ព័ត៌មានអន្តរជាតិ

វ៉ាក់សាំងកូវីដ១៩ របស់ចិនប្រភេទ mRNA គឺមានសុវត្ថិភាព និងអាចបង្កើតភាពស៊ាំប្រឆាំងអូមីក្រុង

Khmerpress June 17, 2022 17/06/2022

(ប៉េកាំង)៖ វ៉ាក់សាំងកូវីដ១៩ ប្រភេទ mRNA របស់ចិន ដែលជាដូសជំរុញទី៣ ត្រូវបានបង្ហាញនៅក្នុងការសាកល្បងរបស់មនុស្សថា មានសុវត្ថិភាព និងអាចបង្កើតការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំប្រឆាំងនឹង Omicron បាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២។ វ៉ាក់សាំងឈ្មោះ AWcorna ដែលពីមុនគេស្គាល់ថាជា ARCoV ឥឡូវនេះកំពុងត្រូវបានតេស្តសាកល្បងនៅក្នុងដំណាក់កាលចុងក្រោយ នៃការសាកល្បង multi-center ដំណាក់កាលទី៣។ នៅក្នុងការសាកល្បងព្យាបាលដោយចៃដន្យ អ្នកវិទ្យាសាស្ត្រមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រយោធាចិន វិទ្យាស្ថានសុខភាពផ្លូវដង្ហើមក្វាងចូវ និងក្រុមហ៊ុន Walvax Biotechnology Co., Ltd. បានចុះឈ្មោះមនុស្សពេញវ័យ ៣០០នាក់ចូលរួមការធ្វើតេស្ត។ យោងតាមក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា ថ្នាំ AWcorna booster បានជំរុញឱ្យមានការកើនឡើង ៦៦ដងប្រឆាំងនឹងវីរុសកូវីដ១៩ ប្រភេទ SARS-CoV-2 ហើយអង់ទីករអព្យាក្រឹតមានច្រើនជាង៣ដងនៃក្រុមវ៉ាក់សាំងអសកម្ម៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Zipair បានប្រកាសប្ដូរឡូហ្គោអក្សរ «Z» របស់ខ្លួន ដើម្បីកុំឱ្យមានការយល់ច្រឡំថាខ្លួនគាំទ្ររុស្ស៊ី

Khmerpress June 16, 2022 16/06/2022

ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Zipair Tokyo Inc របស់ប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងលុបចោលស្លាកសញ្ញារបស់ខ្លួនដែលមានអក្សរ «Z» ដើម្បីជៀសវាងការយល់ច្រឡំ ដោយសារកន្លងមកអក្សរ «Z» គឺជានិមិត្តសញ្ញាគាំទ្រសង្រ្គាម ដែលតែងតែឃើញមាននៅលើរថយន្តយោធារុស្ស៊ី។ ប្រធានក្រុមហ៊ុន ដែលជាបុត្រសម្ព័ន្ធរបស់ Japan Airlines Co បានប្រាប់សន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋាន Narita កាលពីថ្ងៃពុធថា មនុស្សមួយចំនួនអាចយល់ច្រឡំថា យើងគាំទ្រលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយសារតែឡូហ្គោរបស់ក្រុមហ៊ុន។ លោក Shingo Nishida បាននិយាយថា៖«ខ្ញុំគិតថាមនុស្សមួយចំនួនអាចមានអារម្មណ៍បែបនេះ នៅពេលដែលពួកគេឃើញវា ដោយមិនអាចពន្យល់បានឡើយ»។ ក្រុមហ៊ុន​បាន​បន្ត​ថា ឡូហ្គោ​ថ្មី​នឹង​មាន​លំនាំ​ធរណីមាត្រ​ជា​ពណ៌​បៃតង ខ្មៅ និង​ស។ គួរឱ្យដឹងដែរថា Zipair ដែលបានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០២០ គឺជាក្រុមហ៊ុន LCC ឯកទេសជើងហោះហើរអន្តរជាតិ គ្រោងនឹងចាប់ផ្តើមផ្លូវទីប្រាំមួយរបស់ខ្លួនទៅកាន់ទីក្រុង San Jose រដ្ឋ California ក្នុងខែធ្នូ។ ឡូហ្គោថ្មីនឹងដាក់ឱ្យប្រើប្រាស់នៅថ្ងៃសៅរ៍ ហើយអក្សរ Z នៅលើកន្ទុយរបស់យន្ដហោះ B-787s នឹងត្រូវលាបពណ៌លុបចេញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

