ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារ UN៖ ប្រតិបត្តិការមនុស្សធម៌នៅមីយ៉ាន់ម៉ា រងការរំខានដោយសារផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធរងការខូចខាត

Nisaiy KP March 30, 2025 30/03/2025

(ហ្សឺណែវ)៖ ប្រតិបត្តិការមនុស្សធម៌នៅក្នុងប្រទេសមីយ៉ាម៉ាន់ កំពុងរងការរំខានដោយសារតែការខូចខាតផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធ ខណៈក្រុមអ្នកជួយសង្រ្គោះកំពុងដុតដៃដុតជើងផ្ដល់ជំនួយ ដល់ប្រជាជនរងគ្រោះដោយសារគ្រោះរញ្ជួយដី។ នេះបើតាមការិយាល័យ UN សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារលើភាពពាយព្យនៃទីក្រុង Sagaing នៅភាគកណ្ដាលនៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ហើយក៏បង្កផលប៉ះពាល់ដល់ប្រទេស ក្បែរខាងដូចជាថៃផងដែរ។ តាមរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មនុស្សយ៉ាងហោច ១៦៤៤នាក់បានស្លាប់ ខណៈនៅទីក្រុងបាងកក មានអ្នកស្លាប់ ១០នាក់ ដោយសារគ្រោះរញ្ជួយដីនេះ។ ការិយាល័យ UN សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ឬហៅកាត់ថា OCHA បានឱ្យដឹងកាលពីថ្ងៃសៅរ៍ ទី២៩ ខែមីនាថាគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៧រ៉ិចទ័រដែលបានបង្កការបំផ្លិចបំផ្លាញ ធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗមានដូចជាស្អាន និងផ្លូវថ្នល់សំខាន់ៗមួយចំនួន ដែលនេះបានបង្កផលលំបាកដល់ប្រតិបត្តិការមនុស្សធម៌ ចូលទៅកាន់តំបន់ដែលកំពុងត្រូវការជំនួយបន្ទាន់។ ទីភ្នាក់ងាររបស់ UN មួយនេះ បានគូសបញ្ជាក់បន្ថែមដូច្នេះថា «ការខូចខាតដល់ផ្លូវល្បឿនលឿន Yangon-Nay Pyi Taw-Mandalay បានបង្កការរំខាន ហើយស្នាមប្រេះ និងការប្រែប្រួលទ្រង់ទ្រាយ មួយចំនួនបានបង្ខំឱ្យរថយន្ដធំៗត្រូវផ្អាកធ្វើប្រតិបត្តិការ»។ គួរបញ្ជាក់ថា តាម […]

តម្លៃមាសនៅតែបន្តកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន

Nisaiy KP March 30, 2025 30/03/2025

(ហូជីមិញ)៖ តម្លៃមាសនៅវៀតណាមបានកើនឡើង ០,៥% ដល់តម្លៃ ១០០,៧លានដុង (៣ ៩៣៧,៤៤ដុល្លារ) ក្នុងមួយតម្លឹងនៅព្រឹកថ្ងៃសៅរ៍ ដែលរក្សាបានស្ថិរភាពតម្លៃក្នុងកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។ កាសែត VN Express បានរាយការណ៍ថា តម្លៃចិញ្ចៀនមាសក៏បានកើនឡើង ០,៥% ផងដែរដល់ ១០០,៧លានដុង (៣ ៩៣៧,៤៤ដុល្លារ) ក្នុងមួយតម្លឹង។ មួយតម្លឹងស្មើនឹង ៣៧,៥ ក្រាម ឬ ១,២ អោន។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃមាសនៅទីផ្សារពិភពលោកបានកើនឡើងដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃសុក្រ ខណៈដែលវិនិយោគិនបានសម្រុកទិញមាសសម្រាប់ធ្វើជាទ្រព្យរក្សាសុវត្ថិភាពក្នុងគ្រាដែលមានការភ័យខ្លាចកើតមានសង្គ្រាមពាណិជ្ជកម្មពិភពលោកដែលបង្កឡើងដោយវិធានការពន្ធគយចុងក្រោយបំផុតរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ តម្លៃមាសក្នុងទីផ្សារសម្រាប់ជួញដូរភ្លាមៗបានកើនឡើង ០,៦% ដល់ ៣ ០៧៤,៤៣ដុល្លារក្នុងមួយអោន (៨,៣ជី) បន្ទាប់ពីបានកើនឡើងដល់កម្រិតខ្ពស់បំផុតលើកទីដប់ប្រាំបីរបស់ខ្លួននៅឆ្នាំនេះគឺ ៣ ០៨៦,៧ដុល្លារនៅដើមវគ្គជួញដូរនេះ។ ដុំមាសបានឡើងថ្លៃ ១,៧% នៅសប្តាហ៍នេះ ហើយកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកកំណើនរយៈបេលបួនសប្តាហ៍ជាប់គ្នា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

អ្នកជំនាញផ្នែករញ្ជួយផែនដីរបស់ថៃ ព្រមានថា អាចមានរំញ័រ aftershock តូចៗសម្រាប់រយៈពេល២-៣សប្តាហ៍ទៀត ក្រោយរញ្ជួយដីធំនៅមីយ៉ាន់ម៉ា

Liny Chan March 29, 2025 29/03/2025

(បាងកក)៖ នៅពេលគ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ បានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីរសៀលថ្ងៃសុក្រ ទី២៨ ខែមីនា តំបន់ជាច្រើននៅប្រទេសថៃ រួមមានទាំងភាគខាងជើង ភាគកណ្តាល និងទីក្រុងបាងកក ក៏បានរងឥទ្ធិពលញ័ររញ្ជួយផងដែរ។ លោក Veerachart Wiwekkawin អ្នកជំនាញជាន់ខ្ពស់មួយរូប ផ្នែកភូគព្ភសាស្រ្តនិងរញ្ជួយផែនដី នៃនាយកដ្ឋានធនធានរ៉ែ របស់ប្រទេសថៃ កាលពីថ្ងៃសុក្រ បាននិយាយថា មូលហេតុបង្កឱ្យមានគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា គឺដោយសារដំណើររំកិលប៉ះគ្នា នៃស្រទាប់ផ្លាកតិចតូចរបស់ផែនដី នៅចំណុច Sagaing Fault ដែលលាតសន្ធឹងពីទីក្រុង Mandalay ដល់ ទីក្រុង Yangon។ វាស្ថិតនៅឆ្ងាយគួរសម ប៉ុន្តែឥទ្ធិពលរំញ័រនៅតែជះខ្លាំងដល់ទីក្រុងបាងកក។ អ្នកជំនាញខាងលើ បានលើកឡើងថា ការដែលរលករំញ័រអាចសាយមកដល់បាងកកបែបនេះ ដោយសារតែរញ្ជួយដីនោះមានកម្រិតធ្ងន់ និងជម្រៅយ៉ាងរាក់មួយ ត្រឹម១០គីឡូម៉ែត្រ ជាហេតុធ្វើឱ្យអគារខ្ពស់នៅទីក្រុងបាងកក ងាយរង្គើដោយសារកម្លាំងរំញ័រ។ លោក Veerachart បានពន្យល់ថា ក្រោយមានគ្រោះរញ្ជួយដីធំបែបនេះ គឺតែងមានរំញ័រដែលគេហៅថា aftershock កើតមានឡើងបន្តបន្ទាប់ ដែលជាធម្មតាពួកវា មានកម្រិតតូចៗ រហូតបាត់ទៅវិញទាំងស្រុង ប៉ុន្តែលោកបានព្រមានថា រំញ័រ aftershock ទាំងនេះ អាចនឹងបន្ត២-៣សប្តាហ៍។ […]

លោក ស៉ី ជីនពីង និងលោក ពូទីន ចូលរួមរំលែកទុក្ខ ហើយបញ្ជូនក្រុមសង្រ្គោះចិននិងរុស្ស៉ី ទៅជួយមីយ៉ាន់ម៉ា ដែលរងគ្រោះរញ្ជួយដី

Liny Chan March 29, 2025 29/03/2025

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចូលរួមរំលែកទុក្ខជាមួយមីយ៉ាន់ម៉ា ដែលបានរងគ្រោះរញ្ជួយដីយ៉ាងធ្ងន់ធ្ងរ ហើយបានបញ្ជូនក្រុមសង្រ្គោះចិននិងរុស្ស៉ី ទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកិច្ចប្រឹងប្រែងសង្រ្គោះ ដោយផ្ទាល់ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន TASS។ លោក ស៉ី និងលោក ពូទីន បានផ្ញើសារចូលរួមរំលែកទុក្ខរៀងៗខ្លួន ទៅកាន់ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា គឺលោក Min Aung Hlaing ដោយបានបង្ហាញភាពសោកសៅយ៉ាងជ្រាលជ្រៅ ចំពោះជនរងគ្រោះដែលបានបាត់បង់ជីវិត ហើយជូនពរដល់អ្នកដែលរងផលប៉ះពាល់ទាំងអស់ អាចឆាប់ងើបឡើងវិញ។ នៅថ្ងៃសៅរ៍នេះ ក្រុមសង្រ្គោះចិនបានទៅដល់ប្រទេសមីយ៉ាន់ម៉ា ហើយក្រុមអ្នកជួយសង្រ្គោះនិងគ្រូពេទ្យរបស់រុស្ស៉ី ក៏បានទៅដល់ដូចគ្នាផងដែរ ដើម្បីជួយគាំទ្រប្រតិបត្តិការសង្រ្គោះ នៅទីនោះផ្ទាល់។ របបសឹកមីយ៉ាន់ម៉ាបានដាក់តំបន់ចំនួន៦ ក្រោមភាពអាសន្ន ហើយអំពាវនាវរកការផ្តល់ជំនួយពីអន្តរជាតិ។ គួរបញ្ជាក់ថា តួលេខចុងក្រោយបំផុត បានបង្ហាញថា មានមនុស្សស្លាប់ចំនួន១០០២នាក់ និងរបួស២៣៧៦នាក់ នៅមីយ៉ាន់ម៉ា បន្ទាប់ពីការវាយប្រហារនៃគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រ កាលពីថ្ងៃសុក្រ ចំភាគកណ្តាលប្រទេសអាស៊ានមួយនេះ ខណៈតួលេខត្រូវគេរំពឹងថា នឹងនៅបន្តកើនថែមទៀត។ ចំណែក នៅប្រទេសថៃឯណោះវិញ ដែលបានទទួលរងឥទ្ធិពលរំញ័រខ្លាំង ពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាដែរនោះ […]

ឧបនាយករដ្ឋមន្រ្តីថៃ ថាមនុស្សយ៉ាងហោច ៣នាក់បានបាត់បង់ជីវិត ក្នុងករណីរលំអគារដោយសាររញ្ជួយដី ខណៈមានកម្មករសរុប ៨១នាក់ ដែលជាប់ក្រោមនោះ

Liny Chan March 28, 2025 28/03/2025

(បាងកក)៖ ឧបនាយករដ្ឋមន្រ្តីនៃប្រទេសថៃ បានឱ្យដឹងថា កម្មករយ៉ាងហោច៣នាក់ បានបាត់បង់ជីវិត នៅពេលអគារខ្ពស់១ខ្នង កម្ពស់ប្រមាណ៣០ជាន់ ដែលកំពុងស្ថិតក្រោមដំណើរការសាងសង់ បានដួលរលំនាថ្ងៃសុក្រនេះ ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ឧបនាយករដ្ឋមន្រ្តីថៃ លោក Phumtham Wechayachai បាននិយាយថា មានកម្មករសរុប៨១នាក់ បានជាប់ខ្លួននៅក្រោមគំនរបាក់បែក ក្រោយការបាក់ស្រុតអគារខាងលើ ដែលកើតឡើងនៅភាគខាងជើងទីក្រុងបាងកក ដោយសារឥទ្ធិពលរំញ័រ នៃគ្រោះរញ្ជួយផែនដីកម្រិតរហូតដល់៧.៧រ៉ិចទ័រ ដែលបានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ាឯណោះ។ គួរបញ្ជាក់ថា រដ្ឋាភិបាលថៃ បានប្រកាសដាក់ទីក្រុងបាងកក ជាតំបន់រងគ្រោះមហន្តរាយកម្រិតទី២ ហើយអភិបាលក្រុង លោក Chadchart Sittipunt ត្រូវបានបង្គាប់ឱ្យទទួលបន្ទុកដឹកនាំសម្របសម្រួល កិច្ចប្រឹងប្រែងឆ្លើយតបគ្រោះមហន្តរាយ។ បើតាមលោក Chadchart គ្រោះរញ្ជួយដី បានបង្កឱ្យមានការខូចខាតចំពោះ អគារខ្ពស់ៗជាច្រើន នៅបាងកក។ ស្របពេល​ជើងហោះហើរចេញចូលទីក្រុងបាងកក នៅប្រតិបត្តិការជាធម្មតា ក្រសួងដឹកជញ្ជូនថៃ បានសម្រេចឱ្យផ្អាកសេវាដឹកជញ្ជូនសាធារណៈ ដូចជារថយន្តក្រុង និងរថភ្លើង ជាបណ្តោះអាសន្ន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ទិដ្ឋភាពនៅប្រទេសថៃនិងវៀតណាម ក្រោយរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ វាយប្រហារមីយ៉ាន់ម៉ា ហើយធ្វើឱ្យរង្គើខ្លាំងដល់ប្រទេសទាំងពីរ

Liny Chan March 28, 2025 28/03/2025

(បាងកក)៖ នៅរសៀលថ្ងៃសុក្រ ទី២៨ ខែមីនានេះ គ្រោះរញ្ជួយដីមួយក្នុងកម្រិតធ្ងន់ រហូតដល់៧.៧រ៉ិចទ័រ បានវាយប្រហារចំតំបន់ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ខណៈកម្លាំងញ័ររញ្ជួយដ៏ខ្លាំងក្លានេះ ក៏បានជះឥទ្ធិពលរង្គើនិងភាពភ័យស្លន់ស្លោ នៅក្នុងប្រទេសថៃ និង វៀតណាមផងដែរ។ រូបភាពនិងឃ្លីបវីដេអូចែកចាយព្រោងព្រាតតាមបណ្តោញទំនាក់ទំនងសង្គម បានបង្ហាញឱ្យឃើញ មនុស្សម្នារត់យ៉ាងប្រសាច ចេញពីអគារនិងនៅតាមដងផ្លូវ ជាពិសេសក្នុងប្រទេសថៃ រួមមានទាំងនៅរាជធានីបាងកក ដែលមានចម្ងាយជាង១០០០គីឡូម៉ែត្រពីចំណុចរំញ័រកណ្តាល។ យ៉ាងហោច អគារកំពុងសាងសង់១ខ្នង នៅប្រទេសថៃ បានដួលរលំទាំងស្រុង។ បើតាម AFP តំបន់ភាគខាងជើង និងភាគកណ្តាលប្រទេសថៃ បានទទួលរងឥទ្ធិពលរំញ័រ នៃគ្រោះរញ្ជួយដីនេះ។ រីឯនៅវៀតណាម រួមមានទាំងនៅរដ្ឋធានីហាណូយ ភាគខាងជើង និងទីក្រុងហូជីមិញ នៅភាគខាងត្បូង ប្រជាជនក៏បានទទួលរងភាពញ័ររង្គើផងដែរ ហើយមនុស្សម្នាជាច្រើន នាំគ្នារត់មកនៅខាងក្រៅដូចគ្នា។ គួរបញ្ជាក់ថា ដោយឡែក ភ្លាមៗនេះ មិនទាន់មានសេចក្តីរាយការណ៍ច្បាស់លាស់ អំពីទំហំខូចខាតឬក៏មនុស្សរងគ្រោះថ្នាក់ស្លាប់ ឬរបួសនៅឡើយទេ ជាពិសេសនៅមីយ៉ាន់ម៉ាផ្ទាល់។ បើតាមទីភ្នាក់ងារអាមេរិក USGA ចំណុចរញ័រកណ្តាលនៃគ្រោះរញ្ជួយផែនដីខាងលើ គឺស្ថិតនៅចម្ងាយប្រមាណ១៧គីឡូម៉ែត្រ ពីទីក្រុង Mandalay ដែលមានមនុស្សរស់នៅ១.២លាននាក់ ភាគកណ្តាលមីយ៉ាន់ម៉ា និងមានជម្រៅត្រឹម១០គីឡូម៉ែត្រក្រោមផ្ទៃដីប៉ុណ្ណោះ ដែលអាចនឹងបង្កមហន្តរាយធ្ងន់ធ្ងរ។ ខាងក្រោម គឺរូបភាពបង្ហាញពីទិដ្ឋភាពនៅក្នុងប្រទេសថៃ […]

BREAKING: គ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រ វាយប្រហារចំកណ្តាលប្រទេសមីយ៉ាន់ម៉ា និងរង្គឺដល់ប្រទេសថៃ និងប្រទេសវៀតណាម

Liny Chan March 28, 2025 28/03/2025

(ណៃពិដោ)៖ នៅរសៀលថ្ងៃសុក្រ ទី២៨ ខែមីនានេះ គ្រោះរញ្ជួយដីកម្រិតធ្ងន់រហូតដល់៧.៧រ៉ិចទ័រ បានវាយប្រហារចំតំបន់ភាគកណ្តាល នៃប្រទេសមីយ៉ាន់ម៉ា ខណៈកម្លាំងញ័ររញ្ជួយដ៏ខ្លាំងក្លា ក៏បានជះឥទ្ធិពលដល់ប្រទេសថៃ និង វៀតណាមផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ប្រជាជនថៃនៅក្នុងទីក្រុង Chiang Mai បានឱ្យដឹងថា ពួកគេបាននាំគ្នារត់ចេញទៅខាងក្រៅ ស្របពេលដែលអគារនានា បានរងការញ័ររញ្ជួយ។ បើតាម AFP តំបន់ភាគខាងជើងនិងភាគកណ្តាលប្រទេសថៃ បានទទួលរងឥទ្ធិពលរំញ័រ នៃគ្រោះរញ្ជួយដីនេះ។ យ៉ាងណាមិញ ភ្លាមៗមិនទាន់មានសេក្តីរាយការណ៍អំពីទំហំនៃការខូចខាត និងមនុស្សរងគ្រោះថ្នាក់ ដែលបង្កឡើងពីរញ្ជួយដីខាងលើនៅឡើយទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

យន្តហោះ Airbus របស់ AirAsia ដែលធ្វើដំណើរចេញពីម៉ាឡេស៉ីឆ្ពោះទៅប្រទេសចិន បកត្រឡប់ក្រោយវិញ និងចុះចតដោយសុវត្ថិភាព បន្ទាប់ពីម៉ាស៉ីនមានបញ្ហា

Liny Chan March 27, 2025 27/03/2025

(គូឡាឡាំពួ)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា អាជ្ញាធរម៉ាឡេស៉ី និងអាកាសចរណ៍ AirAsia បានឱ្យដឹងថា ជើងហោះហើរមួយ​របស់ AirAsia ដែលមានគោលដៅឆ្ពោះទៅកាន់ប្រទេសចិន បានវិលត្រឡប់មកកាន់ទីក្រុងគូឡាឡាំពួវិញ ដោយសារតែម៉ាស៉ីន​បានជួបបញ្ហា បន្ទាប់ពីហោះឡើងបានបន្តិច ហើយយន្តហោះនោះ បានចុះចតដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ AirAsia បានប្រាប់ថា យន្តហោះ Airbus 320 ជើងហោះហើរ AK128 បានស្ថិតក្នុងការធ្វើដំណើរឆ្ពោះទៅទីក្រុង ​Shenzhen ប៉ុន្តែបានវិលមកអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួវិញ ដោយសារតែមានភាពមិនប្រក្រតី នៅក្នុងម៉ាស៉ីនមួយ​របស់យន្តហោះ។ រីឯអាជ្ញាធរពន្លត់អគ្គិភ័យនៃរដ្ឋ Selangor របស់ម៉ាឡេស៉ី បាននិយាយថា មានភ្លើងឆាបឆេះនៅខាងក្នុង​ម៉ាស៉ីន ផ្នែកខាងស្តាំរបស់យន្តហោះ ក្រោយយន្តហោះហោះចេញដំណើរបានបន្តិច កាលពីម៉ោង១០យប់ថ្ងៃពុធ ប៉ុន្តែភ្លើងនោះត្រូវបានប្រព័ន្ធសុវត្ថិភាពក្នុងម៉ាស៉ីនផ្ទាល់ ពន្លត់ឱ្យរលត់ទៅវិញ។ គួរបញ្ជាក់ថា ទោះជាយ៉ាងណា យន្តហោះខាងលើ បានចុះចតដោយសុវត្ថិភាព នៅវេលាយប់ពាក់កណ្តាលអធ្រាត្រ ហើយអ្នកដំណើរទាំងអស់ និងក្រុមការងាររបស់យន្តហោះ បានចាកចេញពីយន្តហោះដោយសុវត្ថិភាព និងគ្មាននរណាម្នាក់រងរបួសអ្វីឡើយ។ AirAsia បានឱ្យដឹងថា អ្នកដំណើរទាំង១៧១នាក់ ត្រូវបានផ្ទេរទៅកាន់យន្តហោះ១គ្រឿងទៀត ដែលបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Bao’an […]

អ៊ុយក្រែនថា រុស្ស៊ីបន្តវា-យប្រហាររោងចក្រថាមពល ក្រោយបានព្រមព្រៀងគ្នាផ្អាកការវា-យប្រហារ

Liny Chan March 27, 2025 27/03/2025

(កៀវ)៖ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បានអះអាងនៅថ្ងៃពុធថា រុស្ស៊ីបានវាយប្រហារទៅលើទីតាំងថាមពលអ៊ុយក្រែនយ៉ាងហោចណាស់ចំនួន ៨ កន្លែង ចាប់តាំងពីថ្ងៃទី ១៨ ខែមីនា នៅ​ពេល​ដែល​ទីក្រុង​ម៉ូស្គូ​ព្រមព្រៀងផ្អាក​ការ​វាយ​ប្រហារ​បែប​នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Ihor Zhovkva បានថ្លែងប្រាប់ទូរទស្សន៍ជាតិថា ការវាយប្រហារទាំងនេះបានកើតឡើងផ្ទុយពីការប្រកាសរបស់រុស្ស៊ី។ នាឳកាសនោះ លោកក៏បានបដិសេធសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង ដែលបានលើកឡើងថា មានលក្ខខណ្ឌមួយចំនួនត្រូវបំពេញ មុនពេលកិច្ចព្រមព្រៀងសន្តិសុខដែនសមុទ្រខ្មៅដែលបានចរចាជាមួយសហរដ្ឋអាមេរិកអាចចូលជាធរមាន។ លោក Zhovkva បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានលក្ខខណ្ឌណាមួយត្រូវបានពិភាក្សាជាមួយមន្ត្រីអាមេរិកទេ នៅពេលដែលពួកគេបានព្រមព្រៀង លើបទឈប់បាញ់នៅសមុទ្រខ្មៅជាមួយរុស្ស៊ី ក្នុងអំឡុងពេលកិច្ចចរចានៅប្រទេសអារ៉ាប៊ីសាអូឌីតកាលពីសប្តាហ៍មុន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News