ព័ត៌មានអន្តរជាតិ

ចិន បញ្ជូនយោធា និងគ្រូពេទ្យ ទៅកាន់ទីក្រុងសៀងហៃ ដើម្បីជួយធ្វើតេស្តរកកូវីដ-១៩ ដល់ប្រជាជន ២៦លាននាក់

Khmerpress April 4, 2022 04/04/2022

(សៀងហៃ)៖ ប្រទេសចិនបានបញ្ជូនយោធា និងបុគ្គលិកសុខាភិបាល រាប់ពាន់នាក់ទៅកាន់ទីក្រុងសៀងហៃ ដើម្បីជួយអនុវត្តការធ្វើតេស្តរក មេរោគ COVID-19 សម្រាប់ប្រជាជនចំនួន ២៦លាននាក់ ដែលនេះជាការឆ្លើយតបផ្នែកសុខភាពសាធារណៈដ៏ធំបំផុតមួយមិនធ្លាប់មាន។ នេះ បើយោងតាមការចះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២។ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ កងទ័ពរំដោះប្រជាជនចិន (PLA) បានបញ្ជូនបុគ្គលិកពេទ្យច្រើនជាង ២,០០០នាក់ មកពី កងទ័ពជើងគោក និងជើងទឹក រួមទាំងកងកម្លាំងគាំទ្រផ្នែកភស្ដុភារ ទៅកាន់ទីក្រុងសៀងហៃ។ តាមការប៉ាន់ប្រមាណបុគ្គលិកសុខាភិបាល ដែលមកពីខេត្តជាំងស៊ូ (Jiangsu), ហ្ស៊េជាំង (Zhejiang) និងប៉េកាំង មានចំនួនសរុបលើសពី ១០,០០០នាក់។ ដោយឡែក គ្រាន់តែនៅក្នុងខេត្តហ៊ូប៉ី (Hubei) កងទ័ពរំដោះប្រជាជនចិន បានបញ្ជូនបុគ្គលិកពេទ្យជាង ៤,០០០នាក់ ទៅកាន់ទីនោះ ជាកន្លែងដែល COVID-19 ត្រូវបានរកឃើញមុនគេក្នុង ទីក្រុងវូហាន (Wuhan)។ គួរបញ្ជាក់ថា ទីក្រុងសៀងហៃ ដែលបានអនុវត្តវិធានការបិទខ្ទប់ជាពីរដំណាក់កាល កាលពីថ្ងៃចន្ទសប្តាហ៍មុន បានពង្រីកវិសាលភាពនៃវិធានការនេះលើប្រជាជនទាំងអស់របស់ខ្លួនឱ្យស្នាក់នៅក្នុងផ្ទះបណ្ដោះអាសន្ន ខណៈមានរបាយការណ៍ពីការឆ្លង COVID-19 គ្មានរោគសញ្ញា […]

អ៊ុយក្រែន ចង់បានលុយរបស់រុស្ស៊ីដែលត្រូវបានបង្កកទុកនៅបរទេស យកមកកសាងប្រទេសរបស់ខ្លួនឡើងវិញបន្ទាប់ពីសង្គ្រាម

Khmerpress April 4, 2022 04/04/2022

(កៀវ)៖ ទេសាភិបាលធនាគារកណ្តាលអ៊ុយក្រែនបាននិយាយថា ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបង្កកនៅបរទេស គួរតែត្រូវប្រើប្រាស់ដើម្បីកសាងអ៊ុយក្រែនឡើងវិញបន្ទាប់ពីសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២២។ លោក Kyrylo Shevchenko បានប្រាប់ BBC ថា «តម្រូវការសម្រាប់លុយសម្រាប់ការសាងសង់អ៊ុយក្រែនឡើងវិញនឹងមានទំហំធំធេង។ វាអាចត្រូវបានបំពេញតាមរយៈប្រាក់កម្ចី និងជំនួយពីអង្គការអន្តរជាតិនានា ព្រមទាំងជំនួយផ្ទាល់ពីប្រទេសផ្សេងៗ។ ទោះយ៉ាងណាក៏ដោយ ការផ្តល់ហិរញ្ញប្បទានមួយភាគធំគឺត្រូវការជាចាំបាច់ ដើម្បីទទួលបានសំណងពីអ្នកឈ្លានពាន រួមទាំងមូលនិធិដែលបច្ចុប្បន្ន ត្រូវបានបង្កកនៅក្នុងប្រទេសសម្ព័ន្ធមិត្តរបស់យើង»។ គួរបញ្ជាក់ថា ភាគច្រើននៃទុនបម្រុងរូបិយប័ណ្ណបរទេសចំនួន៦៣០ពាន់លានដុល្លារអាមេរិករបស់រុស្ស៊ីដែលរក្សាទុកនៅបរទេស ត្រូវបានបង្កកដោយប្រសិទ្ធភាព ដោយទណ្ឌកម្មពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕ ផ្តល់សិទ្ធិដោយ៖ freshnews

អ៊ុយក្រែនចោទថា រុស្ស៊ីប្រើមីស៊ីលវាយប្រហារលើទីក្រុងចំនួន២ ស្ថិតនៅភាគកណ្ដាលនៃប្រទេស

Khmerpress April 2, 2022 02/04/2022

(ល្វីវ)៖ អភិបាលតំបន់ប៉ុលតាវ៉ា (Poltava) បាននិយាយថា មីស៊ីលរបស់រុស្ស៊ីបានវាយប្រហារលើទីក្រុងចំនួនពីរ ស្ថិតនៅភាគកណ្ដាលនៃ ប្រទេសអ៊ុយក្រែន នៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងអគារលំនៅដ្ឋានមួយចំនួន។ នេះបើយោងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២។ លោក ឌីមីទ្រី លូនីន (Dmitry Lunin) ធ្វើការអះអាងខាងលើ នៅក្នុងសារមួយបង្ហោះលើនៅលើបណ្ដាញទំនាក់ទំនងសង្គម។ លោកបញ្ជាក់ដូច្នេះថា «មីស៊ីលបានវាយប្រហារ អគារមួយកន្លែងរួមទាំងហេដ្ឋារចនាសម័្ពន្ធជុំវិញ ទាំងយប់ ហើយការវាយប្រហារជាច្រើនផ្សេងទៀតលើទីក្រុង បានបន្តនៅពេលព្រឹក»។ លោកបន្តថាភ្លាមៗ នៅមិនទាន់មានសេចក្តីរាយណ៍អំពីការស្លាប់ និងរបួសដែលអាចកើតឡើងនោះទេ។ រុស្ស៊ីកន្លងមក បានបដិសេធចំពោះការចោទប្រកាន់ថា ខ្លួនបានការកំណត់គោលដៅលើជនស៊ីវិលក្នុងសង្រ្គាមដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ហៅថា «ប្រតិបត្តិការយោធាពិសេស» ចាប់តាំពីថ្ងៃទី២៤ ខែកុម្ភៈមក។ គួរបញ្ជាក់ថា Poltava គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងសំខាន់ៗផ្សេងទៀតរបស់អ៊ុយក្រែន និងជារដ្ឋធានីនៃតំបន់ Poltava ដែលស្ថិតនៅ ភាគខាងកើត ទីក្រុងកៀវ (Kyiv) និងទីក្រុង គ្រីមិនឈុគ […]

តារាសម្ដែង Will Smith បានលាឈប់ពី Oscars Academy ក្រោយរឿងចម្រូងចម្រាសជាមួយតារាកំប្លែង Chris Rock

Khmerpress April 2, 2022 02/04/2022

តារាសម្តែងអាមេរិក Will Smith បានលាលែងពីកម្មវិធី Oscars Academy បន្ទាប់ពីរឿងរ៉ាវចម្រូងចម្រាស ដែលគាត់បានទះកំផ្លៀងតារាកំប្លែង Chris Rock នៅលើឆាករបស់កម្មវិធីនេះកាលពីសប្ដាហ៍មុន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ លោកបានបង្ហោះសារមួយថា៖«សកម្មភាពរបស់ខ្ញុំ នៅឯកម្មវិធីពានរង្វាន់ Academy Awards លើកទី៩៤ គឺគួរឱ្យតក់ស្លុត ឈឺចាប់ និងមិនអាចលើកលែងទោសបាន»។ គួររំលឹកដែរថា លោក Will Smith បានទះកំផ្លៀងលោក Chris Rock នៅនឹងមុខមហាជន ហើយនៅថ្ងៃដដែលនោះ លោកក៏ទទួលពានរង្វាន់តារាសម្តែងល្អបំផុត សម្រាប់តួនាទីរបស់គាត់នៅក្នុងរឿង «King Richard» ដែលគាត់ដើរតួជាឪពុករបស់តារាវាយកូនបាល់ Venus និង Serena Williams។ លោក Smith បាននិយាយថា៖«បញ្ជីនៃអ្នកដែលខ្ញុំបានធ្វើឱ្យឈឺចាប់គឺមានវែងណាស់ ដែលរួមមាន៖ Chris គ្រួសាររបស់គាត់ មិត្តភ័ក្តិ និងមនុស្សជាទីស្រឡាញ់របស់ខ្ញុំ អ្នកចូលរួមទាំងអស់ និងទស្សនិកជនទូទាំងពិភពលោក»។ លោកបន្ថែមថា៖«ខ្ញុំបានក្បត់ការជឿទុកចិត្តរបស់ Academy ។ ខ្ញុំបានបំពាក់មុខបេក្ខភាព និងអ្នកឈ្នះផ្សេងទៀត នៅក្នុងឱកាសរបស់ពួកគេដើម្បីអបអរសាទរ និងការទទួលបានការអបអរសាទរចំពោះការងារដ៏អស្ចារ្យរបស់ពួកគេ។ ខ្ញុំខូចចិត្ត»។ […]

លោក ចូ បៃដិន បាននិយាយថា ប្រទេសចំនួន ៣០ បន្ថែមទៀត នឹងសហការជាមួយសហរដ្ឋអាមេរិក ក្នុងការបញ្ចេញប្រេងបម្រុងដើម្បីដោះស្រាយទីផ្សារថាមពល

Khmerpress April 2, 2022 02/04/2022

ប្រធានាធិបតីលោក ចូ បៃដិន កាលពីថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២ បាននិយាយថា ប្រទេសជាង ៣០ បានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការបញ្ចេញប្រេងបម្រុងរបស់ពួកគេ ដើម្បីព្យាយាម និងដោះស្រាយទីផ្សារថាមពលពិភពលោក ដែលបានធ្លាក់ចុះចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក បៃដិន បាននិយាយនៅក្នុងសុន្ទរកថាពីសេតវិមានថា៖«នៅព្រឹកនេះ ប្រទេសជាង ៣០ មកពីជុំវិញពិភពលោក បានកោះប្រជុំវិសាមញ្ញមួយ ហើយបានយល់ព្រមលើការដាក់ចេញប្រេងបម្រុង រាប់សិបលានបារ៉ែលបន្ថែមលើទីផ្សារ»។ លោក Hidechika Koizumi ប្រធានផ្នែកកិច្ចការអន្តរជាតិនៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន បាននិយាយថា ប្រទេសជាសមាជិកនៃទីភ្នាក់ងារថាមពលអន្តរជាតិ មិនបានយល់ព្រមលើបរិមាណ ឬពេលវេលា សម្រាប់ការចេញផ្សាយនៅក្នុងកិច្ចប្រជុំបន្ទាន់របស់ពួកគេនោះទេ។ លោក Koizumi បានប្រាប់អ្នកយកព័ត៌មានថា៖«ដោយគិតពីស្ថានភាពបច្ចុប្បន្ន … អ្នកចូលរួមក្នុងកិច្ចប្រជុំ IEA បានយល់ព្រមលើការបញ្ចេញប្រេងបន្ថែមដោយខ្លួនឯង ប៉ុន្តែពួកគេមិនអាចយល់ស្របលើបរិមាណសរុប និងការបែងចែកនៃប្រទេសនីមួយៗឡើយ»។ លោកបាននិយាយថា សេចក្តី​លម្អិត​អាច​ត្រូវ​បាន​យល់​ព្រម ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​ក្រោយ ឬ​អំឡុងពេលនោះ៕ ដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិក នឹងធ្វើការជាមួយសម្ព័ន្ធមិត្ត ដើម្បីបញ្ជូនរថក្រោះសូវៀត ឱ្យអ៊ុយក្រែន, នេះបើតាម New York Times

Khmerpress April 2, 2022 02/04/2022

(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក New York Times នៅថ្ងៃសុក្រសប្ដាហ៍នេះបានរាយការណ៍ថាទីក្រុងវ៉ាស៊ីនតោន នឹងសហការជាមួយ សម្ព័ន្ធមិត្តដើម្បីប្រគល់រថក្រោះសល់ពីអតីតសម័យសហភាពសូវៀតទៅឱ្យអ៊ុយក្រែន យកទៅពង្រឹងសមត្ថភាពយោធាការពារទឹកដីរបស់ខ្លួន នៅក្នុងតំបន់ដុនបាស់ (Donbas)។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២។ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ New York Times បានឱ្យដឹងទៀតថាការបញ្ជូន រថក្រោះខាងលើទៅឱ្យអ៊ុយក្រែន អាចនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ តបតាមការស្នើសុំរបស់លោក ហ្សេលេនស្គី។ ប៉ុន្តែ មន្ត្រីរូបនេះដដែល មិនបានបញ្ជាក់ថាតើនឹងមានរថក្រោះប៉ុន្មានគ្រឿងត្រូវបញ្ជូនទៅឱ្យអ៊ុយក្រែន ហើយថាតើមានប្រទេសណាខ្លះដែលចូលរួមក្នុងផែនការ នេះនោះទេ។ ចំណែកឯ មន្ទីរបញ្ចកោណក៏មិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយដែរ។ គួរបញ្ជាក់ថា បើតាមមន្ត្រីអាមេរិកខាងលើ, រថក្រោះអាចនឹងជួយឱ្យអ៊ុយក្រែនមានសមត្ថភាពវាយប្រហារក្នុងរយៈចម្ងាយឆ្ងាយលើកងទ័ពរុស្ស៊ី នៅក្នុងតំបន់ដុនបាស់ នៃភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន ដែលជាប់ព្រំដែនរុស្ស៊ី។ ម្យ៉ាងវិញទៀត បើក្លាយជាការពិតមែន នោះវាគឺជាលើកដំបូង បំផុតដែលសហរដ្ឋអាមេរិក បញ្ជូនរថក្រោះឱ្យអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក៕ ផ្តល់សិទ្ធិដោយ៖ freshnews

ផ្លែស្រកានាគ និងផលិតផលកសិកម្មមួយចំនួនរបស់វៀតណាម សុខចិត្តដាក់លក់ថោកៗ ដោយសារនាំចេញទៅចិនមិនកើត

Khmerpress April 2, 2022 02/04/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ឪឡឹក ផ្លែស្រកានាគ និងផលិតផលកសិកម្មផ្សេងទៀតកំពុងត្រូវបានលក់ក្នុងតម្លៃ ៣,០០០-៨០០០ ដុង (០.១៣-០.៣៥ ដុល្លារ) ក្នុងមួយគីឡូក្រាមនៅទីក្រុងហូជីមិញ និងហាណូយ ចាប់តាំងពីស្ថានភាពនាំចេញរបស់ចិននៅតែបន្តអាក្រក់ទៅៗ។ នៅក្នុងសង្កាត់ 12 របស់ទីក្រុង ហូជីមិញ, Binh Thanh, Go Vap និងទីក្រុងផ្សេងទៀត ឃើញថាអ្នកលក់ផ្លែឈើជាច្រើនបានដាក់លក់ជាហូរហែរនៅតាមចិញ្ចើមផ្លូវដោយលក់ក្នុងតម្លៃទាបបំផុត។ ជាកក់ស្ដែង លោក Cuong អ្នកលក់នៅស្រុក Tan Binh បាននិយាយថា “ជាធម្មតាឪឡឹកប្រភេទនេះត្រូវបានលក់ក្នុងតម្លៃ ២៥,០០០ ដុង (១.០៩ ដុល្លារ) ក្នុងមួយគីឡូក្រាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែនៅឆ្នាំនេះ យើងលក់វាក្នុងតម្លៃតែពាក់កណ្តាលប៉ុណ្ណោះ ដោយសារកសិករមិនអាចនាំចេញបាន”។ ទន្ទឹមនឹងនេះដែរ អាជីវករ​ម្នាក់​នៅ​ស្រុក Go Vap បាន​និយាយ​ថា គាត់​លក់​ស្ទើរតែ​មិន​បាន​ប្រាក់​ចំណេញ​ទេ ដោយសារ​តម្លៃ​ដឹក​ជញ្ជូន​ខ្ពស់។ គួរបញ្ជាក់ផងដែរថា ការកកស្ទះកុងតឺន័រ​ជាច្រើនគ្រឿងនៅ​ព្រំដែន​ចិន​បាន​អូសបន្លាយ​អស់​រយៈពេល​បី​ខែ​មក​ហើយ ដោយ​បង្ខំ​ឱ្យ​អ្នកបើកបរ​ត្រឡប់​ទៅ​ក្រុង​វិញ ហើយ​លក់ទំនិញក្នុង​តម្លៃ​ពាក់កណ្តាល ឬ​មួយ​ភាគ​បី​នៃ​តម្លៃ​នាំ​ចេញ ។ ជាមួយគ្នានេះនៅក្នុងខេត្ត Lang Son […]

សហរដ្ឋអាមេរិក ប្រកាសផ្ដល់កញ្ចប់ជំនួយសន្តិសុខបន្ថែម ៣០០លានដុល្លារ ឱ្យអ៊ុយក្រែន

Khmerpress April 2, 2022 02/04/2022

(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិក នឹងផ្ដលកញ្ចប់ជំនួយសន្តិសុខបន្ថែមមានទំហំទឹកប្រាក់ ៣០០លានដុល្លារ ឱ្យអ៊ុយក្រែន ក្នុងនោះ មានបញ្ចូលទាំងប្រព័ន្ធគ្រាប់រ៉ុក្កែតបំពាក់ឡាស៊ែរ, ដ្រូន និងសេវារូបភាពប្រព័ន្ធផ្កាយរណបជាដើម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក ចន ឃឺប៊ី (John Kirby) បានគូសបញ្ជាក់ដូច្នេះថា «ការសម្រេចចិត្តនេះបានបង្ហាញពីការប្ដេជ្ញាចិត្តឥតងាករេ របស់សហរដ្ឋអាមេរិកចំពោះ ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ដើម្បីដល់គាំទ្រកិច្ចខិតប្រឹងប្រែងដ៏ក្លាហានរបស់ពួកគេក្នុងការប្រយុទ្ធតស៊ូនៅក្នុង សង្រ្គាមរបស់រុស្ស៊ី»។ គួរបញ្ជាក់ថា កញ្ចប់ជំនួយបន្ថែមខាងលើ នឹងធ្វើឱ្យជំនួយដែលសហរដ្ឋអាមេរិកបានផ្ដល់ឱ្យអ៊ុយក្រែន កើនដល់ ១.៦ពាន់លានដុល្លារ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន ផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក៕ ផ្តល់សិទ្ធិដោយ៖ freshnews

អាជ្ញាធរចិនសម្រេចធ្វើតេស្តកូវីដ-១៩ ចំពោះសត្វត្រីដែលកំពុងដាក់លក់លើទីផ្សារ

Khmerpress April 2, 2022 02/04/2022

ចិន៖ អាជ្ញាធរចិនបានដាក់ចេញនូវវិធានការតឹងរឹងជាច្រើនដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតយ៉ាងខ្លាំងទៅក្នុងទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចជាតិចិន។ គួរបញ្ជាក់ជូនថា ក្នុងអំឡុងពេលនេះសៀងហៃដែលជាកន្លែងមានពលរដ្ឋរស់នៅជាង ២៦លាននាក់នោះ កំពុងស្ថិតក្នុងដំណាក់កាលបិទខ្ទប់ ខណៈក្នុងរយៈពេលនៃការបិទខ្ទប់នេះអាជ្ញាធរសុខាភិបាលចិននឹងធ្វើតេស្តរកជំងឺកូវីដ-១៩ ទ្រង់ទ្រាយចំពោះគ្រប់ប្រជាពលរដ្ឋក្នុងក្រុងទាំងអស់តែម្តង។ ចំណាត់ការមួយរបស់អាជ្ញាធរចិនដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺគេបានប្រទះឃើញក្រុមបុគ្គលិកសុខាភិបាលចិនធ្វើតេស្តរកជំងឺកូវីដ-១៩ ចំពោះត្រី ដែលគេកំពុងដាក់លក់នៅក្នុងទីផ្សារ។ យ៉ាងណាក្តី លទ្ធផលធ្វើតេស្តចំពោះត្រីគឺអវិជ្ជមាន ហើយក្រុមបុគ្គលិកសុខាភិបាលចិនហាក់មិនបានបង្ហាញពីសញ្ញាគ្រោះថ្នាក់ចំពោះការរាតត្បាតជំងឺកូវីដ-១៩ តាមរយៈសត្វត្រីឡើយ។ លោកអ្នកអាចទស្សនាសកម្មភាពធ្វើតេស្តសត្វត្រីនេះតាមរយៈវីដេអូខាងក្រោម៖ ដោយ៖ ខ្មែរណូត

អ្នកវិទ្យាសាស្រ្តព្រមានពីការរកឃើញមេរោគកូវីដ-១៩ ថ្មីប្រភេទ XE ដែលជាការបញ្ចូលគ្នារវាងមេរោគអូមីក្រុងប្រភេទ BA.1 និង BA.2

Khmerpress April 2, 2022 02/04/2022

អង្គការសុខភាពពិភពលោកបានព្រមានពីការរកឃើញមេរោគនៃជំងឺកូវីដ-១៩ ថ្មីមួយប្រភេទទៀត ដែលជាមេរោគកូនកាត់នៃវ៉ារ្យ៉ង់អូមីក្រុងមានឈ្មោះថា XE នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Live Mint។ ទន្ទឹមនឹងការរកឃើញមេរោគថ្មីនេះ ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញមេរោគនៃជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីជាច្រើនប្រភេទផ្សេងទៀតផងដែរ មានដូចជាប្រភេទ  XD, XE និង XF ដែលសុទ្ធតែជាប្រភេទមេរោគកូនកាត់​ ឬមេរោគបញ្ចូលគ្នារវាងមេរោគកូវីដ-១៩ ជំនាន់មុន។ ប្រភពខាងលើបានបញ្ជាក់ថា មេរោគនៃជំងឺកូវីដ-១៩ ប្រភេទ XE គឺមេរោគបញ្ចូលគ្នារវាងមេរោគអូមីក្រុងប្រភេទ BA.1 និង  BA.2 ត្រូវបានរកឃើញដំបូងនៅក្នុងចក្រភពអង់គ្លេសកាលពីថ្ងៃ ទី១៩ ខែមករាកន្លងទៅ ខណៈមេរោគនេះអាចបង្កគ្រោះថ្នាក់ខ្លាំងជាងមេរោគកូវីដ-១៩ បំប្លែងខ្លួនអូមីក្រុងប្រភេទ BA.2 ១០%។ នៅចំពោះមុខការរកឃើញមេរោគនៃជំងឺកូវីដ-១៩ ថ្មីទាំងអស់នេះ ក្រុមអ្នកវិទ្យាសាស្រ្តបានព្រមានថា មេរោគកូវីដ-១៩ ប្រភេទ XE អាចនឹងបង្កគ្រោះថ្នាក់សម្រាប់ពិភពលោកជាថ្មីម្តងទៀត ប្រសិនបើគេមិនព្យាយាមទប់ស្កាត់វានោះទេ៕ ដោយ៖ ខ្មែរណូត