វ៉ាក់សាំងបង្ការជំងឺអុតស្វា ត្រូវតែមាននៅក្នុងប្រទេសរុស្ស៉ី, នេះបើតាមការលើកឡើងរបស់អ្នកជំនាញរុស្ស៉ី

Khmerpress June 16, 2022 16/06/2022

(មូស្គូ)៖ លោក អាឡិចហ្សានដឺ ហ្គីនស្បឺក (Alexander Gintsburg) នាយកនៃវិទ្យាស្ថានស្រាវជ្រាវរុស្ស៉ី ហ្គាម៉ាឡេយ៉ា (Gamaleya) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ កំលុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ នៃទីក្រុងសាន់ ភីធើស្បឺក (St. Petersburg) នៃប្រទេសរុស្ស៉ីថា វ៉ាក់សាំងបង្ការជំងឺអុតស្វា (Monkeypox) គឺត្រូវការបំផុតក្នុងប្រទេសរុស្ស៉ី ចាប់តាំងពីវាបានផ្ទុះឡើងនៅក្នុងបណ្ដាប្រទេសជាច្រើន លើពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២។ លោក Gintsburg បាននិយាយក្នុងការឆ្លើយតប នឹងសំណួរដែលត្រូវបានសួរថា៖ «វ៉ាក់សាំងបង្ការជំងឺអុតស្វា ពិតត្រូវការនៅក្នុងប្រទេសរុស្ស៉ី។ សព្វថ្ងៃនេះ គ្មាននរណាម្នាក់អាចពន្យល់ពីមូលហេតុដែលជំងឺអុតស្វា កំពុងឆ្លងរីករាលដាលពាសពេញពិភពលោក ដោយគ្មានហេតុផលច្បាស់លាស់នោះទេ ខណៈជាធម្មតាវាកម្រឆ្លងរីករាលដាល នៅខាងក្រៅទ្វីបអាហ្វ្រិកណាស់។ ខ្ញុំខ្លាចថាវាមិនអាចពន្យល់បាន ត្រឹមតែមូលហេតុមកពី ការមានទំនាក់ទំនងផ្លូវភេទតែមួយមុខណាស់។ ចំនួនករណីឆ្លង កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ»។ បើតាមអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក តេដ្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បានឱ្យដឹងថា មានករណីឆ្លងជំងឺអុតស្វាជាង […]

ថៃអនុម័តលើគម្រោងបង្កើតច្បាប់អនុញ្ញាតឲ្យមនុស្សស្រលាញ់ភេទដូចគ្នាអាចរៀបការបានដោយស្របច្បាប់

