ព័ត៌មានអន្តរជាតិ

ស្រ្តីហ្វាំងឡង់ជាច្រើននាក់បានគ្នាចូលហ្វឹកហាត់ជំនាញមូលដ្ឋានការពារជាតិព្រោះភ័យខ្លាចរុស្ស៊ីចូលឈ្លានពានប្រទេសខ្លួននៅថ្ងៃណាមួយ

Khmerpress June 7, 2022 07/06/2022

ហ្វាំងឡង់៖ សង្គ្រាមរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនបានជះឥទ្ធិពលយ៉ាងខ្លាំងទៅកាន់ពិភពលោកទាំងមូលដ្បិតវាបានបង្កឲ្យមានវិបត្តិនយោបាយ សេដ្ឋកិច្ច មនុស្សធម៌​ ខណៈប្រទេសនៅក្បែរខាងរុស្ស៊ីមួយចំនួនកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងថា ថ្ងៃណាមួយរុស្ស៊ីនឹងបន្តឈ្លានពានចូលក្នុងទឹកដីរបស់ពួកគេនិងបង្កើតឲ្យមានភ្លើងសង្គ្រាមដូចនៅក្នុងប្រទេសអ៊ុយក្រែនអីចឹងដែរ។ នៅចំពោះការព្រួយបារម្ភនេះគេបានកត់សម្គាល់ឃើញថា ពលរដ្ឋជាស្រ្តីនៅក្នុងប្រទេសហ្វាំងឡង់ជាច្រើននាក់បាននាំគ្នាទៅចូលហ្វឹកហាត់ជំនាញមូលដ្ឋានសម្រាប់ការពារជាតិដើម្បីទុកប្រើប្រាស់ក្នុងករណីដែលថ្ងៃណាមួយរុស្ស៊ីបើកការឈ្លានពានចូលក្នុងដែនដីហ្វាំងឡង់។ ពលរដ្ឋហ្វាំងឡង់ម្នាក់គឺអ្នកស្រី Moberg អាយុ ៤៦ឆ្នាំ មានកូន ៤នាក់ និងកំពុងចូលរៀនវគ្គហ្វឹកហាត់ជំនាញការពារជាតិនោះបានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន Channel News Asia ថា គាត់បានសម្រេចចូលរៀនជំនាញពិសេសមួយនេះដោយស្ម័គ្រចិត្ត ហើយជាច្រើនសប្តាហ៍មកនេះគាត់បានចេះជំនាញជាច្រើនដូចជាការប្រើប្រាស់កាំភ្លើង ការបំលាស់ទីនៅលើសមរភូមិ របៀបនៃការបំពេញតួនាទីជាទាហានបម្រុង និងជំនាញសំខាន់ៗមួយចំនួនទៀតផងដែរ។ គួរបញ្ជាក់ជូនថា ហ្វាំងឡង់មានព្រំដែនរួមគ្នាជាមួយរុស្ស៊ីប្រវែងប្រមា​ណជា ១,៣០០ម៉ែត្រ ហើយបច្ចុប្បន្នហ្វាំងឡង់មានកម្លាំងយោធាប្រមាណជា​ ១៣,០០០នាក់​ និងក្នុងនោះមានបុគ្គលិកយោធាភេទស្រីប្រហែលជា ១៩%ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

រុស្ស៊ីនិយាយថា ខ្លួននឹងទទួលបានប្រាក់ចំណេញកាន់តែច្រើនពីការនាំចេញថាមពលនៅឆ្នាំនេះ ដោយសារតែទណ្ឌ-កម្មពីលោកខាងលិច

Khmerpress June 7, 2022 07/06/2022

ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទ ទី០៦ ខែមិថុនា ម្សិលមិញនេះថា ខ្លួននឹងទទួលបានប្រាក់ចំណេញកាន់តែច្រើនពីការនាំចេញថាមពលនៅឆ្នាំនេះ ចំពេលដែលតម្លៃនៅតែបន្តកើនឡើងដោយសារគោលនយោបាយពីលោកខាងលិច។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានប្រាប់ស្ថានីយទូរទស្សន៍ Bosnian Serb កាលពីថ្ងៃសៅរ៍ថា៖ “ដោយពិចារណាលើកម្រិតតម្លៃដែលបានកើនឡើង ដោយសារគោលនយោបាយរបស់បស្ចិមប្រទេស យើងមិនបានទទួលរងការខាតបង់ថវិកាទេ”។ លោកបានបន្តថា “ផ្ទុយទៅវិញនៅឆ្នាំនេះ យើងនឹងបង្កើនប្រាក់ចំណេញយ៉ាងច្រើន ពីការនាំចេញធនធានថាមពលរបស់យើង។ ​ជាទូទៅ​ប្រេង​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ មាន​តម្រូវ​ការ​សម្រាប់​វា​… ហើយយើង​មាន​ទីផ្សារ​លក់​ជំនួស​ដែល​យើង​កំពុង​បង្កើន​ការ​លក់​”។ គួរឱ្យដឹងថា ប្រទេសរុស្ស៊ីបានរងការវាយប្រហារដោយការដាក់ទណ្ឌកម្មកាន់តែខ្លាំងចាប់តាំងពីខ្លួនបានឈ្លានពានអ៊ុយក្រែន ប៉ុន្តែទីក្រុងមូស្គូនៅតែអាចប្រមូលចំណូលបាន ៨០០លានដុល្លារក្នុងមួយថ្ងៃពីប្រេង និងឧស្ម័ននៅឆ្នាំនេះ ចំពេលតម្លៃថាមពលកើនឡើង នេះបើយោងតាមរបាយការណ៍របស់ Bloomberg Economics កាលពីសប្តាហ៍មុន។ Bloomberg ព្យាករណ៍ថា ការកើនឡើងនៃតម្លៃថាមពលអាចនាំការលក់ប្រេង និងឧស្ម័នរបស់រុស្ស៊ីឈានដល់ ១៨៥ពាន់លានដុល្លារនៅឆ្នាំនេះ នោះគឺខ្ពស់ជាងការយកប្រេង និងឧស្ម័ន ២០% គឺក្នុងចំនួន ២៣៥.៦ ពាន់លានដុល្លាររបស់ប្រទេសក្នុងឆ្នាំ២០២១។ ជាមួយគ្នានេះ កាលពីថ្ងៃទី៣០ ខែឧសភា សហភាពអឺរ៉ុបបានយល់ព្រមកាត់បន្ថយការនាំចូលប្រេងពីរុស្ស៊ីចំនួន ៩០% ត្រឹមដំណាច់ឆ្នាំនេះ ប៉ុន្តែប្រទេសមួយចំនួនក្នុងក្រុម រួមទាំងប្រទេសអាល្លឺម៉ង់ ដែលជាមហាអំណាចសេដ្ឋកិច្ចរបស់អឺរ៉ុប នៅតែបន្តពឹងផ្អែកខ្លាំងលើឧស្ម័នរបស់រុស្ស៊ី។ មិនតែប៉ុណ្ណោះប្រទេស​ចិន […]

លោក Joe Biden ប្រកាសលើកលែងពន្ធនាំចូលបន្ទះសឡា ពីប្រទេសអាស៊ានចំនួន ៤ ក្នុងនោះក៏មានកម្ពុជាដែរ

Khmerpress June 6, 2022 06/06/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានចេញសេចក្ដីប្រកាសមួយនៅថ្ងៃច័ន្ទ នេះ ដែលនឹងអនុញ្ញាតឱ្យនាំចូលបន្ទះស្រូបពន្លឺព្រះអាទិត្យពីប្រទេសថៃ ម៉ាឡេស៊ី កម្ពុជា និងវៀតណាម ទៅកាន់សហរដ្ឋអាមេរិក ដោយមិនមានការបង់ពន្ធសម្រាប់រយៈពេល ២៤ខែ។ សេចក្ដីប្រកាសនេះបានធ្វើឡើងចំពេលមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃការស៊ើបអង្កេតរយៈពេលជាច្រើនខែរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ថាតើការនាំចូលបន្ទះស្រូបពន្លឺព្រះអាទិត្យពីប្រទេសអាស៊ីអាគ្នេយ៍ទាំងបួន កំពុងគេចវេសពីពន្ធលើទំនិញដែលផលិតនៅក្នុងប្រទេសចិនឬយ៉ាងណា​។ បើតាមប្រភពពីសេតវិមាន បានឱ្យដឹងថា ការប្រមូលពន្ធនៅកំពុងផែ នឹងអស់សុពលភាព ហើយ​នោះ​ជា​ចំណុច​ស្នូល​​ដែល​នឹង​ជួយ​សង្គ្រោះ​គម្រោង​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ទាំង​អស់​នេះ ហើយ​ធានា​ថា​ពួកគេ​នឹង​​ឆ្ពោះទៅមុខ​ជានិច្ច។ ទោះជាយ៉ាងណាក្ដី អភិបាលរដ្ឋ សមាជិកសភា មន្ត្រីឧស្សាហ៍កម្ម និងអ្នកបរិស្ថាន បានសម្តែងការព្រួយបារម្ភចំពោះការស៊ើបអង្កេតនេះ ដែលអាចបណ្តាលឱ្យមានពន្ធឡើងវិញរហូតដល់ ២៥០% ។ គួរបញ្ជាក់ថា អាមេរិកបានបើកការស៊ើបអង្កេតនៅចុងខែមីនា ដោយអាចចំណាយពេល ១៥០ថ្ងៃ ឬច្រើនជាងនេះដើម្បីបញ្ចប់។ ក្នុងការស៊ើបអង្កេតនេះ បានបញ្ឈប់នូវការនាំចូលពីប្រទេសកម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម ដែលមានចំនួនជាងពាក់កណ្តាលនៃការផ្គត់ផ្គង់បន្ទះស្រូបពន្លឺព្រះអាទិត្យរបស់សហរដ្ឋអាមេរិក និង ៨០% នៃការនាំចូល៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ហ្សេលេនស្គី ធ្វើដំណើរទៅទីតាំងសមរភូមិជួរមុខ ដែលស្ថិតក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយរុស្ស៉ី

Khmerpress June 6, 2022 06/06/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានធ្វើដំណើរទៅជួបទាហានជួរមុខ នៅឯតំបន់ដុនបាស់ (Donbas) កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ខណៈការប្រយុទ្ធគ្នាកំពុងបន្តប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា នៅតំបន់ឧស្សាហកម្មភាគខាងកើតអ៊ុយក្រែន និងជាទីដែលទីក្រុងមូស្គូកំពុងផ្តោតការវាយប្រហារ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានបារាំង ហ្វ្រង់២៤ (France24) នៅថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២។ ក្នុងដំណើរទស្សនកិច្ចនោះ លោក ហ្សេលេនស្គី បានទៅកាន់ប៉ុស្តិ៍បញ្ជាការ និងទីតាំងជួរមុខ ក្នុងទីក្រុងលីស៊ីឆាន់ (Lysychansk) ដែលស្ថិតនៅត្រើយម្ខាងទៀតនៃទន្លេ ស៉ីវីយេស្គី ដូណេត (Siverskyi Donets) ពីទីក្រុងស៊ីវីយឺរ៉ូដូណេត (Sievierodonetsk) ជាទីដែលកងទ័ពអ៊ុយក្រែន កំពុងព្យាយាមទប់ទល់នឹងកងកម្លាំងរុស្ស៉ី ពីការដណ្តើមយកទីក្រុងយុទ្ធសាស្រ្តមួយនេះ។ លោក ហ្សេលេនស្គី ក៏បានទៅកាន់ទីក្រុងបាមូដ (Bakhmut) ដែលស្ថិតនៅភាគនិរតីនៃតំបន់ដូណេត (Donetsk) និងបានសំណេះសំណាលជាមួយកងទ័ព នៅទីនោះផងដែរ។ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនេះ លោក ហ្សេលេនស្គី បានថ្លែងតាមរយៈសារជាវីដេអូយ៉ាងដូច្នេះថា «ខ្ញុំមានមោទនភាពចំពោះអ្នកគ្រប់គ្នា ដែលខ្ញុំបានជួប, ខ្ញុំបានចាប់ដៃ, ខ្ញុំបាននិយាយជាមួយ […]

សិង្ហបុរី រំពឹងថានឹងទទួលបានការនាំចូលសាច់មាន់កាន់តែច្រើនពីប្រទេសថៃ និងប្រទេសមួយចំនួនទៀត

Khmerpress June 6, 2022 06/06/2022

រដ្ឋមន្រ្តីមួយរូបបាននិយាយថា ប្រទេសសិង្ហបុរីរំពឹងថានឹងទទួលបានការនាំចូលសាច់មាន់កាន់តែច្រើន ពីប្រទេសជាច្រើនទៀតនៅក្នុងសប្តាហ៍ខាងមុខនេះ ដើម្បីជួយរដ្ឋរក្សាការផ្គត់ផ្គង់ ខណៈម៉ាឡេស៊ីបានបញ្ឈប់ការនាំចេញនៅដើមខែនេះ។ លោក Desmond Tan រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទះ និងនិរន្តរភាព និងបរិស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងនឹងរំពឹងថានឹងមានការផ្គត់ផ្គង់បន្ថែមទៀតនៃសាច់មាន់ត្រជាក់ពីប្រទេសអូស្ត្រាលី និងប្រទេសថៃ និងសាច់មាន់កកពីប្រភពនានាដូចជាប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិកនៅក្នុងសប្តាហ៍ខាងមុខនេះ”។ ជាមួយគ្នានេះដែរ លោកបានបន្តថា ប្រទេសទាំងអស់ត្រូវប្រាកដថា ការផ្គត់ផ្គង់ត្រូវតែមានគ្រប់គ្រាន់សម្រាប់ប្រទេសសិង្ហបុរី ប្រសិនបើប្រទេសនេះនៅតែបន្តទិញជារៀងរហូត។ គួរបញ្ជាក់ថា ការហាមប្រាមការនាំចេញមាន់រស់របស់ម៉ាឡេស៊ី គឺជាការវាយលុកដល់សិង្ហបុរី ដែលនាំចូលប្រហែលមួយភាគបីនៃការផ្គត់ផ្គង់ពីប្រទេសជិតខាងរបស់ខ្លួន។ ម៉ាឡេស៊ីបានចូលរួមជាមួយរដ្ឋាភិបាលផ្សេងទៀតក្នុងការចាត់វិធានការនានាក្នុងគោលបំណងបន្ធូរបន្ថយតម្លៃក្នុងស្រុក ខណៈដែលប្រទេសជុំវិញពិភពលោកប្រយុទ្ធនឹងការកើនឡើងតម្លៃស្បៀងអាហារ ដែលមួយផ្នែកត្រូវបានជំរុញដោយសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនដែលកាត់បន្ថយការផ្គត់ផ្គង់ស្បៀងអាហារ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អាវប្រពៃណីរបស់ប្រធានធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ត្រូវបានគេដេញថ្លៃយកក្នុងតម្លៃដល់ទៅ ១សែនដុល្លារ

Khmerpress June 6, 2022 06/06/2022

អាវប៉ាក់ប្រពៃណីដែលពាក់ដោយប្រធានធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy មានតម្លៃរហូត​ដល់ ១០ម៉ឺនដុល្លារ បន្ទាប់ពីត្រូវបានយកមកដាក់ដេញថ្លៃនៅក្នុងកម្មវិធីមួយ ដើម្បីជួយប្រទេសអ៊ុយក្រែនការពារ និងកសាងប្រទេសឡើងវិញពីសង្រ្គាម។ ការដេញថ្លៃនេះ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងសុក្រ ដែលចំថ្ងៃគម្រប់ ១០០ថ្ងៃចាប់តាំងពីរុស្ស៊ីបានចាប់ផ្ដើមការឈ្លានពានទៅលើអ៊ុយក្រែន។ លោក Volodymyr Zelenskyy នៅក្នុងសារវីដេអូមួយបានថ្លែងអំណរគុណដល់អ្នកចូលរួម ដោយបាននិយាយថា ព្រឹត្តិការណ៍នេះមិនត្រឹមតែសម្រាប់ការរៃអង្គាសថវិកាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមធ្យោបាយមួយដើម្បីបញ្ជាក់ដល់ប្រទេសរុស្ស៊ីថា អំពើអាក្រក់នឹងមិនឈ្នះនោះទេ។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលអ៊ុយក្រែនស្ថិតក្នុងចំណោមអ្នករៀបចំក្នុងកម្មវិធីដេញថ្លៃខាងលើនេះ ដោយប្រធានាធិបតី​បាន​បើក​ដំណើរការ​គេហទំព័រ​ប្រមូល​ថវិកា​ក្នុង​ខែ​ឧសភា ដើម្បី​ប្រមូល​អំណោយ​សប្បុរសធម៌​សម្រាប់​អ៊ុយក្រែន ហើយរហូតមកដល់ពេលនេះជាង ៥០លានដុល្លារត្រូវបានបរិច្ចាគ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អាវប្រពៃណីរបស់ប្រធានធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ត្រូវបានគេដេញថ្លៃយកក្នុតម្លៃដល់ទៅ ១សែនដុល្លារ

Khmerpress June 6, 2022 06/06/2022

អាវប៉ាក់ប្រពៃណីដែលពាក់ដោយប្រធានធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy មានតម្លៃរហូត​ដល់ ១០ម៉ឺនដុល្លារ បន្ទាប់ពីត្រូវបានយកមកដាក់ដេញថ្លៃនៅក្នុងកម្មវិធីមួយ ដើម្បីជួយប្រទេសអ៊ុយក្រែនការពារ និងកសាងប្រទេសឡើងវិញពីសង្រ្គាម។ ការដេញថ្លៃនេះ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងសុក្រ ដែលចំថ្ងៃគម្រប់ ១០០ថ្ងៃចាប់តាំងពីរុស្ស៊ីបានចាប់ផ្ដើមការឈ្លានពានទៅលើអ៊ុយក្រែន។ លោក Volodymyr Zelenskyy នៅក្នុងសារវីដេអូមួយបានថ្លែងអំណរគុណដល់អ្នកចូលរួម ដោយបាននិយាយថា ព្រឹត្តិការណ៍នេះមិនត្រឹមតែសម្រាប់ការរៃអង្គាសថវិកាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមធ្យោបាយមួយដើម្បីបញ្ជាក់ដល់ប្រទេសរុស្ស៊ីថា អំពើអាក្រក់នឹងមិនឈ្នះនោះទេ។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលអ៊ុយក្រែនស្ថិតក្នុងចំណោមអ្នករៀបចំក្នុងកម្មវិធីដេញថ្លៃខាងលើនេះ ដោយប្រធានាធិបតី​បាន​បើក​ដំណើរការ​គេហទំព័រ​ប្រមូល​ថវិកា​ក្នុង​ខែ​ឧសភា ដើម្បី​ប្រមូល​អំណោយ​សប្បុរសធម៌​សម្រាប់​អ៊ុយក្រែន ហើយរហូតមកដល់ពេលនេះជាង ៥០លានដុល្លារត្រូវបានបរិច្ចាគ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អង់គ្លេស ប្រកាសផ្ដល់ប្រព័ន្ធមីស៊ីល M270 ដល់អ៊ុយក្រែន

Khmerpress June 6, 2022 06/06/2022

(ឡុងដ៍)៖ ចក្រភពអង់គ្លេស នៅថ្ងៃចន្ទនេះបានប្រកាសផ្ដល់ប្រព័ន្ធមីស៊ីល M270 ដល់អ៊ុយក្រែន ហើយដែលប្រព័ន្ធមីស៊ីលនេះអាចវាយប្រហារលើគោលដៅ ក្នុងចម្ងាយ ៨០គីឡូម៉ែត្រ ជាផ្នែកមួយនៃកិច្ចសម្របសម្រួលជាមួយសហរដ្ឋអាមេរិក ក្នុងការពង្រឹងសមត្ថភាពទាហានអ៊ុយក្រែន ទប់ទល់នឹងទាហានរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក បេន វ៉លលែស (Ben Wallace) បានគូសបញ្ជាក់ដូច្នេះថា «ប្រព័ន្ធមីស៊ីលនេះ (M270) នឹងអាចជួយឱ្យមិត្តអ៊ុយក្រែនរបស់យើង ការពារខ្លួនប្រឆាំងនឹងកាំភ្លើងចម្ងាយឆ្ងាយរបស់រុស្ស៉ី ដែលទាហានរបស់លោក ពូទីន ប្រើប្រាស់វាយប្រហារ ដោយមិនរើសមុខលើទីក្រុងជាច្រើន»។ គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិអង់គ្លេស ទាហានអ៊ុយក្រែននឹងទទួលបានការបណ្ដុះបណ្ដាលពីរបៀបប្រើប្រាស់ប្រព័ន្ធមីស៊ីល M270 នៅក្នុងចក្រភព អង់គ្លេស។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីសប្ដាហ៍មុន ក៏បានប្រកាសផ្ដល់មីស៊ីល HIMARS ឱ្យអ៊ុយក្រែនផងដែរ បន្ទាប់ពីទទួលបានការធានាពី ទីក្រុងកៀវថាពួកគេនឹងមិនប្រើប្រព័ន្ធមីស៊ីលនេះវាយប្រហារលើគោលដៅនៅក្នុងប្រទេសរុស្ស៉ីទេ ខណៈលោក ពូទីនបាននិយាយថាការបញ្ជូនអាវុធនេះមិនមាន អ្វីថ្មីនោះទេ តែព្រមានថានឹងចាត់វិធានការឆ្លើយតប បើអ៊ុយក្រែនទទួលបានមីស៊ីលចម្ងាយឆ្ងាយនេះ៕ ផ្តល់សិទ្ធិដោយ៖ […]

មេធំ Tesla មានអារម្មណ៍មិនល្អចំពោះសេដ្ឋកិច្ចពិភពលោក ហើយចង់កាត់បន្ថយបុគ្គលិក ១០%

Khmerpress June 4, 2022 04/06/2022

លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បាននិយាយថា នឹងកាត់បន្ថយបុគ្គលិក ១០% នៃចំនួនបុគ្គលិកទាំងអស់នៅក្រុមហ៊ុនផលិតរថយន្តអគ្គិសនី នេះបើតាមសារព័ត៌មាន Reuters។ មហាសេដ្ឋីលំដាប់ពិភពលោករូបនេះ បានផ្ញើសារទៅកាន់បុគ្គលិកជាន់ខ្ពស់របស់ខ្លួនតាមអ៉ីមែលកាលពីថ្ងៃព្រហស្បតិ៍ ដោយបាន​លើកឡើងពីកង្វល់របស់គាត់អំពីសេដ្ឋកិច្ច ហើយបានប្រាប់ឱ្យពួកគេផ្អាកការជួលបុគ្គលិកថ្មីទាំងអស់នៅគ្រប់រោចក្រ និងក្រុមហ៊ុនរបស់ខ្លួនទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះ Musk បានផ្ញើអ៉ីមែល ១ផ្សេងទៀតទៅកាន់និយោជិតកាលពីថ្ងៃសុក្រ ដោយនិយាយថា ក្រុមហ៊ុន Tesla នឹងកាត់បន្ថយចំនួនប្រាក់ខែចំនួន ១០ភាគរយ ដោយសារបុគ្គលិកច្រើនលើសលប់នៅក្នុងតំបន់ជាច្រើន។ ប៉ុន្តែ​លោក​បាន​មាន​និយាយា​ថា ចំនួន​អ្នក​ថែមម៉ោង​នឹង​កើន​ឡើង។ គួរបញ្ជាក់ផងដែរថា ទស្សនវិស័យដ៏អាក្រក់នេះ បានកើតឡើងពីរថ្ងៃបន្ទាប់ពីមហាសេដ្ឋីបានប្រាប់បុគ្គលិកឱ្យត្រឡប់ទៅកន្លែងធ្វើការ ឬឈប់ពីក្រុមហ៊ុនបើមិនចង់មកធ្វើការនៅក្រុមហ៊ុន ហើយបន្ថែមការព្រមានកាន់តែខ្លាំងឡើងទៅអ្នកដឹកនាំអាជីវកម្មអំពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ច។ Musk បានព្រមានក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះអំពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ច ប៉ុន្តែអ៉ីមែលរបស់គាត់ដែលបញ្ជាឱ្យបញ្ឈប់ការជួល និងការកាត់បន្ថយបុគ្គលិក គឺជាសារផ្ទាល់ និងម៉ឺងមាត់បំផុតពីប្រធានក្រុមហ៊ុនផលិតរថយន្ត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត