ព័ត៌មានអន្តរជាតិ

សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៨៦៣ករណី» ក្នុងនោះ៦៧៥នាក់ជាករណីអូមីក្រុង

Khmerpress January 17, 2022 17/01/2022

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន ៨៦៣ករណីបន្ថែមទៀតគិតត្រឹមថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយយប់នេះ។ ក្នុងចំណោមករណីឆ្លងខាងលើមាន៣៦៣នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសនៅត្រឹម៨៤៣នាក់ដដែល ដោយពុំមានករណីស្លាប់ថ្មីត្រូវបានរាយការណ៍នៅថ្ងៃនេះឡើយ ខណៈករណីឆ្លងកូវីដ១៩សរុបកេីនដល់ ២៩១,៨៤៩ករណី៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃ រាយការណ៍ពី ករណីបាត់បង់ជីវិតដំបូង នៃវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង

Khmerpress January 17, 2022 17/01/2022

(បាងកក)៖ មន្ត្រីសុខាភិបាលថៃបាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសថៃបានរាយការណ៍ពីការស្លាប់ដំបូងរបស់ខ្លួន ដោយសារវីរុសបំប្លែងខ្លួនថ្មី Omicron។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២។ ករណីស្លាប់នេះត្រូវបានរកឃើញលើស្ត្រីវ័យ ៨៦ឆ្នាំមកពីខេត្ត Songkhla ភាគខាងត្បូងប្រទេស បន្ទាប់ពីប្រទេសថៃបានរកឃើញករណី Omicron ដំបូងរបស់ខ្លួនកាលពីខែមុន។ អ្នកនាំពាក្យក្រសួងសុខាភិបាលថៃ លោក Rungrueng Kitphati បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ករណីស្លាប់នេះត្រូវបានគេរំពឹងទុក ខណៈដែលប្រទេសនេះមកទល់ពេលនេះបានរាយការណ៍អំពីករណី omicron ច្រើនជាង១០,០០០ករណីហើយ។ ទោះជាយ៉ាងណាលោកបានបន្ថែមថា ប្រទេសថៃនឹងមិនចាត់វិធានការរឹតត្បិតបន្ថែមទៀតនោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឥណ្ឌារាយការណ៍ពីចំនួនអ្នកឆ្លងកូវីដ-១៩ ជាង «២៦៨,០០០នាក់ទៀត» ដែលជាតួលេខខ្ពស់ ៣ថ្ងៃជាប់ៗគ្នា

Khmerpress January 15, 2022 15/01/2022

(ញូដេលី)៖ ក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍នេះបានរាយការណ៍ពី ចំនួនករណីឆ្លង COVID-19 រហូតដល់ទៅ ២៦៨,៨៣៣នាក់ទៀត ដែលត្រូវបានរកឃើញក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ និងបាននាំឲ្យចំនួនករណីឆ្លងជំងឺនេះ សរុបកើនឡើងដល់ ៣៦,៨៥០,៩៦២ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២។ នេះគឺជាថ្ងៃទី ៣ ហើយដែលប្រទេសឥណ្ឌា បានរាយការណ៍ពីចំនួនករណីឆ្លងជំងឺ COVID-19 ជាង ២០០,០០០នាក់ក្នុង ១ថ្ងៃបែបនេះ។ យ៉ាងណាក៏ដោយ អ្នកជំងឺប្រមាណ ៤០២នាក់ទៀតបានបាត់បង់ជីវិត ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤៨៥,៧៥២នាក់។ បើតាមអាជ្ញាធរសុខាភិបាលឥណ្ឌា វាជាថ្ងៃទី ១៨ ហើយដែលប្រទេសនេះ បានមើលឃើញកំណើននៃករណីឆ្លងជំងឺ COVID-19 យ៉ាងគំហុកឡើងវិញ។ គួរបញ្ជាក់ថា ប្រទេសឥណ្ឌាទើបតែបានរាយការណ៍ពីការរកឃើញករណី «វិជ្ជមាន» វីរុសបំប្លែងថ្មី Omicron សរុបជាង ៦,០០០ករណីប៉ុណ្ណោះ ដែលនេះជាកម្រិតទាបនៅឡើយ បើធៀបនឹងអត្រាឆ្លងប្រចាំថ្ងៃ នៅក្នុងប្រទេសដែលមានប្រជាជន ១,៤០០លាននាក់មួយនេះ។ ករណីឆ្លង Omicron ភាគច្រើនត្រូវបានរកឃើញនៅក្នុងរដ្ឋ ម៉ាហារ៉ាស្ត្រា (Maharashtra), រ៉ាចាស្ថាន […]

សីតុណ្ហភាពនៅតំបន់មួយក្នុងប្រទេសអូស្ត្រាលី បានកើនឡើងដល់ ៥០.៧ អង្សាសេ ដែលជាសីតុណ្ហភាពក្ដៅបំផុតចាប់តាំងពីឆ្នាំ១៩៦២

Khmerpress January 15, 2022 15/01/2022

សីតុណ្ហភាពនៅទីក្រុង Onslow នៅរដ្ឋ Western Australian របស់ប្រទេសអូស្ត្រាលី បានឡើងដល់ ៥០.៧ អង្សាសេ កាលពីថ្ងៃព្រហស្បតិ៍ ដែលជាសីតុណ្ហភាពក្ដៅបំផុតចាប់តាំងពីឆ្នាំ១៩៦២ ដែលកាលនោះវាធ្លាប់បានកត់ត្រានៅតំបន់ភាគខាងត្បូងរបស់ប្រទេស។ ការិយាល័យឧតុនិយមបានបញ្ជាក់ថា Onslow បានកត់ត្រាសីតុណ្ហភាពក្ដៅខ្លាំងនៅម៉ោង ២ និង ២៦ នាទី ម៉ោងក្នុងស្រុក។ វាកើតឡើងបន្ទាប់ពី Western Australian បានរាយការណ៍ថា មានភ្លើងឆេះព្រៃដ៏ធំកាលពីខែមុន ដោយភ្លើងមួយនៅជិតទន្លេ Margaret បានឆាបឆេះលើផ្ទៃដីជាង ៦,០០០ ហិកតា ហើយយបង្ខំឱ្យមានការជម្លៀសចេញ។ អ្នកព្យាករណ៍អាកាសធាតុរបស់ BBC បាននិយាយថា សីតុណ្ហភាពនៅ Onslow ត្រូវបានកំណត់ថា នឹងកើនឡើងម្តងទៀតនៅថ្ងៃសុក្រ ប៉ុន្តែនឹងចុះត្រជាក់នៅពេលក្រោយ។ សីតុណ្ហភាពជាមធ្យមនៅ Onslow នៅពេលនេះនៃឆ្នាំនេះ ជាធម្មតាគឺ ៣៦.៥ អង្សាសេ ខណៈពេលដែលទីក្រុង ២ ផ្សេងទៀត គឺក្រុង Mardie និង Roeburne ក៏បានរាយការណ៍អំពីសីតុណ្ហភាពលើសពី ៥០ អង្សាសេ […]

សហរដ្ឋអាមេរិកប្តេជ្ញាប្រើ «រនាំងដែក» ការពារកូរ៉េខាងត្បូង និងថ្កោលទោសកូរ៉េខាងជើង ចំពោះការបន្តធ្វើតេស្តមីស៉ីល

Khmerpress January 15, 2022 15/01/2022

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការ បរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន (Antony Blinken) បានប្រកាសថ្កោលទោសប្រទេសកូរ៉េខាងជើង ចំពោះការធ្វើតេស្តបាញ់មីស៊ីលចំនួន ២គ្រាប់កាលពីថ្ងៃសុក្រ ដោយរំលោភលើដំណោះស្រាយ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយលោកក៏បានប្រកាសពីការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការការពារសន្តិសុខកូរ៉េខាងត្បូង ដោយប្រើ «រនាំងដែក» ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នារសៀលថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២។ នៅក្នុងកិច្ចសន្ទនាតាមប្រព័ន្ធទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក ជុង អ៊ុយយ៉ុង (Chung Eui-yong), លោក Antony Blinken បានថ្លែងយ៉ាងដូច្នេះថា «សម្ព័ន្ធភាពទ្វេភាគីរវាងប្រទេសទាំងពីរ គឺជាស្នូលនៃសន្តិភាព សន្តិសុខ និងវិបុលភាពនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងតំបន់ឆ្ងាយពីនេះទៀត»។ ប្រមុខការទូតអាមេរិករូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរ អំពីភាពចាំបាច់នៃការបន្ត កិច្ចសហប្រតិបត្តិការត្រីភាគីរវាង «អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង» ហើយសហរដ្ឋអាមេរិកនឹងនៅតែរក្សាខ្លួនឯងជា «រនាំងដែក» ដើម្បីការពារសន្តិសុខកូរ៉េខាងត្បូងជានិច្ច។ គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ត្រូវបានដកស្រង់ការចេញផ្សាយកាលពីព្រឹកថ្ងៃសៅរ៍ នេះថា ការបាញ់តេស្តគ្រាប់មីស៊ីល ២គ្រាប់កាលពីថ្ងៃសុក្រម្សិលមិញ […]

ថៃ៖ មនុស្ស ៧,៧៩៣នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៨នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ

Khmerpress January 15, 2022 15/01/2022

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧,៧៩៣ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ១៨នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៥,២០២នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,៣១៦,៤០៨ករណី ក្នុងនោះមានអ្នកស្លាប់ ២១,៩១៩នាក់ និងអ្នកជាសះស្បើយឡើងវិញគឺជាង ២.២១លាននាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១០៩.៥លានដូស ក្នុងនោះប្រជាជន ៤៧.៩៧លាននាក់ (៦៨.៥៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

ហ្វីលីពីនទាញសញ្ញាអាសន្នកម្រិត ៣នៅរដ្ឋធានីម៉ានីល ក្រោយតួលេខអ្នកឆ្លងកូវីដ-១៩កើនឡើងដល់ចំនួនច្រើនបំផុតមិនធ្លាប់មាន

Khmerpress January 15, 2022 15/01/2022

ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានសម្រេចចេញបទបញ្ជាបន្ទាន់មួយកាលពីយប់ថ្ងៃសុក្រ ទី១៤ ខែមករានេះ ដោយអាជ្ញាធរហ្វីលីពីននឹងអនុវត្តវិធានការរឹតបន្តឹងនៅក្នុងរដ្ឋធានីម៉ានីលរយៈពេល ២សប្តាហ៍ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ បើតាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា ការសម្រេចដាក់ចេញនូវវិធានការរឹតបន្តឹងនេះគឺត្រូវបានធ្វើឡើងក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅហ្វីលីពីនបានកើនឡើងក្នុងកម្រិតដ៏ខ្ពស់បំផុតមួយមិនធ្លាប់មានរាប់ចាប់តាំងពីពេលកើតមានការរាតត្បាតជំងឺកូវីដ ១៩មក។ ប្រភពខាងលើបានបញ្ជាក់ផងដែរថា វិធានការរឹតបន្តឹងរដ្ឋធានីម៉ានីលនោះគឺជាការប្រកាសអាសន្នកម្រិត ៣ ដែលនឹងត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃទី ១៦ រហូតដល់ថ្ងៃទី ៣១ ខែមករានេះ។ នៅក្នុងអំឡុងពេលនៃការអនុវត្តវិធានការរឹតបន្តឹងនេះគឺអាជ្ញាធរនឹងកាត់បន្ថយការជួបជុំនៅតាមទីសាធារណៈដូចជាកំណត់ឲ្យភោជនីយដ្ឋានបើកទទួលអតិថិជនត្រឹម ៥០% ​ខណៈរោងកុន ក្លឹបហាត់ប្រាណ និងអាជីវកម្មនៅក្នុងអាគារទាំងអស់ត្រូវបើកទទួលអតិថិជនត្រឹម ៣០% ប៉ុណ្ណោះ។ ជាមួយគ្នានេះដែរអាជ្ញាធរហ្វីលីពីនក៏បានត្រៀមគ្រែពេទ្យនិងសម្ភារៈបរិក្ខាពេទ្យជាច្រើនផងដែរ ដើម្បីតៀមទប់ទល់នឹងកំណើតនៃអ្នកជំងឺកូវីដ ១៩ ដែលភាគច្រើនគឺជាករណីឆ្លងជំងឺកូវីដ ១៩ អូមីក្រុង៕ ដោយ៖ ខ្មែរណូត

ថៃគ្រោងផលិតថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ-១៩ដោយខ្លួនឯង

Khmerpress January 15, 2022 15/01/2022

ថៃ៖ លោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃបានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីថ្ងៃសុក្រ ទី១៤ ខែមករា ម្សិលមិញនេះថា អាជ្ញាធរថៃគ្រោងនឹងផលិតថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយខ្លួនឯង ខណៈដែលពេលនេះមេរោគអូមីក្រុងកំពុងបន្តរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ។ គួរបញ្ជាក់ថា ថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ​-១៩ ដែលកំពុងមានវត្តមាននៅក្នុងពេលបច្ចុប្បន្ននេះគឺថ្នាំ Molnupiravir ដែលជាការផលិតរួមគ្នារវាងក្រុមហ៊ុនមានមូលដ្ឋាននៅអាមេរិក Merck & Co Inc ជាមួយនឹងក្រុមហ៊ុនផលិតឱសថ Ridgeback Biotherapeutics។ ដោយឡែកសម្រាប់ប្រទេសថៃវិញគឺអាជ្ញាធរថៃចង់ផលិតថ្នាំលេបប្រភេទ Molnupiravir នេះជាកំណែថ្មីក្នុងប្រទេសខ្លួនដោយការប្រើប្រាស់វត្ថុធាតុដើមខ្លួនឯង តែរក្សារូបមន្តចាស់ដែលក្រុមហ៊ុនទាំង​ ២ខាងលើបានរកឃើញ។ យ៉ាងណាក្តី បើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា អាជ្ញាធរថៃនឹងមិនផលិតថ្នាំលេបនេះតែម្នាក់ឯងទេ ពោលគឺត្រូវសហការណ៍ជាមួយនឹងវិទ្យាស្ថាន Chulabhorn Research Institute ឬដៃគូដែលអាចទៅរួចផ្សេងទៀតដូចជាប្រទេសបង់ក្លាដេស ឬឥណ្ឌាជាដើម។ គួរបញ្ជាក់ជូនថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃបានកើនឡើងគួរឲ្យគត់សម្គាល់ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ ដោយគិតត្រឹមថ្ងៃសុក្រ ទី១៤ មករា ម្សិលមិញនេះតួលេខអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃរបស់ថៃមានរហូតដល់ជាង ៨ពាន់នាក់ ហើយភាគច្រើននៃអ្នកជំងឺទាំងនោះគឺជាករណីឆ្លងមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង៕ ដោយ៖ ខ្មែរណូត

ឥណ្ឌូនេស៊ីគ្រោងផលិតថ្នាំកូវីដដោយប្រើរូបមន្តរបស់ក្រុមហ៊ុន Merck នៅក្នុងខែមេសាខាងមុខនេះ

Khmerpress January 15, 2022 15/01/2022

ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងផលិតថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយខ្លួនឯង នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ កាលពីថ្ងៃសុក្រ ទី១៤ ខែមករា ម្សិលមិញនេះ។ បើតាមលោក Budi Gunadi Sadikin ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈនៃប្រទេសឥណ្ឌូនេស៊ីបានឲ្យដឹងថា តាមគម្រោងអាជ្ញាធរឥណ្ឌូនេស៊ីនឹងចាប់ដៃគូជាមួយក្រុមហ៊ុនផលិត​ឱសថ PT Amarox Pharma Global ក្នុងការផលិតថ្នាំលេបប្រឆាំងនឹងជំងឺកូ​វីដ-១៩ នេះ។ លោករដ្ឋមន្ត្រីរូបនេះបានបន្តថា ថ្នាំលេបដែលអាជ្ញាធរឥណ្ឌូនេស៊ីគ្រោងនឹងផលិតនោះគឺជាថ្នាំប្រភេទ Molnupiravir ដែលរូបមន្តដើមរបស់ថ្នាំនេះត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនមានមូលដ្ឋាននៅអាមេរិក Merck & Co Inc សហការណ៍ជាមួយក្រុមហ៊ុនផលិតឱសថ Ridgeback Biotherapeutics។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះបានបញ្ជាក់ទៀតថា បើគ្មានអ្វីប្រែប្រួលទេគឺអាជ្ញាធរឥណ្ឌូនេស៊ីនឹងផ្តើមផលិតថ្នាំលេបប្រឆាំងកូវីដ-១៩ ដែលជាកំណែថ្មីរបស់ឥណ្ឌូនេស៊ីនៅក្នុងខែមេសាឬឧសភាខាងមុខនេះហើយ។ គួរបញ្ជាក់ជូនថា នៅក្នុងសប្តាហ៍នេះអាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីបានអនុម័តឲ្យមានការប្រើប្រាស់ថ្នាំលេប Molnupiravir នៅក្នុងប្រទេសខ្លួនចំនួន ៤០០,០០០គ្រាប់រួចហើយ ដោយថ្នាំទាំងនោះគឺជាប្រភេទថ្នាំនាំចូលពីបរទេស៕ ដោយ៖ ខ្មែរណូត