ព័ត៌មានអន្តរជាតិ

BREAKING: ប្រធានាធិបតីអ៊ុយក្រែន៖ «ខ្ញុំបានសួរទៅកាន់មេដឹកនាំទាំង ២៧រូប របស់អឺរ៉ុបដោយផ្ទាល់ថា តើអ៊ុយក្រែននឹងចូលជាសមាជិក NATO ដែរឬទេ, តែគ្រប់គ្នាភ័យខ្លាច មិនបានឆ្លើយនោះទេ»

Khmerpress February 25, 2022 25/02/2022

(កៀវ)៖ ទោះបីជាបណ្តាប្រទេសអឺរ៉ុបបានប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងនឹងរុស្ស៊ី ជុំវិញប្រតិបត្តិការយោធាមកលើប្រទេសអ៊ុយក្រែនក្តី ក៏ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelensky) នៅតែចោទសួរអំពីភាពស្ងប់ស្ងាត់នៃបណ្តាមេដឹកនាំអឺរ៉ុប អំពីសមាជិកភាពរបស់អ៊ុយក្រែននៅក្នុងអង្គការ NATO។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន India Today នារសៀលថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងនៅថ្ងៃសុក្រនេះថា «ថ្ងៃនេះ, ខ្ញុំបានសួរទៅកាន់មេដឹកនាំទាំង ២៧រូបរបស់អឺរ៉ុប ថាតើអ៊ុយក្រែននឹងក្លាយជាសមាជិក NATO ដែរឬទេ។ ខ្ញុំបានសួរដោយផ្ទាល់។ គ្រប់គ្នាភ័យខ្លាច, មិនបានឆ្លើយតបនោះឡើយ»។ គួរបញ្ជាក់ថា ផែនការដាក់បញ្ចូលអ៊ុយក្រែនជាសមាជិកអង្គការ NATO ចាប់តាំងពីឆ្នាំ ២០០៨ នេះហើយ គឺដើមចមនាំឲ្យសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផ្ទុះឡើង គិតចាប់តាំងពីការបាត់បង់ទឹកដី គ្រីមៀ (Crimea) និងការកើតមានតំបន់ផ្តាច់ខ្លួនភាគខាងកើត កាលពីឆ្នាំ២០១៤ ព្រមទាំងការបញ្ជូនទ័ពវាយលុកប្រទេសអ៊ុយក្រែន ទ្រង់ទ្រាយធំនៅពេលនេះ។ យ៉ាងណាក៏ដោយ អង្គការ NATO ដែលមានសមាជិកសរុប ៣០ប្រទេស បានប្រកាសរួចហើយថា ខ្លួននឹងមិនចូលជួយអ៊ុយក្រែនដោយផ្ទាល់នោះឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

បារាំង ប្រាប់លោក ពូទីន៖ នៅពេលនិយាយដល់នុយក្លេអ៊ែរ កុំភ្លេចថា NATO ក៏មានអាវុធនុយក្លេអ៊ែរដែរ

Khmerpress February 25, 2022 25/02/2022

(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ អ៉ីវ ឡឺទ្រីយ៉ង់ (Jean-Yves Le Drian) បាននិយាយថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចាំបាច់ត្រូវតែដឹងឱ្យច្បាស់ថានៅពេលដែលគំរាមពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ លោកផ្ទាល់កុំភ្លេចថា NATO ក៏មានអាវុធនុយក្លេអ៊ែរដែរ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ លោក ឡឺទ្រីយ៉ង់ ធ្វើការកត់សម្គាល់ខាងលើ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន ដែលបានសាកសួរពីការគំរាមរបស់លោក ពូទីន ដែលថា ប្រទេសណាដែលហ៊ានលូកដៃចូលជួយអ៊ុយក្រែន នឹងត្រូវជួបផលវិបាកធ្ងន់ធ្ងរមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ហើយការគំរាមបែបនេះកំពុងបង្កឱ្យ មានការព្រួយបារម្ភថាបុរសខ្លាំងរុស្ស៊ីរូបនេះចង់និយាយសំដៅលើការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង TF1 នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ឡឺទ្រីយ៉ង់ បានបញ្ជាក់ដូច្នេះថា «ជាការពិតណាស់, ខ្ញុំយល់ថា លោក វ្ល៉ាឌីមៀ ពូទីន ក៏ត្រូវតែដឹងឱ្យច្បាស់ផងដែរថា NATO ក៏មានអាវុធនុយក្លេអ៊ែរដែរ ហើយនេះគឺជាអ្វីដែលចង់និយាយ»។ តែទោះជាបែបនេះក្ដី រដ្ឋមន្ត្រីការបរទេសបារាំងរូបនេះនៅតែបញ្ជាក់ជំហរដដែលថា NATO នឹងមិនដឹកនាំការធ្វើអន្តរាគមន៍យោធាចូលជួយអ៊ុយក្រែន នោះឡើយ៕ […]

TOP NEWS: ប្រធានាធិបតី ពូទីន ព្រមានកុំឱ្យបណ្ដាប្រទេសដទៃលូកដៃចូលជួយអ៊ុយក្រែន បើពុំដូច្នោះទេពួកគេនឹងត្រូវជួប ផលវិបាកយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ខណៈការព្រមាននេះព្រួយបារម្ភពីផ្ទុះអាវុធនុយក្លេអ៊ែរ

Khmerpress February 25, 2022 25/02/2022

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានកុំឱ្យបណ្ដាប្រទេសដទៃលូកដៃចូលជួយអ៊ុយក្រែន បើពុំដូច្នោះទេពួកគេនឹងត្រូវជួប ផលវិបាកយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រ ខណៈការព្រមាននេះត្រូវបានក្រុមប្រទេសលោកខាងលិចព្រួយបារម្ភពីផ្ទុះអាវុធនុយក្លេអ៊ែរសំណាក់រុស្ស៉ី។ លោក ពូទីន ធ្វើការព្រមានបែបនេះនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ភ្លាមៗក្រោយលោកប្រកាសធ្វើប្រតិបត្តិការយោធាប្រឆាំង អ៊ុយក្រែន។ បុរសខ្លាំងរុស្ស៊ីរូបនេះ មិនបាននិយាយដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរទេ ប៉ុន្តែការព្រមានរបស់លោកកំពុងបង្កឱ្យមានការព្រួយបារម្ភពីការផ្ទុះសង្រ្គាមនុយក្លេអ៊ែរ ប្រសិនបើសង្រ្គាមនៅអ៊ុយក្រែន រាលដាលដល់ប្រទេសជាសមាជិក NATO ដទៃ នៅក្នុងតំបន់អឺរ៉ុបខាងកើត ក្បែរខាងរុស្ស៊ី។ អ៊ុយក្រែនមិនមែនជាសមាជិក NATO ឡើយ ហើយសហរដ្ឋអាមេរិកក៏បានបញ្ជាក់ហើយដែរថា ខ្លួននឹងមិនបញ្ជូនកងទ័ពឱ្យទៅជួយអ៊ុយក្រែន ប្រយុទ្ធ ជាមួយកងទ័ពរុស្ស៊ីនោះទេ។ តែទីក្រុងវ៉ាស៊ីនតោនបានអះអាងថា នឹងចេញមុខចូលជួយភ្លាមៗ បើរុស្ស៊ីឈ្លានពានប្រទេសជាសមាជិក NATO អនុលោមតាមមាត្រា៥ ដែលចែងថា ការវាយប្រហារលើសមាជិក NATO គឺជាការវាយប្រហារលើ NATO ទាំងមូលដែលតម្រូវឱ្យប្រទេសជាសមាជិកទាំងអស់ត្រូវចាត់វិធានការឆ្លើយតប៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: រដ្ឋធានីកៀវ របស់អ៊ុយក្រែន កំពុងរងការវាយប្រហារដោយគ្រាប់មីស៊ីល ពីកងទ័ពរុស្ស៊ី

Khmerpress February 25, 2022 25/02/2022

(កៀវ)៖ ទីប្រឹក្សាម្នាក់នៃរដ្ឋាភិបាលអ៊ុយក្រែន បានឱ្យដឹងថារដ្ឋធានីកៀវ បាន និងកំពុងរងការវាយប្រហារដោយគ្រាប់មីស៊ីល នៅព្រឹកថ្ងៃសុក្រនេះ (ម៉ោងនៅអ៊ុយក្រែន)។ ប៉ុន្តែ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬគោលដៅនៃការវាយប្រហារពីសំណាក់កងទ័ពរុស្ស៊ី នៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ ថ្លែងប្រាប់ CNN ទីប្រឹក្សានៃក្រសួងមហាផ្ទៃអ៊ុយក្រែន លោក អាន់តុន ហ្សេរ៉ាស់ឈិនកូ (Anton Gerashchenko) បានបញ្ជាក់ដូច្នេះថា «ការវាយប្រហារតាមផ្លូវអាកាសលើទីក្រុងកៀវ ធ្វើឡើងដោយគ្រាប់មីស៊ីលបាលិស្ទីគ ឬមីស៊ីលគ្រូស ហើយការវាយប្រហារនៅតែបន្តធ្វើឡើង»។ បើតាមក្រុមមន្ត្រីអាមេរិក កងទ័ពរុស្ស៊ីកំពុងសំដៅទៅកាន់រដ្ឋធានីកៀវ ក្រោមផែនការផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែន។ ខាងរុស្ស៊ីមិនទាន់ឆ្លើយតបអ្វីទេ តែលោក ពូទីនធ្លាប់អះអាងថារុស្ស៊ីគ្មានផែនការបែបនេះទេ ហើយថាប្រតិបត្តិការយោធារបស់ខ្លួនមានគោលដៅការពារជនស៊ីវិល និងប្រជាជន និយាយភាសារុស្ស៊ីដែលកំពុងរងការប្រល័យពូជសាសន៍ នៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែនតែប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

កងកម្លាំងរុស្ស៊ីបានចូលកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl បន្ទាប់ពីការប្រយុទ្ធគ្នាជាមួយទ័ពអ៊ុយក្រែន

Khmerpress February 25, 2022 25/02/2022

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ទីប្រឹក្សាប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podoliak បាននិយាយថា កងកម្លាំងរុស្ស៊ីបានរឹបអូសរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl (NPP) ។ លោក Podoliak បាននិយាយថា៖ «បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ការគ្រប់គ្រងរបស់យើងលើទីតាំង Chernobyl ត្រូវបានបាត់បង់»។ លោកបានបន្ថែមថា ស្ថានភាពនៃកន្លែងរបស់អតីតរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl ស្ថិតក្រោមការបង្ខាំង ហើយកាកសំណល់នុយក្លេអ៊ែរ មិនត្រូវបានដឹងច្បាស់នោះទេ។ លោក Podoliak បានសង្កត់ធ្ងន់ថា៖«នេះគឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតមួយ ចំពោះអឺរ៉ុបនាពេលបច្ចុប្បន្ននេះ»។ រំលឹកដែរថា រោងចក្រនុយក្លេអ៊ែរ Chernobyl ស្ថិតនៅចម្ងាយប្រហែល ១១០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Kiev បានធ្លាប់ជួបឧបទ្ទវហេតុនុយក្លេអ៊ែរដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៨៦៕ ដោយ៖ ខ្មែរណូត

ប្រធានាធិបតីអ៊ុយក្រែនប្តេជ្ញាស្នាក់នៅក្នុងទីក្រុងកៀវ ទោះបីដឹងថាកងទ័ពរុស្ស៉ី កំពុងសំដៅមករដ្ឋធានីនេះ

Khmerpress February 25, 2022 25/02/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelensky) បានប្តេជ្ញានៅថ្ងៃសុក្រនេះថា លោកនឹងបន្តស្នាក់នៅក្នុងទីក្រុងកៀវ (Kyiv) ទោះបីជាដឹងថា កងទ័ពរុស្ស៊ីកំពុងសំដៅមកកាន់រដ្ឋធានីនេះ ហើយកងទ័ពអ៊ុយក្រែនកំពុងព្យាយាមទប់ទល់ យ៉ាងក្តៅគគុកក្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ ទីក្រុងធំៗជាច្រើនរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវផងដែរ បានរងការវាយប្រហារដោយគ្រាប់មីស៊ីល និងការបាញ់ផ្លោងយ៉ាងដំណំ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានចេញបញ្ជាឲ្យកងទ័ពរបស់លោក បើកការវាយលុកអ៊ុយក្រែន កាលពីពេលព្រឹកព្រហាមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ បើតាមរបាយការណ៍បឋមពីអាជ្ញាធរអ៊ុយក្រែន ប្រជាជនយ៉ាងហោចណាស់ ១០០,០០០នាក់បានរត់ភៀសខ្លួនចេញពីលំនៅឋាន ខណៈមួយចំនួនបានសម្ងំស្នាក់នៅ តាមផ្លូវរថភ្លើងក្រោមដី។ អ្វីដែលគួរឲ្យតក់ស្លុតបំផុតនោះ, មនុស្ស ១៣៧នាក់បានស្លាប់ និង ៣១៦នាក់រងរបួស ក្នុងសង្គ្រាមរយៈពេលតែ ១ថ្ងៃដំបូងប៉ុណ្ណោះ។ ចំពោះមុខស្ថានការណ៍ដ៏តានតឹងបំផុតនេះ លោក Volodymyr Zelensky បានថ្លែងប្រាប់ប្រជាជាតិលោក និងពិភពលោកទាំងមូល តាមរយៈសារជាវីដេអូនៅថ្ងៃសុក្រនេះថា «សត្រូវបានចាត់ទុកខ្ញុំ គឺជាគោលដៅទីមួយ… ហើយគ្រួសាររបស់ខ្ញុំ គឺជាគោលដៅទី ២។ ពួកគេចង់កម្ទេចប្រព័ន្ធនយោបាយអ៊ុយក្រែន […]

លោក ដូណាល់ ត្រាំ ថាបើលោកកំពុងកាន់អំណាច ម្ល៉េះរុស្ស៊ីនឹងមិនឈ្លានពានអ៊ុយក្រែនទេ

Khmerpress February 25, 2022 25/02/2022

(ផ្ល័រីដា)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាជាមនុស្សឆ្លាត ហើយថាប្រសិនបើ លោកកំពុងកាន់អំណាចដល់សព្វថ្ងៃ ម្ល៉េះសង្រ្គាមនឹងមិនកើតឡើងទេ។ នេះបើតាមដកស្រង់ចេញផ្សាយពីសារព័ត៌មាន Wall Street Journal នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើ ក្នុងកម្មវិធីរៃអង្គាសមួយនៅឯរម្មណីយដ្ឋាន Mar-a-Lago របស់លោក ក្នុងរដ្ឋផ្លរីដា កាលពីថ្ងៃពុធ សប្ដាហ៍នេះ។ ឆ្លៀតឱកាសនោះ លោក ត្រាំ ក៏បានរិះគន់ចំណាត់ការរបស់លោក ចូ បៃដិន ឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយក៏បានអួតដែរថាប្រសិនបើលោកនៅកាន់អំណាច លោក ពូទីន ប្រហែលជានឹងមិនឈ្លានពានអ៊ុយក្រែនឡើយ។ «ប្រសិនបើ ខ្ញុំនៅកាន់អំណាច ម្ល៉េះ ស្ថានការណ៍ដ៏មរណៈនេះនៅអ៊ុយក្រែន នឹងមិនកើតឡើងទេ»។ នេះជាការបញ្ជាក់របស់លោក ត្រាំ។ គួរបញ្ជាក់ថា មកដល់ម៉ោងនេះ កងទ័ពរុស្ស៊ីមួយចំនួនត្រូវបានគេរាយការណ៍ថាកំពុងសំដៅទៅកាន់ទីក្រុងកៀវ ខណៈសហរដ្ឋអាមេរិកព្រមានថារុស្ស៊ី មានផែនការផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែន។ ប៉ុន្តែ […]

សហរដ្ឋអាមេរិក ចោទថារុស្ស៊ីមានផែនការផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែន ខណៈកំពុងសំដៅទៅកាន់ទីក្រុងកៀវ

Khmerpress February 25, 2022 25/02/2022

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ជឿជាក់ថាការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គឺមានបំណងផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែន ខណៈកងទ័ពរុស្ស៊ីមួយចំនួនកំពុងឆ្ពោះតម្រង់ទៅកាន់ទីក្រុងកៀវ។ នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងពេលប្រកាសពីប្រតិបត្តិការយោធាឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកប្រធានាធិបតី ពូទីន បានបញ្ជាក់ថារុស្ស៊ីគ្មានបំណងគ្រប់គ្រងអ៊ុយក្រែននោះទេ ពោលគឺប្រតិបត្តិការយោធាមានគោលដៅការពារតំបន់ផ្ដាច់ខ្លួនទាំង២ និងពលរដ្ឋនិយាយភាសារុស្ស៊ី ក៏ដូចជាបណ្ដេញកងទ័ពអ៊ុយក្រែន ចេញពីតំបន់ភាគខាងកើតអ៊ុយក្រែនតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីយោធាអាមេរិកជាន់ខ្ពស់ខាងលើដដែលបានឱ្យដឹងថាការវាយតម្លៃបឋម និងភស្តុតាងជាច្រើនបង្ហាញថារុស្ស៊ីមានផែនការផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែន។ ប៉ុន្តែ មន្ត្រីរូបនេះមិនបានបញ្ជាក់ពីភស្ដុតាងលម្អិតណាមួយឡើយ។ គួរបញ្ជាក់ថា របាយការណ៍បឋមបានបង្ហាញឲ្យឃើញថា មនុស្សសរុប ១៣៧នាក់ បានបាត់បង់ជីវិត និងជាង៣០០នាក់រងរបួស នៅក្នុងរយៈពេល ពេញមួយថ្ងៃដំបូង (ថ្ងៃទី២៤ ខែកុម្ភៈ) នៃប្រតិបត្តិការយោធារបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ខណៈបណ្តាប្រទេសលោកខាងលិច បានត្រឹមរួមគ្នាដាក់ទណ្ឌកម្ម។ ទីក្រុងធំៗជាច្រើនរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវផងដែរ បានរងការវាយប្រហារដោយគ្រាប់មីស៊ីល និងការបាញ់ផ្លោង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានចេញបញ្ជាឲ្យកងទ័ពរបស់លោក បើកការវាយលុកអ៊ុយក្រែន កាលពីពេលព្រឹកព្រហាមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ បើតាមរបាយការណ៍បឋមពីអាជ្ញាធរអ៊ុយក្រែន ប្រជាជនយ៉ាងហោចណាស់ ១០០,០០០នាក់បានរត់ភៀសខ្លួន ខណៈមួយចំនួនបានសម្ងំស្នាក់នៅ […]

ថៃត្រៀមបញ្ជូនយន្តហោះពិសេស ដើម្បីទៅជម្លៀសប្រជាជនចេញពីប្រទេសអ៊ុយក្រែន ប្រសិនបើស្ថានភាពកាន់តែអាក្រក់

Khmerpress February 25, 2022 25/02/2022

យោងតាមការចុះផ្សាយរបស់ nationthailand បានឲ្យដឹងថា អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ លោកស្រី Ratchada Thanadirek បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីប្រជាជនថៃនៅប្រទេសអ៊ុយក្រែន។ ទន្ទឹមនឹងនោះ ក្រសួងការបរទេសបានត្រៀមជម្លៀសប្រជាជនថៃ មកកាន់ប្រទេសវិញតាមជើងហោះហើរពិសេស Thai Airways និង Royal Thai Air Force ក្នុងករណីមានស្ថានភាពបន្ទាន់។ ប្រសិនបើដែនអាកាសរបស់អ៊ុយក្រែនត្រូវបានបិទ ក្រសួងបរទេសថៃនឹងរៀបចំការដឹកជញ្ជូនជម្លៀសប្រជាជនថៃតាមរថយន្តវិញទៅកាន់ទីក្រុងវ៉ារស្សាវ៉ា ប្រទេសប៉ូឡូញ។ ក្រសួងការបរទេសបាននិយាយថា ក្រសួងកំពុងរាយការណ៍ប្រាប់នាយករដ្ឋមន្ត្រីជាទៀងទាត់អំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលស្ថានទូតថៃនៅទីក្រុង Warsaw កំពុងទំនាក់ទំនងជាមួយពលរដ្ឋថៃ ដើម្បីប្រុងខ្លួនសម្រាប់ស្ថានភាពបន្ទាន់ណាមួយ៕ ដោយ ៖ ខ្មែរណូត This is a video from Kharkiv after #Putin's first attack on it. The explosions continue. Just heard another one […]

BREAKING: អ៊ុយក្រែន សម្រេចកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយរុស្ស៊ី

Khmerpress February 24, 2022 24/02/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelenskiy) បានប្រកាសថាទីក្រុងកៀវ បានកាត់ផ្ដាច់ទំនាកទំនង ការទូតជាមួយទីក្រុងម៉ូស្គូហើយ បន្ទាប់ពីលោក ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៊ីបើកប្រតិបត្តិការយោធាប្រឆាំងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃព្រហស្បតិ៍ លោក ហ្សេលែនស្គី បានបញ្ជាក់ដូច្នេះថា «ព្រឹកនេះបានលិចបាត់នៅក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែប្រវត្តិសាស្ត្រនេះគឺមានភាពផ្សេងគ្នាដាច់ខាតចំពោះប្រទេសរបស់យើង និងរុស្ស៊ី។ យើងបានកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយរុស្ស៊ី»។ បើតាមលោក ហ្សេលែនស្គី, ការសម្រេចចិត្តខាងលើ ធ្វើឡើងក្រោយលោកទទួលបានសំណើពីរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ដើម្បីផ្ដាច់ទំនាក់ទំនង ការទូតជាមួយរុស្ស៊ី៕ ផ្តល់សិទ្ធិដោយ៖ freshnews