Khmerpress June 16, 2022 16/06/2022

ថៃ៖ ប្រទេសថៃបានបោះជំហ៊ានថ្មីមួយឆ្ពោះទៅកាន់ការបង្កើតច្បាប់អនុញ្ញាតឲ្យពលរដ្ឋដែលមានភេទដូចគ្នាអាចរៀបជាមួយគ្នាបានដោយស្របច្បាប់ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ ដំណឹងដ៏ល្អសម្រាប់អ្នកស្រលាញ់ភេទដូចគ្នានេះបានកើតឡើងបន្ទាប់ពីសភាថៃកាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ម្សិលមិញនេះបានបោះឆ្នោត​អនុម័តជាបឋមលើគម្រោងបង្កើតច្បាប់សម្រាប់ការពារសិទ្ធអ្នកស្រលាញ់ភេទដូចគ្នា ខណៈសេចក្តីសម្រេចនេះនឹងបើកផ្លូវឲ្យគេអាចបង្កើតច្បាប់អនុញ្ញាតឲ្យមាន ការរៀបអាពាហ៍ពិពាហ៍ និងការទទួលស្គាល់សម្ព័ន្ធ​រដ្ឋប្បវេណីរវាងមនុស្សមានភេទដូចគ្នានៅពេលបន្ទាប់ទៀត។ ភ្លាមៗក្រោយការប្រកាសអនុម័តរបស់សភាថៃគេបានឃើញពលរដ្ឋថៃដែលជាក្រុមមនុស្សស្រលាញ់ភេទដូចជាគ្នាជាច្រើននាក់នាំគ្នាមកសម្តែងការសាទរយ៉ាងសប្បាយរីករាយនៅក្បែរវិមានរដ្ឋសភាថៃ ខណៈរដ្ឋាភិបាលថៃត្រូវការពេលយូរបន្ថែមទៀតទើបអាចបង្កើតច្បាប់ខាងលើនេះឲ្យប្រើប្រាស់ជាផ្លូវការបាន។ គួរបញ្ជាក់ជូនផងដែរថា តាមរយៈគម្រោងបង្កើតច្បាប់ខាងលើនេះថៃនឹងក្លាយជាប្រទេសទីមួយនៅតំបន់អាស៊ីអាគ្នេយ៍ដែលជាប្រទេសមានការអនុញ្ញាតឲ្យមនុស្សស្រលាញ់ភេទដូចគ្នាអាចរៀបការដោយស្របច្បាប់ជាមួយគ្នាបាន។ អ្នកនាង ​​Nada Chayajit ដែលជាសកម្មជនការពារសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នាម្នាក់បានលើកឡើងថា គាត់ពិតជាសប្បាយ​ចិត្តណាស់ចំពោះ​ការបោះជំហានថ្មីនេះ​ តែទន្ទឹមគ្នានេះគាត់​ក៏មានការបារម្ភខ្លះៗដែរ ព្រោះគម្រោងបង្កើតច្បាប់នឹងត្រូវជួបប្រទះឧបសគ្គជាច្រើន​ ដ្បិតថៃជាប្រទេសកាន់ពុទ្ធសាសនាដែលសង្គមនៅប្រកាន់ប្រពៃណីបែបចាស់គំរិលនិងអភិរក្សនិយមខ្លាំងនៅឡើយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កូរ៉េខាងជើងរកឃើញ “ជំងឺរាតត្បាតស្រួចស្រាវ” ថ្មីមួយទៀតបន្ថែមពីលើរលកនៃការរាតត្បាតកូវីដ-១៩

