ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិត ដើម្បីរៀនរស់នៅជាមួយកូវីដ១៩

Khmerpress November 1, 2021 01/11/2021

(សេអ៊ូល)៖ នៅថ្ងៃចន្ទនេះ គោលការណ៍ថ្មីៗដែលមានគោលដៅតម្រង់ទិស ប្រជាជនកូរ៉េខាងត្បូងឆ្ពោះទៅកាន់ការរៀនរស់នៅ ជាមួយជំងឺ COVID-19 ត្រូវចាប់អនុវត្តហើយ ជាមួយការបន្ធូរបន្ថយវិធានការរឹតត្បិតជាច្រើន ហើយនិងការប្រើប្រាស់នូវលិខិតបញ្ជាក់វ៉ាក់សាំង នៅតាមកន្លែងមានហានិភ័យខ្ពស់ដូចជា កន្លែងហាត់ប្រាណ និងបារជាដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ ការផ្លាស់ប្តូរនេះកើតមានឡើង ស្របពេលដែលប្រជាជនកូរ៉េខាងត្បូងជាង ៧៥ភាគរយហើយ ទទួលបានការចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញ។ រដ្ឋមន្រ្តីសុខាភិបាលកូរ៉េខាងត្បូង លោក Kwon Deok-cheol បានថ្លែងថា វាគឺជាការបោះជំហានដំបូង នៅលើគន្លងផ្លូវឆ្ពោះទៅរក ការរស់នៅដូចធម្មតាឡើងវិញ។ យ៉ាងណាមិញ លោកនៅតែទទូចឲ្យប្រជាជនបន្តពាក់ម៉ាស ហើយត្រូវទៅធ្វើតេស្តជាបន្ទាន់ ប្រសិនបើពួកគេមានរោគសញ្ញាសង្ស័យ ព្រោះក្តីបារម្ភនៅតែមានអំពី លទ្ធភាពនៃការផ្ទុះឡើងខ្លាំងជាថ្មីនូវករណីឆ្លង ដោយសារតែកត្តាហានិភ័យផ្សេងៗ ដូចជាអ្នកមិនទាន់បានចាក់វ៉ាក់សាំង, ការចុះទន់ខ្សោយទៅតាមពេលវេលា នៃប្រព័ន្ធភាពស៉ាំរបស់អ្នកចាក់វ៉ាក់សាំង ក៏ដូចជាការប្រមូលផ្តុំជួបជុំគ្នា កំលុងឱកាសពិសេសផ្សេងៗ ជាពិសេសពេលឆ្លងឆ្នាំសកលខាងមុខនេះតែម្តង។ គួរបញ្ជាក់ថា នៅក្រោមគោលការណ៍ថ្មីខាងលើ ការដាក់កំហិតម៉ោងប្រតិបត្តិការ នៅតាមភោជនីយដ្ឋាន និងហាងកាហ្វេ ត្រូវបានដកចេញវិញ ក្នុងចំណោមការបន្ធូរបន្ថយផ្សេងៗទៀត។ ក៏ប៉ុន្តែការចូលទៅកាន់កន្លែងដូចជាបារ ក្លឹបរាត្រី […]

ចិន៖ សួនកម្សាន្ត Disneyland នៅទីក្រុងសៀងហៃ ត្រូវបិទទ្វារ ក្រោយរកឃើញករណីឆ្លងកូវីដ១៩ ចំនួន១ករណី

Khmerpress November 1, 2021 01/11/2021

(ប៉េកាំង)៖ សួនកម្សាន្ត Disneyland នៅទីក្រុងសៀងហៃនៃប្រទេសចិន ត្រូវបានបិទទ្វារនាថ្ងៃចន្ទនេះ ដោយសារករណីឆ្លង COVID-19 ចំនួន ត្រឹម១ករណី ស្របពេលដែលអាជ្ញាធរចិន កំពុងប្រឹងប្រែងគ្រប់គ្រងរលកឆ្លងរាតត្បាតថ្មីនៃជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ ការបិទនេះកើតមានឡើង បន្ទាប់ពីស្រ្តីម្នាក់ដែលបានទៅលេងកម្សាន្តនៅទីនោះ ធ្វើតេស្តវិជ្ជមានចំពោះ COVID-19 ក្រោយត្រឡប់ទៅផ្ទះវិញ នៅខេត្តក្បែរខាង។ សួនកម្សាន្ត Disneyland នៅសៀងហៃ អាចនឹងបន្តបិទរហូតដល់យ៉ាងហោចថ្ងៃអង្គារសប្តាហ៍នេះ ខណៈកាលបរិច្ឆេទដើម្បីបើកឡើងវិញ នៅមិនទាន់កំណត់ច្បាស់នោះទេ។ មកទល់ព្រឹកថ្ងៃចន្ទនេះ បុគ្គលជាប់ពាក់ព័ន្ធក្នុងករណីខាងលើ ចំនួនជិត៣៤,០០០នាក់ ត្រូវបានធ្វើតេស្តរក COVID-19 ខណៈលទ្ធផលសុទ្ធតែ អវិជ្ជមានទាំងអស់។ ប៉ុន្តែពួកគេត្រូវបានណែនាំកុំឲ្យទាន់ចេញទៅធ្វើការ និងសាលារៀន សម្រាប់រយៈពេលយ៉ាងតិច២ថ្ងៃ ហើយនឹងត្រូវឆ្លងកាត់ការធ្វើតេស្តបន្ថែមទៀត។ គួរបញ្ជាក់ថា ក្នុងថ្ងៃដដែល អាជ្ញាធរសុខាភិបាលចិន ក៏បានប្រកាសរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន៩២នាក់ទៀតផងដែរ ដែលជាចំនួនច្រើនបំផុត គិតចាប់តាំងពីពាក់កណ្តាលខែកញ្ញា កន្លងទៅ។ រលកឆ្លងរាលដាលចុងក្រោយនេះនៃ COVID-19 បានបង្ខំឲ្យមនុស្សប្រហែល៦លាននាក់ហើយ នៅក្នុងប្រទេសចិន ត្រូវស្ថិតក្រោមវិធានការបិទខ្ទប់ […]

អូស្ត្រាលីប្រកាសទទួលស្គាល់វ៉ាក់សាំងចិន Sinopharm និងវ៉ាក់សាំងឥណ្ឌា COVAXIN

Khmerpress November 1, 2021 01/11/2021

(កង់បេរ៉ា)៖ ប្រទេសអូស្ត្រាលីនៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសទទួលស្គាល់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ចិនឈ្មោះ Sinopharm និងវ៉ាក់សាំងឥណ្ឌា COVAXIN ដើម្បីត្រួសត្រាយផ្លូវ ទទួលអ្នកដំណើរមកពីអន្តរជាតិឡើងវិញ ដែលនឹងកើតឡើងនៅប៉ុន្មានខែខាងមុខទៀត ខណៈនៅក្នុងខែវិច្ឆិកានេះ គឺជាពេលដែលប្រជាជនអូស្ត្រាលី ដែលបានចាក់វ៉ាក់សាំងពេញលេញរួចរាល់ អាចចាកចេញទៅក្រៅប្រទេសបានឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអូស្ត្រាលី ABC នៅរសៀលថ្ងៃចន្ទ។ ការចុះបញ្ជីខាងលើនេះ ត្រូវបានទទួលស្គាល់ដោយ រដ្ឋបាលទំនិញវេជ្ជសាស្ត្រនៃប្រទេសអូស្ត្រាលី (TGA)។ គិតមកទល់ពេលនេះ អូស្ត្រាលីបានទទួលស្គាល់វ៉ាក់សាំងចិនចំនួន ២ ហើយនោះគឺ Sinovac និង Sinopharm។ TGA បានឲ្យដឹងទៀតថា ការសម្រេចចិត្តនេះ នឹងជួយសម្រួលដល់ការវិលត្រឡប់របស់និស្សិតអន្តរជាតិ ដែលបានទទួលថ្នាំបង្ការផ្សេងៗគ្នា មកកាន់ប្រទេសអូស្ត្រាលីវិញ។ បន្ថែមពីនេះ ទាំងកម្មករជំនាញ និងមិនជំនាញ ក៏នឹងងាយធ្វើដំណើរមកកាន់ប្រទេសដីកោះនេះផងដែរ។ គួរបញ្ជាក់ថា កន្លងមកនេះប្រទេសអូស្ត្រាលីបានអនុម័តទទួលស្គាល់ វ៉ាក់សាំង Pfizer, Moderna, AstraZeneca និង Johnson & Johnson។ ដោយឡែកសម្រាប់វ៉ាក់សាំងរុស្ស៊ី Sputnik […]

