ព័ត៌មានអន្តរជាតិ

កម្ពុជាឈរលេខ ២ ក្នុងនាមជាប្រទេសមានសមត្ថភាពស្ដារខ្លួនងើបចេញពីកូវីដ-១៩ លឿនជាងគេ នៅលើពិភពលោក

Khmerpress April 10, 2022 10/04/2022

(តូក្យូ)៖ ប្រទេសកម្ពុជាបានឡើងមកឈរនៅលេខរៀងទី២ ក្នុងនាមជាប្រទេសដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី COVID-19 លឿនជាងគេ នៅលើពិភពលោក។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Nikkei នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២។ សារព័ត៌មានជប៉ុន Nikkei នៅក្នុងតារាងវាយតម្លៃរបស់ខ្លួនឱ្យបានឱ្យដឹងទៀតថា ប្រទេសដែលឈរនៅលេខរៀងទី១ ដែលមានសមត្ថភាពស្ដារ ខ្លួនងើបចេញពី COVID-19 លឿនជាងគេនៅលើពិភពលោកគឺអេមីរ៉ាតអារ៉ាប់រួម ដោយទទួលបាន ៨៥.៥ពិន្ទុ ខណៈកម្ពុជាឈរនៅលេខរៀងទី២ មាន ៨០.៥ពិន្ទុ។ ខាងក្រោមនេះគឺជាតារាងវាយតម្លៃប្រទេសដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី COVID-19 លឿនជាងគេ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ៖

មហាសេដ្ឋី Bill Gates ថា ចូលចិត្តជួលមនុស្សខ្ជិលឱ្យធ្វើការលំបាកៗ ព្រោះមនុស្សខ្ជិលនឹងរកវិធីងាយៗដើម្បីសម្រេចវា

Khmerpress April 9, 2022 09/04/2022

លោក Bill Gates ត្រូវគេស្គាល់ជាអ្នកមានបំផុតនៅក្នុងពិភពលោក ជាស្ថាបនិកក្រុមហ៊ុន Microsoft ដែលមានតម្លៃរាប់ពាន់លានដុល្លារ មិនតែប៉ុណ្ណោះគាត់ក៏ជាសប្បុរសជនដ៏ល្បីល្បាញម្នាក់ដែលតែងតែបរិច្ចាគដល់ស្ថាប័នសប្បុរសធម៌មួយចំនួន។ ក្រៅពីកេរ្តិ៍ឈ្មោះដ៏ល្បីសុះសាយទាំងនេះ លោកក៏ត្រូវបានគេចាត់ទុកថា ជាអ្នកមានឥទ្ធិពលម្នាក់ក្នុងការនិយាយពីគ្រោះមហន្តរាយនានា និងដំបូន្មានអប់រំទៅដល់មនុស្សជុំវិញពិភពលោក។ យ៉ាងណាមិញនៅពេលមានគេសួរគាត់ថា តើគាត់ទទួលបានជោគជ័យក្នុងជីវិតដោយរបៀណា? មហាសេដ្ឋីរូបនេះបានបង្ហើបពីរបៀបនៃការគិតមួយដែលបានយល់ឃើញ និងជាវិធីសាស្រ្តដ៏ល្អក្នុងការប្រើប្រាស់មនុស្សនោះគឺ ការប្រើមនុស្សខ្ជិល។ ស្តាប់ទៅដូចជាចម្លែកប៉ុន្តែអ្នកបានដឹងពីវារួចមកហើយថា មនុស្សខ្ជិលច្រអូសមានភាពវាងវៃ និងច្នៃប្រឌិតជាងអ្នកដែលខំធ្វើការ។ ដូចលោក Bill Gates និយាយអញ្ចឹងគាត់ជ្រើសរើសមនុស្សដែលខ្ជិលច្រអូសជាងអ្នកដែលខំប្រឹង ធ្វើការងារលំបាកព្រោះអ្នកដែលខ្ជិលនឹងរកវិធីស្រួលៗដើម្បីរកដំណោះស្រាយងាយៗសម្រាប់បញ្ហាលំបាក។ ដូច្នេះមូលហេតុដែលមហាសេដ្ឋីរូបនេះយល់ឃើញដូច្នេះ គឺព្រោះមនុស្សខ្ជិលមិនចំណាយថាមពលច្រើនជាងអ្វីដែលចាំបាច់ ពួកគេស្គាល់ផ្លូវកាត់ទាំងអស់ (របៀបដែលចំណាយពេលតិចក្នុងការដោះស្រាយបញ្ហា)។ មនុស្សខ្ជិលមានគំនិតច្នៃប្រឌិត និងគួរឲ្យចាប់អារម្មណ៍ ពួកគេអាចគ្រប់គ្រងការងារ និងបញ្ហាបានដល់កំរិតខ្លាំងបំផុតរហូតដល់ពេលដែលវាចាំបាច់ខ្លាំង ហើយអាចបញ្ចប់កិច្ចការដោយចំណាយពេលត្រឹមពាក់កណ្ដាល ឬ តិចជាងនេះ។ មិនតែប៉ុណ្ណោះមនុស្សខ្ជិលពូកែធ្វើកិច្ចការច្រើន ដោះស្រាយសំពាធដូចជាថៅកែ ហើយភាពខ្ជិលច្រអូសរបស់ពួកគេបានជួយសន្សំសំចៃពេលវេលា និងថាមពលយ៉ាងច្រើនសម្រាប់ពួកគេផងដែរ៕ ដោយ៖ ខ្មែរណូត

ក្រុមហ៊ុន Mitsubishi សម្រេចបញ្ឈប់ការផលិតនៅរោងចក្ររុស្ស៊ី ដែលខ្លួនសហការជាមួយក្រុមហ៊ុនផលិតរថយន្តធំជាងគេទីបួនរបស់ពិភពលោក

Khmerpress April 9, 2022 09/04/2022

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Mitsubishi Motors បាននិយាយនៅថ្ងៃសុក្រ (ទី៨ ខែមេសា) ថា ខ្លួនបានបញ្ឈប់ការផលិតនៅរោងចក្ររថយន្តរបស់រុស្ស៊ីនៅ Kaluga ដែលខ្លួនកាន់កាប់ជាមួយ Stellantis រហូតដល់មានការជូនដំណឹងបន្ថែម។ ការបញ្ឈប់នេះ គឺបានចូលរួមជាមួយក្រុមហ៊ុនផលិតរថយន្តធំៗផ្សេងទៀតដែលបានបញ្ឈប់ប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី។ ជាមួយ​គ្នានេះ Mitsubishi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការផ្អាក ក៏ដោយសារតែការលំបាកផ្នែកដឹកជញ្ជូន ការនាំចេញយានយន្ត និងការផ្គត់ផ្គង់គ្រឿងបន្លាស់ទៅកាន់ប្រទេសរុស្ស៊ីដែលត្រូវបានផ្អាកចាប់តាំងពីខែមីនាមក” ។ ដោយឡែក Stellantis ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទីបួនរបស់ពិភពលោកបាននិយាយកាលពីចុងខែមីនាថា ខ្លួននឹងត្រូវបិទរោងចក្រ Kaluga ក្នុងពេលឆាប់ៗនេះ ដោយសារអស់ផ្នែកខ្លះណៃក្រឿងបន្លាស់។ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការរាយការណ៍ឱ្យច្បាស់ទេថាតើ Stellantis បានបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅក្នុង Kaluga ដែរឬទេ ហើយក្រុមហ៊ុនក៏មិនអាចសុំការអត្ថាធិប្បាយបានដែលកាលពីថ្ងៃសុក្រម្សិលមិញនេះ។ គួរបញ្ជាក់ថា ការលក់រថយន្តថ្មីនៅក្នុងប្រទេសរុស្ស៊ីបានធ្លាក់ចុះ ៦២.៩ ភាគរយនៅក្នុងខែមីនា រយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែឧស្សាហកម្មនេះបានជួបប្រទះនឹងការខ្វះខាតខ្លាំង និងការកើនឡើងនៃតម្លៃដែលបណ្តាលមកពីការធ្លាក់ចុះតម្លៃប្រាក់រូបយ៉ាងខ្លាំង និងរំខានដល់ការដឹកជញ្ជូន៕ ដោយ៖ ខ្មែរណូត

អ្នកជំនាញអាមេរិកព្រមានពីរលកឆ្លងថ្មីៗរបស់ជំងឺ ខណៈ BA.2 ដែលជាវ៉ារ្យ៉ង់ឆ្លងលឿនបំផុតមួយ កំពុងរួមចំណែក ២ ភាគ ៣ ក្នុងចំណោមករណីថ្មីៗទាំងអស់

