ព័ត៌មានអន្តរជាតិ

BREAKING: លោក Suga គាំទ្រលោក Taro Kono ឲ្យចូលរួមប្រកួតយកតំណែង ជាប្រធានបក្សកាន់អំណាចជប៉ុន (LDP)

Khmerpress September 4, 2021 04/09/2021

(តូក្យូ)៖ បណ្តាញព័ត៌មានក្នុងស្រុករបស់ជប៉ុន នៅព្រឹកថ្ងៃសៅរ៍នេះបានរាយការណ៍ថា នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga) ដែលទើបតែប្រកាសត្រៀមលាលែងពីតំណែង នឹងផ្តល់ការគាំទ្រចំពោះរដ្ឋមន្រ្តីមួយរូបនៅជប៉ុន គឺលោក តារ៉ូ កូណុ (Taro Kono) ដែលបច្ចុប្បន្នទទួលបន្ទុកយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ឲ្យចូលរួមប្រកួតប្រជែងយកតំណែងជា ប្រធានគណបក្សកាន់អំណាចជប៉ុន LDP ក្នុងខែកញ្ញានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ លោក Suga បានប្រកាសថា លោកនឹងមិនប្រកួតក្នុងការជ្រើសរើសប្រធានគណបក្ស LDP ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា នោះឡើយ។ វាស្មើនឹងមានន័យថា លោកនឹងមិនបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីទៀតនោះទេ ខណៈអ្នកដែលជាប់ជាប្រធានគណបក្ស នឹងត្រូវជំនួសលោកជានាយករដ្ឋមន្រ្តីជប៉ុនថ្មី។ ប៉ុន្មានម៉ោងក្រោយការប្រកាសរបស់លោក Suga នាពេលនោះ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន TBS បានរាយការណ៍ថា លោក Kono មានបំណងឈរឈ្មោះយកតំណែងប្រធានគណបក្ស LDP តែលោក Kono បានចេញមុខបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា […]

ថៃនឹងផ្តល់ប្រាក់សំណងជាង ១១០ លានបាតទៅកាន់ពលរដ្ឋជាង ២ពាន់នាក់ដែលបានទទួលរងផលប៉ះពាល់ក្រោយចាក់វ៉ាក់សាំងកូវីដរួច

Khmerpress September 4, 2021 04/09/2021

ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា រដ្ឋាភិបាលថៃនឹងផ្តល់ប្រាក់សំណងសរុបចំនួន ១១០,២៩៥,០០០ លានបាត ( ៣,៣៩៥,៧៨២ ដុល្លារអាមេរិក) ទៅកាន់ក្រុមពលរដ្ឋថៃមួយចំនួនដែលបានទទួលរងផលប៉ះពាល់ក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួច។ បើតាមលោក Jadet Thammathat-Aree ដែលជាអគ្គលេខាធិការនៃការិយាល័យសន្តិសុខសុខភាពជាតិ (NHSO) បានឲ្យដឹងថា សម្រាប់ក្រុមពលរដ្ឋដែលត្រូវទទួលបានប្រាក់សំណងនៅពេលនេះគឺមានចំនួនសរុប ២,៨៧៥ នាក់ ក្នុងនោះមានពលរដ្ឋចំនួន ២,៦៤១ នាក់គឺជាអ្នកទទួលរងផលប៉ះពាក់កម្រិតស្រាលដោយពួកគាត់ត្រូវបន្តប្រើប្រាស់ថ្នាំពេទ្យមួយចំនួនក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩រួច, ពលរដ្ឋចំនួន ១២នាក់គឺជាអ្នកទទួលរងផលប៉ះពាល់កម្រិតមធ្យមដោយពួកគាត់ត្រូវកើតមាននូវពិការភាពផ្សេងៗលើរាងកាយ និងពលរដ្ឋចំនួន ២២២ នាក់ផ្សេងទៀតគឺជាអ្នកទទួលរងនូវប៉ះពាល់កម្រិតធ្ងន់ពោលគឺរហូតដល់ស្លាប់បាត់បង់ជីវិត។ លោកវេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់ថា សម្រាប់ក្រុមពលរដ្ឋដែលទទួលរងនូវប៉ះពាល់កម្រិតស្រាលនឹងទទួលបានប្រាក់សំណងក្នុងទំហំផ្សេងៗគ្នាអាស្រ័យទៅតាមស្ថានភាពជាក់ស្តែងរបស់ពួកគាត់ម្នាក់ៗ ហើយទំហំប្រាក់សំណងច្រើនបំផុតអាចមានចំនួន ១០០ ០០០ បាត ( ៣,០៧៨ ដុល្លារ), អ្នករងផលប៉ះពាល់កម្រិតមធ្យមនឹងទទួលបានប្រាក់សំណងម្នាក់ ២៤០ ០០០ បាត (៧,៣៩០ ដុល្លារ) ខណៈក្រុមគ្រួសាររបស់ជនរងគ្រោះដល់កម្រិតស្លាប់បាត់បង់ជីវិតនឹងទទួលបានប្រាក់សំណងរហូតដល់ ៤០០ ០០០ បាត (១២,៣១៥ ដុល្លារ)៕ អត្ថបទ៖ ភក្តី ប្រភព៖ […]

ថៃនឹងផ្តើមចាក់វ៉ាក់សាំងលាយគ្នារវាង AstraZeneca និង Pfizer ជូនពលរដ្ឋខ្លួននៅដើមខែក្រោយនេះ

Khmerpress September 4, 2021 04/09/2021

ថៃ៖ ការសែត បាងកកប៉ុស្តិ៍ បានរាយការណ៍ថា អាជ្ញាធរសុខាភិបាលថៃគ្រោងនឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចម្រុះប្រភេទគ្នា ពោលគឺចាក់លាយគ្នារវាងវ៉ាក់សាំង AstraZeneca និង Pfizer ជូនពលរដ្ឋខ្លួននៅដើមខែក្រោយនេះហើយ។ បើតាមលោកវេជ្ជបណ្ឌិត Sophon Iamsirithavorn ដែលជានាយករងនៃនាយករដ្ឋានគ្រប់គ្រងជំងឺឆ្លងបានឲ្យដឹងថា ការសម្រេចចាក់វ៉ាក់សាំងចម្រុះគ្នារវាងវ៉ាក់សាំងទាំង ២ប្រភេទខាងលើនេះត្រូវបានធ្វើឡើងតាមអនុសាសន៍របស់ក្រុមអ្នកជំនាញថៃនិងផ្អែកលើការសិក្សាជាលក្ខណៈអន្តរជាតិដែលបង្ហាញថា ជម្រើសនៃការការចាក់វ៉ាក់សាំង AstraZeneca- Pfizer នឹងជួយបង្កើតប្រព័ន្ធការពាររាងកាយបានយ៉ាងរឹងមាំសម្រាប់ប្រឆាំងនឹងមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មី។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា កម្រោងនៃការចាក់វ៉ាក់សាំងចម្រុះប្រភេទគ្នានេះនឹងត្រូវធ្វើឡើងចំពោះក្រុមពលរដ្ឋដែលមានអាយុលើសពី ១៨ ឆ្នាំ ហើយវ៉ាក់សាំងប្រភេទ AstraZeneca នឹងត្រូវប្រើប្រាស់ជាវ៉ាក់សាំងដូសទី ១ ខណៈការចាក់វ៉ាក់សាំង Pfizer សម្រាប់ដូសទី ២នោះនឹងត្រូវធ្វើឡើងនៅក្នុងរយៈ ១២ សប្តាហ៍ក្រោយចាក់វ៉ាក់សាំងដូសទី ១រួច។ គួរបញ្ជាក់ថា ជម្រើសនៃការចាក់វ៉ាក់សាំងចម្រុះប្រភេទគ្នាមិនមែនជារឿងថ្មីនោះទេសម្រាប់ប្រទេសថៃ ដ្បិតនាពេលកន្លងថៃក៏ធ្លាប់អនុវត្តការចាក់វ៉ាក់សាំងលាយគ្នាដូចនេះដែរ តែជាការបញ្ចូលគ្នារវាងវ៉ាក់សាំង Sinovac និងវ៉ាក់សាំង AstraZeneca៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

កំណត់ត្រាថ្មី! វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗជិត «១៥,០០០ករណីក្នុងមួយថ្ងៃ» និងបាត់បង់ជីវិត ៣៣៨នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress September 4, 2021 04/09/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១៤,៩២២ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន២៨ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៨,៤៩៩នាក់។ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន៣៣៨នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៥០១,៦៤៩នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ២៧០,៦៦៨នាក់ ចំណែកចំនួនអ្នកស្លាប់សរុបនៅត្រឹម ១២,៤៧៦នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រទេសថៃគ្រោងសាកល្បងដំណាក់កាលទី១ លើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតឡើងពីថ្នាំជក់នៅក្នុងខែនេះ

Khmerpress September 3, 2021 03/09/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានរាយការណ៍ថា វ៉ាក់សាំង Baiya ដែលជាវ៉ាក់សាំងបង្ការជំងឺ COVID-19 មានមូលដ្ឋានលើរុក្ខជាតិបង្កើតឡើងដោយប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមការសាកល្បងព្យាបាលដំណាក់កាលទី១ របស់ខ្លួននៅខែនេះ។ វ៉ាក់សាំង Baiya ត្រូវបានបង្កើតឡើងដោយ Baiya Phytopharm នៅសាកលវិទ្យាល័យជូឡាឡុងកន ហើយស្ថាបនិកក្រុមហ៊ុនលោកស្រី Waranyoo Phoolcharoen បាននិយាយថា ការសាកល្បងលើមនុស្សអាចចាប់ផ្តើមភ្លាម នៅពេលដែល FDA របស់ប្រទេសថៃ បញ្ចប់ការពិនិត្យព័ត៌មានអំពីដំណើរការផលិតរបស់វ៉ាក់សាំង។ វ៉ាក់សាំង Baiya ផលិតឡើងដោយប្រើថ្នាំជក់របស់ប្រទេសអូស្រ្តាលី ដែលមានកម្រិតជាតិនីកូទីនទាប។ ស្លឹករបស់ថ្នាំជក់ត្រូវបានគេប្រើធ្វើជាមុខងារសំខាន់ក្នុងការបង្កើតប្រូតេអ៊ីន ហើយបន្ទាប់មកប្រូតេអ៊ីននោះ ក៏នឹងត្រូវបានយកចេញពីស្លឹករបស់ថ្នាំជក់ ដើម្បីទៅបង្កើតជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលនឹងបង្កើតអង់ទីករការពារខ្លួនដល់អ្នកប្រើប្រាស់។ ប្រសិនបើការងារនេះរលូនទៅបាន វ៉ាក់សាំងនេះទំនងជានឹងផលិតឱ្យប្រើប្រាស់នៅត្រីមាសទី៣ នៃឆ្នាំ២០២២។ ទន្ទឹមនឹងនេះដែរនាយកប្រតិបត្តិនៃក្រុមហ៊ុន Baiya Phytopharm លោកស្រី Suthira Taychakhoonavudh បានមានប្រសាសន៍ថា ក្រុមហ៊ុនក៏សង្ឃឹមថា នឹងបង្កើតវ៉ាក់សាំងជំនាន់ទី២បន្ដទៀត ដើម្បីផ្តល់ការការពារកាន់តែខ្លាំង ប៉ុន្តែគាត់និយាយថា វាអាស្រ័យលើលទ្ធផលនៃការសាកល្បងដំណាក់កាលទី១ ជាមុនសិន។ លោកស្រីបានបន្ថែមថា វាជាជំនឿរបស់គាត់ដែលគិតថា ប្រទេសថៃមានសក្តានុពលខ្លាំងក្នុងការស្រាវជ្រាវនិងអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺ […]

ក្រសួងសុខាភិបាលវៀតណាមបានហាមប្រាមមិនឱ្យអ្នកជំងឺកូវីដ១៩ ដែលសម្រាកព្យាបាលនៅតាមផ្ទះ ប៉ះពាល់ជាមួយសត្វស្រុក ឬសត្វចិញ្ចឹមណាមួយឡើយ

Khmerpress September 3, 2021 03/09/2021

ថ្មីៗនេះក្រសួងសុខាភិបាលវៀតណាមបានចេញសេចក្តីណែនាំស្តីពីការព្យាបាលអ្នកជំងឺ COVID-19 នៅតាមផ្ទះ ដោយក្រសួងបានណែនាំអ្នកជំងឺ និងសមាជិកគ្រួសាររបស់ពួកគេមិនឱ្យប៉ះពាល់ជាមួយសត្វ និងមិនអនុញ្ញាតឱ្យពួកគេទាក់ទងជាមួយមនុស្ស និងសត្វផ្សេងក្រៅពីគ្រួសាររបស់ពួកគេឡើយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider ។ យោងតាមក្រសួងបានឱ្យដឹងថា របាយការណ៍ពីប្រទេសជាច្រើនបានបង្ហាញថា សត្វចិញ្ចឹម ឬសត្វចិញ្ចឹមអាចឆ្លងជំងឺ COVID-19 បន្ទាប់ពីពួកវាបានប៉ះពាល់ជាមួយអ្នកជំងឺ COVID-19 ។ សត្វក្នុងស្រុក និងសត្វចិញ្ចឹមដែលងាយនឹងឆ្លងជំងឺ COVID-19 រួមមាន៖ សត្វឆ្កែ សត្វឆ្មា សត្វសំពោច និងពពួកវានរជាតិខ្លះទៀត។ សេចក្តីណែនាំនេះក៏បានបញ្ជាក់ផងដែរថា អ្នកជំងឺ COVID-19 គួរតែត្រូវបានយកចិត្តទុកដាក់នៅឯកន្លែងដាច់ដោយឡែកមួយនៅក្នុងផ្ទះ ប្រើឈុតអាហារផ្ទាល់ខ្លួន និងរក្សាគម្លាតឱ្យបាន ២ម៉ែត្រ ពីសមាជិកគ្រួសារដទៃទៀត។ ជម្រាបដែរថា គិតមកទល់ពេលនេះប្រទេសវៀតណាមមានចំនួនករណីជំងឺ COVID-19 សរុបចំនួន ៤៨២,៤៩៨ ករណី ដោយស្ថិតនៅចំណាត់ថ្នាក់ទី៥៩ ក្នុងចំណោមប្រទេស និងដែនដីទាំង ២២២ ដែលមានករណីជំងឺ COVID-19 ច្រើនបំផុត៕ អត្ថបទ៖ លីដា ប្រភព៖ Vietnam Insider

ថៃ៖ មនុស្ស ១៤,៣៩៧នាក់ទៀតឆ្លងកូវីដ-១៩ និងបាត់បង់ជីវិតអ្នកជំងឺ ២៧១នាក់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress September 3, 2021 03/09/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤,៦៥៣ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៤,៣៩៧ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២៥៦ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ២៧១នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១៨,២៦២នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,២៤៩,១៤០ករណី ក្នុងនោះមានអ្នកស្លាប់ ១២,៣៧៤នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,០៧៦,៩៦៦នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទីបំផុតនូវែលសេឡង់សម្លឹងឃើញ «ភាពជោគជ័យ» នៃការទប់ទល់កូវីដ-១៩បំប្លែងខ្លួន Delta

Khmerpress September 3, 2021 03/09/2021

(វែលីងតោន)៖ ប្រទេសនូវែលសេឡង់នៅថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២៨ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងធ្លាក់ចុះដ៏ច្រើន បើប្រៀបធៀបទៅនឹងប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលអាជ្ញាធរបាននិយាយថា ប្រទេសនេះកំពុងលុបបំបាត់ការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងខ្លួន Delta ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ បើតាមអាជ្ញាធរនូវែលសេឡង់ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ ២៧ករណីត្រូវបានរកឃើញនៅក្នុងទីក្រុងអកលែនដ៍ (Auckland) និង ០១ករណីទៀតនៅក្នុងទីក្រុងវែលីងតោន (Wellington)។ ចំនួនករណីឆ្លងដែលត្រូវបានរកឃើញនៅថ្ងៃសុក្រនេះ គឺទាបជាងករណីឆ្លងចំនួន ៤៩ករណីដែលត្រូវបានរកឃើញ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ និងទាបជាងករណីឆ្លងចំនួន ៧៥ករណីដែលត្រូវបានរកឃើញកាលពីប៉ុន្មានថ្ងៃមុន។ ជុំវិញបញ្ហានេះ នាយកផ្នែកសុខភាពសាធារណៈ លោកស្រីវេជ្ជបណ្ឌិត ខារ៉ូលីន ម៉ាកអ៊ែនឡេយ (Caroline McEnlay) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា «យើងកំពុងមើលឃើញជោគជ័យ ក្នុងការលុបបំបាត់ការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងខ្លួន Delta ហើយ»។ ទោះជាបែបនេះក្ដី ប្រជាជនប្រហែល ១.៧លាននាក់នៅក្នុងទីក្រុងដ៏ធំបំផុតរបស់ប្រទេសនេះ គឺទីក្រុង Auckland នៅតែស្ថិតក្រោមវិធានរឹតត្បឹតកម្រិតទី ៤ ដដែល […]

BREAKING: នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga «នឹងលាលែងចេញពីតំណែង» ក្រោយទើបកាន់បានតែ១ឆ្នាំ

Khmerpress September 3, 2021 03/09/2021

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga) បានប្រកាសថា រូបលោកនឹងលាលែងចេញពីតំណែងនៅក្នុងពេលឆាប់ៗ។ ការប្រកាសនេះបានកើតមានឡើង ខណៈលោក Suga ត្រូវបានគេមើលឃើញថា ទើបតែកាន់តំណែងបានត្រឹមមួយឆ្នាំប៉ុណ្ណោះ ហើយប្រជាប្រិយភាពរបស់លោក ក៏ធ្លាក់ចុះខ្លាំងផងដែរ ចំពោះមុខវិបត្តិ COVID-19 ដែលកាន់តែរីកធំឡើងៗនៅជប៉ុន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយកាសែត Financial Times នាព្រឹកថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១។ ក្រៅពីការប្រកាសនៅថ្ងៃសុក្រនេះថា នឹងលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីជប៉ុន លោក Suga ក៏បានបញ្ជាក់បន្ថែមទៀតថា លោកនឹងមិនឈរឈ្មោះបោះឆ្នោត ជាប្រធានគណបក្សកាន់អំណាច (LDP) ម្តងទៀត ដែលគ្រោងធ្វើឡើងនៅចុងខែកញ្ញានោះឡើយ។ យោងតាមគណបក្ស LDP អ្នកដែលឈ្នះក្នុងការប្រកួតយកតំណែង ជាប្រធានបក្សកាន់អំណាចមួយនេះ នឹងត្រូវដឹកនាំបក្សទាំងមូល ទៅចូលរួមការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ។ ជុំវិញការប្រកាសលាលែងចេញពីតំណែងនេះដែរ អគ្គលេខាធិការនៃបក្សកាន់អំណាចនៅជប៉ុន (LDP) លោក តូស៊ីហ៊ីរ៉ូ នីកៃ (Toshihiro Nikai) បានលើកឡើងយ៉ាងដូច្នេះថា «និយាយដោយត្រង់ទៅ ខ្ញុំពិតជាមានការភ្ញាក់ផ្អើល… […]