ព័ត៌មានអន្តរជាតិ

ប្រទេសមួយចំនួនទៀតរកឃើញវត្តមាន មេរោគបំប្លែងថ្មី Omicron ខណៈវិធានការរឹតត្បិតការធ្វើដំណើរ ត្រូវបានដាក់ចេញជាបន្តបន្ទាប់

Khmerpress November 29, 2021 29/11/2021

(បរទេស)៖ វីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) បានឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក នៅថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ជាមួយនឹងករណីឆ្លងថ្មីៗត្រូវបានរកឃើញ នៅក្នុងប្រទេសហូឡង់ ដាណឺម៉ាក និងអូស្ត្រាលី សូម្បីតែប្រទេសជាច្រើនទៀត ក៏បានដាក់ចេញនូវវិធានការរឹតត្បឹតលើការធ្វើដំណើរ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៅក្នុងប្រទេសរបស់ពួកគេផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួនមិនទាន់ច្បាស់ទេថា តើវីរុស COVID-19 បំប្លែងថ្មី Omicron ដែលត្រូវបានរកឃើញជាលើកដំបូង នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង អាចមានសមត្ថភាពចម្លងលឿនរហ័ស ជាងវីរុសប្រភេទផ្សេងទៀត ឬអាចបង្កឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរជាងដែរ ឬមួយក៏យ៉ាងណានោះទេ។ ការស្វែងយល់ពីកម្រិតនៃភាពធ្ងន់ធ្ងររបស់វីរុស COVID-19 បំប្លែងថ្មី Omicron នឹងចំណាយពេលច្រើនថ្ងៃ ឬច្រើនសប្តាហ៍ទៀតឯណោះ។ គួរបញ្ជាក់ថា ការរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron បានបង្កឱ្យមានការភ្ញាក់ផ្អើលជាសកល ហើយរដ្ឋាភិបាលជុំវិញពិភពលោក បានព្យាយាមដាក់កំហិតលើការធ្វើដំណើរសាជាថ្មី ដោយបារម្ភថា វីរុសនេះអាចធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំង និងរំខានដល់ការបើកសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺឆ្លងរាតត្បាតសកលរយៈពេល […]

អង្គការ WHO មិនទាន់ច្បាស់ទេថា វីរុសកូវីដ១៩ បំប្លែងថ្មី «Omicron» អាចឆ្លងកាន់តែលឿន និងកាន់តែកាចសាហាវ ដែរឬអត់

Khmerpress November 29, 2021 29/11/2021

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្តមិនប្រាកដនោះទេថា វីរុសបំប្លែងថ្មី អូមីក្រុង (Omicron) អាចមានសមត្ថភាពឆ្លងរាលដាល កាន់ឆាប់រហ័សថែមទៀត ធៀបនឹងវីរុសបំប្លែងថ្មីពីមុនៗ ហើយវាអាចបង្កជំងឺដែលមានស្ថានភាពកាន់តែធ្ងន់ធ្ងរ ឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។ អង្គការ WHO បាននិយាយដូច្នេះថា «ទិន្នន័យជាបឋមបង្ហាញថា អត្រាអ្នកត្រូវចូលសម្រាកព្យាបាលជំងឺ COVID-19 នៅតាមមន្ទីរពេទ្យ ក្នុងប្រទេសអាហ្រ្វិកខាងត្បូង មានការកើនឡើង ប៉ុន្តែនេះគឺដោយសារការកើនឡើងជារួមនៃចំនួនអ្នកឆ្លង មិនមែនដោយសារតែការឆ្លងវីរុសបំប្លែងថ្មី Omicron ជាពិសេសនោះឡើយ»។ យ៉ាងណាមិញ WHO បានបញ្ជាក់ថា ភស្តុតាងជំហានដំបូងឲ្យតំរុយថា ហានិភ័យនៃការឆ្លងជំងឺ COVID-19 ឡើងវិញ គឺខ្ពស់ជាងមុន ដោយសារវីរុសបំប្លែងថ្មីនេះ។ WHO បានបន្ថែមថា ខ្លួនកំពុងធ្វើការយ៉ាងសកម្មជាមួយក្រុមអ្នកជំនាញ ដើម្បីស្វែងយល់ឲ្យបានច្បាស់ អំពីលទ្ធភាពនៃផលប៉ះពាល់របស់វីរុសបំប្លែងថ្មី Omicron ទៅលើចំណាត់ការបច្ចុប្បន្នប្រឆាំង COVID-19 រួមមានទាំងវ៉ាក់សាំងផងដែរ។ គួរបញ្ជាក់ថា […]