Khmerpress June 16, 2022 16/06/2022

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានរាយការណ៍ពីករណីរាតត្បាតជំងឺដ៏កាចសាហាវថ្មីមួយបន្ថែមទៀត ស្របពេលដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​មួយរួចទៅហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនានេះ។ យ៉ាងណាក្តី អាជ្ញាធរសុខាភិបាលនៃប្រទេសកូរ៉េខាងជើងមិនបានបញ្ជាក់ថា ជំងឺថ្មីនោះជាជំងឺអ្វីឲ្យប្រាកដនោះទេ ហើយចំនួនជំងឺជាក់ស្តែងនិងអ្នកដែលមានការពាក់ព័ន្ធក៏មិនត្រូវបានបង្ហាញដែរ តែអ្វីដែលគេបានដឹងនោះវាគឺជាប្រភេទជំងឺដែលជាប់ទាក់ទងជាមួយក្រពេះនិងពោះវៀនរបស់អ្នកជំងឺ។ បើតាមប្រមុខដឹកនាំនៃប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានហៅជំងឺថ្មីនោះថាជា “ជំងឺរាតត្បាតស្រួចស្រាវ” ហើយដើម្បីឆ្លើយតបនឹងការរកឃើញជំងឺឆ្លងថ្មីនោះ មេដឹកនាំផ្តាច់ការកូរ៉េខាងជើងបានបញ្ជាឲ្យបញ្ជូនសម្ភារវេជ្ជសាស្រ្តសំខាន់ៗជាច្រើនឆ្ពោះទៅកាន់ទីក្រុងកំពង់ផែ Haeju ជាបន្ទាន់សម្រាប់ត្រៀមជួយសង្គ្រោះអ្នកជំងឺនៅទីនោះ។ ដោយឡែកចំពោះស្ថានភាពចុងក្រោយនៃជំងឺកូវីដ-១៩​​វិញគឺគិតត្រឹមពេលនេះកូរ៉េខាងជើងបានរកឃើញអ្នកមានរោគសញ្ញាក្តៅខ្លួនសរុបជាង​ ៤,៥៦លាននាក់ និងអ្នកស្លាប់សរុបចំនួន ៧៣នាក់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ចូ បៃឌិន ប្រកាសផ្តល់ជំនួយយោធាតម្លៃ ១ពាន់លានដុល្លារទៅកាន់អ៊ុយក្រែនបន្ថែមទៀត

Khmerpress June 16, 2022 16/06/2022

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន​ កាលពីថ្ងៃពុធ ទី១៥ ខែមិថុនាម្សិលមិញនេះបានប្រកាសពីការផ្តល់ជំនួយផ្នែកយោធាដែលមានតម្លៃសរុប ១ពាន់លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែនបន្ថែមទៀត ដើម្បីទប់ទល់ជាមួយនឹងកងទ័ពរុស្ស៊ីដែលកំពុងបន្ថែមការវាយលុកយ៉ាងខ្លាំងចូលក្នុងតំបន់សំខាន់ៗរបស់អ៊ុយក្រែន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា សម្រាប់កញ្ចប់ជំនួយដែលមានតម្លៃ ១ពាន់លានដុល្លារនេះនឹងមានបញ្ចូលនូវប្រព័ន្ធរ៉ុកកែតសម្រាប់បាញ់នាវាចម្បាំង គ្រាប់រ៉ុកកែតសម្រាប់បាញ់ដោយប្រភេទកាំភ្លើងធំ គ្រាប់សម្រាប់បាញ់ក្នុងរយៈចម្ងាយឆ្ងាយ​ និងអាវុធសំខាន់ៗមួយចំនួនទៀត។ ប្រភពខាងលើបានបន្តថា ការប្រកាសផ្តល់ជំនួយផ្នែកយោធាថ្មីនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលលោកប្រធានាធិបតី ចូ បៃឌិន បានសន្ទនាតាមទូរស័ព្ទដោយផ្ទាល់ជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ដើម្បីពិភាក្សាអំពីស្ថានភាពចុងក្រោយនៃការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី។ ក្រៅតែពីបានប្រកាសផ្តល់ជំនួយផ្នែកយោធា នៅក្នុងកិច្ចសន្ទនាដែលមានរយៈពេល ៤១នាទីនោះ លោកចូ បៃឌិន ក៏បានសន្យាផ្តល់ជំនួយផ្នែកមនុស្សធម៌ក្នុងទំហំទឹកប្រាក់ ២២៥លានដុល្លារបន្ថែមទៀតផងដែរ​ ដោយកញ្ចប់ជំនួយមនុស្សធម៌ថ្មីនោះនឹងមានបញ្ចូលនូវសម្ភារៈវេជ្ជសាស្រ្ត សេវាថែទាំសុខភាព សាច់ប្រាក់សម្រាប់ផ្គត់ផ្គង់ទឹកស្អាត​ អាហារ ទីជម្រក និងសម្ភារៈចំបាច់មួយចំនួនទៀត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត  

វិបត្តិបំណុលដែលអាចកើតមាននៅឡាវ អាចបង្កឱ្យប្រទេសនេះក្លាយជាប្រទេសបន្ទាប់នៅអាស៊ី ដែលបរាជ័យសងបំណុល

Khmerpress June 16, 2022 16/06/2022

(វៀតចន្ទន៍)៖ ប្រទេសឡាវដែលប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួនកំពុងធ្លាក់ចុះ និងអតិផរណាកំពុងកើនឡើង កំពុងប្រឈមនឹងបញ្ហាមួយចំនួនដែលដូចគ្នាទៅនឹងបញ្ហាដែលបានរុញច្រានឱ្យប្រទេសស្រីលង្កាបរាជ័យសងបំណុល និងគំរាមកំហែងដល់ជញ្ជីងទូទាត់របស់ប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ កង្វះប្រេងឥន្ធនៈនៅទូទាំងប្រទេសដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានប្រជាជនចំនួន ៧,៥ លាននាក់នេះ គឺជាសញ្ញាមិនល្អចុងក្រោយបំផុត ដោយសារតែកំណើនតម្លៃប្រេង និងការធ្លាក់ចុះតម្លៃរូបិយប័ណ្ណ។ អ្វីដែលគួរឱ្យព្រួយបារម្ភបំផុត គឺបន្ទុកបំណុលដែលធ្វើឱ្យប្រាក់បម្រុងធ្លាក់ចុះពោលគឺជាបញ្ហាប្រឈមមួយសម្រាប់ប្រទេសកុម្មុយនិស្តមួយនេះ។ លោក Anushka Shah អនុប្រធាន និងជាមន្ត្រីឥណទានជាន់ខ្ពស់នៅក្រុមហ៊ុន Moody’s Investors Service បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា៖ «វាខិតជិតទៅរកមាត់ជ្រោះនៃការបរាជ័យសងបំណុលហើយ»។ ក្រុមហ៊ុន Moody’s Investors Service របស់អាមេរិក កាលពីថ្ងៃអង្គារបានទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់ប្រទេសឡាវមួយចំណាត់ថ្នាក់ដល់កម្រិត Caa3 ដោយលើកឡើងពីអភិបាលកិច្ចខ្សោយ បន្ទុកបំណុលខ្ពស់ និងទុនបម្រុងរូបិយប័ណ្ណបរទេសមិនគ្រប់គ្រាន់ដើម្បីសងបំណុលបរទេសដែលដល់ពេលត្រូវសង។ យោងតាមធនាគារពិភពលោក គិតត្រឹមខែធ្នូឆ្នាំមុន ប្រទេសឡាវមានប្រាក់បម្រុងរូបិយប័ណ្ណបរទេសចំនួន ១,៣ប៊ីលានដុល្លារ ខណៈដែលការសងបំណុលបរទេសសរុបមានបរិមាណដូចគ្នានេះជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០២៥ ដែលស្មើនឹងប្រហែលពាក់កណ្តាលនៃប្រាក់ចំណូលក្នុងស្រុកសរុប។ ក្រសួងហិរញ្ញវត្ថុឡាវមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងារព័ត៌មាន Bloomberg ទេ។ ការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ដែលធ្វើឱ្យរូបិយប័ណ្ណក្នុងស្រុករបស់ប្រទេសផ្សេងៗធ្លាក់ចុះថ្លៃធៀបនឹងប្រាក់ដុល្លារ និងធ្វើឱ្យតម្លៃទំនិញនាំចូលមានតម្លៃថ្លៃ រួមទាំងប្រេងផងដែរ ដែលភាគច្រើនដោយសារតែការលុកលុយរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន បាននាំឱ្យបន្ទុកបំណុលរបស់ប្រទេសកំពុងអភិវឌ្ឍន៍កើនឡើងខ្ពស់ និងធ្លាក់ចុះប្រាក់ចំណូល និងមានសាច់ប្រាក់បម្រុងមិនគ្រប់គ្រាន់។ កត្តាទាំងអស់នេះហើយ […]

