ព័ត៌មានអន្តរជាតិ

Netflix គ្រោងបង្កើតហ្គេមពិតដូចក្នុងរឿង “Squid Game” ដោយផ្តល់ប្រាក់រង្វាន់រហូតដល់ ៤,៥លានដុល្លារ

Khmerpress June 15, 2022 15/06/2022

សម្រាប់ប្រិយមិត្តដែលធ្លាប់បានទស្សនាខ្សែភាពយន្ត​រឿង “Squid Game”​ ប្រាកដជាបានដឹងហើយថា ឈុតឆាកនៃការលេងហ្គេមមរណៈនៅក្នុងខែ្សភាពយន្តមានភាពព្រឺព្រួច​និងរន្ធត់ចិត្តខ្លាំងយ៉ាងណានោះ។ បន្ទាប់ពីបានមើលរឿងយ៉ាងជក់ចិត្តរួចហើយ មានប្រិយមិត្តមួយចំនួនថែមទាំងមានអារម្មណ៍ចង់សាកល្បងលេងហ្គេមដែលមានលក្ខណៈប្រថុយប្រថានដូចនៅក្នុងរឿងនោះទៀតផង។ សម្រាប់អ្នកដែលចង់សាកល្បងលេងហ្គេមបែបផ្សងព្រេងនេះទំនងជាអាចសម្រេចក្តីស្រមៃបានរបស់ខ្លួនបានហើយនៅពេលឆាប់ៗនេះ ដ្បិតពេលនេះក្រុមហ៊ុន Netflix កំពុងរៀបចំគម្រោងបង្កើតការលេងហ្គេមសម្រាប់មនុស្សពិតៗ ដែលមានលក្ខណៈដូចការលេងហ្គេមនៅក្នុងរឿង “Squid Game”​ អីចឹងដែរ។ បើតាមលោក Brandon Riegg ដែលជាអនុប្រធានក្រុមហ៊ុន Netflix បានប្រាប់ឲ្យដឹង​តាមរយៈបណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនានេះថា ក្នុងគម្រោងនៃការលេងហ្គេមពិតនឹងត្រូវអនុញ្ញាតឲ្យមានអ្នកចូលរួមលេងចំនួន ៤៥៦នាក់ ហើយប្រាក់រង្វាន់វិញមានចំនួនរហូតដល់ ៤,៥៦ដុល្លារអាមេរិក។ យ៉ាងណាក្តី ហ្គេមពិតនឹងខុសពីហ្គេមនៅក្នុងរឿងខ្លះៗនិងជាពិសេសនោះអ្នកចាញ់ក្នុងការលេងហ្គេមពិតនឹងមិនត្រូវស្លាប់បាត់បង់ជីវិតឡើយដោយពួកគាត់គ្រាន់តែតម្រូវឲ្យចាកចេញពីកម្មវិធីដោយគ្មានទទួលបានប្រាក់រង្វាន់ប៉ុណ្ណោះ។ គួររម្លឹកជូនថា រឿង “Squid Game”​ ត្រូវបានដាក់ឲ្យទស្សនាកាលពីអំឡុងខែកញ្ញា ឆ្នាំ២០២១កន្លងទៅ ដោយខ្សែភាពយន្តមួយនេះមានអ្នកចូលទស្សនាច្រើនបំផុតនៅលើ Netflix ផងដែរ ហើយពេលនេះខាងផលិតកម្មក៏កំពុងរៀបចំគម្រោងផលិតរឿង “Squid Game”​ រដូវកាលទី ២បន្ថែមទៀតផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អង្គការសុខភាពពិភពនឹងធ្វើការកោះប្រជុំបន្ទាន់មួយ ដើម្បីសម្រេចថា តើជំងឺអុតស្វា monkeypox តំណាងឱ្យភាពអាសន្នផ្នែកសុខភាពដែរ ឬទេ

Khmerpress June 15, 2022 15/06/2022

អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួននឹងកោះប្រជុំគណៈកម្មាធិការសង្គ្រោះបន្ទាន់មួយនៅសប្តាហ៍ក្រោយ ដើម្បីវាយតម្លៃថា តើការផ្ទុះឡើងនៃជំងឺស្វាតំណាងឱ្យភាពអាសន្នផ្នែកសុខភាពសាធារណៈនៃក្តីបារម្ភអន្តរជាតិ ឬទេ។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានប្រកាសពីការសម្រេចចិត្តនេះ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ ដោយបានបន្ថែម​ថា ករណី​ជំងឺអុតស្វាជាង ១,៦០០ ករណី ត្រូវ​បាន​រាយការណ៍​ទៅ WHO ពី​ប្រទេស​ចំនួន ៣៩។ ជំងឺនេះកំពុងរីករាលដាលនៅក្នុងប្រទេសលោកខាងលិច ទោះបីជាវាកម្រត្រូវបានគេរកឃើញនៅក្រៅទ្វីបអាហ្រ្វិកពីមុនក៏ដោយ។ លោក Tedros បាននិយាយថា វាច្បាស់ណាស់ថា មេរោគនេះមានឥរិយាបទខុសពីធម្មតា ដែលវាធ្លាប់ប្រព្រឹត្តកាលពីអតីតកាល។ លោក​បាន​បន្ថែម​ថា ជំងឺនេះ​កំពុង​ប៉ះពាល់​ដល់​ប្រទេស​កាន់​តែ​ច្រើន ហើយ​ការ​ឆ្លើយ​តប​ដែល​មាន​ការ​សម្របសម្រួល​មួយ​ចំនួន ​គឺ​ជា​ការ​ចាំបាច់។ កិច្ចប្រជុំគណៈកម្មាធិការសង្គ្រោះបន្ទាន់នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមិថុនា ដោយនឹងមានអ្នកជំនាញមកពីប្រទេសមួយចំនួនចូលរួម។ នាពេលកន្លងមក អង្គការសុខភាពពិភពលោកបានប្រកាសអាសន្នផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភជាអន្តរជាតិចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា និងជំងឺស្វិតដៃជើង។ ខ្លួនបានធ្វើដូចគ្នាសម្រាប់ជំងឺ COVID-19 ក្នុងខែមករា ឆ្នាំ ២០២០៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កូរ៉េខាងជើង ចាយលុយ ៦៤២លានដុល្លារ លើកម្មវិធីអាវុធនុយក្លេអ៊ែរ ក្នុងឆ្នាំ២០២១

Khmerpress June 15, 2022 15/06/2022

(សេអ៊ូល)៖ អង្គការប្រឆាំងនឹងអាវុធនុយក្លេអ៊ែរ បានឱ្យដឹងថាកូរ៉េខាងជើង ប្រហែលជាបានចំណាយប្រាក់ ៦៤២លានដុល្លារ លើការអភិវឌ្ឍកម្មវិធី អាវុធនុយក្លេអ៊ែររបស់ខ្លួនកាលពីឆ្នាំ២០២១ ខណៈមានការបារម្ភថា ទីក្រុងព្យុងយ៉ាងកំពុងត្រៀមធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ បើទោះជាកំពុង ប្រឈមមុខនឹងកូវីដ១៩ រួមទាំងវិបត្តិសេដ្ឋកិច្ចក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២។ មកទល់នឹងពេលនេះ មិនទាន់មានការទទួលស្គាល់ជាផ្លូវការលើទិន្នន័យស្ដីពីខ្ទង់ចំណាយលើកម្មវិធីអាវុធនុយក្លេអ៊ែរ ឬក៏ទំហំឃ្លាំងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើងនោះទេ។ ប៉ុន្តែ អង្គការយុទ្ធនាការអន្តរជាតិ ដើម្បីរំសាយអាវុធនុយក្លេអ៊ែរ (International Campaign to Abolish Nuclear Weapons) មានមូលដ្ឋាន ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បានអះអាងថាការវាយតម្លៃរបស់ខ្លួន ធ្វើឡើងដោយផ្អែកលើការសន្មត់ថាកូរ៉េខាងជើង នៅតែបន្តចំណាយជាង ១ភាគ៣ នៃចំណូលជាតិសរុប លើវិស័យយោធា ហើយចំណាយ ៦ភាគរយនៃកញ្ចប់ថវិកាយោធាលើកម្មវិធីអាវុធនុយក្លេអ៊ែរ។ គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កូរ៉េខាងជើងបានធ្វើតេស្ដអាវុធនុយក្លេអ៊ែរចំនួន ៦លើក ហើយត្រូវបានគេរាយការណ៍ថាកំពុងត្រៀមធ្វើតេស្ដ ឡើងវិញជាលើកទី៧ និងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក៕ ផ្តល់សិទ្ធិដោយ៖ freshnews

អង្គការសុខភាពពិភពលោក ត្រៀមប្តូរឈ្មោះជំងឺអុតស្វា “Monkeypox” ដើម្បីការពារក្រុមមនុស្ស ឬសត្វមួយចំនួនត្រូវបានរើសអើង

Khmerpress June 15, 2022 15/06/2022

អង្គការសុខភាពពិភពលោក ត្រៀមប្តូរឈ្មោះជំងឺអុតស្វា ” Monkeypox” ដើម្បីការពារក្រុមមនុស្ស ឬសត្វមួយចំនួនត្រូវបានរើសអើង។ បើយោង​តាម​អ្នក​នាំ​ពាក្យ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាល​ពី​សប្តាហ៍​មុនថា អ្នកវិទ្យាសាស្ត្រជាង ៣០នាក់នៅជុំវិញពិភពលោកជឿដូច្នេះថា ការប្រើឈ្មោះសត្វស្វា បង្ហាញពីការរើសអើង និងការមាក់ងាយ ដោយត្រូវប្រញាប់ប្តូរឈ្មោះនេះចេញ ដូច​គ្នា​នឹង​ការ​ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ពី​ឈ្មោះ ​ផ្លូវការ​នៃ​ជំងឺ SARS-CoV-2 ទៅ​ជា COVID-19 បន្ទាប់​ពី​ពិភពលោក​បាន​ហៅ​វា​ថា មេរោគ​ចិន ឬ​មេរោគ Wuhan។ សារព័ត៌មាន Bloomberg បានរាយការណ៍ថា អ្នកវិទ្យាសាស្ត្របាននិយាយនៅក្នុងលិខិតមួយដែលបានផ្សព្វផ្សាយតាមអ៉ីនធឺណិតថា “នៅក្នុងបរិបទនៃការរីករាលដាលសកលនេះដែរ វានឹងមិនត្រឹមត្រូវទេក្នុងការបន្តអះអាង និងដាក់ឈ្មោះមេរោគថា មានដើមកំណើតពីអាហ្វ្រិក ហើយវា​ក៏​ជា​ការ​រើសអើង និង​មាក់ងាយ​ផងដែរ។ បើ​តាម​អ្នក​នាំ​ពាក្យ​អង្គការ​សុខភាព​ពិភពលោកអំពី ការ​ដាក់​ឈ្មោះ​ជំងឺ​ក្នុង​គោល​បំណង​កាត់​បន្ថយ​លទ្ធផល​អវិជ្ជមាន និងមិនបង្កើតភាពអាម៉ាស់ដល់មនុស្សមួយចំនួន។ មកដល់ពេលនេះ អង្គការសុខភាពពិភពលោក បានពិគ្រោះជាមួយអ្នកឯកទេសនៃមេរោគ “orthopox”  ដែល​ស្ថិត​នៅ​ក្នុង​ត្រកូលតែមួយជាមួយនឹង​​​ជំងឺអុត​ស្វា​ ដើម្បីស្វែងរកឈ្មោះដែលសមរម្យជាងនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សហភាពអឺរ៉ុប បញ្ជាទិញវ៉ាក់សាំងបង្ការជំងឺអុតស្វាប្រហែល ១១០,០០០ដូស ខណៈករណីឆ្លងសរុប កើនឡើងដល់ប្រហែល ៩០០ករណី

Khmerpress June 14, 2022 14/06/2022

(ព្រុចសែល)៖ ស្នងការទទួលបន្ទុកផ្នែកសុខាភិបាលសហភាពអឺរ៉ុប លោកស្រី ស្តេលឡា ឃីរីអាឃីឌីស (Stella Kyriakides) បាននិយាយថា សហភាពអឺរ៉ុប នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង ដែលមិនត្រូវបានបញ្ចេញឈ្មោះ នៅថ្ងៃអង្គារនេះ ដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺអុតស្វា (Monkeypox) ប្រហែល ១១០,០០០ដូស ដែលនឹងត្រូវចែកចាយ ចាប់ពីចុងខែមិថុនានេះតទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២។ នាឱកាសចូលរួមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីសុខាភិបាលសហភាពអឺរ៉ុប ក្នុងប្រទេសលុចសំបួ (Luxembourg) នៅថ្ងៃអង្គារនេះ លោកស្រី Kyriakides បានគូសបញ្ជាក់ថា វ៉ាក់សាំងនេះ នឹងត្រូវបានទិញដោយប្រើប្រាស់មូលនិធិរបស់សហភាពអឺរ៉ុប ហើយនឹងត្រូវបានចែកចាយ ទៅកាន់បណ្ដាប្រទេសទាំងអស់នៃសហភាពអឺរ៉ុប។ មន្ត្រីគណៈកម្មការបានបន្ថែមថា ឈ្មោះក្រុមហ៊ុនផលិតវ៉ាក់សាំង នឹងត្រូវបានបង្ហាញក្នុងពេលឆាប់ៗនេះ។ គួរបញ្ជាក់ថា ប្រទេសមួយចំនួននៃសហភាពអឺរ៉ុប រួមទាំងប្រទេសអាល្លឺម៉ង់ និងអេស៉្បាញ ក៏បានធ្វើការបញ្ជាទិញដោយខ្លួនឯង នូវវ៉ាក់សាំងបង្ការជំងឺអុតស្វានេះផងដែរ។ រហូតមកទល់ពេលនេះ សហភាពអឺរ៉ុបបានកត់ត្រានូវករណីឆ្លងជំងឺអុតស្វាសរុបប្រហែល ៩០០ករណីហើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប៉ូឡូញចង់ឱ្យសម្ព័ន្ធមិត្តជួយបំពេញ ចំនួនអាវុធក្នុងឃ្លាំងរបស់ខ្លួនឡើងវិញ ក្រោយការបរិច្ចាគឱ្យអ៊ុយក្រែន

Khmerpress June 14, 2022 14/06/2022

(វ៉ាសូវី)៖ ប្រធានាធិបតីប៉ូឡូញ លោក អាន់ដ្រេ ឌូដា (Andrzej Duda) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា ចំនួនសព្វាវុធក្នុងឃ្លាំងប្រទេសរបស់លោក គឺនៅសល់មិនច្រើនប៉ុន្មានឡើយ ដោយសារតែការផ្តល់ជំនួយយោធាយ៉ាងសកម្ម ដល់អ៊ុយក្រែន ដូច្នេះហើយ លោកត្រូវការឱ្យសម្ព័ន្ធមិត្តលោកខាងលិច ជួយផ្គត់ផ្គង់អាវុធមកបំពេញជំនួសវិញ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២២។ ថ្លែងនៅចំពោះមុខក្រុមមេបញ្ជាការកងទ័ព លោកនាយករដ្ឋមន្រ្តីប៉ូឡូញ បានលើកឡើងយ៉ាងដូច្នេះថា «ពួកយើងមានការរំពឹងថា ចន្លោះដែលបានកើនឡើង នៅក្នុងធនធានបរិក្ខារយោធារបស់យើង នឹងត្រូវបំពេញឡើងវិញ នៅក្រោមក្របខណ្ឌ នៃយន្តការជួយជ្រោមជ្រែងពីក្រុមសម្ព័ន្ធមិត្ត»។ បើតាមលោក Duda ប៉ូឡូញស្ថិតក្នុងប្រទេសដែលផ្គត់ផ្គង់អាវុធធុនធ្ងន់ ឱ្យអ៊ុយក្រែនច្រើនជាងគេ រួមមានរថក្រោះរាប់រយគ្រឿង, ប្រព័ន្ធកាំភ្លើងធំ, គ្រាប់រំសេវរាប់ម៉ឺនគ្រាប់, យន្តហោះដ្រូន, ប្រព័ន្ធការពារដែនអាកាស និងបរិក្ខារផ្សេងៗទៀត។ លោក Duda បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាសូវីបានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីបំពេញតាមតម្រូវការលើសមរភូមិរបស់អ៊ុយក្រែន ដែលជាប្រទេសជិតខាងរបស់ខ្លួន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី។ ដូច្នេះហើយលោកសូមអំពាវនាវដល់ សឹងគ្រប់ប្រទេសទាំងអស់ដែលជាសម្ព័ន្ធមិត្ត ជាពិសេសក្រុមមហាអំណាច ឱ្យជួយផ្តល់បរិក្ខារយោធាមកប៉ូឡូញវិញ ហើយមិនចាំបាច់ជារបស់ថ្មីសន្លាងនោះឡើយ។ បើតាមលោកនាយករដ្ឋមន្រ្តី […]

ក្រុមហ៊ុន Coca-Cola និងក្រុមហ៊ុនស្រា Jack Daniels ចាប់ដៃគ្នាបង្កើតផលិតផលថ្មីឈ្មោះថា Jack & Coke ដែលត្រៀមដាក់លក់លើទីផ្សារនៅចុងឆ្នាំនេះ

Khmerpress June 14, 2022 14/06/2022

មេធំ Coca-Cola និង Jack Daniels របស់ក្រុមហ៊ុន Brown-Forman បានប្រកាសពីកិច្ចព្រមព្រៀងថ្មីមួយកាលពីថ្ងៃច័ន្ទ ដើម្បីចែកចាយផលិតផលថ្មីដែលបានបង្កើតឡើងរួមគ្នាចេញជាប្រភេទ cocktail កំប៉ុង មានឈ្មោះថា Jack & Coke។ ក្រុមហ៊ុនទាំង ២ បានបញ្ជាក់ ថា Jack & Coke នឹង​ចាប់​ផ្តើម​ដាក់លក់នៅ​ចុង​ឆ្នាំ២០២២ ក្នុង​ប្រទេស​ម៉ិកស៊ិក ហើយ​បន្ទាប់​មក​នឹង​មានលើលក់លើទីផ្សារ ដែលបាន “ជ្រើសរើស” នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ២០២៣។ លោក Lawson Whiting នាយកប្រតិបត្តិ Brown-Forman បាននិយាយថា៖ “ការបង្កើតរួមគ្នានេះ នាំមកនូវរូបតំណាងអាមេរិកបុរាណចំនួនពីរបញ្ចូលគ្នា ដើម្បីផ្តល់ជូនអ្នកទទួលទាននូវបទពិសោធន៍រសជាតិដែលពួកគេចូលចិត្តមកព្រមគ្នា ,ងាយស្រួលទទួលទាន និងងាយស្រួលយកតាមខ្លួនគ្រប់ទីកន្លែង”។ ទន្ទឹមនឹងនេះដែរ លោក James Quincey នាយកប្រតិបត្តិក្រុមហ៊ុន Coca-Cola បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “យើងនៅតែរក្សាអ្នកប្រើប្រាស់នៅកណ្តាលនៃអ្វីគ្រប់យ៉ាងដែលយើងធ្វើ នៅពេលដែលយើងបន្តអភិវឌ្ឍផលប័ត្ររបស់យើងជាក្រុមហ៊ុនភេសជ្ជៈសរុប” ហើយនោះរួមបញ្ចូលទាំងផលិតផលថ្មីជាមួយនឹងម៉ាក Coca-Cola ដ៏ល្បីល្បាញរបស់យើង”។ គួរបញ្ជាក់ផងដែរថា ផលិតផលថ្មីរបស់ Coca-Cola និង […]

លោក ហ្សេលេនស្គី សន្យាវាយរំដោះទឹកដីអ៊ុយក្រែន ដែលរុស្ស៉ីកំពុងកាន់កាប់ យកមកវិញទាំងអស់

Khmerpress June 14, 2022 14/06/2022

(កៀវ)៖ ក្នុងការថ្លែងសារប្រចាំថ្ងៃទៅកាន់ប្រជាជាតិ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែននឹងវាយរំដោះយកមកវិញនូវ ទីក្រុងតូច-ធំ និងតំបន់ទាំងអស់ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតត្រា របស់កងកម្លាំងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២។ លោក ហ្សេលេនស្គី បានលើកឡើងយ៉ាងដូច្នេះថា «យើងនឹងទៅដល់ទីក្រុង ឃើសុន (Kherson) ហើយប្រជាជនរស់នៅទីនោះ នឹងជួបជាមួយកងទ័ពយើងនៅលើដងផ្លូវនៃទីក្រុង។ យើងនឹងទៅដល់ទីក្រុង ម៉េលីតូប៉ូល (Melitopol) ហើយយើងនឹងប្រគល់ឱកាស នៃការរស់រានមានជីវិតដោយគ្មានភាពភ័យខ្លាច ដល់ប្រជាជនយើងនៅទីនោះវិញ»។ លោកប្រធានាធិបតីអ៊ុយក្រែន បានបន្តទៀតថា «យើងនឹងទៅដល់ទីក្រុង ម៉ារីយូប៉ូល (Mariupol) ហើយយើងនឹងរំដោះទីក្រុងនេះ ជាលើកទី៣»។ លោក ហ្សេលេនស្គី បានបកស្រាយថា ទីក្រុង ម៉ារីយូប៉ូល ត្រូវបានវាយរំដោះជាលើកដំបូង ចេញពីកណ្តាប់ដៃរបស់ណាហ្ស៉ីអាល្លឺម៉ង់ កាលពីឆ្នាំ១៩៤៣ ខណៈលើកទី២ គឺកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ ចេញពីក្រុមផ្តាច់ខ្លួន ដែលគាំទ្រដោយរុស្ស៉ី។ លោក […]

គំនិតល្អមែន! ពិធីបុណ្យមួយ ស្នើសុំប្តូរពីការទទួលកម្រងផ្ការំលែកទុក្ខទៅជាអង្ករ ដើម្បីទុកចែកជូនអ្នកចូលរួមដែលក្រីក្រត្រឡប់ទៅវិញ

Khmerpress June 14, 2022 14/06/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Sanook បានបង្ហាញនូវទិដ្ឋភាពពិធីបុណ្យស.ព មួយនៅ​វត្ត​ឥន្ទ្រារាម ឃុំមឿងម៉ៃ ស្រុក Amphawa ខេត្ត Samut Songkhram ដែលជាទីតាំងនៃពិធីបុណ្យស.ពរបស់ អតីតលេខាធិការនាយករដ្ឋបាលសង្កាត់ Muang Mai ស្រុក Amphawa ខេត្ត Samut Songkhram ដែល​ជា​ទី​ស្រលាញ់​របស់ប្រជាជនបាន​ស្លាប់​ដោយ​ជំងឺ​គាំងបេះដូង ទើបនាំអោយប្រជាពលរដ្ឋ​ដែលគោរព​រាប់អាន​លោកយ៉ាងច្រើន​កុះករ​បាន​ចូលរួម​បុណ្យសព​នៅ​យប់​ថ្ងៃទី​៩-១១ មិថុនា វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​។ យ៉ាងណាមិញ អ្វីដែលធ្វើឲ្យអ្នកចូលរួមមានការភ្ញាក់ផ្អើលនោះគឺ អង្ករមួយដុំធំ ដែលមានជាកញ្ចប់តូចៗទម្ងន់ ៥គីឡូក្រាម ត្រូវបានដាក់នៅមុខមឈូស ជាមួយនឹងសាររំលែកទុក្ខ និងកម្រងផ្កាដាក់ឈ្មោះអ្នកបរិច្ចាគ។ ក្រោយសួរម្ចាស់បុណ្យទើបដឹងថា នេះជាគំនិតរបស់ព្រះគ្រូ ភីស៊ីត ប្រាជ្ញណាត បណ្ឌិត ហ្លួង ប៉ោដែង ណាន់ធីយ៉ូ អនុប្រធានមជ្ឈមណ្ឌលប្រជុំព្រះសង្ឃដែលដឹកនាំភូមិ រក្សាសីល៥ ជំនាន់ទី២ ចៅសង្កាត់រងស្រុកអំពិល ព្រះចៅអធិការវត្តឥន្ទ្រារាម ដែលត្រូវជាអ៊ុំនៃស.ពដែលបានសុំអោយម្ចាស់ផ្តើមបុណ្យដែលនាំយកកម្រងផ្កា ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្លា.ប់ សូមប្តូរទៅអង្ករវិញ បណ្តាលអោយក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យសពចំនួន ៣ថ្ងៃ មានអ្នកយកអង្ករដែលខ្ចប់មួយកញ្ចប់ ៥គីឡូមកចូលបុណ្យ បើគិតទៅសរុបបានជាង ៦តោន រឺ ១,២០០ថង់។ ជាមួយគ្នានេះដែរ […]

អង់គ្លេសបានរកឃើញករណីជំងឺអុតស្វា monkeypox ចំនួន ១០៤ ករណីបន្ថែមទៀត, ដែលជាការផ្ទុះឡើងធំបំផុតនៅក្រៅទ្វីបអាហ្រ្វិក

Khmerpress June 14, 2022 14/06/2022

អង់គ្លេសបានរកឃើញករណីជំងឺអុតស្វា monkeypox ចំនួន ១០៤ ករណី បន្ថែមទៀត ដែលបានធ្វើឱ្យវាក្លាយជាការផ្ទុះដ៏ធំបំផុតមួយនៅក្រៅទ្វីបអាហ្រ្វិក។ ទីភ្នាក់ងារសន្តិសុខសុខភាពរបស់ចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃច័ន្ទថា គិតមកទល់នឹងពេលនេះ អង់គ្លេសមានករណីជំងឺអុតស្វាចំនួន ៤៧០ ករណី នៅទូទាំងប្រទេស ដោយភាគច្រើនជាបុរសស្រឡាញ់ភេទដូចគ្នា ឬអ្នកស្រឡាញ់ភេទដូចគ្នា។ អ្នកវិទ្យាសាស្ត្របានព្រមានថា អ្នកណាក៏ដោយ ដោយមិនគិតពីទំនោរផ្លូវភេទ គឺងាយនឹងកើតជំងឺអុតស្វានេះខ្លាំងណាស់ ប្រសិនបើពួកគេនៅជិត ប៉ះរាងកាយជាមួយអ្នកដែលមានមេរោគ ឬសម្លៀកបំពាក់រួមគ្នា ឬមិនមានអនាម័យកម្រាលពូក។ យោងតាមទិន្នន័យរបស់ចក្រភពអង់គ្លេសបានឱ្យដឹងថា រហូតមកដល់ពេលនេះ ៩៩% នៃករណីជំងឺអុតស្វា monkeypox បានកើតលើបុរស ហើយភាគច្រើនគឺនៅទីក្រុងឡុងដ៍ ដែលជារាជធានីរបស់ប្រទេសនេះតែម្ដង។ កាលពីសប្តាហ៍មុន អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ករណីជំងឺអុតស្វាចំនួន ១,២៨៥ ករណី ត្រូវបានរាយការណ៍ពីប្រទេសចំនួន ២៨ ដែលជំងឺអុតស្វា មិនធ្លាប់មាន ឬជាជំងឺកម្រនៅទីនោះ។ បន្ទាប់​ពី​ចក្រភព​អង់គ្លេសទៅ ចំនួន​ករណីជំងឺអុតស្វា​ច្រើន​បំផុត ​ត្រូវ​បាន​គេ​រាយការណ៍​ក្នុង​ប្រទេស​អេស្ប៉ាញ អាល្លឺម៉ង់ និង​កាណាដា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត