ព័ត៌មានអន្តរជាតិ

ធនាគារឌីជីថល DBS នៅសិង្ហបុរី ចេញសារសុំទោសអតិថិជន ចំពោះបញ្ហាជាប់គាំងដល់ទៅ ២ថ្ងៃ

Khmerpress November 26, 2021 26/11/2021

យោងតាមការចុះផ្សាយរបស់ channelnewsasia បានឱ្យដឹងថា កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ ធនាគារឌីជីថល DBS បានជូនដំណឹងពី សេវាធនាគារឌីជីថលរបស់ខ្លួនបានវិលត្រឡប់មកធម្មតាវិញហើយ បន្ទាប់ពីជួបបញ្ហា មិនអាចដំណើរការបានអស់រយៈពេល ២ថ្ងៃ។ ជាមួយគ្នានោះដែរ ប្រមុខនៃធនាគារក៏បានធ្វើការសុំទោស ចំពោះបញ្ហាដែលបានកើតមានឡើងដល់អ្នកអតិថិជនរបស់ខ្លួន ហើយបានធានាអះអាងថា ប្រព័ន្ធរបស់ខ្លួន “នៅតែមានសុវត្ថិភាព” ទាំងការដាក់ប្រាក់ និងប្រាក់របស់ពួកគេ ហើយបញ្ហាដែលកើតមានមិនមែនជាការវាយប្រហារតាមអ៉ឺនធឺណិតនោះទេ គឺទាក់ទងទៅនឹង SERVER ( ACCESS CONTROL SERVERS)។ បើតាមការឱ្យដឹងពីធនាគារ ភាពរអាក់រអួលនៃសេវាកម្មធនាគារឌីជីថល DBS និង POSB បានចាប់ផ្តើមកាលពីព្រឹកថ្ងៃអង្គារ ដោយអតិថិជនរាយការណ៍ ថាពួកគេមិនអាចចូលប្រើសេវាអនឡាញរបស់ធនាគារបានទេ។ ហើយបញ្ហានេះបានកើតឡើងម្តងទៀតនៅព្រឹកថ្ងៃពុធ បន្ទាប់ពីសេវាត្រូវបានស្ដារឡើងវិញ។ យ៉ាងណាមិញ បើទោះបីជា បញ្ហាត្រូវបានដោះស្រាយក៏ដោយក្ដី ក៏អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បាននិយាយថា ខ្លួននឹងពិចារណាលើ “សកម្មភាពត្រួតពិនិត្យ” បន្ទាប់ពីការស៊ើបអង្កេតរបស់ DBS លើការរំខាននេះ៕ ដោយ៖ ខ្មែរណូត

សិង្ហបុរី អនុញ្ញាតឱ្យអ្នកដំណើរមកពីប្រទេសចំនួន ៦ ចូលដោយមិនចាំបាច់ធ្វើចត្តាឡីស័កក្នុងនោះក៏មានកម្ពុជាដែរ

Khmerpress November 26, 2021 26/11/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) បានប្រកាសនៅថ្ងៃសុក្រ (២៦ វិច្ឆិកា) នេះថា ប្រទេសសិង្ហបុរីនឹងពង្រីកផ្លូវធ្វើដំណើរនៃអ្នកចាក់វ៉ាក់សាំងរួច (VTLs) ទៅកាន់ប្រទេសចំនួន ៦ បន្ថែមទៀតនៅខែក្រោយ។ សារព័ត៌មានដដែលបានឱ្យដឹងទៀតថា ចាប់ពីថ្ងៃទី ១៤ ខែធ្នូ អ្នកដំណើរមកពីប្រទេសថៃអាចចូលប្រទេសសិង្ហបុរីក្រោមគម្រោង ផ្លូវធ្វើដំណើរនៃអ្នកចាក់វ៉ាក់សាំងរួច (VTL) ដែលមិនចាំបាច់ធ្វើចត្តាឡីស័ក។ ជាមួយគ្នានោះ ចាប់ពីថ្ងៃទី១៦ ខែធ្នូ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា ហ្វីជី ម៉ាល់ឌីវ ស្រីលង្កា និងទួរគី អាចចូលកមកាន់ប្រទេសកូនកោះមួយនេះបានហើយក្រោមគម្រោងខាងលើ និងមិនតម្រូវឱ្យធ្វើចត្តាឡីស័កដូចទៅនឹងប្រទេសថៃដែរ។ គួរបញ្ជាក់ផងដែរថា នៅក្រោមគម្រោង ផ្លូវធ្វើដំណើរនៃអ្នកចាក់វ៉ាក់សាំងរួច (VTL) អ្នកធ្វើដំណើរដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញនៅលើជើងហោះហើរ (VTL) ដែលបានកំណត់ អាចចូលប្រទេសសិង្ហបុរីដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ ដោយពួកគេគ្រាន់តែតម្រូវឱ្យឆ្លងកាត់ការធ្វើតេស្តរកវីរុស កូវីដ-១៩ តែប៉ុណ្ណោះ៕ ដោយ៖ ខ្មែរណូត

អ៉ីស្រាអែលរកឃើញវីរុសបំប្លែងថ្មី ដែលទើបលេចឡើងនៅអាហ្រ្វិកខាងត្បូង

Khmerpress November 26, 2021 26/11/2021

(តែលអាវីវ)៖ ក្រសួងសុខាភិបាលអ៉ីស្រាអែល នៅថ្ងៃសុក្រនេះ បានប្រកាសឲ្យដឹងថា វីរុសបំប្លែងថ្មីមានលេខសម្គាល់ B.1.1529 ដែលលេចឡើងដំបូងនៅឯ ប្រទេសអាហ្រ្វិកខាងត្បូង នាពេលនេះ ក៏ត្រូវបានរកឃើញ នៅក្នុងប្រទេសអ៉ីស្រាអែលផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Jerusalem Post នៅថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ វីរុសបំប្លែងថ្មីខាងលើ ត្រូវបានរកឃើញនៅលើបុគ្គលម្នាក់ ដែលត្រឡប់ចូលអ៉ីស្រាអែលវិញ ពីប្រទេសម៉ាឡាវីនៃទ្វីបអាហ្រ្វិក។ ចំណែកឯ ២ករណីទៀត នៃអ្នកដែលទើបត្រឡប់មកពីក្រៅប្រទេស ក៏ត្រូវបានគេសង្ស័យថា ជាករណីឆ្លងវីរុសបំប្លែងថ្មី B.1.1529 នេះដែរ។ សំណាករបស់អ្នកទាំងពីរនោះ ត្រូវបានធ្វើតេស្ត ដើម្បីកំណត់ទិន្នន័យហ្ស៊ែនរបស់វីរុសហើយ និងកំពុងរង់ចាំលទ្ធផល។ ក្រៅពីអាហ្វ្រិកខាងត្បូង និងអ៉ីស្រាអែល គឺទីក្រុងហុងកុង និងប្រទេសមួយចំនួនទៀតនៅទ្វីបអាហ្រ្វិក ក៏បានរកឃើញករណីឆ្លងវីរុសបំប្លែងថ្មីនេះដែរ។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អ៉ីស្រាអែលបានប្រកាសដាក់បម្រាមលើ អ្នកធ្វើដំណើរមកពីប្រទេសអាហ្រ្វិកចំនួន៧ ដើម្បីឆ្លើយតបនឹងការរកឃើញវីរុសបំប្លែងថ្មី នៅអាហ្រ្វិកខាងត្បូង។ ក្នុងថ្ងៃជាមួយគ្នានោះ ចក្រភពអង់គ្លេស ក៏បានចេញបម្រាមលើអ្នកដំណើរ មកពីប្រទេសអាហ្រ្វិកចំនួន៦ នៅក្រោមហេតុផលដូចគ្នា។ គួរបញ្ជាក់ថា វីរុសបំប្លែង B.1.1.529 កំពុងធ្វើឲ្យពិភពលោកភ័យព្រួយជាពិសេស ដោយសារតែវាមានការបំប្លែងខ្លួនជាង៣០ដង […]

ឥណ្ឌានឹងរឹតបន្តឹងការធ្វើតេស្តលើភ្ញៀវទេសចរ ចំពោះមុខការលេចឡើងនៃវីរុសកូវីដ១៩ បំប្លែងថ្មីមួយទៀត ដែលគួរឲ្យបារម្ភជាខ្លាំង

Khmerpress November 26, 2021 26/11/2021

(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌា បានចេញសេចក្តីណែនាំឲ្យ រដ្ឋទាំងអស់នៅទូទាំងប្រទេស បង្កើនការធ្វើតេស្តឲ្យហ្មត់ចត់ លើអ្នកដំណើរអន្តរជាតិ ដែលមកពីប្រទេសអាហ្វ្រិកខាងត្បូង រួមនិងប្រទេសមានហានិភ័យដទៃៗទៀត ចំពោះមុខក្តីបារម្ភពាក់ព័ន្ធការលេចឡើងនៃវីរុស COVID-19 បំប្លែងថ្មីមួយផ្សេងទៀត ខណៈឥណ្ឌាទើបតែបានបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរ កាលពីពេលថ្មីៗកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្រសួងសុខាភិបាលឥណ្ឌាបានលើកឡើងថា វីរុសបំប្លែងថ្មីមួយទៀតនៃ COVID-19 មានលេខសម្គាល់ «B.1.1.529» ត្រូវគេរាយការណ៍ថា មានការបំប្លែងខ្លួនយ៉ាងធ្ងន់ធ្ងរ ជាងវីរុសបំប្លែងខ្លួនដទៃៗទៀត។ ដូច្នេះហើយ វាបង្កហានិភ័យខ្លាំងចំពោះ សុខភាពសាធារណៈរបស់ប្រទេសឥណ្ឌា ខណៈទើបតែការបន្ធូរបន្ថយការរឹតត្បិតទិដ្ឋាការ និងការបើកទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញ។ គួរបញ្ជាក់ថា វីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ត្រូវបានរកឃើញដំបូង នៅប្រទេសអាហ្វ្រិកខាងត្បូង ក្នុងសប្តាហ៍នេះតែម្តង ហើយវាបានរីករាលដាល ទៅកាន់ប្រទេសអាហ្រ្វិកក្បែរខាងមួយចំនួនទៀត ព្រមទាំងទីក្រុងហុងកុងផងដែរ។ ចំណែកប្រទេសដូចជាអង់គ្លេស និងអ៉ីស្រាអែល បានសម្រេចផ្អាកជើងហោះហើរជាបណ្តោះអាសន្ន ជាមួយប្រទេសចំនួន៦ នៅអាហ្រ្វិក ដោយសារតែក្តីបារម្ភអំពីវីរុសបំប្លែងថ្មីនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: ពិភពលោកកំពុងប្រុងជើងការ ទប់ទល់មេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ដែលអាក្រក់ជាង Delta, វាមានប្រភពដើមនៅអាហ្វ្រិកខាងត្បូង ខណៈហុងកុងក្លាយជាដែនដីអាស៊ីដំបូងគេ ដែលរកឃើញអ្នកផ្ទុកមេរោគនេះ

Khmerpress November 26, 2021 26/11/2021

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នក្នុងដំណាក់កាលដំបូង ព្រមជាមួយការស្រាវជ្រាវបន្ថែមទៀត ដើម្បីយល់ពីឥទ្ធិពល និងការវិវឌ្ឍនៃវីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលមានលេខសម្គាល់ «B.1.1.529» ខណៈទីក្រុងហុងកុងរបស់ចិន បានក្លាយជាដែនដីដំបូងគេនៅទ្វីបអាស៊ី ដែលបានរកឃើញវត្តមានវីរុសថ្មីនេះ លើបុរសពីរនាក់ ដែលបានធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូង។ នេះបើតាមការដកស្រង់ ចេញពីទីភ្នាក់ងារសារព័ត៌មាន Reuters និង AFP នារសៀលថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ ការអំពាវនាវខាងលើនេះ ត្រូវបានធ្វើឡើងដោយវេជ្ជបណ្ឌិត ម៉ារៀ វ៉ាន់ កឺខូវ (Maria Van Kerkhove) ប្រធានក្រុមបច្ចេកទេសគ្រប់គ្រងជំងឺ COVID-19 របស់ WHO។ ក្នុងដំណាក់កាលនៃការប្រឈមមុខ នឹងវីរុសបំប្លែងខ្លួនថ្មី ដែលមិនទាន់មានភាពច្បាស់លាស់នៅឡើយនេះ លោកស្រីវេជ្ជបណ្ឌិត Maria Van Kerkhove នៅតែបន្តណែនាំអំពីសារៈសំខាន់ នៃការធានាឲ្យបានការចាក់វ៉ាក់សាំងពេញលេញ។ ប្រទេសមួយចំនួនដែលបានស្វែងយល់ អំពីវីរុសបំប្លែងថ្មី B.1.1.529 ខាងលើនេះ ដូចជាចក្រភពអង់គ្លេស និងអ៊ីស្រាអែលជាដើម បានសម្រេចផ្អាកជើងហោះហើរ ជាមួយប្រទេសអាហ្វ្រិកខាងត្បូង […]

អង់គ្លេសកំពុងព្រួយបារម្ភខ្លាំងចំពោះ «មេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីមួយទៀត» នៅអាហ្វ្រិកខាងត្បូង ដែលអាចប៉ះពាល់ប្រសិទ្ធភាពវ៉ាក់សាំង

Khmerpress November 26, 2021 26/11/2021

(ឡុងដ៍)៖ ចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅទីក្រុងឡុងដ៍) បានប្រកាសថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវីរុស COVID-19 បំប្លែងខ្លួនថ្មីមួយផ្សេងទៀត ដែលកំពុងឆ្លងរីករាលដាលនៅប្រទេសអាហ្រ្វិកខាងត្បូង ដែលអាចធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំង និងដំណើរការមិនប្រក្រតីនៅទូទាំងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស បាននិយាយថា វីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលមានលេខសម្គាល់ថា B.1.1.529 មានទ្រង់ (Spike Protein) ខុសគ្នាយ៉ាងខ្លាំងពីវីរុសដើម ដែលវ៉ាក់សាំងត្រូវបានអភិវឌ្ឍឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងវា។ ក្រុមមន្ត្រីបានកំណត់ថា វីរុសនេះ ប្រហែលជាមានការបំប្លែងខ្លួនទ្វេដង ដែលយើងបានឃើញនៅក្នុងវីរុសបំប្លែងខ្លួន Delta ហើយវាជាអ្វីដែល «អាក្រក់បំផុត» ព្រោះវ៉ាក់សាំងនានាបច្ចុប្បន្ននេះ ទំនងជាមិនមានប្រសិទ្ធភាពក្នុងការទប់ទល់វាឡើយ។ វីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ត្រូវបានគេកំណត់អត្តសញ្ញាណឃើញជាលើកដំបូង នៅដើមសប្តាហ៍នេះ នៅប្រទេសអាហ្វ្រិកខាងត្បូង។ ជុំវិញបញ្ហានេះ ចក្រភពអង់គ្លេសបានប្រញាប់ប្រញាល់ ណែនាំឱ្យដាក់ចេញនូវវិធានការរឹតត្បឹត លើការធ្វើដំណើរពីប្រទេសនេះ និងប្រទេសជិតខាងចំនួន ៥ ទៀត […]

ថៃសម្រេចប្រើត្រឹមឧបករណ៍តេស្តរហ័សជំនួសឲ្យការធ្វើតេស្តកូវីដដោយម៉ាស៊ីនធំចំពោះអ្នកដំណើរមកពី ៦៣ប្រទេស

Khmerpress November 26, 2021 26/11/2021

ថៃ៖ គណៈកម្មាធិការជាតិប្រឆាំងនឹងជំងឺឆ្លងក្នុងប្រទេសថៃបានសម្រេចជាផ្លូវការហើយថា នឹងប្រើប្រាស់ត្រឹមឧបករណ៍ធ្វើតេស្តរហ័សប៉ុណ្ណោះចំពោះក្រុមអ្នកដំណើរមកពីប្រទេសចំនួន ៦៣ ពោលគឺអាជ្ញាធរថៃនឹងលែងតម្រូវឲ្យក្រុមអ្នកដំណើរត្រូវធ្វើតេស្តរកជំងឺកូវីដ ១៩ ដោយម៉ាស៊ីនធំ (RT-PCR) ទៀតហើយក្រោយពេលដែលពួកគេបានទៅដល់ទឹកដីថៃ។ គួររម្លឹកថា នាពេលកន្លងមកអាជ្ញាធរថៃធ្លាប់កំណត់ឲ្យក្រុមអ្នកដំណើរអន្តរជាតិទាំងអស់ត្រូវធ្វើតេស្តរកជំងឺកូវីដ ១៩ ដោយម៉ាស៊ីនធំក្រោយពេលទៅដល់ប្រទេសថៃភ្លាម ខណៈក្នុងអំឡុងពេលរង់ចាំលទ្ធផលតេស្តនោះអ្នកដំណើរទាំងអស់តម្រូវឲ្យស្នាក់នៅក្នុងសណ្ឋាគារមួយយប់សិន ហើយទាល់តែលទ្ធផលតេស្តនោះអវិជ្ជមានទើបអាជ្ញាធរថៃអនុញ្ញាតឲ្យក្រុមអ្នកដំណើរអាចបន្តដំណើរទៅកាន់តំបន់ផ្សេងៗទៀតនៅក្នុងប្រទេសថៃ។ បើតាមលោក Anutin Charnvirakul ដែលជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃបានបញ្ជាក់ថា កាសម្រេចខាងលើនេះគឺជាយន្តការជំហ៊ានទី ២ នៃការបើកប្រទេសឡើងវិញ ដែលអាជ្ញាធរថៃបានដាក់ចេញដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមអ្នកដំណើរឲ្យស្របតាមស្ថានភាពជាក់ស្តែងនៃការរាតត្បាតជំងឺកូវីដ ១៩។ យន្តការជំហ៊ានទី ២នេះ ត្រូវអាជ្ញាធរថៃហៅថា “ធ្វើតេស្តនិងបន្តដំណើរ” (test and go) ហើយតាមរយៈយន្តការនេះគឺអ្នកដំណើរទាំងអស់ត្រូវធ្វើតេស្តរកជំងឺកូវីដ ១៩ ដោយម៉ាស៊ីនធំក្នុងប្រទេសរបស់ខ្លួនជាមុនសិន ពោលគឺ ៧២ម៉ោងមុនពេលទៅដល់ប្រទេសថៃ ហើយពេលទៅដល់ប្រទេសថៃត្រូវធ្វើតេស្តដោយឧបករណ៍រហ័សម្តងទៀត ខណៈក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសថៃនោះអាជ្ញាធរក៏អាចតម្រូវឲ្យធ្វើតេស្តដោយឧបករណ៍រហ័សជាច្រើនដងបន្ថែមទៀតផងដែរប្រសិនបើចាំបាច់៕ ដោយ៖ ខ្មែរណូត

ប្រធានាធិបតីឆែកធ្វើតេស្ត «វិជ្ជមានកូវីដ-១៩» ប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបានបញ្ជាឲ្យកំណត់ពេលបិទបារ និងភោជនីយដ្ឋាន

Khmerpress November 26, 2021 26/11/2021

(ប្រាក)៖ ប្រធានាធិបតីនៃសាធារណរដ្ឋឆែក លោក ម៉ៃឡូស ហ្សេម៉ាន់ (Milos Zeman) បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីរដ្ឋាភិបាលរបស់លោក បានកំណត់ពេលឲ្យបារ ក្លឹបកម្សាន្ត និងភោជនីយដ្ឋានជាដើម «បិទទ្វារនៅត្រឹមម៉ោង ១០៖០០នាទីយប់» ចំពោះមុខកំណើននៃករណីឆ្លង COVID-19 រហូតដល់ ១៨,០០០នាក់ក្នុង១ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ បើតាមមន្ត្រីរដ្ឋាភិបាលឆែក លោក Milos Zeman មិនមានចេញអការៈនោះឡើយ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន COVID-19 ប៉ុន្តែការឆ្លងជំងឺនេះ បានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីវ័យ ៧៧ឆ្នាំរូបនេះ ទើបតែបញ្ចប់ការសម្រាកព្យាបាលជំងឺរុំារ៉ៃអស់ជាង ៤០ថ្ងៃ នៅក្នុងមន្ទីរពេទ្យ។ យ៉ាងណាក៏ដោយ លោក Milos Zeman កំពុងស្ថិតក្រោមការព្យាបាល និងតាមដានអការៈយ៉ាងដិតដល់ ពីសំណាក់ក្រុមគ្រូពេទ្យឆែក។ គួរបញ្ជាក់ថា ឆែកក៏មិនខុសពីប្រទេសអឺរ៉ុបដទៃនោះដែរ ដោយឈានចូលរដូវរងា ប្រទេសនេះបាននិងកំពុងមើលឃើញ ករណីឆ្លងជំងឺ COVID-19 កើនឡើងយ៉ាងគំហុក។ ដោយឡែកប្រទេសអូទ្រីស និងស្លូវ៉ាក […]

អាហ្វ្រិកខាងត្បូងរកឃើញមេរោគកូវីដ ១៩ ទម្រង់ថ្មីមួយប្រភេទទៀតដែលអាចចម្លងបានលឿនជាងមេរោគ Delta ទៅទៀត

Khmerpress November 26, 2021 26/11/2021

អាហ្រិ្វកខាងត្បូង៖ យោងតាមការចុះផ្សាយរបស់កាសែត South China Moring Post បានឲ្យដឹងថា ប្រទេសអាហ្វ្រិកខាងត្បូងបានរកឃើញមេរោគនៃជំងឺកូវីដ ១៩ ទម្រង់ថ្មីមួយប្រភេទទៀត ដែលអាចចម្លងបានលឿនជាងមេរោគបំប្លែងខ្លួនប្រភេទ Delta ទៅទៀត។ បើតាមក្រុមអ្នកវិទ្យាសាស្រ្តអាហ្រ្វិកខាងត្បូងបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ម្សិលមិញថា មេរោគថ្មីនេះមានលេងសម្គាល់ B.1.1.529 អាចធ្វើការផ្លាស់ប្តូរខ្លួនបានយ៉ាងតិចចំនួន ១០ ខណៈមេរោគបំប្លែងខ្លួន Delta អាចធ្វើបាន ២ដង និងមេរោគបំប្លែងខ្លួនប្រភេទ Beta អាចធ្វើបាន ៣ដង។ ប្រភពខាងលើបានបន្តថា នៅថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកានេះ ក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោកនឹងបើកកិច្ចប្រជុំមួយដើម្បីដាក់ឈ្មោះឲ្យមេរោគថ្មីនេះនិងស្វែងរកវិធានការល្អៗដើម្បីឆ្លើយតបជុំវិញករណីនេះផងដែរ។ ភ្លាមៗក្រោយការរកឃើញមេរោគថ្មីនេះ ប្រទេសអង់គ្លេសបានសម្រេចបិទជើងហោះហើរចំពោះពលរដ្ឋមកពីប្រទេសចំនួន ៦រួមមាន អាហ្រ្វិកខាងត្បូង ណាមីប៊ី ឡេសូតូ អ៊ីស្វាទីនី ហ្ស៊ីមបាវ៉េ និងបូតស្វាណា ខណៈក្រុមអ្នកជំនាញបានបញ្ជាក់ថា គិតត្រឹមពេលនេះមេរោគនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីនេះត្រូវបានគេរកឃើញក្នុងខ្លួនអ្នកដំណើរនៅក្នុងទីក្រុងហុងកុងនិងអ្នកដំណើរនៅក្នុងប្រទេសបូតស្វាណារួចទៅហើយ៕ ដោយ៖ ខ្មែរណូត

ជំងឺប៉េស្តជ្រូកកំពុងរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម

Khmerpress November 25, 2021 25/11/2021

វៀតណាម៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសវៀតណាមកំពុងប្រឈមនឹងការរាតត្បាតជំងឺប៉េស្តជ្រូកយ៉ាងខ្លាំង ហើយបញ្ហានេះបានធ្វើឲ្យប៉ះពាល់ដល់វិស័យឧស្សាហកម្មកសិកម្មក្នុងប្រទេសវៀតណាមយ៉ាងខ្លាំងផងដែរ។ បើតាមរបាយការណ៍របស់អាជ្ញាធរវៀតណាមបានបញ្ជាក់ថា គិតត្រឹមពេលនេះជំងឺប៉េស្តជ្រូកកំពុងរាតត្បាតក្នុងតំបន់ចំនួន ២,២៧៥​កន្លែង ដែលតំបន់ទាំងអស់នេះស្ថិតនៅក្នុងខេត្ត-ក្រុងចំនួន ៥៧ ក្នុងចំណោមខេត្ត-ក្រុងសរុបទាំង ៦៣​របស់វៀតណាម។ ប្រភពខាងលើបានបន្តថា នៅក្នុងឆ្នាំនេះអាជ្ញាធរវៀតណាមបានសម្លាប់សត្វជ្រូកដែលមានជំងឺប៉េស្ត ប្រមាណជា ២៣០,០០០ក្បាលរួចហើយ ខណៈតួលេខនេះមានការកើនឡើង ៣ដង បើធៀបទៅនឹងតួលេខសត្វជ្រូកដែលគេបានសម្លាប់ចោលកាលពីឆ្នាំមុខ។ គួរបញ្ជាក់ថា ជំងឺប៉េស្តជ្រូកមានដើមកំណើតមកពីតំបន់អាហ្វ្រិក ហើយជំងឺនេះបានរាតត្បាតទៅដល់ប្រទេសវៀតណាមនៅក្នុងឆ្នាំ ២០១៩ ខណៈជំងឺនេះហាក់មិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះមនុស្សនោះទេ។ បើទោះជាយ៉ាងនេះក្តីគេនៅចាំបានថា កាលពីឆ្នាំកន្លងទៅវិបត្តិនៃការរាត្បាតជំងឺប៉េស្តជ្រូកបានធ្វើឲ្យតម្លៃសាច់ជ្រូកនៅទីផ្សារប្រទេសវៀតណាមកើនឡើងទ្វេដង៕ ដោយ៖ ខ្មែរណូត