ព័ត៌មានអន្តរជាតិ

ខ្លោចចិត្ត! ឪពុកអ៊ុយក្រែនយំឱបជូនដំណើរលាកូនស្រីភៀសខ្លួនចេញពីប្រទេស ដើម្បីសុវត្ថិភាព មិនដឹងថ្ងៃណាអាចជួបគ្នាវិញបាន (មានវីដេអូ)

Khmerpress February 26, 2022 26/02/2022

អ៊ុយក្រែន៖ បុរសជាពលរដ្ឋអ៊ុយក្រែនម្នាក់ត្រូវបានគេប្រទះឃើញឱបកូនស្រ្តីទាំងទឹកភ្នែក ដែលជាសកម្មភាពលាគ្នាយ៉ាងអាឡោះអាល័យបំផុតក្នុងបរិបទដែលប្រទេសអ៊ុយក្រែនកំពុងត្រូវបានរងការវាយប្រហារដោយកងកម្លាំងយោធារុស្ស៊ី។ តាមរយៈសកម្មភាពដែលគេថតបានដោយចៃដន្យនេះគេអាចសន្និដ្ឋានបានថា បុរសជាឪពុកទំនងជាបានរៀបចំឲ្យកូនស្រីនិងម្តាយភៀសខ្លួនចេញពីអ៊ុយក្រែនមួយរយៈសិនដើម្បីរក្សាសុវត្ថិភាព ខណៈរូបគាត់ត្រូវបន្តស្នាក់នៅក្នុងទឹកដីអ៊ុយក្រែន ដោយសារតែមិនអាចធ្វើដំណើរជាមួយបាន​ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Daily Mail។ គួររម្លឹកជូនថា ក្រោយមានការវាយប្រហារដោយកងកម្លាំងយោធារុស្ស៊ី រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែនបានសម្រេចដាក់ប្រទេសក្នុងគ្រាមានអាសន្ននិងអនុវត្តច្បាប់អាជ្ញាសឹករហូតដល់សង្គ្រាមជាមួយរុស្ស៊ីត្រូវបានបិទបញ្ចប់។ ក្រោមការអនុវត្តច្បាប់អាជ្ញាសឹកនេះ ពលរដ្ឋអ៊ុយក្រែនជាបុរសដែលមានអាយុចាប់ពី ១៨-៦០ឆ្នាំ ត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញក្រៅប្រទេសឡើយ។ ព្រោះហេតុផលនេះហើយ ទើបគ្រួសារដ៏កំសត់មួយនេះត្រូវបង្ខំចិត្តរស់នៅបែកគ្នាមួយរយៈសិន ខណៈពួកគេមិនដឹងច្បាស់ថាពេលណាទើបមានឱកាសអាចជួបគ្នាវិញ ឬក៏លែងមានឱកាសជួបគ្នាវិញតែម្តង។ លោកអ្នកអាចទស្សនាសកម្មភាពដ៏រំជួលចិត្តនេះដូចក្នុងវីដេអូខាងក្រោម៖ ដោយ៖ ខ្មែរណូត

BREAKING: រុស្ស៉ីព្រមានហ្វាំងឡង់និងស៊ុយអែតទុកឱ្យហើយ ប្រសិនបើហ៊ានព្យាយាមចូលជាសមាជិក NATO

Khmerpress February 26, 2022 26/02/2022

(ម៉ូស្គូ)៖ ទីក្រុងម៉ូស្គូកាលពីថ្ងៃសុក្រសប្តាហ៍នេះ បានចេញសារព្រមានធ្ងន់ៗចំពោះហ្វាំងឡង់ហើយនិងស៊ុយអែត ប្រសិនបើប្រទេសទាំងពីរ ហ៊ានព្យាយាមចូលជាសមាជិករបស់អង្គការ NATO ដោយនិយាយថាការធ្វើយ៉ាងដូច្នោះ នឹងត្រូវប្រឈមមុខជាមួយផលវិបាកធំ ទាំងផ្នែកនយោបាយនិងយោធាពីសំណាក់ប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Fox News នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ កំលុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃសុក្រម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារៀរ ហ្សាការ៉ូវ៉ា (Maria Zakharova) បានធ្វើការលើកឡើងដូចខាងលើ ស្របពេលដែលកងទ័ពរុស្ស៉ីបន្តការប្រយុទ្ធគ្នាជាមួយអ៊ុយក្រែន បន្ទាប់ពីរុស្ស៉ីបានបើកប្រតិបត្តិការយោធា ចូលទៅកាន់ប្រទេសក្បែរខាងខ្លួនមួយនេះ។ លោកស្រីអ្នកនាំពាក្យ បាននិយាយយ៉ាងដូច្នេះថា «ហ្វាំងឡង់និងស៊ុយអែត មិនគួរដើម្បីតែសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសដទៃទៀតនោះឡើយ ហើយការចូលជាសមាជិកនៃអង្គការ NATO អាចនឹងធ្វើឱ្យប្រទេសទាំងពីរ ត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ ទាំងតាមផ្នែកនយោបាយនិងយោធា»។ ការព្រមានខាងលើនេះបានកើតមានឡើង ស្របពេលដែលរុស្ស៉ីកំពុងបន្តប្រតិបត្តិការយោធាខ្លួននៅអ៊ុយក្រែន ដោយកងទ័ពរុស្ស៉ីកំពុងបន្តរុលទៅកាន់រដ្ឋធានីកៀវរបស់អ៊ុយក្រែន។ ជាយូរមកហើយ ថ្នាក់ដឹកនាំអ៊ុយក្រែនបានបង្ហាញពីបំណងចង់ចូលជាសមាជិក NATO ប៉ុន្តែរុស្ស៉ីបានសម្តែងការជំទាស់យ៉ាងដាច់អហង្ការចំពោះរឿងនេះ។ គួរបញ្ជាក់ថា អង្គការ NATO មិនបានចូលពាក់ព័ន្ធក្នុងសង្រ្គាម ដែលកំពុងផ្ទុះឡើងនៅអ៊ុយក្រែនឡើយ ហើយក៏មិនបានបញ្ជូនទ័ពឱ្យទៅជួយការពារអ៊ុយក្រែនដែរ។ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក ចូ […]

ទីបំផុតសហរដ្ឋអាមេរិក និងអឺរ៉ុបរួមគ្នាដាក់ទណ្ឌកម្មដោយផ្ទាល់ លើលោក វ៉្លាឌីមៀ ពូទីន និងមន្ត្រីកំពូលៗរុស្ស៉ីឯទៀត

Khmerpress February 26, 2022 26/02/2022

(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប បានព្រមព្រៀងរួមគ្នាដាក់ទណ្ឌកម្មដោយផ្ទាល់ ទៅលើប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងមន្ត្រីកំពូលៗនៃរដ្ឋាភិបាលរបស់លោក ក្នុងនោះក៏មានលោករដ្ឋមន្ត្រីការបរទេស សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ ការដាក់ទណ្ឌកម្មដោយផ្ទាល់លើមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់របស់ប្រទេសមួយ គឺជារឿងកម្រកើតមានជាទីបំផុត ប៉ុន្តែមិនមែនគ្មានការរំពឹងទុក ចំពោះការកើតឡើងបែបនេះឡើយ។ ចំណាត់ការរបស់សហរដ្ឋអាមេរិក និងក្រុមសម្ព័ន្ធមិត្តលោកខាងលិចនេះ បានកើតមានឡើងបន្ទាប់ពី ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានចេញបញ្ជាឲ្យកងទ័ពរបស់លោក បើកការឈ្លានពានប្រទេសអ៊ុយក្រែន ដែលត្រូវបានគេមើលឃើញថា ជាការវាយប្រហារទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានទៅលើប្រទេសអឺរ៉ុបមួយ គិតចាប់តាំងពីសម័យសង្គ្រាមលោកលើកទីពីរ។ ក្រសួងរតនាគារអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ថា «ប្រធានាធិបតី ពូទីន និងរដ្ឋមន្ត្រី ឡាវរ៉ូវ ត្រូវទទួលខុសត្រូវដោយផ្ទាល់ ចំពោះការឈ្លានពានបន្ថែមទៀត ដោយខុសច្បាប់ និងមិនញញើតរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ដែលជារដ្ឋជាប្រជាធិបតេយ្យ និងមានអធិបតេយ្យភាព»។ គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មខាងលើនេះ […]

ប្រទេសលោកខាងលិចព្រមានថា រុស្ស៊ីអាចនឹងប្រើគ្រាប់បែក “father of all bombs” ដែលជាគ្រាប់បែកដ៏មានឥទ្ធិពលមួយ ប្រសិនបើពលរដ្ឋអ៊ុយក្រែននាំគ្នាមករារាំងក្បួនយោធាឆ្ពោះទៅទីក្រុងគៀវ

Khmerpress February 26, 2022 26/02/2022

ក្រុមប្រទេសលោកខាងលិចបានព្រមានថា រុស្ស៊ីអាចនឹងប្រើប្រាស់គ្រាប់បែកដ៏ទំនើបនិងអាចសម្លាប់មនុស្សយ៉ាងសាហាវបំផុត ប្រសិនបើក្រុមពលពលរដ្ឋអ៊ុយក្រែននាំគ្នាមកបិទផ្លូវឬរារាំងក្បួនយោធារបស់ខ្លួនដែលមានគោលដៅឆ្ពោះទៅកាន់ទីក្រុងគៀវ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail នៅព្រឹកថ្ងៃសោរ៍ ទី២៦ ខែកុម្ភៈនេះ។ គ្រាប់បែកដែលគេបារម្ភថា លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងប្រើប្រាស់ដើម្បីបំបែកក្បួនរារាំងរបស់ពលរដ្ឋអ៊ុយក្រែននោះគឺជាគ្រាប់បែកភេរវកម្មដែលមានថាមពលខ្លាំងក្លាបំផុត ហើយគេតែងហៅគ្រាប់បែកប្រភេទនេះថា “father of all bombs”។ ប្រភពខាងលើបានបញ្ជាក់ថា “father of all bombs” ជាប្រភេទគ្រាប់បែក ដែលដំណើរការដោយប្រើប្រាស់អុកស៊ីសែនពីខ្យល់អុកស៊ីសែននៅជុំវិញវា ដើម្បីបង្កើតការផ្ទុះដែលមានសីតុណ្ហភាពខ្ពស់ ហើយមានសមត្ថភាពបំផ្លាញសរីរាង្គមនុស្ស និងអវៈយវៈក្នុងខ្លួនមនុស្សដែលស្ថិតក្រោមតំបន់សាយភាយនោះនឹងត្រូវបំផ្លាញចោលរហូតធ្វើឲ្យមនុស្សត្រូវស្លាប់យ៉ាងវេទនាតែម្តង។ គេនៅចាំបានថា កាលពីឆ្នាំ ២០១៧ កន្លងទៅអាមេរិកក៏ធ្លាប់ទម្លាក់គ្រាប់បែកប្រភេទនេះទៅលើទឹកដីអាហ្វហ្គានីស្ថានដែរ ដោយពេលនោះគ្រាប់បែកដ៏ទំនើបនេះត្រូវបានគេកត់សម្គាល់ឃើញថា គ្រាប់បែកមួយគ្រាប់អាចសាយភាយក្នុងរយៈចម្ងាយជាង ៣០០ ម៉ែត្រ និងសាយភាយក្នុងកម្ពស់ប្រហែល ២ម៉ែត្រពីដី ខណៈតម្លៃរ​បស់វាវិញគឺ ១៦លានដុល្លារក្នុងមួយគ្រាប់៕ ដោយ៖ ខ្មែរណូត

ប្រធានាធិបតីអ៊ុយក្រែន៖ «កងទ័ពរុស្ស៉ីនឹងប្រឹងក្រសោបយកទីក្រុងកៀវ នៅយប់នេះហើយ»

Khmerpress February 26, 2022 26/02/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelenskyy) បានថ្លែងនៅពេលរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ (ម៉ោង នៅទីក្រុងកៀវ) នេះថា កងទ័ពរុស្ស៊ីនឹងប្រឹងក្រសោបយករដ្ឋធានីកៀវ នៅកំលុងយប់នេះហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងការថ្លែងតាមខ្សែវីដេអូទៅកាន់ប្រជាជាតិ, លោក Zelenskyy បានលើកឡើងថា «ខ្ញុំត្រូវតែនិយាយដោយបើកចំហ។ យប់នេះនឹងពិបាកជាងពេលថ្ងៃ។ ទីក្រុងជាច្រើននៃប្រទេសរបស់យើង កំពុងរងការវាយប្រហារ។ ការយកចិត្តទុកជាពិសេសមានលើកៀវ… យើងមិនអាចបាត់បង់រដ្ឋធានីនោះទេ»។ លោក Zelenskyy បានថ្លែងទាំងយប់ ដោយមានមន្ត្រីរដ្ឋាភិបាលសំខាន់ៗរបស់លោក អមនៅពីក្រោយទៀតថា «ខ្ញុំសូមផ្តាំទៅកាន់អ្នកការពាររបស់យើង ទាំងប្រុសទាំងស្រីនៅគ្រប់ទិសទី៖ យប់នេះ, សត្រូវនឹងប្រើកម្លាំងទាំងអស់ដែលវាមាន ដើម្បីវាយកម្ទេចប្រព័ន្ធការពាររបស់យើង តាមរបៀបដ៏សាហាវ ឃោរឃៅ និងអមនុស្សធម៌។ យប់នេះ, ពួកគេនឹងព្យាយាមសម្រុកចូលកៀវហើយ»។ លោក Zelenskyy ក៏បានបង្ហើបផងដែរថា កាលពីថ្ងៃសុក្រ លោកបានជួបពិភាក្សាជាមួយ បណ្តាមេដឹកនាំលោកខាងលិចមួយចំនួន ក្នុងនោះមានដូចជា ប្រធានាធិបតីបារាំង, […]

ទីបំផុតអង់គ្លេសសម្រេច «បង្កកទ្រព្យសម្បត្តិទាំងអស់» របស់ប្រធានាធិបតីរុស្ស៊ីលោក ពូទីន និងរដ្ឋមន្ត្រីការបរទេសលោក ឡាវរ៉ូវ

Khmerpress February 26, 2022 26/02/2022

(ឡុងដ៍)៖ រដ្ឋាភិបាលនៃចក្រភពអង់គ្លេស នៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅទីក្រុងឡុងដ៍) បានបញ្ជាឲ្យបង្កកទ្រព្យសម្បត្តិទាំងអស់ របស់ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) ដែលមាននៅអង់គ្លេស ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ រតនាគារអង់គ្លេសបានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ ប្រឆាំងនឹងលោក ពូទីន និងលោក ឡាវរ៉ូវ ដោយបន្ថែមពួកគេទៅក្នុងបញ្ជីនៃ «ក្រុមមនុស្សមានឥទ្ធិពលនៅរុស្ស៊ី» ដែលមានទ្រព្យសម្បត្តិ និងគណនីធនាគាររបស់ពួកគេ នៅក្នុងចក្រភពអង់គ្លេស ដែលត្រូវបានបង្កករួចហើយ។ នៅមុនចំណាត់ការថ្មីខាងលើនេះកើតឡើងបន្តិច, នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន (Boris Johnson) បានប្រាប់ប្រទេសជាដៃគូរបស់លោក នៅអង្គការ NATO ថា លោកកំពុងរៀបចំផែនការដាក់ទណ្ឌកម្មក្នុងពេលឆាប់ៗ ដើម្បីប្រឆាំងនឹងលោក ពូទីន និងលោក ឡាវរ៉ូវ។ ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេសបានឲ្យដឹងទៀតថា លោក Johnson បានប្រាប់សមភាគីនានារបស់លោកថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនគឺជា «មហន្តរាយ» […]

កងទ័ពរុស្ស៉ីគ្រប់គ្រងទាំងស្រុង លើរោងចក្រនុយក្លេអ៊ែរ Chernobyl របស់អ៊ុយក្រែន

Khmerpress February 25, 2022 25/02/2022

(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា យោធារុស្ស៊ីបានគ្រប់គ្រងទាំងស្រុងហើយ លើរោងចក្រនុយក្លេអ៊ែរ ឆឺណូប៊ីល (Chernobyl) ហើយក៏បានព្រមព្រៀងជាមួយ យោធាអ៊ុយក្រែននៅទីនោះ ដើម្បីការពារសន្តិសុខរោងចក្រនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាល្ងាចថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ បើតាមក្រសួងការពាររុស្ស៊ី កម្រិតធាតុវិទ្យុសកម្មនៅក្នុងតំបន់រោងចក្រនុយក្លេអ៊ែរ Chernobyl គឺធម្មតា ហើយកម្មករក្នុងរោងចក្រនេះ ក៏កំពុងតាមដានស្ថានការណ៍យ៉ាងជាប់លាប់ផងដែរ។ ការចូលគ្រប់គ្រងរោងចក្រនុយក្លេអ៊ែរ Chernobyl គឺមិនមានការបង្ហូរឈាមឡើយ ប៉ុន្តែក៏គ្មានការបញ្ជាក់ឲ្យបានច្បាស់លាស់ដែរថា តើហេតុអ្វីបានជារុស្ស៊ី ត្រូវតែក្រសោបយកវាមកគ្រប់គ្រងឲ្យខាងតែបាននោះ។ យ៉ាងណាក៏ដោយ មន្ត្រីយោធារុស្ស៊ីដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា រុស្ស៊ីបានចាត់ទុក Chernobyl គឺជាអាវុធដែលអ៊ុយក្រែនអាចប្រើប្រាស់ ដើម្បីប្រឆាំងខ្លួនបាន។ គួរបញ្ជាក់ថា Chernobyl គឺជារោងចក្រនុយក្លេអ៊ែរដ៏ល្បីល្បាញមួយ ស្ថិតនៅភាគខាងជើងអ៊ុយក្រែន (ចម្ងាយ ១៣០គីឡូម៉ែត្រពីទីក្រុងកៀវ) ដែលធ្លាប់ជួបហេតុការណ៍ផ្ទុះដ៏អាក្រក់បំផុត កាលពីឆ្នាំ១៩៨៦ និងបានឆក់យកជីវិតកម្មករនៅទីនោះជិត ៣០នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: យោធាអ៊ុយក្រែនថា កងទ័ពរុស្ស៊ីកំពុងវាយសម្រុកចូលក្នុងតំបន់ជាយរដ្ឋធានីកៀវហើយ

Khmerpress February 25, 2022 25/02/2022

(ម៉ូស្គូ)៖ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់ បានព្រមានថា កងទ័ពរុស្ស៊ី បានប្រើរថក្រោះវាយរុលចូលមកក្នុងតំបន់ជាយរដ្ឋធានីកៀវ បន្ទាប់ពីរដ្ឋធានីមួយនេះ និងទីក្រុងជាច្រើនទៀតរបស់អ៊ុយក្រែន រងការវាយប្រហារដោយគ្រាប់មីស៊ីលនៅព្រឹកថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ លោក អាន់តុន ហេរ៉ាស់ឈិនកូ (Anton Herashchenko) ជាទីប្រឹក្សាក្រសួងមហាផ្ទៃអ៊ុយក្រែន បានឱ្យដឹងទៀតថាកងទ័ពអ៊ុយក្រែន កំពុងតស៊ូ ប្រយុទ្ធការពារទីតាំងសមរភូមិជួរមុខចំនួន៤ ហើយប្រព័ន្ធការពាររដ្ឋធានីកៀវ រួមជាមួយមីស៊ីលប្រឆាំងរថក្រោះដែលផ្ដល់ដោយសម្ព័ន្ធមិត្ត លោកខាងលិច ត្រូវបានដាក់ពង្រាយរួចជាស្រេច។ គួរបញ្ជាក់ថា កាលពីប៉ុន្មានម៉ោងមុននេះ កងទ័ពរុស្ស៊ីត្រូវបានគេរាយការណ៍កំពុងស្ថិតនៅចម្ងាយប្រហែលជា ៣២គីឡូម៉ែត្រប៉ុណ្ណោះ ពីរដ្ឋធានីកៀវ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រទេសធំៗ ២ ត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ចេញប្រេងបម្រុង ប្រសិនបើជម្លោះអ៊ុយក្រែនប៉ះពាល់ដល់ការផ្គត់ផ្គង់

Khmerpress February 25, 2022 25/02/2022

ជប៉ុន និងអូស្ត្រាលីបាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៤កុម្ភៈ) ថា ពួកគេបានរៀបចំខ្លួនដើម្បីបញ្ចេញប្រេងបម្រុងរបស់ពួកគេ រួមជាមួយនឹងប្រទេសសមាជិកដទៃទៀតនៃទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ប្រសិនបើការផ្គត់ផ្គង់សកលត្រូវបានវាយប្រហារដោយការជម្លោះរវាងរុស្ស៊ី និងប្រទេសអ៊ុយក្រែន។ ប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងធ្វើការជាមួយប្រទេសផលិត និងប្រើប្រាស់ប្រេង ហើយគាំទ្រដល់ការសម្របសម្រួលការបញ្ចេញប្រេងចេញពីស្តុកទុកក្នុងគ្រាអាសន្នរបស់ខ្លួន ប្រសិនបើមានការស្នើសុំឱ្យធ្វើដូច្នេះដោយ IEA ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីថាមពលរបស់ប្រទេសអូស្ត្រាលី លោក Angus Taylor បាននិយាយថា ទីក្រុង Canberra កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និង IEA ដើម្បីត្រួតពិនិត្យទីផ្សារប្រេង និងឧស្ម័ន មុនពេលការផ្លាស់ប្តូរណាមួយដើម្បីបញ្ចេញស្តុកតូចមួយដែលអូស្ត្រាលីកាន់កាប់នៅក្នុង US Strategic Petroleum Reserve (SPR)។ លោក Taylor បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ខណៈពេលដែលយើងមិនអាចគ្រប់គ្រងការកើនឡើងតម្លៃអន្តរជាតិទាំងនេះ យើងកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពជាមួយ IEA និងសហរដ្ឋអាមេរិក ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការចាត់វិធានការដើម្បីជួយសម្រាលសម្ពាធទាំងនេះ”។ សូមបញ្ជាក់ផងដែរថា តម្លៃប្រេងបានឡើងដល់កម្រិតខ្ពស់ ១០០ដុល្លារ ក្នុងមួយបារ៉ែលកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអនុញ្ញាតឱ្យប្រតិបត្តិការយោធានៅភាគខាងកើតអ៊ុយក្រែន៕ ដោយ៖ ខ្មែរណូត

ពលរដ្ឋនៅរុស្ស៊ីរាប់ពាន់នាក់នាំគ្នាចុះថ្នល់ធ្វើបាតុកម្មប្រឆាំងនឹងការធ្វើសង្គ្រាមរបស់កងកម្លាំងរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន

Khmerpress February 25, 2022 25/02/2022

រុស្ស៊ី៖ ពលរដ្ឋនៅក្នុងប្រទេសរុស្ស៊ីរាប់ពាន់នាក់បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មប្រឆាំងនឹងការធ្វើសង្គ្រាមរបស់កងកម្លាំងរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនដែលជាប្រទេសជិតខាងមានព្រំទល់ជាប់ជាមួយប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែកុម្ភៈនេះ។ ជាងនេះទៅទៀត ពលរដ្ឋនៅក្នុងប្រទេសរុស្ស៊ីជាច្រើននាក់សុទ្ធតែបានបង្ហាញនូវការងឿងឆ្ងល់អំពីផែនការរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ចំពោះការឈ្លានពានទៅលើអ៊ុយក្រែន ដែលជាប្រទេសកំពុងមានទំនោរគាំទ្រប្រទេសលោកខាងលិច។ ប្រភពខាងលើបានបញ្ជាក់ថា ពលរដ្ឋរាប់ពាន់នាក់ត្រូវបានគេប្រទះឃើញធ្វើការប្រមូលផ្តុំគ្នានៅទីលាន Pushkin Square កណ្តាលទីក្រុងម៉ូស្គូ ហើយពលរដ្ឋប្រមាណជា ១,០០០ នាក់ផ្សេងទៀតបានទៅប្រមូលផ្តុំគ្នានៅអតីតរដ្ឋធានីរុស្ស៊ីគឺទីក្រុង Saint Petersburg ដើម្បីសម្តែងនូវការមិនពេញរបស់ពួកគេចំពោះការវាយប្រហារប្រទេសអ៊ុយក្រែន ហើយនិន្នការដូចគ្នានេះក៏ត្រូវបានគេប្រទះឃើញកើតមាននៅតាមបណ្តាទីក្រុងសំខាន់ៗជាច្រើនផ្សេងទៀតក្នុងប្រទេសរុស្ស៊ីផងដែរ។ ឆ្លើយតបនឹងចលនាប្រឆាំងនេះ ប៉ូលិសរុស្ស៊ីបានធ្វើការចាប់ខ្លួនពលរដ្ឋជិត ១,៧០០នាក់នៅក្នុងក្រុងចំនួន ៥៣ផ្សេងគ្នារបស់រុស្ស៊ី ចាប់ខ្លួនពលរដ្ឋជាង ៩០០នាក់នៅក្នុងទីក្រុងម៉ូស្គូ និងជាង ៤០០នាក់ផ្សេងទៀតត្រូវចាប់ខ្លួននៅក្នុងទីក្រុង Saint Petersburg៕ ដោយ៖ ខ្មែរណូត