ព័ត៌មានអន្តរជាតិ

BREAKING: ទីបំផុតលោក Fumio Kishida ជាប់ឆ្នោតជាប្រធានបក្សកាន់អំណាច LDP ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុនថ្មី

Khmerpress September 29, 2021 29/09/2021

(តូក្យូ)៖ នៅទីបំផុតលទ្ធផលផ្លូវការបានចេញមកហើយ ដោយអតីតរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហ្វ៊ូមីអុ គីហ្ស៊ីដា (Fumio Kishida) បានជាប់ឆ្នោតក្លាយជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនៅជប៉ុន ក្រោយការបោះឆ្នោត និងបូកសរុបលទ្ធផល នៅរសៀលថ្ងៃពុធនេះតែម្តង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១។ លោក Fumio Kishida នឹងត្រូវរង់ចាំទទួលការអនុម័តពីសភាទាំងពីរជាន់ថ្នាក់ របស់ប្រទេសជប៉ុនជាមុនសិន មុខនឹងអាចកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី បន្តវេនពីលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ ដែលបានប្រកាសលាលែងចេញពីតំណែង កាលពីប៉ុន្មានសប្តាហ៍មុន។ សម្រាប់កិច្ចប្រជុំសភាដើម្បីសម្រេចរឿងនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១។ យ៉ាងណាក៏ដោយ គណបក្សចំរុះដែលដឹកនាំដោយ LDP មានសំឡេងភាគច្រើនស្រាប់ នៅក្នុងសភាទាំងពីរជាន់ថ្នាក់, ហេតុដូច្នេះ ការគាំទ្រចំពោះលោក Fumio Kishida ឲ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី គឺត្រូវបានគេមើលឃើញរួចទៅហើយថា នឹងអាចប្រព្រឹត្តទៅដោយរលូន។ គួរបញ្ជាក់ថា កាលពីដំបូងឡើយ សាធារណមតិមានការផ្តោតអារម្មណ៍ និងសន្និដ្ឋានថា រដ្ឋមន្ត្រីវ៉ាក់សាំងលោក តារ៉ូ កូណុ (Taro […]

វៀតណាម៖ ករណីវិជ្ជមានជាង «១៥០,០០០ករណី» ដែលត្រូវបានរកឃើញតាមរយៈការធ្វើតេស្តរហ័ស មិនត្រូវបានរាប់បញ្ចូលក្នុងបញ្ជីតួលេខសរុបថ្នាក់ជាតិនោះទេ

Khmerpress September 29, 2021 29/09/2021

(ហាណូយ)៖ មន្ទីរសុខាភិបាលទីក្រុងហូជីមិញបាននិយាយថា មានករណីវិជ្ជមានកូវីដ១៩ ចំនួនរហូតដល់ ១៥០,០០០ ករណី ដែលត្រូវបានរកឃើញតាមរយៈការធ្វើតេស្តរហ័ស (តេស្តអង់ទីហ្សែន) មិនត្រូវបានរាប់បញ្ចូលក្នុងបញ្ជីតួលេខសរុបថ្នាក់ជាតិនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Viet Nam News នៅថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១។ ដោយពន្យល់ពីបញ្ហានេះ លោក Nguyễn Văn Vĩnh Châu ដែលជាអនុប្រធានមន្ទីរសុខាភិបាលទីក្រុងហូជីមិញបាននិយាយថា យោងតាមពិធីការរបស់ក្រសួងសុខាភិបាល គឺមានតែករណីដែលបានបញ្ជាក់តាមរយៈការធ្វើរោគវិនិច្ឆ័យ RT-PCR ប៉ុណ្ណោះ ដែលត្រូវបានគេចាត់ទុកថាជា ករណីវិជ្ជមាន។ ក្នុងអំឡុងពេល នៃការផ្ទុះឆ្លងខ្លាំងនៅទីក្រុងហូជីមិញ ក្រសួងសុខាភិបាលវៀតណាមបានដាក់ពង្រាយតេស្តទាំងពីរប្រភេទ គឺការធ្វើតេស្តអង់ទីហ្សែន(តេស្តរហ័ស) និងតេស្ត PCR នៅទូទាំងទីក្រុង អាស្រ័យលើហានិភ័យដែលបានដឹងពីតំបន់នីមួយៗ ហើយករណីវិជ្ជមានទាំងអស់ដែលបានរកឃើញ តាមរយៈការធ្វើតេស្តអង់ទីហ្សែនមិនត្រូវបានរាប់បញ្ចូលក្នុងបញ្ចីតួលេខថ្នាក់ជាតិទេ។ ប៉ុន្តែទោះបីជាយ៉ាងណា អាជ្ញាធរវៀតណាមបានគូសបញ្ជាក់ថា ករណីវិជ្ជមានទាំងនោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ឬត្រូវបានបញ្ជូនទៅកន្លែងព្យាបាល ឬក៏អនុញ្ញាតឲ្យនៅដាច់ដោយឡែកនៅក្នុងផ្ទះ ហើយប្រសិនជាចាំបាច់អាជ្ញាធរក្នុងតំបន់នឹងនាំយកកញ្ចប់វេជ្ជសាស្ត្រទៅជូនពួកគេ។ គួរបញ្ជាក់ថា ប្រសិនបើករណីទាំង១៥០,០០០ករណីនេះ ត្រូវបានបន្ថែមទៅក្នុងបញ្ជីជាតិ នោះករណីឆ្លងកូវីដ១៩ ផ្លូវការរបស់វៀតណាម នឹងកើនលើសពី […]

ប្រទេសថៃកំពុងចាប់ផ្ដើមសាកល្បងវ៉ាក់សាំង Baiya ដែលជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតឡើងពីថ្នាំជក់ដំបូងបំផុតរបស់ខ្លួន

Khmerpress September 28, 2021 28/09/2021

រដ្ឋាភិបាលរបស់ប្រទេសថៃតាមរយៈអ្នកនាំពាក្យរងលោក Ratchada Thanadirek បានអំពាវនាវអ្នកស្ម័គ្រចិត្តដែលមានសុខភាពល្អ ឱ្យចូលរួមធ្វើការសាកល្បងវ៉ាក់សាំង Baiya ដែលជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ផលិតឡើងពីថ្នាំជក់ដំបូងបំផុតរបស់ប្រទេសថៃ នៅក្នុងដំណាក់កាលទី១ របស់ខ្លួន។ ការប្រកាសនេះគឺដើម្បីទទួលយកអ្នកស្ម័គ្រចិត្តបន្ថែម សម្រាប់ការតេស្តវ៉ាក់សាំង Baiya Sars CoV-2 Vax 1 ដំណាក់កាលទី១ នៅឯមន្ទីរពេទ្យជូឡាឡុងកន និងវិទ្យាស្ថាន Saowapa របស់កាកបាទក្រហមថៃ។ ដើម្បីចូលរួមក្នុងការសាកល្បងនេះ អ្នកស្ម័គ្រចិត្តត្រូវមានសុខភាពល្អ អាយុចន្លោះពី ១៨-៧៥ ឆ្នាំ ហើយមិនធ្លាប់បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ណាមួយឡើយ។ គិតមកទល់ពេលនេះ ចំនួនអ្នកអ្នកស្ម័គ្រចិត្តនៅមានកំណត់នៅឡើយ ដោយសារថាពលរដ្ឋមួយចំនួនមិនបានបំពេញតាមលក្ខខណ្ឌចាំបាច់នោះទេ។ ជម្រាបដែរថា Baiya ផលិតឡើងពីថ្នាំជក់មានកម្រិតជាតិនីកូទីនទាប ដែលយកមកដោយផ្ទាល់ពីប្រទេសអូស្រ្តាលី។ ស្លឹករបស់វាត្រូវបានគេប្រើធ្វើជាមុខងារសំខាន់ក្នុងការបង្កើតប្រូតេអ៊ីន ហើយប្រូតេអ៊ីននោះក៏នឹងត្រូវបានយកចេញពីស្លឹករបស់ថ្នាំជក់ ដើម្បីទៅបង្កើតជាវ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់បង្កើតអង់ទីករការពារខ្លួនដល់អ្នកប្រើប្រាស់៕ អត្ថបទ៖ លីដា ប្រភព៖ The Nation Thailand

អាជ្ញាធររដ្ឋ New South Wales របស់អូស្ត្រាលីព្រមាន៖ «ប្រជាជនដែលមិនព្រមទទួលការចាក់ វ៉ាក់សាំង នោះនឹងគ្មានសេរីភាពដូចគេឯង»

