ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស បានកំណត់ជំងឺអុតស្វា Monkeypox ជាជំងឺឆ្លងដែលតម្រូវឱ្យមានការជូនដំណឹង

Khmerpress June 8, 2022 08/06/2022

ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បាននិយាយថា ជំងឺអុតស្វា Monkeypox នឹងត្រូវកំណត់ថា ជាជំងឺឆ្លងដែលតម្រូវឱ្យមានការជូនដំណឹង (notifiable infectious disease) ចាប់ពីថ្ងៃពុធនេះ ដែលមានន័យថា គ្រូពេទ្យនៅក្នុងប្រទេសអង់គ្លេសទាំងអស់ នឹងត្រូវជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន នៅពេលដែលពួកគេសង្ស័យថា នរណាម្នាក់មានផ្ទុកជំងឺនេះ។ លោក Wendi Shepherd នាយកឧប្បត្តិហេតុជំងឺ Monkeypox នៅ UKHSA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការធ្វើរោគវិនិច្ឆ័យ និងការរាយការណ៍យ៉ាងឆាប់រហ័ស គឺជាគន្លឹះក្នុងការរំខានដល់ការឆ្លង និងការទប់ស្កាត់ការរីករាលដាលបន្ថែមទៀតនៃជំងឺអុតស្វា Monkeypox។ ច្បាប់ថ្មីនេះនឹងគាំទ្រដល់យើង និងដៃគូសុខភាពរបស់យើង ក្នុងការកំណត់អត្តសញ្ញាណ ព្យាបាល និងគ្រប់គ្រងជំងឺនេះបានយ៉ាងឆាប់រហ័ស»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

រដ្ឋមន្ត្រីសុខាភិបាលវៀតណាមនិងអភិបាលក្រុងហាណូយត្រូវចាប់ខ្លួនជុំវិញរឿងអាស្រូវទិញឧបករណ៍តេស្តកូវីដ-១៩ក្នុងទំហំទឹកប្រាក់ ១៧២លានដុល្លារ

Khmerpress June 8, 2022 08/06/2022

វៀតណាម៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសវៀតណាមនិងអភិបាលក្រុងហាណូយត្រូវបានចាប់ខ្លួនកាលកពីថ្ងៃអង្គារ ទី៧ ខែមិថុនាម្សិលមិញនេះជុំវិញរឿងអាស្រូវទិញឧបករណ៍តេស្តកូវីដ-១៩ ក្នុងទំហំទឹកប្រាក់ ១៧២លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកមិញនេះ។ រដ្ឋមន្ត្រីសុខាភិបាលដែលត្រូវបានចាប់ខ្លួននោះមានឈ្មោះថា Ngoc Anh ត្រូវបានតុលាការវៀតណាមសម្រេចចោទប្រកាន់ពីបទ “បំពានលើបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងនិងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ដែលបណ្តាលឲ្យបាត់បង់និងខ្ជះខ្ជាយ”។ ចំពោះលោកភិបាលក្រុងហាណូយដែលត្រូវបានចាប់ខ្លួនជាមួយគ្នានោះមានឈ្មោះថា Nguyen Thanh Long ត្រូវបានចាប់ខ្លួនពីបទ “បំពាន​តួនាទីនិង​អំណាច​ពេល​បំពេញ​មុខងារ​​ផ្លូវការ”។ បើតាមក្រសួងសន្តិសុខសាធារណៈវៀតណាមបានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់វៀតណាមទាំង ២រូបនេះបានរួមគ្នាប្រព្រឹត្តិអំពីពុករលួយដោយបានបំប៉ោងតម្លៃទិញឧបករណ៍តេស្តរហ័ស ពោលគឺក្នុងទំហំទឹកប្រាក់ចំនួន ១៧២លានដុល្លារនោះមានទឹកប្រាក់ចំនួន ៣៤លានដុល្លារគ្រាន់តែជាតួលេខបំប៉ោងប៉ុណ្ណោះ។ គួរបញ្ជាក់ជូនថា មុនពេលចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ទាំង ២រូបនេះក៏ត្រូវបានដក​ចេញ​ពី​សមាជិកភាពនៃ​បក្ស​កុម្មុយនិស្តវៀតណាមផងដែរ ខណៈរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងច្បាស់ថា ពួកគាត់នឹងទទួលទោលកម្រិតណានៅឡើយទេ៕​ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

បេសកជន​អាមេរិកបានព្រមានថា កូរ៉េខាងជើង​អាចនឹង​ធ្វើ​ការសាកល្បងអាវុ.ធ​នុយក្លេអ៊ែរ​ថែមទៀតគ្រប់​ពេលវេលា

Khmerpress June 8, 2022 08/06/2022

មន្ត្រីជាន់ខ្ពស់អាមេរិក ទទួលបន្ទុកកិច្ចការកូរ៉េខាងជើងបាននិយាយថា កូរ៉េខាងជើងអាចនឹងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៧ របស់ខ្លួននៅពេលណាក៏បាន។ អ្នកតំណាង​ពិសេស​របស់​អាមេរិក​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ជើង​លោក Sung Kim បាន​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន ​ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារថា កូរ៉េខាងជើងពិតជាបានត្រៀមលក្ខណៈជាស្រេច សម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរនៅតំបន់ Punggye-ri ។ អ្នកតំណាងរូបនេះបាននិយាយថា ប្រសិនបើកូរ៉េខាងជើងធ្វើការសាកល្បងនុយក្លេអ៊ែរ សហរដ្ឋអាមេរិកនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង និងដៃគូដទៃទៀត ដើម្បីធ្វើការឆ្លើយតបទៅនឹងសកម្មភាពនោះ។ លោក Sung Kim បាននិយាយថា៖«យើងនឹងព្យាយាមឱ្យលឿនតាមដែលអាចធ្វើទៅបាន និងធ្វើឱ្យមានការឆ្លើយតបយ៉ាងច្បាស់លាស់ និងច្បាស់លាស់ថា ការសាកល្បងនុយក្លេអ៊ែរមិនអាចទទួលយកបានសម្រាប់យើង និងសហគមន៍អន្តរជាតិ»។ រំលឹកដែរថា កាលពីថ្ងៃទី២៦ ខែឧសភា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រ លើការជំរុញមួយដែលដឹកនាំដោយសហរដ្ឋអាមេរិក សម្រាប់ការដាក់ទណ្ឌកម្មបន្ថែមទៀតលើកូរ៉េខាងជើង ដើម្បីឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលជាញឹកញាប់របស់ទីក្រុងព្យុងយ៉ាង ប៉ុន្តែ​ប្រទេសចិន និង​រុស្ស៊ី​បាន​រារាំង​ទង្វើ​នេះ។ លោក Kim បាននិយាយថា វាជារឿងអកុសលណាស់ដែលប្រទេសចិន និងរុស្ស៊ី បានវេតូ (veto) ចំពោះការជំរុញដែលដឹកនាំដោយសហរដ្ឋអាមេរិក សម្រាប់ការដាក់ទណ្ឌកម្មបន្ថែមទៀតលើកូរ៉េខាងជើង បន្ទាប់ពីការសាកល្បងមីស៊ីលនាពេលថ្មីៗនេះ។ លោកបានមានប្រសាសន៍ថា លោកសង្ឃឹមថា ប្រទេសចិននឹងកាន់តែរីកចម្រើននាពេលអនាគត ក្នុងការជួយបញ្ចុះបញ្ចូលកូរ៉េខាងជើងឱ្យលុបបំបាត់នុយក្លេអ៊ែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានហោះហើរយន្តហោះចម្បាំងទំនើបចំនួន ២០ គ្រឿង ដើម្បីបង្អួតទៅកាន់លោក គីម ជុងអ៊ុន ក្រោយការបង្ហោះមីស៊ីលចំនួន ៨ គ្រាប់ របស់កូរ៉េខាងជើង

Khmerpress June 8, 2022 08/06/2022

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបង្ហាញកងកម្លាំងនៅលើអាការបស់ខ្លួន ទៅកាន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអង្គារ ដោយបានហោះហើរយន្តហោះចម្បាំងចំនួន ២០ គ្រឿង នៅលើផ្ទៃទឹកភាគខាងលិចនៃឧបទ្វីបកូរ៉េ ដើម្បីឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលនាពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង។ សម្ព័ន្ធមិត្តទាំង ២ បានបញ្ជូនយន្តហោះចម្បាំង F-35A, F-15K និង FK-16 របស់កូរ៉េខាងត្បូង និងយន្តហោះចម្បាំងអាមេរិក F-16 ទៅកាន់សមុទ្រលឿង ដែលត្រូវបានគេស្គាល់ថា ជាសមុទ្រខាងលិចក្នុងប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃអង្គារ បន្ទាប់ពីការបាញ់បង្ហោះមីស៊ីលចំនួន ៨ គ្រាប់ របស់ភាគីកូរ៉េខាងជើង។ កាលពីសប្តាហ៍មុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធយោធាជើងទឹករួមគ្នារយៈពេល ៣ថ្ងៃ ដែលពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក និងជាលើកដំបូងក្នុងរយៈពេលជាង ៤ឆ្នាំ។ កាលពីថ្ងៃចន្ទនេះ  ប្រទេសទាំង ២ ក៏បានបាញ់បង្ហោះមីស៊ីលពីដីទៅដីចំនួន ៨ គ្រាប់ ឆ្ពោះទៅកាន់សមុទ្រជប៉ុន បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង រយៈចម្ងាយខ្លីដូចគ្នាកាលពីថ្ងៃអាទិត្យ។ ទន្ទឹមនឹងនេះ អនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសទី១ របស់កូរ៉េខាងត្បូង គឺលោក […]

លោក លី កាស៊ីង ធ្លាប់និយាយថា ការឲ្យខ្ចីប្រាក់អាចវិនិច្ឆ័យពីគុណភាពរបស់មនុស្ស អ្វីដែលគេឲ្យអ្នកខ្ចីមិនមែនជាលុយទេ តែជាទំនុកចិត្ត ការជឿជាក់ ការលើកទឹកចិត្ត

Khmerpress June 8, 2022 08/06/2022

បុរសដែលមានជាងគេបំផុតនៅហុងកុង លោក លី កាស៊ីង បាននិយាយជាច្រើនដងអំពីរបៀបធ្វើជំនួញរបស់គាត់ ហើយជារឿ​យៗគាត់ចែករំលែកទស្សនៈរបស់ខ្លួនអំពីរបៀបជ្រើសរើសមិត្ត និងទុកចិត្តមនុស្ស។ លោក លី កើតនូវ Chaozhou ទីក្រុង Guangdong ប្រទេសចិនក្នុងឆ្នាំ១៩២៨ ប៉ុន្តែនៅឆ្នាំ ១៩៤០ គាត់ និងគ្រួសារបានភៀសខ្លួនទៅហុងកុងក្នុងកំឡុងសង្គ្រាមស៊ីវិលនៅប្រទេសចិន។ នៅទីនោះគាត់បានចាប់ផ្តើមអាជីវកម្មដំបូងរបស់គាត់នៅអាយុ ២២ ឆ្នាំ ហើយសព្វថ្ងៃនេះក្រុមហ៊ុនរបស់ Li គឺ Cheung Kong Holdings គឺជាសហគ្រាសធំជាងគេនៅហុងកុង។ មហាសេដ្ឋីដែលតែងតែផ្ដោតការយកចិត្តដាក់លើសហគមន៍ជំនួញរបស់ខ្លួនរូបនេះធ្លាប់បាននិយាយថា៖ « ការឲ្យខ្ចីប្រាក់ អាចវិនិច្ឆ័យពីគុណភាពរបស់មនុស្ស »។ លោកបន្តថា៖ « តើអ្វីដែលពិបាកបំផុត? គឺការខ្ចីលុយ! អ្នកដែលឲ្យប្រាក់អ្នកខ្ចី គឺជាអ្នកសង្គ្រោះរបស់អ្នក។ អ្នកដែលឲ្យប្រាក់អ្នកខ្ចីដោយមិនធ្វើកិច្ចសន្យា គឺជាអ្នកសង្គ្រោះដ៏ស្មោះត្រង់បំផុតរបស់អ្នក។ ហើយសព្វថ្ងៃនេះមិនមានមនុស្សបែបនេះច្រើនទេ ហើយប្រសិនបើអ្នកមានមនុស្សបែបនេះនៅក្បែរខ្លួន អ្នកត្រូវតែថែរក្សាពួកគេឲ្យបានល្អ។ ជាមួយគ្នានេះមហាសេដ្ឋីវ័យចំណាស់រូបនេះបានពន្យល់ថា អ្នកដែលឲ្យលុយអ្នកខ្ចីក្នុងពេលដែលអ្នកកំពុងលំបាក មិនមែនពួកគេមានលុយច្រើនទើបធ្វើដូច្នេះនោះទេ តែដោយសារគេចង់​ជួយអ្នកដោយស្មោះ។ អ្វីដែលគេឲ្យអ្នកខ្ចីមិនមែនជាលុយទេ តែជាទំនុកចិត្ត ការជឿជាក់ ការលើកទឹកចិត្ត និងការទទួលស្គាល់នូវសមត្ថភាពរបស់អ្នក ជាការវិនិយោគនាពេលអនាគត។ លោក […]

ចក្រភពអង់គ្លេសកំពុងចាប់ផ្ដើមសាកល្បងម៉ោងការងារថ្មី ដោយឱ្យបុគ្គលិកធ្វើការចំនួន ៤ថ្ងៃ នៅក្នុងមួយសប្តាហ៍

Khmerpress June 7, 2022 07/06/2022

បុគ្គលិកនៅទូទាំងចក្រភពអង់គ្លេសនឹងអាចសាកល្បងម៉ោងការងារថ្មី ដែលតម្រូវឱ្យធ្វើការរយៈពេល ៤ថ្ងៃ នៅក្នុងមួយសប្ដាហ៍ (four-day work) ចាប់ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នេះតទៅ។ ការសាកល្បងម៉ោងការងារថ្មីនេះ នឹងមានរយៈពេល ៦ខែ ហើយវាគឺជាកម្មវិធីដ៏ធំបំផុតមិនធ្លាប់មានពីមុន ដោយមានការចូលរួមពីបុគ្គលិកចំនួន ៣,៣០០ នាក់ មកពី ៧០ ក្រុមហ៊ុន ដែលមានចាប់ពីសេវាកម្មហិរញ្ញវត្ថុរហូតដល់ភោជនីយដ្ឋាន។ ក្នុងអំឡុងពេលសាកល្បង បុគ្គលិកនឹងបន្តទទួលបាន ១០០% នៃប្រាក់ខែរបស់ពួកគេ បើទោះបីជាកាត់បន្ថយម៉ោងការងារនៅត្រឹម ៨០% ប៉ុន្តែពួកគេក៏ត្រូវរក្សាឱ្យបាន ១០០% នៃផលិតភាពការងាររបស់ពួកគេផងដែរ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីអង្គការមិនរកប្រាក់ចំណេញ 4 Day Week Global ដែលជាអ្នករៀបចំការស្រាវជ្រាវនេះ។ ឥឡូវនេះការសាកល្បងកំពុងរៀបចំឡើងដោយអង្គការ 4 Day Week Global ជាមួយនឹងយុទ្ធនាការ 4 Day Week UK ក្នុងភាពជាដៃគូជាមួយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Cambridge, សាកលវិទ្យាល័យ Oxford និងមហាវិទ្យាល័យ Boston ។ គួរឱ្យដឹងដែរថា មានប្រទេស និងក្រុមហ៊ុនជាច្រើន […]

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក នាំគ្នាបង់ពន្ធឱ្យប្រទេសវៀតណាមជាង ២០០លានដុល្លារ

Khmerpress June 7, 2022 07/06/2022

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Ho Duc Phoc បានឱ្យដឹងថា វេទិកាធំៗនៅលើពិភពលោកដូចជា Facebook និង Google បានបង់ពន្ធចំនួន ៥.១ពាន់លានដុង (២២០ លានដុល្លារ) សម្រាប់រយៈពេលចន្លោះឆ្នាំ២០១៨ និង២០២១។ លោក Ho បានជូនដំណឹងដល់សមាជិកសភានៅក្នុងរបាយការណ៍មួយថា នៅខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុន Facebook ត្រូវបានបង់ពន្ធចំនួន ១.៩៧ ទ្រីលានដុង (ប្រមាណ ៨៤លានដុល្លារ) ខណៈ Google ចំនួន ១.៩ ទ្រីលានដុង (ប្រមាណ ៨១លានដុល្លារ) និង Microsoft ចំនួន ៦៥១ ពាន់លានដុង (ប្រមាណ ២៨លានដុល្លារ)។ ជាមួយគ្នានេះ របាយការណ៍ក៏បានបង្ហាញថា​ អាជ្ញាធរវៀតណាមក៏បានប្រមូលប្រាក់ចំនួន ៧៣៥ពាន់លានដុង ពីការដោះស្រាយការបំពាន និងការគេចវេសពីពន្ធ ដោយបុគ្គល និងអង្គការដែលផ្តល់សេវាឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន។ ជាក់ស្ដែងអគ្គនាយកដ្ឋានពន្ធដារបាននិយាយកាលពីឆ្នាំមុនថា Facebook, Google, Netflix, YouTube […]

ភូកេត លុបចោលការបញ្ជាអោយដោះម៉ាសនៅទីសាធារណៈ ក្រោយអនុញ្ញាតបានត្រឹមតែ ១ថ្ងៃ

Khmerpress June 7, 2022 07/06/2022

ថៃ៖ កាលពីមុន ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ខេត្តភូកេត បាន​ចេញ​សេចក្តី​ប្រកាស​មួយ​សុំ​ឲ្យ​ប្រជាជន​ដោះ​ម៉ាស់ ពេលនៅក្នុងបរិយាកាសបើកចំហដូចជា តាមឆ្នេរសមុទ្រ ឧទ្យាន ឬកន្លែងផ្សេងទៀតដែលមានខ្យល់ចេញចូលបានល្អ ប៉ុន្តែថ្មីៗនេះនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ខេត្តភូកេតបានចេញបទបញ្ជា លេខ ៣៧៩៣/២៥៦៥ ទាក់ទងនឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងតំបន់ភូកេត។ ក្នុងបទបញ្ជានោះចំណុចសំខាន់ គឺត្រូវលុបចោល «បទបញ្ជាខេត្តភូកេតលេខ ៣៦៦០/២៥៦៥» ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ទាក់ទងនឹងវិធានការទប់ស្កាត់ការរីករាលដាល និង ការផ្ទុះឡើងនៃមេរោគកូវីដ-១៩ នៅភូកេត ហើយបញ្ជាអោយពាក់ម៉ាស ឬក្រណាត់ម៉ាស ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩ និងដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង និង ការពារ​ក្នុងករណីគ្មាន​អនាម័យ ដើម្បីមិនអោយ​រាតត្បាត​ជំងឺ នៅពេលចេញពីលំនៅដ្ឋាន យានជំនិះផ្ទាល់ខ្លួន ឬពេលនៅទីសាធារណៈជាដើម។   លើក​លែង​តែ​អាច​ដោះ​ម៉ាស ឬ​របាំង​ក្រណាត់​ចេញ​ពេល​កំពុង​ទទួលទានភេសជ្ជៈ ឬពេលកំពុងហាត់ប្រាណ ឬផ្ទៀងផ្ទាត់អត្តសញ្ញាណជាមួយមន្ត្រីរដ្ឋាភិបាល និងអនុវត្តតាមវិធានការបង្ការជាសកល នេះគឺចាប់ពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២២ នេះតទៅ រហូតដល់ការបញ្ជាមានការផ្លាស់ប្តូរ៕

Elon Musk គំរាមហែកចោលកិច្ចព្រមព្រៀងតម្លៃ ៤៤ពាន់លានដុល្លារ បើសិនជា Twitter នៅតែ មិនព្រមបង្ហាញទិន្នន័យ Spam និងគណនីក្លែងក្លាយ

Khmerpress June 7, 2022 07/06/2022

(បរទេស)៖ លោក Elon Musk នៅថ្ងៃចន្ទដើមសប្ដាហ៍នេះបានបង្ហោះសារគំរាមដល់ ក្រុមហ៊ុន Twitter ថា លោក នឹង ហែកកិច្ចព្រមពៀងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិកចោល បើសិនជា បណ្ដាញសង្គមដ៏ជឿទុក ចិត្ត របស់អាមេរិកមួយនេះមិនព្រមបង្ហាញទិន្នន័យអំពី Spam និងគណនីក្លែងក្លាយដល់លោក។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។ នេះមិនមែនជាលើកដំបូងនោះទេដែលកំពូលមហាសេដ្ឋី Musk បង្ហាញអារម្មណ៍មិនល្អចំពោះកិច្ចព្រមព្រៀង ទិញ-លក់មួយនេះ។ យោងតាមលិខិតដែលមេធាវីរបស់លោក Musk បានផ្ញើទៅកាន់ក្រុមហ៊ុន Twitter នៅ ថ្ងៃចន្ទម្សិលមិញនេះបានឱ្យដឹងថា ក្រុមហ៊ុន Twitter កំពុងតែរំលោភលើកិច្ចព្រមព្រៀង។ ការគំរាមដើរចេញពីកិច្ចព្រមព្រៀងនេះ វាបានកើតមានឡើងចំពេលដែល តម្លៃហ៊ុនរបស់ក្រុមហ៊ុន Twitter និង Tesla កំពុងធ្លាក់ចុះ និងចំពេលមានការព្រួយបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ច និងអត្រាការប្រាក់ខ្ពស់ក្នុងការប្រឈមមុខនឹងអតិផរណាដែលកំពុងកើនឡើង។ ពាក់ព័ន្ធនឹងការគំរាមលុបចោលកិច្ចព្រមព្រៀងនេះ ត្រូវបានខាង Twitter លើកឡើងថា ខ្លួននឹងនៅតែបន្តកិច្ចសហការជាមួយនឹង Musk ទៅលើកិច្ចព្រមព្រៀង ហើយចំពោះលក្ខខណ្ឌដែល លោក […]

លោក ហ្សេលេនស្គី អរគុណអង់គ្លេស សម្រាប់ការផ្ដល់អាវុធដែលអ៊ុយក្រែន ត្រូវការចាំបាច់

Khmerpress June 7, 2022 07/06/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថាចក្រភពអង់គ្លេសបានផ្ដល់អាវុធដែលទីក្រុងកៀវ ត្រូវការជាចាំបាច់ ដើម្បីប្រយុទ្ធក្នុងសង្រ្គាមជាមួយរុស្ស៉ី ហើយក៏បានអរគុណដល់លោកនាយករដ្ឋមន្ត្រី បូរីស ចនសុនផងដែរ សម្រាប់ការបំពេញតាមការចង់ បាននេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២។ ការលើកឡើងខាងលើរបស់លោក ហ្សេលេនស្គី ធ្វើឡើង បន្ទាប់ពីចក្រភពអង់គ្លេសបានប្រកាសបញ្ជូនប្រព័ន្ធមីស៊ីលដែលបានអាចបាញ់បានចម្ងាយ ៨០គីឡូម៉ែត្រ ឱ្យអ៊ុយក្រែន ជាផ្នែកមួយនៃកិច្ចសម្របសម្រួលជាមួយសហរដ្ឋអាមេរិក ដែលទើបតែប្រកាសផ្ដល់ប្រព័ន្ធមីស៊ីលបែបនេះឱ្យទីក្រុងកៀវ ភ្ជាប់ ជាមួយលក្ខខណ្ឌហាមបាញ់ចូលទឹកដីរុស្ស៉ី។ នៅក្នុងសុន្ទរកថាជាវីដេអូមួយ លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា «ខ្ញុំពិតជាអរគុណខ្លាំងណាស់ដល់លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន ចំពោះការ បំពេញតម្រូវការចាំបាច់របស់ពួកយើង និងត្រៀមខ្លួនផ្ដល់ឱ្យអ៊ុយក្រែននូវអាវុធដែលត្រូវការជាចាំបាច់ ដើម្បីការពារអាយុជីវិតប្រជាជនរបស់ពួកយើង»។ គួរបញ្ជាក់ថា បច្ចុប្បន្ន ទាហានរុស្ស៉ី និងអ៊ុយក្រែន កំពុងបង្កើនការវាយប្រហារដាក់គ្នាទៅវិញទៅមក នៅក្នុងទីក្រុងស៊ីវីយេរ៉ូដូណេត (Sievierodonetsk) នៅភាគខាងកើតប្រទេសអ៊ុយក្រែនជាសមរភូមិសង្រ្គាមដ៏សំខាន់ដែលមូស្គូកំពុងផ្ដោត៕ ផ្តល់សិទ្ធិដោយ៖ freshnews