ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក លុបចោលការធ្វើតេស្ដមីស៊ីល ICBM ដោយសារភាពតានតឹងនុយក្លេអ៊ែរជាមួយរុស្ស៊ី

Khmerpress April 2, 2022 02/04/2022

(វ៉ាស៊ីនតោន)៖ យោធាអាមេរិក បានសម្រេចលុបចោលការធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីប មីនុតមែន ៣ (Minuteman III) ដែលខ្លួន បានគ្រោងទុក ដើម្បីបន្ធូរបន្ថយភាពតានតឹងនុយក្លេអ៊ែរជាមួយរុស្ស៊ី អំលុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២។ Reuters ដោយផ្អែកលើប្រភពផ្ដាច់មុខពីកងទ័ពអាមេរិកនៅថ្ងៃសុក្រសប្ដាហ៍នេះ បានឱ្យដឹងទៀតថាមន្ទីរបញ្ចកោណបានប្រកាសពន្យារ ការធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីបខាងលើកាលពីថ្ងៃទី២ ខែមីនាកន្លងទៅ បន្ទាប់ពីរុស្ស៊ីដាក់កងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនឱ្យស្ថិតក្នុង លក្ខណៈប្រុងជើងការខ្ពស់។ បើតាមទីក្រុងវ៉ាស៊ីនតោន ពេលវេលានោះពិតជាមានសារៈសំខាន់ដែលទាំងអាមេរិក និងរុស្ស៊ីត្រូវប្រុងប្រយ័ត្ន ពីហានិភ័យនៃការគណនាខុស ហើយចាត់វិធានាការចាំបាច់នានាដើម្បីបន្ធូរបន្ថយហានិភ័យទាំងនោះ។ ចំណែកឯ កាលបរិច្ឆេទថ្មីនៃការធ្វើ តេស្ដមិនទាន់ត្រូវបានឱ្យដឹងនៅឡើយទេ។ គួរបញ្ជាក់ថា Minuteman III ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ គឺជាមីស៊ីលបាលិស្ទីគអន្តរទ្វីបដែលជាផ្នែកមួយដ៏សំខាន់នៃ យុទ្ធសាស្ត្រយោធាអាមេរិក។ មីស៊ីលនេះអាចបាញ់បានក្នុងចម្ងាយ ៩,៦៦០គីឡូម៉ែត្រឡើងទៅ និងអាចធ្វើដំណើរក្នុងល្បឿន ២៤,០០០គីឡូម៉ែត្រក្នុងមួយម៉ោង៕ ផ្តល់សិទ្ធិដោយ៖ freshnews

វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនៅស្រីលង្កា នាំឲ្យផ្ទុះបាតុកម្មហិ.ង្សា ជុំវិញការដឹកនាំរបស់ប្រធានាធិបតី

Khmerpress April 1, 2022 01/04/2022

(កូឡុំបូ)៖ ប៉ូលិសក្នុងរដ្ឋធានីស្រីលង្កា បានសម្រេចដកបម្រាមគោចរចេញវិញ នៅថ្ងៃសុក្រនេះ បន្ទាប់ពីមានការតវ៉ាដោយហិង្សា ដែលមនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួន ហើយប៉ូលិសមួយចំនួនបានរងរបួស នៅក្បែរគេហដ្ឋានរបស់ប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាផាស្កា (Gotabaya Rajapaksa) ជុំវិញដំណោះស្រាយចំពោះវិបត្តិសេដ្ឋកិច្ចក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស្រីលង្កា លោក ប្រាសាណា រ៉ាណាទូង (Prasanna Ranatunge) បានប្រាប់សន្និសីទសារព័ត៌មានថា «បញ្ហាចម្បងដែលស្រីលង្កាកំពុងប្រឈមមុខគឺកង្វះខាតរូបិយបណ្ណបរទេស ហើយនៅពេលដែលមានការតវ៉ាបែបនេះទៀត នឹងរឹតតែធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ហើយបង្កផលវិបាកកាន់តែខ្លាំងដល់សេដ្ឋកិច្ច»។ លោក Ranatunge បន្តថា «គោលជំហររបស់រដ្ឋាភិបាល គឺប្រជាពលរដ្ឋមានសិទ្ធិតវ៉ា ប៉ុន្តែគួរតែមានលក្ខណៈស្ថាបនា, អ្វីដែលបានកើតឡើងកាលពីម្សិលមិញនេះ គឺផ្ទុយពីអ្វីដែលពួកគេគួរតែធ្វើ»។ អ្នកនាំពាក្យប៉ូលិសស្រីលង្កា លោក នីហាល ថាលឌូវ៉ា (Nihal Thalduwa) បានប្រាប់ Reuters យ៉ាងដូច្នេះថា «យើងបានចាប់ខ្លួនមនុស្ស៥៤នាក់ ជុំវិញភាពចលាចលកាលពីយប់មិញ។ យានជំនិះរបស់យោធានិងប៉ូលិសជាច្រើនគ្រឿង ត្រូវបានក្រុមបាតុករដុតបំផ្លាញ រួមទាំងរថយន្តក្រុងចំនួន២ និងម៉ូតូជាច្រើនគ្រឿងផងដែរ»។ […]

ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំស្តីពីការការពារសុខភាព រួមទាំងការការពារការចម្លងវីរុសកូវីដ-១៩ អំឡុងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

Khmerpress April 1, 2022 01/04/2022

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីណែនាំស្តីពីការការពារសុខភាព រួមទាំងការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២។ នេះបើតាមសេចក្តីណែនាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ សេចក្តីណែនាំបានឲ្យដឹងថា យោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានថ្លែងនៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឱ្យប្រជាពលរដ្ឋយើងទាំងអស់ ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងឆ្នាំ២០២២នេះជាធម្មតា បន្ទាប់ពីមានការខកខានអស់រយៈពេល ២ឆ្នាំ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹកពញ្ញាក់ស្មារតី និងជំរុញលើកទឹកចិត្ត ឱ្យមានការចូលរួមរបស់បុគ្គលគ្រួសារ និងសហគមន៍ ព្រមទាំងប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់សូមរួមគ្នាបន្តអនុវត្តនូវវិធានការចាំបាច់នានា ដើម្បីការពារសុខភាពរួមទាំងការការពារការចម្លងវីរុសវីដ-១៩ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ២០២២នេះប្រកបដោយសុវត្ថិភាពនិងភាពរីករាយក្នុងក្រុមគ្រួសារ៕ ខាងក្រោមនេះ ជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៖ ផ្តល់សិទ្ធិដោយ៖ freshnews

ប៉ូលីសទីក្រុង Los Angeles ត្រៀមនឹងចាប់ខ្លួនតារាសម្ដែង Will Smith ជុំវិញទង្វើរបស់គាត់នៅលើឆាកប្រគល់ពានរង្វាន់ Oscar កាលពីពេលថ្មីៗនេះ

Khmerpress April 1, 2022 01/04/2022

ផលិតកររបស់កម្មវិធីពានរង្វាន់ Oscar គឺលោក Will Packer បាននិយាយថា ប៉ូលីសនៃទីក្រុង Los Angeles បានត្រៀមរួចជាស្រេច ដើម្បីនឹងចាប់ខ្លួនតារាសម្ដែង Will Smith បន្ទាប់ពីគាត់បានទះកំផ្លៀងតារាកំប្លែង Chris Rock នៅលើឆាកប្រគល់ពានរង្វាន់របស់ស្ថាប័នមួយនេះ។ លោក Smith អាយុ ៥៣ឆ្នាំ ប្រឈមមុខនឹងច្បាប់ចំពោះទង្វើរបស់គាត់ នៅពេលដែលតារាសម្ដែងរូបនេះ មានការប៉ះទង្គិចគ្នាជាមួយលោក Rock ជុំវិញការនិយាយពាក្យមិនសមរម្យរបស់លោក Rock មកលើនាង Jada Pinkett ដែលជាភរិយារបស់លោក Smith កាលពីថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។ តារា​សម្ដែងលោក Will Smith បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ផ្ទាល់នៅក្នុងកម្មវិធី ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញ​សាល Dolby Theatre ក្នុង​ទីក្រុង Los Angeles នៅ​ពេល​ដែល​គាត់​បានដើរ​លើ​ឆាក ហើយ​ទះកំផ្លៀងលោក Rock ខណៈដែលលោក Rock កំពុងធ្វើជាពិធីកររបស់កម្មវិធី។ ក្រោយទះកំផ្លៀងលោក Chris Rock រួចហើយនោះ លោក […]

