ព័ត៌មានអន្តរជាតិ

ថៃ៖ មនុស្ស ៧,៥៩២នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣៩នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

Khmerpress November 8, 2021 08/11/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧,៥៩២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៣៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៧,៤៩៥នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៩៧៥,៥៩១ករណី ក្នុងនោះមានអ្នកស្លាប់ ១៩,៧០៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៨៥៧,៤៦៣នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ៨០.២៤លានដូស ក្នុងនោះប្រជាជន ៣៣.៦៤លាននាក់ (៤៨.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រជាជនក្រុងហូជីមិញ កំពុងជួបវិបត្តិ ខណៈតម្លៃអាហារ និងគ្រឿងឧបភោគបរិភោគសំខាន់ៗ ឡើងថ្លៃ ពី ១០ ទៅ ៣០%

Khmerpress November 8, 2021 08/11/2021

តម្លៃអាហារ ស្រស់ ទឹកដោះគោ អង្ករ ប្រេងឆា និងទំនិញសំខាន់ៗផ្សេងៗទៀតបានកើនឡើងពី ១០ ទៅ ៣០% នៅទីក្រុង ហូជីមិញ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺ កូវីដ-១៩ ចុងក្រោយបង្អស់ដែលបានចាប់ផ្ដើមនៅក្នុងខែមេសា។ សង្វាក់ផ្សារទំនើបធំមួយនៅក្នុងទីក្រុង ហូជីមិញ បាននិយាយថា ចាប់តាំងពីខែតុលា អ្នកផលិត និងអ្នកផ្គត់ផ្គង់ជាច្រើន បាននិងកំពុងស្វែងរកការដំឡើងតម្លៃទំនិញ ដែលភាគច្រើនជាទំនិញនាំចូល និងអាហារស្រស់ ហើយកំពុងពិចារណាពីការដំឡើង ២ ទៅ ៥%។ បើយោងតាមកម្មករ​នៅ​ក្រុមហ៊ុន​កាត់ដេរ​មួយ​នៅ​ស្រុក Binh Tan នៃ​ទីក្រុងហូជីមិញ បាន​និយាយ​ថា ​ការ​ចំណាយ​របស់​គ្រួសារ​នាង​គឺ​ខ្ពស់​ជាង​ធម្មតា ២០% ​ក្នុង​ខែ​តុលា។ ជាក់ស្ដែង តម្លៃធុងហ្គាស ១២គីឡូក្រាមបានកើនឡើងដល់ ៥០០,០០០ដុង (២២.១០ដុល្លារ) ពី ៣៤០,០០០ដុង ខណៈតម្លៃទឹកដោះគោ អង្ករ និងគ្រឿងឧបភោគបរិភោគក៏បានកើនឡើងផងដែរ ដែលបណ្តាលឱ្យការចំណាយលើការទិញទំនិញប្រចាំសប្តាហ៍កើនឡើងជិត ៥០០,០០០ ដុង។ ជាមួយគ្នានេះ អ្នកលក់អាហារនៅស្រុក Go Vap បាននិយាយថា តម្លៃអាហារស្រស់ និងបន្លែបានកើនឡើងពី […]

អូស្ត្រាលី ចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ «ដូសជំរុញ» ខណៈបន្ធូរបន្ថយវិធានការរឹតត្បិត

Khmerpress November 8, 2021 08/11/2021

(ស៊ីដនី)៖ អូស្ត្រាលីនឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ចាប់ពីថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ដោយប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអាមេរិក Pfizer ខណៈវិធានការរឹតត្បិតនៅក្នុងទីក្រុងស៊ីដនី និងទីក្រុងមែលប៊ន (Melbourne) ដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារ វីរុសបំប្លែងថ្មី Delta ត្រូវបានបន្ធូរបន្ថយជាបន្តបន្ទាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ បើតាមរដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលី លោក Greg Hunt វ៉ាក់សាំងដូសជំរុញច្រើនជាង ១៧៣,០០០ដូស ត្រូវបានត្រៀមរួចជាស្រេចសម្រាប់ចាក់ជូនអ្នកនៅតាម មណ្ឌលថែទាំមនុស្សចាស់ និងបុគ្គលិកសុខាភិបាល ជាកិច្ចបើកយុទ្ធនាការជាផ្លូវការ។ លោកបន្ថែមទៀតថាដូសជំរុញនឹងត្រូវចាក់ជូនប្រជាជនអូស្ត្រាលីដែលមាន អាយុ ១៨ឆ្នាំឡើងទៅ ៦ខែ ឬលើសខ្វះតិចតួចបន្ទាប់ពីពួកគេបានចាក់វ៉ាក់សាំងបានគ្រប់ដូស ឬ២ដូស ស្របពេលប្រជាជនដែលបានចាក់វ៉ាក់សាំងបង្ការគ្រប់ដូស នៅក្នុងប្រទេសអូស្ត្រាលីកើនលើស ៨០ភាគរយ គិតត្រឹមកាលពីចុងសប្ដាហ៍កន្លងទៅនេះ។ គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers អូស្ត្រាលីបច្ចុប្បន្ន មានអ្នកឆ្លង COVID-19 សរុប ១៨១,៦១៧នាក់ ក្នុងនោះស្លាប់ ១,៨២៧នាក់ និងជាសះស្បើយ ឡើងវិញ ១៥៧,១៤៤នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «២,៥៥៣ករណី» និងបាត់បង់ជីវិត ១៧នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

Khmerpress November 8, 2021 08/11/2021

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ២,៥៥៣ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃអាទិត្យ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយយប់ថ្ងៃអាទិត្យនេះ។ សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១៧នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់៤៩៧នាក់ ខណៈករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ២១៨,៣៣៣ករណីគិតត្រឹមថ្ងៃអាទិត្យនេះ។ ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះ គឺមានការថយចុះបន្តិចមកវិញបើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃសៅរ៍ម្សិលមិញដែលមានចំនួនឆ្លងថ្មីចំនួន៣,០៣៥ករណី។ សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទីបំផុតសហរដ្ឋអាមេរិកសម្រេចបើកព្រំដែនឡើងវិញចាប់ពីថ្ងៃចន្ទនេះ ក្រោយ បិទខ្ទប់អស់រយៈពេល២០ខែ

Khmerpress November 8, 2021 08/11/2021

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកសម្រេចបើកច្រកព្រំដែនផ្លូវគោក និងផ្លូវអាកាសឡើងវិញនៅថ្ងៃចន្ទ ទី០៨ វិច្ឆិកានេះសម្រាប់ភ្ញៀវបរទេសដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ពេញលេញ ដោយបញ្ចប់ការដាក់កំហិតរយៈពេល២០ខែកន្លងមកនេះលើការធ្វើដំណើរពីជុំវិញពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅយប់ថ្ងៃអាទិត្យ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១។ ការដាក់កំហិតលើការធ្វើដំណើរ ដែលត្រូវបានដាក់ចេញដោយអតីតប្រធានាធិបតីអាមេរិកលោក Donald Trump នៅដើមឆ្នាំ២០២០ និងគាំទ្រដោយអ្នកស្នងតំណែងរបស់លោកគឺលោក Joe Biden ត្រូវបានរិះគន់យ៉ាងទូលំទូលាយ និងក្លាយជានិមិត្តរូបនៃភាពចលាចលដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩។ គួរបញ្ជាក់ថា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺរាតត្បាតនេះ ព្រំដែនសហរដ្ឋអាមេរិកត្រូវបានបិទនៅក្រោយខែមីនា ឆ្នាំ២០២០ ចំពោះអ្នកធ្វើដំណើរមកពីផ្នែកជាច្រើននៃពិភពលោក ក្នុងនោះរួមទាំងសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងចិន ឥណ្ឌា និងប្រេស៊ីល ខណៈភ្ញៀវទេសចរណ៍មកពីបណ្តាប្រទេសជិតខាងដូចជាប្រទេសម៉ិកស៊ិក និងកាណាដាក៏ត្រូវបានហាមឃាត់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អង់គ្លេសចាប់ផ្តើមកក់ «វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ» ទុកមុនឲ្យហើយ

Khmerpress November 6, 2021 06/11/2021

(ឡុងដ៏)៖ នៅថ្ងៃសៅរ៍នេះក្រសួងសុខាភិបាល នៃចក្រភពអង់គ្លេសបានប្រកាសថា ខ្លួននឹងបើកឲ្យមានការបញ្ជាទិញទុកជាមុន នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 «ដូសជំរុញ ឬដូសទី ៣» មួយខែមុនការចាក់ដល់មនុស្ស ដែលស្ថិតក្នុងលក្ខខណ្ឌអាចទទួលបានវា ដើម្បីឲ្យល្បឿននៃយុទ្ធនាការនេះ មានភាពលឿនរហ័ស ចំពោះមុខការគំរាមកំហែងនៃរដូវរងា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន ត្រូវបានគេមើលឃើញថា កំពុងបង្ហាញក្តីសង្ឃឹមខ្ពស់ ទៅលើយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីឲ្យប្រទេសនេះអាចគេចផុតពីការ បិទខ្ទប់ (lockdown) ជាថ្មីនៅអំលុងរដូវរងា និងបុណ្យណូអែលនាពេលខាងមុខ។ ទោះជាយ៉ាងណា ការរិះគន់ក៏បានកើតមានឡើងជាបណ្តើរៗហើយដែរ ទៅលើភាពយឺតយ៉ាវ នៃការអនុវត្តកម្មវិធីនេះ។ គួរបញ្ជាក់ថា មនុស្ស ៣នាក់ ក្នុងចំណោម ៥នាក់ ដែលស្ថិតក្នុងក្រុមមនុស្សមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ បានទទួលការចាក់វ៉ាក់សាំងដូសជំរុញរួចរាល់ហើយនៅអង់គ្លេស។ បើគិតជាចំនួនវិញ គឺមនុស្សជាង ៩លាននាក់ នៅទូទាំងចក្រភពអង់គ្លេស បានទទួលការចាក់ដូសជំរុញរួចរាល់។ ចក្រភពអង់គ្លេសបានកំណត់ឲ្យមនុស្សអាយុចាប់ពី ៥០ឆ្នាំឡើងទៅ អាចទទួលការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) បន្ទាប់ពីរយៈពេល ៦ខែនៃការចាក់ដូសទី […]

ថៃ៖ មនុស្សជាង ៨,៤០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៩នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ

Khmerpress November 6, 2021 06/11/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨,៤៦៧ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៦៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៨,២៨៨នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៩៦០,០៣៩ករណី ក្នុងនោះមានអ្នកស្លាប់ ១៩,៦១១នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៨៤៣,០១៨នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ៧៨.៥៩លានដូស ក្នុងនោះប្រជាជន ៣២.៥៦លាននាក់ (៤៦.៥៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

WHO ព្រមានថាអឺរ៉ុបកំពុងប្រឈមមុខក្លាយជាចំណុចកណ្ដាល នៃការឆ្លងរាតត្បាតកូវីដ-១៩ សាជាថ្មី

Khmerpress November 6, 2021 06/11/2021

(ព្រុចសែល)៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថាតំបន់អឺរ៉ុបអាចនឹងក្លាយជាចំណុចកណ្ដាលនៃការឆ្លងរាតត្បាត COVID-19 សាជាថ្មី បន្ទាប់ពី អ្នកឆ្លង ១.៨លាននាក់ និងស្លាប់ថ្មី ២៤,០០០នាក់ ត្រូវបានរាយការណ៍នៅទូទាំងតំបន់នេះកាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក Hans Kluge ជានាយកអង្គការ WHO ប្រចាំតំបន់អឺរ៉ុប បានបញ្ជាក់ថាអត្រាឆ្លង COVID-19 នៅទូទាំងប្រទេសចំនួន៥៣ នៃតំបន់អឺរ៉ុបពិតជាគួរឱ្យបារម្ភយ៉ាងក្រៃលែង ដោយបច្ចុប្បន្នអឺរ៉ុបកំពុងប្រឈមមុខនឹងការកើនឡើងជាថ្មីយ៉ាងគំហុកនៃ ករណីឆ្លងជំងឺដ៏ចកាចសាហាវមួយនេះ។ គួរបញ្ជាក់ថា ប្រឈមមុខនឹងការកើនឡើងករណីឆ្លង COVID-19 បណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់អឺរ៉ុបបានសម្រេចចិត្តដាក់ចេញវិធានការរឹតត្បិតថ្មីៗ ដើម្បី ទប់ស្កាត់ការកើនឡើងករណីឆ្លង។ ប្រទេសអឺរ៉ុបដែលបានរាយការណ៍ពីការកើនឡើងករណីឆ្លង COVID-19 ប្រចាំថ្ងៃ ក្នុងនោះមានដូចជាអាល្លឺម៉ង់, បារាំង, ប៉ូឡូញ, ហូឡង់ និងចក្រភពអង់គ្លេសជាដើម ស្របពេលអ្នកជំនាញជាច្រើនព្រមានថាតំបន់អឺរ៉ុបអាចនឹងក្លាយជាចំណុចកណ្ដាលនៃការឆ្លងរាតត្បាត COVID-19 សាជាថ្មី ជាពិសេសនៅក្នុងរដូវបុណ្យណូអែលខាងមុខនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

សិង្ហបុរីផ្តល់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកសុខាភិបាល ១០ម៉ឺននាក់ដែលជាអ្នកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ យ៉ាងសកម្ម ដោយម្នាក់ៗទទួលបានប្រាក់ ៤ពាន់ដុល្លារ

Khmerpress November 6, 2021 06/11/2021

សិង្ហបុរី៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Straits Times បានឲ្យដឹងថា​ បុគ្គលិកសុខាភិបាលសាធារណៈសិង្ហបុរីប្រមាណជា ១០០,០០០នាក់ ដែលជាអ្នកប្រយុទ្ធប្រឆាំងយ៉ាងសកម្មតទល់នឹងការរាតត្បាតនៃជំងឺកូវីដ ១៩ នោះនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តក្នុងម្នាក់ៗចំនួន ៤,០០០ ដុល្លារអាមេរិក។ លោក Ong Ye Kung ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា បុគ្គលិកសុខាភិបាលដែលនឹងត្រូវទទួលបានប្រាក់រង្វាន់នេះគឺជាបុគ្គលិកគ្រប់ជាន់ថ្នាក់នៅតាមមន្ទីរពេទ្យទទួលព្យាបាលជំងឺកម្រិតធ្ងន់ បុគ្គលិកនៅក្នុងមន្ទីរពេទ្យសហគមន៍និងពហុគ្លិនិក និងបុគ្គលិកមកពីអង្គការថែទាំសហគមន៍ដែលបានទៅមើលថែអ្នកជំងឺកូវីដ ១៩ នៅតាមផ្ទះជាដើម។ លោករដ្ឋមន្រ្តីរូបនេះបានបញ្ជាក់ផងដែរថា ទឹកប្រាក់រង្វាន់នេះគឺមិនស្មើនឹងទំហំនៃការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ក្រុមបុគ្គលិកសុខាភិបាលនោះទេ តែយ៉ាងណាក្តីវាគឺជាការលើកទឹកចិត្តបន្តិចបន្តួចដើម្បីបង្ហាញនូវការដឹងគុណសម្រាប់ការលះបង់របស់ក្រុមបុគ្គលិកសុខាភិបាលក្នុងការយកឈ្នះលើជំងឺកូវីដ ១៩នាពេលកន្លង។ ក្រៅតែផ្តល់ប្រាក់រង្វាន់ដល់ក្រុមបុគ្គលិកសុខាភិបាលសាធារណៈ លោករដ្ឋមន្រ្តី Ong Ye Kung ក៏បានផ្តល់ប្រាក់រង្វាន់ចំនួន ១០,០០០ ដុល្លារដល់គ្លិនិកឯកជនមួយចំនួនផងដែរ ព្រោះគ្លិនិកឯកជនទាំងនោះធ្លាប់បានជួយសង្គ្រោះជីវិតអ្នកជំងឺកូវីដ ១៩ ក្នុងគ្រាបន្ទាន់ជាច្រើនករណី មុនពេលអ្នកជំងឺទាំងនោះត្រូវបានបញ្ជូនទៅដល់កន្លែងព្យាបាលជំងឺកូវីដ ១៩ របស់អាជ្ញាធរសុខាភិបាល៕ ដោយ៖ ខ្មែរណូត

ករណីក្មេងៗអាយុក្រោម ១២ឆ្នាំឆ្លងជំងឺកូវីដ-១៩ កំពុងកើនឡើងនៅកាណាដា

Khmerpress November 6, 2021 06/11/2021

(អូតាវ៉ា)៖ ទីភ្នាក់ងារសុខភាពសាធារណៈកាណាដា (PHAC) នៅថ្ងៃសុក្រសប្ដាហ៍នេះបានឲ្យដឹងថា ករណីឆ្លងជំងឺ COVID-19 ក្នុងចំណោមក្មេងៗជនជាតិកាណាកា ដែលមានអាយុក្រោម ១២ឆ្នាំនាពេលឥឡូវនេះ បានកើនឡើងដល់ជាង ២០ភាគរយនៃករណីឆ្លងថ្មីៗប្រចាំថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្មេងៗជនជាតិកាណាដាដែលមានអាយុក្រោម ១២ឆ្នាំមានប្រហែល ១២ភាគរយនៃចំនួនប្រជាជនសរុបទាំង ៣៨លាននាក់ នៃប្រទេសអាមេរិកខាងជើងមួយនេះ ហើយពួកគេប្រហែល ៤.៣លាននាក់ មិនទាន់បានទទួលការចាក់វ៉ាក់សាំងឡើយ។ ប្រទេសកាណាដា បានបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអាមេរិក Pfizer ចំនួន ២.៩លានដូស ត្រៀមសម្រាប់ផ្ដល់ការចាក់ឲ្យក្មេងៗរួចរាល់ហើយ ខណៈនៅតែរង់ចាំការអនុម័ត ពីក្រសួងសុខាភិបាលតែប៉ុណ្ណោះ។ គួរបញ្ជាក់ថា បើតាមទិន្នន័យចុងក្រោយពី PHAC បានឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ច្រើនជាង ៥៨.៩លានដូសត្រូវបានផ្ដល់ការចាក់ជូន នៅទូទាំងប្រទេសកាណាដារួចរាល់ហើយ គិតចាប់តាំងពីយុទ្ធនាការចាក់វ៉ាក់សាំង បានចាប់ផ្តើមកាលពីខែធ្នូ ឆ្នាំ២០២០មកម្ល៉េះ។ នេះមានន័យថាជាង ៨៩ភាគរយនៃចំនួនប្រជាជនសរុបដែលមានអាយុ ១២ឆ្នាំឡើងទៅបានទទួលការចាក់វ៉ាក់សាំង យ៉ាងហោចណាស់ ០១ដូសរួចរាល់ហើយ ខណៈជាង ៨៤ភាគរយទៀត បានទទួលការចាក់វ៉ាក់សាំងពេញលេញរួចរាល់ហើយដែរ៕ […]