ព័ត៌មានអន្តរជាតិ

ការកក់ទៅកាន់ភូកេតបានកើនឡើង ខណៈរយៈពេលចូលប្រទេសថៃត្រូវបានកាត់បន្ថយមកត្រឹម ៧ ថ្ងៃ

Khmerpress October 1, 2021 01/10/2021

ចំនួនការកក់នៅកោះភូកេតបានកើនឡើង ខណៈរយៈពេលធ្វើចត្តាឡីស័កនៅក្នុងប្រទេសថៃត្រូវបានកាត់បន្ថយមកត្រឹមរយៈពេល ៧ថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។ សារព័ត៌មានដដែល បានឱ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នេះ អ្នកទេសចរបរទេសមកកម្សាន្តនៅប្រទេសថៃក្រោមគម្រោង “Phuket sandbox” នឹងត្រូវចំណាយពេលតែមួយសប្តាហ៍ប៉ុណ្ណោះនៅលើកោះនេះមុនពេលពួកគេអាចធ្វើដំណើរទៅកាន់ខេត្តផ្សេងទៀតក្នុងប្រទេសថៃ។ លោក Kongsak Khupongsakorn ប្រធានសមាគមសណ្ឋាគារភាគខាងត្បូងថៃបាននិយាយថា ការគ្រប់គ្រងជំងឺក្នុងចំណោមអ្នកទេសចរនៅលើកោះនេះ គឺល្អប្រសើរតាំងពីខែកក្កដាមក។ ប៉ុន្តែលោកត្អូញត្អែរថា ចំនួនភ្ញៀវទេសចរមានកម្រិតទាបនៅឡើយ។ ទោះបីជាយ៉ាងនេះក្ដី លោក Kongsak បានឱ្យដឹងថា អ្នកទេសចរបានកក់កន្លែងចំនួន ១៥០,០០០ យប់រួចមកហើយនៅក្នុងខែតុលា ដែលការកក់នីមួយៗសម្រាប់បីខែមុន។ លោករំពឹងថា ការកក់សំបុត្រនៅខែតុលានឹងកើនឡើងខ្ពស់រហូតដល់ ២០០,០០០ -២៥០,០០០ យប់នៅពេលស្ថានការណ៍ប្រសើរឡើង។ គួរបញ្ជាក់ថា រយៈពេលធ្វើចត្តាឡីស័កនៅក្រោមគម្រោង “Phuket sandbox” ត្រូវបានកាត់បន្ថយពី ១៤ ថ្ងៃ មកត្រឹម ៧ថ្ងៃ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត បន្ទាប់ពីការទទួលស្វាគមន៍យ៉ាងកក់ក្ដៅក្នុងរយៈពេលបីខែដំបូង។ ចាប់តាំងពីការបើកដំណើរការនៅថ្ងៃទី ១ ខែកក្កដាគម្រោងនេះ បានទាក់ទាញភ្ញៀវបរទេសតែ ៣៧,៩៧៨ នាក់ប៉ុណ្ណោះពោល គឺតិចជាងមួយភាគបីនៃចំនួន […]

បុរសចម្លែកម្នាក់ដែលបានរៀបការជាមួយឆ្នាំងដាំបាយយ៉ាងត្រឹមត្រូវតាមប្រពៃណីនោះ ពេលនេះបានសម្រេចលែងលះគ្នាវិញហើយ

Khmerpress October 1, 2021 01/10/2021

ឥណ្ឌូនេស៊ី៖ បុរសម្នាក់ដែលនាពេលកន្លងមកបានរៀបការជាមួយនឹងឆ្នាំងដាំបាយយ៉ាងត្រឹមត្រូវតាមប្រពៃណីនោះ ពេលនេះរូបគាត់បានសម្រេចលែងលះគ្នាវិញហើយក្រោមរៀបការជាមួយគ្នាបានរយៈពេល ៤ ថ្ងៃ។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World Of Buzz បានឲ្យដឹងថា បុរសចម្លែកម្នាក់នេះមានឈ្មោះថា Khairol Anam បច្ចុប្បន្នកំពុងរស់នៅក្នុងឥណ្ឌូនេស៊ី ហើយក្នុងពេលរៀបការគេបានប្រទះឃើញគាត់ស្លៀកពាក់ឈុតកូនកំលោះយ៉ាង​ស្រស់សង្ហារ ខណៈក្នុងពិធីរៀបការនោះក៏មានការចូលរួមពីសំណាក់លោកអាចារ្យដែលមនុស្សចាស់ទុំនៅក្នុងសាសនាឥស្លាមផងដែរ។ ចំពោះការលែងលះគ្នាកាលពីពេលថ្មីៗនេះវិញក៏ត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវដែរ ដោយការលែងលះនោះមានការដឹងឮពីសំណាក់អាជ្ញាធរទៀតផង។ ចំពោះមូលហេតុនៃការលែងលះគ្នាវិញ លោក Khairol Anam បានប្រាប់ឲ្យដឹងថាគឺព្រោះតែប្រពន្ធរបស់គាត់ចេះតែដាំបាយតែមិនចេះធ្វើម្ហូប។​ គួរបញ្ជាក់ថា គេមិនបានដឹងច្បាស់ពីគោលបំណងនៃការៀបការដ៏ចម្លែកនេះទេ តែអ្វីដែលគេបានកត់សម្គាល់នោះគឺ ពិធីរៀបការនិងការលែងលះរបស់លោក Khairol Anam សុទ្ធតែត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវតាមប្រពៃណីនិងទំនៀមទម្លាប់នៅក្នុងសង្គមឥស្លាមដែលគាត់កំពុងរស់នៅតែម្តង៕ ដោយ៖ ខ្មែរណូត

BREAKING: កូរ៉េខាងជើងធ្វើតេស្តមីស៉ីលទៀតហើយ! លើកនេះគឺជាប្រភេទ មីស៉ីលប្រឆាំងយន្តហោះ

Khmerpress October 1, 2021 01/10/2021

(សេអ៊ូល)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង បានចេញផ្សាយនៅព្រឹកថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១នេះថា ទីក្រុងព្យុងយ៉ាងទើបតែបានធ្វើតេស្ត គ្រាប់មីស៊ីលប្រឆាំងយន្តហោះ (anti-aircraft missile) ដែលខ្លួនទើបបានអភិវឌ្ឍថ្មី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើតាមការដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មាន AFP។ វាគឺជាការធ្វើតេស្តគ្រាប់មីស៊ីលលើកទី ២ ហើយនៅប្រទេសកូរ៉េខាងជើង សម្រាប់់សប្តាហ៍នេះ ដោយកាលពីប៉ុន្មានថ្ងៃមុន គ្រាប់មីស៊ីលលឿនជាងសំឡេង (hypersonic missile) ត្រូវបាញ់ចេញពីតំបន់ឆ្នេរសមុទ្រភាគខាងកើត និងធ្លាក់ចូលទៅក្នុងដែនសមុទ្រ ភាគខាងកើតប្រទេសនេះផងដែរ។ ដោយឡែកកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ កូរ៉េខាងជើងបានធ្វើតេស្តគ្រាប់មីស៊ីលបាលីស្ទីក ដែលជាប្រភេទមីស៊ីលមានសមត្ថភាព បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ សម្រាប់ការធ្វើតេស្តចុងក្រោយគេ ដែលជាប្រភេទមីស៊ីលប្រឆាំងយន្តហោះ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ គឺត្រូវបានសារព័ត៌មានរដ្ឋកូរ៉េខាងជើង KNCA ពិពណ៌នាថា ជាការបង្ហាញនូវដំណើរការអភិវឌ្ឍយ៉ាងល្អ នៃក្រុមការងារ បណ្ឌិតសភាវិទ្យាសាស្ត្រការពារជាតិ ដែលជាអ្នកអភិវឌ្ឍសព្វាវុធ សម្រាប់យោធាកូរ៉េខាងជើង។ KNCA បានបន្តទៀតថា ទាំងប្រព័ន្ធបាញ់បង្ហោះមីស៊ីល, រ៉ាដា, រថពាសដែកបំពេញប្រតិបត្តិការ និងការបញ្ជាដំណើរការធ្វើតេស្តជារួម សុទ្ធតែស្ថិតក្នុងការត្រួតពិនិត្យ យ៉ាងយកចិត្តទុកដាក់បំផុត។ ទោះជាយ៉ាងណា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទំនងជាមិនបានចូលរួមដឹកនាំ […]

ស្ទើរមិនគួរឱ្យជឿ! រដ្ឋាភិបាលជប៉ុន ដាក់លក់ផ្ទះនៅតាមជនបទក្នុងតម្លៃត្រឹមតែ ៥០០ដុល្លារ ហើយថែមលុយឱ្យថ្លៃជួសជុលទៀត

Khmerpress September 30, 2021 30/09/2021

រដ្ឋាភិបាលជប៉ុនបាននិងកំពុងលក់ផ្ទះនៅតាមជនបទក្នុងតម្លៃត្រឹមតែ ៥០០ដុល្លារ នេះបើយោងតាមការចុះផ្សាយ​របស់សារព័ត៌មានបរទេស Insider។ សារព័ត៌មានដដែលបានឱ្យដឹងថា មានផ្ទះជាង ៨លានខ្នងនៅតាមទីជនបទក្នុងប្រទេសជប៉ុន ដែលរដ្ឋាភិបាលបានដាក់លក់ក្នុងតម្លៃទាបខ្លាំងមែនទែន ក្នុងគោលបំណងទាក់ទាញប្រជាជនឱ្យមករស់នៅជនបទ​កាន់តែច្រើន។ ជាមួយគ្នានោះដែរ ក្នុងចំណោមផ្ទះទំនេររាប់លានខ្នង ផ្ទះខ្លះក៏ត្រូវបានផ្ដល់ឱ្យប្រជាជនស្ទើរតែមិនគិតថ្លៃទៀតផង។ មិនតែប៉ុណ្ណោះ ដើម្បីស្វែងរកអ្នករស់នៅសម្រាប់ផ្ទះដែលគ្មានមនុស្សរស់នៅ ដែលគេហៅថា “akiya” រាប់លាននាក់ រដ្ឋាភិបាលជប៉ុនបាននិងកំពុងទាក់ទាញប្រជាជន ដោយការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដូចជា ផ្ដល់ទ្រព្យសម្បត្តិដោយឥតគិតថ្លៃ និងប្រាក់ឧបត្ថម្ភសម្រាប់ការជួសជុល។ លើសពីនេះ រដ្ឋាភិបាលក្នុងតំបន់ខ្លះ បានផ្តល់ជំនួយឥតសំណងចំនួន ២ លានយ៉េន (១៨,២២៩ ដុល្លារ) ដល់អ្នកដែលកំពុងជួសជុលផ្ទះដែលមានក្នុងបញ្ជីទិន្នន័យរបស់ខ្លួន។ គួរឱ្យដឹងផងដែរថា ការស្ទង់មតិលំនៅដ្ឋាននិងដីរបស់ប្រទេសជប៉ុន ដែលបានធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្តង បានកត់ត្រាកំណត់ត្រាខ្ពស់បំផុតនៃចំនួនផ្ទះដែលគ្មានមនុស្សរស់នៅ ឬ ផ្ទះ “akiya” ដែលមានចំនួន ៨,៤៩ លានខ្នងនៅប្រទេសជប៉ុនក្នុងឆ្នាំ ២០១៨។ ផ្ទះទាំងនេះភាគច្រើនត្រូវបានទុកចោល បន្ទាប់ពីសាច់ញាតិស្លាប់ ឬ នៅពេលមនុស្សផ្លាស់ទីលំនៅ។ ហើយការស្ទង់មតិឆ្នាំ ២០១៨ បានរកឃើញការកើនឡើងចំនួន ៣.២% នៃចំនួនផ្ទះ “akiya” បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៣ ។ […]

BREAKING: ក្រុមហ៊ុនអាមេរិក Merck ថាថ្នាំគ្រាប់របស់ខ្លួន អាចព្យាបាលអ្នកឆ្លង Delta និងមេរោគកូវីដ-១៩បំប្លែងខ្លួនដទៃទៀត ឲ្យជាសះស្បើយបានឆាប់