Khmerpress April 9, 2022 09/04/2022

ថ្វីបើជំងឺ COVID-19 ហាក់ដូចជាមានការថយចុះនៅក្នុងផ្នែកខ្លះរបស់ពិភពលោក វានៅតែមានការផ្ទុះឡើងនៅទីកន្លែងផ្សេងទៀត ដោយសារតែវ៉ារ្យ៉ង់អូមីក្រុង ខណៈការបំប្លែងខ្លួនជាច្រើនសណ្ឋានរបស់វ៉ារ្យ៉ង់នេះ កំពុងធ្វើឱ្យអ្នកជំនាញព្រួយបារម្ភអំពីរលកថ្មីៗដែលអាចនឹងកើតមាន។ ជាក់ស្ដែង BA.2 ដែលគេហៅថា «stealth omicron» កំពុងក្លាយជាវ៉ារ្យ៉ង់លេចធ្លោនៅសហរដ្ឋអាមេរិក ហើយវាបានចូលរួមចំណែករហូតដល់ទៅ ៧២.២% នៅក្នុងចំណោមករណីទាំងអស់នៅក្នុងសប្ដាហ៍ចុងក្រោយ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក។ ឥឡូវនេះមន្ត្រីសុខាភិបាលកំពុងមើលពីរបៀបដែលអូមីក្រុង រីករាលដាលកាន់តែខ្លាំងនៅក្នុងសហរដ្ឋអាមេរិក និងថាតើវានឹងបង្កឱ្យមានរលកធំមួយទៀត ដូចដែលវាបានកើតឡើងនៅអឺរ៉ុបដែរ ឬទេ។ បើតាមសម្ដីរបស់នាយក CDC គឺលោកស្រីវេជ្ជបណ្ឌិត Rochelle Walensky បាននិយាយថា បើទោះបីជាចំនួនករណីថ្មីនៅសហរដ្ឋអាមេរិកនៅតែមានកម្រិតទាប បើធៀបនឹងពេលផ្ទុះឡើងដំបូងៗក៏ដោយ ក៏សហគមន៍មួយក្តាប់តូចកំពុងកើនមាននូវករណីថ្មីៗ និងការកើនឡើងចំនួនអ្នកចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យជាដើម។ លោកស្រីបាននិយាយថា ទីភ្នាក់ងារនឹងបន្តពិនិត្យមើលទិន្នន័យបន្ថែមទៀត ហើយបានអំពាវនាវឱ្យសហគមន៍តាមដានចំនួនករណីជំងឺ COVID-19 នៅក្នុងសហគមន៍ សមត្ថភាពផ្ទុកអ្នកជំងឺនៅមន្ទីរពេទ្យ និងកត្តាផ្សេងទៀត ដើម្បីវាស់ស្ទង់ហានិភ័យតាមតំបន់។ អូមីក្រុង BA.2 មានការចម្លងរាតត្បាតយ៉ាងឆាប់រហ័ស ប៉ុន្តែតាមទិន្នន័យកន្លងមកបានបង្ហាញថា វ៉ារ្យ៉ង់នេះមិនធ្វើឱ្យមានការឆ្លងធ្ងន់ធ្ងរនោះទេ។ វ៉ារ្យ៉ងអូមីក្រុង ត្រូវបានអ្នកវិទ្យាសាស្ត្រនៅអាហ្វ្រិកខាងត្បូងរកឃើញក្នុងអំឡុងខែវិច្ឆិកា តាមរយៈការតេស្ដ PCR ដោយសារការធ្វើតេស្ដរហ័សធម្មតា មិនងាយរកឃើញវត្តមានរបស់វានោះទេ។ ចំណែកឯ BA.2 គឺកាន់តែពិបាកក្នុងការធ្វើតេស្ដជាងនេះទៅទៀត ដោយសារតែវាមានរលកសញ្ញាខុសគ្នាពីអូមីក្រុងដើម ដូច្នេះហើយទើបបានគេហៅវាថាជា «stealth […]

ក្រុមហ៊ុន Moderna ប្រមូលចូលវិញ វ៉ាក់សាំងកូវីដ១៩ រាប់សែនដូស ដែលចែកចាយនៅអឺរ៉ុប

Khmerpress April 9, 2022 09/04/2022

(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Moderna នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថា ខ្លួនកំពុងប្រមូលមកវិញនូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៧៦៤,៩០០ដូសដែលផលិតដោយក្រុមហ៊ុនជាប់កិច្ចសន្យារបស់ខ្លួន Rovi ពីបណ្ដាប្រទេសមួយចំនួននៅអឺរ៉ុប បន្ទាប់ពីដបមួយត្រូវបានរកឃើញថា សមាសធាតុខាងក្រៅមួយ នៅក្នុងនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២។ ក្រុមហ៊ុន Moderna បានបញ្ជាក់ថា គ្មានបញ្ហាសុវត្ថិភាពអ្វី ត្រូវបានរកឃើញនៅក្នុងក្រុមវ៉ាក់សាំង ដែលត្រូវបានចែកចាយ នៅក្នុងប្រទេសន័រវេស ប៉ូឡូញ ព័រទុយហ្គាល់ អេស្ប៉ាញ និងស៊ុយអែត កាលពីខែមករា កន្លងទៅនេះទេ។ ក្រុមហ៊ុន Moderna បន្ថែមថា សមាសធាតុនោះ ត្រូវបានរកឃើញតែនៅក្នុងដបមួយប៉ុណ្ណោះ ខណៈការប្រមូលមកវិញទាំងក្រុមបែបនេះ គឺដើម្បីជាការប្រុងប្រយ័ត្ន ។ ក្រុមហ៊ុនមិនបានប្រាប់លម្អិតថា សមាសធាតុអ្វីឱ្យប្រាកដ ដែលត្រូវបានរកឃើញនៅក្នុងដប ដែលខូចនោះឡើយ។ គួរបញ្ជាក់ថា អាជ្ញាធរជប៉ុន កាលពីឆ្នាំមុន ក៏បានផ្អាកការប្រើប្រាស់វ៉ាក់សាំងមួយចំនួនរបស់ Moderna ដែលក្រោយមកក្រុមហ៊ុននេះ ក៏បានប្រមូលមកវិញផងដែរ បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញ […]

លោក បៃដិន ប្រកាសបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot ទៅស្លូវ៉ាគី ក្រោយស្លូវ៉ាគី បរិច្ចាគប្រព័ន្ធ S-300 តែមួយគត់របស់ខ្លួន ឱ្យអ៊ុយក្រែន

Khmerpress April 9, 2022 09/04/2022

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូន ប្រព័ន្ធមីស៉ីលការពារដែនអាកាស ភេទ្រាត (Patriot) មួយគ្រឿង ទៅកាន់ប្រទេសស្លូវ៉ាគី បន្ទាប់ពីស្លូវ៉ាគីបានបរិច្ចាគប្រព័ន្ធ S-300 ដែលខ្លួនមានតែមួយគ្រឿងគត់ ឱ្យទៅប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Financial Times នៅថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២។ លោក បៃដិន បាននិយាយថា ប្រព័ន្ធ Patriot នឹងជួយសម្រួលដល់ការផ្ទេរប្រព័ន្ធ S-300 ពីស្លូវ៉ាគីទៅអ៊ុយក្រែន ហើយនឹងធានានូវសន្តិសុខ សម្រាប់ស្លូវ៉ាគីផងដែរ។ បើតាមសេតវិមាន ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទូចជាច្រើនសាឱ្យលោក បៃដិន ព្យាយាមជួយជំរុញឱ្យមានការផ្តល់ប្រព័ន្ធ S-300។ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បាននិយាយថា កងទ័ពអាមេរិកផ្ទាល់ នឹងជាអ្នកធ្វើប្រតិបត្តិការប្រព័ន្ធ Patriot ហើយវានឹងទៅដល់ប្រទេសស្លូវ៉ាគី […]

