ព័ត៌មានអន្តរជាតិ

ម្សិលមិញនេះ វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «១២,៧៩៦ករណី» និងមរណភាព ៣៤៤នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

Khmerpress August 30, 2021 30/08/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១២,៧៩៦ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ៤៤ករណីប៉ុណ្ណោះជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៤,៩៥៧នាក់។ នៅក្នុងថ្ងៃអាទិត្យនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៣៤៤នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៤៣៥,២៦៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ២១៩,៨០២នាក់ ខណៈចំនួនអ្នកស្លាប់ ១០,៧៤៩នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

អតីតរដ្ឋមន្រ្តីព័ត៌មានអាហ្វហ្គានីស្ថាន ក្លាយជាអ្នកធាក់កង់ដឹកជញ្ជូនអាហារ នៅក្នុងប្រទេសអាល្លឺម៉ង់

Khmerpress August 29, 2021 29/08/2021

(បែរឡាំង)៖ លោក សាយីដ សាដាអាត (Sayed Sadaat) ដែលធ្លាប់កាន់តួនាទីជារដ្ឋមន្រ្តីព័ត៌មាន នៅប្រទេសអាហ្វហ្គានីស្ថាន ត្រូវគេប្រទះឃើញ បច្ចុប្បន្នកំពុងមានការងារជាអ្នកដឹកជញ្ជូនម្ហូបអាហារ នៅទីក្រុងមួយក្នុងប្រទេសអាល្លឺម៉ង់ ជាទីដែលលោកបានផ្លាស់ទៅរស់នៅ តាំងតែពីចុងឆ្នាំមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១។ លោក Sadaat បាននិយាយថា មនុស្សមួយចំនួននៅប្រទេសកំណើតលោក ធ្លាប់បានរិះគន់លើរូបលោក ចំពោះការធ្វើការងារជាអ្នកដឹកជញ្ជូនអាហារបែបនេះ ក្រោយធ្លាប់បម្រើក្នុងជួររដ្ឋាភិបាលអស់រយៈពេល២ឆ្នាំ។ ប៉ុន្តែលោក Sadaat បានលើកឡើងថា លោកគ្មានអ្វីត្រូវរអៀសខ្លួននោះទេ ព្រោះការងារគឺជាការងារ។ អតីតរដ្ឋមន្រ្តីអាហ្វហ្គានីស្ថានរូបនេះ ដែលមានវ័យ៤៩ឆ្នាំ និងមានសញ្ជាតិពីរគឺអង់គ្លេសនិងអាហ្វហ្គានីស្ថាន បានបន្តថា លោកបានសម្រេចចិត្តចាកចេញពីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន កាលពីឆ្នាំ២០១៨ ដោយសារតែការខ្វែងគំនិតគ្នា ជាមួយក្រុមមនុស្សជំនិតរបស់ប្រធានាធិបតី។ លោក Sadaat បានជ្រើសរើសទៅរស់នៅអាល្លឺម៉ង់ ជំនួសចក្រភពអង់គ្លេសដែលជាទីលោកធ្លាប់រស់នៅច្រើនឆ្នាំ ដោយសារលោករំពឹងថា អាល្លឺម៉ង់នាពេលអនាគត នឹងមានសេដ្ឋកិច្ចល្អប្រសើរជាង ហើយមានតួនាទីឈានមុខ ក្នុងវិស័យទូរគមនាគមន៍និងព័ត៌មានវិទ្យា សម្រាប់រយៈពេលវែង។ យ៉ាងណាមិញ ទោះមានបទពិសោធន៍ និងបរិញ្ញាបត្រផ្នែកទូរគមនាគមន៍និងព័ត៌មានវិទ្យាក៏ដោយ លោក Sadaat […]

ករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃក្នុងប្រទេសឥណ្ឌា ហក់ឡើងខ្ពស់ជាថ្មីក្នុងរយៈពេលជិត ២ខែមកនេះ