Khmerpress September 30, 2021 30/09/2021

(អាមេរិក)៖ ក្រុមហ៊ុនផលិតឱសថនៅសហរដ្ឋអាមេរិក មើក (Merck & Co.) បានឲ្យដឹងថា យោងតាមលទ្ធផលសិក្សាក្នុងមន្ទីរពិសោធន៍ ថ្នាំគ្រាប់ឈ្មោះ «ម៉ុលនូភីរ៉ាវា» (molnupiravir) ដែលខ្លួនកំពុងអភិវឌ្ឍ អាចមានប្រសិទ្ធភាពប្រឆាំងនឹង វីរុសបំប្លែងខ្លួនផ្សេងៗនៃជំងឺ COVID-19 រួមមានទាំងវីរុស Delta ដែលខ្លាំងជាងគេនោះផងដែរ ដោយអាចជួយអ្នកជំងឺឆាប់ជាស្បើយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១។ ក្រុមហ៊ុន Merck បានរៀបរាប់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ថា ផ្អែកលើទិន្នន័យនៃការសិក្សា ថ្នាំ molnupiravir មានប្រសិទ្ធភាពខ្ពស់ នៅពេលឲ្យអ្នកជំងឺលេបកំលុងដំណាក់កាលដំបូង នៃការឆ្លងជំងឺ COVID-19។ បច្ចុប្បន្ន ក្រុមហ៊ុន Merck កំពុងធ្វើតេស្តដំណាក់កាលទី ៣ ចំនួនពីរផ្សេងគ្នាលើថ្នាំ molnupiravir ជាមួយដៃគូរបស់ខ្លួន គឺក្រុមហ៊ុន រីចប៊ែក (Ridgeback Biotherapeutics)។ នៅក្នុងនោះ ការធ្វើតេស្តសំខាន់មួយកំពុងផ្តោត ទៅលើប្រសិទ្ធភាពនៃការព្យាបាល និងមួយទៀតផ្តោតលើប្រសិទ្ធភាពនៃការទប់ស្កាត់។ […]

ការសិក្សាមួយបានរកឃើញថា មនុស្សជាតិអាចមានលទ្ធភាពរស់នៅដល់អាយុ ១៣០ឆ្នាំ

Khmerpress September 30, 2021 30/09/2021

ការសិក្សាមួយបានដែលបានចុះផ្សាយតាមរយៈបណ្តាញសារព័ត៌មាន South China Morning Post បានឲ្យដឹងថា​ មនុស្សជាតិអាចរស់នៅរហូតដល់អាយុ ១៣០​ឆ្នាំ បើទោះជានាពេលបច្ចុប្បន្ននេះមានមនុស្សតិចតួចណាស់ដែលអាចនៅរស់លើសពីអាយុ ១០០ ឆ្នាំក៏ដោយ។ ការសិក្សារមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យសាស្រ្តនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាសហព័ន្ធស្វីស (Swiss Federal Institute of Technology) ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Lausanne នៃប្រទេសស្វីស ខណៈនៅក្នុងការសិក្សាគេស្រាវជ្រាវយ៉ាងស៊ីជម្រៅអំពីជីវិតមនុស្សដែលមានអាយុច្រើនបំផុតប្រមាណជា ១,១០០ នាក់ នៅក្នុងប្រទេសចំនួន ១៣ផ្សេងគ្នា។ លទ្ធផលនៃការសិក្សាបានបង្ហាញថា មនុស្សជាតិអាចមានលទ្ធភាពរស់ដល់អាយុ ១៣០ឆ្នាំឯណោះ ហើយកត្តាដែលធ្វើឲ្យមនុស្សម្នាក់អាចរស់នៅបានយូរអង្វែងដូចនេះគឺដោយសារាង្គកាយរបស់ពួកគាត់មានអំណោយផលពីធម្មជាតិស្រាប់បូកផ្សំជាមួយនឹងទម្លាប់នៃការរស់នៅត្រឹមត្រូវរបស់ពួកគាត់តាំងពីក្មេងមក ដូចជាទម្លាប់នៃការបរិភោគអាហារសុខភាពជាប្រចាំ ធ្វើលំហាត់ប្រាណជាប្រចាំ និងមានជីវិតដែលពោរពេញដោយភាពរីករាយជាដើម។ យ៉ាង​ណាក្តី ការសិក្សាបានបញ្ជាក់ថា មនុស្សដែលមានអាយុចាប់ពីអាយុ ១១០ ឆ្នាំឡើងទៅគឺអាចប្រឈមនឹងការស្លាប់ងាយណាស់ ដោយពេលខ្លះពួកគាត់អាចស្លាប់ដោយគ្មានធ្វើទុកអ្វីទាល់តែសោះ។ ចំពោះលទ្ធភាពនៃការរស់នៅដល់អាយុ ១៣០វិញ ដ្បិតតែវាអាចទៅរួចតែវាមានភាគរយតិចតួចណាស់ ពោលគឺមួយភាគរយក្នុងចំណោមរាប់រយលានករណី៕ ដោយ៖ ខ្មែរណូត

ការបិទខ្ទប់នៅវៀតណាម បង្កឱ្យរាំងស្ទះផលិតកម្មរបស់ក្រុមហ៊ុនសម្លៀកបំបំពាក់ម៉ាកល្បីៗក្នុងពិភពលោក

Khmerpress September 30, 2021 30/09/2021

(ហាណូយ)៖ ការបិទខ្ទប់ដ៏តឹងរ៉ឹង និងរយៈពេលយូរដោយសារជំងឺកូវីដរបស់ប្រទេសវៀតណាម បានបង្កឱ្យមានកង្វះផលិតផលសម្រាប់ក្រុមហ៊ុនម៉ាកយីហោល្បីៗ ក្នុងពិភពលោកដូចជា Nike និង Gap ជាដើម។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។ ការកកស្ទះនៅរោងចក្រជាច្រើននៅវៀតណាម គឺជាផ្នែកមួយនៃវិបត្តិដ៏ធំនៅជុំវិញពិភពលោក ដែលបង្កឱ្យមានការកើនឡើងអតិផរណា និងបង្កឱ្យមានក្តីបារម្ភកាន់តែខ្លាំងអំពីសន្ទុះនៃការស្ទុះងើបឡើងវិញរបស់សេដ្ឋកិច្ចពិភពលោក។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា នៅរោងចក្រក្រណាត់មួយកន្លែងស្ថិតនៅភាគខាងកើតទីក្រុងហាណូយ អ្នកស្រី Claudia Anselmi នាយករោងចក្រ Hung Yen Knitting & Dyeing ដែលផ្គត់ផ្គង់ឱ្យចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនផលិតសម្លៀកបំពាក់ធំៗរបស់អឺរ៉ុប និងអាមេរិកមួយចំនួន មានក្តីបារម្ភដោយមិនដឹងថា រោងចក្ររបស់អ្នកស្រីអាចបន្តដំណើរការទៅមុខទៀតឬយ៉ាងណា។ ទិន្នផលរោងចក្ររបស់រោងចក្ររបស់អ្នកស្រីបានធ្លាក់ចុះ ៥០ភាគរយនៅពេលវីរុសនេះវាយលុកលើប្រទេសនេះកាលពីរដូវផ្ការីក (ខែមីនា ដល់ខែមិថុនា) ហើយរោងចក្ររបស់អ្នកស្រីប្រឈមនឹងបញ្ហាកង្វះខ្សែអំបោះសម្រាប់ផលិកម្មរបស់ខ្លួន។ អ្នកស្រីថ្លែងប្រាប់ AFP ឥឡូវ «ការរឹតបន្តឹងការធ្វើដំណើរបានប៉ះពាល់ដល់ឡូជីស្ទិកទាំងចេញនិងចូល។ កត្តានេះអាចបង្កឱ្យមានការពន្យាពេលកាន់តែយូរ។ យើងរស់បានបើយើងមានអីវ៉ាន់ក្នុងស្តុក»។ បើទោះជាការបិទខ្ទប់កំពុងបន្ធូរបន្ថយសន្សឹមៗនៅទូទាំងប្រទេស ខណៈដែលមានការធ្លាក់ចុះក៏ដោយ ក៏ពលរដ្ឋវៀតណាមរាប់លាននាក់ ស្ថិតក្រោមបញ្ជាឱ្យនៅតែក្នុងផ្ទះរយៈពេលរាប់ខែ។ ការរឹតបន្តឹងការធ្វើដំណើរធ្វើឱ្យអ្នកបើកបរ និងក្រុមហ៊ុនពិបាកដឹកជញ្ជូនទំនិញនៅទូទាំងប្រទេស និងចេញចូលក្នុងប្រទេស។ លោក Hamza Harti នាយកគ្រប់គ្រងនៅក្រុមហ៊ុនដឹកជញ្ជូន FM […]

ប្អូនស្រីលោក គីម ជុងអ៊ុន ត្រូវបានតែងតាំងឲ្យកាន់តំណែង ក្នុងស្ថាប័នកំពូលមួយ នៃរដ្ឋាភិបាលកូរ៉េខាងជើងជាលើកដំបូង

Khmerpress September 30, 2021 30/09/2021

(សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ថា ប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូ ចុង ត្រូវបាន តែងតាំងឱ្យកាន់តំណែងនៅក្នុងស្ថាប័នកំពូលមួយ នៃរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១។ បើតាម KCNA អ្នកនាង គីម យ៉ូ ចុង ត្រូវបានតែងតាំងឱ្យកាន់តំណែងមួយ នៅក្នុងគណៈកម្មការកិច្ចការរដ្ឋ ដែលជាស្ថាប័នកំពូលមួយរបស់កូរ៉េខាងជើង ដែលធ្វើឱ្យអ្នកនាងក្លាយជាស្ត្រីកូរ៉េខាងជើងដំបូងគេ បំផុតដែលកាន់តួនាទីនេះ។ គួរបញ្ជាក់ថា តំណែងរបស់អ្នកនាង គីម យ៉ូ ចុង ត្រូវបានទម្លាក់ រួចហើយដំឡើងឡើងវិញ ក្នុងមួយរយៈពេលចុងក្រោយនេះ ប៉ុន្តែអ្វីដែលសំខាន់នោះគឺការតែងតាំង អ្នកនាងជាសមាជិកជាន់ខ្ពស់នៃគណៈកម្មការកិច្ចការរដ្ឋ គឺជាតំណែងខ្ពស់បំផុតរបស់អ្នកនាង គីម៕ ផ្តល់សិទ្ធិដោយ៖ freshnews

YouTube នឹងលុបចោលរាល់ខ្លឹមសារដែលផ្សាយ «ព័ត៌មានមិនពិត» អំពីវ៉ាក់សាំងដែលត្រូវបានអនុម័តទទួលស្គាល់ត្រឹមត្រូវពីអាជ្ញាធរ

Khmerpress September 30, 2021 30/09/2021

(វ៉ាស៊ីនតោន)៖ យូធូបបានប្រកាសថា ខ្លួននឹងលុបរាល់វីដេអូណា ដែលផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើវេទិការបស់ខ្លួន អំពីវ៉ាក់សាំងដែលត្រូវបានអនុម័តទទួលស្គាល់ត្រឹមត្រូវពីអាជ្ញាធរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១។ ក្រុមហ៊ុនបានបញ្ជាក់នៅក្នុងប្លុករបស់ខ្លួនថា «អ្នកប្រើប្រាស់ណា ដែលបង្ហោះព័ត៌មានមិនត្រឹមត្រូវអំពីវ៉ាក់សាំងបច្ចុប្បន្ន ដែលត្រូវបានអនុម័ត និងបញ្ជាក់ពីសុវត្ថិភាព និងប្រសិទ្ធភាព ដោយអាជ្ញាធរសុខាភិបាលក្នុងតំបន់ និងអង្គការសុខភាពពិភពលោក នឹងត្រូវស្ថិតនៅក្រោមគោលនយោបាយធ្វើកូដកម្មរបស់យូធូប ហើយអាចប្រឈមនឹងការលុបចោល»។ យូធូបបានបន្ថែមថា «សេចក្តីសម្រេចនេះនឹងរួមបញ្ចូលខ្លឹមសារណា ដែលនិយាយមិនពិតថា វ៉ាក់សាំងដែលបានអនុម័ត បង្កឱ្យមានជំងឺអូទីស្សឹម ជំងឺមហារីក ឬគ្មានកូនជាដើម ឬក៏បំភ្លៃព័ត៌មានថា សារធាតុនៅក្នុងវ៉ាក់សាំង អាចឲ្យគេតាមដានអ្នកដែលទទួលចាក់វ៉ាក់សាំងទាំងនោះបាន»។ គួរបញ្ជាក់ថា វេទិកានេះកាលពីមុន ក៏ធ្លាប់បានណែនាំអំពីគោលនយោបាយហាមឃាត់ព័ត៌មានមិនពិតទាក់ទងនឹងជំងឺកូវីដ១៩ ផងដែរ ក្នុងនោះរួមមានទាំងការព្យាបាល និងការការពារផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ស្ដេចប្រដាល់លោក ម៉ានី ប៉ាក់គីអៅ បានប្រកាសលាលែងពីវិស័យប្រដាល់ ដើម្បីត្រៀមខ្លួនឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីរបស់ប្រទេសហ្វីលីពីន

Khmerpress September 29, 2021 29/09/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា កំពូលស្ដេចប្រដាល់គឺលោក ម៉ានី ប៉ាក់គីអៅ (Manny Pacquiao) នៅថ្ងៃពុធទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះបាននិយាយថា លោកនឹងចូលនិវត្តន៍ពីអាជីពជាអ្នកប្រដាល់ ដើម្បីផ្តោតលើការប្រកួតនៅលើឆាកនយោបាយវិញ ក្រោយពេលលោកបានបង្ហាញពីបំណងឈរឈ្មោះជាប្រធានាធិបតីរបស់ហ្វីលីពីន នៅក្នុងការបោះឆ្នោឆ្នាំ២០២២ ខាងមុខនេះ។ លោកបាននិយាយនៅក្នុងសារជាវីដេអូមួយ ដែលបង្ហោះនៅលើបណ្ដាញសង្គម Facebook ថា វាដល់ទីបញ្ចប់នៃអាជីពជាអ្នកប្រដាល់របស់លោក ហើយលោកក៏មិនធ្លាប់គិតថានឹងមានថ្ងៃនេះទេ។ គួរឱ្យដឹងដែរថា ប៉ាក់គីអៅ ស្ថិតក្នុងចំណោមសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ ដោយលោកបានគាំទ្រសង្គ្រាមបង្ហូរឈាមរបស់មេដឹកនាំរូបនេះ និងបំណងរបស់គាត់ក្នុងការដាក់ចេញនូវទោសប្រហារជីវិតឡើងវិញ។ ប៉ុន្តែទំនាក់ទំនងនយោបាយរបស់ពួកគេកាន់តែអាក្រក់ទៅៗ បន្ទាប់ពីលោក ប៉ាក់គីអៅ បានរិះគន់ទំនាក់ទំនងមិត្តភាពរបស់លោក ឌូទើតេ ជាមួយប្រទេសចិន និងអំពើពុករលួយនៅក្នុងរដ្ឋាភិបាល។ លោក ម៉ានី ប៉ាក់គីអាវ បានចាប់ផ្តើមអាជីពនយោបាយរបស់គាត់ ដោយបរាជ័យក្នុងការធ្វើសមាជនៅឆ្នាំ ២០០៧។ គាត់បានឈ្នះកៅអីនៅសភាជាន់ទាបក្នុងឆ្នាំ២០១០ តំណាងឱ្យខេត្ត Sarangani ភាគខាងត្បូង។ សមាជិកសភា ២ អាណត្តិរូបនេះ ត្រូវបានជាប់ឆ្នោតនៅក្នុងសភាជាន់ខ្ពស់ក្នុងឆ្នាំ ២០១៦ ៕ […]