រុស្ស៉ី បញ្ជាឱ្យបិទសាខាស្ថាប័ន និងអង្គការក្រៅរដ្ឋាភិបាលជាច្រើន របស់លោកខាងលិច

Khmerpress April 9, 2022 09/04/2022

(មូស្គូ)៖ រុស្ស៉ី បានចេញបញ្ជាឲ្យបិទសាខានៃអង្គការមិនរកប្រាក់កម្រៃ មូលនិធិ និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗទៀត សរុបជាង១០ ដែលមានមូលដ្ឋាននៅក្រុមប្រទេសលោកខាងលិច ដោយចោទប្រកាន់ថា ពួកគេបានបំពានច្បាប់របស់ប្រទេសរុស្ស៉ី។ នេះបើតាមការដកស្រង់ផ្សាយពី សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២។ ក្នុងចំណោមស្ថាប័ន-អង្គការ ដែលត្រូវរុស្ស៉ីបញ្ជាឲ្យបិទ មានដូចជា អង្គការលើកលែងទោសអន្តរជាតិ, អង្គការឃ្លាំមើលសិទ្ធិមនុស្ស, មូលនិធិ ខាណេជី (Carnegie) សម្រាប់សន្តិភាព និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត របស់អាល្លឺម៉ង់ និងប៉ូឡូញ ជាដើម។ ក្រសួងយុតិ្តធម៌រុស្ស៉ី បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួននឹងលុបឈ្មោះចេញពីបញ្ជីនូវ សាខាអង្គការចំនួន១៥ ក្នុងប្រទេសរុស្ស៉ី ខណៈអង្គការទាំងនោះ មានមូលដ្ឋានកណ្តាលនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងប៉ូឡូញ ជាដើម ក្រោមហេតុផលថា ពួកគេបានបំពានច្បាប់របស់រុស្ស៉ី។ គួរបញ្ជាក់ថា អង្គការលើកលែងទោសអន្តរជាតិ មានមូលដ្ឋាននៅចក្រភពអង់គ្លេស ខណៈស្ថាប័នដែលមានមូលដ្ឋាននៅអាមេរិក រួមមានមូលនិធិ Carnegie, អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងវិទ្យាស្ថានអប់រំអន្តរជាតិ។ រីឯមូលនិធិ អាហ្កា ខាន (Aga Khan) […]

រុស្ស៉ី សម្រេចបណ្ដេញមន្រ្តីទូតប៉ូឡូញ ៤៥នាក់ ចេញពីប្រទេស ជាការសងសឹក

Khmerpress April 9, 2022 09/04/2022

(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃសុក្រសប្ដាហ៍នេះបានប្រកាសថា ខ្លួនបានសម្រេចបណ្តេញមន្រ្តីទូតប៉ូឡូញចំនួន ៤៥នាក់ចេញពីប្រទេស ជាការឆ្លើយតបទៅនឹងការបណ្តេញមន្រ្តីទូតរុស្ស៊ីចំនួនដូចគ្នាចេញពីប្រទេសប៉ូឡូញ កាលពីខែមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២។ ក្រសួងការបរទេសរុស្ស៉ី បានបញ្ជាក់ថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតប៉ូឡូញ ហើយប្រកាសថា បុគ្គលិកចំនួន ៤៥នាក់នៃស្ថានទូតប៉ូឡូញនៅទីក្រុងមូស្គូ និងស្ថានកុងស៊ុលប៉ូឡូញនៅទីក្រុង អ៊ីគូតក៍ (Irkutsk), កាលីនីងហ្គ្រាដ (Kaliningrad) និងស៊េន ភីតស្បឺហ្គ (St. Petersburg) គឺជា «បុគ្គលដែលមិនត្រូវបានស្វាគមន៍» ដែលត្រូវតែចាកចេញពីប្រទេសរុស្ស៊ីត្រឹមថ្ងៃទី១៣ ខែមេសាខាងមុខនេះ។ កាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅនេះ ក្រសួងការបរទេសប៉ូឡូញ បានបញ្ជាឱ្យមន្រ្តីទូតរុស្ស៊ីចំនួន ៤៥នាក់ចាកចេញពីប្រទេសក្នុងរយៈពេល ៥ថ្ងៃដែលជាផ្នែកមួយនៃសកម្មភាពសម្របសម្រួលដោយបណ្តាប្រទេសលោកខាងលិច ដើម្បីបណ្តេញមន្រ្តីទូតរុស្ស៊ីរាប់រយនាក់ចេញពីប្រទេស ចាប់តាំងពីរុស្ស៉ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ គួរបញ្ជាក់ថា នៅថ្ងៃសុក្រសប្ដាហ៍នេះ ក្រសួងការបរទេសរុស្ស៊ី ក៏បានប្រកាសបណ្តេញមន្រ្តីទូតប៊ុលហ្ការីចំនួន ២រូប ជាការឆ្លើយតបទៅនឹងចំណាត់ការរបស់ប្រទេសនេះ កាលពីខែមុនផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អង្គការស្បៀងអាហារពិភពលោក ព្រមានថាសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី អាចបង្កឱ្យមានវិបត្តិស្បៀងអាហារពិភពលោក

