ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ ក្នុងឆ្នាំ២០២២នេះ, នេះបើតាមរបាយការណ៍ថ្មីមួយរបស់សហរដ្ឋអាមេរិក

Khmerpress March 9, 2022 09/03/2022

(វ៉ាស៊ីនតោន)៖ របាយការណ៍ថ្មីមួយរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគ អន្តរទ្វីប ICBM ឡើងវិញ នៅក្នុងឆ្នាំ២០២២នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២។ បើតាមរបាយការណ៍ខាងលើដដែល ដែលចេញផ្សាយដោយការិយាល័យនៃនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជឿជាក់យ៉ាតមុតមាំថាអាវុធនុយក្លេអ៊ែរ គឺជាយ័ន្តការពារមួយមិនអាចខ្វះបានចំពោះរបបដឹកនាំរបស់លោក ហើយយល់ថា កូរ៉េខាងជើងនឹងត្រូវបានគេទទួលស្គាល់ជាមហាអំណាចនុយក្លេអ៊ែរ នៅពេលអនាគត។ គួរបញ្ជាក់ថា ចាប់តាំងពីខែមករា ដើមឆ្នាំ២០២២មក កូរ៉េខាងជើងបានដឹកនាំការធ្វើតេស្ដអាវុធចំនួន៩លើក មកហើយ ក្នុងនោះរួមមានទាំង មីស៊ីលល្បឿនលឿនជាងសំឡេង និងមីស៊ីលបាលិស្ទីគរយៈចម្ងាយមធ្យមដែលទីក្រុងព្យុងយ៉ាង មិនធ្លាប់បានធ្វើតេស្ដឡើយចាប់តាំងពីចុងឆ្នាំ២០១៧មក៕ ផ្តល់សិទ្ធិដោយ៖ freshnews

អ៊ុយក្រែនប្រកាសថា៖ «ជនបរទេសដែលចូលរួមប្រយុទ្ធ ដើម្បីអ៊ុយក្រែន នឹងមានសិទ្ធិទទួលបានសញ្ជាតិ»

Khmerpress March 9, 2022 09/03/2022

(កៀវ)៖ អនុរដ្ឋមន្រ្តីនៃមហាផ្ទៃអ៊ុយក្រែន លោក យេវហេន យេននីន (Yevhen Yenin) បាននិយាយកាលពីថ្ងៃអង្គារ៍សប្តាហ៍នេះថា ជនបរទេសដែលស្ម័គ្រចិត្តជួយប្រយុទ្ធដើម្បីអ៊ុយក្រែន នឹងមានសិទ្ធិទទួលបានសញ្ជាតិអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។ សារព័ត៌មានអ៊ុយក្រែន Ukrinform បានដកស្រង់សម្តីរបស់លោក យេននីន ថា អ៊ុយក្រែន កំពុងបង្កើតកងកម្លាំងអន្តរជាតិមួយដើម្បីការពារទឹកដី ដែលរួមមានជនបរទេស ដែលចង់ចូលរួមក្នុងការតស៊ូប្រឆាំងនឹងការវាប្រហាររបស់រុស្ស៊ី និងការពារសន្តិសុខពិភពលោក។ លោក យេននីន បានបន្ថែមថា ចំនួនអ្នកស្ម័គ្រចិត្តបរទេសកំពុងកើនឡើង ហើយអ្នកទាំងអស់នោះនឹងចុះកិច្ចសន្យា, ទទួលបានលិខិតឆ្លងដែនយោធា ដែលនឹងជំនួសដោយលិខិតអនុសញ្ញាតការស្នាក់នៅ របស់ពួកគេ។ នៅពេលខាងមុខទៀតនោះ ប្រសិនបើជនបរទេសទាំងនេះ ចង់ក្លាយជាពលរដ្ឋអ៊ុយក្រែន ច្បាប់របស់យើងនឹងផ្តល់មធ្យោបាយ ឱ្យពួកគេ។ គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា យុទ្ធជនបរទេសដំបូង ក្នុងចំណោម ១៦,០០០នាក់ កំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីចូលរួមប្រយុទ្ធជាមួយរុស្ស៊ី។ ស្ថានទូតអ៊ុយក្រែន ត្រូវគេដឹងថា បានជួយជ្រើសរើសអ្នកប្រយុទ្ធបរទេស ដែលអ្នកខ្លះមិនធ្លាប់ទទួលការហ្វឹកហ្វឺនយោធាពីមុនមកទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

សមត្ថកិច្ចបញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធការក្លែងបន្លំឯកសារកឹបកេងលុយរដ្ឋរាប់លានដុល្លារ តាមរយៈការធ្វើឯកសារបង់ពន្ធ

Khmerpress March 9, 2022 09/03/2022

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ សមត្ថកិច្ចនគរបាលនាយដ្ឋានសន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ សហការជាមួយនាយកដ្ឋានពន្ធដារ បានបញ្ជូនខ្លួនជនសង្ស័យចំនួន៤នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចំណាត់ការតាមច្បាប់ពាក់ពន្ធរឿង ក្លែងបន្លំឯកសារកឹបកេងលុយរដ្ឋរាប់លានដុល្លារតាមរយៈធ្វើឯកសារបង់ពន្ធ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ នៅស្នាក់ការក្រុមហ៊ុន ដែលស្ថិតនៅផ្លូវលេខ១៥០ ផ្ទះលេខ២៥១C សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទៅតាម អំណាចដីការបង្គាប់ឲ្យឆែកឆេរលេខ០២ក .ដ.ឆ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ របស់លោក តាំង ស៊ុន ឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមហ៊ុន (Fedtix business solution co.ltd ) ហ្វេតថាក់ប៊ីហ្សនេសសឹលូសិន ឯ.ក ជាភ្នាក់ងារសេវាកម្មពន្ធដារ ត្រូវបានកម្លាំងនគរបាលនាយដ្ឋានសន្តិសុខផ្ទៃ ក្នុងនៃក្រសួងមហាផ្ទៃ សហការជាមួយនាយកដ្ឋានពន្ធដារ បានចុះឆែកឆេរ ដើម្បីរុករកវត្ថុតាង ដែលម្ចាស់ក្រុមហ៊ុនដែលគេអះអាងថា ជាមន្រ្តីពន្ធដារបានក្លែងបន្លំឯកសារកឹបកេងលុយរដ្ឋរាប់លានដុល្លារតាមរយៈធ្វើឯកសារបង់ពន្ធក្លែងបន្លំ។ ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត ភីន អនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ក្រោមការចូលរួមសម្របសម្រួលពីលោក ឆាយ ហុង […]

យីហោកាហ្វេលំដាប់ពិភពលោក Starbucks ប្រកាសផ្អាកសកម្មភាពអាជីវកម្មចំនួន ១៣០កន្លែង នៅក្នុងប្រទេសរុស្ស៊ី

Khmerpress March 9, 2022 09/03/2022

យីហោកាហ្វេលំដាប់ពិភពលោក Starbucks បាននិយាយកាលថ្ងៃអង្គារថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន។ រដ្ឋាភិបាលលោកខាងលិច សហព័ន្ធកីឡា និងក្រុមហ៊ុនធំៗបានកាត់បន្ថយទំនាក់ទំនងជាមួយរុស្ស៊ី ឬដោះស្រាយការដាក់ទណ្ឌកម្មលើការវាយប្រហារដែលត្រូវបានថ្កោលទោសជាអន្តរជាតិទៅលើប្រទេសជិតខាងរបស់ខ្លួន។ ក្រុមហ៊ុន Starbucks បានកត់សម្គាល់ថា “យើងបានសម្រេចចិត្តផ្អាកសកម្មភាពអាជីវកម្មទាំងអស់នៅក្នុងប្រទេសរុស្ស៊ី រួមទាំងការដឹកជញ្ជូនផលិតផលរបស់ Starbucks ទាំងអស់” ដែលពីមុនបាននិយាយថា ខ្លួនមានហាងចំនួន ១៣០ នៅក្នុងប្រទេសរុស្ស៊ី ដែលគ្រប់គ្រងទាំងស្រុង និងដំណើរការដោយដៃគូដែលមានអាជ្ញាប័ណ្ណ។ នាយកប្រតិបត្តិរបស់ Starbucks លោក Kevin Johnson បានសរសេរថា ដៃគូដែលមានអាជ្ញាប័ណ្ណរបស់ខ្លួន “បានយល់ព្រមផ្អាកប្រតិបត្តិការហាងភ្លាមៗ ហើយនឹងផ្តល់ការគាំទ្រដល់បុគ្គលិកជិត ២,០០០ នាក់នៅក្នុងប្រទេសរុស្ស៊ី ដែលពឹងផ្អែកលើ Starbucks សម្រាប់ជីវភាពរស់នៅរបស់ពួកគេ”។ គួរបញ្ជាក់ផងដែរថា ការប្រកាសរបស់ Starbucks បានកើតឡើងនៅថ្ងៃតែមួយដែល McDonald’s បានប្រកាសពីការផ្អាកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ដោយសារសម្ពាធកំពុងកើនឡើង និងការអំពាវនាវបង្កឱ្យមានផលប៉ះពាល់បានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្រោម hashtags ដូចជា #BoycottMcDonalds៕ ដោយ៖ ខ្មែរណូត

លោក ហ្សេលេនស្គី ស្នើឱ្យអង់គ្លេសផ្ដល់ជំនួយ និងការគំាទ្របន្ថែមដល់អ៊ុយក្រែន

Khmerpress March 9, 2022 09/03/2022

(ឡុងដ៍)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) នៅថ្ងៃអង្គារ៍សប្តាហ៍នេះ បានអំពាវនាវឲ្យចក្រភពអង់គ្លេស ជួយអ៊ុយក្រែនបន្ថែមទៀត ក្នុងការប្រយុទ្ធជាមួយរុស្ស៊ី ហើយដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូឱ្យកាន់តែខ្លាំងទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២។ ថ្លែងទៅកាន់សភាអង់គ្លេស លោកហ្សេលេនស្គី បានលើកឡើងពីការវិវន្តន៍នៃស្ថានភាព ក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារ និងបង្ហាញរបាយការណ៍ពីប្រភេទសពា្វវុធរបស់រុស្ស៊ី. ការស្លាប់របស់ជនស៊ីវិល, រួមទាំងបញ្ហាកង្វះអាហារ និងទឹកសម្រាប់មនុស្សជាច្រើន។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Jonhson) ផងដែរដែលបាននាំមុខក្នុងការ ស្វែងរក និងផ្តល់ជំនួយ ខណៈដែលលោកអំពាវនាវដល់អង់គ្លេស និងប្រទេសលោកខាងលិចឱ្យបន្តកិច្ចការងារនេះតទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

កាន់តែក្ដៅ! ជប៉ុន ដាក់ទណ្ឌកម្មទៅលើពាណិជ្ជករ និងមន្រ្តីរុស្ស៊ីចំនួន ២០នាក់បន្ថែមទៀត

Khmerpress March 9, 2022 09/03/2022

ជប៉ុន​បាន​ដាក់​ទណ្ឌកម្ម​លើ​ជនជាតិ​រុស្សី​ ២០​នាក់​បន្ថែម​ទៀត រួម​ទាំង​ពាណិជ្ជករ និង​មន្ត្រី​ដោយសារ​ស្ថានការណ៍​ជុំវិញ​អ៊ុយក្រែន និង​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី នេះ​បើ​យោង​តាម​បញ្ជី​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ក្រសួង​ការ​បរទេស​ជប៉ុន​កាល​ពី​ថ្ងៃ​អង្គារ។ បញ្ជីនេះរួមមានអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov អនុប្រធានទីមួយនៃរដ្ឋបាលប្រធានាធិបតីលោក Sergey Kiriyenko អនុប្រធានរដ្ឋបាលប្រធានាធិបតីលោក Dmitry Kozak និងជាប្រធាន Chechnya Ramzan Kadyrov ។ បញ្ជីនេះក៏រួមបញ្ចូលពាណិជ្ជកររុស្ស៊ី រួមទាំងបងប្អូន Rotenberg, Gennady Timchenko និង Alisher Usmanov ។ មិនតែប៉ុណ្ណោះទណ្ឌកម្ម​ក៏​ប៉ះពាល់​ដល់​ស្ថាប័ន​ពីរ​ដែរ​ គឺ​ទីភ្នាក់ងារ​ស្រាវជ្រាវ​អ៉ីនធឺណិត និង​ក្រុមហ៊ុន​យោធា​ឯកជន Wagner។ លើសពីនេះ ប្រទេសជប៉ុនបានចេញផ្សាយបញ្ជីទណ្ឌកម្មបន្ថែមលើប្រទេសបេឡារុស្ស ដែលរួមមានបុគ្គលចំនួន 12 និងក្រុមហ៊ុន និងអង្គការបេឡារុស្សចំនួន ១០៕ ដោយ៖ ខ្មែរណូត​

រុស្ស៊ីបញ្ចេញឈ្មោះប្រទេសមួយចំនួនដែលខ្លួនចាត់ទុកថាជាប្រទេស “អមិត្ត”

Khmerpress March 9, 2022 09/03/2022

រុស្ស៊ី៖ គិតចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈមកគឺវាមានរយៈពេលប្រមាណជា ២សប្តាហ៍ហើយ ដែលកងទ័ពរុស្ស៊ីបានឈ្លានពានចូលទៅក្នុងប្រទេសអ៊ុយក្រែន។ ឆ្លើយតបនឹងសកម្មភាពឈ្លានពាននេះ បណ្តាប្រទេសធំៗនិងស្ថាប័នកំពូលៗជាច្រើនបានសម្រេចដាក់ទណ្ឌកម្មនិងសម្ពាធទៅកាន់រដ្ឋាភិបាលរុស្ស៊ីតាមរូបភាពផ្សេងៗដើម្បីឲ្យរុស្ស៊ីបញ្ឈប់សកម្មភាពឈ្លានពានរបស់ខ្លួន។ យ៉ាងណាក្តី រដ្ឋាភិបាលរុស្ស៊ីហាក់មិនមានការភ័យខ្លាចចំពោះការដាក់ទណ្ឌកម្មទាំងអស់នោះទេ​ ហើយផ្ទុយទៅវិញកាលពីដើមសប្តាហ៍នេះរុស្ស៊ីបានសម្រេចបញ្ចេញបញ្ជីឈ្មោះប្រទេសមួយចំនួនដែលរុស្ស៊ីចាត់ទុកថាជាប្រទេស “អមិត្ត” របស់ខ្លួនទៀតផង។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន AA បានឲ្យដឹងថា ប្រទេស “អមិត្ត” របស់រុស្ស៊ីទាំងនោះរួមមាន ប្រទេសអាល់បានី អង់ដូរ៉ា អូស្ត្រាលី ចក្រភពអង់គ្លេស រួមមាន ជេស៊ី អង់ហ្គីឡា កោះ British Virgin កោះ Gibraltar រដ្ឋសមាជិកសហភាពអឺរ៉ុប អ៊ីស្លង់ កាណាដា លីចតេនស្ទីន មីក្រូនេស៊ី ម៉ូណាកូ នូវែលសេឡង់ ន័រវែស កូរ៉េខាងត្បូង សាន់ម៉ារីណូ ម៉ាសេដូនខាងជើង សិង្ហបុរី សហរដ្ឋអាមេរិក តៃវ៉ាន់ អ៊ុយក្រែន ម៉ុងតេណេហ្គ្រោ ស្វីស និងប្រទេសជប៉ុន។ សូមបញ្ជាក់ជូនផងដែរថា គិតត្រឹមពេលនេះការឈ្លានពានរបស់រុស្ស៊ីបានបណ្តាលឲ្យមានមនុស្ស ៣៥៤នាក់បានស្លាប់បាត់បង់ជីវិត មនុស្ស ៧៥៩នាក់ត្រូវរងរបួស និងមានពលរដ្ឋអ៊ុយក្រែនជាង […]

កូរ៉េខាងត្បូង រកឃើញអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃលើស ៣០០,០០០នាក់ ជាលើកដំបូង ដោយសារអូមីក្រុង

Khmerpress March 9, 2022 09/03/2022

(សេអ៊ូល)៖ ទីភ្នាក់ងារកូរ៉េខាងត្បូងសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺ (KDCA ) នៅថ្ងៃពុធនេះបានរាយការណ៍ពីការកត់ត្រាចំនួនអ្នកឆ្លង COVID-19 ប្រចាំថ្ងៃ ៣៤២,៤៤៦នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ចំពោះមុខការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីអូមីក្រុង (Omicron)។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២។ បើតាម KDCA ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ អ្នកជំងឺ COVID-19 ចំនួន ១៥៨ ក៏ត្រូវបានគេរាយការណ៍ថាបានស្លាប់ផងដែរ។ បូកបញ្ចូលតួលេខថ្មីទាំងនេះ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 សរុបនៅកូរ៉េខាងត្បូងកើនដល់ ៥,២១២,១១៨នាក់ ក្នុងនោះស្លាប់ ៩,៤៤០នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: ទីបំផុតប្រធានាធិបតីអាមេរិក លោក បៃដិន ប្រកាសហាមឃាត់ការនាំចូលប្រេង និងឧស្ម័នពីប្រទេសរុស្ស៊ី

Khmerpress March 9, 2022 09/03/2022

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសហាមឃាត់ការនាំចូលប្រេង ឧស្ម័ន និងផលិតផលផ្សេងទៀតពីរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន ABC News នៅមុននេះបន្តិចនាថ្ងៃអង្គារ ទី០៨ ខែមីនា ឆ្នាំ២០២២។ លោក ប្រធានាធិបតីបាននិយាយថា វិធានការនេះមានន័យថា «ប្រជាជនអាមេរិកបានចាត់វិធានការដ៏មានឥទ្ធិពលមួយទៀត ចំពោះការដឹកនាំរបស់លោក ពូទីន»។ លោកបន្ថែមថា «យើងនឹងមិនក្លាយជាផ្នែកមួយ នៃការចូលរួមឧបត្ថម្ភធនធានដល់សង្រ្គាមរបស់ពូទីនទេ….ទោះបីជាមានការភ័យខ្លាចចំពោះការកើនឡើង នៃតម្លៃប្រេង និងឧស្ម័នក៏ដោយ»។ គួរបញ្ជាក់ថា ចំណាត់ការនេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យតម្លៃសាំង និងថាមពលផ្សេងទៀតឡើងខ្ពស់ខ្លាំងនៅក្នុងសហរដ្ឋអាមេរិក និងទូទាំងពិភពលោក៕ ផ្តល់សិទ្ធិដោយ៖ freshnews

McDonald’s បិទហាងរបស់ខ្លួនទាំងអស់ដែលមាន ៨៥០ទីតាំងនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីមានការរិះគន់

Khmerpress March 9, 2022 09/03/2022

(បរទេស)៖ ក្រុមហ៊ុន McDonald’s Corp. បានបិទជាបណ្ដោះអាសន្ននូវទីតាំងទាំងអស់របស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ដែលមានរហូតដល់ ៨៥០កន្លែង បន្ទាប់ពីមានការរិះគន់កាន់តែខ្លាំងថា ក្រុមហ៊ុនផ្ដល់សេវាកម្មអាហាររហ័សមួយនេះ មិនព្រម ចូលរួមនៅក្នុងសកម្មភាពប្រឆាំងរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយរបសស់សារព័ត៌មាន Bloomberg នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២។ នាយកប្រតិបត្តិក្រុមហ៊ុន McDonald’s លោក Chris Kempczinski បាននិយាយនៅក្នុងលិខិតមួយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុននឹងបន្តបង់ប្រាក់ឱ្យបុគ្គលិករបស់ខ្លួនចំនួន ៦២,០០០នាក់នៅក្នុងប្រទេសរុស្ស៊ី បើទោះបីជាការហាងទាំងអស់ត្រូវបានបិទជាបណ្ដោះអាសន្នក៏ដោយ។ McDonald’s ក៏បានបិទទីតាំងចំនួន ១០០ របស់ខ្លួនជាបណ្តោះអាសន្នក្នុងប្រទេសអ៊ុយក្រែន ហើយបន្តបើកប្រាក់ឈ្នួលដល់បុគ្គលិករបស់ខ្លួននៅទីនោះដូចគ្នាផងដែរ។ នាយកប្រតិបត្តិរូបនេះបានបន្តទៀតថា ចំពោះការបើកដំណើរការវិញនេះ គឺត្រូវរង់ចាំមើលស្ថានភាពសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយនៅដំណាក់កាលនេះគឺមិនអាចទស្សន៍ទាយដឹងមុនពីស្ថានការណ៍ឡើយ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអឺរ៉ុប និងសហរដ្ឋអាមេរិកកំពុងផ្អាកប្រតិបត្តិការកាន់តែខ្លាំងឡើងនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីការលុកលុយ ដែលបានបណ្តាលឱ្យមានការស្លាប់ជនស៊ីវិល ការលំបាក និងវិបត្តិជនភៀសខ្លួន៕ ផ្តល់សិទ្ធិដោយ៖ freshnews