Khmerpress August 28, 2021 28/08/2021

(ញូដេលី)៖ ប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤៦,៧៥៩ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុត ក្នុងរយៈពេលជិត ០២ខែកន្លងមកនេះ ខណៈករណីឆ្លងបានកើនឡើងយ៉ាងគំហុកនៅរដ្ឋ ឃើរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេស បន្ទាប់ពីមានការប្រារព្ធពិធីបុណ្យដ៏ធំមួយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ប្រហែល ៧០ភាគរយនៃករណីឆ្លងជំងឺ COVID-19 ថ្មីៗខាងលើនេះ ត្រូវបានរកឃើញនៅក្នុងរដ្ឋ Kerala ដែលកាលពីសប្តាហ៍មុន បានប្រារព្ធពិធីបុណ្យក្នុងស្រុកដ៏ធំមួយ។ គួរបញ្ជាក់ថា បើតាមទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌា រហូតមកទល់ពេលនេះ ប្រទេសអាស៉ីខាងត្បូងមួយនេះ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជិត ៣២.៧លានករណីហើយ ក្នុងនោះមានអ្នកស្លាប់ជាង ៤៣៧,០០០នាក់ និងអ្នកជាសះស្បើយជាង ៣១.៨លាននាក់។ ឥណ្ឌា ក៏បានផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនសរុបជាង ៦២២លានដូសផងដែរ ក្នុងនោះមានជាងពាក់កណ្ដាល នៃប្រជាជនពេញវ័យសរុប ៩៤៤លាននាក់ បានទទួលការចាក់យ៉ាងហោចណាស់ ០១ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

អតីតរដ្ឋមន្ត្រីក្នុងប្រទេសអាហ្គានីស្ថានម្នាក់បានក្លាយជាអ្នកដឹកជញ្ជូនម្ហូបអាហារក្នុងប្រទេសអាឡឺម៉ង់

Khmerpress August 28, 2021 28/08/2021

អតីតរដ្ឋមន្ត្រីក្នុងប្រទេសអាហ្គានីស្ថានម្នាក់ត្រូវបានសារព័ត៌មាន Yahoo News រាយការណ៍ថា ពេលនេះគាត់បានក្លាយជាអ្នកដឹកជញ្ជូនម្ហូបអាហារនៅក្នុងប្រទេសអាឡឺម៉ង់។ អតីតមន្ត្រីជាន់ខ្ពស់អាហ្គានីស្ថានរូបនេះមានឈ្មោះថា Sayed Sadaat អាយុ ៤៩ ឆ្នាំ ហើយនាពេលកន្លងមកគាត់ធ្លាប់បានកាន់ដំណែងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងក្នុងរដ្ឋាភិបាលរបស់ប្រទេសអាហ្គានីស្ថានអស់រយៈពេល ២ ឆ្នាំផងដែរ។ ប្រភពខាងលើបានបន្តថា នៅក្នុងឆ្នាំ ២០១៨ លោក Sayed Sadaat បានសម្រេចលាឈប់ពីតំណែងជារដ្ឋមន្ត្រី ព្រោះតែលោកមានគំនិតមិនស្របគ្នាជាមួយនឹងសមាជិករដ្ឋាភិបាលអាហ្គានីស្ថានជាច្រើននាក់ ដ្បិតរូបគាត់ចង់ធ្វើការងារជាលក្ខណៈបើកចំហរ តែគេផ្សេងចង់ធ្វើការងារបែបលាក់បាំងភ្នែកមហាជនដើម្បីរក្សាប្រយោជន៍ផ្ទាល់ខ្លួន។ បុរសជាកូនកាត់អង់គ្លេស-អាហ្គានីស្ថានរូបនេះបានទៅដល់ប្រទេសអាឡឺម៉ង់នៅចុងឆ្នាំ ២០២០ ដោយរំពឹងថាគាត់អាចនឹងរកបានការងារល្អមួយស្របតាមជំនាញនិងបទពិសោធន៍ដែលគាត់ធ្លាប់មាននាពេលកន្លងមក។ តែយ៉ាងណាក្តី ជំនាញផ្នែកព័ត៌មានវិទ្យានិងទំនាក់ទំនងដែលគាត់បានរៀននៅសាកលវិទ្យាល័យរួមបញ្ចូលជាមួយនឹងបទពិសោធន៍ជារដ្ឋមន្ត្រីមិនអាចជួយឲ្យគាត់រកបានការងារល្អប្រសើរមួយនៅក្នុងប្រទេសអាឡឺម៉ង់ឡើយ ពោលគឺគាត់អាចរកបានត្រឹមការងារជាអ្នកដឹកជញ្ជូនប៉ុណ្ណោះ។ សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំមានពលរដ្ឋអាហ្គានីស្ថានជាច្រើននាក់បាននាំគ្នាទៅប្រកបការងារផ្សេងៗក្នុងប្រទេសអាឡឺម៉ង់ ហើយក្រោយពេលក្រុមតាលីប៉ង់បានផ្តួលរលំរដ្ឋាភិបាលអាហ្គានីស្ថានកាលពីពេលថ្មីៗនេះ ចំនួនពលរដ្អាហ្គានីស្ថានដែលធ្វើចំណាកស្រុកទៅកាន់ប្រទេសអាឡឺម៉ង់បានកើនឡើងរហូតដល់ ១៣០% ឯណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Yahoo News

ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗជិត ១៨,០០០នាក់ និងអ្នកជំងឺ ២៩២នាក់មរណភាព ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ

Khmerpress August 28, 2021 28/08/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៧,៩៨៤នាក់ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៧,៦៦០ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៣២៤ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ២៩២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ២០,៥៣៥នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,១៥៧,៥៥៥ករណី ក្នុងនោះមានអ្នកស្លាប់ ១០,៨៧៩នាក់ និងអ្នកជាសះស្បើយឡើងវិញ ៩៦៤,៣១៩នាក់។ គិតត្រឹមថ្ងៃទី២៤ ខែសីហា ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ២៨.៨លានដូស ក្នុងនោះប្រជាជន ៦.៦លាននាក់ (៩.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។ […]

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចោទប្រកាន់ប្រទេសចិន ថាបានព្យាយាមរារាំងព័ត៌មានអំពីប្រភពដើមនៃជំងឺកូវីដ១៩

Khmerpress August 28, 2021 28/08/2021

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ (ម៉ោងនៅអាមេរិក) បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន នឹងបន្តដាក់សម្ពាធរដ្ឋាភិបាលចិន ដើម្បីរកចម្លើយអំពីប្រភពដើមនៃជំងឺ COVID-19 ។ រំលឹកផងដែរថា ប្រទេសចិនធ្លាប់បានចោទប្រកាន់អាមេរិកថា ការទាមទាររកប្រភពដើមនៃជំងឺ COVID-19 គឺជាល្បែងនយោបាយរបស់អាមេរិក ខណៈរបាយការណ៍ដែលដឹកនាំដោយ WHO បានច្រានចោលការចោទប្រកាន់ ដែលថាជំងឺនេះបានបែកធ្លាយចេញពីមន្ទីរពិសោធន៍។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកត្រូវការការគាំទ្ររបស់ប្រទេសចិនក្នុងបញ្ហានេះ ទើបភាគីទាំងអស់អាចជជែកវែកញែកគ្នាបាន។ លោក ចូ បៃដិន បានចោទប្រកាន់ចិនពីបទមានចេទនារារាំងព័ត៌មានអំពីប្រភពដើមនៃជំងឺ COVID-19 បន្ទាប់ពីលោកបានទទួលរបាយការណ៍ដាច់ដោយឡែកមួយ ដែលសង្ខេបពីការស៊ើបអង្កេតដែលគាត់បានបញ្ជាកន្លងមក។ លោកបាននិយាយថា៖«ព័ត៌មានសំខាន់អំពីដើមកំណើតនៃជំងឺរាតត្បាតនេះ មាននៅក្នុងសាធារណរដ្ឋប្រជាមានិតចិន (PRC) ប៉ុន្តែតាំងពីដំបូងមកមន្រ្តីរដ្ឋាភិបាលចិន បានធ្វើការដើម្បីរារាំងអ្នកស៊ើបអង្កេតអន្តរជាតិ និងសមាជិកនៃសហគមន៍សុខភាពសាធារណៈពិភពលោក»។ លោកបានបន្ថែមថា៖«រហូតមកដល់សព្វថ្ងៃនេះ PRC នៅតែបន្តបដិសេធចំពោះការអំពាវនាវឱ្យមានតម្លាភាព និងការរក្សាទុកព័ត៌មាន ទោះបីជាចំនួននៃជំងឺរាតត្បាតនេះបន្តកើនឡើងក៏ដោយ»។ ជាមួយគ្នានេះដែរ សហគមន៍ចារកម្មអាមេរិកបានចេញរបាយការណ៍មួយកាលពីថ្ងៃសុក្រ ដែលបានរៀបរាប់ថា ទាំងការចម្លងពីសត្វពីមនុស្សទៅមនុស្ស និងការបែកធ្លាយចេញពីមន្ទីរពិសោធន៍គឺជា «ការប៉ាន់ស្មានដែលអាចជឿទុកចិត្តបាន»។ ទោះយ៉ាងណាក៏ដោយ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាច្រើន នៅគ្មានមតិរួមលើប្រភពដើមនៃជំងឺ COVID-19 […]

ប្រទេសវៀតណាមបានបំបែកកំណត់ត្រាថ្មីមួយទៀត ជាមួយនឹងការឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១៧,៤០៩ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

Khmerpress August 28, 2021 28/08/2021

ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីករណីជំងឺ COVID-19 នៅក្នុងសហគមន៍ចំនួន ១៧,៤០៩ ករណីបន្ថែមទៀត កាលពីយប់ថ្ងៃសុក្រ ដែលធ្វើឱ្យចំនួនឆ្លងនៅក្នុងរលកទី០៤ កើនឡើងដល់ ៤០៦,២២៤ ករណី ខណៈចំនួនករណីទាំងអស់ចាប់តាំងពីប្រទេសវៀតណាមបានកត់ត្រា មានដល់ ៤១០,៣៦៦ ករណី។ ទីក្រុងហូជីមិញបាននាំមុខគេនៅក្នុងចំនួនឆ្លងថ្មីៗ ដោយមានករណីចំនួន ៥,៣៨៣ ករណី បន្ទាប់មកគឺខេត្តប៊ិញឌួង ​មានចំនួន ៤,១៨៧ ករណី និងខេត្តដុងណៃ មានចំនួន ៩៩៦ ករណី។ ជាមួយគ្នានេះដែរ ការជាសះស្បើយថ្មីចំនួន ១០,១២៦ នាក់ ក៏ត្រូវបានប្រកាសនៅថ្ងៃដដែលនោះ ដែលធ្វើឱ្យចំនួននៃអ្នកជាសះស្បើយ និងរំសាយចេញទាំងអស់កើនដល់ ១៩៨,៦១៤ នាក់។ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ថ្មីមានចំនួន ៣៥៦ ករណី ដែលធ្វើឱ្យការស្លាប់សរុបមានដល់ ១០,០៥៣ ករណី ដែលស្មើនឹង ២.៤% នៃករណីទាំងអស់។ គិតមកទល់ពេលនេះ មានពលរដ្ឋវៀតណាមជាង ១៦.៦ លាននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងតិចមួយដង ហើយមានពលរដ្ឋប្រហែល ១.២ […]

ប្រទេសន័រវែសបង្កើតទូកដឹកទំនិញអគ្គិសនី និងស្វ័យប្រវត្តិគ្មានអ្នកបើក ជាលើកដំបូងបំផុតនៅលើពិភពលោក

Khmerpress August 26, 2021 26/08/2021

ក្រុមហ៊ុនមួយរបស់ប្រទេសន័រវែស បានបង្កើតទូកដឹកទំនិញស្វ័យប្រវត្តិដំបូងបង្អស់របស់ពិភពលោក ហើយប្រសិនបើវាដំណើរការទៅបានរលូន ពួកគេនឹងដាក់ដំណើរការទូកនេះឱ្យបម្រើការនៅទីប្រជុំជនចំនួន ២ របស់ប្រទេស នៅមុនដំណាច់ឆ្នាំ២០២១ នេះផ្ទាល់។ វាជាទូកដឹកទំនិញអគ្គិសនីដោយមិនត្រូវការអ្នកបើកបរឡើយ ហើយវានឹងត្រូវបញ្ជាដោយតេឡេពីមជ្ឈមណ្ឌលត្រួតពិនិត្យទិន្នន័យចំនួន ៣​ ។ បើនិយាយទៅ ទូកនេះមិនមែនជាទូកគ្មានមនុស្សបើកដំបូងបំផុតនោះទេ ដោយសារតែនៅប្រទេសហ្វាំងឡង់ធ្លាប់មានសាឡាងគ្មានមនុស្សបើកកាលពីឆ្នាំ២០១៨ ប៉ុន្តែទូកដឹកទំនិញមួយនេះជាប្រភេទអគ្គិសនីសុទ្ធ ដែលធ្វើឱ្យវាមានភាពលេចធ្លោជាង និងដំបូងបំផុតរបស់ពិភពលោក។ ទូកនេះមានឈ្មោះថា Yara Birkeland ហើយវាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនគីមី Yara International ដែលត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នអាសូត ដែលជាសារធាតុពុល និងឧស្ម័នផ្ទះកញ្ចក់ ក៏ដូចជាកាត់បន្ថយកាបូនឌីអុកស៊ីត និងបង្កើនការដឹកជញ្ជូនទំនិញចេញទៅផ្លូវសមុទ្រ។ គួរឱ្យដឹងដែរថា បច្ចុប្បន្នឧស្សាហកម្មដឹកជញ្ជូន បានចូលរួមពី ២.៥% ទៅ ៣% ក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ចំណែកឯប្រទេសន័រវែសវិញ យើងអាចនិយាយបានថាពួកគេជាប្រទេសគំរូមួយ ដោយសារអគ្គិសនីនៅក្នុងប្រទេសរបស់ពួកគេ គឺបង្កើតដោយថាមពលវារីអគ្គិសនី ដែលបញ្ចេញកាបូនទាបបំផុត បើទោះបីជានឹងមានផលប៉ះពាល់តិចតួចក៏ដោយ។ គំនិតដំបូងរបស់ទូកគឺនៅឆ្នាំ២០១៧ ដោយសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Kongsberg Maritime និងក្រុមហ៊ុនផលិតនាវា Vard ។ ទូកមានសមត្ថភាពផ្ទុកកុងតឺន័រចំនួន ១០៣ និងមានល្បឿនអតិបរមា ១៣ ណុត ដោយប្រើថាមពលថ្ម […]

កាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយថា កម្ពុជានឹងបញ្ជូនមន្ត្រីជំនាញទៅពិនិត្យសំណង់ប្រាសាទដែលថៃកំពុងសាងសង់ដោយលួចចម្លងរចនាបថពីប្រាសាទអង្គរវត្ត

Khmerpress August 26, 2021 26/08/2021

កម្ពុជាគ្រោងនឹងបញ្ជូនមន្ត្រីជំនាញរបស់ខ្លួនទៅកាន់ប្រទេសថៃដើម្បីត្រួតពិនិត្យសំណង់ប្រាសាទថ្មីមួយដែលថៃកំពុងសាងសង់និងមានរូបរាងដូចប្រាសាទអង្គរវត្ត។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា សំណង់ប្រាសាទដែលថៃកំពុងសាងសង់នេះមានទីតាំងស្ថិតនៅក្នុងវត្ត Wat Phu Man Fah ក្នុងស្រុក Nang Rong​ ខេត្ត Buri Ram ដោយថៃបានហៅប្រាសាទនេះថា “Sihanakhon” ខណៈគោលបំណងដែលថៃសម្រេចសាងសង់ប្រាសាទនេះឡើងគឺដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ នាពេលកន្លងមកអាជ្ញាធរថៃធ្លាប់បាននិយាយថា ថៃមិនបានលួចចម្លងរចនាបថប្រាសាទអង្គរវត្តរបស់កម្ពុជាសម្រាប់សាងសង់ប្រាសាទថ្មីនេះទេ ដ្បិត ប្រាសាទថ្មីនេះត្រូវគេរចនាឡើងដោយមានការលាយបញ្ចូលគ្នារវាងរចនាបថនៃប្រាសាទជាច្រើនតាមបែបព្រះពុទ្ធសាសនា។ យ៉ា​ងណាក្តី បើតាមលោក Hab Touch ដែលជាប្រធាននាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបានបញ្ជាក់ថា កម្ពុជាមិនអាចទទួលយកបាននោះទេចំំពោះការលើកឡើងរបស់ភាគីដូចខាងលើនេះ ព្រោះកម្ពុជាបានមើលឃើញថាប្រាសាទដែលថៃកំពុងសាងសងនោះគឺមានលក្ខណៈដូចប្រាសាទអង្គរវត្តរបស់កម្ពុជា ១០០% តែម្តង ដូចនេះហើយកម្ពុជាត្រូវតែបញ្ជូនមន្ត្រីជំនាញរបស់ខ្លួនដើម្បីទៅពិនិត្យនិងដោះស្រាយបញ្ហាមួយនេះ។ យ៉ាងណាក្តី ប្រធាននាយកដ្ឋានរូបនេះមិនបានបង្ហើបឲ្យដឹងពីវិធានការនិងពេលវេលាជាក់ស្តែងដែលភាគីកម្ពុជានឹងដោះស្រាយបញ្ហានេះនៅឡើយទេ ដ្បិតពេលនេះការធ្វើដំណើរទៅកាន់ប្រទេសថៃក៏មានការរំខានដោយបញ្ហាកូវីដ ១៩ ផងដែរ។ សម្រាប់ពលរដ្ឋកម្ពុជាវិញបានសម្តែងនូវការខឹងសម្បារចំពោះប្រទេសថៃយ៉ាងខ្លាំង ដោយពលរដ្ឋកម្ពុជាបាននាំគ្នាបង្ហោះសារនៅក្នុងបណ្តាញសង្គម Facebook ថា “ប្រាសាទអង្គរវត្តជាកម្មសិទ្ធរបស់ប្រទេសកម្ពុជា” ឬ“ជួយសង្គ្រោះប្រាសាទអង្គរវត្តកម្ពុជា” ជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក បានបើកដំណើរការការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅក្នុងប្រទេសវៀតណាម

Khmerpress August 26, 2021 26/08/2021

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បានបើកដំណើរការការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន នៅទីក្រុងហាណូយកាលពីថ្ងៃពុធ ដើម្បីជួយសម្រួលការឆ្លើយតបនឹងជំងឺរាតត្បាតរួមគ្នា។ ថ្លែងនៅក្នុងពិធីសម្ពោធការិយាល័យនោះផងដែរ អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បានកត់សម្គាល់ថា ជំងឺរាតត្បាត COVID-19 បានបង្រៀនប្រទេសនានាថា ពិភពលោកមានទំនាក់ទំនងគ្នា និងត្រូវការការពឹងផ្អែកគ្នាច្រើនជាងមុន ខណៈការគំរាមដែលប្រជាជាតិទាំងអស់កំពុងប្រឈម ក៏មានសន្ទុះឡើងកាន់តែខ្លាំងឡើង។ ដូច្នេះនៅក្នុងយុគសម័យថ្មីនេះភាពជាដៃគូគឺចាំបាច់ណាស់ ហើយបណ្តាប្រទេសនានាត្រូវតែមានឆន្ទៈក្នុងការទទួលយកបញ្ហាប្រឈមជាមួយគ្នា ដើម្បីអាចមានឱកាសច្រើនក្នុងការដោះស្រាយបញ្ហាប្រឈម។ លោកស្រីបាននិយាយថា ប្រជាជាតិទាំងអស់ដឹងថាជំងឺរាតត្បាត COVID-19 នឹងមិនមែនជាការគំរាមកំហែងចុងក្រោយរបស់មនុស្សទេ ប្រទេសទាំងឡាយគួរតែត្រៀមខ្លួនឱ្យបានល្អប្រសើរសម្រាប់ជំងឺបន្ទាប់។ លោកស្រី Harris បាននិយាយថា ប្រទេសរបស់គាត់គាំទ្រដល់ប្រទេសអាស៊ាន ដើម្បីជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាពសាធារណៈនៅទូទាំងអាស៊ីអាគ្នេយ៍ ដោយការជួយសមាជិកអាស៊ានទាំងជំនាញ និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងការដោះស្រាយជាមួយជំងឺ COVID-19 ៕ អត្ថបទ៖ លីដា ប្រភព៖ VNexpress