(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺ (CDC) នៃសហរដ្ឋអាមេរិក បានចេញសារព្រមានចំពោះការធ្វើដំណើរ ទៅកាន់បណ្តាប្រទេស និងដែនដីសរុបចំនួន ២២ ដោយសារតែរាតត្បាតជំងឺ COVID-19 ក្នុងកម្រិតធ្ងន់ ក្នុងនោះក៏រួមមានប្រទេស អ៊ីស្រាអែល, អូស្ត្រាលី, អេហ្ស៊ីប, អាល់បានី, អាហ្សង់ទីន និងអ៊ុយរ៉ាហ្កាយផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២។ CDC បានបង្កើនការប្រកាសអាសន្នដល់កម្រិតទី ៤ ដែលជាកម្រិតខ្ពស់បំផុត ដោយបានណែនាំប្រជាជនអាមេរិកទាំងឡាយ គួរតែចៀសវាងការធ្វើដំណើរទៅកាន់ គោលដៅមួយចំនួនដូចជា ប៉ាណាម៉ា, កាតា, បាហាម៉ាស់ (Bahamas), បារ៉ែន, ប៊ឺមូដា(Bermuda), កោះវើជីនរបស់អង់គ្លេស (British Virgin Islands), កោះ ធើក និងខាកូស (Turks and Caicos Islands), សាន លូសៀ (Saint Lucia) និង […]