Khmerpress April 9, 2022 09/04/2022

អង្គការស្បៀងអាហារពិភពលោក (WFP) កំពុងព្រមានថា ការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែនអាចបង្កឱ្យមានវិបត្តិស្បៀងអាហារពិភពលោកដ៏អាក្រក់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ ប្រទេសដែលគេស្គាល់ថាជា “ប្រភពស្បៀងអាហាររបស់អឺរ៉ុប” អាចនឹងអស់គ្រាប់ធញ្ញជាតិ ដែលធ្វើឱ្យមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកប្រឈមនឹងហានិភ័យនៃអសន្តិសុខស្បៀង។ អង្គការស្បៀងអាហារពិភពលោក បានពិពណ៌នាថាវាជា “គ្រោះមហន្តរាយនៅលើគ្រោះមហន្តរាយ” ហើយបាននិយាយថា ពួកគេមិនដែលស្រមៃថាវាកើតមានឡើងនោះទេ។ អង្គការនេះបានប៉ាន់ប្រមាណថា ៤៥ភាគរយនៃចំនួនប្រជាជនអ៊ុយក្រែនប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ ដោយមនុស្សម្នាក់ក្នុងចំណោមប្រាំនាក់ឥឡូវនេះត្រូវកាត់បន្ថយចំនួន និងការទទួលទានញឹកញាប់តាមដែលពួកគេអាចធ្វើទៅបាន។ លោក Tomson Phiri អ្នកនាំពាក្យរបស់ (WFP) មានប្រសាសន៍ថា “មនុស្សកាន់តែច្រើនឡើងកំពុងតស៊ូស្វែងរកអាហារ ជាពិសេសនៅក្នុងតំបន់ពិបាកទៅដល់ ដែលបានឃើញការប្រយុទ្ធគ្នាយ៉ាងខ្លាំង” ។ លោកបានបន្តថា​៖ «​អ្វី​ដែល​ច្បាស់​គឺ​ការ​ប្រយុទ្ធ​គ្នា​មួយ​ខែ​បាន​បណ្តាល​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ និង​ការ​ខូចខាត​យ៉ាង​ខ្លាំង​ដល់​អ៊ុយក្រែន។ ជាក់ស្ដែងបើតាម (WFP) សង្រ្គាមបានរំខានដល់ការប្រមូលផលរួចហើយ ដែលបង្កឱ្យមានរលកនៃ “ភាពអត់ឃ្លាន” នៅកន្លែងផ្សេងទៀតក្នុងពិភពលោក។ គួរបញ្ជាក់ថា រុស្សី និងអ៊ុយក្រែនទទួលខុសត្រូវលើការជួញដូរស្រូវសាលីប្រហែល ៣០% នៃពិភពលោក។ សូម្បី​តែ​អ៊ុយក្រែន​តែ​មួយ​ ក៏​ធ្លាប់​ដាំ​អាហារ​សម្រាប់​ប្រជាជន​៤០០​លាន​នាក់​ដែរ៕ ដោយ៖ ខ្មែរណូត

ប្រទេសស្លូវ៉ាគី ប្រកាសបរិច្ចាគប្រព័ន្ធការពារដែនអាកាស S-300 ដល់អ៊ុយក្រែន

Khmerpress April 9, 2022 09/04/2022

(ស្លូវ៉ាគី)៖ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Eduard Heger បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសស្លូវ៉ាគីនឹងបរិច្ចាគប្រព័ន្ធការពារដែនអាកាស S-300 របស់ខ្លួន ជូនដល់អ៊ុយក្រែន ដើម្បីជួយការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៨ ខែមេសា ឆ្នាំ២០២២។ គួរបញ្ជាក់ថា អ៊ុយក្រែន បានអំពាវនាវដល់បណ្តាប្រទេសលោកខាងលិចឲ្យផ្តល់ជូនខ្លួននូវប្រព័ន្ធ ការពារអាកាស ដើម្បីជួយទប់ទល់នឹងការវាយលុករបស់យោធារុស្ស៊ី ដែលពេលនេះបានឈានចូលដល់ខែទីពីរហើយ។ លោកនាយករដ្ឋមន្ត្រីបានបសរសេរបញ្ជាក់នៅលើ Twitter ថា «ប្រទេសស្លូវ៉ាគីនឹងផ្តល់ជូនអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាស S-300។ អ៊ុយក្រែនជាប្រជាជាតិដ៏ក្លាហានក្នុងការការពារអធិតេយ្យភាពរបស់ពួកគេ ហើយពួកយើងក៏ដូច្នោះដែរ» ៕ ផ្តល់សិទ្ធិដោយ៖ freshnews