ប្រទេសហ្វីលីពីន​​សម្រេច​ចិត្ត​បិទជើងហោះហើរអន្តរជាតិរបស់ខ្លួន បន្ទាប់ពីពិភពលោកកំពុងព្រួយបារម្ភលើវ៉ារ្យ៉ង់ Omicron

Khmerpress November 29, 2021 29/11/2021

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ រដ្ឋាភិបាល​ហ្វីលីពីន​បាន​សម្រេច​ចិត្ត​បិទជើងហោះហើរអន្តរជាតិរបស់ខ្លួនឡើងវិញ បន្ទាប់ពីប្រទេសនេះទើបតែគ្រោងនឹង​អនុញ្ញាត​ឱ្យ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មួយ​ចំនួន​ចូល​មកប៉ុណ្ណោះ។ ការសម្រេចនេះបានកើតឡើងនៅពេលដែលពិភពលោក កំពុងព្រួយបារម្ភលើវ៉ារ្យ៉ង់ Omicron ដែលជាវ៉ារ្យ៉ង់ថ្មី និងកំពុងរីករាលដាលនៅក្នុងទ្វីបអាហ្រ្វិក និងអឺរ៉ុប។ ការផ្លាស់ប្ដូរនេះគឺត្រឹមតែ ២ថ្ងៃ បន្ទាប់ពីខ្លួនបានប្រកាសពីផែនការ ដើម្បីចាប់ផ្តើមទទួលយកអ្នកធ្វើដំណើរបរទេស ដែលបានចាក់វ៉ាក់សាំង ២ដង ពីប្រទេស និងតំបន់ ដែលមានហានិភ័យទាបប្រហែល ៣០ ដោយចាប់ផ្តើមពីថ្ងៃពុធខាងមុខនេះ។ រដ្ឋាភិបាលក៏បានប្រកាសថា ខ្លួនបានអនុម័តលើការហាមប្រាមអ្នកធ្វើដំណើរមកពីប្រទេសអាហ្វ្រិក និងអឺរ៉ុបចំនួន ១៤ រួមទាំងអាហ្វ្រិកខាងត្បូង និងបូតស្វាណា ក៏ដូចជាអ៊ីតាលី និងហូឡង់ផងដែរ៕ ដោយ៖ ខ្មែរណូត

សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៧៤៧ករណី» និងបាត់បង់ជីវិត ១១នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

Khmerpress November 29, 2021 29/11/2021

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន១,០៩០ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១១នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់៧០១នាក់ ខណៈករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ២៦២,៣៨៣ករណី។ ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះគឺមានការធ្លាក់ចុះក្រោម ១,០០០ករណីជាលើកដំបូង តាំងពីថ្ងៃទី២០ កញ្ញាមក។ សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីមួយរយៈចុងក្រោយនេះ កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អូស្ត្រាលី រកឃើញករណីឆ្លងដំបូងនៃវីរុសកូវីដ-១៩ បំប្លែងថ្មី «Omicron»

Khmerpress November 28, 2021 28/11/2021

(ស៊ីដនី)៖ អាជ្ញាធរសុខាភិបាលអូស្ត្រាលី នៅថ្ងៃអាទិត្យនេះបានប្រកាសពីការរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron ជាលើកដំបូង បន្ទាប់ពីបាន ធ្វើតេស្ដលើអ្នកដំណើរ ២នាក់ មកពីតំបន់អាហ្រ្វិកខាងត្បូង ដែលបានធ្វើដំណើរតាមយន្ដហោះមកដល់ទីក្រុងស៊ីដនី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ ការធ្វើតេស្ដលើហ្សែន និងការទទួលស្គាល់ពីការរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron លើអ្នកដំណើរទាំង២នាក់ខាងលើត្រូវបានធ្វើឡើង កាលពីថ្ងៃសៅរ៍ម្សិលមិញ។ អាជ្ញាធរសុខាភិបាលអូស្ត្រាលី មិនបានបញ្ជាក់លម្អិតថាតើពួកគេទាំង២ មកពីប្រទេសអាហ្វ្រិកមួយណាឱ្យប្រាកដឡើយ ដោយគ្រាន់តែ ឱ្យដឹងថាពួកគេបានធ្វើដំណើរពីតំបន់អាហ្វ្រិកខាងត្បូង មកដល់ទីក្រុងស៊ីដនី តាមរយៈជើងហោះហើរក្រុមហ៊ុន Qatar Airways ឆ្លងកាត់ទីក្រុងដូហា។ គួរបញ្ជាក់ថា អ្នកដំណើរ ១២នាក់មកពីតំបន់អាហ្វ្រិកខាងត្បូងលើជើងហោះហើរតែមួយ ត្រូវបានធ្វើតេស្ដអវិជ្ជមាន COVID-19 ប៉ុន្តែត្រូវបានតម្រូវឱ្យ ធ្វើចត្តាឡីស័ក។ ចំណែកឯអ្នកដំណើរ និងក្រុមអាកាសយាននិក ២៦០នាក់ផ្សេងទៀតដែលបានជិះនៅលើជើងហោះហើរនេះដែរនោះ ក៏ត្រូវបានគេតម្រូវឱ្យនៅ ដាច់ដោយឡែកផងដែរ នៅក្រោមការដាក់ចេញជាថ្មីនូវវិធានការរឹតត្បិតនានា៕ ផ្តល់សិទ្ធិដោយ៖ freshnews

អង់គ្លេស ដាក់ចេញកាតព្វកិច្ចពាក់ម៉ាស, រឹតត្បិតការធ្វើដំណើរ ឆ្លើយតបទៅនឹងវីរុសកូវីដ-១៩ បំប្លែងថ្មី Omicron

Khmerpress November 28, 2021 28/11/2021

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បាននិយាយថាការពាក់ម៉ាសនឹងក្លាយជាកាតព្វកិច្ចសាជាថ្មី នៅតាមហាងទំនិញ និងសេវាធ្វើដំណើរសាធារណៈនានា នៅក្នុងប្រទេសអង់គ្លេសចាប់ពីសប្ដាហ៍ក្រោយតទៅ ជាផ្នែកមួយនៃវិធានការប្រឆាំងនឹងវីរុស COVID-19 បំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ បើតាមលោក បូរីស ចនសុន ការធ្វើតេស្ដស្ដង់ដារ PCR សម្រាប់មនុស្សគ្រប់រូបដែលចូលមកក្នុងចក្រភពអង់គ្លេស ក៏នឹងត្រូវដាក់ឱ្យអនុវត្តផងដែរ ហើយរាល់អ្នក ដែលមានជាប់ពាក់ព័ន្ធនឹងករណីឆ្លងវីរុសបំប្លែងថ្មី Omicron នឹងត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ក ទោះជាបានចាក់វ៉ាក់សាំងបង្ការពេញលេញរួចរាល់ហើយក៏ដោយ។ លោក បន្ថែមថាវិធានការទាំងឡាយនឹងត្រូវអនុវត្តជាបណ្ដោះអាសន្ន និងការជាបង្ការទុកជាមុន។ ប៉ុន្តែនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះអះអាងថាបុណ្យណូអែលក្នុងឆ្នាំ២០២១នេះ នឹងមានលក្ខណៈល្អប្រសើរជាងកាលពីឆ្នាំ២០២០។ គួរបញ្ជាក់ថា ការប្រកាសរបស់លោក បូរីស ចនសុន ធ្វើឡើងបន្ទាប់ពី អាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេស នៅយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានប្រកាសឲ្យដឹងថា មនុស្ស២នាក់ ត្រូវបានរកឃើញថា ឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី Omicron នៅទីនោះ។ រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស លោក សាជីដ […]

អ៉ីស្រាអែល ប្រកាសហាមជនបរទេសទាំងអស់ចូលក្នុងប្រទេស ដោយសារបារម្ភពីវីរុសកូវីដ-១៩ បំប្លែងថ្មី «Omicron»

Khmerpress November 28, 2021 28/11/2021

(ហ្សេរុយសាឡឹម)៖ អ៉ីស្រាអែល បានប្រកាសថានឹងហាមឃាត់ជនបរទេសទាំងអស់ចូលមកក្នុងប្រទេសរបស់ខ្លួន ជាការឆ្លើយតបទៅនឹងការផ្ទុះឡើងនូវវីរុស COVID-19 បំប្លែងថ្មី Omicron ដែលត្រូវបានរកឃើញមុនគេនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ណាហ្វតាលី ប៊េននេត (Naftali Bennett) បានបញ្ជាក់ថាការហាមឃាត់ខាងលើនឹងមានរយៈពេលបណ្ដោះអាសន្ន ១៤ថ្ងៃ ហើយក្នុងរយៈពេលនេះក្រុមមន្ត្រីអ៉ីស្រាអែលនឹងធ្វើការសិក្សាស្រាវជ្រាវដើម្បីរកឱ្យ ឃើញថាតើវីរុសបំប្លែងថ្មី Omicron អាចបំផ្លាញប្រសិទ្ធភាពវ៉ាក់សាំងបានដែរឬក៏យ៉ាងណា។ គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO បានចាត់ទុកវីរុសបំប្លែងថ្មី Omicron គឺជាវីរុសគួរឱ្យបារម្ភ ហើយការសម្រេចចិត្តខាងលើបានឱ្យអ៉ីស្រាអែល ក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលបិទព្រំដែនទាំងស្រុង ជាមួយការអនុវត្តវិធានការទប់ស្កាត់ដ៏តឹងរ៉ឹងក្នុងនោះរួមមានទាំងការប្រើប្រាស់បច្ចេកវិទ្យាតាម ដានទូរស័ព្ទដៃរបស់ក្រុមភេរវករ ដើម្បីទប់ស្កាត់វីរុសបំប្លែងថ្មីផងដែរ។ ប្រទេស និងដែនដីមួយចំនួនដូចជាប៊ែលហ្សិក, បូតស្វាណា, ហុងកុង, អ៉ីតាលី, អាល្លឺម៉ង់, អ៉ីស្រាអែល និងចក្រភពអង់គ្លេស បានប្រកាសរកឃើញករណីឆ្លងវីរុសបំប្លែងថ្មី Omicron ដែលនេះកំពុងបង្កការព្រួយបារម្ភដល់ពិភពលោក ខណៈវិធានការរឹតត្បិតនានា ត្រូវបានដាក់ចេញជាថ្មី៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃប្រកាសហាមឃាត់ការធ្វើដំណើរ ចំពោះប្រទេសអាហ្វ្រិកខាងត្បូងចំនួន «៨» ឆ្លើយតបនឹងមេរោគបំប្លែងថ្មី Omicron

Khmerpress November 28, 2021 28/11/2021

(បាងកក)៖ ប្រទេសថៃនៅថ្ងៃសៅរ៍នេះ បានប្រកាសហាមឃាត់ការធ្វើដំណើរ រវាងប្រទេសស្ថិតនៅតំបន់អាហ្វ្រិកខាងត្បូងចំនួន ០៨ បន្ទាប់ពីវីរុស COVID-19 បំប្លែងថ្មីឈ្មោះ អូមីក្រន់ (Omicron) ត្រូវបានរកឃើញនៅតំបន់នោះ ខណៈអង្គការសុខភាពពិភពលោក (WHO) បានចាត់ទុកថា វាជាវីរុសស្ថិតដែលក្នុង «ក្តីព្រួយបារម្ភ»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។ ការផ្អាកមិនទទួលអ្នកដំណើរមកពីប្រទេសចំនួន ៨ នៅតំបន់អាហ្វ្រិកខាងត្បូងដូចជា ប្រទេសអាហ្វ្រិកខាងត្បូង, បុតស្វាណា, អេស្វាទីនី, ឡេសូថូ, ម៉ាឡាវី, ម៉ូហ្សាំប៊ីក, ណាមីបៀរ, និងហ្ស៊ីមបាបវ៉េ ដោយរដ្ឋាភិបាលថៃខាងលើនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីខែធ្នូ ខាងមុខនេះតទៅហើយ។ ដោយឡែកការលែងទទួលពាក្យស្នើសុំ ពីអ្នកដំណើរនៃបណ្តាប្រទេសទាំងនេះ ចូលមកកាន់ប្រទេសថៃ គឺអនុវត្តចាប់ពីថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា នេះតែម្តង។ មន្ត្រីសុខាភិបាលជាន់ខ្ពស់នៃប្រទេសថៃ លោក អូប៉ាស កានកាវីនផុង (Opas Karnkawinpong) បានថ្លែងថា «ចាប់ពីខែធ្នូខាងមុខនេះតទៅ អ្នកដំណើរមកពីប្រទេសទាំង ៨ ខាងលើនេះនឹងហាមឃាត់ […]

អង់គ្លេសរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី «Omicron» ចំនួន ២ករណី

Khmerpress November 28, 2021 28/11/2021

(ឡុងដ៍)៖ អាជ្ញាធរសុខាភិបាលរបស់ចក្រភពអង់គ្លេស នៅយប់ថ្ងៃសៅរ៍នេះ បានប្រកាសឲ្យដឹងថា មនុស្ស២នាក់ ត្រូវបានរកឃើញថា ឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី Omicron នៅទីនោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។ រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស លោក សាជីដ ចាវីដ (Sajid Javid) បាននិយាយថា ទីភ្នាក់ងារសន្តិសុខសុខាភិបាលអង់គ្លេស បានរកឃើញករណីវីរុសបំប្លែងថ្មីខាងលើ នៅទីក្រុងឆេមហ្វដ (Chelmsford) និងនៅទីក្រុងណូតទីងហាម (Nottingham)។ លោក ចាវីដ បានបញ្ជាក់ថា ករណីទាំងពីរគឺទាក់ទងគ្នា ហើយពួកគេព្រមទាំងក្រុមគ្រួសារ កំពុងអនុវត្តវិធានការចត្តាឡីស័ក ខណៈការធ្វើតេស្តបន្ថែម និងការស្វែងរកអ្នកពាក់ព័ន្ធ កំពុងតែប្រព្រឹត្តទៅ។ គួរបញ្ជាក់ថា វីរុសបំប្លែងថ្មី Omicron ត្រូវបានរកឃើញដំបូងនៅអាហ្រ្វិកខាងត្បូងក្នុងសប្តាហ៍នេះ ហើយមកទល់ឥឡូវ វាក៏ត្រូវបានរកឃើញនៅប្រទេសបុតស្វាណា, បែលហ្ស៉ិក, អ៉ីស្រាអែល, ទីក្រុងហុងកុង, និង ចក្រភពអង់គ្លេស។ កាលពីថ្ងៃសុក្រ ព្រមទាំងថ្ងៃសៅរ៍សប្តាហ៍នេះ ប្រទេសជាបន្តបន្ទាប់ រួមទាំងចក្រភពអង់គ្លេសផងដែរ បានប្រញាប់ប្រញាល់ចេញបម្រាមធ្វើដំណើរ […]

បើកមិនទាន់ស្រួលបួលផង ប្រទេស និងតំបន់ជុំវិញពិភពលោក កំពុងរឹតបន្តឹងព្រំដែនឡើងវិញ បន្ទាប់ពីការរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី “អូមីក្រុង”

Khmerpress November 27, 2021 27/11/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា ប្រទេស និងតំបន់ជុំវិញពិភពលោក កំពុងរឹតបន្តឹងព្រំដែនរបស់ពួកគេឡើងវិញ បន្ទាប់ពីការរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី Omicron នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងរឹតបន្តឹងការធ្វើដំណើរពីអាហ្វ្រិកខាងត្បូង និងប្រទេសចំនួនប្រាំពីរផ្សេងទៀត ដូចជា បូតស្វាណា ហ្សីមបាវ៉េ ណាមីប៊ី ឡេសូតូ អេវ៉ាទីនី ម៉ូសំប៊ិក និងម៉ាឡាវី។ ទន្ទឹមនឹងនេះ សមាជិកនៃសហភាពអឺរ៉ុប ក៏បានយល់ព្រមកំណត់ការធ្វើដំណើរពីប្រទេសអាហ្វ្រិកខាងត្បូងចំនួនប្រាំពីរខាងលើដូចគ្នា ខណៈ អាជ្ញាធរ​អ៉ីស្រាអែល បាន​ដាក់​បម្រាម​មិន​ឱ្យអ្នកដំណើរមកពី​ប្រទេស​អាហ្វ្រិក​ទាំងអស់ចូលមកក្នុងប្រទេស លើក​លែង​តែ​អ្នក​នៅ​ភាគ​ខាង​ជើង បន្ទាប់បីប្រទេសនេះបានរកឃើញមេរោគកូវីដវ៉ារ្យ៉ង់ថ្មីនៅក្នុងប្រទេស។ មិនតែប៉ុណ្ណោះ មេរោគកូវីដវ៉ារ្យ៉ង់ថ្មីក៏ត្រូវបានរកឃើញនៅ ហុងកុងផងដែរ ធ្វើឱ្យរដ្ឋាភិបាល នឹងហាមឃាត់ការចូលសម្រាប់អ្នកមិនស្នាក់នៅក្នុងប្រទេស ដែលបានស្នាក់នៅក្នុងរដ្ឋអាហ្វ្រិកខាងត្បូងចំនួនប្រាំបី ក្នុងរយៈពេល 21 ថ្ងៃ។ ជាមួយគ្នានេះដែរ ប្រទេសកាណាដាក៏កំពុងកំណត់ការធ្វើដំណើរពីអាហ្វ្រិកខាងត្បូង និងកន្លែងផ្សេងទៀត ហើយអាជ្ញាធររុស្ស៊ី នឹងណែនាំការរឹតបន្តឹងការធ្វើដំណើរសម្រាប់ជនបរទេសមកពីបណ្តាប្រទេសអាហ្វ្រិកមួយចំនួន ក៏ដូចជាហុងកុងផងដែរ។ ហើយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិក៏បាននិយាយថា ប្រជាជាតិអាស៊ី និងមជ្ឈិមបូព៌ាមួយចំនួនដូចជា សិង្ហបុរី ហ្វីលីពីន អ៉ីរ៉ង់ អេហ្ស៊ីប ទួរគី អារ៉ាប៊ីសាអូឌីត បារ៉ែន និងអេមីរ៉ាតអារ៉ាប់រួម […]