(តូក្យូ)៖ ជំងឺកូវីដ-១៩ បានលេបត្របាក់ទឹកប្រាក់ប្រហែល ១,៧ទ្រីលានដុល្លារពីផលិតផលក្នុងស្រុកសរុប (ផ.ស.ស) រួមគ្នារបស់ប្រទេសដែលមានសេដ្ឋកិច្ចធំៗក្នុងតំបន់អាស៊ីនៅឆ្នាំ២០២០។ នេះបើយោងតាមកាសែត Nikkei Asia។ កាសែត Nikkei Asia បានចេញផ្សាយថា មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន (JCER) បានប៉ាន់ប្រមាណក្នុងរបាយការណ៍មួយរបស់ខ្លួនពីការខាងបង់សេដ្ឋកិច្ចពីប្រទេសនិងតំបន់ធំៗចំនួន ១៥ នៅទ្វីបអាស៊ី តាមរយៈការប្រៀបធៀប ផ.ស.ស ដែលបានព្យាករមុនពេលមានការរាតត្បាតជំងឺកូវីដ-១៩ និងការព្យាករក្រោយពេលមានការរាតត្បាតរបស់ជំងឺនេះ។ ផ្អែកលើការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅខែតុលា ឆ្នាំ២០១៩ មជ្ឈមណ្ឌល JCER បានគណនា ផ.ស.ស ដែលមិនដកចេញអតិផរណា (nominal GDP) ដែលប្រទេសនិងតំបន់ទាំង ១៥ នឹងសម្រេចបាន ប្រសិនបើមិនមានជំងឺកូវីដ-១៩។ តួលេខនេះនឹងអាចកើនឡើង ៦,២ភាគរយដល់ ២៩,៨៤ទ្រីលានដុល្លារនៅឆ្នាំ២០២០ ធៀបនឹងឆ្នាំ២០១៩ ប៉ុន្តែជាក់ស្តែងកំណើននេះមានកម្រិតទាបជាងចំនួនដែលបានព្យាករនេះ ១,៦៨ទ្រីលានដុល្លារ។ ប្រទេសចិនដែលមានសេដ្ឋកិច្ចធំជាងគេ បានខាតបង់ ៦៣៨ប៊ីលានដុល្លារក្នុងចំណោមប្រទេសនិងតំបន់ទាំង ១៥នេះ ខណៈដែលទទួលរងគ្រោះធ្ងន់ពីជំងឺកូវីដ-១៩ ដោយសារទំហំសេដ្ឋកិច្ចរបស់ប្រទេសនេះធំដែរ និងដោយសារតួនាទីរបស់ប្រទេសនេះក្នុងការចង្វាក់ផ្គត់ផ្គងល់ពិភពលោក សេដ្ឋកិច្ចប្រទេសចិនបានកើនឡើងតែ ២,៣ភាគរយប៉ុណ្ណោះនៅឆ្នាំ២០២០។ ប្រទេសឥណ្ឌាក៏ទទួលរងគ្រោះធ្ងន់ផងដែរពីការជំងឺកូវីដ-១៩ បន្ទាប់ពីទទួលបានកំណើនសេដ្ឋកិច្ចពី ៦ […]