ថៃ បើកប្រទេសទទួលអ្នកដំណើរដោយមិនចាំបាច់ធ្វើចត្តាឡីស័កនៅថ្ងៃនេះ តែមិនមែន ៤៦ គឺរហូតដល់ ៦៣ ប្រទេស

Khmerpress November 1, 2021 01/11/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ប្រទេសថៃនឹងចាប់ផ្តើមទទួលភ្ញៀវដែលបានចាក់វ៉ាក់សាំងពេញលេញពីប្រទេសចំនួន ១៧ បន្ថែមទៀតដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ដែលនេះបង្កើនចំនួនប្រទេសនៅក្នុងបញ្ជីរហូតដល់ចំនួន ៦៣ប្រទេស។ កាលពីថ្ងៃទី ២១ ខែតុលា កន្លងទៅនេះ រដ្ឋាភិបាលបានចេញសេចក្តីប្រកាសមួយដើម្បីអនុញ្ញាតឱ្យអ្នកដំណើរដែលបានចាក់ថ្នាំបង្ការពេញលេញពី ៦៣ ប្រទេស និងដែនដីចូលមកកាន់ប្រទេសថៃ ដោយមិនចាំបាច់ធ្វើចត្តាឡីស័កចាប់ពីថ្ងៃច័ន្ទ ទី០១ ខែវិច្ឆិកា នេះតទៅដោយសន្មត់ថា ពួកគេត្រូវឆ្លងកាត់ការធ្វើតេស្តវីរុស កូវីដ-១៩ នៅពេលចុះចតនៅប្រទេសថៃ។ ជាមួយគ្នានោះដែរ ប្រទេសដែលរួមបញ្ចូលក្នុងសេចក្តីប្រកាសនោះមាន៖ អូស្ត្រាលី អូទ្រីស បារ៉ែន បែលហ្ស៊ិក ប៊ូតង់ ប្រ៊ុយណេ ប៊ុលហ្គារី កម្ពុជា កាណាដា ឈីលី ចិន ស៊ីប សាធារណរដ្ឋឆេក ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិក ហុងកុង ហុងគ្រី អ៉ីស្លង់ អៀរឡង់ អ៊ីស្រាអែល អ៉ីតាលី ជប៉ុន ឡាតវី លីទុយអានី ម៉ាឡេស៊ី […]

សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៣,១៦៣ករណី» និងបាត់បង់ជីវិត ១៣នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

Khmerpress November 1, 2021 01/11/2021

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៣,១៦៣ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១៣នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់ ៤០៧នាក់ ចំណែកករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេស សរុបចំនួន១៩៨,៣៧៤ករណី ចាប់តាំងពីមានរាតត្បាតជំងឺនេះមក។ ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះ គឺមានការកើនឡើងបន្តិចមកវិញ បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃសៅរ៍ម្សិលមិញដែលមានចំនួនឆ្លងថ្មីចំនួន ៣,១១២ករណី។ សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុមរដ្ឋមន្រ្តី G20 ឯកភាពគ្នាបង្កើតក្រុមការងារចម្រុះ ដើម្បីត្រៀមខ្លួន សម្រាប់ជំងឺឆ្លងរាតត្បាតសកលថ្មីៗ នាពេលអនាគត

Khmerpress October 30, 2021 30/10/2021

(រ៉ូម)៖ ក្រុមរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងសុខាភិបាល មកពីប្រទេស G20 កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានព្រមព្រៀងគ្នាលើការបង្កើត ក្រុមការងារចម្រុះពិសេសមួយ ដើម្បីត្រៀមខ្លួននិងដើម្បីទប់ស្កាត់ការផ្ទុះឡើង នៃជំងឺរាតត្បាតជាសកលថ្មីៗទៀត នាពេលអនាគត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី៣០ ខែតុលា ឆ្នាំ២០២១។ ក្រុមរដ្ឋមន្រ្តី G20 បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍រួមយ៉ាងដូច្នេះថា «ពួកយើងនៅតែមានការប្តេជ្ញាខ្ពស់ ដើម្បីគ្រប់គ្រងស្ថានការណ៍ COVID-19 នៅគ្រប់ទីកន្លែង ឲ្យបានឆាប់តាមតែធ្វើទៅបាន ហើយយកប្រជាជនជាស្នូល នៃការត្រៀមលក្ខណៈ ព្រមទាំងនឹងព្យាយាមពង្រឹង កិច្ចប្រឹងប្រែងរួមរបស់យើង ក្នុងការទប់ស្កាត់ តាមដាន រាយការណ៍ និងឆ្លើយតប ចំពោះភាពអាសន្នសុខាភិបាលនានា »។ ក្រុមរដ្ឋមន្រ្តីខាងលើបានបន្តថា ក្រុមការងារចម្រុះដែលត្រូវបង្កើតឡើង នឹងបង្កើនកិច្ចសហប្រតិបត្តិការជាសកល លើបញ្ហាទាក់ទងទៅនឹង ការបង្ការ ការត្រៀមលក្ខណៈ និងការឆ្លើយតបចំពោះជំងឺឆ្លងរាលដាលសកល ដែលជាលទ្ធផលសហគមន៍អន្តរជាតិ នឹងមានឱកាសត្រៀមខ្លួនបានប្រសើរជាងមុន ក្នុងករណីដែលជំងឺឆ្លងកាចសាហាវដទៃទៀត លេចឡើងនាថ្ងៃអនាគត។ គួរបញ្ជាក់ថា កិច្ចប្រជុំខាងលើត្រូវបានធ្វើឡើង មុនកិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រទេស G20 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០-៣១ ខែតុលា នៅឯទីក្រុងរ៉ូមនៃប្រទេសអ៉ីតាលី៕ ផ្តល់សិទ្ធិដោយ៖ […]

ថៃ៖ មនុស្ស ៩,២២៤នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨៨នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ

Khmerpress October 30, 2021 30/10/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសៅរ៍ ទី៣០ ខែតុលា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩,២២៤ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៨៨នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៨,៣០៥នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៩០៣,១៦៥ករណី ក្នុងនោះមានអ្នកស្លាប់ ១៩,១៥៨នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៧៨៣,៨៧៥នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៧៣.៤៥លានដូស ក្នុងនោះប្រជាជន ២៩.៨លាននាក់ (៤២.៥៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

ដើមសប្ដាហ៍ក្រោយនេះ ភោជនីយដ្ឋាននៅក្នុងទីក្រុងបាងកក អាចចាប់ផ្ដើមលក់គ្រឿងស្រវឹងវិញបានហើយ

Khmerpress October 30, 2021 30/10/2021

ភោជនីយដ្ឋាននៅក្នុងទីក្រុងបាងកក ក៏ដូចជាខេត្ត Krabi, Phang-nga និង Phuket អាចចាប់ផ្ដើមលក់គ្រឿងស្រវឹងវិញបានហើយ ចាប់ពីថ្ងៃច័ន្ទនេះតទៅ នៅចំពេលដែលប្រទេសថៃកំពុងបើកទ្វារឡើងវិញ សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ មកពីប្រទេសចំនួន ៤៦ នៅទូទាំងពិភពលោក។ ការដកចេញនូវការហាមប្រាមគ្រឿងស្រវឹងមួយនេះ ត្រូវបានប្រកាសកាលពីរសៀលថ្ងៃសុក្រ ដោយក្រុមការងារទទួលបន្ទុកជំងឺ COVID-19 ។ យ៉ាងណាក៏ដោយវាមិនច្បាស់ទេថា តើការអនុញ្ញាតនេះអាចមានប្រសិទ្ធភាពលើហាងស្រា បារ និងកន្លែងកម្សាន្ត ដែរ ឬទេ ខណៈដែលកន្លែងទាំងនេះនៅមិនទាន់អនុញ្ញាតឱ្យបើកទ្វារនៅឡើយ។ អាជ្ញាធរក៏បានដាក់បង្ហាញប្រព័ន្ធពណ៌ថ្មីមួយ ដើម្បីចាត់ថ្នាក់ស្ថានភាពជំងឺរាតត្បាតនៅក្នុងខេត្តនីមួយៗ ដោយបានបន្ថែមពណ៌ «ខៀវ» នៅលើប្រព័ន្ធពណ៌ចំនួន ៤ ដែលមានស្រាប់។ ពណ៌ខៀវនេះមានន័យថា តំបន់នោះគឺជាគោលដៅទេសចរណ៍សាកល្បង និងមិនមានហានិភ័យពីជំងឺ​ COVID-19 ។ ជាមួយគ្នានេះដែរ មនុស្សរាល់គ្នាក៏នឹងអាចប្រមូលផ្ដុំគ្នាបានរហូតដល់ ៤៩៨នាក់ ប៉ុន្តែច្រើនជាង ៥០០ នាក់ នៅតែត្រូវបានហាមឃាត់៕ ដោយ៖ ខ្មែរណូត

ទីក្រុងប៉េកាំងលុបចោលជើងហោះហើររាប់រយ ខណៈចិនកំពុងព្យាយាមគ្រប់គ្រង ការផ្ទុះឡើងជាថ្មីនៃកូវីដ១៩

Khmerpress October 30, 2021 30/10/2021

(ប៉េកាំង)៖ ព្រលានយន្តហោះនៅទីក្រុងប៉េកាំង បានលុបចោលការហោះហើររាប់រយជើង នៅថ្ងៃសុក្រនេះ ខណៈការធ្វើដំណើរត្រូវបានរឹតត្បិត នៅទូទាំងប្រទេសចិន ដើម្បីទប់ស្កាត់ចង្កោមឆ្លងរីករាលដាលនៃជំងឺ COVID-19 ដែលទើបផ្ទុះឡើងជាថ្មី ហើយចំពេលដែលរដ្ឋធានីចិននេះ កំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិករដូវរងា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១។ ការឆ្លងរាតត្បាត COVID-19 ទើបតែបានលេចឡើងជាថ្មី ក្នុងប្រទេសចិន ភាគច្រើននៅតំបន់ភាគខាងជើង ដោយទីក្រុងមួយចំនួនត្រូវបានដាក់ ឲ្យស្ថិតក្រោមវិធានការបិទខ្ទប់។ ទោះករណីឆ្លងសរុបសម្រាប់រលកឆ្លងរាតត្បាតថ្មីនេះ មានចំនួននៅឡើយក៏ដោយ គឺក្រោម២៥០ករណី ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយ អាជ្ញាធរចិនបានបង្កើនការប្រុងប្រយ័ត្នជាខ្លាំង។ នាថ្ងៃសុក្រនេះ ការហោះហើរប្រហែលពាក់កណ្តាល នៅឯអាកាសយានដ្ឋានធំៗទាំងពីរប្រចាំរដ្ឋធានីប៉េកាំង ត្រូវបានលុបចោល។ មកទល់ឥឡូវ មនុស្សប្រមាណ៦លាននាក់ កំពុងស្ថិតក្រោមវិធានការបិទខ្ទប់ នៅទូទាំងប្រទេសចិន ក្នុងនោះរួមមាន ៤លាននាក់ នៅទីក្រុងឡានចូវ (Lanzhou) ភាគពាយព្យ។ គួរបញ្ជាក់ថា ទីក្រុងប៉េកាំង នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៤,២៤៨ករណី» និងបាត់បង់ជីវិត ១៦នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress October 30, 2021 30/10/2021

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៤,២៤៨ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១៦នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់ ៣៨០នាក់ ចំណែកករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេស សរុបចំនួន១៩២,០៩៩ករណី ចាប់តាំងពីមានរាតត្បាតជំងឺនេះមក។ ករណីឆ្លងថ្មីប្រចាំថ្ងៃសម្រាប់ថ្ងៃនេះ គឺមានការកើនឡើងបន្តិចមកវិញ បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដែលមានចំនួនឆ្លងថ្មីត្រឹមតែ៣,៤៣២ករណី។ សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews