ព័ត៌មានអន្តរជាតិ

មហាសេដ្ឋី Elon Musk និយាយថា លោកនឹងអនុញ្ញាតឱ្យអតីតប្រធានាធិបតីអាមេរិក Donald Trump ប្រើ Twitter វិញបាន

Khmerpress May 11, 2022 11/05/2022

មហាសេដ្ឋី Elon Musk បាននិយាយកាលពីថ្ងៃអង្គារ ទី១០ ខែឧសភា ថា លោកនឹងលុបចោលការហាមឃាត់របស់ Twitter លើអតីតប្រធានាធិបតីអាមេរិក Donald Trump នៅពេលគាត់ទិញប្រព័ន្ធផ្សព្វផ្សាយសង្គមនេះរួចរាល់។ នេះ គឺជាសញ្ញាច្បាស់លាស់បំផុតមួយនៃចេតនារបស់ Musk ក្នុងការកាត់បន្ថយការសម្របសម្រួលនៃគេហទំព័រដ៏ល្បីល្បាញមួយនេះ។ Musk បាននិយាយទៅកាន់សន្និសីទ Financial Times ថា គាត់និងសហស្ថាបនិក Twitter លោក Jack Dorsey ជឿថាការហាមប្រាមជាអចិន្ត្រៃយ៍គួរតែជាករណី “កម្រ” ហើយត្រូវបានបម្រុងទុកសម្រាប់តែគណនីដែលដំណើរការ bots ឬផ្សព្វផ្សាយសារឥតបានការ។ ជាមួយគ្នានេះ លោកបានបន្ថែមថា “ខុស ឬ អាក្រក់” tweets គួរតែត្រូវបានលុប ឬធ្វើឱ្យមើលមិនឃើញ ហើយការផ្អាកគណនីបណ្តោះអាសន្នគឺល្អជាងការហាមឃាត់ជារៀងរហូត។ ទោះជាយ៉ាងនេះក្ដី លោក Donald Trump បានប្រាប់ Fox News ថា គាត់នឹងមិនត្រលប់ទៅប្រើ Twitter វិញទេ ប្រសិនបើត្រូវបានអនុញ្ញាតពិតមែន ខណៈកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនរបស់គាត់គឺ Truth […]

លោក Bongbong ប្រាប់ពិភពលោកឲ្យវាយតម្លៃគាត់តាមរយៈសកម្មភាពជាក់ស្តែង តែកុំផ្អែកលើប្រវត្តិគ្រួសាររបស់លោក

Khmerpress May 11, 2022 11/05/2022

ហ្វីលីពីន៖ លោក Ferdinand Marcos Jr ដែលទើបជាប់ឆ្នោតធ្វើជាប្រធានាធិបតីនៃប្រទេសហ្វីលីពីនបានប្រាប់ពិភពលោកឲ្យវាយតម្លៃរូបគាត់តាមរយៈសកម្មផ្ទាល់របស់គាត់ក្នុងនាមប្រធានាធិបតី ​តែកុំវាយតម្លៃតាមរយៈប្រវត្តិគ្រួសាររបស់គាត់កាលពីអតីតកាល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១១ ខែឧសភានេះ។ ប្រធានាធិបតីដែលភាគច្រើនគេតែងហៅថា “Bongbong” រូបនេះបានអះអាងទៀតថា រូបលោកនឹងធ្វើការងារគ្រប់បែងយ៉ាងដើម្បីបម្រើប្រយោជន៍ឲ្យប្រជាពលរដ្ឋហ្វីលីពីនគ្រប់រូបដោយគ្មានការើសអើង តែមិនមែនធ្វើការសម្រាប់តែប្រយោជន៍គ្រួសារលោកនិងក្រុមបក្សពួករបស់លោកនោះទេ។ គួររម្លឹកជូនថា លោក Ferdinand Marcos Jr បច្ចុប្បន្នអាយុ ៦៤ឆ្នាំគឺជាកូនប្រុសអតីតមេដឹកនាំផ្តាច់ការម្នាក់គឺលោក  Ferdinand Marcos Senior ដែលធ្លាប់គ្រប់គ្រងហ្វីលីពីអស់រយៈពេលច្រើនឆ្នាំកាលពីអំឡុងឆ្នាំ ១៩៦៥ រហូតដល់ឆ្នាំ ១៩៨៦។ ក្នុងរបបដឹកនាំផ្តាច់ការរបស់លោក Ferdinand Marcos Senior មាន​អ្នកនយោបាយនិងសកម្មជនហ្វីលីពីនរាប់ម៉ឺននាក់ត្រូវគេចាប់ដាក់ឃុំ ធ្វើទារុណកម្ម និងសម្លាប់ចោលក្រៅប្រព័ន្ធច្បាប់​ ហើយតាមការតាមការប៉ាន់ស្មានគឺក្រុមគ្រួសារនិងបក្សពួក​របស់លោក Ferdinand Marcos Senior បាន​កិបកេង​លួចប្លន់យកប្រាក់រដ្ឋប្រមាណ ១ម៉ឺនលានដុល្លារឯណោះ។ យ៉ាងណាក្តី លោក “Bongbong”  នៅតែមានប្រជាប្រិយភាពក្នុងចំណោមពលរដ្ឋហ្វីលីពីនជាពិសេសគឺក្រុមយុវជន ហើយក្នុងការបោះឆ្នោតកាលពីពេលថ្មីៗនេះរូបលោកបានបំបែកកំណត់ត្រាទទួលបានសំឡេងគាំទ្រច្រើនលើសលប់ទៀតផងទល់នឹងគូប្រជែង នេះបើគិតចំពោះការបោះឆ្នោតជាតិនៅហ្វីលីពីនជាច្រើនអាណត្តិចុងក្រោយនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សុនខហិតមីនមួយក្បាលទទួលបានមេដាយកិត្តិយសពីលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky

Khmerpress May 11, 2022 11/05/2022

អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបំពាក់មេដាយកិត្តិយសឲ្យសុនខហិតមីនមួយក្បាល ដែលបានរួមចំណែកយ៉ាងសកម្មជាមួយកងកម្លាំងអ៊ុយក្រែនក្នុងប្រតិបត្តិការណ៍ប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៊ី។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC បានឲ្យ​ដឹងថា សុនខមួយក្បាលនេះមានឈ្មោះថា Patron មានអាយុ ២ឆ្នាំកន្លះ មានស្នាដៃជួយបោសសម្អាតមីនបានរហូតដល់ជាង ២០០គ្រាប់រាប់ចាប់តាំងពីកងកម្លាំងរុស្ស៊ីផ្តើមឈ្លានពានអ៊ុយក្រែនមក។ Patron ក៏ត្រូវបានគេចាត់ទុកថា ជាវីរបុរសជាតិដែលជានិមិត្តរូបនៃការតស៊ូរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីផងដែរ។ ប្រភពខាងលើបានបន្តថា ​កម្មវិធីបំពាក់មេដាយឲ្យ Patron ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងកៀវ ហើយពិធីនោះត្រូវបានរៀបចំក្នុងអំឡុងនៃកិច្ចសំណេះសំណាលរវាងលោកប្រធានាធិបតីអ៊ុយក្រែនជាមួយនិងលោកនាយករដ្ឋមន្ត្រីនៃប្រទេសកាដាណា Justin Trudeau។ នៅក្នុងឱកាសនោះលោក Volodymyr Zelensky បានថ្លែងថា Patron មានស្នាដៃល្អច្រើនណាស់ ព្រោះ Patron មិនត្រឹមតែបានជួយបោសសម្អាតមីននៅលើទឹកដីអ៊ុយក្រែនប៉ុណ្ណោះទេ តែសុនខដ៏ឆ្លាតវ័យនេះក៏បានជួយបង្រៀនក្មេងៗអំពីការអនុវត្តវិធានការសុវត្ថិភាពនៅក្នុងតំបន់ដែលមានមីនផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ៊ុយក្រែន កំពុងខាតបង់ ១៧០លានដុល្លារក្នុងមួយថ្ងៃ ដោយសារផលិតផលកសិកម្ម ៩០លានតោនដែលត្រូវនាំចេញត្រូវបានរារាំងដោយរុស្ស៊ី

Khmerpress May 11, 2022 11/05/2022

នាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Denys Shmyhal បាននិយាយថា ប្រទេសអ៊ុយមិនអាចនាំចេញផលិតផលកសិកម្មប្រហែល ៩០លានតោន ទៅកាន់ទ្វីបអាហ្រ្វិក អាស៊ី និងអឺរ៉ុបបានទេ ដោយសាររុស្ស៊ីកំពុងបិទផ្លូវចូលតាមរយៈសមុទ្រ។ លោក Shmyhal បានលើកឡើងពីរឿងនេះកាលពីថ្ងៃចន្ទ ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់កំពង់ផែដ៏ធំបំផុតរបស់អ៊ុយក្រែននៅទីក្រុង Odesa ជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel។ លោកបានបន្ថែមថា អ៊ុយក្រែនកំពុងខាតបង់ប្រហែល ១៧០លានដុល្លារក្នុងមួយថ្ងៃដោយសារតែការបិទផ្លូវ ខណៈនាវាប្រហែល ៧០គ្រឿង ដែលភាគច្រើនជាកប៉ាល់ដឹកទំនិញអ៊ុយក្រែន នៅតែស្ថិតនៅកំពង់ផែនៅលើឆ្នេរសមុទ្រខ្មៅ ដោយសារការភ័យខ្លាចនៃការវាយប្រហារដោយយោធារុស្ស៊ី។ ជាមួយគ្នានេះលោកបានបន្តថា ការបិទផ្លូវនេះបានធ្វើឱ្យតម្លៃស្រូវសាលី ពោត និងផលិតផលផ្សេងទៀតកើនឡើងទូទាំងពិភពលោក ខណៈអ៊ុយក្រែន​ជា​ប្រទេស​នាំ​ចេញ​ស្រូវ​សាលី និង​ពោត​ដ៏​សំខាន់។ ហើយលោកបានចោទប្រកាន់រុស្ស៊ី ពីការព្យាយាមបង្កើតវិបត្តិស្បៀងអាហារពិភពលោកផងដែរ។ យ៉ាងណាមិញ អង្គការស្បៀងអាហារពិភពលោក បានធ្វើការអំពាវនាវជាបន្ទាន់មួយកាលពីថ្ងៃសុក្រ ដោយអំពាវនាវឱ្យបើកឡើងវិញជាបន្ទាន់នូវកំពង់ផែសមុទ្រខ្មៅរួមទាំង Odesa ដូច្នេះអាហារសំខាន់ៗពីអ៊ុយក្រែន នឹងអាចទៅដល់ប្រជាជនដែលប្រឈមមុខនឹងអសន្តិសុខស្បៀងបាន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សំណាងមើលមិនឃើញមែន ប្ដីប្រពន្ធមួយគូ ទិញឡានគេបោះបង់ចោលតម្លៃ ១០០ដុល្លារ តែ​ត្រូវមហាសេដ្ឋី Elon Musk សុំទិញវិញក្នុងតម្លៃជិត ១លានដុល្លារ

Khmerpress May 10, 2022 10/05/2022

ជារឿងដ៏មិនគួរឱ្យជឿមួយ ដោយប្ដីប្រពន្ធមួយគូបានចំណាយប្រាក់ ១០០ដុល្លារ ទិញឡានដែលគេបោះបង់ចោល តែក្រោយមកត្រូវបានមហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានសុំទិញវិញក្នុងតម្លៃជិត ១លានដុល្លារ នេះបើយើងតាមការចុះផ្សាយរបស់សារព័ត៌មាន cnbc។ ក្រឡេកទៅមើលរឿងរ៉ាវលម្អិត គឺនៅឆ្នាំ១៩៨៩ ប្ដីប្រពន្ធមួយគូមកពីកោះឡុង ទីក្រុងញូវយ៉ក បានចំណាយប្រាក់ប្រហែល ១០០ដុល្លារ ដើម្បីដេញថ្លៃទិញប្រអប់អាថ៌កំបាំងមួយនៅឃ្លាំងទំនិញមួយកន្លែង។ ការដេញថ្លៃនេះ គឺទាំងអ្នកទិញ និងអ្នកលក់មិនបានដឹងថាក្នុងប្រអប់នោះមានអ្វីឡើយ ហើយនៅពេលដេញថ្លៃបាន ប្ដីប្រពន្ធទាំងពីរបានបើកប្រអប់នោះមើល អ្វីដែលគួរ​ឱ្យភ្ញាក់ផ្អើលក្នុងនោះគឺជារថយន្តស្ព័រ Lotus Esprit ឆ្នាំ១៩៧៦ ដែលប្រើក្នុងការថតរឿង James Bond ឆ្នាំ១៩៧៧ ចំណងជើងថា “The Spy Who Loved Me” នៅក្នុងខ្សែភាពយន្តនេះ រថយន្តស្ព័រដ៏ល្បីល្បាញបានប្រែក្លាយទៅជានាវាមុជទឹក និងបាញ់មីស៊ីលពេលនៅក្រោមទឹក។ ទោះជាយ៉ាងណាក្ដី ប្ដីប្រពន្ធដែលមានរបរជាអ្នកជួលសម្ភារៈសំណង់មិនបានស្គាល់រថយន្តនេះឡើយ ហើយក៏មិនធ្លាប់បានមើលរឿងដ៏ល្បីល្បាញនោះដែរ អ្វីដែលកាន់តែនឹកស្មានមិនដល់ពួកគេរឹតតែមិនដឹងថារថយន្ត​នេះ មានតម្លៃប៉ុណ្ណានោះទេ។ ជាក់ស្ដែងនៅពេលទទួលបានរថយន្ត បុរសជាប្ដីចង់ជួសជុលដំបូល និងកែលម្អផ្នែកផ្សេងៗទៀត ប៉ុន្តែនៅពេលដឹកឡាននេះទៅផ្ទះ អ្នក​ដឹក​ជញ្ជូន​បាន​ប្រាប់ពួកគេថា ពួកគេ​កំពុង​ដឹក​ឡាន James Bond។ […]

មហាសេដ្ឋីឥណ្ឌា Mukesh Ambani ឡើងកូត​ខ្លាំង ខណៈកំពុងសំងំកើបលុយរាប់លានដុល្លារពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន

Khmerpress May 10, 2022 10/05/2022

សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលនៅតែបន្តអូសបន្លាយមកទល់ពេលនេះ កំពុងធ្វើឱ្យប្រទេស និងបុគ្គលមួយចំនួនឆ្លៀតឱកាសទាញយកផលប្រយោជន៍ជាច្រើន តួយ៉ាងដូចលោក Mukesh Ambani ដែលជាមហាសេដ្ឋីឥណ្ឌា កំពុងសំងំកើបលុយរាប់លានដុល្លារពីសង្រ្គាមមួយនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន internationalpk បានឱ្យដឹងថា ក្រុមហ៊ុន Reliance Industries Ltd ដែលជាក្រុមហ៊ុនចម្រាញ់ប្រេងរបស់លោក Mukesh Ambani កំពុងប្រមូលទិញប្រេងឆៅពីប្រទេសរុស្ស៊ីក្នុងតម្លៃថោក ហើយយកមកច្នៃនឹងបញ្ចេញលក់វិញ ក្នុងតម្លៃថ្លៃ ខណៈពេលដែលតម្លៃប្រេងនៅសកលលោកកើនឡើងឥតឈប់ឈរ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏កំពុងប្រមូលទិញប្រេងម៉ាស៊ូត និង naphtha បន្ថែមទៀត បន្ទាប់ពីតម្លៃរបស់ប្រេង ២នេះបានកើនឡើង។ គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនបានចាប់ផ្ដើមរហូតមកដល់ខែកុម្ភៈ ក្រុមហ៊ុនរបស់មហាសេដ្ឋីខាងលើបានទិញប្រេងឆៅរបស់រុស្ស៊ីជាង ៤០លានបារ៉ែល។ ជាមួយគ្នានេះ យោងតាមការសន្និដ្ឋានរបស់ Bloomberg ក្រុមហ៊ុននាំចូលប្រេងធំជាងគេទីបីរបស់ពិភពលោកមួយនេះ រកចំណូលបានប្រហែល ៦០% ពីការនាំចេញប្រេងតែមួយមុខ ខណៈប្រាក់ចំណូលសុទ្ធបានកើនឡើង ២២% ដល់ ចំនួន ២.១ ពាន់លានដុល្លារ ក្នុងរយៈពេលបីខែគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ជប៉ុនប្រកាសដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងលើប្រទេសរុស្ស៉ី

Khmerpress May 10, 2022 10/05/2022

(តូក្យូ)៖ ក្រសួងការបរទេសជប៉ុន នៅថ្ងៃអង្គារនេះ បានចេញសេចក្ដីប្រកាសថា ខ្លួនបានសម្រេចបង្កកទ្រព្យសម្បត្តិរបស់ជនជាតិរុស្ស៉ីជាង ១៣០នាក់ ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មបន្ថែមរបស់ខ្លួន ទៅលើប្រទេសរុស្ស៉ី ជុំវិញសង្រ្គាមនៅប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២។ ការសម្រេចចិត្តរបស់ទីក្រុងតូក្យូ ធ្វើឡើងស្របតាមការប្រកាសរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអុ គីស៉ីដា (Fumio Kishida)។ ជនជាតិរុស្ស៉ីជាង១៣០នាក់ ដែលត្រូវបង្កកទ្រព្យសម្បត្តិ រួមមានទាំងនាយករដ្ឋមន្ត្រីរុស្ស៉ី លោក មីខេល មីសហ៊ូស្ទីន (Mikhail Mishustin), អនុលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី លោក រ៉ាស៉ីឌ ណួរហ្កាលីយេវ (Rashid Nurgaliyev), មេដឹកនាំនៃតំបន់លូហាន់ (Luhansk) និងតំបន់ដូណេត (Donetsk) និង សាច់ញាតិរបស់មហាសេដ្ឋីរុស្ស៉ី លោក ហ្គេណាដី ធីមឆេនកូ (Gennady Timchenko)។ ជាមួយគ្នានេះ ជប៉ុនក៏បានប្រកាសដាក់ទណ្ឌកម្មបន្ថែមលើការនាំចេញផងដែរ ដោយពង្រីកនូវបញ្ជីនៃក្រុមហ៊ុន ដែលខ្លួនជឿថាជាប់ពាក់ព័ន្ធ ជាមួយឧស្សាហកម្មការពារជាតិរបស់ប្រទេសរុស្ស៉ី។ មកទល់ពេលនេះ ជប៉ុនបានដាក់ទណ្ឌកម្មលើជនជាតិរុស្ស៉ី, ជនជាតិបេឡារុស […]

ថៃទាញសញ្ញាព្រមានកម្រិតខ្ពស់ជាថ្មីក្រោយរកឃើញអ្នកឆ្លងកូវីដ-១៩វ៉ារ្យ៉ង់ថ្មីចំនួន ៣ករណី

Khmerpress May 10, 2022 10/05/2022

ថៃ៖ កាសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ​ ទី១០ ខែឧសភានេះបានរាយការណ៍ថា ក្រសួងសុខាភិបាលថៃបានសម្រេចទាញសញ្ញាព្រមានកម្រិតខ្ពស់ជាថ្មីម្តងទៀតអំពីហានិភ័យនៃការរាតត្បាតជំងឺកូវីដ-១៩ ក្រោយអាជ្ញាធរសុខាភិបាលបានរកឃើញអ្នកឆ្លងកូវីដ-១៩ ដែលជាវ៉ារ្យ៉ង់បំប្លែងខ្លួនថ្មីចំនួន ៣ករណី។ បើតាមនាយកដ្ឋានគ្រប់គ្រងជំងឺកូវីដ-១៩ថៃបានបញ្ជាក់ថា ករណីឆ្លងគួរឲ្យបារម្ភទាំង ៣ករណីនោះរួមមាន ករណីឆ្លងវ៉ារ្យ៉ង់ BA.5 ចំពោះអ្នកដំណើរជនជាតិប្រេស៊ីលម្នាក់ ករណីឆ្លងវ៉ារ្យ៉ង់ BA.2.12 ចំពោះអ្នកដំណើរជាតិឥណ្ឌាម្នាក់និងអ្នកដំណើរជនជាតិកាណាដាម្នាក់ផងដែរ។ លោក Anutin Charnvirakul ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា ការសម្រេចទាញសញ្ញាព្រមានខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីអង្គការសុខភាពពិភពលោកកាលពីពេលថ្មីៗនេះបានទាញសញ្ញាអាសន្នអំពីការរាតត្បាតកម្រិតធ្ងន់ធ្ងរចំពោះវ៉ារ្យ៉ង់នៃមេរោគកូវីដ-១៩ ចំនួន ៣ប្រភេទ រួមមានវ៉ារ្យ៉ង់ BA.4 វ៉ារ្យ៉ង់ BA.5 និង វ៉ារ្យ៉ង់ BA.2.12 ខណៈវ៉ារ្យ៉ង់ទាំង ៣ប្រភេទនេះគឺសុទ្ធតែជាបុត្រសម្ព័ន្ធរបស់មេរោគអូមីក្រុង។ លោករដ្ឋមន្ត្រីរូបនេះបានបន្តថា នាពេលបច្ចុប្បន្ននេះមេរោគអូមីក្រុងបានគ្របដណ្ដប់លើការចម្លងនៅក្នុងប្រទេសថៃរហូតដល់ ៩៧,៦% ហើយក្រុមអ្នកជំនាញបារម្ភថាមេរោគទាំងនេះអាចបំប្លែងខ្លួនជាវ៉ារ្យ៉ង់ថ្មីនិងបង្កការរាតត្បាតខ្លាំងនៅក្នុងប្រទេសថៃជាថ្មីម្តងទៀតផងដែរ។ សូមបញ្ជាក់ថា តាមការសិក្សានាពេលកន្លងមកបានបង្ហាញថាវ៉ារ្យ៉ង់ BA.4 វ៉ារ្យ៉ង់ BA.5 និង វ៉ារ្យ៉ង់ BA.2.12 មានសមត្ថភាពអាចបង្កការចម្លងបានលឿននិងអាចចូលទៅបំផ្លាញសួតរបស់អ្នកជំងឺបានផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ចូ បៃដិន ចុះហត្ថលេខាលើច្បាប់ ពន្លឿនការបញ្ជូនអាវុធឱ្យអ៊ុយក្រែន

Khmerpress May 10, 2022 10/05/2022

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្តាហ៍នេះ បានចុះហត្ថលេខាលើច្បាប់មួយ ដែលនឹងផ្ដល់ឱ្យរូបលោកនូវអំណាច ក្នុងការពន្លឿនការបញ្ជូនសម្ភារយោធា និងអាវុធទៅឱ្យអ៊ុយក្រែន ដែលកំពុងតស៊ូប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២។ ច្បាប់ខាងលើ ឬគេស្គាល់ថា ច្បាប់ជួល-ឱ្យខ្ចីសម្ភារយោធា «Lend-lease Act» ធ្លាប់ត្រូវបានសហរដ្ឋអាមេរិកយកមកប្រើក្នុងសម័យសង្រ្គាមលោកលើកទី២ ដើម្បីជួយសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប ប្រយុទ្ធប្រឆាំងជាមួយកងទ័ពណាហ្ស៉ីអាល្លឺម៉ង់។ ក្នុងពិធីចុះហត្ថលេខាលើច្បាប់នេះនៅឯសេតវិមាន លោក បៃដិន បានកត់សម្គាល់ថាសហរដ្ឋអាមេរិក បាន និងកំពុងគាំទ្រដល់អ៊ុយក្រែន ដើម្បីការពារ ប្រទេសរបស់ខ្លួន និងប្រជាធិបតេយ្យប្រឆាំងនឹងសង្រ្គាមដ៏សាហាវឃោរឃៅរបស់លោក ពូទីន។ លោកបន្ថែមថា លោកផ្ទាល់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ដល់សម្បទាននយោបាយក្នុងសភាជាតិ សំដៅទទួលបានការអនុម័តយ៉ាងឆាប់រហ័សលើសំណើកញ្ចប់ថវិកា ៣៣ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន។ គួរបញ្ជាក់ថា ការចុះហត្ថលេខាច្បាប់ ជួល-ឱ្យខ្ចីសម្ភារយោធារបស់លោក ចូ បៃដិន ធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ពូទីន បង្ហាញខ្លួនក្នុង ការត្រួតពិនិត្យព្យុហយាត្រាយោធា នៅឯលើទីលានក្រហម នៃទីក្រុងមូស្គូ ក្នុងការប្រារព្ធទិវាជ័យជម្នះរបស់អតីតកងទ័ពសូវៀត […]

សហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្មលើជនជាតិរុស្ស៊ី ៣៣នាក់ ក្រុមហ៊ុនចំនួន ២២ និងនាវា ៦៩គ្រឿងរបស់រុស្ស៊ីបន្ថែមទៀត

Khmerpress May 10, 2022 10/05/2022

ក្រសួងរតនាគារសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើប្រជាជនរុស្ស៊ីចំនួន ៣៣នាក់,ក្រុមហ៊ុនចំនួន ២២ និងនាវាចំនួន ៦៩គ្រឿងបន្ថែមទៀត​ទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី០៨ ខែឧសភា ឆ្នាំ២០២២ ថ្មីៗនេះ។ តាមសេចក្ដីប្រកាសព័ត៌មាន ទណ្ឌកម្មនឹងត្រូវដាក់ទៅលើធនាគារ ឧស្សាហកម្មម៉ូស្គូ និងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ១០ រួមទាំងប៉ុស្តិ៍​ទូរទស្សន៍​រដ្ឋ​ចំនួន​បី​របស់​រុស្ស៊ី​ដែរ​រួមមាន​ Channel One Russia, Rossiya-1, និង NTV។ ក្រៅពីនេះ បញ្ជីទណ្ឌកម្មថ្មីខាងលើ ក៏នឹងដាក់បញ្ចូលនាយកប្រតិបត្តិមកពីធនាគារ Sberbank ចំនួន ៨នាក់ និងធនាគារ Gazprombank ចំនួន ២៥នាក់ផងដែរ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនមួយចំនួនដែលពាក់ព័ន្ធនឹងវិស័យយោធារុស្ស៊ីក៏ត្រូវដាក់ទណ្ឌកម្មដែរក្នុងនោះរួមាន ក្រុមហ៊ុនផលិតកាំភ្លើងក្រោមម៉ាក ORSIS ,ក្រុមហ៊ុន Oboronlogistika OOO, ក្រុមហ៊ុនដឹកជញ្ជូន Severnoye Morskoye Parokhodstvo និង Transmorflot រួមទាំងដាក់ទណ្ឌកម្មក៏ត្រូវបានដាក់លើនាវាចំនួន ៦៩ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទាំងនេះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត