ព័ត៌មានអន្តរជាតិ

ប្រទេសជប៉ុនសម្រេចអនុញ្ញាតឱ្យជនបរទេស ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញ​ អាចចូលមកកាន់ប្រទេសខ្លួនបាន

Khmerpress November 6, 2021 06/11/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា ប្រទេសជប៉ុនបានសម្រេចអនុញ្ញាតឱ្យជនបរទេស ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ​ COVID-19 ពេញលេញ អាចចូលមកកាន់ប្រទេសរបស់ខ្លួនបាន ប៉ុន្តែ​ព្រំដែន​នឹង​នៅ​តែ​បិទ​សម្រាប់​ភ្ញៀវ​ទេសចរ។ រំលឹកដែរថា ច្បាប់ដ៏តឹងរ៉ឹងចំពោះការចូលរបស់ជនបរទេស ត្រូវបានដាក់ឱ្យអនុវត្តកាលពី ១០ ខែមុន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺ COVID-19 របស់ប្រទេសជប៉ុន។ អនុប្រធានខុទ្ទកាល័យជប៉ុនលោក Kihara Seiji បាននិយាយថា រដ្ឋាភិបាលកំពុងពិចារណាលើផែនការដែលអនុញ្ញាតឱ្យភ្ញៀវទេសចរ អាចចូលប្រទេសជប៉ុនជាដំណាក់កាល ដោយនឹងពិនិត្យមើលប្រសិទ្ធភាពនៃការត្រួតពិនិត្យ ការមកដល់ថ្មី និងស្ថានភាពជំងឺនៅចុងឆ្នាំនេះ។ ចំណែកឯក្រុមឧស្សាហកម្ម និងនិស្សិត ក៏បាននឹងកំពុងធ្វើយុទ្ធនាការដើម្បីចង់ឱ្យច្បាប់ត្រូវបានបន្ធូរបន្ថយ ជាពិសេសនៅពេលដែលចំនួននៃការឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះ៕ ដោយ៖ ខ្មែរណូត

សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១,៧៦៧ករណី» និងបាត់បង់ជីវិត ០៩នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress November 6, 2021 06/11/2021

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន១,៧៦៧ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន០៩នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់៤៥៩នាក់ ខណៈករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ២១២,៧៤៥ករណីគិតត្រឹមថ្ងៃសុក្រនេះ។ ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះ គឺមានការថយចុះច្រើន បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដែលមានចំនួនឆ្លងថ្មីចំនួន៣,០០៣ករណី។ សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុមហ៊ុន Pfizer និយាយថាថ្នាំគ្រាប់ព្យាបាលកូវីដ១៩ របស់ខ្លួន មានប្រសិទ្ធភាពកាត់បន្ថយហានិភ័យនៃការបាត់បង់ជីវិត ឬឈឺធ្ងន់រហូតដល់ចូលមន្ទីពេទ្យ ចំពោះមនុស្សពេញវ័យដែលមានហានិភ័យខ្ពស់បានរហូតដល់៨៩%

Khmerpress November 6, 2021 06/11/2021

(ញូវយ៉ក)៖ ការធ្វើតេស្តសាកល្បងថ្នាំគ្រាប់ប្រឆាំងវីរុសកូវីដ១៩ របស់ក្រុមហ៊ុន Pfizer បានបញ្ឈប់ភ្លាមៗ បន្ទាប់ពីបង្ហាញថាថ្នាំនេះអាចកាត់បន្ថយឱកាសនៃការចូលមន្ទីរពេទ្យ ឬស្លាប់ចំពោះមនុស្សពេញវ័យ បានរហូតដល់៨៩%។ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុនផ្ទាល់ ចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។ លទ្ធផលហាក់ដូចជាល្អលើសពីថ្នាំគ្រាប់ molnupiravir របស់ក្រុមហ៊ុន Merck ដែលត្រូវបានបង្ហាញកាលពីខែមុនទៅទៀត ដែលថ្នាំនេះអាចកាត់បន្ថយលទ្ធភាពស្លាប់ឬសម្រាកនៅមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ១៩ បាន៥០% ភាគរយប៉ុណ្ណោះ។ ទោះជាយ៉ាងណា ទិន្នន័យសាកល្បងពេញលេញមិនទាន់នញ្ចេញ ដោយក្រុមហ៊ុនទាំងពីរនៅឡើយទេ។ ក្រុមហ៊ុន Pfizer បាននិយាយថា ខ្លួនគ្រោងនឹងដាក់ជូនរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិកនូវលទ្ធផលនៃការសាកល្បងបណ្តោះអាសន្ន នៃថ្នាំគ្រាប់នេះ ដែលជាផ្នែកមួយនៃកម្មវិធីប្រើប្រាស់បន្ទាន់របស់ខ្លួន ដែលបានផ្តួចផ្តើមក្នុងខែតុលា។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះការព្យាបាលជំងឺកូវី១៩ ទាំងអស់ដែលប្រើនៅសហរដ្ឋអាមេរិក តម្រូវឱ្យចាក់តាមសរសៃឈាម (IV) ឬចាក់ថ្នាំ។ ថ្នាំគ្រាប់របស់ដៃគូប្រកួតប្រជែង Merck ត្រូវបានត្រួតពិនិត្យរួចហើយ ដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) បន្ទាប់ពីបង្ហាញលទ្ធផលដំបូងខ្លាំង ហើយចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេដែលអនុម័តថ្នាំនេះកាលពីថ្ងៃព្រហស្បតិ៍៕ ផ្តល់សិទ្ធិដោយ៖ freshnews

សាលារៀនមួយនៅប្រទេសថៃត្រូវបិទទ្វារឡើងវិញ ដោយសាររកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤០នាក់ ក្រោយបើកសាលារៀនមិនបានប៉ុន្មានថ្ងៃ

Khmerpress November 5, 2021 05/11/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានរាយការណ៍ថា ​អនុវិទ្យាល័យមួយនៅស្រុក Nikhom Khamsoi នៃខេត្ត Mukdahan របស់ប្រទេសថៃ ត្រូវបានការិយាល័យសុខភាពសាធារណៈខេត្តបិទទ្វារវិញកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមនុស្ស ៤០នាក់ បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ។ មន្ត្រី​សុខាភិបាល​ខេត្ត​ Mukdahan បាន​បើក​ការ​ធ្វើ​តេស្ត​ទូទាំង​សាលា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បាន​រក​ឃើញ​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ៤០ នាក់ ​បាន​ធ្វើ​តេស្ត​វិជ្ជមានជាមួយជំងឺ COVID-19 ហើយខាងសាលាក៏បានបិទទ្វារនៅថ្ងៃដដែលនោះ។ មន្ត្រី​សុខាភិបាល​សាធារណៈ​បាន​បង្ហាញ​ថា អ្នក​ដែលបានឆ្លងជំងឺ COVID-19​ គឺជា​គ្រូ បុគ្គលិក និង​សិស្ស ​ដែល​បានត្រឡប់​ទៅ​សាលារៀនវិញ​តាំង​ពី​ដើម​ខែ​នេះ ពោលគឺមិនប៉ុន្មានថ្ងៃប៉ុណ្ណោះ។ សាលារៀននេះត្រូវបានគេរាយការណ៍ថា មានសិស្សសរុបចំនួន ១,២០០ នាក់ និង សមាជិកនៅក្នុងសាលា និងបុគ្គលិកជាង ៧០ នាក់។ មន្ត្រី​បាន​បន្ត​ថា ក្រោយ​ការ​ធ្វើ​តេស្ដ​រួចរាល់ អ្នក​ជំងឺ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ Nikhom Khamsoi ដើម្បី​ព្យាបាល ខណៈពួកគេជឿជាក់ថា យ៉ាងហោចណាស់នឹងមនុស្សចំនួន ៦០នាក់ បានឆ្លងជំងឺ​ COVID-19 […]

ភ្ញាក់ផ្អើល! នាយករដ្ឋមន្រ្តីថៃ ព្រួយបារម្ភពីការឡើងថ្លៃបន្លែ ជីវ៉ាន់ស៊ុយ ដែលឡើងដល់ទៅ ១២ដុល្លារក្នុងគីឡូក្រាម

Khmerpress November 5, 2021 05/11/2021

លោក Chalermchai Sri-on រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ បាននិយាយថា នាយករដ្ឋមន្ត្រី ប្រាយុធ ចានអូចា បានស្នើឱ្យភ្នាក់ងាររដ្ឋ ស្វែងរកជំនួយពីយោធា ក្នុងការដាំដុះដំណាំ ជីវ៉ាន់ស៊ុយ សម្រាប់ចែកចាយ បន្ទាប់ពីតម្លៃបន្លែនេះ បានកើនឡើងដល់ ៤០០បាត (១២ ដុល្លារ) ក្នុងមួយគីឡូក្រាម។ លោក Chalermchai បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាយករដ្ឋមន្ត្រីមានការព្រួយបារម្ភអំពីការកើនឡើងនៃតម្លៃបន្លែ ជាពិសេស ជីវ៉ាន់ស៊ុយ ដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងម្ហូបថៃ។ បើតាមលោក រដ្ឋមន្ត្រី​ តម្លៃ​បាន​ហក់​ឡើងខ្ពស់ ​ដោយ​សារ​បញ្ហាទឹក​ជំនន់ ប៉ុន្តែ​គេ​រំពឹង​ថា​នឹង​ធ្លាក់​ចុះវិញ ខណៈបច្ចុប្បន្ន ខាងទាហាន​បាន​ចាប់​ផ្តើម​ដាំ​ដុះបន្លែប្រភេទអស់នេះ​រួច​ហើយមាន​ដូច​ជា ស្លឹក​ខ្ទឹម និង​ម្ទេស ​សម្រាប់​ចែក​ចាយ៕ ដោយ៖ ខ្មែរណូត

ទារកអាយុក្រោម ៦ខែ ចំនួន ១៨នាក់ នៅទីក្រុងហាណូយ ត្រូវបានបុគ្គលិកពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយច្រឡំថាវាជាវ៉ាក់សាំងការពារជំងឺធម្មតា

Khmerpress November 5, 2021 05/11/2021

នាយកដ្ឋានសុខភាពទីក្រុងហាណូយបានឱ្យដឹងថា ទារកចំនួន ១៨ នាក់ របស់ទីក្រុងនេះផ្ទាល់ ត្រូវបានគេច្រឡំចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer ដោយស្មានថា វាជាវ៉ាក់សាំងបង្ការជំងឺសម្រាប់ទារកជាធម្មតា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress បានរាយការណ៍ថា ទារក​អាយុ​ទាំងនោះមានអាយុពី ​២ ​ទៅ​ ៦​ខែ និងបាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​នៅ​ឯមន្ទីរ​ពេទ្យ​ឃុំ Yen Son ក្នុង​ស្រុក Quoc Oai ទីក្រុងហាណូយ ហើយឥឡូវនេះពួកគេក៏ត្រូវបានផ្ទេរទៅមន្ទីរពេទ្យ Saint Paul ដើម្បីត្រួតពិនិត្យសុខភាពផងដែរ។ ប្រភពដដែលបាននិយាយថា បុគ្គលិកពេទ្យម្នាក់បានច្រឡំវ៉ាក់សាំងបង្ការជំងឺ COVID-19 ថាជាវ៉ាក់សាំងបង្ការជំងឺសម្រាប់ទារកទូទៅ ប៉ុន្តែមិនបានបញ្ជាក់ថាដើមហេតុយ៉ាងណានោះទេ។ យ៉ាងណាក៏ដោយ ទារកតូចៗទាំងនោះនៅមិនទាន់មានរោគសញ្ញាធ្ងន់ធ្ងរណាមួយទេ ប៉ុន្តែពួកគេមានអាការគ្រុនក្ដៅ និងផលរំខានដែលមានជាធម្មតា សម្រាប់អ្នកចាក់វ៉ាក់សាំងបង្ការជំងឺ​ COVID-19។ ចំណែកឯអាជ្ញាធរស្រុក Quoc Oai ក៏បានបញ្ជាឱ្យព្យួរការងារបុគ្គលិកម្នាក់នោះ ហើយពិនិត្យឡើងវិញលើដំណើរការចាក់វ៉ាក់សាំងទាំងមូល។ គួរឱ្យដឹងដែរថា ទីក្រុងហាណូយមិនទាន់អនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺ​ COVID-19 ដល់កុមារនៅឡើយទេ បើទោះបីជាក្រសួងសុខាភិបាលវៀតណាម បានអនុម័តការចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer លើកុមារអាយុពី […]

របាយការណ៍អន្តរជាតិ៖ កម្ពុជាជាប់លេខ ១ នៅទ្វីបអាស៊ី និងលេខ ៥ លើពិភពលោក សម្រាប់អត្រាចាក់វ៉ាក់សាំងបង្ការកូវីដ១៩

Khmerpress November 5, 2021 05/11/2021

(បរទេស)៖ យោងតាមទិន្នន័យរៀបរៀងដោយវែបសាយ Our World in Data ដែលតាមដានជាប់ជានិច្ចចំពោះ អត្រាចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅទូទាំងពិភពលោកបានបង្ហាញឲ្យឃើញថា គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេសកម្ពុជានៅតែឈរក្នុងលំដាប់ថ្នាក់លេខ ១ នៅទ្វីបអាស៊ី និងលេខ ៥ លើពិភពលោក ក្នុងនាមជាប្រទេសដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 ក្នុងអត្រាខ្ពស់ជាងគេបំផុត។ ខាងក្រោមនេះគឺជាអត្រាចាក់វ៉ាក់សាំង នៃបណ្តាប្រទេស និងតំបន់មួយចំនួននៅអាស៊ី សម្រាប់ដូសដំបូង៖ ១៖ កម្ពុជា សម្រេចបាន ៨២% នៃចំនួនប្រជាជនសរុប ២៖ សិង្ហបុរី សម្រេចបាន ៨១% នៃចំនួនប្រជាជនសរុប ៣៖ កូរ៉េខាងត្បូង សម្រេចបាន ៨១% នៃចំនួនប្រជាជនសរុប ៤៖ ប្រ៊ុយណេ សម្រេចបាន ៨០% នៃចំនួនប្រជាជនសរុប ៥៖ ជប៉ុន សម្រេចបាន ៧៨% នៃចំនួនប្រជាជនសរុប ៦៖ ម៉ាឡេស៊ី សម្រេចបាន ៧៨% […]

ចិនបន្ថែមការរឹតបន្តឹងការធ្វើដំណើរនៅតាមកំពង់ផែនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩

Khmerpress November 5, 2021 05/11/2021

ចិន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា អាជ្ញាធរចិនបានបន្ថែមការរឹតបន្តឹងការធ្វើដំណើរនៅតាមកំពង់ផែជាច្រើននៅទូទាំងប្រទេស ក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ ឲ្យស្ថិតនៅក្នុងកម្រិតទាបបំផុត។ បើតាមរដ្ឋបាលអន្តោប្រវេសន៍ជាតិចិនបានបញ្ជាក់កាលពីថ្ងៃទី ៤​ ខែវិច្ឆិកា ម្សិលមិញថា អាជ្ញាធរនៅតាមកំពង់ផែនៅទូទាំងប្រទេសចិននឹងធ្វើការណែនាំអ្នកដំណើរគ្រប់រូបឲ្យធ្វើដំណើរតែក្នុងករណីចាំបាច់បំផុតប៉ុណ្ណោះ ហើយក្នុងករណីដែលអ្នកដំណើរទាំងនោះគ្មានភារកិច្ចបន្ទាន់ ឬគ្មានហេតុផលសមរម្យសម្រាប់ការធ្វើដំណើរនោះទេគឺអាជ្ញាធរនឹងមិនអនុញ្ញាតឲ្យពួកគេធ្វើដំណើរឡើយ។ គួរបញ្ជាក់ថា ការសម្រេចអនុវត្តវិធានការយ៉ាងតឹងរឹងចំពោះការធ្វើដំណើរចេញចូលប្រទេសចិន និងការធ្វើដំណើរក្នុងប្រទេសចិននៅពេលនេះគឺត្រូវបានធ្វើឡើងព្រោះអាជ្ញាធរចិនចង់ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ ជាពិសេសករណីនាំចូលពីក្រៅប្រទេស ឲ្យស្ថិតនៅក្នុងកម្រិតសូន្យមុនពេលចិនត្រូវទទួលរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅក្នុងខែកុម្ភៈឆ្នាំក្រោយនេះ។ បើតាមការសិក្សាមួយបានរកឃើញថា ការរឹតបន្តឹងការធ្វើដំណើរក្នុងចំណោមពលរដ្ឋចិនក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានធ្វើឲ្យខាតបង់ទឹកប្រាក់ប្រមាណជា ២៥៥ពាន់លានដុល្លារអាមេរិកនៅក្នុងទីផ្សារទេសចរណ៍ពិភពលោកផងដែរ៕ ដោយ៖ ខ្មែរណូត

រដ្ឋាភិបាលថៃ ប្រឈមនឹងការខាតបង់ ១៥០ពាន់លានបាត ប្រសិនបើពន្ធលើប្រេងម៉ាស៊ូតត្រូវបានកាត់បន្ថយ ដើម្បីកំណត់តម្លៃប្រេងម៉ាស៊ូតលក់រាយនៅ ២៥បាតក្នុងមួយលីត្រ

Khmerpress November 5, 2021 05/11/2021

យោងតាមប្រភពក្រសួងហិរញ្ញវត្ថុដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ប្រសិនបើប្រទេសថៃបញ្ចុះពន្ធលើប្រេងម៉ាស៊ូតចំនួន ៥បាត (០.១៥ដុល្លារ) ក្នុងមួយលីត្រ ដើម្បីកំណត់តម្លៃប្រេងម៉ាស៊ូតលក់រាយនៅ ២៥បាត (០.៧៥ដុល្លារ) ក្នុងមួយលីត្រ វានឹងធ្វើឱ្យរដ្ឋខាតបង់រហូតដល់ ១៥០ពាន់លានបាត (ប្រមាណ៤.៤៩​ ពាន់លានដុល្លារ)។ គួរឱ្យដឹងថា ថ្មីៗនេះ សហព័ន្ធដឹកជញ្ជូនផ្លូវគោកនៃប្រទេសថៃ (LTFT) បានស្នើទៅក្រសួងឱ្យកាត់បន្ថយពន្ធអាករលើប្រេងម៉ាស៊ូតចំនួន ៥បាតក្នុងមួយលីត្រ ដើម្បីកាត់បន្ថយតម្លៃប្រេងម៉ាស៊ូត ២៥បាតក្នុងមួយលីត្រធៀបនឹងតម្លៃបច្ចុប្បន្ន ៣០បាត។ យ៉ាងណាមិញប្រភពបាននិយាយថា ក្រសួងនឹងទទួលរងការខាតបង់ចំនួន ១៥០ពាន់លានបាតនៅក្នុងចំណូលពន្ធប្រេង ប្រសិនបើខ្លួនទទួលយកសំណើរបស់សហព័ន្ធ។ វា​ក៏​ពិបាក​ក្នុង​ការ​ស្វែង​រក​ប្រាក់​ចំណូល​ពី​ប្រភព​ផ្សេង​ទៀត​ដើម្បី​ទូទាត់​ការ​ខាត​បង់។ ប្រភពដដែលបានបន្ថែមថា ប្រសិនបើក្រសួងកាត់បន្ថយពន្ធលើប្រេងម៉ាស៊ូតនៅពេលនេះ រដ្ឋាភិបាលនឹងមានសារពើពន្ធតិចជាងមុន ដើម្បីកាត់បន្ថយតម្លៃប្រេងម៉ាស៊ូតនៅពេលអនាគត ប្រសិនបើតម្លៃប្រេងពិភពលោកកើនឡើងបន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា មូលនិធិប្រេងដែលបច្ចុប្បន្នមានតម្លៃប្រហែល ៧ពាន់លានបាត ត្រូវបានប្រើដើម្បីបញ្ចុះតម្លៃប្រេងម៉ាស៊ូតលក់រាយចំនួន ២បាតក្នុងមួយលីត្រ ដែលបានធ្វើឱ្យតម្លៃប្រេងម៉ាស៊ូតធ្លាក់ចុះមកត្រឹម ៣០បាតក្នុងមួយលីត្រនាពេលបច្ចុប្បន្ន៕ ដោយ៖ ខ្មែរណូត

ចក្រភពអង់គ្លេសក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលអនុម័តឲ្យប្រើថ្នាំប្រឆាំងជំងឺកូវីដ១៩ Molnupiravir របស់ក្រុមហ៊ុនឱសថ Merck

Khmerpress November 5, 2021 05/11/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលអនុម័តឲ្យប្រើប្រាស់ថ្នាំប្រឆាំងជំងឺ COVID-19 ដែលបង្កើតឡើងរួមគ្នា ដោយក្រុមហ៊ុន Merck និង Ridgeback Biotherapeutics។ ទីភ្នាក់ងារនិយតកម្មឱសថ និងផលិតផលថែទាំសុខភាពរបស់ចក្រភពអង់គ្លេស (MHRA) បានណែនាំថ្នាំ Molnupiravir របស់ Merck និង Ridgeback សម្រាប់ការប្រើប្រាស់ចំពោះអ្នកដែលមានជំងឺ COVID-19 កម្រិតស្រាលទៅមធ្យម ឬយ៉ាងហោចណាស់មានកត្តាហានិភ័យមួយ ដែលអាចវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ដូចជាជំងឺធាត់ ជំងឺទឹកនោមផ្អែមអាយុចាស់ និងជំងឺបេះដូង។ វានឹងត្រូវគ្រប់គ្រងឱ្យបានឆាប់តាមដែលអាចធ្វើទៅបានសម្រាប់អ្នកជំងឺ COVID-19 បន្ទាប់ពីពួកគេបានធ្វើតេស្តវិជ្ជមានជាមួយជំងឺ និងក្នុងរយៈពេល ៥ ថ្ងៃ បន្ទាប់ពីការចាប់ផ្តើមនៃរោគសញ្ញា។ ភ្នាក់ងារបាននិយាយថា ថ្នាំនេះនឹងការពារកុំឱ្យមេរោគកើនឡើងនៅក្នុងខ្លួន រក្សាកម្រិតមេរោគឱ្យទាប និងកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ។ ការផ្ដល់ភ្លើងពណ៌បៃតងចំពោះថ្នាំប្រឆាំងជំងឺ COVID-19 របស់ចក្រភពអង់គ្លេស ត្រូវបានគេមើលឃើញថា ជាការអនុញ្ញាតមុនគេបង្អស់នៅលើពិភពលោកនេះ ហើយបាននាំមុខសហរដ្ឋអាមេរិកទៅទៀត ខណៈទីប្រឹក្សាអាមេរិកនឹងជួបប្រជុំគ្នានៅខែនេះ ដើម្បីបោះឆ្នោតថា តើថ្នាំ Molnupiravir មួយនេះ គួរតែត្រូវបានអនុញ្ញាតដែរទេ។ ហើយថ្នាំ […]