ព័ត៌មានអន្តរជាតិ

BREAKING: សហរដ្ឋអាមេរិក ថ្កោលទោសរុស្ស៊ី ក្រោយលោក ពូទីន បញ្ជាឱ្យបើកប្រតិបត្តិយោធា នៅភាគខាងកើតអ៊ុយក្រែន

Khmerpress February 24, 2022 24/02/2022

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្កោលទោសសកម្មភាពរបស់រុស្ស៊ី តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រកាសពីការធ្វើប្រតិបត្តិការយោធាពិសេស នៅក្នុងតំបន់ដុនបាស (Donbass) ភាគខាងកើតអ៊ុយក្រែន ដែលមានតំបន់ ពីរគឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៊ីទើបទទួលស្គាល់ជារដ្ឋឯករាជ្យនៅក្នុងនោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃនឹងលុបចោលវិធានការតឹងរឹងមួយចំនួនសម្រាប់អ្នកដំណើរអន្តរជាតិនៅដើមខែមីនានេះ

Khmerpress February 24, 2022 24/02/2022

ថៃ៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ-១៩ថៃកាលពីថ្ងៃពុធ ទី២៣ ខែកុម្ភៈ ម្សិលមិញនេះបានប្រកាសថា អាជ្ញាធរថៃនឹងលុបចោលវិធានការតឹងរឹងមួយចំនួនសម្រាប់អ្នកដំណើរអន្តរជាតិនៅដើមខែមីនានេះហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ ចាប់ពីដើមខែក្រោយនេះទៅអ្នកដំណើរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចរាល់ទាំងអស់អាចធ្វើដំណើរទៅកាន់ប្រទេសបានដោយមិនចាំបាច់ត្រូវអនុវត្តវិធានាការធ្វើចត្តាឡីស័កនោះទេ ហើយជំនួសមកវិញពួកគេនឹងតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ-១៩ដោយម៉ាស៊ីន PCR ភ្លាមពេលទៅដល់ប្រទេសថៃ និង ៥ថ្ងៃបន្ទាប់មកទៀតត្រូវធ្វើតេស្តដោយប្រើឧបករណ៍តេស្តរហ័សម្តងទៀត។ យ៉ាងណាក្តី មុនពេលធ្វើដំណើរមកកាន់ប្រទេសថៃអ្នកដំណើរអន្តរជាតិទាំងអស់ក៏តម្រូវឲ្យធ្វើតេស្តដោយម៉ាស៊ីន PCR ក្នុងរយៈពេល ៧២ម៉ោងមុនពេលចេញដំណើរផងដែរ ហើយពេលមកដល់ប្រទេសថៃពួកគេត្រូវសម្រាកនៅក្នុងសណ្ឋាគារមួយយប់ដើម្បីរង់ចាំលទ្ធផលធ្វើតេស្តដោយម៉ាស៊ីន PCRរបស់អាជ្ញាធរថៃ។ បន្ទាប់មកអ្នកដំណើរគ្រប់រូបត្រូវដំឡើងកម្មវិធី Mor Chana នៅក្នុងទូរស័ព្ទដៃដើម្បីផ្ញើរលទ្ធផលតេស្តដោយឧបករណ៍តេស្តរហ័សមកកាន់អាជ្ញាធរថៃ ដែលតេស្តនេះពួកគេត្រូវធ្វើដោយខ្លួនឯងក្នុងរយៈពេល ៥ថ្ងៃបន្ទាប់។ ក្រៅតែពីបានបន្ធូរបន្ថយវិធានការដូចបានជម្រាបជូនខាងលើនេះ អាជ្ញាធរថៃក៏បានសម្រេចកាត់បន្ថយប្រាក់សម្រាប់ធានារ៉ាប់រងការធ្វើដំណើរពី ៥០,០០០ ដុល្លារ មកសល់ត្រឹម ២០,០០០ ដុល្លារផងដែរ៕ ដោយ៖ ខ្មែរណូត

កូរ៉េខាងត្បូង អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ លើកុមារអាយុពី ៥ដល់១១ឆ្នាំជាលើកដំបូង ខណៈដែលអូមីក្រុងកំពុងវាយប្រហារខ្លាំង

Khmerpress February 24, 2022 24/02/2022

(សេអ៊ូល)៖ ទីភ្នាក់ងារសុវត្ថិភាពឱសថរបស់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ សម្រាប់កុមារអាយុពី៥ ដល់១១ឆ្នាំជាលើកដំបូង ចំពេលមានការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសអូមីក្រុង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីហួរនៅថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ វ៉ាក់សាំង២ដូស ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Pfizer និង BioNTech ត្រូវបានអនុញ្ញាតឱ្យប្រើក្នុងចំនោមអនីតិជនដែលមានអាយុពី៥ ទៅ១១ឆ្នាំ ជាមួយនឹងកម្រិតដូសទាបជាង១០មីក្រូក្រាម ជាង៣០មីក្រូក្រាម សម្រាប់អ្នកដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ។ នេះបើយោងតាមទីភ្នាក់ងារសុវត្ថិភាពចំណីអាហារ និងឱសថកូរ៉េខាងត្បូង។ ក្រសួងបាននិយាយថា ការអនុញ្ញាតនេះគឺមានគោលបំណងជួយបង្ការការឆ្លង និងការសម្រាកនៅមន្ទីរពេទ្យរបស់កុមារ ចំពេលមានការរីករាលដាលនៃវីរុស Omicron ដែលកំពុងវាយលុកខ្លាំង។ គួរបញ្ជាក់ថា នៅក្នុងតួលេខចុងក្រោយបង្អស់ ប្រទេសនេះបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃខ្ពស់បំផុត ចំនួន១៧១,៤៥២ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ២,៣២៩,១៨២ករណី៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទីបំផុតអ៊ុយក្រែនសម្រេចប្រកាសអាសន្ន និងប្រាប់ពលរដ្ឋខ្លួននៅរុស្ស៉ី ឲ្យប្រញាប់ត្រឡប់មកប្រទេសកំណើតវិញ

Khmerpress February 24, 2022 24/02/2022

(កៀវ)៖ ប្រទេសអ៊ុយក្រែនបានសម្រេចប្រកាសអាសន្នហើយ នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងនៅទីក្រុងកៀវ) និងបានណែនាំពលរដ្ឋខ្លួនទាំងអស់ ដែលកំពុងស្នាក់នៅក្នុងប្រទេសរុស្ស៊ី ត្រូវប្រញាប់ត្រឡប់មកកាន់ប្រទេសកំណើតវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ភាពតានតឹងបាននិងកំពុងកើនឡើងរឹតតែខ្លាំង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានសម្រេចទទួលស្គាល់តំបន់ផ្តាច់ខ្លួនចំនួន ២ នៅភាគខាងកើតអ៊ុយក្រែន គឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ជារដ្ឋឯករាជ្យ ហើយក៏បានបញ្ជាឲ្យកងទ័ពរុស្ស៊ី ចូលទៅកាន់តំបន់ទាំងពីរនោះ ដើម្បីថែរក្សាសន្តិភាពផងដែរ។ បើតាមប្រភពដែល Reuters ទទួលបាន គេឃើញរថក្រោះរុស្ស៊ីចំនួន ៩គ្រឿង បានចល័តពីទឹកដីរុស្ស៊ី ចូលទៅកាន់តំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន។ ទោះជាបែបនេះក្តី មិនទាន់មាននរណាអាចដឹងច្បាស់ថា តើប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នឹងអាចបើកការវាយលុកទ្រង់ទ្រាយធំ លើប្រទេសអ៊ុយក្រែនដែរ ឬមួយក៏យ៉ាងណានោះឡើយ ខណៈកងទ័ពរុស្ស៊ីជិត ២០០,០០០នាក់ហើយ កំពុងមានវត្តមាននៅកៀកព្រំដែនអ៊ុយក្រែនស្រាប់។ យ៉ាងណាក៏ដោយ មន្ត្រីនៃក្រសួងការពារជាតិអាមេរិកបានចេញមុខអះអាងថា […]

តៃវ៉ាន់កំពុងភ័យបុកពោះ ពេលឃើញស្ថានការណ៍នៅអ៊ុយក្រែន

Khmerpress February 23, 2022 23/02/2022

(តៃប៉ិ)៖ មន្ត្រីរដ្ឋាភិបាលកោះតៃវ៉ាន់ ដែលចិនចាត់ទុកត្រឹមតែជា តំបន់មួយរបស់ខ្លួននោះបានបង្ហើបឲ្យដឹងថា ពួកគេកំពុងមានការភ័យខ្លាច ក្រែងលោទីក្រុងប៉េកាំង ងាកមកច្បាមយកឱកាស នៃការវីវក់របស់ប្រទេសលោកខាងលិច ទៅលើស្ថានការណ៍ក្តៅគគុកនៅអ៊ុយក្រែន ដើម្បីដាក់សម្ពាធបន្ថែមទៀតលើដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ យ៉ាងណាក៏ដោយ មន្ត្រីតៃវ៉ាន់ដដែលបានបង្ហើបឲ្យដឹងទៀតថា អាជ្ញាធរកោះនេះមិនបានអង្កេតឃើញ សកម្មភាពមិនប្រក្រតីណាមួយ នៃកងកម្លាំងយោធាចិននោះឡើយ។ ជារៀងរាល់ពេល កោះតៃវ៉ាន់តែងតែតាមដាន ចំពោះសកម្មភាពនានារបស់យោធាចិន ជាពិសេសកងទ័ពជើងអាកាសចិន ខណៈកាលពីឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះត្រូវបានចាត់ទុកថា ជាឆ្នាំដែលចិនបានបញ្ជូនយន្តហោះចម្បាំង ហោះឆ្វែលកោះនេះច្រើនលើកបំផុត និងបានបង្កទៅជាភាពតានតឹងខ្លាំង មិនធ្លាប់មានក្នុងរយៈពេល ៤០ឆ្នាំផងដែរ។ ដោយឡែកនៅថ្ងៃពុធនេះ ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) បានថ្លែងប្រាប់នៅក្នុងកិច្ចប្រជុំ នៃក្រុមការងារពិសេសមួយថា កោះតៃវ៉ាន់ត្រូវតែបង្កើនការឃ្លាំមើល និងប្រុងប្រយ័ត្នរបស់ខ្លួន លើកសកម្មភាពយោធានៅក្នុងតំបន់ និងដោះស្រាយផងដែរ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតពីបរទេស។ ទោះជាយ៉ាងណា, លោកស្រីមិនបានរំលេចឈ្មោះប្រទេស «ចិន» នៅក្នុងកិច្ចប្រជុំនោះឡើយ។ គួរបញ្ជាក់ថា ប្រទេសចិនមិនទាន់បញ្ចេញប្រតិកម្មណាមួយ ចំពោះការភ័យខ្លាចរបស់កោះតៃវ៉ាន់ខាងលើឡើយ ប៉ុន្តែកាលពីថ្ងៃអង្គារម្សិលមិញនេះ […]

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងចេញមកអំពាវនាវកុំឲ្យពលរដ្ឋភ័យស្លន់ស្លោ ក្រោយបានរកឃើញអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃជាង ១៧ម៉ឺននាក់ជាលើកដំបូង

Khmerpress February 23, 2022 23/02/2022

កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃពុធ ទី២៣ ខែកុម្ភៈនេះ នាយករដ្ឋមន្ត្រីនៃប្រទេសកូរ៉េខាងត្បូងលោក Kim Boo-kyum បានអំពាវនាវឲ្យពលរដ្ឋខ្លួនរក្សាភាពនឹងនរនិងកុំភ័យស្លន់ស្លោចំពោះករណីដែលអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩លើសពី ១៧០,០០០នាក់ជាលើកដំបូងបង្អស់រាប់ចាប់តាំងពីពេលកើតមានវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ជាសកលមក។ បើទោះជាបានបំបែកកំណត់ត្រារកឃើញអ្នកឆ្លងកូវីដ-១៩ច្រើនបំផុតមិនធ្លាប់មានក៏ពិតមែនតែលោកនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងបានបញ្ជាក់ថា ករណីអ្នកមានអាការៈធ្ងន់ធ្ងរនិងស្លាប់ក្នុងចំណោមអ្នកឆ្លងទាំងអស់នោះគឺស្ថិតនៅក្នុងកម្រិតមួយដែលអាជ្ញាធរអាចគ្រប់គ្រងបាន ដ្បិតភាគច្រើននៃការចម្លងថ្មីនោះគឺជាការចម្លងមេរោគអូមីក្រុងដែលជាប្រភេទមេរោគមានសមត្ថភាពអាចចម្លងបានលឿនតែពុំបានផ្តល់គ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។ គួររម្លឹកថា នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងសម្រាប់ថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ម្សិលមិញនេះបានបង្ហាញថា កូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ រហូតដល់ ១៧១,៤៥២នាក់ ដែលជាការកើនឡើងយ៉ាងគំហុក ដ្បិតកាលពីថ្ងៃចន្ទ ទី២១ ខែកុម្ភៈ តួលេខអ្នកឆ្លងមានត្រឹមជាង ៩ម៉ឺននាក់ប៉ុណ្ណោះ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ២,៣ លាននាក់ និងស្លាប់សរុបជាង ៧ ពាន់នាក់ ខណៈពលរដ្ឋកូរ៉េខាងត្បូងជាង ៨៦%បានចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ដូស និងជាង ៦០% បានចាក់ដល់ដូសជម្រុញនៃចំនួនពលរដ្ឋសរុប ៥២លាននាក់៕ ដោយ៖ ខ្មែរណូត

ប្រទេសថៃនឹងនៅតែបន្តគិតថ្លៃចុះចតចំនួន ៣០០បាត ឬ ៩ដុល្លារ សម្រាប់ភ្ញៀវទេសចរណ៍បរទេស បើទោះជាមានការជំទាស់ពីក្រុមប្រឆាំងក៏ដោយ

Khmerpress February 23, 2022 23/02/2022

រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡារបស់ប្រទេសថៃ គឺលោក Pipat Ratchakitprakarn បានអះអាងសារជាថ្មីថា ប្រទេសថៃនឹងនៅតែបន្តគិតថ្លៃចុះចតក្នុងតម្លៃ ៣០០ បាត ឬ ៩ ដុល្លារ សម្រាប់ភ្ញៀវទេសចរណ៍បរទេសដែលចូលមកប្រទេសថៃដដែល។ លោក Pipat បានឆ្លើយតបបែបនេះ បន្ទាប់ពីគណបក្សប្រឆាំងបានពិភាក្សាអំពីបញ្ហានេះក្នុងអំឡុងពេលនៃការជជែកដេញដោលទូទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី ១៧-១៨ ខែកុម្ភៈ។ លោក​ថា ថ្លៃ​សេវា​នេះ​នឹង​ត្រូវ​ប្រមូល​ បើ​ទោះ​ជា​វា​ជា​គោលការណ៍​ដែល​បាន​អនុវត្ត​មុន​ពេល​លោក​ចូល​កាន់​តំណែង​ជា​ក្រសួង​ក៏​ដោយ។ លោក Pipat បាននិយាយថា ថ្លៃសេវានេះនឹងត្រូវប្រើប្រាស់ដើម្បីទិញធានារ៉ាប់រងសម្រាប់អ្នកដំណើរបរទេស ខណៈដែលនៅសល់នឹងត្រូវបញ្ចូលទៅក្នុងមូលនិធិអភិវឌ្ឍន៍ទេសចរណ៍ ដែលនឹងត្រូវគ្រប់គ្រងដោយលេខាធិការអចិន្ត្រៃយ៍នៃក្រសួងទេសចរណ៍ និងកីឡា និងតំណាងមកពីអង្គការចំនួន ១០ ។ លោក​បាន​សន្យា​ថា ​នឹង​ធានាថា​ថវិកា​នឹង​ត្រូវ​បាន​ចំណាយ​យ៉ាង​សមរម្យ ហើយ​អាច​ត្រូវ​បាន​ពិនិត្យ​មើលបាន​។ លោក Pipat បានពន្យល់ថា ថ្លៃចុះចតត្រូវបានចាប់ផ្ដើមប្រមូលឡើង បន្ទាប់ពីឧប្បត្តិហេតុទម្លាក់គ្រាប់បែកនៅទីសក្ការបូជា Erawan ក្នុងឆ្នាំ២០១៥ ដែលកាលនោះ វាបានធ្វើឱ្យអ្នកដំណើរបរទេសជាច្រើននាក់រងរបួស ហើយការិយាល័យថវិកាត្រូវទូទាត់សំណងដល់ពួកគេ។ នៅឆ្នាំ២០១៨ ក៏មានការលិចទូកនៅភូកេត ហើយក្រសួងត្រូវស្វែងរកមូលនិធិពីការិយាល័យថវិកា។ ទោះជាយ៉ាងណាក៏ដោយ ការិយាល័យថវិកាបានជូនដំណឹងទៅក្រសួងក្នុងឆ្នាំ២០១៩ ថាខ្លួននឹងមិនបែងចែកថវិកាសម្រាប់អ្នកដំណើរបរទេសទៀតទេ ជាលទ្ធផល ក្រសួងត្រូវប្រមូលថ្លៃចុះចត ដើម្បីមានមូលនិធិសម្រាប់ករណីដែលត្រូវបង់សំណង។ […]

ក្រុមហ៊ុនអាកាសចរណ៍ថៃកំពុងល្វីងមុខ ដោយសារការឡើងថ្លៃប្រេងប៉ះពាល់ដល់ប្រាក់ចំណេញរបស់ពួកគេដែលទើបតែងើបឡើងវិញបន្តិចពីជំងឺរាតត្បាត

Khmerpress February 23, 2022 23/02/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ការកើនឡើងតម្លៃប្រេងបានធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុនអាកាសចរណ៍ ដោយរំខានដល់ឱកាសក្នុងការទាញយកប្រយោជន៍ពីការកើនឡើងនៃតម្រូវការក្នុងស្រុក។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាប មានការស្ទាក់ស្ទើរក្នុងការដំឡើងថ្លៃសំបុត្រយន្តហោះ ដោយសារតែអ្នកដំណើរនៅតែប្រកាន់យកតម្លៃក្នុងអំឡុងពេលជំងឺរាតត្បាត។ លោក Tassapon Bijleveld ប្រធានប្រតិបត្តិនៃ Asia Aviation ដែលជាភាគទុនិកភាគច្រើននៃក្រុមហ៊ុន Thai AirAsia (TAA) បាននិយាយថា កត្តាផ្ទុកជាមធ្យមក្នុងខែកុម្ភៈមានពី ៧២-៧៣% ហើយអាចកើនឡើងបន្តិចម្តងៗដល់ ៨០% ខណៈដែលយុទ្ធនាការឧបត្ថម្ភធនសម្រាប់អ្នកធ្វើដំណើរក្នុងស្រុកបានចាប់ផ្តើមឡើងវិញក្នុងខែនេះ។ លោកបានបន្តថា យើងគួរតែទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃតម្រូវការ ប៉ុន្តែជាអកុសលតម្លៃប្រេងបានកើនឡើងជាលំដាប់ចាប់តាំងពីចុងឆ្នាំមុន ពីប្រហែល ៦០ដុល្លារក្នុងមួយបារ៉ែលដល់ជាង ៨០ដុល្លារ ហើយនេះគឺជាការចំណាយប្រតិបត្តិការដ៏សំខាន់មួយរបស់យើង ដូច្នេះជើងហោះហើរភាគច្រើនរបស់យើងមិនអាចរកប្រាក់ចំណេញបានទេ។ មិនតែប៉ុណ្ណោះលោក Tassapon បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើតម្លៃប្រេងឡើងដល់ ១០០ដុល្លារក្នុងមួយបារ៉ែល ដូចដែលអ្នកវិភាគមួយចំនួនបានព្យាករណ៍ ការដំឡើងថ្លៃសំបុត្រយន្តហោះអាចនឹងជៀសមិនរួច ខណៈក្រុមហ៊ុនអាកាសចរណ៍ TAA គ្រោង​រក្សា​តម្លៃ​សំបុត្រ​យន្តហោះ​ដើម្បី​បញ្ចៀស​ការ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ៕ ដោយ៖ ខ្មែរណូត

ថៃកំពុងជម្រុញឲ្យមានការនាំយកអាហារថៃទៅកាន់ទីអវកាសជាលើកដំបូងបង្អស់ក្នុងពិភពលោក

Khmerpress February 23, 2022 23/02/2022

ថៃ៖ ទីភ្នាក់ងារអវកាសរបស់ប្រទេសថៃកំពុងតែជម្រុញឲ្យមានការនាំយកអាហារថៃទៅកាន់ទីអវកាសជាលើកដំបូងបង្អស់នៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយនៅរបស់បណ្តាញសារព័ត៌មាន National Thailand កាលពីថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ម្សិលមិញនេះ។ ការជម្រុញឲ្យមានបេសកកម្មនាំយកអាហារទៅកាន់ទីអវកាសជាលើកដំបូងនេះត្រូវបានធ្វើឡើងក្រោយពីមានបុរសជនជាតិកាណាដាម្នាក់បានផលិតវីដេអូបង្ហោះអាហារថៃមួយប្រភេទទៅលើអាកាសកាលពីថ្ងៃទី ១០ ខែកុម្ភៈកន្លងទៅ ហើយវីដេអូទាំងស្រុងនៃសកម្មភាពដ៏កម្រនោះត្រូវបានទីភ្នាក់ងារ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​អវកាសនិង​ភូមិសាស្ត្រ​ព័ត៌មានវិទ្យា (GISTDA) របស់ថៃយកទៅផ្សព្វផ្សាយបន្តជាសាធារណៈកាលពីពេលថ្មីៗនេះ។ ប្រភពខាងលើបានបញ្ជាក់ថា បុរសកាណាដារូបនោះមានឈ្មោះថា Chris Parker ជា YouTuber ហើយអាហារថៃដែលគាត់បានបង្ហោះលើអាកាសនោះមានឈ្មោះថា Spicy Pad Kaprao ដែលជាបាយសស្រោចពីលើដោយសាច់ជ្រូកឆាម្រះព្រៅ ម្ទេស និងបន្ថែមនូវពងចៀនមួយគ្រាប់ទៀងផង។ នៅក្នុងបេសកកម្មនោះគេបានប្រើប្រាស់បាឡុងតូចមួយដើម្បីហោះនាំយក Spicy Pad Kaprao ចំនួន ២ចានទៅលើអាកាស ដោយបាឡុងបានហោះក្នុងរយៈចម្ងាយប្រមាណជា ៣០-៣៥ គីឡូម៉ែត្រពីដី ហើយមួយថ្ងៃក្រោយមកទើបបាឡុងនោះបានធ្លាក់ចុះមកដល់ដីវិញ។ នៅលើបាឡុងមានបំពាក់នូវកាមេរ៉ាដែលអាចថតយករូប Spicy Pad Kaprao ពីលើអាកាសបាន ហើយគេក៏បានបំពាក់នូវបន្ទះឈីបដើម្បីតាមដានទីតាំងរបស់បាឡុងនោះផងដែរ។ អ្វីដែលជាការកត់សម្គាល់នោះគឺបេសកកម្មបង្ហោះអាហារទៅលើអាកាសនេះមានការចូលរួមទស្សនាពីក្រុមកូនសិស្សថៃជាច្រើននាក់ផងដែរ ហើយបេសកកម្មនេះក៏មានខ្លឹមសារជួយបណ្តុះស្មារតីដល់សិស្សានុសិស្សថៃជំនាន់ក្រោយឲ្យមានមហិច្ឆតាខ្ពស់ក្នុងការសម្រេចជោគជ័យថ្មីៗក្នុងវិស័យបច្ចេកវិទ្យានិងអវកាសដែលអាចបង្កើតជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសថៃផងដែរ។ លោកអ្នកអាចទស្សនាសកម្មភាពទាំងស្រុងនៃបេសកកម្បង្ហោះអាហារថៃទៅលើអាកាស ដូចក្នុងវីដេអូខាងក្រោមនេះ៖ ដោយ៖ ខ្មែរណូត