ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ មានជំនឿថា លោកគឺជាមនុស្សស្មោះត្រង់បំផុតនៅលើផែនដី ដែលព្រះបានបង្កើតមក

Khmerpress April 12, 2022 12/04/2022

អតីត​ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បាន​ជឿ​ជាក់ថា គ្មាន​នរណា​ស្មោះ​ត្រង់​ជាង​គាត់​នោះទេ នៅលើពិភពលោកដ៏ធំល្វឹងល្វើយនេះ។ នៅក្នុងអំឡុងពេលជួបជាមួយអ្នកគាំទ្ររបស់លោក នៅឯរដ្ឋ North Carolina ត្រាំ បានសម្ដែងការរិះគន់ ចំពោះការស៊ើបអង្កេតលើការបង់ពន្ធរបស់គាត់ ក៏ដូចជាការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ២០២០ ដោយលោកបាន​មាន​ប្រសាសន៍​ថា៖«អ្នក​ដឹង​ហើយ អ្នក​ត្រូវ​បាន​គេ​ស៊ើបអង្កេត​ជាច្រើន​ឆ្នាំ​មក​ហើយ ឯកសារ​រាប់​លាន​ទំព័រ ពួកគេ​រក​មិន​ឃើញ​អ្វី​សោះ។ អ្នកគឺស្អាតស្អំបំផុតនៅលើផែនដីនេះ នៅពេលអ្នកគិតអំពីបញ្ហាអស់នោះ»។ លោក​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​គិត​ថា ​ខ្ញុំ​ជា​មនុស្ស​ស្មោះ​ត្រង់​បំផុត​ ដែល​ព្រះ​បាន​បង្កើត​មក​»។ ការលើកឡើងរបស់លោក ដូណាល់ ត្រាំ បានទទួលការទះដៃពីមហាជន ប៉ុន្តែក៏មានអ្នកខ្លះបានសើចផងដែរ។ លោក ដូណាល់ ត្រាំ បាននិយាយថា៖«ខ្ញុំត្រូវបានស៊ើបអង្កេតដោយសមាជិកគណបក្សប្រជាធិបតេយ្យកាន់តែច្រើន មានទាំង Billy the Kid, Jessie James និង Al Capone រួមបញ្ចូលគ្នា។ ហើយនៅក្នុងគ្រប់ករណីទាំងអស់ គេរកមិនឃើញកំហុសរបស់ខ្ញុំទេ»។ ជាមួយគ្នានេះដែរ ក្រៅពីការស៊ើបអង្កេតទាក់ទងនឹងកិច្ចការពន្ធដាររបស់គាត់ លោក ត្រាំ ក៏កំពុងស៊ូទ្រាំនឹងនីតិវិធីចោទប្រកាន់ (impeachment) ចំនួន ២ ផងដែរ ដែលជានីតិវិធីចោទប្រកាន់ច្រើនបំផុតសម្រាបប្រធានាធិតីអាមេរិក […]

អធិការបតីអូទ្រីស ប្រាប់លោក ពូទីន ឲ្យបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែន

Khmerpress April 12, 2022 12/04/2022

(វីយែន)៖ អធិការបតីអូទ្រីស លោក ខាល ណេហាំមឺ (Karl Nehammer) បានទទូចដល់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីនឲ្យបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន ហើយបានលើកពីបញ្ហាឧក្រិដ្ឋកម្មសង្រ្គាម កំលុងជំនួបមួយក្នុងទីក្រុងមូស្គូកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។ នេះបើយោងតាម ការដកស្រង់ផ្សាយពីសារព័ត៌មាន Al-Jazeera នៅថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអូទ្រីស ដែលចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំក្នុងទីក្រុងមូស្គូ បានបញ្ជាក់ដូច្នេះថា «សារចម្បងរបស់លោក អធិការបតីអូទ្រីស ទៅកាន់លោក ពូទីន ក្នុងកិច្ចពិភាក្សាដោយបើកចំហ និងតឹងតែងបំផុតនោះគឺ សង្រ្គាមត្រូវតែបញ្ចប់ពីព្រោះនៅក្នុងសង្រ្គាម ភាគីទាំងពីរសុទ្ធតែជាអ្នកចាញ់។ ចំណែកឯ អ្នកដែលប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមក្នុងទីក្រុង ប៊ូចា និងទីតាំងផ្សេងទៀត នៃប្រទេសអ៊ុយក្រែន នឹងត្រូវទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន»។ បន្ថែមពីលើនេះ លោកក៏បានសង្កត់ធ្ងន់ផងដែរ អំពីតម្រូវការក្នុងការបើកច្រករបៀងមនុស្សធម៌ ដើម្បីឲ្យជនស៊ីវិល ដែលជាប់ក្នុងទីក្រុងដែលរងការវាយប្រហារ អាចទទួលបានការផ្គត់ផ្គង់ជាចាំបាច់ ដូចជាអាហារ និងទឹក ជាដើម។ គួរបញ្ជាក់ថា លោក Nehammer គឺជាមេដឹកនាំនៃប្រទេសសមាជិកសហភាពអឺរ៉ុបដំបូងគេ ដែលបានជួបលោក ពូទីន ចាប់តាំងពីរុស្ស៉ីប្រើកម្លាំង […]

ទៅដល់ជប៉ុនហើយ! ប្រទេសជប៉ុនរកឃើញករណីដំបូងនៃជំងឺកូវីដ១៩ វ៉ារ្យ៉ង់អូមីក្រុងប្រភេទថ្មី XE

Khmerpress April 12, 2022 12/04/2022

ក្រសួង​សុខាភិបាល​ជប៉ុន ​បាន​បញ្ជាក់​ពី​ករណី​ជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង ប្រភេទ​ XE ដែលជាករណីដំបូងបំផុត ដែលខ្លួនបានរកឃើញនៅក្នុងប្រទេសនេះ។ ក្រសួងបាននិយាយថា អ្នកជំងឺគឺជាស្ត្រីម្នាក់ដែលមានអាយុ ៣០ឆ្នាំ ត្រូវបានគេរកឃើញថា បានឆ្លងមេរោគ XE បន្ទាប់ពីគាត់បានមកដល់ប្រទេសជប៉ុនពីសហរដ្ឋអាមេរិកនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។ ស្ត្រី​រូប​នេះ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ចំពោះ​ជំងឺ COVID-19 នៅ​អាកាសយានដ្ឋាន Narita ក្បែរ​ទីក្រុង​តូក្យូ។ ក្រោយមកវិទ្យាស្ថានជាតិនៃជំងឺឆ្លងបានរកឃើញវត្តមាន XE តាមរយៈការធ្វើតេស្តតាមលំដាប់លំដោយហ្សែន ដោយប្រើសំណាកដែលប្រមូលបាន។ ប្រភពបាននិយាយថា ស្ត្រី​នោះ​មិន​មាន​ចេញរោគ​សញ្ញា​អ្វី​ឡើយ ហើយគាត់បានស្នាក់នៅកន្លែងព្យាបាលអ្នកជំងឺឆ្លង តាមសំណើរបស់ក្រសួងសុខាភិបាល ហើយបានចាកចេញពីកន្លែងនោះ ក្រោយ ៩ ថ្ងៃបន្ទាប់ពីគាត់បានមកដល់ប្រទេសជប៉ុន។ គួរឱ្យដឹងដែរថា XE ជាការរួមបញ្ចូលគ្នានៃប្រភេទ BA.1 និង BA.2 ដែលជាប្រភេទឆ្លងលឿនបំផុតរបស់វ៉ារ្យ៉ង់អូមីក្រុង។ មេរោគថ្មីនេះ កំពុងវាយប្រហារលើ​ប្រទេស​អង់គ្លេស និង​ប្រទេស​ផ្សេង​ទៀត ខណៈអាជ្ញាធរសុខាភិបាលអង់គ្លេសបានប៉ាន់ប្រមាណនៅក្នុងរបាយការណ៍មួយថា អត្រាឆ្លងរបស់ XE គឺលឿនជាង BA.2 ដល់ទៅ ១២.៦% ឯណោះ៕

WHO កំពុងតាមដានករណីរាតត្បាតកូវីដ-១៩បំប្លែងខ្លួនថ្មី ២ប្រភេទទៀតគឺ BA.4 និង BA.5

Khmerpress April 12, 2022 12/04/2022

កាលពីថ្ងៃចន្ទ ទី១១ ខែមេសាម្សិលមិញនេះ អង្គការសុខភាពពិភពលោកបានប្រកាសថា កំពុងតាមដានករណីរាតត្បាតមេរោគនៃជំងឺកូវីដ-១៩ ចំនួន ២ប្រភេទផ្សេងទៀតជាបុត្រសម្ព័ន្ធរបស់មេរោគអូមីក្រុង ដែលជាប្រភេទមេរោគមានសមត្ថភាពអាចបង្កការរាតត្បាតបានយ៉ាងលឿន។​ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា មេរោគនៃជំងឺកូវីដ-១៩ ថ្មីទាំង ២ប្រភេទនេះគឺមេរោគអូមីក្រុង BA.4 និង BA.5 ខណៈនាពេលកន្លងមេរោគដែលបានបំប្លែងខ្លួនចេញពីមេរោគអូមីក្រុងត្រូវបានគេរកឃើញមានចំនួន ២ធំៗរួចទៅហើយ គឺមេរោគអូមីក្រុង BA.1 និងBA.2។ ប្រភពខាងលើបានបន្តថា មេរោគនៃជំងឺកូវីដ-១៩អូមីក្រុងបំប្លែងខ្លួនថ្មីប្រភេទ BA.4 ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តរកឃើញនៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង ដាណឺម៉ាក បូតស្វាណា ស្កុតឡេន និងអង់គ្លេស នៅចន្លោះកាលពីថ្ងៃទី ១០ ខែមករា ដល់ថ្ងៃទី ៣០ ខែមីនានេះ។ ចំពោះមេរោគ BA.5 វិញគឺទើបត្រូវបានគេរកឃើញនៅក្នុងប្រទេសអាហ្រ្វិកខាងត្បូងកាលពីសប្តាហ៍មុននេះ ហើយគិតត្រឹមពេលនេះមេរោគថ្មីទាំង ២ប្រភេទនេះបានចម្លងទៅកាន់មនុស្សមួយចំនួនដែលពួកគេមានអាយុចាប់ពី ៣០-៥០ ឆ្នាំ ខណៈអ្នកជំងឺទាំងនោះពុំមានអាការៈធ្ងន់ធ្ងរនោះទេ។ សូមបញ្ជាក់ថា ក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោកកំពុងតាមដានមេរោគថ្មីទាំង ២ប្រភេទនេះយ៉ាងយកចិត្តទុកដាក់បំផុត ហើយគិតត្រឹមពេលនេះគេនៅមិនទាន់អាចធ្វើការសន្និដ្ឋានបានថា មេរោគថ្មីនេះមានគ្រោះថ្នាក់កម្រិតណានោះទេ៕

លោក បៃដិន ប្រាប់លោក ម៉ូឌី៖ ទិញប្រេងបន្ថែមពីរុស្ស៉ីមិនមែនជា ប្រយោជន៍របស់ឥណ្ឌា ទេ

Khmerpress April 12, 2022 12/04/2022

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌីថាការទិញប្រេងបន្ថែមពីរុស្ស៉ី មិនមែនជាប្រយោជន៍របស់ឥណ្ឌានោះទេ ហើយអាចនឹងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មប្រឆាំងមូស្គូ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២។ លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរយៈពេល១ម៉ោង ជាមួយលោក ម៉ូឌី ដែលក្រុមមន្ត្រីអាមេរិកអះអាងថា ប្រព្រឹត្តទៅដោយភាពកក់ក្ដៅ និងស្មោះត្រង់ ហើយមេដឹកនាំទាំង២ ក៏បានបង្ហាញផងដែរការព្រួយបារម្ភចំពោះការបំផ្លិតបំផ្លាញ នៅក្នុងប្រទេស អ៊ុយក្រែន ជាពិសេសនៅក្នុងទីក្រុងប៊ូចាតែម្ដងជាទីដែលជនស៊ីវិលជាច្រើននាក់ត្រូវបានសម្លាប់។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យសេតវិមានលោកស្រី ជែន សាគី បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «លោកប្រធានាធិបតី (បៃដិន) បានផ្ញើសារយ៉ាងច្បាស់ ថាការបង្កើនការទិញប្រេងពីរុស្ស៉ីមិនមែនជាប្រយោជន៍របស់ ឥណ្ឌានោះទេ»។ តែទោះជាបែបនេះក្ដី ក្រសួងការបរទេសឥណ្ឌា បានលើកឡើងថាគេមិនគួរលើកយកបញ្ហាឥណ្ឌាទិញប្រេងពីរុស្ស៉ីឡើយ ដោយគួរតែផ្ដោតទៅលើ អឺរ៉ុបដែលត្រូវបានប្រេងពីរុស្ស៉ី មិនមែនឥណ្ឌានោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ៖ ស្រីលង្កាត្រូវការប្រាក់ចំនួន ៣ប៊ីលានដុល្លារដើម្បីទប់ទល់វិបត្តិ

Khmerpress April 12, 2022 12/04/2022

(កូឡុំបូ)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសស្រីលង្កាបានឱ្យដឹងថា ស្រីលង្កានឹងត្រូវការជំនួយពីខាងក្រៅប្រហែល ៣ប៊ីលានដុល្លារក្នុងរយៈពេលប្រាំមួយខែខាងមុខ ដើម្បីជួយស្ដារការផ្គត់ផ្គង់ទំនិញសំខាន់ៗ រួមទាំងប្រេងឥន្ធនៈ និងថ្នាំសង្កូវជាដើម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសដីកោះដែលមានប្រជាជនចំនួន ២២ លាននាក់មួយនេះបានរងគ្រោះដោយសារការដាច់ចរន្តអគ្គិសនីនិងការខ្វះខាតការផ្គត់ផ្គង់ដែអូសបន្លាយពេលយូរ ដែលបានបណ្តាលឱ្យក្រុមបាតុករចេញទៅកាន់តាមដងផ្លូវ និងដាក់សម្ពាធឱ្យប្រធានាធិបតី Gotabaya Rajapaksa ចាកចេញពីតំណែង។ ដោយសំដៅលើការស្វែងរកថវិកាចំនួន ៣ប៊ី លានដុល្លារអាមេរិកដើម្បីប្រើប្រាស់បណ្តោះអាសន្នក្នុងការដោះស្រាយតម្រូវការចាំបាច់ក្នុងប្រទេស ខណៈដែលប្រទេសនេះត្រៀមខ្លួនសម្រាប់ការចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងខែនេះ លោក Ali Sabry រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបាននិយាយនៅក្នុងបទសម្ភាសលើកដំបូងរបស់លោកចាប់តាំងពីចូលកាន់តំណែងក្នុងសប្តាហ៍នេះថា៖ «វាជាកិច្ចការដ៏លំបាក់ខ្លាំងមួយ»។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ស្រីលង្កានឹងសម្លឹងឆ្ពោះទៅរកការរៀបចំរចនាសម្ព័ន្ធមូលបត្របំណុលរដ្ឋអន្តរជាតិឡើងវិញ និងស្វែងរកការផ្អាកលើការទូទាត់សងបំណុល ហើយប្រទេសនេះមានទំនុកចិត្តថា ខ្លួនអាចចរចាជាមួយម្ចាស់បំណុលបានលើការបង់សងបំណុលចំនួន ១ ប៊ីលានដុល្លារអាមេរិកដែលនឹងត្រូវដល់កំណត់សងក្នុងខែកក្កដាឆ្នាំនេះ។ លោក Sabry មានប្រសាសណ៍ថា៖ «ការខិតខំទាំងស្រុងគឺមិនចង់ឱ្យកើតមានការបរាជ័យសងបំណុលដែលមានផលប៉ះពាល់ខ្លាំង (hard default)។ យើងយល់ពីផលវិបាកនៃការបរាជ័យសងបំណុលដែលមានផលប៉ះពាល់ខ្លាំងនេះ»។ ក្រុមអ្នកវិភាគមកពីក្រុមហ៊ុន JP Morgan បានប៉ាន់ប្រមាណកាលពីសប្តាហ៍មុនថា សេវាបំណុលសរុបរបស់ប្រទេសស្រីលង្កានឹងមានចំនួន ៧ប៊ីលានដុល្លារនៅឆ្នាំនេះ និងមានឱនភាពគណនីចរន្តប្រហែល ៣ប៊ីលានដុល្លារ។ ទិន្នន័យធនាគារកណ្តាលស្រីលង្ការបានបង្ហាញ ស្រីលង្កាមានមូលបត្របំណុលរដ្ឋអន្តរជាតិសរុបចំនួន ១២,៥៥ប៊ីលានដុល្លារអាមេរិក និងមានប្រាក់បម្រុងរូបិយប័ណ្ណអន្តរជាតិចំនួន ១,៩៣ប៊ីលានដុល្លារនៅដំណាច់ខែមីនា។ […]

កូរ៉េខាងត្បូងជាថ្មីម្តងទៀត បដិសេធមិនផ្តល់សព្វាវុធដល់អ៊ុយក្រែន

Khmerpress April 11, 2022 11/04/2022

(សេអ៊ូល)៖ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទនេះថា ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ជាថ្មីថា ការបញ្ជូនអាវុធទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយរុស្ស៉ី គឺអាចបង្កបញ្ហា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក ស៊ូ វុក (Suh Wook) បានបញ្ជាក់ពីគោលជំហរដដែលជាថ្មីម្តងទៀត កំលុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ សមភាគីអ៊ុយក្រែនលោក អាឡិចស៉ី រ៉េហ្សនីកូវ (Alexey Reznikov) កាលពីចុងសប្តាហ៍កន្លងទៅ។ បើតាមលោក ប៊ូ ស៉ឹងឆាន់ (Boo Seung-chan) អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក ស៊ូ បានពន្យល់ថា «ប្រទេសកូរ៉េខាងត្បូងមានដែនកំណត់ ក្នុងការផ្តល់ប្រភេទសព្វាវុធដល់អ៊ុយក្រែន ដោយមើលទៅលើស្ថានភាពសន្តិសុខ និងផលប៉ះពាល់ចំពោះជំហរយោធារបស់យើង»។ គួរបញ្ជាក់ថា កាលពីខែមុន ទីក្រុងសេអ៊ូល ក៏បានបង្ហាញពីជំហរបដិសេធចំពោះការផ្តល់សព្វាវុធ ដល់អ៊ុយក្រែនម្តងរួចហើយដែរ ដោយផ្ទុយទៅវិញ កូរ៉េខាងត្បូងបានបញ្ជូនមួកការពារ, អាហាបំប៉ន, ភួយ, សម្ភារៈពេទ្យ និងតង់ គិតជាតម្លៃស្មើនឹង ៨០៤,០០០ដុល្លារ ឲ្យទៅអ៊ុយក្រែន […]

រកឯណាបានប្រពន្ធបែបនេះ! នារីម្នាក់សុខចិត្តឱ្យប្ដីកែភេទទៅជាស្រីតាមបំណង ហើយរស់នៅជាមួយគ្នាដដែល

Khmerpress April 11, 2022 11/04/2022

ថៃ៖ ពិតជារឿងរ៉ាវស្នេហារវាងប្តីប្រពន្ធមួយគូរទទួលបានការចាប់អារម្មណ៍យ៉ាងច្រើននៅលើបណ្តាញសង្គមប្រទេសថៃ ដោយប្រពន្ធជនជាតិថៃមានឈ្មោះថា Malinda បានរៀបការជាមួយបុរសជនជាតិបរទេស ទោះបីជាប្តីបានផ្លាស់ប្រែទៅស្រី ប៉ុន្តែចិត្តនាងមិនដែលផ្លាស់ប្តូរ ដោយនាងបានផុសវីដេអូរៀបរាប់រឿងរ៉ាវស្នេហារវាងនាងនិងប្តី ដោយសរសេរចំណងជើងថា «រឿងពិតពីការចងចាំ ក្រោយពីបានមើលចប់បងប្អូនក៏នឹងយល់។» នាងបានរៀបរាប់រឿងរ៉ាវស្នេហារវាងនាងនិងប្តីថា ពីដំបូងពួកយើងបានរៀបការហើយក៏ប្រើជីវិតប្តីប្រពន្ធក្រោយអាពាហ៍ពិពាហ៍ដូចគេឯង រហូតមកទល់នឹងពេលមួយដែលប្តីរបស់នាងមានចិត្តចង់កែភេទជាមនុស្សស្រីវិញមិនចង់ក្លាយជាមនុស្សប្រុសទៀតទេ ហើយលោកក៏បានកែភេទបានសម្រេច។ នាងបានបន្ថែមទៀតថា ទោះបីជាប្តីនាងបានកែភេទជាមនុស្សស្រីពេញលក្ខណៈហើយក៏ដោយ ក៏នាងនៅតែស្រឡាញ់គាត់ដូចដើម មានពេលខ្លះនាងធ្លាប់លួចនឹកដល់ប្តីនាងកាលពីមុនកែភេទទៀតផង។ ចំណែកប្តីរបស់នាងក៏បានប្រាប់នាងថា ប្តីរបស់នាងបានដឹងខ្លួនតាំងពីក្មេងថាចង់ក្លាយជាមនុស្សស្រីមិនមែនមនុស្សប្រុសទេ ប៉ុន្តែកាលនោះត្រូវបានសង្គមមិនទទួលស្គាល់  ដោយប្តីនាងបានប្រើពេលយូរណាស់ទម្រាំតែហ៊ានបង្ហាញការពិតក្នុងចិត្ត។ នាងបានបន្ថែមទៀតថា ទោះបីប្តីនាងក្លាយជាបែបណាក៏ដោយក៏នាងនៅតែស្រឡាញ់ ហើយប្រសិនបើប្តីនាងចង់ទៅ Date ជាមួយប្រុសៗក៏បាន នាងមិនហាមឃាត់ហើយព្រមទាំងលើកទឹកចិត្តដល់ប្តីផងដែរ៕ ដោយ៖ ខ្មែរណូត

យន្តហោះឯកជនជាង ១០០គ្រឿង របស់មហាសេដ្ឋីរុស្ស៊ី ត្រូវបានជាប់គាំងនៅទីក្រុងឌូបៃ បន្ទាប់ពីបានហោះហើរទៅទីនោះដើម្បីគេចចេញពីការដាក់ទណ្ឌកម្ម

Khmerpress April 11, 2022 11/04/2022

យន្តហោះឯកជនរាប់សិបគ្រឿងដែលជាកម្មសិទ្ធរបស់មហាសេដ្ឋីរុស្ស៊ីត្រូវបានហាមឃាត់មិនឱ្យចាកចេញនៅក្នុងទីក្រុងឌូបៃ បន្ទាប់ពីត្រូវបានគេហោះហើរទៅទីនោះដើម្បីគេចចេញពីការដាក់ទណ្ឌកម្ម។ កាសែត The Wall Street Journal បានរាយការណ៍ថា យន្តហោះឯកជនជាកម្មសិទ្ធិរបស់មហាសេដ្ឋីរុស្ស៊ី ដែលបានហោះទៅកាន់ទីក្រុងឌូបៃ ដើម្បីស្វែងរកការជ្រកកោនពីការដាក់ទណ្ឌកម្ម បន្ទាប់ពីប្រទេសរុស្ស៊ីបានលុកលុយអ៊ុយក្រែនបានជាប់គាំងនៅទីនោះ។ យន្តហោះឯកជនដែលជាប់គាំងនោះមាន ជាង ១០០គ្រឿង ហើយបានចតនៅអាកាសយានដ្ឋានឌូបៃ ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។ បើយោងតាមគេហទំព័ររបស់ WINGX “ជាមួយនឹងជើងហោះហើរក្រៅប្រទេសចំនួន ៤៩ ក្នុងសប្តាហ៍ដំបូងនៃខែមីនា ការតភ្ជាប់រុស្ស៊ី​ទៅអារ៉ាប់រួម គឺមានភាពមមាញឹកជាងពេលមានការរាតត្បាតដល់ទៅ ៣ដង ប៉ុន្តែមានត្រឹមតែ ២/៣ នៃសកម្មភាពហោះចេញក្រៅក្នុងអំឡុងសប្តាហ៍ចុងក្រោយនៃខែកុម្ភៈ”។ ជាមួយគ្នានេះ រូបភាពពីផ្កាយរណបដែលថតដោយក្រុមហ៊ុនរូបភាពផែនដី Planet Labs ក៏បង្ហាញពីការប្រមូលផ្តុំនៃយន្តហោះឯកជនពីពាក់កណ្តាលខែកុម្ភៈដល់ដើមខែមេសាដែរ នេះបើយោងតាមកាសែត The Journal ។ ហើយតាមសារព័ត៌មានដដែល ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលយន្តហោះទាំងនេះហោះហើរទៅកាន់ទីក្រុងឌូបៃ ដើម្បីគេចពីការដាក់ទណ្ឌកម្ម ពួកវាបានជាប់គាំងនៅទីនោះ ដោយសារតែម្ចាស់យន្តហោះជនជាតិរុស្ស៊ីមិនអាចហោះហើរទៅកន្លែងណាផ្សេងបាន។ គួរបញ្ជាក់ផងដែរថា នៅពេលដែលរុស្ស៊ីវាយប្រហារអ៊ុយក្រែន បណ្តាប្រទេសលោកខាងលិចបានរួមគ្នាដាក់ទណ្ឌកម្មរុស្ស៊ីចំពោះសកម្មភាពរបស់ខ្លួន។ ការដាក់ទណ្ឌកម្មនេះមានគោលបំណងធ្វើឱ្យមានអស្ថិរភាពមិនត្រឹមតែសេដ្ឋកិច្ចរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏ដាក់ទៅលើអ្នកមានសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ផងដែរ៕ ដោយ៖ ខ្មែរណូត

នូវែលសេឡង់ ប្រកាសបញ្ជូនយន្តហោះយោធាដឹកជញ្ជូន C-130 Hercules ទៅកាន់អឺរ៉ុប

Khmerpress April 11, 2022 11/04/2022

(វែលីងតោន)៖ នៅថ្ងៃចន្ទនេះ ប្រទេសនូវែលសេឡង់ បានប្រកាសថា ខ្លួននឹងចល័តយន្តហោះយោធាដឹកជញ្ជូនធុន C-10 Hercules ចំនួន១គ្រឿង រួមជាមួយបុគ្គលិកនៃកងការពារជាតិចំនួន៥៨នាក់ ទៅកាន់អឺរ៉ុប ដើម្បីផ្តល់ការជួយជ្រោមជ្រែងបន្ថែមទៀត ដល់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។ រដ្ឋមន្រ្តីការពារជាតិនូវែលសេឡង់ លោក ភីនី ហេណារ៉េ (Peeni Henare) បាននិយាយបន្ថែមក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមបុគ្គលិកការពារជាតិរបស់នូវែលសេឡង់ នឹងធ្វើដំណើរទូទាំងតំបន់អឺរ៉ុប ដើម្បីដឹកជញ្ជូនគ្រឿងបរិក្ខារនិងសម្ភារផ្គត់ផ្គង់ ទៅកាន់មជ្ឈមណ្ឌលចែកចាយនានា ប៉ុន្តែនឹងមិនចូលទៅកាន់ប្រទេសអ៊ុយក្រែនផ្ទាល់ឡើយ។ គួរបញ្ជាក់ថា រដ្ឋាភិបាលនូវែលសេឡង់ ក៏បានប្រកាសពីគម្រោងបរិច្ចាគថវិកាបន្ថែមចំនួន ៩លានដុល្លារអាមេរិក សម្រាប់ការគាំទ្រផ្នែកយោធា ផ្នែកច្បាប់ និងផ្នែកសិទ្ធិមនុស្សផងដែរ ចំពោះប្រទេសអ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ freshnews