ចង់ចូលលេងហ្គេម Squid Game ឈ្នះលុយជាង៤លានដុល្លារ ចាំបាច់ត្រូវមានលក្ខខណ្ឌទាំងនេះ

Khmerpress June 15, 2022 15/06/2022

ថ្មីៗនេះក្រុមហ៊ុន Netflix ទើបតែបានប្រកាសថា ខ្លួនគ្រោងនឹងធ្វើឱ្យ «Squid Game» ក្លាយជាហ្គេមប្រជែងគ្នាពិតប្រាកដមួយ ដើម្បីដណ្ដើមយកប្រាក់រង្វាន់ ៤.៥៦ លានដុល្លារអាមេរិក បន្ទាប់ពីរឿងភាគរបស់កូរ៉េខាងត្បូងមួយនេះ បានទទួលភាពល្បីល្បាញ និងកក្រើកទូទាំងពិភពលោក។ Netflix បាននិយាយថា ហ្គេមដែលបំផុសគំនិតចេញពីរឿង Squid Game នឹងមានការចូលរួមដោយបេក្ខភាពចំនួន ៤៥៦ នាក់ មកពីទូទាំងពិភពលោក ហើយនឹងជ្រើសយកតែម្នាក់ប៉ុណ្ណោះ ដើម្បីឈ្នះប្រាក់សុទ្ធរាប់លានដុល្លារនេះ។ ​ស្ដាប់ទៅវាដូចជាស្រៀវសាច់បន្ដិច សម្រាប់អ្នកដែលធ្លាប់មើលរឿង Squid Game ដោយសារតែរឿងនេះ បាននិយាយអំពីការប្រថុយប្រថាន ការក្បត់គ្នា ការសម្លាប់គ្នា និងគ្រប់រសជាតិផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យតែបានឈ្នះលុយរាប់សិបលានដុល្លារ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន Netflix បានបញ្ជាក់ហើយថា ការលេង Squid Game នៅក្នុងជីវិតពិតរបស់មនុស្ស នឹងគ្មានឈុតឆាកសម្លាប់ណាមួយនោះទេ។ លក្ខខណ្ឌក្នុងការចូលរួមមានដូចជា៖ + មានអាយុយ៉ាងតិចណាស់ ២១ឆ្នាំ គិតត្រឹមពេលដែលដាក់ពាក្យសុំ។ + មានពេលវេលាគ្រប់គ្រាន់ដើម្បីចូលរួម ដែលអាចមានរយៈពេលរហូតដល់ ៤ សប្ដាហ៍ ឬ រហូតដល់ដើមឆ្នាំ២០២៣។ […]

មកដឹងពីប្រវត្តិ លក្ខណៈពិសេស និងតម្លៃពានរង្វាន់ FIFA World Cup ដែលទើបតែមកដល់ទឹកដីកម្ពុជា

