ព័ត៌មានអន្តរជាតិ

ប្រទេសវៀតណាម បានកត់ត្រាករណីដំបូងបំផុតនៃអនុទម្រង់ BA.5 របស់ជំងឺកូវីដ១៩ វ៉ារ្យ៉ង់អូមីក្រុង

Khmerpress June 28, 2022 28/06/2022

យោងតាមសាស្ត្រាចារ្យវេជ្ជបណ្ឌិតលោក Phan Trong Lan ប្រធាននាយកដ្ឋាននៃក្រសួងសុខាភិបាលវៀតណាមបានឱ្យដឹងថា ជំងឺ COVID-19 អនុទម្រង់ BA.5 របស់វ៉ារ្យ៉ង់អូមីក្រុង ពេលនេះបានមកដល់ប្រទេសវៀតណាមហើយ ខណៈវាអាចនឹងនាំមុខប្រភេទ BA.2 ដែលកំពុងលេចធ្លោនៅក្នុងប្រទេសនេះស្រាប់។ លោកបាននិយាយថា ការឆ្លងនេះគឺជៀសមិនរួចឡើយ ពីព្រោះអនុទម្រង់នេះត្រូវបានគេឃើញនៅក្នុងប្រទេសនានាក្នុងទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក ខណៈសកម្មភាពធ្វើដំណើរក្នុងចំនោមប្រទេសទាំងនោះ ត្រូវបានគេអនុញ្ញាតឡើងវិញ។ លោកបន្ថែមថា ក្រសួងសុខាភិបាលនឹងបន្តតាមដានការវិវត្តនៃជំងឺនេះ។ ជម្រាបផងដែរថា ចំនួនករណីជំងឺ COVID-19 នៅប្រទេសវៀតណាមបាននិងកំពុងធ្លាក់ចុះ ជាមួយនឹងសមាមាត្រនៃការឆ្លង និងការស្លាប់ទាបបំផុត។ អ្នកជំងឺភាគច្រើនបានឆ្លងជំងឺ COVID-19 អនុទម្រង់ BA.2 របស់វ៉ារ្យ៉ង់អូមីក្រុង ជាមួយនឹងរោគសញ្ញាស្រាលៗប៉ុណ្ណោះ។ ករណីភាគច្រើនត្រូវបានកត់ត្រានៅក្នុងតំបន់ភាគខាងជើង ដែលមានប្រហែល ១០៧,០០ ករណី ក្នុងរយៈពេលពីរខែចុងក្រោយនេះ។ គាត់បាននិយាយថា ការស្រាវជ្រាវបានបង្ហាញថា BA.4 និង BA.5 រីករាលដាលលឿនជាង BA1 និង BA.2 ។ អង្គការសុខភាពពិភពលោកក៏បានព្រមានផងដែរថា វ៉ារ្យ៉ង់ថ្មីៗកំពុងធ្វើឱ្យជំងឺរាតត្បាតមានភាពស្មុគស្មាញម្តងទៀត ដូច្នេះប្រទេសនានាត្រូវរក្សាវិធានការដូចជាការចាក់វ៉ាក់សាំង និងការត្រួតពិនិត្យបន្ថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

តៃវ៉ាន់សម្រេចដំឡើងថ្លៃអគ្គិសនីជាមធ្យម ៨,៤% ដើម្បីឆ្លើយតបនឹងការកើនឡើងតម្លៃថាមពលជាសកល

Khmerpress June 28, 2022 28/06/2022

តៃវ៉ាន់៖ រដ្ឋាភិបាលតៃវ៉ាន់បានសម្រេចដំឡើងថ្លៃអគ្គិសនីជាមធ្យម ៨,៤%​ នៅទូទាំងដែនដីរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃចន្ទ ទី២៧ ខែមិថុនាម្សិលមិញនេះ។ ការសម្រេចដំឡើងថ្លៃចំពោះភ្លើងអគ្គិសនីសម្រាប់ប្រើប្រាស់នេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្លៃថាមពលជាសកលដែលជាឥទ្ធិពលអាក្រក់នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ខណៈសេចក្តីសម្រេចរបស់អាជ្ញាធរតៃវ៉ាន់នេះនឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដានេះតទៅតែម្តង។ បើតាមលោក Wang Mei-hua  រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចតៃវ៉ាន់បានបញ្ចក់ថា សម្រាប់ឧស្សាហខ្នាតធំវិញតម្លៃអគ្គិសនីអាចនឹងត្រូវដំឡើងថ្លៃរហូតដល់ ១៥% ហើយគេរំពឹងថានៅចំពោះការឡើងថ្លៃនៃតម្លៃអគ្គិសនីនេះគឺអ្នកប្រើប្រាស់ទាំងអស់នឹងចូលរួមកាត់បន្ថយការប្រើប្រាស់អគ្គិសនីឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ពោលគឺប្រើប្រាស់ក្នុងលក្ខណៈសន្សំសំចៃជាទីបំផុត។ លោករដ្ឋមន្ត្រីរូបនេះបានបន្តថា សម្រាប់នៅក្នុងឆ្នាំ ២០២២នេះការចំណាយលើប្រេងឥន្ទនៈរបស់ក្រុមហ៊ុន Taipower អាចនឹងកើនឡើងរហូតដល់ ៣០០ពាន់លានដុល្លារតៃវ៉ាន់ (១០,១៣ពាន់លានដុល្លារអាមេរិក) បើធៀបទៅនឹងការចំណាយនាឆ្នាំកន្លងមក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មឥណ្ឌា បញ្ជាក់ថា សេដ្ឋកិច្ចឥណ្ឌា នឹងកើនឡើងពី ៣ទ្រីលាន ដល់ ៣០ទ្រីលានដុល្លារ ក្នុងពេលដ៏ឆាប់ខាងមុខនេះ

Khmerpress June 28, 2022 28/06/2022

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសឥណ្ឌា លោក Piyush Goyal បាននិយាយថា សេដ្ឋកិច្ចឥណ្ឌានឹងឡើងដល់ ៣០ ទ្រីលានដុល្លារពីបច្ចុប្បន្ន ៣ ទ្រីលានដុល្លារ ក្នុងពេលឆាប់ៗនេះ។ ថ្លែងនៅក្នុងពិធីសម្ពោធពិព័រណ៍វាយនភ័ណ្ឌនៅ Coimbatore ក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងកាលពីថ្ងៃទី២៥ ខែមិថុនា លោក Goyal ដើម្បីសម្រេចបាន រដ្ឋាភិបាលឥណ្ឌាបាននឹងកំពុង ដោះស្រាយយ៉ាងហ្មត់ចត់នូវបញ្ហារចនាសម្ព័ន្ធទាំងអស់ រួមទាំងរបាំងពន្ធដារ បញ្ហាពន្ធដារ និងការប្រកួតប្រជែងជាសាកល។ លោកបានបន្តថា ប្រទេសឥណ្ឌាកំពុងធ្វើការយ៉ាងសកម្មជាមួយបណ្តាប្រទេសផ្សេងៗគ្នា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនឹងផ្តល់ឱ្យគ្មានកាតព្វកិច្ចចូលប្រើប្រាស់សម្រាប់វិស័យវាយនភណ្ឌឥណ្ឌានៅក្នុងទីផ្សារពិភពលោក នេះបើតាមការរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានញូវដែលីរបស់យើង។ ជាមួយគ្នានេះ លោកបានផ្តល់ដំបូន្មានដល់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងខ្សែសង្វាក់តម្លៃឱ្យខិតខំប្រឹងប្រែង ឈររួបរួម ដើម្បីធ្វើឱ្យឥណ្ឌាក្លាយជាប្រទេសផលិតដ៏ធំបំផុតនៅក្នុងពិភពលោក។ គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌាបានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួនពីរជាមួយអូស្ត្រាលី និងអារ៉ាប់រួម ហើយកំពុងចរចាជាមួយចក្រភពអង់គ្លេស កាណាដា និងសហភាពអឺរ៉ុប នេះបើយោងតាមលោក Goyal។ លោកបានបន្ថែមថា FTAs ​​ទាំងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់មជ្ឈមណ្ឌលអាជីវកម្មវាយនភ័ណ្ឌដូចជា Coimbatore និង Tirupur នៅ Tamil Nadu ។ លើសពីនេះ […]

រុស្ស៉ី គំរាមថាការឈ្លានពានណាមួយដោយណាតូ លើតំបន់គ្រីមៀ នឹងនាំឱ្យផ្ទុះសង្រ្គាមលោកលើកទី៣

Khmerpress June 28, 2022 28/06/2022

(ឡុងដ៍)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) នៅថ្ងៃចន្ទសប្ដាហ៍នេះបានគំរាមថា ការឈ្លានពានមកលើតំបន់គ្រីមៀ (Crimea) ដោយប្រទេសជាសមាជិកណាតូ (NATO) ណាមួយ នឹងត្រូវបានចាត់ទុកថាជាការប្រកាសសង្រ្គាមលើរុស្ស៉ី ដែលនេះនឹងនាំឱ្យផ្ទុះសង្រ្គាមលោក លើកទី៣។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២។ លោក ម៉េដវេដេវ តាមរយៈការដកស្រង់សម្ដីចេញផ្សាយដោយគេហទំព័រព័ត៌មាន អាហ្គុយមិនធី អាយ ហ្វាកទី (Argumenty i Fakty) បានគូសបញ្ជាក់ ដូច្នេះថា «សម្រាប់ពួកយើង គ្រីមៀគឺជាផ្នែកមួយរបស់រុស្ស៉ីជារៀងរហូត។ ដូច្នេះហើយ រាល់ការប៉ុនប៉ងឈ្លានពានណាមួយលើតំបន់គ្រីមៀ នឹងត្រូវបាន ចាត់ទុកថាជាការប្រកាសសង្រ្គាមជាមួយប្រទេសរបស់យើង»។ លោកបន្ថែមថា ប្រសិនបើការឈ្លានពាន ធ្វើឡើងដោយប្រទេសជាសមាជិកណាតូណាមួយ នោះវាមានន័យថាជាជម្លោះជាមួយបក្សសម្ព័ន្ធយោធាណាតូទាំងមូល ដែលនេះនឹងនាំឱ្យផ្ទុះសង្រ្គាមលោកលើកទី៣ ហើយវានឹងបង្កគ្រោះមហន្តរាយដ៏ធំ សម្បើមអស្ចារ្យ។ គួរបញ្ជាក់ថា លោក ម៉េដវេដេវ មិនបាននិយាយសំដៅចំៗទៅលើប្រទេសណាតូណាមួយទេ ប៉ុន្តែព្រមពេលជាមួយគ្នា លោក ក៏បានបញ្ជាក់ដែរថាប្រសិនបើហ្វាំងឡង់ និងស៊ុយអែត ក្លាយជាសមាជិកណាតូ […]

ប្រទេស G7 សន្យារៃអង្គាសប្រាក់ ៦០០ពាន់លានដុល្លារដើម្បីទប់ទល់ជាមួយនឹងគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន

Khmerpress June 27, 2022 27/06/2022

អាឡឺម៉ង់៖ ក្រុមមេដឹកនាំនៃប្រទេស G7 បានសន្យារួមគ្នាថា នឹងរៃអង្គាសប្រាក់ចំនួន ៦០០ពាន់លានដុល្លារដើម្បីផ្តល់ហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន ខណៈការផ្តល់ហិរញ្ញប្បទាននេះក៏ជាផ្នែកមួយនៃការទប់ទល់ជាមួយនឹងគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ប្រទេសចិនផងដែរ។ បើតាមកា​រចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ​​​​​​​​​ការសន្យារួមគ្នានេះត្រូវបានធ្វើឡើងនៅក្នុងជំនួបប្រចាំឆ្នាំមួយ ដែលបានរៀបចំធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២៦ ខែមិថុនាម្សិលមិញនេះ នៅឯវិមាន Schloss Elmau ក្នុងប្រទេសអាឡឺម៉ង់។ តាមគម្រោងគឺហរិញ្ញប្បទានក្នុងចំនួនទឹកប្រាក់ដ៏ច្រើនខាងនេះនឹងត្រូវផ្តល់ជូនក្នុងទម្រង់ជាមូលនិធិឯកជននិងសាធារណៈ ដែលមានរយៈពេលរហូតដល់ ៥ឆ្នាំ។ បើតាមលោកប្រធានាធិបតីអាមេរិក​ ចូ បៃឌិន និងក្រុមមេដឹកនាំនៃប្រទេស G7 បានហៅគម្រោងផ្តល់ហិរញ្ញប្បទាននេះថា “ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសកល”។ នៅក្នុងកិច្ចប្រជុំនោះលោក ចូ បៃឌិន បានបញ្ជាក់ថា​ អាមេរិក នឹងកៀរគររកជំនួយឥតសំណង មូលនិធិសហព័ន្ធ និងការវិនិយោគឯកជន ដែលមានទំហំជាទឹកប្រាក់ ២០០ពាន់លានដុល្លារក្នុងរយៈពេល ៥ឆ្នាំ ដើម្បីគាំទ្រគម្រោងនៅក្នុងបណ្តាប្រទេសដែលមានចំណូលទាបនិងមធ្យម សម្រាប់ជួយដោះស្រាយការប្រែប្រួលអាកាសធាតុ ក៏ដូចជាការកែលម្អសុខភាពសកល សមភាពយេនឌ័រ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ជាមួយគ្នានោះដែរសភាពអឺរ៉ុបនឹងត្រូវនឹងកៀរគររកជំនួយបន្ថែមទៀតក្នុងរូបភាពនិងគោលបំណងដូចគ្នាជាមួយនឹងអាមេរិកនេះ តែមានទំហំទឹកប្រាក់រហូតដល ៣០០ពាន់លានអឺរ៉ូ (ជាង ៣១៧ពាន់លានដុល្លារអាមេរិក)៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កូរ៉េខាងជើងចោទសហរដ្ឋអាមេរិកថា កំពុងព្យាយាមបង្កើត NATO នៅអាស៉ី

Khmerpress June 27, 2022 27/06/2022

(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងមានបំណងបង្កើតបក្សសម្ព័ន្ធយោធា ដូចគ្នានឹងអង្គការណាតូ (NATO) នៅក្នុងទ្វីបអាស៉ី ហើយទីក្រុងព្យុងយ៉ាងបានអះអាងទៀតថា ដោយសារតែគោលដៅឥតប្រែប្រួលរបស់អាមេរិក ក្នុងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកូរ៉េខាងជើង ទើបបង្ខំឲ្យខ្លួនត្រូវ បង្កើនសមត្ថភាពការពារជាតិកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើង ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ គឺមានខ្លឹមសារយ៉ាងដូច្នេះថា «តាមរយៈការធ្វើសមយុទ្ធយោធារួមគ្នាដោយឥតលាក់លៀមជាមួយជប៉ុន និងកូរ៉េខាងត្បូង គឺសហរដ្ឋអាមេរិក កំពុងព្យាយាមធ្វើសកម្មភាពយ៉ាងពេញទំហឹង ដើម្បីបង្កើតអង្គការណាតូតាមបែបអាស៉ី»។ ទីក្រុងព្យុងយ៉ាង ចង់សំដៅទៅលើសមយុទ្ធយោធានាពេលថ្មីៗនេះ ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក, កូរ៉េខាងត្បូង និងជប៉ុន ខណៈកូរ៉េខាងជើងហៅសមយុទ្ធបែបនេះថា ជាការត្រៀមលក្ខណៈសម្រាប់ធ្វើសង្រ្គាម ហើយមានគោលបំណង ផ្តួលរំលំប្រទេសរបស់ខ្លួន។ គួរបញ្ជាក់ថា ម្តងហើយម្តងទៀត សហរដ្ឋអាមេរិកបានទទូចឲ្យកូរ៉េខាងជើងបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន និងបានស្នើឲ្យមានជំនួបជាមួយមន្រ្តីកូរ៉េខាងជើង ដើម្បីពិភាក្សាអំពីបញ្ហានេះ ប៉ុន្តែកូរ៉េខាងជើងបានបដិសេធ។ ការចោទប្រកាន់ខាងលើ ធ្វើឡើងចំពេលដែលមានការព្រួយបារម្ភជាអន្តរជាតិ លើការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ខណៈដែលមេដឹកនាំសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាលើការដាក់ពង្រាយអាវុធជាចាំបាច់ ដើម្បីរារាំងសកម្មភាពរបស់កូរ៉េខាងជើង៕ ផ្តល់សិទ្ធិដោយ៖ freshnews

ម៉ាកាវធ្វើតេស្តកូវីដ-១៩ទ្រង់ទ្រាយធំជុំទី ៣ ខណៈចំនួនអ្នកឆ្លងថ្មីបន្តកើនឡើង

Khmerpress June 27, 2022 27/06/2022

ម៉ាកាវ៖ អាជ្ញាធរក្រុងម៉ាកាវបានផ្តើមធ្វើតេស្តរកជំងឺកូវីដ-១៩ទ្រង់ទ្រាយធំជុំទី ៣ នៅថ្ងៃចន្ទ ទី២៧ ខែមិថុនានេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ យុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំជុំទី៣នេះគឺត្រូវបានធ្វើឡើង ខណៈដែលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនៅម៉ាកាវបន្តកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺនៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនាម្សិលមិញនេះ​ អាជ្ញាធរសុខាភិបាលម៉ាកាវបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីរហូតដល់ ៣៨នាក់។ ប្រភពខាងលើបានបន្តថា ទន្ទឹមនឹងការដាក់ចេញនូវយុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំជាច្រើនដងមកនេះ អាជ្ញាធរម៉ាកាវក៏បានសម្រេចបិទខ្ទប់អាគារពាណិជ្ជកម្មនិងតំបន់មួយចំនួនផងដែរ ហើយពលរដ្ឋប្រមាណជាជាង ៥,០០០នាក់ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក។ គួរបញ្ជាក់ថា ម៉ាកាវបានសម្រេចអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ឲ្យស្ថិតនៅកម្រិតសូន្យ ដូចនេះហើយទើបអាជ្ញាធរម៉ាកាវត្រូវដាក់ចេញវិធានការចាំបាច់ភ្លាមៗ បើទោះជាតួលេខអ្នកឆ្លងថ្មីនៅក្នុងដែនដីស្វយ័តមួយនេះហាក់មិនច្រើនដូចនៅក្នុងបណ្តាប្រទេសមួយចំនួនក៏ដោយ។ សូមបញ្ជាក់ជូនផងដែរថា គិតចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩មក ក្រុងម៉ាកាវបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២៩៩នាក់​ គ្មានករណីស្លាប់ ខណៈម៉ាកាវមានពលរដ្ឋសរុបជាង ៦០០,០០០នាក់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិក​គ្រោងនឹង​ប្រកាស​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ពី​ដី​ទៅ​អាកាស​រយៈ​ចម្ងាយ​មធ្យម​ទៅ​ឆ្ងាយ​ សម្រាប់​អ៊ុយ​ក្រែ​ន​ក្នុងសប្ដាហ៍នេះ

Khmerpress June 27, 2022 27/06/2022

អាមេរិកគ្រោងនឹងប្រកាសឱ្យបានឆាប់នៅក្នុងសប្តាហ៍នេះថា ខ្លួនបានទិញប្រព័ន្ធការពារមីស៊ីលពីដីទៅអាកាស រយៈចម្ងាយមធ្យមទៅឆ្ងាយ សម្រាប់ប្រទេសអ៊ុយក្រែន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានCNN។ ប្រធានាធិបតីលោក ចូ បៃដិន ដែលបច្ចុប្បន្នកំពុងជួបជាមួយមេដឹកនាំ G7 នៅប្រទេសអាល្លឺម៉ង់ សម្រាប់កិច្ចប្រជុំកំពូលដែលផ្តោតលើអ៊ុយក្រែន បានប្រកាសកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកនឹងផ្តល់ឱ្យអ៊ុយក្រែននូវ «ប្រព័ន្ធរ៉ុក្កែត និងគ្រាប់បែកទំនើបៗ» ដើម្បីទប់ទល់នឹងកងកម្លាំងរុស្ស៊ី។ ជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏គ្រោងនឹងថ្លែងទៅកាន់លោក បៃដិន និងមេដឹកនាំ G7 ផ្សេងទៀតនៅថ្ងៃចន្ទនេះផងដែរ។ ជាការឆ្លើយតបទៅនឹងសំណើរបស់កងកម្លាំងអ៊ុយក្រែន ជំនួយយោធាផ្សេងទៀតក៏ទំនងជាត្រូវបានប្រកាសក្នុងសប្តាហ៍នេះ រួមទាំងគ្រាប់កាំភ្លើងធំ និងប្រព័ន្ធរ៉ាដា counter-battery ។ មន្ត្រីអ៊ុយក្រែនក៏បានស្នើសុំប្រព័ន្ធប្រឆាំងមីស៊ីល NASAMS ដែលជាប្រព័ន្ធអាចវាយប្រហារគោលដៅចម្ងាយជាង ១០០ ម៉ាយ បើទោះបីជាកងកម្លាំងអ៊ុយក្រែន ទំនងជានឹងត្រូវការពេលវេលាក្នុងការហ្វឹកហាត់លើប្រព័ន្ធនេះក៏ដោយ។ គួរឱ្យដឹងដែរថា អាមេរិក​បាន​និង​កំពុង​ប្រកាស​ជា​បន្តបន្ទាប់​នូវ​ជំនួយ​សន្តិសុខ​បន្ថែម​សម្រាប់​អ៊ុយក្រែន ហើយកាលពីសប្តាហ៍មុន រដ្ឋបាលរបស់លោក បៃដិន បានប្រកាសផ្តល់ជំនួយយោធាបន្ថែមចំនួន ៤៥០ លានដុល្លារ ជាមួយនឹងការផ្តល់នូវប្រព័ន្ធរ៉ុក្កែតចំនួន ៤ និងគ្រាប់កាំភ្លើងធំសម្រាប់ប្រព័ន្ធផ្សេងទៀត។ ហើយនៅដើមខែនេះ រដ្ឋបាលលោក បៃដិន បាននិយាយថា ខ្លួនកំពុងផ្តល់ជំនួយយោធាចំនួន […]

អ្នកជំនាញម្នាក់អះអាងថា ចំនួនអ្នកជំងឺកូវីដ-១៩ជាក់ស្តែងនៅថៃអាចច្រើនជាងតួលេខក្នុងរបាយការណ៍ផ្លូវការរហូតដល់ ១០ដង

Khmerpress June 27, 2022 27/06/2022

ថៃ៖ អ្នកជំនាញជនជាតិថៃម្នាក់បានលើកឡើងថា ចំនួនជាក់ស្តែងនៃអ្នកជំងឺកូវីដ-១៩គឺមានខ្ពស់ជាងតួលេខដែលបានចេញផ្សាយដោយក្រសួងសុខាភិបាលថៃ ពោលគឺអ្នកឆ្លងពិតប្រាកដមានចំនួនច្រើនតួលេខក្នុងរបាយការណ៍រហូតដល់ ១០ដងឯណោះ។ ការអះអាងនេះត្រូវបានធ្វើឡើងបន្ទាប់ពីថ្ងៃអាទិត្យ ទី២៧ ខែមិថុនាម្សិលមិញនេះ អាជ្ញាធរសុខាភិបាលបានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ-១៩ ត្រឹមជាង ២ពាន់នាក់ និងស្លាប់ត្រឹម ១៧នាក់ប៉ុណ្ណោះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand បានបញ្ជាក់ថា អ្នកជំនាញដែលបានធ្វើការអះអាងដូចខាងលើនេះគឺលោកវេជ្ជបណ្ឌិត Yong Poovorawan  ដែលជាប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែករោគវិទ្យានៃសកលវិទ្យាល័យជូឡាឡុងកន។ អ្នកជំនាញផ្នែកមេរោគឆ្លងរូបនេះបានបន្តថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩មានការកើនឡើងខ្ពស់ក្នុងចំណោមកូនក្មេងបន្ទាប់ពីសាលារៀនត្រូវបានបើកទ្វារជាធម្មតាឡើងវិញ ហើយចំនួនកូនសិស្សដែលបានឆ្លងជំងឺកូវីដ-១៩ជាក់ស្តែងនោះគឺប្រហែលជាពាក់កណ្តាលនៃចំនួនកូនសិស្សសរុបតែម្តង។ ដើម្បីទទួលបានទិន្នន័យអ្នកឆ្លងពិតប្រាកដគេត្រូវបង្កើតឲ្យមានអ្នកត្រួតពិនិត្យនៅតាមកន្លែងធ្វើតេស្តនីមួយៗ តែជាក់ស្តែងតួលេខដែលអាជ្ញាធរសុខាភិបាលចុះផ្សាយជាផ្លូវការរាល់ថ្ងៃនេះគឺគ្រាន់តែជាការរាប់ចំនួនអ្នកជំងឺនៅតាមមន្ទីរពេទ្យនិងចំនួនអ្នកទៅធ្វើតេស្តដោយម៉ាស៊ីនធំ (PCR) ប៉ុណ្តោះ ពោលគឺមិនបានរាប់បញ្ចូលអ្នកធ្វើតេស្តដោយឧបករណ៍តេស្តរហ័សនិងអ្នកសម្រាកព្យាបាលដោយខ្លួនឯងនៅតាមផ្ទះឡើយ។ លោកវេជ្ជបណ្ឌិត Yong Poovorawan បានព្យាករណ៍ទៀតថា មេរោគនៃជំងឺកូវីដ-១៩នឹងរាតត្បាតខ្លាំងនៅចន្លោះខែកក្កដាដល់កញ្ញា តែធ្លាក់ចុះមកវិញនៅចន្លោះពីខែតុលាដល់ខែធ្នូ ហើយក៏រាតត្បាតខ្លាំងម្តងទៀតអំឡុងខែមករាឆ្នាំក្រោយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ពូទីន នឹងបំពេញទស្សនកិច្ច នៅក្រៅប្រទេសជាលើកដំបូង ចាប់តាំងពីផ្ទុះសង្រ្គាមអ៊ុយក្រែន

Khmerpress June 27, 2022 27/06/2022

(ឡុងដ៍)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចំនួន ២ ដែលធ្លាប់ជាអតីតរដ្ឋក្នុងសហភាពសូវៀត ក្នុងតំបន់អាស៊ីកណ្ដាល នៅក្នុងសប្ដាហ៍នេះ ហើយវានឹងក្លាយជាការបំពេញទស្សនកិច្ចនៅក្រៅប្រទេសជាលើកដំបូង ចាប់តាំងពីលោកបានបញ្ជាឱ្យ កងទ័ពរុស្ស៉ីវាយសម្រុកចូលអ៊ុយក្រែន ដែលលោកខាងលោកលិចហៅជាការឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ នេះបើតាម ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២។ លោក ប៉ាវែល ហ្សារូប៊ីន (Pavel Zarubin) ជាអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំវិមានក្រឹមឡាំង មកពីស្ថានីយ៍ទូរទស្សន៍ រ៉ូស៊ីយ៉ា វ័ន (Rossiya 1) បាន ឱ្យដឹងថាលោក ពូទីន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសតាហ្ស៉ីគីស្ថាន និងតួកម៉េនីស្ថាន ហើយក្រោយមក លោកនឹងត្រូវជួបពិភាក្សាការងារ ជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូ កូ វីដូដូ ក្នុងទីក្រុងមូស្គូ។ បើតាមលោក ហ្សារូប៊ីន លោក ពូទីន ក៏មានគម្រោងបំពេញទស្សនកិច្ចទៅកាន់ ទីក្រុង ក្រូដណូ […]