Khmerpress September 28, 2021 28/09/2021

(ស៉ីដនី)៖ អភិបាលរដ្ឋញូសោតវែលស៍ (New South Wales) លោកស្រី គ្លេឌីស ប៊ឺរេជីកលៀន (Gladys Berejkilian) នៅថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះបានព្រមានថា ប្រជាជននៅទីក្រុងស៊ីដនី ដែលមិនបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ត្រូវប្រឈមមុខនឹងការរារាំងពីសកម្មភាពសង្គមផ្សេងៗ ទោះបីជាពួកគេអាចមានសេរីភាពពីបទបញ្ជាឱ្យស្នាក់នៅផ្ទះ នៅខែធ្នូខាងមុខនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្រោមផែនទីចង្អុលផ្លូវ ដើម្បីចាកចេញពីវិធានការបិទខ្ទប់ នៅក្នុងទីក្រុងស៊ីដនី ដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតរបស់ប្រទេសអូស្រ្តាលី ប្រជាជនដែលមិនបានទទួលការចាក់វ៉ាក់សាំង ត្រូវប្រឈមមុខនឹងការរារាំងមួយចំនួន នៅក្នុងសកម្មភាពសង្គមរបស់ពួកគេ ព្រោះថាសិទ្ធិសេរីភាពពេញលេញ នឹងត្រូវផ្តល់ឱ្យតែប្រជាជនណា ដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់ប៉ុណ្ណោះ នៅចន្លោះថ្ងៃទី១១ ខែតុលា និងថ្ងៃទី០១ ខែធ្នូខាងមុខនេះ។ លោកស្រី Berejkilian បានថ្លែងបន្ថែមទៀតថា អ្នកដែលជ្រើសរើសមិនទទួលការចាក់វ៉ាក់សាំង អាចត្រូវបានហាមឃាត់មិនឱ្យចូលហាងលក់ទំនិញ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តនានា សូម្បីតែបន្ទាប់ពីរដ្ឋនេះ ដកចេញនូវវិធានការរឹតត្បិតទាំងអស់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០១ ខែធ្នូខាងមុខនេះក៏ដោយ។ លោកស្រី Berejiklian បានសង្កត់ធ្ងន់ទៀតថា «អាជីវករជាច្រើនបាននិយាយថា ពួកគេនឹងមិនទទួលស្វាគមន៍ អ្នកណាដែលមិនបានទទួលការចាក់វ៉ាក់សាំងទេ។ ជីវិតសម្រាប់អ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំង […]

អាជ្ញាធរថៃឃាត់ខ្លួនជនសង្ស័យ៧នាក់ ដែលលួចបំប៉ោងទិន្នន័យអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបន្លំយកវ៉ាក់សាំងមានតម្លៃជាង ២០ម៉ឺនដុល្លារទុកលក់ក្រៅផ្លូវការ

Khmerpress September 28, 2021 28/09/2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អាជ្ញាធរថៃបានចាប់ខ្លួនជនសង្ស័យចំនួន ៧នាក់ជាបក្សពួកធ្វើសកម្មភាពបំប៉ោងចំនួនប្រជាពលរដ្ឋដែលត្រូវទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងគោលបំណងកេងយកវ៉ាក់សាំងសម្រាប់ទុកលក់ក្រៅផ្លូវការនៅពេលក្រោយទៀត ខណៈបទល្មើសមួយនេះត្រូវបានគេប៉ាន់ស្មានថាអាចមានទំហំជាទឹកប្រាក់រហូតដល់ទៅ ៧លានបាត (២០៨,០២៣ ដុល្លារអាមេរិក)។ ​ ជនសង្ស័យទាំង ៧នាក់នោះគឺជាអតីតអ្នកស្ម័គ្រចិត្តជួយចុះឈ្មោះប្រជាពលរដ្ឋថៃដែលត្រូវមកចាក់វ៉ាក់សាំងកូវីដ-១៩ នៅមណ្ឌលចាក់វ៉ាក់សាំង Bang Sue Grand Station ក្នុងទីក្រុងបាងកក ដែលជាកន្លែងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយសេរីចំពោះគ្រប់ពលរដ្ឋទាំងអស់ ពោលគឺជាការផ្តល់វ៉ាក់សាំងដែលពុំបានកំណត់ឈ្មោះនិងចំនួនប្រជាពលរដ្ឋទុកមុននោះទេ។ ប្រភពខាងលើបានបន្តថា ក្នុងចំណោមជនសង្ស័យទាំង ៧​នាក់នោះគឺមានជនសង្ស័យ ២ នាក់គឺជាប្តីប្រពន្ធនិងជាមនុស្សសកម្មជាងគេក្នុងការប្រព្រឹត្តិបទល្មើសនេះ ដោយស្រ្តីជាប្រពន្ធមានឈ្មោះថា Pakamon Hompak និងបុរសជាប្តីមានឈ្មោះថា Wichayapong Teera-angkananont ហើយតាមការប៉ាន់ស្មានប្តីប្រពន្ធពីរនាក់អាចទទួលបានប្រាក់ចន្លោះពី ៣-៤លានបាត (៨៩,០០០-១១៨,០០០ដុល្លារអាមេរិក) ចំពោះការធ្វើសកម្មភាពបំប៉ោងទិន្នន័យអ្នកចាក់វ៉ាក់សាំងនេះ។ បើតាមអាជ្ញាធរបានឲ្យដឹងថា ចាប់តាំងពីចុងខែកក្កដាមក មានឈ្មោះពលរដ្ឋប្រហែល ១ពាន់នាក់ត្រូវបានក្រុមជនសង្ស័យលួចបញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអ្នកចាក់វ៉ាក់សាំងជារៀងរាល់ថ្ងៃនៅក្រោយម៉ោង ៨ យប់ ពោលគឺក្រោយម៉ោងការងាត្រូវបានបញ្ចប់។ អាជ្ញាធរថៃបានបន្តថា សម្រាប់នៅក្នុងថ្ងៃទី ២៨ ខែកក្កកដាកន្លងទៅ​គេបានរំពឹងថានឹងមានពលរដ្ឋប្រហែលជា​ ៣៨៤នាក់ប៉ុណ្ណោះដែលត្រូវមកចាក់វ៉ាកសាំង តែចំនួនជាក់ស្តែងនៅក្នុងប្រព័ន្ធមានរហូតដល់ជាង ២,០០០ នាក់ឯណោះ។ ដើម្បីបន្លំភ្នែកអាជ្ញាធរ ពេលខ្លះជនសង្ស័យក៏បានជួលពលរដ្ឋមួយឲ្យមកសម្តែងចុះឈ្មោះចាក់វ៉ាក់សាំងនៅក្នុងមណ្ឌលផ្ទាល់ផងដែរ […]

ថៃ៖ ករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃធ្លាក់ចុះមកក្រោម ១០,០០០នាក់ ជាលើកដំបូង

Khmerpress September 28, 2021 28/09/2021

(បាងកក)៖ នេះជាលើកដំបូងហើយ ក្នុងរយៈពេលប៉ុន្មានខែមកនេះ ដែលករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃនៅក្នុងប្រទេសថៃ ធ្លាក់ចុះមកនៅក្រោម ១០,០០០ករណី។ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩,៤៨៩ករណី បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៩,២២០ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២៦៩ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ១២៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១២,៨០៥នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៥៨១,៤១៥ករណី ក្នុងនោះមានអ្នកស្លាប់ ១៦,៤៩៨នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៤៤៨,២០៦នាក់។ គិតត្រឹមចុងសប្តាហ៍មុននេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប […]

BREAKING: កូរ៉េខាងជើងធ្វើតេស្តគ្រាប់មីស៊ីលទៀតហើយ, នេះបើតាមការអះអាង ដោយយោធាកូរ៉េខាងត្បូង

Khmerpress September 28, 2021 28/09/2021

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានប្រកាសនៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះថា ប្រទេសកូរ៉េខាងជើងទើបតែបានធ្វើតេស្ត គ្រាប់មីស៊ីលជាថ្មីទៀត ប៉ុន្តែគេនៅមិនទាន់អាចកំណត់ថា តើវាជាប្រភេទមីស៊ីលអ្វីនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់។ យោធាកូរ៉េខាងត្បូងបានប្រកាសទៀតថា គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ត្រូវបានបាញ់ចេញ និងធ្លាក់ទៅក្នុងដែនសមុទ្រភាគខាងកើតរបស់ប្រទេសនេះ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់មានព័ត៌មានជាក់លាក់បន្ថែមទៀត អំពីការធ្វើតេស្តនៅព្រឹកថ្ងៃអង្គារនេះឡើយ ខណៈទាំងយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងប្រមូលផ្តុំទិន្នន័យសំខាន់ៗនៅឡើយ។ ដោយឡែក បើតាមប្រភពពីក្រសួងការពារជាតិជប៉ុនវិញ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃដដែលនេះថា អាវុធដែលកូរ៉េខាងជើងទើបធ្វើតេស្តនោះ អាចជាប្រភេទគ្រាប់មីស៊ីលបាលីស្ទីក (មីស៊ីលផ្លោងដែលមានសមត្ថភាព បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ)។ គួរបញ្ជាក់ថា ការធ្វើតេស្តគ្រាប់មីស៊ីល ដោយទីក្រុងព្យុងយ៉ាងលើកនេះ បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន បានអំពាវនាវតាមរយៈវេទិកា មហាសន្និបាតអង្គការសហប្រជាជាតិ ឲ្យប្រទេសកូរ៉េទាំងពីរបិទបញ្ចប់ទាំងស្រុងនូវសង្គ្រាមរវាងគ្នា។ ការថ្លែងបែបនេះ បាននាំឲ្យប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូចុង ដែលត្រូវបានគេដឹងថា ជាមនុស្សមានអំណាចធំ នៅក្នុងជួរគណបក្សពលករកូរ៉េនោះ ហៅថាជាការថ្លែងដ៏ «គួរឲ្យគោរព»៕ ផ្តល់សិទ្ធិដោយ៖ freshnews

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer ចំនួនជាង៥លានដូសហើយ ត្រូវបានចាក់នៅនូវែលសេឡង់

Khmerpress September 27, 2021 27/09/2021

(វែលីងតោន)៖ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឆ្លើយតបជំងឺ COVID-19 លោក គ្រីស ហ៉ីបឃីនស៍ (Chris Hipkins) បាននិយាយនៅថ្ងៃចន្ទនេះថា ប្រជាជននូវែលសេឡង់ កំពុងបន្តនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ខណៈមកទល់ពេលនេះវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ជាង ០៥លានដូសហើយ ត្រូវបានចាក់នៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១។ លោក Chris Hipkins បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា គិតត្រឹមពាក់កណ្តាលអាធ្រាតថ្ងៃអាទិត្យម្សិលមិញនេះ វ៉ាក់សាំង Pfizer ចំនួន ៥,០២០,៩០០ដូស ត្រូវបានផ្ដល់ការចាក់ជូន នៅទូទាំងប្រទេសនូវែលសេឡង់ ក្នុងនោះមានវ៉ាក់សាំងចំនួន ៣,២៣១,៤៤៤ដូស ត្រូវបានផ្ដល់ការចាក់ជូនសម្រាប់ដូសដំបូង និង ១,៧៨៩,៤៥៦ដូសទៀត ត្រូវបានផ្ដល់ការចាក់ជូនសម្រាប់ដូសទីពីរ។ លោក Chris Hipkins បាននិយាយបន្ថែមថា «ចំនួនវ៉ាក់សាំងដែលត្រូវបានផ្តល់ការចាក់ជូន គឺបានកើនឡើងដល់ជាង ៩០,០០០ដូសក្នុងមួយថ្ងៃ កាលពីចុងខែសីហាកន្លងទៅ ហើយនាពេលឥឡូវនេះ យើងកំពុងផ្តល់ការចាក់ក្នុងកម្រិតថេរមួយ គឺ៥០,០០០ដូស ជារៀងរាល់ថ្ងៃ»។ លោក Chris Hipkins […]

គ្រោះទឹកជំនន់ក្នុងខេត្ត Chaiyaphum ប្រទេសថៃ គឺអាក្រក់បំផុតមិនធ្លាប់មាន ១០០ឆ្នាំមកនេះ