Khmerpress June 15, 2022 15/06/2022

ខណៈពេលដែលកម្ពុជាកំពុងស្វាគមន៍ដំណើរទេសចរណ៍ពានរង្វាន់ FIFA World Cup ថ្ងៃនេះខ្មែរណូត នឹងរៀបរាប់ត្រួសៗអំពីប្រវត្តិខ្លះៗរបស់ពានរង្វាន់ដ៏អស្ចារ្យមួយនេះ។ World Cup គឺជាពានរង្វាន់មាស ដែលត្រូវប្រគល់ជូនប្រទេសណាមួយដែលឈ្នះការប្រកួតបាល់ទាត់សមាគម FIFA World Cup ។ ចាប់តាំងពីការមកដល់នៃការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ១៩៣០ ពានរង្វាន់ចំនួន ២ ត្រូវបានប្រើប្រាស់ គឺពានរង្វាន់ Jules Rimet ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៧០ និងពានរង្វាន់ FIFA World Cup ពីឆ្នាំ១៩៧៤ ដែលត្រូវបានប្រើប្រាស់រហូតដល់បច្ចុប្បន្ន។ វាគឺជាពានមួយ ក្នុងចំណោមពានរង្វាន់ដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រកីឡា ដោយសារវាមានតម្លៃរហូតដល់ទៅ ២០ លានដុល្លារឯណោះ។ ពានរង្វាន់ទី១ មានឈ្មោះដើមថា Victory ប៉ុន្តែក្រោយមកត្រូវបានប្តូរទៅជា Jules Rimet ដើម្បីជាកិត្តិយសដល់ប្រធាន FIFA លោក Jules Rimet ដែលជាអ្នកបង្កើតព្រឹត្តិការណ៍ World Cup ។ ពានរង្វាន់ Jules Rimet ត្រូវបានគេធ្វើពីប្រាក់ស្រោបមាស និងត្បូង Lapis […]

បុរស​ជនជាតិវៀតណាមម្នាក់ ពាក់​មាស​ជ្រែកខ្លួនទម្ងន់​ដល់ទៅជាង​ ៥​គីឡូ ដើរ​លេង​ពេញ​ទីក្រុង ព្រោះស្រលាញ់មាសខ្លាំង ហើយថាកាន់តែមានអ្នកមើល គាត់កាន់តែមានភាពជឿជាក់

Khmerpress June 15, 2022 15/06/2022

វៀតណាម៖ “Do Ngoc Thuan” ឬ “Seven Ball” គឺជាបុរសជនជាតិវៀតណាមអាយុ ៣៤ឆ្នាំ ដែលចាប់អារម្មណ៍នឹងមាសតាំងពីគាត់ធំដឹងក្តី លុះនៅពេលគាត់ធំឡើង គាត់​បាន​សម្រេច​ក្តី​សុបិន្ត​របស់គាត់ដោយ​ទិញ​មាស​ ដើម្បី​ពាក់​ និង​បង្ហាញដល់​ភ្នែក​មហាជន ហើយអ្វីដែលសំខាន់​ជាងនេះទៅទៀត គឺធ្វើឱ្យគាត់មានអារម្មណ៍ប្រសើរឡើងខ្លាំង ដូច្នេះគាត់ត្រូវតែបន្ថែមពាក់មាសកាន់តែច្រើនឡើង។ ក្រោយ​មក​គាត់​បាន​បើក​ភោជនីយដ្ឋាន និង​ហាង​បង្អែម​នៅ​ហូជីមិញ ដូច្នេះ​ហើយ​ទើប​លោក​សម្រេច​ចិត្ត​ពាក់​មាស​ដែល​មាន​តម្លៃថ្លៃ ​ដើម្បី​ទាក់ទាញ​អតិថិជន​ឲ្យ​មក​ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋានរបស់ខ្លួន រហូត​ធ្វើ​ឱ្យ​រឿងរ៉ាវរបស់លោក​ក្លាយ​ជាប្រធានបទដែលមាន​អ្នក​និយាយ​នៅ​លើ​ពិភព​សង្គម​អនឡាញយ៉ាង​ច្រើន។   បច្ចុប្បន្ននេះ លោកត្រូវបានមហាជនដាក់រហ័សនាមថា ជាបុរសមាស ព្រោះលោកពាក់ចិញ្ចៀន ១០វង់ កងដៃ ៣០កង ខ្សែក ១២ខ្សែ ដោយមិនរាប់បញ្ចូលក្រវិលមាស កងជើងមាស និងចិញ្ចៀនម្រាមជើងជាច្រើន សរុបមកលោកពាក់មាសជាង ៥គីឡូក្រាមក្នុងមួយថ្ងៃ ដោយលោកដោះចេញតែពេលងូតទឹក កក់សក់ ឬគេងតែប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត