ព័ត៌មានអន្តរជាតិ

នាយក​រដ្ឋមន្ត្រី​ថៃ​លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា លោក​ប្រឹងប្រែងធ្វើ​ការអស់​ពី​សមត្ថភាពហើយ​ ប៉ុន្តែមិន​អាច​ផ្គាប់​ចិត្ត​អ្នក​រាល់​គ្នា​បាន​ទេ

Khmerpress April 1, 2022 01/04/2022

នាយក​រដ្ឋមន្ត្រី​ថៃ​លោក ប្រាយុទ្ធ ចាន់អូចា បាន​និយាយ​ថា លោក​បាន​ធ្វើ​ឱ្យអស់​ពី​សមត្ថភាពរបស់លោកហើយ​ ប៉ុន្តែលោកក៏មិន​អាច​ផ្គាប់​ចិត្ត​អ្នក​រាល់​គ្នា​បាន​ឡើយ។ លោក​​បាន​និយាយ​ថា លោក​នឹង​គោរព​​ការសម្រេច​ចិត្ត​របស់ម្ចាស់ឆ្នោតនៅក្នុង​ការ​បោះឆ្នោត​ខាង​មុខនេះ មិន​ថា​លទ្ធផលចេញមក​យ៉ាងណា​នោះ​ទេ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅវិមានរដ្ឋាភិបាលកាលពីថ្ងៃពុធ លោក ប្រាយុទ្ធ បាននិយាយថា៖«ខ្ញុំកំពុងព្យាយាមធ្វើការងាររបស់ខ្ញុំឱ្យអស់ពីសមត្ថភាព។ ទោះបីជាមានការរិះគន់ និងការប្រមាថមកលើរូបខ្ញុំក៏ដោយ ខ្ញុំមិនប្រកាន់ចំពោះនរណាម្នាក់ឡើយ… ខ្ញុំមិនអាចផ្គាប់ចិត្តអ្នកគ្រប់គ្នាបានទេ ប៉ុន្តែខ្ញុំត្រូវតែធ្វើសកម្មភាព ដើម្បីផលប្រយោជន៍របស់មនុស្សភាគច្រើន។ បើមានឱកាស ខ្ញុំនឹងបន្ត។ បើមិនអញ្ចឹងទេ ខ្ញុំនឹងត្រឡប់ទៅផ្ទះវិញ។ ប៉ុណ្ណឹងឯង។» ទាក់ទងនឹងការធ្លាក់ចុះសេដ្ឋកិច្ច មកពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបណ្តាលឱ្យតម្លៃប្រេងឥន្ធនៈកើនឡើង និងបន្ថែមសម្ពាធដែលកំពុងមានស្រាប់ពីការរាតត្បាតជំងឺ COVID-19 នៅក្នុងប្រទេសថៃ លោក ប្រាយុទ្ធ បាននិយាយថា៖«រដ្ឋាភិបាលកំពុងព្យាយាមដោះស្រាយបញ្ហា ទោះបីជាយើងប្រហែលជាមិនទាន់សម្រេចបាន ១០០% នៃគោលដៅរបស់យើង ហើយមិនមែនគ្រប់គ្នាពេញចិត្តនឹងវានោះទេ។ ប៉ុន្តែយើងត្រូវតែទទួលស្គាល់ថា វិបត្តិនេះគឺមិនធ្លាប់មានពីមុនមក។ នេះ​ត្រូវ​តែ​ត្រូវ​យក​មក​ពិចារណា ហើយ​រដ្ឋាភិបាល​គួរ​តែ​ទទួល​បាន​ការ​យោគយល់»។ លោកដឹងថា ពលរដ្ឋមិនពេញចិត្តនឹងស្ថានភាពសព្វថ្ងៃ ប៉ុន្តែលោកនឹងបន្តយុទ្ធនាការស្ទង់មតិតាមផ្ទះ ដោយនិយាយថា លោកនឹងទៅសួរសុខទុក្ខមនុស្សកាន់តែច្រើន ដើម្បីផ្តល់ការគាំទ្រខាងសីលធម៌ដល់ពួកគេ ទោះបីជាពួកគេចូលចិត្ត ឬមិនចូលចិត្តលោកក៏ដោយ។ រំលឹកដែរថា កាលពីដើមសប្តាហ៍នេះ លោក ប្រាយុទ្ធ បានច្រានចោលលទ្ធផលនៃការស្ទង់មតិថ្មីៗ របស់វិទ្យាស្ថានជាតិនៃរដ្ឋបាលអភិវឌ្ឍន៍ […]

សង្រ្គាមអ៊ុយក្រែន៖ លោក ហ្សេលេនស្គីថា ស្ថានភាពនៅតែអាក្រក់, បណ្ដេញមន្ត្រីជាន់ខ្ពស់ ២នាក់ពីតំណែង ពីទោសក្បត់ជាតិ

Khmerpress April 1, 2022 01/04/2022

(ល្វីវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថាស្ថានភាពនៅក្នុងតំបន់ភាគខាងត្បូង និងតំបន់ដុនបាស់នៅតែអាក្រក់ ហើយរុស្ស៊ីនៅតែបន្តបង្កើនកងទ័ពនៅក្បែរទីក្រុងម៉ារីយូប៉ូល ដែលកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២។ នៅក្នុងសុន្ទរកថាជាវីដេអូមួយ, លោក ហ្សេលេនស្គី ក៏បានឱ្យដឹងផងដែរថាលោកបានបណ្ដេញមន្ត្រីជាន់ខ្ពស់២នាក់ ជាសមាជិកសេវាសន្តិសុខជាតិ អ៊ុយក្រែនចេញពីតំណែង ពីបទក្បត់ជាតិ។ គួរបញ្ជាក់ថា បើតាមលោក ហ្សេលេនស្គី កងទ័ពអ៊ុយក្រែនបានវាយរុញច្រានកងទ័ពរុស្ស៊ីឱ្យចេញពីរដ្ឋធានីកៀវ និងទីក្រុងឆែរនីហៀវ (Chernihiv) ខណៈទីក្រុងទាំង២នេះ ត្រូវបានរុស្ស៊ីអះអាងថាលែងក្លាយជាការផ្តោតនៃការវាយប្រហាររបស់ខ្លួនទៀតហើយ ដោយកងទ័ពរុស្ស៊ីពេលនេះកំពុង ផ្តោតលើការរំដោះដុនបាស់ទាំងស្រុង៕ ផ្តល់សិទ្ធិដោយ៖ freshnews

អ៉ីតាលី រឹបអូសរថយន្តប្រណិតតម្លៃរាប់សិបម៉ឺនដុល្លាររបស់មហាសេដ្ឋីរុស្ស៊ី ១រូបដែលស្និទ្ធនឹងលោក ពូទីន

Khmerpress March 31, 2022 31/03/2022

កាសែតអ៉ីតាលី Corriere della Sera បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសអ៉ីតាលីបានរឹបអូសរថយន្ត limousine ការពារគ្រាប់កាំភ្លើងដ៏ប្រណិតតម្លៃ ៦៧០,០០០ ដុល្លារ ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីរុស្ស៊ីដែលត្រូវបានដាក់ទណ្ឌកម្ម។ ប្រភពដដែលបានឱ្យដឹងថា អាជ្ញាធរបានរឹបអូសរថយន្ត Mercedes-Maybach S650 Guard VR10 ពណ៌ខ្មៅ ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីផ្នែករុករករ៉ែ និងទូរគមនាគមន៍លោក Alisher Usmanov ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅ Sardinia ដែលជាកោះមួយនៅសមុទ្រមេឌីទែរ៉ាណេ។ ជាមួយគ្នានេះ ប៉ូលីសពន្ធដារអ៉ីតាលីបានបញ្ជាក់ប្រាប់កាសែត The Times កាលពីថ្ងៃអង្គារថា រថយន្តនេះស្ថិតក្នុងចំណោមទ្រព្យសម្បត្តិរបស់លោក Usmanov នៅលើកោះដែលត្រូវបានរឹបអូស។ ដោយឡែក L’Unione Sarda ដែលជាកាសែតក្នុងស្រុករបស់អ៊ីតាលីក៏បានរាយការណ៍កាលពីថ្ងៃអង្គារថា អាជ្ញាធរបានរឹបអូសអគារអចលនទ្រព្យរបស់មហាសេដ្ឋីរូបនេះនៅឈូងសមុទ្រ Pevero ដែលមានតម្លៃ ១៧លានអឺរ៉ូ ឬប្រហែល ១៩លានដុល្លារ និងរថយន្តសាជីវកម្មចំនួន ៦របស់គាត់ ហើយទ្រព្យសម្បត្តិដែលរឹបអូសបានរបស់គាត់នៅ Sardinia មានចំនួនសរុប ៦៦លានអឺរ៉ូ ឬប្រហែល ៧៣លានដុល្លារ។ គួរបញ្ជាក់ថា លោក Usmanov […]

អាមេរិកអះអាងថា រុស្ស៉ីចាប់ផ្តើមដកកងទ័ពថយចេញពី ទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl

Khmerpress March 31, 2022 31/03/2022

(វ៉ាស៉ីនតោន)៖ ប្រភពពីមន្រ្តីយោធាអាមេរិក បានអះអាងកាលពីថ្ងៃពុធសប្តាហ៍នេះថា កងទ័ពរុស្ស៉ីបានចាប់ផ្តើមដកថយចេញពី រោងចក្រថាមពលនុយក្លេអ៊ែរ ដែលលែងដំណើរការគឺ ឆឺណូប៊ីល (Chernobyl) ហើយ មួយថ្ងៃបន្ទាប់ពីទីក្រុងមូស្គូបានសន្យាថា នឹងកាត់បន្ថយការវាយប្រហាររបស់ខ្លួន លើទីក្រុងសំខាន់ៗចំនួន២របស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២។ មន្រ្តីយោធាអាមេរិកខាងលើបាននិយាយយ៉ាងដូច្នេះថា «រុស្ស៉ីកំពុងតែចាប់ផ្តើមផ្លាស់ទីកងកម្លាំងរបស់ពួកគេ ចេញពីរោងចក្រថាមពល Chernobyl ហើយឆ្ពោះទៅកាន់ប្រទេសបេឡារុស។ យើងគិតថា ពួកគេកំពុងដកថយចេញទីនោះ ប៉ុន្តែខ្ញុំមិនច្បាស់ថា ពួកគេបានចេញទៅបាត់អស់តែម្តង ឬក៏យ៉ាងណាឡើយ»។ កងទ័ពរុស្ស៉ីបានចូលកាន់កាប់តំបន់រោងចក្រ Chernobyl កាលពីថ្ងៃទី២៤ ខែកុម្ភៈ ពោលគឺថ្ងៃដំបូង នៃការបើកប្រតិបត្តិការយោធារបស់រុស្ស៉ី នៅអ៊ុយក្រែន។ ក្រោយមក នៅថ្ងៃទី០៤ ខែមីនា កងទ័ពរុស្ស៉ីក៏បានចូលគ្រប់គ្រង រោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេប្រចាំអឺរ៉ុបនៅទីក្រុង ហ្សាប៉ូរីសហ្ស៊ីយ៉ា (Zaporizhzhia) ផងដែរ។ គួរបញ្ជាក់ថា អ៊ុយក្រែនមានរ៉េអាក់ទ័រសរុបចំនួន១៥ នៅរោងចក្រថាមពលនុយក្លេអ៊ែរចំនួន៤ ដែលកំពុងដំណើរការ ហើយក៏មាន មូលដ្ឋានស្តុកកាកសំណល់នុយក្លេអ៊ែរផងដែរ ដោយក្នុងនោះរួមមានរោងចក្រ Chernobyl ដែលជាកន្លែងកើតគ្រោះមហន្តរាយថាមពលនុយក្លេអ៊ែរ ដ៏អាក្រក់បំផុតរបស់ពិភពលោក កាលពីឆ្នាំ១៩៨៦៕ […]

អ្នកចរចារុស្ស៊ី និងអ៊ុយក្រែន នឹងបន្តកិច្ចចរចាសន្តិភាពតាមរយៈវីដេអូពីចម្ងាយនៅដើមខែក្រោយនេះ ប៉ុន្តែលោក វ្ល៉ាឌីមៀ ពូទីន នៅតែមិនចេញមុខមកជួបដោយផ្ទាល់

Khmerpress March 31, 2022 31/03/2022

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បាននិយាយកាលពីថ្ងៃពុធថា ភាគីរុស្ស៊ី និងអ៊ុយក្រែន នឹងបន្តកិច្ចចរចាសន្តិភាពរបស់ពួកគេឡើងវិញ តាមរយៈវីដេអូពីចម្ងាយ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីជុំចុងក្រោយនៃការចរចាត្រូវបានបញ្ចប់នៅក្នុងប្រទេសទួរគី។ អ្នកចរចាអ៊ុយក្រែនលោក David Arakhamia បាននិយាយនៅក្នុងការបង្ហោះតាមអ៉ីនធឺណិតថា អ៊ុយក្រែនបានស្នើមេដឹកនាំប្រទេសទាំង ២ គួរតែជួបគ្នា ប៉ុន្តែរុស្ស៊ីបានឆ្លើយតបដោយនិយាយថា ការងារបន្ថែមទៀតដែលត្រូវតែធ្វើឱ្យរួចរាល់ ទៅតាមសេចក្តីព្រាងសន្ធិសញ្ញាដែលភាគីទាំង ២ ដាក់ឡើង។ រំលឹកដែរថា កិច្ចចរចា​វាង​ភាគី​អ៊ុយក្រែន និង​រុស្ស៊ី​ នៅក្នុង​ប្រទេស​ទួរគី​ បានបញ្ចប់​នៅ​ថ្ងៃ​អង្គារ ទី២៩ ខែមីនា ប៉ុន្មានថ្ងៃមុននេះ ជាមួយនឹងសញ្ញា​វិជ្ជមាន​មួយ​ចំនួន​ នៅ​ក្នុង​កិច្ចចរចា​រយៈពេល ២ថ្ងៃ រវាងភាគីទាំងពីរ។ ប៉ុន្តែទោះបីជាកិច្ចចរចាមានសញ្ញាវិជ្ជមាន ​ការបំផ្ទុះ​​គ្រាប់បែក និង​គ្រាប់មីស៊ីល ដោយប្រទេស​រុស្ស៊ី​នៅតែបន្ដមាន បើទោះជាភាគី​រុស្ស៊ី​យល់ព្រម​កាត់​បន្ថយ​ចំនួនយោធាទីក្រុង​គៀវ និង​ទីក្រុង​ឆែនីហីវក៏ដោយ ដែលវាបានបន្ថែមឱ្យមានមន្ទិលនៅក្នុងកិច្ចចរចាលើកទី២ ព្រោះថារុស្ស៊ីមានសកម្មភាពផ្ទុយពីមាត់ដែលសន្យា៕ ដោយ៖ ខ្មែរណូត

តៃវ៉ាន់ កំពុងសិក្សាពីរបៀបតស៊ូប្រយុទ្ធរបស់អ៊ុយក្រែន ក្នុងសង្រ្គាមជាមួយរុស្ស៉ី

Khmerpress March 31, 2022 31/03/2022

(តៃប៉ិ)៖ រដ្ឋមន្រ្តីការពារតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហើបពីផែនការរបស់ក្រសួងការពាជាតិតៃវ៉ាន់ ក្នុងការបង្កើតក្រុមការងារមួយ ដើម្បីសិក្សាពីយុទ្ធសាស្រ្តរបស់អ៊ុយក្រែន ដែលអាចទប់ទល់នឹងរុស្ស៊ីបាន ហើយតៃវ៉ាន់ក៏កំពុងពិភាក្សាគ្នាអំពីបញ្ហានេះ ជាមួយសហរដ្ឋអាមេរិកផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២។ រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ លោក ឈូ គូចេង (Chiu Kuo-cheng) បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ទីក្រុងតៃប៉ិបានទាក់ទងជាមួយក្រុមភាគីបរទេស ដើម្បីពិភាក្សាអំពីសង្រ្គាមដែលកំពុងកើតឡើង ហើយបានរៀបចំក្រុមការងារជំនាញ ដើម្បីសិក្សាអំពីសង្រ្គាមនេះ។ បើតាមលោក ឈូ ប្រធានបទដែលតៃវ៉ាន់កំពុងតាមដាន រួមមានយុទ្ធសាស្រ្តប្រយុទ្ធរបស់រុស្ស៊ី និងរបៀបតស៊ូទប់ទល់របស់អ៊ុយក្រែន។ លោក Chiu បានបង្ហើបថា ការពិភាក្សាមិនត្រឹមតែត្រូវបានធ្វើឡើង រវាងតៃវ៉ាន់និងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏បានប្រព្រឹត្តទៅជាមួយបណ្តាប្រទេសដទៃទៀត ដែលមានការទាក់ទងជាទូទៅ ជាមួយតៃវ៉ាន់ផងដែរ។ គួរបញ្ជាក់ថា តៃវ៉ាន់ដែលត្រូវទីក្រុងប៉េកាំង ជាទុកជាផ្នែកមួយនៃប្រទេសចិន បានបង្កើនកម្រិតប្រកាសអាសន្នរបស់ខ្លួន ចាប់តាំងពីរុស្ស៉ីបានវាយប្រហារលើអ៊ុយក្រែន ដោយសារខ្លាចក្រែងថា ក្រុងប៉េកាំងអាចនឹងធ្វើសកម្មភាពស្រដៀងគ្នា ចំពោះដែនកោះនេះ ប៉ុន្តែមកទល់ឥឡូវ តៃវ៉ាន់ពុំបានរាយការណ៍ ពីសញ្ញាមិនប្រក្រតីណាមួយនោះទេ។ លទ្ធភាពនៃផលប៉ះពាល់ពីសង្រ្គាម, និងគំនិតយោធារបស់ចិនមកលើកោះតៃវ៉ាន់ ព្រមទាំងវិធីសាស្រ្តដែលចិនអាចបើកការវាយប្រហារលើតៃវ៉ាន់ គឺត្រូវបានក្រុមមន្រ្តីតៃវ៉ាន់ […]

សហរដ្ឋ​អាមេរិក​គ្រោង​នឹងបញ្ចេញប្រេងចំនួន ១៨០លានបារ៉ែល ក្នុងប៉ុន្មានខែខាងមុខនេះ ដើម្បីកាត់បន្ថយតម្លៃប្រេងដែលកំពុងឡើងថ្លៃខ្លាំង

Khmerpress March 31, 2022 31/03/2022

តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍មក​ថា ​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​ចាត់​វិធានការ​ថ្មី​ ដើម្បី​បញ្ចុះ​តម្លៃ​ប្រេងដែលកំពុងឡើងថ្លៃ​ខ្លាំង ក្នុងប៉ុន្មានរយៈពេលចុងក្រោយនេះ។ រដ្ឋបាលរបស់លោក បៃដិន ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការបញ្ចេញប្រេងរហូតដល់ ១៨០ លានបារ៉ែល ក្នុងប៉ុន្មានខែខាងមុខនេះ ពីឃ្លាំងប្រេងបម្រុង Strategic Petroleum Reserve របស់ខ្លួន។ ប្រសិនបើវាត្រូវបានបញ្ជាក់មែននោះ វានឹងក្លាយជាការបញ្ចេញប្រេងដ៏ធំបំផុតមិនធ្លាប់មាន ចាប់តាំងពីប្រេងបំរុងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤។ ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ បានក្លាយជាបញ្ហានយោបាយដ៏សំខាន់នៅក្នុងសហរដ្ឋអាមេរិក មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិ ក្នុងខែវិច្ឆិកាឈានជិតមកដល់។ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម សេតវិមានបាននិយាយថា លោក ចូ បៃដិន នឹងថ្លែងសុន្ទរកថានៅម៉ោង ១៣:៣០ នាទី ម៉ោងក្នុងស្រុក (១៧:៣០ GMT) នៅថ្ងៃព្រហស្បតិ៍នេះ ស្តីពី «សកម្មភាពរបស់រដ្ឋបាលរបស់គាត់ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការឡើងថ្លៃតម្លៃថាមពល ដោយសារប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងបញ្ចុះតម្លៃហ្គាស  សម្រាប់​គ្រួសារ​ជនជាតិ​អាមេរិក​»​។ ជម្រាបដែរថា សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​អង្រួន​ទីផ្សារ​ថាមពល​ពិភពលោក នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ​ជុំវិញ​ក្តី​បារម្ភ​ថា​ ការ​ផ្គត់ផ្គង់​ថាមពលទាំងនោះនឹង​ត្រូវ​កាត់​ផ្ដាច់៕ ដោយ៖ ខ្មែរណូត

ចិនបន្តបិទខ្ទប់តំបន់សំខាន់ៗក្នុងក្រុងសៀងហៃ ខណៈតួលេខអ្នកឆ្លងកូវីដកើនឡើង ៣ដង

Khmerpress March 31, 2022 31/03/2022

ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា អាជ្ញាធរចិនបានបន្តធ្វើការបិទខ្ទប់តំបន់សំខាន់ៗជាច្រើនបន្ថែមទៀតនៅក្នុងទីក្រុងសៀងហៃដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ខណៈគិតត្រឹមពេលនេះវិធានការបិទខ្ទប់ក្រុងសៀងហៃដំណាក់កាលទី ១ បានឈានចូលមកដល់ថ្ងៃទី ៤ ហើយ។ យ៉ាងណាក្តី លទ្ធផលនៃការអនុវត្តវិធានការបិទខ្ទប់នេះបានបង្ហាញឡើងក្នុងរូបភាពមួយខុសពីការរំពឹងទុកយ៉ាងខ្លាំង ពោលគឺតួលេខអ្នកឆ្លងថ្មីនៅក្នុងទីក្រុងហិរញ្ញវត្ថុដ៏សំខាន់របស់ចិនមួយនេះបានកើនឡើងគុណនឹង ៣ បើធៀបទៅនឹងរយៈពេលកន្លងមក។ គួររម្លឹកជូនថា សៀងហៃជាក្រុងដែលមានពលរដ្ឋកំពុងរស់នៅប្រមាណជា ២៦លាននាក់ ហើយតាមគម្រោងគឺអាជ្ញាធរចិននឹងការបិទខ្ទប់ក្រុងមួយនេះជាពី ២ដំណាក់កាល ដើម្បីធ្វើតេស្តទ្រង់ទ្រាយចំពោះប្រជាពលរដ្ឋទាំងអស់ក្នុងគោលបំណងកាត់ផ្តាច់ប្រភពនៃការចម្លងមេរោគ។ នៅក្នុងដំណាក់កាលទី ១គឺអាជ្ញាធរចិននឹងធ្វើការបិទខ្ទប់តំបន់នៅតាមបណ្ដោយទន្លេ Huangpu ក្នុងរយៈពេល ៩ថ្ងៃដោយគិតចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយបន្ទាប់មកនឹងបន្តបិទខ្ទប់តំបន់ភាគលិចទន្លេ Huangpu ក្នុងរយៈ ៥ថ្ងៃ ដែលជាការបិទខ្ទប់ដំណាក់កាលទី ២។ សូមបញ្ជាក់ជូនផងដែរថា នៅថ្ងៃពុធ ទី៣០ ម្សិលមិញនេះអាជ្ញាធរចិនបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេសចំនួន ៥,៦៥៦នាក់ ដែលជាចំនួនអ្នកឆ្លងដ៏ច្រើនមួយសម្រាប់ចិនផងដែរ៕ ដោយ៖ ខ្មែរណូត

រុស្ស៊ីយ៉ាប់ហើយ ខណៈរដ្ឋាភិបាលជប៉ុន នឹង​ដំឡើង​ពន្ធលើការនាំចូលរបស់​រុស្ស៊ី ថែមទាំងដកចេញពីឋានៈ​ពាណិជ្ជកម្ម​អនុគ្រោះទៀត

Khmerpress March 31, 2022 31/03/2022

រដ្ឋាភិបាលជប៉ុនគ្រោងនឹងដាក់ពង្រាងច្បាប់មួយ ដែលនឹងដំឡើងពន្ធលើការនាំចូលរបស់រុស្ស៊ីមួយចំនួន និងដកទីក្រុង​ម៉ូស្គូ​ចេញ​ពី​ឋានៈ​ជា “ប្រទេស​ដែល​ពេញចិត្ត​បំផុត” ឬ “ឋានៈពាណិជ្ជកម្មអនុគ្រោះ” ដែលនេះជាផ្នែកមួយនៃការដាក់ទណ្ឌកម្មបន្ថែមលើការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ សេចក្តីព្រាងច្បាប់ វិសោធនកម្មនេះ នឹងត្រូវបង្ហាញដល់សម័យប្រជុំពិសេសនាពេលបច្ចុប្បន្ននេះ ដោយនៅពេលដែលសេចក្ដីព្រាងច្បាប់នេះក្លាយជាច្បាប់ ពន្ធលើត្រី salmon និងពងត្រី salmon របស់រុស្ស៊ីនឹងកើនឡើងពី ៣.៥ ភាគរយទៅ ៥ភាគរយ។ ចំពោះ​ក្តាម​វិញ​ពន្ធ​មាន​ចាប់ពី​ ៤​ភាគរយ​ទៅ​ ៦​ភាគរយ​។ ដោយឡែកពន្ធលើផលិតផលឈើភាគច្រើននឹងកើនឡើងពី ៤.៨ ភាគរយទៅ ៨ភាគរយ ហើយអត្រាខ្ពស់ជាងនេះត្រូវបានគេរំពឹងថានឹងមានរហូតដល់ចុងខែមីនាឆ្នាំក្រោយ។ ទោះជាយ៉ាងណាក្ដី វិធានការដែលបានស្នើឡើង នឹងមិនប៉ះពាល់ដល់ឧស្ម័នធម្មជាតិរាវ ធ្យូងថ្ម ប្រេងឆៅ និងលោហៈដ៏មានតម្លៃ palladium ទេ ព្រោះវាមិនមានពន្ធ។ គួរបញ្ជាក់ផងដែរថា ឋានៈ “ប្រទេសដែលពេញចិត្តបំផុត” គឺជាគោលការណ៍មួយដែលបានកំណត់ដោយអង្គការពាណិជ្ជកម្មពិភពលោក។ជាមួយគ្នានេះ ជប៉ុន​កំពុង​ចាត់​វិធានការ​រួម​ជាមួយ​ក្រុម​ប្រទេស​ចំនួន​ប្រាំពីរ​ផ្សេង​ទៀត ដើម្បី​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​រុស្ស៊ី៕ ដោយ៖ ខ្មែរណូត

ឥណ្ឌូនេស៊ីស្នើឲ្យមានការផ្តល់ជំនួយវ៉ាក់សាំងកូវីដ ដែលមានអាយុកាលប្រើប្រាស់វែង ក្រោយរកឃើញវ៉ាក់សាំងជាង ១០លានដូសបានហួសសុពលនៃការប្រើប្រាស់

Khmerpress March 31, 2022 31/03/2022

ឥណ្ឌូនេស៊ី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌូនេស៊ីបានឲ្យដឹងកាលពីថ្ងៃពុធ ទី៣០ ខែមីនា ម្សិលមិញថា មានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៩លានដូសដែលកំពុងមាននៅស្តុកក្នុងប្រទេសឥណ្ឌូនេស៊ីបានហួសកាលបរិច្ឆេទនៃការប្រើប្រាស់ហើយ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន​​ Channel News Asia បានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំង ៩លានដូសនោះគឺជាវ៉ាក់សាំងជំនួយ ដែលមានសុពលភាពនៃប្រើប្រាស់ក្នុងរយៈពេលខ្លី ពោលគឺកាលបរិច្ឆេទនៃការប្រើប្រាស់របស់ពួកវាមានរយៈពេលខ្លីតាំងពីពេលផលិតមកម្លេះ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះឥណ្ឌូនេស៊ីនៅមានវ៉ាក់សាំងដែលមានសុពលភាពនៃការប្រើប្រាស់ខ្លីចំនួន ១,៥លានដូសទៀត ហើយពួកវានឹងត្រូវខូចប្រើលែងកើតនៅខែក្រោយនេះផងដែរ។ ក្រោយជួបប្រទះបញ្ហាដូចបានជម្រាបជូនខាងលើនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌូនេស៊ីបានជូនដំណឹងទៅកាន់កម្មវិធីផ្តល់វ៉ាក់សាំងសកល COVAX និងបានស្នើសុំឲ្យផ្តល់ជំនួយវ៉ាក់សាំងណាដែលមានអាយុកាលនៃការប្រើប្រាស់វែងមកកាន់ឥណ្ឌូនេស៊ី ព្រោះបើផ្តល់ជូនវ៉ាក់សាំងដែលមានអាយុកាលខ្លីគឺឥណ្ឌូនេស៊ីមិនអាចប្រើប្រាស់ទាន់ពេលវេលានោះទេ៕ ដោយ៖ ខ្មែរណូត