Khmerpress September 27, 2021 27/09/2021

(ឆៃយ៉ាភូមិ)៖ ផ្ទះជាង ៣,០០០ខ្នង នៅក្នុងភូមិចំនួន ២៣ របស់ស្រុក បាមណេត ណារ៉ុង (Bamnet Narong) នៃខេត្ត ឆៃយ៉ាភូមិ (Chaiyaphum) ភាគកណ្តាលប្រទេសថៃបានរងការលិចលង់ ក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត ដែលត្រូវបានអាជ្ញាធរក្នុងតំបន់អះអាងថា មិនធ្លាប់កើតមាននោះឡើយ នៅក្នុងរយៈពេល ១០០ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post នារសៀលថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១។ អាជ្ញាធរស្រុក Bamnet Narong បានថ្លែងថា ទឹកជំនន់បានហូរសន្ធប់ចូលមកកាន់ស្រុកនេះ ដោយវាបានធ្លាក់មកពីស្រុក ថេប សាធីត (Thep Sathit) របស់ខេត្ត Chaiyaphum ព្រមទាំងស្រុក ថេផារ៉ាក់ (Thepharak) និងស្រុក ដន ឃុន ថូដ (Dan Khun Thod) របស់ខេត្ត នគររាជ សីម៉ា (Nakhon Ratchasima) ដែលស្ថិតនៅជាប់គ្នា។ […]

គ្រូបុរាណដ៏ល្បីម្នាក់ដែលធ្លាប់អះអាងថាមានទឹកមន្តពិសេសសម្រាប់ដោះស្រាយវិបត្តិកូវីដនៅទូទាំងប្រទេសស្រីលង្កា ពេលនេះបានទទួលមរណភាពហើយដោយសារជំងឺកូវីដ ១៩

Khmerpress September 27, 2021 27/09/2021

ស្រីលង្កា៖ គ្រូមន្តអាគមនិងជាគ្រូព្យាបាលជំងឺតាមបែបបុរាណដ៏ល្បីល្បាញម្នាក់នៅក្នុងប្រទេសស្រីលង្កាត្រូវបានសារព័ត៌មាន BBC រាយការណ៍ថា រូបគាត់បានស្លាប់បាត់បង់ជីវិតហើយដោយសារជំងឺកូវីដ ១៩ ខណៈនាពេលកន្លងមករូបធ្លាប់បានអះអាងថា គាត់មានទឹកមន្តពិសេសម្យ៉ាងដែលអាចព្យាបាលជំងឺកូវីដ ១៩បាន។ គ្រូបុរាណរូបនេះមានឈ្មោះថា Eliyantha White អាយុ ៤៨​ឆ្នាំ ជាបុគ្គលដ៏មានឥទ្ធិពលម្នាក់នៅស្រីលង្កា ក្រោយរូបគាត់បានព្យាបាលក្រុមកីឡាករល្បីៗ អ្នកនយោបាយ​ រួមទាំងនាយករដ្ឋមន្ត្រីនៃប្រទេសស្រីលង្កាផងឲ្យជាស្បះស្បើយពីជំងឺធ្ងន់ធ្ងរជាច្រើនមុខតាមរយៈការប្រើប្រាស់ថ្នាំបុរាណនិងវិធីព្យាបាលបែបបុរាណរបស់គាត់។ គេនៅចាំបានថា នាពេលកន្លងគ្រូបុរាណរូបនេះធ្លាប់បានអះអាងថា គាត់មានទឹកមន្តពិសេសម្យ៉ាងដែលគាត់បានច្រោះចេញទឹកទន្លេសម្រាប់យកមកព្យាបាលជំងឺកូវីដ ១៩ ហើយគាត់ក៏បានបញ្ជាក់ទៀតថា ទឹកមន្តពិសេសនោះនឹងជួយដោះស្រាយវិបត្តិកូវីដ ១៩ នៅក្នុងប្រទេសស្រីលង្កានិងប្រទេសឥណ្ឌាបានយ៉ាងមានប្រសិទ្ធភាពទៀតផងនៅពេលអនាគត។ លោកគ្រូបុរាណរូបនេះមិនបានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ឡើយ ហើយកាលពី ២ខែមុនគាត់ក៏បានឆ្លងកូវីដ ១៩ និងត្រូវបញ្ជូនទៅព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយដោយសារសុខភាពរបស់គាត់ចុះខ្សោយខ្លាំងពេលគាត់ក៏បានដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តងកាលពីប៉ុន្មានថ្ងៃមុននេះ៕ ប្រភព៖ ខ្មែរណូត