រដ្ឋាភិបាលថៃបានប្រកាសពីអ្វីដែលអនុញ្ញាត និងហាមឃាត់ នៅអំឡុងពិធីបុណ្យសង្ក្រាន្តនាពេលឆាប់ៗនេះ

Khmerpress April 1, 2022 01/04/2022

រដ្ឋាភិបាលថៃបានប្រកាសថា ការធ្វើដំណើររវាងខេត្តនានាត្រូវបានអនុញ្ញាតក្នុងអំឡុងពិធីបុណ្យសង្ក្រាន្ត ប៉ុន្តែអ្នកដែលមានហានិភ័យ គួរធ្វើតេស្តអង់ទីហ្សែនរហ័ស (ATK) មុនពេលធ្វើដំណើរ។ សេចក្តីប្រកាសរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺ COVID-19 (CCSA) ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ហើយបានចុះផ្សាយក្នុង Royal Gazette កាលពីថ្ងៃព្រហស្បតិ៍។ វាបានបន្ថែមថា មនុស្សស្ថិតនៅក្នុងក្រុមដែលមានហានិភ័យ ជាពិសេសមនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាពរ៉ាំរ៉ៃ គួរតែត្រូវបានចាក់វ៉ាក់សាំងពេញលេញប្រឆាំងនឹងជំងឺ COVID-19 រួមទាំងការចាក់ដូសជំរុញ ដើម្បីការពារការឆ្លងជំងឺ ​COVID-19 ក្នុងអំឡុងពេលជួបជុំគ្រួសារ។ ជាមួយគ្នានេះ CCSA ក៏បានអនុញ្ញាតឱ្យមានសកម្មភាពបុណ្យសង្រ្កាន្តផងដែរ នៅតាមតំបន់ដែលកំណត់ដោយការិយាល័យសុខភាពសាធារណៈខេត្ត។ សកម្មភាពដែលត្រូវបានអនុញ្ញាត រួមមាន៖ ការស្រង់ទឹកលើរូបព្រះពុទ្ធ និងព្រឹទ្ធាចារ្យ ការសំដែងវប្បធម៌ ការប្រគុំតន្ត្រី និងក្បួនដង្ហែ។ ព្រឹត្តិការណ៍ទាំងអស់ត្រូវតែបំពេញតាមស្តង់ដារកំណត់តាម Covid Free Setting របស់រដ្ឋាភិបាល រួមទាំងការពាក់ម៉ាស់ចាំបាច់ ការពិនិត្យ និងកំណត់ចំនួនអ្នកចូលរួម (១នាក់ ក្នុង ៤ម៉ែត្រការ៉េ)។ ការលក់ ឬការទទួលទានគ្រឿងស្រវឹង នឹងត្រូវហាមឃាត់នៅក្នុងតំបន់មានសកម្មភាព។ ចំណែកការ​បាញ់​ទឹក​តាម​ទី​សាធារណៈ ​នៅ​ក្រៅ​តំបន់​ដែល​កំណត់​ដោយ​អាជ្ញាធរ​ខេត្ត​ក៏​ត្រូវ​ហាមឃាត់​ដែរ។ ការ​ប៉ាត​ម្សៅ​លើ​មុខ​ និង​លេងពពុះសាប៊ូ […]

អ្នកជំនាញ IT ព្យាករណ៍ថា ថៃនឹងប្រឈមបញ្ហាខ្វះខាតកុំព្យូទ័រលើទីផ្សារនៅពាក់កណ្តាលឆ្នាំនេះ

Khmerpress April 1, 2022 01/04/2022

ថៃ៖ អ្នកជំនាញផ្នែកព័ត៌មានវិទ្យាម្នាក់បានព្យាករណ៍ថា នៅអំឡុងពាក់កណ្តាលឆ្នាំ ២០២២នេះ ប្រទេសថៃត្រូវប្រឈមនឹងបញ្ហាមួយគឺភាពខ្វះខាតកុំព្យូទ័រនៅលើទីផ្សារ ខណៈបញ្ហានេះនឹងធ្វើឲ្យតម្លៃកុំព្យូទ័រត្រូវកើនឡើងខ្ពស់ផងដែរ។ បើតាមការចុះផ្សាយរបស់ការសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី១ ខែមេសានេះបានបញ្ជាក់ថា អ្នកជំនាញរូបនេះគឺលោក Chukkrit Watcharasaksilp ជាប្រធានផ្នែកលក់និងទីផ្សាររបស់ក្រុមហ៊ុ​ន Advice ដែលជាក្រុមហ៊ុនលក់ផលិតផលបច្ចេកវិទ្យាដ៏ធំបំផុតមួយនៅក្នុងប្រទេសថៃ។ អ្នកជំនាញរូបនេះបានបន្តថា មូលហេតុដែលជម្រុញឲ្យកើតមានបញ្ហាខាងលើនេះមានដូចជា អាជ្ញាធរចិនបានបិទខ្ទប់ក្រុងសំខាន់ៗជាច្រើនដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ហើយកត្តានេះបានធ្វើប៉ះពាល់ដល់ការផលិតកុំព្យូទ័រនិងគ្រឿងបន្លាស់កុំព្យូទ័រសម្រាប់ផ្គត់ផ្គង់មកកាន់ប្រទេសថៃយ៉ាងខ្លាំង។ កត្តាផ្សេងទៀតមានដូចជា តម្លៃលុយបាតបានធ្លាក់ចុះព្រោះប្រទេសថៃខ្លួនឯងក៏កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដែរ ខណៈបញ្ហាសង្គ្រាមនៅអ៊ុយក្រែន-រុស្ស៊ីក៏មានចំណែកខ្លះដែរ ដ្បិតសង្គ្រាមបានធ្វើឲ្យតម្លៃសាំងនៅលើទីផ្សារឡើងថ្លៃ ហើយពេលសាំងឡើងថ្លៃតម្លៃនៃការដឹកជញ្ជូនក៏ត្រូវឡើងខ្ពស់ផងដែរ។ អ្នកជំនាញរូបនេះបានបញ្ជាក់ថា បញ្ហាខ្វះខាតកុំព្យូទ័រនៅលើទីផ្សារនេះនឹងកើតមានក្នុងប្រទេសថៃនៅចន្លោះពីខែ ឧសភា ដល់ខែមិថុនា ឆ្នាំ ២០២២នេះ៕ ដោយ៖ ខ្មែរណូត

ប្រទេសជប៉ុន​នឹង​ពង្រីក​ការដាក់ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​ ជុំវិញ​ការ​អភិវឌ្ឍ​មីស៊ីលរបស់ប្រទេសនេះ

Khmerpress April 1, 2022 01/04/2022

រដ្ឋាភិបាលជប៉ុននៅថ្ងៃសុក្រនេះ បានពង្រីកការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង ដោយធ្វើការបង្កកទ្រព្យសម្បត្តិរបស់អង្គការរុស្ស៊ីចំនួន ៤ និងបុគ្គលចំនួន ៩នាក់ របស់កូរ៉េខាងជើង សម្រាប់ការចូលរួមរបស់ពួកគេនៅក្នុងកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។ អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុន លោក Hirokazu Matsuno លេខាធិការខុទ្ទកាល័យបាននិយាយថា វិធានការដែលបានអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅពេលព្រឹកនេះ និងចូលជាធរមាននៅថ្ងៃដដែលនោះ ដែលវាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុន ក្នុងការដោះស្រាយបញ្ហាយ៉ាងទូលំទូលាយពាក់ព័ន្ធនឹងកូរ៉េខាងជើង៕ ដោយ៖ ខ្មែរណូត

មិននិយាយច្រើន! លោក វ្ល៉ាឌីមៀ ពូទីន ទាមទារឱ្យអ្នកទិញបរទេសបង់ប្រាក់ សម្រាប់ឧស្ម័នរុស្ស៊ីគិតជាប្រាក់ “រូប” ចាប់ពីថ្ងៃ៣១ មីនា ទៅ បើមិនបង់នឹងមិនផ្គត់ផ្គង់ឱ្យឡើយ

Khmerpress April 1, 2022 01/04/2022

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងទាមទារឱ្យអ្នកទិញបរទេសបង់ប្រាក់ សម្រាប់ឧស្ម័នរុស្ស៊ីគិតជាប្រាក់ “រូប” ចាប់ពីថ្ងៃ (៣១ មីនា) តទៅ ឬ ក្នុងករណីផ្សេងទៀតដែលត្រូវកាត់បន្ថយការផ្គត់ផ្គង់។ ការផ្លាស់ប្ដូរនេះ រដ្ឋធានីអឺរ៉ុបបានច្រានចោល ហើយទីក្រុងប៊ែរឡាំងបាននិយាយថា វាស្មើនឹង “ការបង្ខូចកេរ្តិ៍ឈ្មោះ”។ ចំណាត់ការរបស់លោក ពូទីន តាមរយៈក្រឹត្យមួយដែលបានចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍ ធ្វើឱ្យអឺរ៉ុបប្រឈមមុខនឹងការរំពឹងទុកនៃការបាត់បង់ការផ្គត់ផ្គង់ឧស្ម័នច្រើនជាងមួយភាគបី។ ប្រទេសអាឡឺម៉ង់ ដែលជាប្រទេសពឹងផ្អែកខ្លាំងបំផុតលើរុស្សី បានដាក់ដំណើរការផែនការគ្រាអាសន្ន ដែលអាចនាំទៅដល់ការរៃអង្គាសប្រាក់នៅក្នុងសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប។ ប្រធានាធិបតីរុស្ស៊ី បាននិយាយថាអ្នកទិញឧស្ម័នរុស្ស៊ី “ត្រូវតែបើកគណនីប្រាក់ “រូប” នៅក្នុងធនាគាររុស្ស៊ី។ គណនីដែលបានទូទាត់នឹងត្រូវធ្វើឡើងសម្រាប់ការចែកចាយឧស្ម័នចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ទៅ “។ ជាមួយគ្នានេះ លោកបានបន្តថា “ប្រសិនបើការទូទាត់បែបនេះមិនត្រូវបានធ្វើឡើងទេ យើងនឹងចាត់ទុកថានេះជាកំហុសរបស់អ្នកទិញ ជាមួយនឹងផលវិបាកដែលកើតឡើង។ គ្មាននរណាម្នាក់លក់អ្វីឱ្យយើងដោយឥតគិតថ្លៃនោះទេ ហើយយើងក៏នឹងមិនធ្វើសប្បុរសធម៌ផងដែរ – ពោលគឺកិច្ចសន្យាដែលមានស្រាប់នឹងត្រូវបានបញ្ឃប់”។ គួរបញ្ជាក់ផងដែរថា ការនាំចេញថាមពលគឺជាមធ្យោបាយដ៏មានឥទ្ធិពលបំផុតរបស់លោកពូទីន ខណៈដែលលោកព្យាយាមវាយបកប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិចដែលដាក់លើធនាគាររុស្ស៊ី ក្រុមហ៊ុនពាណិជ្ជករ និងសហការីនៃវិមានក្រឹមឡាំង ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ជាមួយគ្នានេះដែរ ការសម្រេចចិត្តរបស់ពូទីនក្នុងការអនុវត្តការទូទាត់ប្រាក់ “រូប” បានជំរុញរូបិយប័ណ្ណរុស្ស៊ីដែលបានធ្លាក់ចុះដល់កម្រិតទាបជាមិនធ្លាប់មាន បន្ទាប់ពីការលុកលុយកាលពីថ្ងៃទី២៤ […]

សហរដ្ឋអាមេរិក ណែនាំជាថ្មីឱ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីរុស្ស៊ី និងអ៊ុយក្រែន ជាបន្ទាន់

Khmerpress April 1, 2022 01/04/2022

(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានប្រកាសជាថ្មី ឱ្យពលរដ្ឋអាមេរិកទាំងអស់ដែល កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៉ី និងអ៊ុយក្រែន គួរតែចាកចេញជាបន្ទាន់ ដោយបារម្ភថាពួកគេអាចនឹងត្រូវបានឃុំខ្លួន និងធ្វើបាបដោយមន្ត្រីសន្តិសុខរុស្ស៊ី ដោយសារបញ្ហាសញ្ជាតិរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក នេត ប្រាយ (Ned Price) ធ្វើប្រកាសខាងលើនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅក្នុងតំបន់ Foggy Bottom នៃទីក្រុងវ៉ាស៉ីនតោន។ លោកបញ្ជាក់ថា «ពលរដ្ឋអាមេរិកទាំងអស់ ដែលកំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន គួរតែចាកចេញជាបន្ទាន់»។ លោក Price បានបន្ថែមថា ការណែនាំអំពីការធ្វើដំណើររបស់សហរដ្ឋអាមេរិកត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បីឆ្លុះបញ្ចាំងពី «របាយការណ៍» ដែលថា មន្ត្រីសន្តិសុខរុស្ស៊ីអាចនឹង «ឃុំខ្លួន ឬធ្វើបាប» ពលរដ្ឋអាមេរិក ដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន និងរុស្ស៊ី។ បើតាមលោក Price សហរដ្ឋអាមេរិកបានមើលឃើញពីការបំពានលើសមភាព សេរីភាពបញ្ចេញមតិ និងសិទ្ធិមនុស្ស» ពីសំណាក់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ […]

ចិនកំពុងអភិវឌ្ឍន៍ឧបករណ៍ធ្វើតេស្តកូវីដថ្មីមួយដែលមានប្រសិទ្ធភាពខ្ពស់ជាងឧបករណ៍តេស្តរហ័សនិងត្រូវការពេលខ្លីជាងការធ្វើតេស្តដោយម៉ាស៊ីនធំ

Khmerpress April 1, 2022 01/04/2022

ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្តចិនកំពុងតែអភិវឌ្ឍន៍ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ-១៩ ថ្មីមួយ ដែលអាចផ្តល់លទ្ធផលលឿនជាងការធ្វើតេស្តដោយម៉ាស៊ីនធំ និងអាចផ្តល់លទ្ធផលជាក់លាក់ជាងការប្រើប្រាស់ឧបករណ៍តេស្តរហ័ស។ បើតាមក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Wuhan បានបញ្ជាក់ថា ឧបករណ៍សម្រាប់ធ្វើតេស្តរកជំងឺកូវីដ-១៩ថ្មីនេះគឺជាប្រភេទឧបករណ៍ពិនិត្យសំណាកយកចេញពីបំពង់កអ្នកជំងឺ ហើយវាអាចផ្តល់លទ្ធផលក្នុងរយៈពេលក្រោម ២០នាទី។ ក្រុមអ្នកវិទ្យាសាស្រ្តបានបន្តថា ឧបករណ៍នេះនឹងត្រូវដាក់លក់ក្នុងតម្លៃថោកជាងឧបរកណ៍តេស្តរហ័សដែលគេកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះ ខណៈវាមានសមត្ថភាពខ្ពស់ជាងឧបករណ៍តេស្តរហ័សក្នុងការបញ្ជាក់ថាសំណាកអ្នកជំងឺពិតជាវិជ្ជមានកូវីដ-១៩ឬក៏អត់។ បើតាមក្រុមអ្នកវិទ្យាសាស្រ្តចិនបានបង្ហាញសុទិដ្ឋិនិយមថា ឧបរកណ៍តេស្តថ្មីនេះនឹងត្រូវបានគេប្រើប្រាស់ជំនួសឲ្យការធ្វើតេស្តដោយម៉ាស៊ីនធំនៅពេលអនាគត ហើយវានឹងជួយសម្រួលការងាររបស់ក្រុមបុគ្គលិកសុខាភិបាលចំពោះការងារកូវីដបានយ៉ាងច្រើនផងដែរ។ សូមបញ្ជាក់ជូនថា ឧបករណ៍តេស្តថ្មីនេះមិនទាន់ដាក់លក់ជាផ្លូវការនៅឡើយទេ ហើយគិតត្រឹមពេលនេះវាកំពុងស្ថិតនៅក្នុងដំណាក់កាលពិសោធន៍នៅឡើយជាមួយលទ្ធផលដែលគេអាចជឿជាក់បានខ្ពស់បំផុត៕ ដោយ៖ ខ្មែរណូត