទេសអង់គ្លេស ប្រាប់លោកខាងលិចឱ្យរៀនសូត្រមេរៀននៅអ៊ុយក្រែន ដើម្បីកុំឱ្យតៃវ៉ាន់ធ្លាក់ក្នុងស្ថានភាពដូចគ្នា

Khmerpress June 30, 2022 30/06/2022

(ឡុងដ៍)៖ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោកស្រី លីហ្ស ទ្រូស (Liz Truss) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា លោកខាងលិច ត្រូវតែរៀនសូត្រពីកំហុសរបស់ខ្លួន ដែលបរាជ័យក្នុងការទប់ស្កាត់ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ហើយយកមេរៀនទាំងនោះ ទៅអនុវត្តលើតៃវ៉ាន់ ដើម្បីរក្សាការពារសុខសន្តិភាព និងស្ថិរភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២។ លោកស្រី Truss បានលើកឡើងថា ក្រុមប្រទេសលោកខាងលិច និងប្រទេសខ្លះទៀតនៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ចាំបាច់ត្រូវតែធានាថា តៃវ៉ាន់ទទួលបានការការពារ។ លោកស្រីរដ្ឋមន្រ្តីការបរទេសអង់គ្លេស បានប្រាប់វិទ្យុអង់គ្លេស LBC យ៉ាងដូច្នេះថា «អ្វីដែលខ្ញុំចង់និយាយគឺ យើងត្រូវរៀនសូត្រអំពីមេរៀននៅអ៊ុយក្រែន គឺមុនសង្រ្គាមផ្ទុះឡើង យើងប្រហែលអាចធានាថា អ៊ុយក្រែនមានសមត្ថភាពការពារខ្លួនគ្រប់គ្រាន់ ឬក៏យើងប្រហែលអាចខំប្រឹងឱ្យខ្លាំងជាងនេះ ដើម្បីរារាំងលោក ពូទីន កុំឱ្យបើកការឈ្លានពាន ខណៈទាំងអស់នេះហើយគឺជាវិធីសាស្រ្ត ដែលយើងគួរប្រកាន់យក សម្រាប់រដ្ឋអធិបតេយ្យដទៃទៀត រួមទាំងតៃវ៉ាន់ផងដែរ»។ គួរបញ្ជាក់ថា ភាពតានតឹងរវាងតៃវ៉ាន់ ហើយនិងចិនដែលចាត់ទុកដែនកោះនេះ ត្រឹមជាខេត្តមួយប៉ុណ្ណោះរបស់ខ្លួននោះ បានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលចិនបានបង្កើនសកម្មភាពយោធាជាខ្លាំង នៅក្បែរៗកោះតៃវ៉ាន់។ […]

លោក ស៊ី ជីនពីង បានប្ដេជ្ញានឹងបន្ដអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ខណៈមិនអាចបោះចោលនយោបាយ zero-COVID នោះឡើយ

Khmerpress June 30, 2022 30/06/2022

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបង្ហាញទំនុកចិត្តលើការពារការរីករាលដាលនៃជំងឺ COVID-19 និងបន្តការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់លោក ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងវូហានភាគកណ្តាលរបស់ប្រទេសចិន ដើម្បីត្រួតពិនិត្យអាជីវកម្ម និងតំបន់លំនៅដ្ឋានរបស់ពលរដ្ឋនៅទីនោះ។ លោក​មានជំហរលើគោលនយោបាយ zero-COVID ​របស់​រដ្ឋាភិបាល​របស់លោក ហើយ​បាន​សង្កត់​ធ្ងន់​ថា វា​នឹង​នៅ​បន្ដអនុវត្តដដែល។ លោក​បាន​មាន​ប្រសាសន៍​ថា បើ​គិត​ពី​ចំនួន​ប្រជាជន​ដ៏​ច្រើន​របស់​ប្រទេស​ចិន ហើយបើមិន​អើពើ​វិធាននឹងការ​គ្រប់គ្រង​ការ​ឆ្លង​មេរោគ នោះ​ផលវិបាក​នឹង​មិន​អាច​នឹក​ស្មាន​ដល់។ លោកបានបន្ថែមថា ផលប៉ះពាល់បណ្តោះអាសន្នលើការអភិវឌ្ឍន៍សេដ្ឋកិច្ចនឹងអាចទទួលយកបាន ជាជាងការប៉ះពាល់ដល់អាយុជីវិត និងសុខភាពរបស់ប្រជាជនចិន។ លោក ស៊ី បានពណ៌នាអំពីគោលនយោបាយ zero-COVID ថាជាជម្រើសសន្សំសំចៃ និងមានប្រសិទ្ធភាពបំផុតសម្រាប់ប្រទេសជាតិ។ លោក​ក៏​បាន​សន្យា​ថា ​នឹង​នាំ​ឱ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​នេះ​ ក្នុង​កម្រិត​ល្អ​គួរ​ឱ្យ​កត់​សម្គាល់។ យ៉ាងណា អ្នកឃ្លាំមើលប្រទេសចិនមួយចំនួននិយាយថា វានឹងពិបាកសម្រាប់ប្រទេសនេះក្នុងការសម្រេចបាននូវអត្រាកំណើនគោលដៅ ៥.៥% របស់រដ្ឋាភិបាលនៅឆ្នាំនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ពូទីន ថាគោលដៅរបស់រុស្ស៉ីនៅអ៊ុយក្រែន គ្មានការផ្លាស់ប្តូរទេ

Khmerpress June 30, 2022 30/06/2022

(អាសហ្កាបាត)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកំលុងពេលធ្វើសន្និសីទសារព័ត៌មាន នៅឯប្រទេសតួកម៉េនីស្ថាន (Turkmenistan) កាលពីថ្ងៃពុធសប្តាហ៍នេះថា គោលបំណងរបស់រុស្ស៉ីនៅអ៊ុយក្រែន គឺមិនផ្លាស់ប្តូរនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២។ លោក ពូទីន បានគូសបញ្ជាក់ថា «គ្មានអ្វីត្រូវផ្លាស់ប្តូរទេ, គោលដៅចុងក្រោយរបស់រុស្ស៉ី គឺរំដោះតំបន់ដុនបាស់ (Donbass) ដើម្បីការពារប្រជាជននិងបង្កើតលក្ខខណ្ឌដែលនឹងធានាសុវត្ថិភាពរបស់ប្រទេសរុស្ស៉ីផ្ទាល់។ ខណៈគោលដៅយើងនៅដដែល យុទ្ធសាស្រ្តដែលប្រើដើម្បីសម្រេចគោលដៅ អាចនឹងផ្លាស់ប្តូរទៅតាមអ្វីដែលយោធាចាត់ទុកថាសមរម្យ»។ ទោះយ៉ាងណា លោក ពូទីន នៅតែអះអាងថា «ប្រតិបត្តិការគឺដំណើរការទៅតាមផែនការ ដែលបានគ្រោងទុក»។ ដោយឡែកឆ្លើយតបទៅនឹង ការអត្ថាធិប្បាយដែលថា NATO បានត្រៀមខ្លួនរួចជាស្រេចនៅក្នុងជម្លោះនោះ លោក ពូទីន និយាយថា វាមិនមែនជារឿងថ្មីទេសម្រាប់ទីក្រុងមូស្គូ។ រីឯ បញ្ហាការចូលជាសមាជិកអង្គការ NATO របស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ លោក ពូទីន បញ្ជាក់ថា រុស្ស៉ីមិនមានបញ្ហាទឹកដីជាមួយប្រទេសទាំងពីរឡើយ ប៉ុន្តែយើងនឹងធ្វើសកម្មភាពឆ្លើយតប ប្រសិនបើទីក្រុងមូស្គូ […]

លោក Ferdinand Marcos Jr ស្បថចូលកាន់តំណែង ជាប្រធានាធិបតីហ្វីលីពីនថ្មី ជាផ្លូវការ

Khmerpress June 30, 2022 30/06/2022

(ម៉ានីល)៖ ទីបំផុតនៅថ្ងៃព្រហស្បតិ៍នេះ លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) បានស្បថចូលកាន់តំណែងជា ប្រធានាធិបតីថ្មីរបស់ប្រទេសហ្វីលីពីនជាផ្លូវការហើយ បន្តពីលោក រ៉ូឌ្រីហ្គោ ឌូតឺតេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២។ លោក Marcos បានស្បថចូលកាន់តំណែង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ (ម៉ោងក្នុងទីក្រុងម៉ានីល) ក្នុងកម្មវិធីយ៉ាងឱឡារិកមួយ ដែលរៀបចំឡើងនៅឯសារមន្ទីរជាតិហ្វីលីពីន ក្នុងរដ្ឋធានីម៉ានីល។ កំលុងការថ្លែងសារលើកដំបូង ក្នុងនាមជាប្រធានាធិបតី លោក Marcos បានអរគុណដល់ប្រជាជន ដែលបានផ្តល់សំឡេងគាំទ្រយ៉ាងច្រើនលើសលប់បំផុត ចំពោះរូបលោកក្នុងការបោះឆ្នោតកាលពីខែឧសភាកន្លងទៅនេះ។ ការឡើងកាន់អំណាចនេះ គឺជាការវិលត្រឡប់មកវិញយ៉ាងគួរឱ្យភ្ញាក់ផ្អើល សម្រាប់គ្រួសារនយោបាយត្រកូល Marcos ដែលត្រូវបានប្រជាជនធ្វើបដិវត្តន៍ ផ្តួលរំលំកាលពីឆ្នាំ១៩៨៦។ គួរបញ្ជាក់ថា អនុប្រធានាធិបតីរបស់លោក Marcos គឺលោកស្រី សារ៉ា ឌូតឺតេ (Sara Duterte) ដែលត្រូវជាកូនស្រីរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នោះ បានស្បថចូលកាន់តំណែង […]

ក្រុមហ៊ុន Thai Airways ជោគជ័យលើ​ការលក់យន្តហោះ ១១គ្រឿង ដើម្បីយកប្រាក់មកស្ដារក្រុមហ៊ុន

Khmerpress June 30, 2022 30/06/2022

ក្រុមហ៊ុន Thai Airways បានលក់យន្តហោះរបស់ខ្លួនចំនួន​ ១១គ្រឿង បន្ទាប់ពីរដ្ឋមន្រ្តីដឹកជញ្ជូនលោក Saksayam Chidchob បានយល់ព្រមអនុញ្ញាតឱ្យលក់។ ប្រធានស្ដីទីក្រុមហ៊ុនអាកាសចរណ៍លោក Chansin Treenuchagron ដែលជាប្រធានផែនការស្ដារនីតិសម្បទារបស់ក្រុមហ៊ុន បាននិយាយថា លោក Saksayam បានអនុញ្ញាតឱ្យក្រុមហ៊ុន​ Thai Airways លក់យន្តហោះប្រភេទ Boeing 737-400 មុននេះ ហើយថ្មីៗនេះលោកក៏អនុញ្ញាតឱ្យលក់យន្តហោះ Boeing 747-400 ចំនួន ១០គ្រឿងទៀត។ គួររម្លឹកថា ក្រុមហ៊ុនអាកាសជាតិរបស់ប្រទេសថៃមួយនេះ បានដាក់ពាក្យស្នើសុំលក់យន្តហោះចំនួន ១១គ្រឿងនេះ តាំងពីឆ្នាំ២០២១ ហើយក៏មានអ្នកចាប់អារម្មណ៍ទិញដែរ ប៉ុន្តែមិនអាចលក់បាន ឬ ផ្ទេរតាមអាជ្ញាប័ណ្ណប្រតិបត្តិការអាកាសចរណ៍ស៊ីវិលរបស់ខ្លួនបានទេ លុះត្រាតែមានការអនុញ្ញាតពីរដ្ឋមន្ត្រីទទួលបន្ទុក។ រហូតមកដល់ពេលនេះ ទើបអាចលក់បាន ដោយសារតែលោក Saksayam ទើបតែអនុម័តឱ្យលក់ដោយសារទើបតែមានឯកសារគ្រប់គ្រាន់ពីក្រុមហ៊ុន។ គួរបញ្ជាក់ថា ក្រុមហ៊ុន Thai Airways បានព្យាយាមងើបឡើងវិញពីវិបត្តិហរិញ្ញវត្ថុដោយកាត់បន្ថយការចំណាយ កែទម្រង់ស្ថាប័ន កាត់បន្ថយបុគ្គលិក ព្រមទាំងលក់ទ្រព្យសម្បត្តិបន្ទាប់បន្សំដែលមិនចាំបាច់។ ជាមួយគ្នានេះក្រុមហ៊ុន​អាកាសចរណ៍​ក៏បាន​លក់​ដី អគារ និង​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន Bangkok […]

ថៃ ជោគជ័យលើការនាំចេញទុរេនក្នុងឆ្នាំនេះ ត្រឹមពេល ៥ខែនាំចេញទុរេនបានជាង កន្លះលានតោន

Khmerpress June 30, 2022 30/06/2022

ទីប្រឹក្សា​រដ្ឋមន្រ្តីក្រសួងកសិកម្មបាននិយាយកាលពីថ្ងៃពុធថា ក្នុងរយៈពេល ៥ខែ នៃឆ្នាំ២០២២នេះ ប្រទេសថៃបាននាំចេញទុរេនចំនួន ៥៥០,៨៤៨តោន។ លោក Alongkorn Ponlaboot ដែលជាសមាជិកនៃគណៈកម្មាធិការអភិវឌ្ឍន៍ និងគ្រប់គ្រងផ្លែឈើ បាននិយាយថា ការនាំចេញទុរេនចាប់ពីថ្ងៃទី១​ ខែកុម្ភៈ ដល់ថ្ងៃទី២៤ ខែមិថុនា គឺខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក Alongkorn បាននិយាយនៅក្នុងសន្និសីទកាសែតជាមួយលោក Nawanit Polken អគ្គនាយករងនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម និងជាអគ្គលេខាធិការនៃគណៈកម្មាធិការផ្លែឈើថា ការនាំចេញទុរេនទទួលបានភាពជោគជ័យ ដោយសារតែការផ្គត់ផ្គង់ និងការគ្រប់គ្រងតម្រូវការប្រកបដោយប្រសិទ្ធភាព ដោយគណៈកម្មាធិការរបស់គាត់ ដែលដឹកនាំដោយរដ្ឋមន្ត្រីកសិកម្ម និងសហករណ៍ Chalermchai Sri-on ។ ជាមួយគ្នានេះដែរ លោក Nawanit បាននិយាយថា គណៈកម្មាធិការបាននឹងកំពុងធ្វើការជាមួយភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធនៅក្នុងខេត្តទាំងអស់ ដើម្បីធ្វើសេចក្តីព្រាងផែនការប្រតិបត្តិការសម្រាប់ខេត្តនីមួយៗ ស្របតាមផែនការអភិវឌ្ឍន៍មេរបស់គណៈកម្មាធិការ ដែលនាំឱ្យមានការនាំចេញផ្លែឈើកាន់តែច្រើន ខណៈគណៈកម្មាធិការ​បាន​រក​ឃើញ​ថា ផ្លែ​ឈើ​នឹង​ត្រូវ​ប្រមូល​ផល​បន្ថែម​ទៀត​នៅ​ឆ្នាំ​នេះ ដោយសារ​ទិន្នផល​ល្អ​ជាង និង​មាន​ចម្ការ​ធំ​ជាងឆ្នាំមុន។ គួរបញ្ជាក់ផងដែរថា ប្រទេស​ថៃ​មាន​ផ្លែឈើ​ដែលអាចរកចំណូលរាប់លានដុល្លារចូលសេដ្ឋកិច្ចប្រមាណ ៧.៣ លាន​រ៉ៃ​ ដែល​មាន​ផ្លែ​ទុរេន មង្ឃុត សាវម៉ាវ មៀន ឡុងកុង និង​ផ្លែគូលែន។ […]

អង់គ្លេស នឹងផ្តល់ជំនួយយោធាជាង ១.២ពាន់លានដុល្លារបន្ថែមទៀត ដល់អ៊ុយក្រែន

Khmerpress June 30, 2022 30/06/2022

(ឡុងដ៍)៖ ចក្រភពអង់គ្លេស នឹងផ្តល់ជំនួយផ្នែកយោធា ១.២ពាន់លានដុល្លារបន្ថែមទៀត ទៅដល់អ៊ុយក្រែន ខណៈអង្គការណាតូ (NATO) បានចាត់ទុកសកម្មភាពឈ្លានពានរបស់រុស្ស៉ីថាជា «ការគំរាមកំហែងដោយផ្ទាល់» ចំពោះសន្តិសុខលោកខាងលិច។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២។ កញ្ចប់ជំនួយយោធាថ្មីនេះនឹងការបង្កើនសមត្ថភាពការពាររបស់អ៊ុយក្រែន រួមទាំងមានប្រព័ន្ធការពារដែនអាកាស, យន្តហោះដ្រូន, គ្រឿងបរិក្ខារ អេឡិចត្រូនិកថ្មីៗ និងសម្ភារៈរាប់ពាន់មុខសម្រាប់ទាហានអ៊ុយក្រែន។ នាយករដ្ឋមន្រ្តីអង់គ្លេស លោ បូរីស ចនសុនបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ ដែលមានខ្លឹមសារថា «អាវុធ, បរិក្ខារយោធា និងការហ្វឹកហ្វឺនរបស់អង់គ្លេស កំពុងផ្លាស់ប្តូរសមត្ថភាពប្រយុទ្ធរបស់កងទ័ពអ៊ុយក្រែនក្នុងសមរភូមិ»។ កងទ័ពអ៊ុយក្រែន ក៏បានចាប់ផ្តើមទទួលការហ្វឹកហ្វឺន នៅឯអង់គ្លេសផងដែរ ក្រោយពីលោកនាយករដ្ឋមន្រ្តី ចនសុន បានផ្តល់ការបើកប្រតិបត្តិការ បណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែនប្រហែល ១០,០០០នាក់រៀងរាល់ ១២០ថ្ងៃម្តង។ នៅឯកិច្ចប្រជុំកំពូលរបស់អង្គការ NATO ដែលគ្រប់ដណ្តប់ដោយរបៀបវីរៈនៃការឈ្លានពានរបស់រុស្ស៊ី ដែលទីក្រុងមូស្គូហៅថាជា «ប្រតិបត្តិការយោធាពិសេស» ដើម្បីកម្ចាត់អ៊ុយក្រែនពីអ្នកជាតិនិយមដ៏គ្រោះថ្នាក់នោះ, NATO បានយល់ព្រមធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ទីក្រុងកៀវដោយអះអាងថា នឹងឈរនៅពីក្រោយ «វីរភាពការពារប្រទេសរបស់ពួកគេ»។ គួរបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅនេះ អង់គ្លេសទើបតែប្រកាសផ្តល់ជំនួយផ្នែកយោធាជាង ១.៥ពាន់លានដុល្លារ […]

ក្រុមប្រទេស G7 ពិភាក្សាជាមួយប្រទេសចិន និងឥណ្ឌាអំពីការកំណត់តម្លៃប្រេងរុស្ស៊ី

Khmerpress June 30, 2022 30/06/2022

(វ៉ាស៊ីនតោន)៖ ប្រភពមួយបានឱ្យដឹងថា ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) មានការពិភាក្សាជាវិជ្ជមាន និងប្រកបដោយផ្លែផ្កាជាមួយប្រទេសចិន និងឥណ្ឌា អំពីផែនការកំណត់តម្លៃប្រេងរបស់រុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ប្រភពដដែលនេះបានឱ្យដឹងថា ប្រទេសចិន និងឥណ្ឌា ដែលប្រទេសប្រើប្រាស់ប្រេងធំទាំងពីរក្នុងពិភពលោក នឹងមានការលើកទឹកចិត្តឱ្យអនុវត្តតាមការកំណត់តម្លៃប្រេងនេះ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ប្រភពដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កម្រិតកំណត់តម្លៃប្រេងក្នុងមួយបារ៉ែលមិនទាន់ត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែតម្លៃនេះនឹងមានកម្រិតខ្ពស់គ្រប់គ្រាន់ល្មមដើម្បីផ្តល់ការលើកទឹកចិត្តដល់ប្រទេសរុស្ស៊ីក្នុងការបន្តផលិតប្រេង។ ប្រេងឆៅរបស់រុស្សីបាននឹងកំពុងលក់បញ្ចុះតម្លៃយ៉ាងច្រើនពី ៣០ ទៅ ៤០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល បើធៀបនឹងតម្លៃប្រេងឆៅប្រភេទ Brent ពី ១១០ ទៅ ១២០ ដុល្លារក្នុងមួយបារ៉ែល ដោយសារការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងម៉ូស្គូជុំវិញការឈ្លានពានប្រទេសអ៊ុយក្រែន។ ក្រុមមេដឹកនាំរបស់ក្រុមប្រទេស G7 កាលពីថ្ងៃអង្គារបានព្រមព្រៀងគ្នាក្នុងការរុករកការវិធីសាស្រ្តដាក់បម្រាមណាមួយទៅលើការដឹកជញ្ជូនប្រេងរបស់រុស្ស៊ីដែលត្រូវបានលក់លើសពីតម្លៃជាក់លាក់មួយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់ទីក្រុងមូស្គូដើម្បីឱ្យសង្គ្រាមឆាប់ចប់។ ដោយសហភាពអឺរ៉ុបកំពុងរៀបចំដាក់ទណ្ឌកម្មជាដំណាក់កាលលើប្រេងរុស្ស៊ីនៅចុងឆ្នាំនេះ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកគឺលោកស្រី Janet Yellen បានលើកឡើងពីវិធីមួយដើម្បីកាត់បន្ថយប្រាក់ចំណូលពីប្រេងរបស់រុស្ស៊ី ខណៈពេលដែលរក្សាការផ្គត់ផ្គង់នៅលើទីផ្សារ និងជៀសវាងមិនឱ្យមានការដំឡើងថ្លៃបន្ថែមទៀត ដែលអាចជំរុញឱ្យមានការដើរថយក្រោយនៃសេដ្ឋកិច្ច។ វិធីសាស្រ្តនេះគឺជាការកំណត់តម្លៃប្រេងនេះ។ ទណ្ឌកម្មរបស់លោកខាងលិចនៅតែអនុញ្ញាតឱ្យប្រទេសជាច្រើនទិញប្រេងឆៅពីរុស្ស៊ី ហើយប្រទេសឥណ្ឌា និងចិនបានបង្កើនការទិញរបស់ពួកគេដោយទទួលបានការបញ្ចុះតម្លៃយ៉ាងច្រើន។ ប្រភពដដែលបានឱ្យដឹងទៀតថា ប្រទេសទាំងពីរនឹងអាចទិញប្រេងឆៅពីរុស្ស៊ីក្នុងតម្លៃទាបជាងគម្រោងនេះ ដោយហៅការទិញបែបនេះថាជាចំណុចដ៏ទាក់ទាញមួយសម្រាប់ទីក្រុងប៉េកាំង និងញូវដេលី។ ប្រភពដដែលនេះបានបន្តថា ប្រសិនបើរុស្ស៊ីបដិសេធមិនលក់ប្រេងឆៅរបស់ខ្លួនក្នុងតម្លៃដែលបានកំណត់នេះ រុស្ស៊ីនឹងមានជម្រើសតិចតួចក្នុងការលក់វាក្នុងតម្លៃខ្ពស់ជាងនេះ ដោយសារតែនឹងមានការដាក់កម្រិតផ្សេងលើវិស័យជាច្រើន ដើម្បីបិទផ្លូវផ្សេងទៀតសម្រាប់ទីផ្សារប្រេងរបស់រុស្ស៊ី។ ប្រភពដដែលបន្ថែមថា […]

កូរ៉េខាងត្បូង សម្រេចអនុម័តវ៉ាក់សាំងកូវីដ-១៩ ដែលផលិតក្នុងស្រុកដំបូងបង្អស់របស់ខ្លួន សម្រាប់ការប្រើប្រាស់ជាសាធារណៈ

Khmerpress June 30, 2022 30/06/2022

(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូង បានសម្រេចអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតក្នុងស្រុកជាលើកដំបូងគេបង្អស់របស់ខ្លួន ដោយក្រុមហ៊ុន SK bioscience សម្រាប់ការប្រើប្រាស់ ជាសាធារណៈហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២។ បើតាមរដ្ឋបាលចំណីអាហារ និងឱសថកូរ៉េខាងត្បូង, វ៉ាក់សាំងបង្ការជំងឺ COVID-19 ឈ្មោះ SKYCovione ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់លើ មនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅចំនួន ២ដូស ជាមួយនឹងការចាក់ក្នុងរយៈពេល ៤សប្តាហ៍ពីគ្នា។ ក្រុមហ៊ុន SK bioscience បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងការធ្វើតេស្តដំណាក់កាលទី៣ លើមនុស្សពេញវ័យចំនួន ៤,០៣៧នាក់, វ៉ាក់សាំង SKYCovione បានបង្កើតការឆ្លើយតបនៃអង្គបដិប្រាណប្រឆាំងនឹងវីរុស SARS-CoV-2។ ប៉ុន្តែវាមិនទាន់ត្រូវបានគេដឹងថា មានប្រសិទ្ធភាពកម្រិតណាប្រឆាំងនឹងវីរុស COVID-19 បំប្លែងថ្មី Omicron និងវីរុស COVID-19 បំប្លែងថ្មីផ្សេងទៀតនោះទេ។ ក្រុមហ៊ុន SK bioscience បានបន្ថែមថា ខ្លួននឹងស្វែងរកការអនុម័តសម្រាប់ការចែកចាយវ៉ាក់សាំង SKYCovione […]

អាជ្ញាធរអាមេរិកចង់លុប TikTok ចេញពី Play Store និង App Store នៅថ្ងៃទី៨ ខែក្រោយនេះ

Khmerpress June 30, 2022 30/06/2022

អាមេរិក៖ គណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) ដែលមានមូលដ្ឋាននៅអាមេរិកកំពុងអំពាវនាវឱ្យក្រុមហ៊ុន Google និងក្រុម Apple ហាមឃាត់កម្មវិធី TikTok នៅលើ App Store របស់ពួកគេ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន​ Daily Mail កាលពីល្ងាចថ្ងៃពុធ ទី២៩ ខែមិថុនាម្សិលមិញនេះ។ បើតាមលោក Brendan Carr ដែលជាស្នងការនៃគណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) បានបង្ហោះសារនៅលើគណនី Twitter ផ្លូវការរបស់គាត់ថា TikTok គួរតែត្រូវបានលុបចោលពី Play Store និង App Store ដ្បិតកម្មវិធីរបស់ចិនមួយនេះបានកំពុងតែលួចប្រមូលទិន្នន័យអ្នកប្រើប្រាស់យ៉ាងច្រើននៅសហរដ្ឋអាមេរិក។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបង្ហោះសារនៅលើបណ្តាញសង្គមជាសាធារណៈហើយ លោក Brendan Carr ក៏បានផ្ញើលិខិតផ្លូវការទៅកាន់អគ្គនាយកក្រុមហ៊ុន Google គឺលោក Sundar Pichai និងអគ្គនាយកក្រុមហ៊ុន Apple គឺលោក Tim Cook ផងដែរ ដោយនៅក្នុងលិខិតនោះបានរៀបរាប់យ៉ាងលម្អិតអំពីមូលហេតុដែលត្រូវលុប TikTok ចេញពី Play […]